ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សឹបដាក់ត្រចៀក៖ អាជីវកម្មខ្សាច់នៅកំពង់ផែទំនប់រលកជាប្រភពចំណូលរបស់ក្រុមមន្ត្រីពុករលួយ

ប្រភពពីមន្ត្រីបម្រើការងារនៅកំពង់ផែទំនប់រលកបានឲ្យដឹងថា រយៈពេលប្រមាណជាង១ខែកន្លងទៅនេះមានឈ្មួញដឹកជញ្ជូនខ្សាច់តាមស្រឡាងធំៗយកមកលើកដាក់និងដឹកជញ្ជូនចេញពីកំពង់ផែនេះយ៉ាងពេញបន្ទុកធ្វើឲ្យស្ទះដល់ការលើកដាក់ទំនិញ របស់ក្រុមឈ្មួញដែលនាំចូលទំនិញតាមច្រកនេះផងដែរ។ ប្រភពបានឲ្យដឹងទៀតថា ការនាំចូលទំនិញតាមច្រកកំពង់ផែទំនប់រលកកំពុងថយចុះយ៉ាងគំហុក ព្រោះតែអាជីវ កម្មខ្សាច់របស់មន្ត្រីយោធាជាន់ខ្ពស់ម្នាក់កំពុងធ្វើឲ្យប៉ះពាល់ដល់ការនាំចូលទំនិញនិងផ្ទេរទំនិញនៅកំពង់ផែនេះ ។ មន្ត្រីបម្រើការងារនៅច្រកកំពង់ផែទំនប់រលកបានឲ្យដឹងថា ឈ្មួញធ្វើអាជីវកម្មខ្សាច់ ដែលមានមន្ត្រីយោធាជាន់ខ្ពស់ជាបង្អែករឹងមាំបានប្រើប្រាស់ស្រឡាងធំៗដឹកជញ្ជូន ខ្សាច់មកគរទុកនៅក្នុងបរិវេណកំពង់ផែទំនប់រលក ហើយប្រើប្រាស់រថយន្តធំៗកើប ខ្សាច់និងដឹកជញ្ជូនខ្សាច់ចេញទៅខាងក្រៅយ៉ាងពេញបន្ទុកតែម្តង ។ ... Read More »

ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខរំលោភសម្លាប់នៅស្រុកសង្កែ

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ វេលា ម៉ោង៦និង៣០នាទីល្ងាចនៅចំណុចវាលស្រែអូរបន្ទាត់មាស ស្ថិតក្នុងក្រុមទី២៩ ភូមិ ... Read More »

បុរសម្នាក់ជិះម៉ូតូល្បឿនលឿនចាប់ហ្វ្រាំងបណ្ដាលឲ្យដួលត្រូវរថយន្តកិនស្លាប់

ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម ខណៈជិះម៉ូតូដោយល្បឿនលឿន រួចចាប់ហ្វ្រាំងបណ្ដាលឲ្យដួលត្រូវរថយន្តមួយគ្រឿងទៀតបើកដោយល្បឿនលឿនបានកិន នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ចំណុចផ្លូវលំបំបែកជាបួន​ (ផ្លូវរទេះភ្លើងចាស់) ស្ថិតនៅភូមិត្រពាំងទួល​ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ... Read More »

ភ្លៀងមួយមេនិងខ្យល់បណ្ដោយឲ្យបាក់ដើមឈើយ៉ាងធំធ្លាក់ចំពីលើរថយន្ត២គ្រឿងរងការខូចខាត

ភ្នំពេញ៖ ដើមឈើយ៉ាងធំបានបាក់រំលំធ្លាក់មកលើផ្លូវ ហើយបានធ្លាក់ចំពីលើ រថយន្ត២ គ្រឿងរងការខូចខាត ខណៈភ្លៀង និងខ្យល់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

រដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាប្រឆាំងការចោទប្រកាន់របស់ អ.ស.ប ទៅលើយោធា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ក្រោយពេលអង្គការសហប្រជាជាតិ បានធ្វើការចោទប្រកាន់មន្ត្រីយោធាមីយ៉ាន់ម៉ាថា បានបំពានច្បាប់អន្តរជាតិដោយប្រព្រឹត្តល្មើសលើបទឧក្រិដ្ឋកម្មប្រឆាំងជនជាតិ រ៉ូហីុងយ៉ា នៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានសម្លាប់រង្គាលក្រុមជនជាតិរ៉ូហីុងយ៉ា និងបំផ្លាញ ទ្រព្យសម្បត្តិរបស់ពួកគេរួចបង្ខំឲ្យចាកចេញពីលំនៅឋានទៅកាន់ប្រទេសជិតខាង។ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់អង្គការសហប្រជាជាតិនេះ រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អុ៊ងសាន ... Read More »

ពលរដ្ឋមីយ៉ាន់ម៉ារាប់ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាពក្រោយធ្លាយទំនប់ទឹក

ការបែកធ្លាយទំនប់ទឹកនៅមីយ៉ាន់ម៉ា បង្កការជន់លិចតំបន់ជាច្រើន ធ្វើឲ្យពល រដ្ឋត្រូវជម្លៀសជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ។ រដ្ឋាភិបាលបានចាត់វិធានការជាបន្ទាន់ក្នុងការជួយដល់ពលរដ្ឋដើម្បី បញ្ចៀសរឿងអាក្រក់ដែលកើតឡើង ពីការ បាក់ទំនប់នៅមីយ៉ាន់ម៉ា។ សារព័ត៌មាន New York Times បាន ផ្សាយថា ... Read More »

លោកដូណាល់ ត្រាំ៖ មិនទាន់ដល់ពេលធ្វើសមយុទ្ធឡើងវិញជាមួយកូរ៉េខាងត្បូងឡើយ

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសថា មិនមានហេតុផលណា មួយដែលត្រូវចំណាយប្រាក់មួយចំនួនធំ នាពេលនេះសម្រាប់ធ្វើសមយុទ្ធជាមួយ កូរ៉េខាងត្បូងនោះឡើយ។ ដូច្នេះ សមយុទ្ធរវាងអាមេរិកនឹងកូរ៉េខាងត្បូងនឹងត្រូវផ្អាកជាបន្តទៀត។ ការលើកឡើងរបស់លោកត្រាំគឺផ្ទុយទៅនឹងការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis កាលពីថ្ងៃទី ២៩ ... Read More »

ម្តាយអាយុ១០៦ឆ្នាំជូនដំណើរកូនប្រុស John McCain លើកចុងក្រោយ

លោកយាយRoberta McCain ជា ម្តាយរបស់អតីតសមាជិកព្រឹទ្ធសភា John McCain បើទោះបីមានសុខភាព មិន ប្រសើរដោយវ័យចាស់ តែលោកយាយនៅតែជូនដំណើរជាលើកចុងក្រោយដល់កូនប្រុស នៅទីក្រុងវ៉ាស៊ីនតោន និង ម៉ារីឡែន នៅចុងសប្តាហ៍នេះ។ នៅក្នុងសៀវភៅ ... Read More »

អាមេរិកដាក់លក្ខខណ្ឌដើម្បីដកទាហានចេញពីស៊ីរីតែត្រូវបដិសេធ ទើបត្រៀមទាហានវាយប្រហារ

ស៊ីរីបានច្រានចោលសំណើរបស់ អាមេរិក ស្តីពីការដកទាហានចេញពីទីតាំង យោធា Al Tanf នៅតំបន់ភាគអាគ្នេយ៍ និងភាគខាងកើត នៃដងទន្លេ Euphrates ប្រសិនបើរដ្ឋាភិបាលរបស់លោកអាល់ អាសាដ យល់ព្រមចំពោះលក្ខខណ្ឌ៣ ចំណុច។ សារព័ត៌មានSputnik ... Read More »

ស្រ្តីម្នាក់ ជិះម៉ូតូ​ចេញពី​ហូប​អី ត្រូវចោរ​ឆក់​យក​កាបូបស្ពាយ​ បាន​សម្រេចហើយ​គេច​ខ្លួន​បាត់

ភ្នំពេញ ៖​ ជនសង្ស័យ​ម្នាក់​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ មកធ្វើសកម្មភាព​ឆក់​យក​កាបូបស្ពាយពីស្ត្រី​២​នាក់ ​កំពុង​ជិះ​ម៉ូតូឌុបគ្នា​ បាន​សម្រេច នៅចំណុចស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ដោយសុវត្ថិភាព ។ ករណីឆក់កាបូបស្ពាយខាងលើ​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៨ ... Read More »

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះហាមឃាត់និងរុះរើសំណង់គ្មានច្បាប់ក្បែរផ្លូវរថភ្លើង

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យបានចុះរុះរើផ្ទះពលរដ្ឋចំនួន៤៦ខ្នង ជាសំណង់គ្មានច្បាប់ នាំគ្នាលួចទៅសាងសង់ ប៉ះពាល់ទៅលើផ្នូរខ្មោចសមាគមចិន ក្រោយពីទទួលបានបណ្តឹង សាលារាជធានីភ្នំពេញ ។ ប្រតិបត្តិការ​នេះបានធ្វើឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ ... Read More »

រថយន្ត៥គ្រឿងបុកបន្តគ្នា មានអ្នកស្លាប់ អ្នករបួសធ្ងន់ និងស្រាល

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត៥គ្រឿងបុកបន្តគ្នាកាលពីម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅលើវិថីផែ ចំណុចផ្លូវបំបែកP៤ កែងរ៉ារថភ្លើង ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ កើតឡើងដោយ រថយន្តចំនួន ០១គ្រឿង ... Read More »

រថយន្តHYUNDAIបុកគូទរថយន្តម៉ាក ស៊ីបអាដឺ ពីក្រោយរួចជ្រុលចង្កូតទៅបុកផ្ទះលក់ចាបហ៊ួយ សំណាងមិនមានអ្នករងរបួស

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក HYUNDAI បើកមិនប្រយត្ន័បុករថយន្តម៉ាក ស៊ីបអាដឺ ពណ៌ត្រីអ៊ីពីក្រោយយ៉ាងពេញទំហឹង ហើយបន្តទៅបុកផ្ទះប្រជាពលរដ្ឋលក់ដូរបណ្ដាលឲ្យខូចខាតសម្ភារមួយចំនួន សំណាងមនុស្សមិនមានរងគ្រោះថ្នាក់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិសក័ ... Read More »

លោក​ កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​

ភ្នំពេញ​៖​ លោក​ គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ​នេះ​ សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការ​ ។ សូម​បញ្ជាក់​ថា​ ... Read More »

ក្មេងប្រុសម្នាក់ស្លាប់ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ ក្នុងគោលដៅច្រាស់ទិសគ្នា កាលពីវេលាម៉ោង១៥និង៥០នាទីថ្ងៃ ពុធ ០៣ រោច ខែស្រាពណ៌ ឆ្នាំ ច សំរិទ្ឋស័ក ពស២៥៦២ត្រូវនិងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ហេតុការណ៍នេះបានកើតនៅលើផ្លូវជាតិលេខ៦ ... Read More »

បុ​រ​សម្នាក់ ដោយសារ​ជំងឺវិកល​ច​រឹកសម្លាប់ខ្លួនឯងនឹងមែកឈើ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ បុរស​ម្នាក់ ដែលជា​មនុស្ស​វិកល​ច​រឹក បាន​ចង​-​កជាប់​នឹង​មែកឈើ​ ដើម​ផ្ចឹក សម្លាប់ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ ថ្ងៃទី​៣០ ខែសីហា នៅក្នុង​ភូមិ​គោក​ខ្ពស់ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អ​ម្ពឹល ខេត្ត​ឧ​ត្ត​រ​មានជ័យ ​។​ ... Read More »

តុលាការសម្រេចឃុំខ្លួន ឪពុករំលោភកូនឯងរហូតមានផ្ទៃពោះ៥ខែទើបបែកធ្លាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៩ សីហា ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ឪពុករំលោភកូនឯងរហូតមានផ្ទៃពោះ៥ខែទើបបែកធ្លាយ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “រំលោភសេពសន្ថវះមានស្ថានទម្ងន់ទោសទាក៉ទងទៅនឹងជនរងគ្រោះ” ដែលប្រព្រឹត្តនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ... Read More »

នគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ១នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា​( ឆក់ខ្សែក)

ភ្នំពេញ៖ ជនសង្ស័យម្នាក់នគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា​( ឆក់ខ្សែក) កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៨ និង៣០នាទី នៅចំណុចមុខម្តុំឃ្លាំងលក់ឡាន ផ្លូវ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ... Read More »

ក្រុមប្រឹក្សាខណ្ឌសែនសុខបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រុមប្រឹក្សាខណ្ឌសែនសុខ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ អញ្ជើញដឹកនាំដោយ ... Read More »

ជនជាតិ​អាមេរិកកាំង​ម្នាក់ ​រំលោភ​កុមារ​ជាច្រើន​នាក់ រួច​រត់​មក​លាក់ខ្លួន​នៅខេត្ត​ព្រះសីហនុ ត្រូវប៉ូលិសចាប់ខ្លួន

ព្រះសីហនុ ៖ កាលពីយប់​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ប៉ូលិសអន្តោប្រវេសន៍​បាន​ចាប់ខ្លួន​ជនជាតិ​អាមេរិកកាំង ដែល​បាន​រំលោភ​ផ្លូវ​ភេទលើ​កុមារ​ជាច្រើន​នៅ​សហរដ្ឋអាមេរិក​រួចរ​ត់ម​កពួន​សម្ងំ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ។ ជនជាតិ​អាមេរិក​ដែល​ចាប់ខ្លួន​នោះមានឈ្មោះ William David BRENNER។ ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មានការ​ស្នើ​សុំរបស់​ការិយាល័យ​សន្តិសុខ​ភូមិភាគ (RSO) របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ... Read More »

កម្លាំងចម្រុះឃុំបឹងបត់កណ្ដោលចុះបង្រ្កាបបទល្មើសនេសាទក្នុងមូលដ្ឋានរបស់ខ្លួន

ខេត្តពោធិ៍សាត់៖ ក្រុមប្រឹក្សាឃុំបឹងបត់កណ្ដោល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្ដោល មន្រ្តីសហគមន៍នេសាទដូងជ្រុំ និងរបងរមាស ចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ស្ដីពីជលផល នៅក្នុងដែនសមត្ថកិច្ច និងរដ្ឋបាលរបស់ខ្លួន ដោយកាប់បំផ្លាញនូវវត្ថុតាងនៅនឹងកន្លែង ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅរសៀលថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ... Read More »

បាញ់មួយគ្រាប់ប្លន់យកម៉ូតូពីយុវជនម្នាក់រួចគេចខ្លួនបាត់

ភ្នំពេញ៖​ យុវជនម្នាក់ត្រូវបានជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយកាំភ្លើងមួយដើមបានបាញ់ប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍​ ៤រោច​ ខែស្រាពណ៍​ឆ្នាំច​ សំរឹទ្ធ​ស័ក​ ពស២៥៦២​ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងកើតប៉ុស្តិ៍២៤ ប្រមាណជា២០ម៉ែត្រ​ តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ... Read More »

តុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ជនជាតិចិនពីរនាក់លួចផលិតបារីខុសច្បាប់នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៩ សីហា ២០១៨ លោក ងួន វុទ្ធី អនុប្រធានសាលាដំបូងខេត្តកណ្តាល និងជាចៅក្រមសើុបសួរបានសម្រេចចេញដីការឃុំខ្លួន ជនជាតិចិនពីរនាក់ ដែរលួចផលិតបារីខុសច្បាប់មួយកន្លែង ដ៏ធំនៅក្រុងតាខ្មៅ ដាក់ពន្ធនាគារបណ្តោះអាសន្ន ។ ជនជាតិ​ចិន​ទាំង​២នាក់​ ... Read More »

សម្ដេចព្រះមហាសុមេធាធិបតីកិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមរំលាយសព ព្រះព្រហ្មបញ្ញា វ៉េង វុទ្ធី ព្រះចៅអធិការវត្តតេជះភ្នំស្រង់

ខេត្តកំពង់ស្ពឺ៖ សម្ដេចព្រះមហាសុមេធាធិបតី កិត្ដិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងលោក ស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ... Read More »

ជនជាតិម៉ាឡេស៊ី និងជនជាតិខ្មែរ ឈ្លោះប្រកែក ​ប្រតាយប្រតប់គ្នា​ រឿងជំពាក់លុយក្រុមហ៊ុនឥណទានស៊ុនលី

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍ទួលទំពូង១ បានឃាត់ខ្លួន ជនជាតិម៉ាឡេស៊ីម្នាក់ និងជនជាតិខ្មែរម្នាក់ ខណៈឈ្លោះប្រកែក ប្រតាយប្រតប់គ្នា​ រឿងជំពាក់លុយក្រុមហ៊ុនឥណទាន ស៊ុនលី ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើផ្លូវ៤៤០ ... Read More »

រថយន្តធុនធំពីរគ្រឿងបុកគ្នាបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់រងរបួសធ្ងន់ ស្រាល

ប៉ោយប៉ែត៖ រថយន្តធំពីរគ្រឿង បុកគ្នាធ្វើឲ្យមនុស្ស៣នាក់ ម្នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ស្រាលកាលពីវេលាម៉ោង២១និង១៥នាទី ថ្ងៃទី៣០-៨-២០១៨ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចលើស្ពានតាប៉ុន ស្ថិតនៅភូមិតាប៉ុន ... Read More »

សម្តេច ភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩:៤៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូតប្រចាំសាធារណរដ្ឋហ្វីលីពីន ... Read More »

ប្រពន្ធឯណាមិនខ្លាច! លេងសុទ្ធតែ«អញឲ្យងាប់ពេលណា ងាប់ពេលហ្នឹង»

ភ្នំពេញៈ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតមកបំណងអារ.​កប្រពន្ធបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃព្រហស្បតិ៍​ ៤រោច​ ខែស្រាណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៨​ នៅបន្ទប់ជួលលេខ៤២ ក្នុងភូមិចោមចៅ២ ... Read More »

ក្រុមហ៊ុន​ចិនធំមួយ​​ ប្រតិបត្តិការ​អាជីវកម្ម​ដោយ​អត់ច្បាប់គៀងគរប្រមូលប្រាក់ជួញដូរ កាសអេឡិចត្រូនិច Cryptocurrency/Digital Assets​ ត្រូវ​អាជ្ញាធរ​បញ្ជាឲ្យបិទទ្វារជាបន្ទាន់

ភ្នំពេញ​៖ ក្រុម​ហ៊ុន​ចិន​អត់ច្បាប់ដ៏ធំ​មួយ​ ឈ្មោះ​ ឌីជីថល​ អ៊ិនធឺណេសិនណល​ អ៊ែសេត​ ត្រេឌីង​ សេនអឺ​ (BTKTrade Digital International Assets Trading Center)​ មាន​អសយដ្ឋាន​អគារ​លេខ​៤៨​ ... Read More »

រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់នៅផ្លូវR6

ភ្នំពេញ: រថយន្ត និងម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកនៅមន្ទីរពេទ្យកាល់ម៉ែត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងកាលពីម៉ោង ជាង១១យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ R6 ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាធានីភ្នំពេញ ... Read More »