ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់-ពិឃាតសត្វសុនខ(ឆ្កែ)

ភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានជូនដំណឹងស្តីពីច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ ដោយហាមឃាត់ការធ្វើអាជីវកម្មទិញ–លក់–ពិឃាតសត្វសុនខ(ឆ្កែ) ។ ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការណែនាំពីគណអភិបាលខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធ៌ម ធម្មជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទវប្បធ៌ម ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់គ្មានពីរលើលោកយើងនេះ ។ តាំងពីបុរាណកាលរៀងមក សត្វសុនខ(ឆ្កែ)ត្រូវបានប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនខ្មែរយើងចាត់ទុកជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្ស ហើយសត្វសុនខ (ឆ្កែ)មានគុណតម្លៃណាស់សម្រាប់ការពារផ្ទះ ចំការ ហ្វូងសត្វ ជួយក្នុងវិស័យយោធាបានល្អទៀតផង …។ គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើអាជីវកម្មលក់–ទិញ–ពិឃាតសត្វសុនខ(ឆ្កែ) ដើម្បីធ្វើជាម្ហូបអាហារមានភាពអាណាធិបតេយ្យ និងកើនឡើងគួរឲ្យព្រួយបារម្ភ។ នេះជាសញ្ញាមួយបង្ហាញថាមានការធ្លាក់ចុះនូវតម្លៃមនុស្សធម៍ គុណធម៍ ព្រមទាំងធ្វើឲ្យមានការឆ្លងរាលដាលជម្ងឺឆ្កែឆ្កួត និងជម្ងឺផ្សេងៗជាច្រើនទៀតពីតំបន់មួយទៅតំបន់មួយ ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពសត្វពិភពលោក(OIE) និងអង្គការ ហ្វរផរ (Four Paw) ។ ដោយឡែកការដើរទាក់–លក់–ទិញ និងពិឃាតសត្វអាណាធិបតេយ្យ គ្មានច្បាប់ទម្លាប់ ផ្ទុយនឹងខ្លឹមសារនៃច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ តាមមាត្រា១១២ ,១១៣ , ១១៥ នៃច្បាប់នេះ ។ អាស្រ័យហេតុនេះមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តហាមឃាត់ការធ្វើអាជីវកម្មទិញ–លក់សម្រាប់ពិឃាតសត្វសុនខគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករទិញ–លក់ ពិឃាតសត្វសុនខ(ឆ្កែ) ទាំងអស់ និងសាធារណៈជននឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ដោយ៖ស តារា Read More »

អតីតតារាឆ្នើម Maldini មិនប្រាកដអំពីអនាគតនៅ AC Milan ទេ ក្នុងនាមជាគ្រូបង្វឹកបច្ចេកទេស

កីឡាករ Paolo Maldini អតីតតារាឆ្នើមរបស់ AC Milan បានសារភាពថា គាត់មិនច្បាស់ទេថាតើគាត់នឹងនៅតែជាគ្រូបង្វឹកបច្ចេកទេសនៅរដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel New Asia នៅព្រឹកថ្ងៃពុធនេះ។ ការថ្លែងរបស់គាត់បែបនេះបន្ទាប់ពីមានរបាយការណ៍ជាច្រើននៅក្នុងបណ្តាញសារព័ត៌មានអ៊ីតាលីថា ក្រុម ... Read More »

ក្រុម Chelsea បំបាក់ Crystal Palace ឡើងឈរចំណាត់ថ្នាក់លេខ៣

ក្រុមតោខៀវ Chelsea កំពុងធ្វើបានល្អដោយរំកិលខ្លួនឡើងឈរចំណាត់ថ្នាក់លេខ៣ក្នុងក្របខ័ណ្ឌ Premier League ដោយទទួលបានជ័យជម្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ៣ទល់២ នៅក្នុងការប្រកួតនៅឯកីឡដ្ឋាន Selhurst Park កាលពីរាត្រីថ្ងៃទី៧ កក្កដាម្សិលមិញ។ ... Read More »

អតីតតារាចម្រៀង ម៉ូលីកា សម្រាលកូនស្រីមុខគួរឲ្យខ្នាញ់

ភ្នំពេញ៖ អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា បានសម្រាលកូនស្រីដោយជោគជ័យនៅមន្ទីពហុព្យាបាល និងសម្ភពអរៀនដា កាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០។ កូនស្រីដំបូងណត់ឈាមរួមគ្នាជាមួយស្វាមីនេះនឹងកាន់តែធ្វើឲ្យនាងកាន់តែមានសុភមង្គល។ កូនស្រីរបស់ ម៉ូនីកា មានឈ្មោះថា”នុន ច័ន្ទម៉ូនីតា”ដែល មានទម្ងន់៣,៥គ្រ.ក្រ។ មុនសម្រាលម៉ូលីកា ត្រូវបានស្វាមីរៀបចំតុបតែង នៅជុំវិញគ្រែសម្រាលតែម្ដងដើម្បីស្វាគមន៍សមាជិកថ្មីរបស់ពួកគេ។សារជាច្រើននៅលើបណ្ដាញសង្គមត្រូវបានអ្នកគាំទ្រម៉ូលីកា ផ្ញើរទៅចូលរួមអរបអរសាទរនាងជាបន្ដរបន្ទាប់ ... Read More »

ខេមរសហព័ន្ធតេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹករយៈពេល ៤ខែ

ភ្នំពេញ៖ ខេមរសហព័ន្ធ តេក្វាន់ដូ WT បើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកតេក្វាន់ដូ WT កម្រិតគ្រូបង្វឹករយៈពេល ៤ខែ ដល់សិក្ខាកាមជិត ១០នាក់ ឲ្យក្លាយគ្រូបង្វឹក កីឡាប្រភេទនេះ នៅតាមសាលារៀនរដ្ឋ និងក្លិប ... Read More »

ឧទ្យានជាតិវីរៈជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ

ខេត្តស្ទឹងត្រែង៖ រតនគិរី៖ ឧទ្យានជាតិវីរៈជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និងខេត្តស្ទឹងត្រែង ក្នុងនោះឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ ក្រសួងបរិស្ថានបានបញ្ជាក់ថា៖ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត។ រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនា។ លោក ថុន ... Read More »

បើករថយន្តទាក់ខ្សែភ្លើងដាច់ជា២ចុះទៅរើសចេញពីផ្លូវត្រូវខ្សែភ្លើងឆក់ស្លាប់

ខេត្តសៀមរាប៖ បុរសម្នាក់បានបាតបង់ជីវិតដោយសារចរន្តអគ្គិសនីឆក់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆាំ ២០២០ ស្ថិតនៅភូមិខ្វែក ឃុំមោង ស្រុកស្រីស្នំ។ មន្តី្រនគរបាលស្រុកស្រីស្នំបានឲ្យដឹងថា ... Read More »

បេក្ខភាពប្រធានាធិបតីអាមេរិក​ ចូ ប៊ៃឌីន​ប្រកាសថា នឹងនាំអាមេរិកចូលទៅកាន់​WHOវិញពេលឈ្នះឆ្នោត

អាមេរិក៖ មិនទុកឲ្យយូរនោះឡើយ ក្រោយពេលប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសដំណើរការនីតិវិធី​ដកអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO ​បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ Joe Biden ចេញមុខប្រកាសទៅកាន់មហាជនអាមេរិកថា​ លោកនឹងបញ្ជូនអាមេរិក ចូលទៅកាន់អង្គការសុខភាពពិភពលោកវិញក្រោយជាប់ឆ្នោត។ នៅលើបណ្តាញសង្គម ... Read More »

អាមេរិកចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

អាមេរិក៖ តាមអ្នកសារព័ត៌មាន​ TTXVN ​ប្រចាំនៅអាមេរិក​ សមាជិកព្រឹទ្ធសភាអាមេរិកលោកRobert Menendez នៅថ្ងៃទី​៧ខែកក្កដា បានប្រកាសថា​សេតវិមាន បានចាប់ផ្តើមដំណើរការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក​​WHO និងកាត់ផ្តាច់រាល់ទំនាក់ជាមួយអង្គការសុខភាពលំដាប់ទី១លើពិភពលោកនេះ ក្នុងពេលដែលកូវីដ​១៩ កំពុងរាលដាលខ្លាំងនៅអាមេរិក។ នៅលើបណ្តាញសង្គមTwitter សមាជិកព្រឹទ្ធសភាអាមេរិក ​លោកMenendezបានបញ្ជាក់ថា ... Read More »

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន១៥រូប

ភ្នំពេញ៖ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន១៥រូប ត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឲ្យចូលនិវត្តន៍។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី២ ... Read More »

ម្សិលមុិញ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,៤៧៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​

ភ្នំពេញ៖ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​៧ កក្កដា​ រក​ឃើញ​មធ្យោបាយ​ល្មើស​ចំនួន​ ១,៤៧៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​។ នេះបើយោងតាម របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៅ​ថ្ងៃ​ទី​០៧​ ខែកក្កដា​ ឆ្នាំ​២០២០​។ សូមបញ្ជាក់ថា ៖ ... Read More »

ប្រទេសវៀតណាមគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Formula 1 នៅក្នុងខែវិច្ឆិកា

សារព័ត៌មាន Channel New Asia បានចេញផ្សាយនៅព្រឹកថ្ងៃពុធនេះថា ប្រទេសវៀតណាមអាចធ្វើជាម្ចាស់ផ្ទះនៃការប្រណាំងរថយន្ត Formula 1លើកដំបូងនៅចុងខែវិច្ឆិកានេះ ខណៈដែលប្រទេសនេះជិតឈានដល់៣ខែដោយគ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីកើតឡើង ដោយមានចំនួនអ្នកឆ្លងត្រឹមតែ៣៦៩នាក់ប៉ុណ្ណោះដែលភាគច្រើនបានជាសះស្បើយ និងមិនមានសេចក្តីរាយការណ៍ពីការស្លាប់នោះទេ។ ការប្រណាំងរថយន្តកម្មវិធី Grand Grand Prix ... Read More »

លីកបាល់ទាត់ និងបាល់បេស្បលរបស់ជប៉ុនអនុញ្ញាតឱ្យអ្នកគាំទ្រចូលកីឡដ្ឋាននៅសប្តាហ៍នេះ

ជប៉ុន៖ លីកបាល់បេស្បលអាជីព និងបាល់ទាត់របស់ជប៉ុននឹងចាប់ផ្តើមអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាប្រកួតចាប់ពីថ្ងៃទី១០ ខែកក្កដាខាងមុខនេះទោះបីប្រទេសនេះកំពុងប្រឈមនឹងការគំរាមកំហែងនៃការឆ្លងជំងឺកូវីដ-១៩ក៏ដោយ ។ កាសែតជប៉ុនថែមស៍បានឲ្យដឹងនៅថ្ងៃនេះថា ទាំងបាល់បោះអាជីព Nippon និងJ League នៅតែប្តេជ្ញាចិត្តចំពោះផែនការ របស់ពួកគេដែលនឹងអនុញ្ញាតឱ្យអ្នកគាំទ្ររហូតដល់៥.០០០នាក់ចូលទៅក្នុងពហុកីឡដ្ឋាននៅថ្ងៃសុក្រខាងមុខ។ ក្លឹបនានានឹងត្រូវបានអនុញ្ញាតឱ្យដំណើរការទីលានរហូតដល់អនុញ្ញាតឲ្យចូលមើលត្រឹមពាក់កណ្តាលនៃចំនួនមនុស្សចូលមើលពេញចាប់ពីថ្ងៃទី១ ខែសីហា។ ស្នងការរបស់ស្ថាប័ន NPB ... Read More »

ឆៀកចល័ត នៅខេត្តកែប បន្ទាយមានជ័យ តាកែវ និងកំពង់ធំ កំពុងបន្តដំណើរការបំរើសេវាជូនពលរដ្ឋ រហូតដល់ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២០ ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ចល័ត កំពុងដំណើរការជូនបងប្អូនប្រជាពលរដ្ឋ នៅខេត្តកែប ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ០៦ – ១០ ខែកក្កដា ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ មកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់តាមការបញ្ជាក់របស់​ WHO។ ... Read More »

ថ្ងៃនេះ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ទេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជូនព័ត៌មានថា៖រហូតដល់ម៉ោង​ ៨និង០០ព្រឹក​ ថ្ងៃទី​៨ ខែកក្កដា​ ឆ្នាំ២០២០​ កម្ពុជាយេីងពុំរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ។ ដូច្នេះចំនួនឆ្លងសរុបកូវីដ-១៩​ ១៤១នាក់ដដែល​ ,អ្នកជាសះស្បេីយគ្មាន​នៅថ្ងៃនេះ , ចំនួនអ្នកកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនៅសល់១០នាក់​ ,ចំនួនអ្នកជាសះស្បេីយសរុប​ចំនួន១៣១នាក់​ ... Read More »

គយទុកពេល៦០ថ្ងៃ តម្រូវឱ្យម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ បំពេញកាតព្វកិច្ចពន្ធអាករ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញជាលើកចុងក្រោយដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ ដែលបានបង្ក្រាប និងរក្សាទុកបណ្តោះអាសន្នដោយ រដ្ឋបាលគយ សូមចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ និងពិន័យតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ក្នុងរយៈពេលមិនលើសពី ៦០ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ... Read More »

អបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ​៖ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ​។ ... Read More »

អបអរសាទរ ពិធីរុក្ខទិវា (០៩ កក្កដា ១៩៥២- ៩កក្កដា ២០២០)

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ជាទិវាដ៏មហានក្ខត្តឬក្សដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធពិធី “រុក្ខ-ទិវា” ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គទ្រង់សព្វព្រះរាជហឬទ័យឆ្លៀតព្រះវរោកាសដ៏មានតម្លៃស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី ... Read More »

ប្រជាពលរដ្ឋចំនួន០៣សង្កាត់ ក្នុងខណ្ឌដង្កោ ចូលរួមវេទិកាសាធារណៈ ដើម្បីស្វែងរកផលប្រយោជន៍រួម

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារទី០៧ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋមកពីសង្កាត់ចំនួន ០៣ រួមមាន៖ សង្កាត់ដង្កោ សង្កាត់ជើងឯក និងសង្កាត់ព្រៃស នៃខណ្ឌដង្កោ បានចូលរួមវេទិកាសាធារណៈ រួមជាមួយវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌដង្កោ អាណត្តិទី៣ ... Read More »

រដ្ឋបាលខណ្ឌចំការមន ហាមមិនឲ្យមានការជួបជុំ ឬប្រមូលផ្ដុំគ្នានៅស្ថានីយ៍ប្រេងឥន្ទនៈកាល់តិចបូកគោឡើយ រឿងរំលឹកខួបលោកកែម ឡី

ភ្នំពេញ៖  រដ្ឋបាលខណ្ឌចំការមន មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមផ្សេងៗ នឹងមានការ រៀបចំពិធីជួបជុំគម្រប់ខួប៤ឆ្នាំ នៃមរណៈភាពរបស់លោក កែម ឡី ដែលត្រូវ ... Read More »

ប្រធានាធិបតី​ប្រេស៊ីល​Jair Bolsonaro បានប្រកាស​ឆ្លង​COVID-19

ប្រេស៊ីល​៖ប្រធានាធិបតី​ Bolsonaro បានប្រកាសនៅថ្ងៃអង្គា​រនេះ​ថាលោកត្រូវបានគេធ្វេីតេស្ដវិជ្ជមានចំពោះវីរុស​Covid -19។​ តាមសារព័ត៌មាន Journal de Montrealបានផ្សាយថាប្រមុខរដ្ឋ​វ័យ​៦៥ឆ្នាំ​រូប​នេះ​បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយបណ្ដាញទូរទស្សន៍ជាច្រេីនថា”លទ្ធផល​វិជ្ជមាន​នៃ​ការធ្វើ​តេស្ដទេីបតែមកដល់។ លោកបានបន្ថែមថាខ្ញុំក្ដៅខ្លួនមានកម្ដៅ៣៨ដឺក្រេ ប៉ុន្ដែសួតរបស់ខ្ញុំនៅស្អាតល្អ។ គ្រូពេទ្យ​បានឲ្យថ្នាំខ្ញុំ​hydroxychloroquineនិង Azithromycineជាប្រភេទថ្នាំអង់ទីប៊ីយោទិចហេីយបន្ទាប់មកខ្ញុំមានអារម្មណ៍ធូរស្រាល។ លោកបានបញ្ជាក់ថាឥឡូវនេះគាត់នឹងធ្វើការឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដោយខ្សែអាត់សម្លេង។ គួររម្លឹកថា លោក ... Read More »

TikTok របស់ចិន មិនមែនតែឥណ្ឌានោះទេ សូម្បីអាមេរិកក៏កំពុងត្រៀមបិទកម្មវិធី

លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស បាននិយាយនៅថ្ងៃចន្ទនេះថា៖ សហរដ្ឋអាមេរិក កំពុងពិចារណា បិទ ប្រព័ន្ធបណ្តាញសង្គមរបស់ចិន រួមមាន៖កម្មវិធី TikTok ក៏ដូចជាកម្មវិធីមួយចំនួនទៀត។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។ ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយឥណ្ឌូនេស៊ី បានឆ្លងកាត់ការធ្វើតេស្ត៨លើកមកហើយ

ប្រទេសឥណ្ឌូនេសុី៖ កម្លាំងប្រឆាំងកូវីដ​-១៩របស់ឥណ្ឌូនេស៊ី​បានបញ្ជាក់ថា​វ៉ាក់សាំង បង្ការកូវីដ-១៩ ផលិតដោយប្រទេសនេះ​បានឆ្លងកាត់ការធ្វើតេស្ត​៨ដំណាក់កាលមកហើយ និងឆ្លងកាត់ការត្រួតពិនិត្យ​៧ផ្សេងទៀត។ វ៉ាក់សាំង​ប្រឆាំងកូវីដ-​១៩ ខាងលើ ផលិដោយក្រុមហ៊ុនBio Farma សហការជាមួយ​ក្រុម​ហ៊ុនកូរ៉េខាងត្បូង​ក្នុងការផលិត​។ តាមការលើកឡើងរបស់មន្ត្រីប្រឆាំង​ កូវីដ​-១៩ ​ការផលិតវ៉ាក់សាំង​ត្រូវចំណាយពេលយ៉ាងយូទៅមុខទៀត ។ ប្រសិនបើការសាកល្បងនាពេលខាងមុខ​រលូននោះ ការផលិតវ៉ាក់សាំង​ទ្រង់ទ្រាយធំ ... Read More »

អតីតជំនួយការភរិយាប្រធានាធិបតីត្រាំ​ ត្រៀមចេញសៀវភៅស្តីពី Melania Trump

សៀវភៅរបស់លោកស្រីStephanie Winston Wolkoff ​អតីតទីប្រឹក្សា​ជាន់ខ្ពស់របស់ភរិយាប្រធានាធិបតីដូណាល់ ត្រាំ បាននិយាយរៀបរាប់ពីទំនាក់ទំនងមិត្តភាពរយៈពេល​១៥ឆ្នាំ​ ។ អតីតជំនួយការអត់ប្រាក់ខែ អ្នកស្រីWolkoff អ្នកចូលរួមនៅក្នុង​ពិធីឡើងកាន់តំណែងប្រធានាធិបតី របស់លោកដូណាល់ ត្រាំ កាលពីខែមករា ឆ្នាំ​២០១៧ បានសម្រេច ... Read More »

មនុស្ស ៧នាក់ស្លាប់ ​និងជាង ៤០នាក់​ផ្សេងទៀតត្រូវរងរបួស បន្ទាប់ពីរថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់ផ្ទុះឆេះ

អន្តរជាតិ៖ ​យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC ​ថ្ងៃទី៦ខែកក្កដា ឆ្នាំ២០២០ម្សិលមុិញនេះ បាននិយាយថាយ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ដោយសារភ្លើងឆេះខ្លួន ​និងមនុស្សជាង ៤០នាក់​ផ្សេងទៀតរងរបួស ។ ក្រោយពីរថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់និងផ្ទុះឆេះនៅតាមដងផ្លូវក្បែរទីប្រជុំជន Pueblo Viejo ក្នុង​តំបន់ ... Read More »

ភ្ញៀវទេសចរប្រទះឃើញសត្វខ្ទីង ៥ក្បាល នៅក្នុងឧទ្យានជាតិវីរៈជ័យខេត្តរតនគិរី សែនរំភើបនូវការអភិរក្ស

ខេត្តរតនគិរី៖ ទឹកដីកម្ពុជាជាទឹកដីសុវណ្ណភូមិ សំបូរបែបនូវធនធានធម្មជាតិ នៃតំបន់ទេសចរណ៌ធម្មជាតិ ។ បើតាមក្រសួងបរិស្ថាន នៅទឹកដីខេត្តរតនគិរីវិញជាញឹកញាប់ភ្ញៀវទេសចរ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានបាន ប្រទះឃើញ សត្វខ្ទីងចំនួន ៥ក្បាល ក្នុងឧទ្យានជាតិវីរៈ ជ័យ ត្រង់ចំណុច ... Read More »

រដ្ឋមន្ត្រីក្រសួងសាធារណការនឹងចេញបណ្ណបើកបរអន្តរជាតិព្រមទាំងបណ្ណបើកបរសម្រាប់ជនពិការ

 ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងសាធារណការ​និងដឹកជញ្ជូន​បាន​លើកឡើងថា នៅក្នុងខែកក្កដានេះ ឬខែក្រោយក្រសួងនឹងចេញបណ្ណបើកបរអន្តរជាតិ និង​បណ្ណបើកបរជូនដល់ជនពិការ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកទេស​រដ្ឋមន្រ្ដី ... Read More »

ទីក្រុង Melbourne ត្រូវបិទទ្វារជាថ្មី ក្រោយការឆ្លងរាលដាលកូវីដ-១៩ជាលើកទីពីរ

ប្រទេសអូស្រ្តាលី៖ នៅថ្ងៃទី៧ ខែកក្កដា ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីបានផ្សាយថា រដ្ឋ Victoria មានករណីឆ្លងកូវីដ-១៩ថ្មីដល់ទៅ១៩១នាក់ ក្នុងរយៈពេល ២៤ម៉ោង គឺជាកម្រិត ឆ្លងច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩ នៅក្នុងប្រទេសនេះ។ អភិបាលរដ្ឋ Victoria លោក Daniel ... Read More »

រដ្ឋបាលខេត្តបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិកំភុន

ខេត្តស្ទឹងត្រែង៖ នៅក្នុងបរិវេណការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុកសេសាន នាព្រឹកថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានរៀបចំការបិទ ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋភូមិកំភុន ឃុំកំភុន ស្រុកសេសាន ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីនិងធ្វើការដាក់ពាក្យបណ្តឹងតវ៉ាក្នុងករណីខុសទិន្នន័យក្បាលដីជាកម្មសិទ្ធិខ្លួន។ ការប្រកាសផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងក្រោមវត្តមានលោកម៉ុម ... Read More »