ព័ត៌មានទាន់ហេតុការណ៍៖
'

លោក ហ៊ុន ម៉ានី ចូលរួមជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស បើកវគ្គបណ្តុះបណ្តាលបាល់ទាត់ដល់គ្រូកីឡាក្នុងខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ៖ ក្រុមការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅ ថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” បានបើកវគ្គបណ្តុះបណ្តាលកីឡាបាល់ទាត់ដំបូងរបស់ខ្លួនក្នុងខេត្តកំពង់ស្ពឺកាលពីព្រឹកមិញដែលវគ្គបណ្តុះបណ្តាលពិសេសនេះមានរយៈពេល ៤ ថ្ងៃ និងត្រូវបានផ្តល់ដោយក្លឹបបាល់ទាត់ណាហ្គាវើលដ៍ដែលជាក្លឹបជើងឯកមិត្តហ្វូនខេមបូឌានលីគ ឆ្នាំ ២០១៨ ... Read More »

កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនបានជនសង្ស័យ៨នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង៣ករណីផ្សេងគ្នា

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា រួមមាន ករណីលួចដែលថ្នាំងអំពៅ ,ករណីគាស់ទ្វារតូបជួសជុល លក់គ្រឿងអគ្គិសនីយកម៉ូតូ និងករណីលួចម៉ូតូ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ទាំង៣ករណីរួមមាន៖ ... Read More »

ជនជាតិចិនម្នាក់ច្រឡំនារីដែលខ្លួនឲ្យលុយដើម្បីយកទៅដេក ប្រើអំពើហិង្សាប៉ះអ្នកដទៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តប៉ៃលិន៖ បុរសជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាទៅលើនារីវ័យក្មេងបម្រើការនៅហាងខារ៉ាអូខេម្នា ក់ដោយសារតែច្រឡំ ជានារីដែលខ្លួនបានឲ្យលុយហើយគេចបាត់នោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ... Read More »

គណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ បន្តទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រង ចរាចរណ៍ ក្នុងទីក្រុងប៉ារីស ដើម្បីទទួលយកបទពិសោធន៍ ពីគ្នាទៅវិញទៅមក

​ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស នៅថ្ងៃចន្ទ១២រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០១៨ នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ... Read More »

ជិះម៉ូតូឆ្លងផ្លូវត្រូវម៉ូតូមួយគ្រឿងទៀតបុករបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយួគ្រឿងទៀតបុកបណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេង កាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ស្ត្រីរងគ្រោះ ឈ្មោះ ស៊ុ ... Read More »

រថយន្ត បើកបុកម៉ូតូពីក្រោយ របួសធ្ងន់១ ស្រាល១

ខេត្តកំពង់ស្ពឺ៖ បុរស២នាក់ កំពុងជិះម៉ូតូឌុបគ្នាតាមផ្លូវជាតិ គ្មានពាក់មួកសុវត្ថិភាពពេលយប់ជ្រៅ ស្រាប់តែរថយន្ត១គ្រឿងបើកលឿនមកពីក្រោយជ្រុលចង្កូតបុកចំពេញទំហឹង បណ្តាលឲ្យម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤៤ ... Read More »

កម្លាំងអធិការដ្ឋាននគរបាលស្រុកពួកបង្ក្រាបបទល្មើសល្បែងស៊ី ជល់មាន់មួយកន្លែង ឃាត់បានមនុស្ស២នាក់និងវត្ថុតាងមួយចំនួន

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលស្រុកពួកបានបង្ក្រាបបទល្មើសល្បែងស៊ី ជល់មាន់មួយកន្លែង កាល់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ វេលាម៉ោង១៥:១៥នាទី នៅចំណុចដីគោក១កន្លែង ស្ថិតក្នុង ភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ។ ... Read More »

ស្នងការនគរបាលខេត្តសៀមរាបបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការ

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត បានឲ្យដឹងថា នាព្រឹកថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០១៨ថា ជនសង្ស័យ០៣នាក់ដែលធ្វើសកម្មភាពឆក់កាបូបភ្ញៀវទេសចរណ៍ ជនជាតិ អាលឺ្លម៉ង់ នោះត្រូវបានបញ្ជូនទៅតុលាការហើយ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិការ ... Read More »

ទំនងជាស្រវឹង បុរសម្នាក់បើករថយន្តហាយឡែនឌ័រ បុកបង្គោលប៉ាណូកណ្តាលទ្រូងផ្លូវបាក់១ដើម ឯរថយន្តក្រឡាប់ផ្ងារជើងច្រងាង

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានបោះពួយយ៉ាងលឿន ខណ:មកផ្លូវកោង និងងងឹតផង ក៏បួងចង្កូតទៅបុកបង្គោលប៉ាន់ណូកណ្តាលទ្រូងផ្លូវបាក់រាបដល់ដី ចំណែករថយន្តក្រឡាប់ផ្ងារជើងច្រងាង ម្ចាស់រងរបួសស្រាល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០យប់ ថ្ងៃអាទិត្យ ១១រោច ខែអស្សុជ ... Read More »

ខណៈនេះអគ្គិភ័យឆាបឆេះទីតាំងស្តុកអេតចាយមួយកន្លែងនៅក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គិភ័យមួយបានកើតឡើង​ឆាបឆេះទីតាំងស្តុកអេតចាយ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ គេនៅមិនទាន់ដឹងពីមូលហេតុ​បង្កឲ្យអគ្គិភ័យខាងលើនៅឡើយទេ ខណៈដែលសមត្ថកិច្ចជំនា​ញបាននិងកំពុងចេញរថយន្តទៅអន្តរាគមន៍ ៕ Read More »

ជក់បារី ហើយចូលចាក់សាំង បណ្តាលឲ្យភ្លើងឆាបឆេះរាលដាល នៅមុខផ្សារលើ ខូចខាត​រថយន្ត៤គ្រឿង

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមកនេះ មានហេតុការណ៍អគ្គិភ័យឆាបឆេះនៅកន្លែងលក់សាំងច្រកដប និងប៊ិដុងនៅជិតបេនឡាន ចំណតរថយន្តខាងមុខផ្សារលើ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ... Read More »

លោក សៅ កុសល មេរដ្ឋបាលជលផលខេត្តតាកែវ ឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរយ៉ាងរាលដាល

ភ្នំពេញ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-វៀតណាម ក្នុងស្រុកអង្គរបុរី ស្រុកបុរីជលសា និងស្រុកកោះអណ្ដែត ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្នជនជាតិវៀតណាមអាចចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរយ៉ាងរាលដាលដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ទន្ទឹមនឹងនេះមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តតាកែវ បានលើកឡើងថា ការដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកទាំង៣ខាងលើនេះ ហ៊ានឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរ គឺដោយសារមានការសម្របសម្រួលពីសំណាក់លោក ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែង ក្លាយ និងអន់គុណភាព»

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី«ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ... Read More »

លោក ឌួង ពៅ អភិបាលនៃគណៈអភិបាលរងខេត្ត អញ្ជើញចុះចែកពូជបន្លែដល់ប្រជាកសិករ ៤៨០គ្រួសារក្នុងឃុំអូរស្វាយ

ខេត្តស្ទឹងត្រែង ៖ លោកឌួង ពៅ អញ្ជើញចុះចែកគ្រាប់ពូជបន្លែបួនមុខ ដល់ប្រជាកសិករ ដែលរងគ្រោះដោយសារ ទឹកជំនន់កន្លងមក ធ្វើឲ្យខូចខាតផលដំណាំ និងបាត់បងគ្រាប់ដំណាំផ្សេងៗទៀតដោយសារគ្រោះធម្មជាតិនេះ ដែលអញ្ជើញចូលរួមអមដំណើរមានលោកឌៀប ចន្ធី ស្នងការរងខេត្ត រូមនឹងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងវរៈការពារព្រំដែន១០១ ... Read More »

ឆែកឆេរផ្ទះសំណាក់ និងខារ៉ាអូខេ១កន្លែង ឃាត់ខ្លួនជនសង្ស័យជាច្រើននាក់

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាង១០នាក់ដែលខ្លះជាស្រីខារ៉ាអូខេ និងភ្ញៀវស្ទាវៗ ត្រូវបានសមត្ថកិច្ចសម្រុកចូលឆែកឆេរក្នុងផ្ទះសំណាក់ និងបន្ទប់ខារ៉ាអូខេ១កន្លែង ឃាត់ខ្លួននាំមកពិនិត្យរកសារធាតុញៀន ។ ប្រតិបត្តិការនេះ បានធ្វើនៅម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះសំណាក់យីហោ ម៉ីម៉ី ... Read More »

ផឹកស៊ី២នាក់ទាស់ម្តីគ្នាបង្កហិង្សារបួសម្នាក់

ភ្នំពេញ: កម្មករ​សំណង់​២​នាក់ ​​បាននាំគ្នាផឹកស៊ីពេលស្រវឹងស្រឿងៗក៏បានទាស់ពាក្យសម្តី​គ្នា ​រហូត​ឈាន​ដល់​ប្រើ​ហិង្សា​ដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យភាគីម្ខាងរងរបួសបែកក្បាល ។ ហេតុការណ៍​ខាងលើនេះ ​បានកើតទ្បើង​កាលពី​វេលាម៉ោង​៩​និង​៣៥ នាទី​យប់ ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ... Read More »

ទូកអូសលៀសដោយម៉ាស៊ីនធំៗជាច្រើនគ្រឿង កំពុងបំផ្លាញធនធានជលផលនៅកោះតាបរ លោកនាយផ្នែកជលផលផាត់សណ្តាយថា ពិបាកបង្ក្រាបខ្លាំងណាស់!

ខេត្តកំពង់ធំ៖ មន្ត្រីជលផល បាននិយាយដូចៗគ្នាថា៖ នៅក្នុងច្បាប់ស្តីពីជលផលបានអនុញ្ញាតឲ្យអូសលៀសជាលក្ខណៈគ្រួសារធ្វើឡើងដោយដៃតែប៉ុណ្ណោះ។ ចំពោះមុខរបរអូសលៀសដោយម៉ាស៊ីនធំៗជាលក្ខណៈសិប្បកម្ម គឺជាអំពើខុសច្បាប់ត្រូវហាមឃាត់ ព្រោះវាបំផ្លាញធនធានជលផលជាតិ មានប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះជាដើមនៅក្នុងបាតទន្លេ ដែលជាចំណីត្រី និងជម្រកត្រី។ កាលពីព្រឹកថ្ងៃទី៣ និងទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ... Read More »

ចេញពីធ្វើការនាំគ្នាហែលទឹកទន្លេបង់សំណាញ់ ត្រូវទឹកកួចលិចបាត់ខ្លួនម្នាក់

ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមគ្នា៣នាក់ ជាកម្មករសំណង់ចេញពីធ្វើការ បានបបួលគ្នាទៅបង់សំណាញ់យកត្រី ប៉ុន្តែមិនទាន់បានបង់ផង គ្រាន់តែហែលកាត់ទន្លេ ស្រាប់តែលង់ទឹកទន្លេបាត់ខ្លួនម្នាក់ រកសពមិនឃើញ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវកោះពេជ្រ នៅចំណុចស្ពានហង្ស ... Read More »

ប្លន់អ្នករត់ម៉ូតូឌុបម្នាក់ យកម៉ូតូមួយគ្រឿង បានសម្រេច នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: ជនសង្ស័យមានគ្នា២នាក់ ដើរថ្មើរជើង បានធ្វើសកម្មភាពកាប់ឆៅៗ ប្លន់យកម៉ូតូមួយគ្រឿងពីបុរសជាអ្នករត់ម៉ូតូ ឌុបម្នាក់បានសម្រេច បណ្តាលឲ្យរងរបួសជាច្រើនកាំបិត ខណ:ជនរងគ្រោះ កំពុងដឹកស្ត្រីម្នាក់ជាធ្នាក់របស់បក្ខពួកជនសង្ស័យ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ ... Read More »

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ៖​ យុវជនត្រូវចូលរួម​ការពារភពផែនដីរបស់យើង

ភ្នំពេញ​៖ យុវជនត្រូវចូលរួមក្នុងការការពារភពផែនដីរបស់យើង និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈការសន្សំសំចៃការប្រើប្រាស់ទឹក ចរន្តអគ្គិសនី និងចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិរបស់ យើងឱ្យបានសកម្មបំផុត។ នេះគឺជាការលើកឡើងរបស់លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៨ ... Read More »

វិស័យអចលនទ្រព្យហក់ឡើង គេឃើញថា រណ្ដៅដីមួយចំនួននៅក្រុងប៉ោយប៉ែត កំពុងត្រូវបានគេទិញអាចម៍ដីចាក់លុប

ប៉ោយប៉ែត៖ ស្របពេលដែលវិស័យអចលនទ្រព្យហក់ឡើង គួរឲ្យកត់សម្គាល់ស្ទើរគ្រប់ខេត្ត ក្រុង ក្នុងនោះ ក្រុងប៉ោយប៉ែតតែម្តង វិស័យមួយនេះ ក៏ហក់ឡើងខ្លាំង មិនចាញ់បណ្តាខេត្ត ក្រុង ផ្សេងៗនោះដែរ ។ ជាការកត់សម្គាល់ ខណៈបុរីសំណង់ និងអគារធំៗ ... Read More »

ប្រសាសន៍ដើមទាំងស្រុង ដ៏ខ្ពង់ខ្ពស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ព្រឹកថ្ងៃច័ន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨

ប្រសាសន៍ដើមទាំងស្រុង ដ៏ខ្ពង់ខ្ពស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព» ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ព្រឹកថ្ងៃច័ន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ... Read More »

ហង្ស សុវណ្ណារិទ្ធិ ជួប ព្រាប សុវត្ថិ កក្រើកឆាកតន្ត្រីចុងសប្តាហ៍

ភ្នំពេញ៖ ក្រោយទទួលបានការគាំទ្រខ្លាំងក្នុងបទ ជើងមេឃពណ៌ខ្មៅ តារាចម្រៀងប្រុស ហង្ស សុវណ្ណារិទ្ធិ ហក់ចាប់បានការងារច្រៀងតាមឆាកតន្ត្រីធំៗជាច្រើន ។ កាលពីថ្ងៃទីអាទិត្យទី៤ ខែវិច្ឆិកា តារាចម្រៀងរូបនេះ ក៏បានលេចមុខក្នុងកម្មវិធីប្រគំតន្ត្រីទ្រង់ទ្រាយធំរបស់ភេសជ្ជៈមួយ ដែលប្រមូលផ្តុំដោយតារាល្បីឈ្មោះនៅក្នុងស្រុក ពិសេសគឺតារាចម្រៀងព្រាប សុវត្ថិ ... Read More »

បុរសម្នាក់បើកបរម៉ូតូ ឆ្ងងកាត់ផ្លូវជាតិពេលយប់មិនប្រុងប្រយ័ត្ន ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងកើតហេតុ

ខេត្តកំពង់ធំ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលា៧និង៣០នាទីយប់ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិវាំងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូឆ្លង កាត់ផ្លូវ បណ្តាលឲស្លាប់០១នាក់ សមត្ថកិច្ចបានអោយដឹងថា ... Read More »

បើកបរម៉ូតូល្បឿនលឿនរេចង្កូតធ្លាក់ទ្រូងផ្លូវ ទៅបុកបង្គោលសុវត្ថិភាព ស្លាប់ និង របួសធ្ងន់

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិទួលវិហារ ឃុំជ្រាប់ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព»

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ១២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ ... Read More »

ស្ពានយោលពីរខ្សែ ក្នុងឃុំអូរស្វាយ ជិតបានប្តូរទៅជាស្ពានម៉ាឡេ និងស្ពានឈើលើ ចាក់គ្រឹះបេតុងក្រោម ហើយ រង់ចាំតែទឹកស្រកប៉ុណ្ណោះ

ខេត្តស្ទឹងត្រែង៖ ស្ពានឆ្លងអូរនៅ ឃុំអូរស្វាយចំនួន២ ដែលមានអាយុកាលប្រមាណជិត២០ឆ្នាំហើយនោះ បានរងការទ្រុឌទ្រោមយ៉ាងខ្លាំង ហើយនៅចុងឆ្នាំ២០១៨នេះ នឹងចាប់ផ្តើមធ្វើថ្មីឡើងវិញ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងងាយស្រួលដឹកកសិផលផ្សេងៗ ។ ក្នុងឃុំអូរស្វាយទាំងមូល បច្ចុប្បន្នស្ពានទាំងពីរខ្សែនេះ ធ្វើឲ្យពួកគាត់មានការភ័យខ្លាចពេលឆ្លងកាត់ម្តងៗ ព្រោះកន្លងមកធ្លាប់មានប្រជាពលរដ្ឋធ្លាក់ រងគ្រោះជាច្រើនអ្នកតែមិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតនោះទេ ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ

ភ្នំពេញ​៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨​ នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក​ ស្យង់ ដេវិត ឡឺវិត (Jean David Levitte) ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវប្រឆាំងឱសថក្លែងក្លាយ។ ... Read More »

Alexa នឹងជូនដំណឹងអ្នកនៅពេលតារាចម្រៀងដែលអ្នកចូលចិត្ត ចេញអាល់ប៊ុមថ្មី

ឥឡូវនេះអ្នកជំនាញតន្ត្រីអាចសួរ Alexa ដើម្បីតាមដានសិល្បករដែលចូលចិត្តរបស់ពួកគេនិងបង្កើតសំឡេងរោទិ៍សម្លេងសម្រាប់ ពេលបទថ្មីឬអាល់ប៊ុមថ្មី។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Amazon Music នឹងប្រើ Alexa ដើម្បីប្រាប់អតិថិជន Amazon Music ឱ្យចេញផ្សាយថ្មី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ សញ្ញា ... Read More »

ក្រុមហ៊ុន Apple បានចាប់ផ្តើមលក់ទូរស័ព្ទ iPhone 8 និង 8 Plus ដែលបានកែច្នៃឡើងវិញចាប់ពី 499 ដុល្លារ

Apple Online Store បានចាប់ផ្តើមលក់ទូរស័ព្ទ iPhone 8 និង 8 Plus ដែលបានតុបតែងឡើងវិញតាមរយៈ 9to5Toys ។ វាមានឧបករណ៍ពណ៌ប្រផេះប្រាក់និងមាសនៅក្នុងទំហំ 64GB ។ ... Read More »