ព័ត៌មានទាន់ហេតុការណ៍៖
'

ពលរដ្ឋចោទមេបញ្ជាការរងយោធាសឹករងស្រុកអង្គរបុរីដើរជំរិតទារលុយ

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋស្រុកអង្គរ បុរីបានសម្ដែងការមិនសប្បាយចិត្តចំពោះទង្វើរបស់លោក គឹម ហាន មេបញ្ជាការរងយោធាសឹកស្រុកអង្គរបុរីដែលបានដឹកនាំកម្លាំងយោធាដើរចាប់ឃាត់ប្រជាពលរដ្ឋដើម្បីទារយកលុយដោយគ្មានហេតុផល។ ប្រជាពលរដ្ឋបានលើកឡើងថា ពេល ពួកគាត់ទៅនេសាទជាលក្ខណៈគ្រួសារក៏ដូចជាដឹកគោឆ្លងកាត់ស្រុកអង្គរបុរី ឬទិញទូកពីប្រទេសវៀតណាមមកប្រើប្រាស់ក្នុងគ្រួសាររួមទាំងការដឹកទំនិញជារបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រូវបានក្រុមលោក គឹម ហាន ជំរិតទារលុយគ្មានលើកលែងឡើយ។ ជុំវិញបញ្ហានេះអ្នកយកព័ត៌មានកាសែត ... Read More »

ធនាគារជាតិ ៖ ក្រុមហ៊ុន៥កំពុងប្រតិបត្តិការផ្ដល់កម្ចីមិនមានច្បាប់អនុញ្ញាត

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាកាលពី រសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨ បានចេញសេចក្ដី ប្រកាសព័ត៌មានឲ្យសាធារណជនប្រយ័ត្នចំពោះក្រុមហ៊ុនចំនួន៥ដែលកំពុងប្រតិបត្តិការផ្ដល់កម្ចីក្នុងប្រទេសកម្ពុជាដោយមិនមានច្បាប់អនុញ្ញាតពីធនាគារជាតិនៃ ... Read More »

ឃាត់រថយន្ត២គ្រឿងឆ្លងដែនពេលយប់ឆែកឃើញស្រាគេចពន្ធនិងម៉ូតូនៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ រថយន្តដឹកទំនិញ៥គ្រឿងបើកឆ្លងដែនពេលយប់ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាន២គ្រឿងនិងឆែករកឃើញមានបង្កប់ស្រា ប្រភេទ Hennessy និងស្រា XO គេចពន្ធ ចំនួន៤កេស និងម៉ូតូ៣ទៅ៤គ្រឿងបញ្ជូនមកកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងកាលពីយប់ថ្ងៃសុក្រ ២រោច ខែបឋមា សាឍ ឆ្នាំច ... Read More »

កាសស្តាប់ត្រចៀកឥតខ្សែ O-Free របស់ Oppo ត្រូវបានរចនាឡើងដើម្បីឲ្យស៊ីជាមួយនឹងទូរស័ព្ទ Find X

Oppo បានប្រកាស O-Free ដែលជាកាសស្តាប់ត្រចៀកឥតខ្សែដែលត្រូវបានរចនាឡើងដើម្បីភ្ជាប់ជាមួយទូរស័ព្ទ Find X ដែលមានកាមេរ៉ាដាក់បង្ហាញ។ O-Free ត្រូវបានផលិតឡើងពីបន្ទះ Chipset QCC3026 ដែលបានប្រកាសថ្មីៗនេះរបស់ក្រុមហ៊ុន Qualcomm ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យងាយស្រួលដល់អ្នកផលិតដើម្បីផលិតកាសស្តាប់ឥតខ្សែដែលមានតម្លៃថោកដោយមិនចាំបាច់សាងសង់វាដោយខ្លួនឯង (ក៏ដូចជាជម្រើសដែលមានតម្លៃថោកជាងឈីប ... Read More »

សហភាពអឺរ៉ុបនៅតែជាប្រទេសទី១ទទួលទិញទំនិញច្រើនជាងគេពីកម្ពុជា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួង ពាណិជ្ជកម្មបានបញ្ជាក់ជាថ្មីថា សម្រាប់ កម្ពុជាសហភាពអឺរ៉ុបនៅតែជាប្រទេសទី មួយដែលទទួលទិញទំនិញច្រើនជាងគេបើធៀបនឹងបណ្តាប្រទេសផ្សេងៗដទៃទៀត ជាពិសេសខាងផ្នែកសម្លៀកបំពាក់ ស្បែក ជើង និងកង់ជាដើម ។ មានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្រោយពិធីបើកពិព័រណ៍ផលិតផលមកពីអឺរ៉ុប កាលពីព្រឹកថ្ងៃសុក្រ ២រោច ... Read More »

ក្រុមហ៊ុន Apple បានរាយការណ៍ថានឹងទទួលបានអេក្រង់ OLED របស់ខ្លួនពីក្រុមហ៊ុន LG ដើម្បីកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Samsung

ប្រភពព័ត៌មានអនាមិកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថាក្រុមហ៊ុនអេបផលអាចនឹងប្រើ LG ជាអ្នកផ្គត់ផ្គង់ជំនួសសម្រាប់បន្ទះអេឡិចត្រូនិករបស់ខ្លួនដែលប្រើប្រាស់នៅក្នុងទូរស័ព្ទ iPhone X របស់ខ្លួន។ ការមាន LG ជាអ្នកផ្គត់ផ្គង់ទីពីរនឹងជួយឱ្យបច្ចេកវិទ្យាយក្សដ៏ធំសម្បូរបែប OLED បង្ហាញបានលឿននិងកាត់បន្ថយការចំណាយ។ កាលពីមុនក្រុមហ៊ុន Apple ... Read More »

កម្ពុជា-ចិននឹងចុះកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុងទី៣ឆាប់ៗនេះ

ភ្នំពេញ ៖ កម្ពុជា និងប្រទេសចិនគ្រោងចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ផ្លូវខ្សែក្រវាត់ក្រុងទី៣ប្រវែង៤៧.៦០៨គីឡូម៉ែត្រក្នុងទំហំទឹកប្រាក់វិនិយោគរាប់លានដុល្លារនៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ នេះ។ នេះបើយោងតាមការប្រកាសជាផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកាលពីព្រឹក ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែ ... Read More »

ស្ត្រីវ័យជាង៣០ឆ្នាំម្នាក់ចងកសម្លាប់ខ្លួនក្នុងក្រោលក្របីមិនដឹងមូលហេតុ

ខេត្តស្វាយរៀង៖ មានការឆោឡោដល់ក្រុមគ្រួសារ និងស្រែកផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់រត់មកចោមរោមមើលគ្រប់ៗគ្នា ខណៈបរទះឃើញកូនស្រីចងករក្រោមក្រោលក្របីប្រញាប់ប្រញាលស្រាយ និងជួយសង្គ្រោះប៉ុន្តែអកុសលយឹតពេលទៅហើយ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ... Read More »

ម៉ូតូបុកជាមួយស្ត្រីជិះកង់របួសធ្ងន់របកស្បែកក្បាលគួរឲ្យរន្ធត់

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ខណះស្ត្រីជិះកង់មិនប្រកាន់ស្ដាំបុកជាមួយអ្នកជិះម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលរណូករណែកកណ្ដាលផ្លូវធ្វើឲ្យស្ត្រីខាងលើរបួសធ្ងន់របកស្បែកក្បាលសន្លប់ និងកន្លែង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវលំក្រាលគ្រួសក្រហម ... Read More »

ទៅដកផ្សិតក្នុងព្រៃជាមួយគ្នាឆ្លៀតឱកាសចាប់រំលោភតែពុំបានសម្រេច

ខេត្តកណ្ដាល ៖ បុរសម្នាក់ដែលមាន ប្រពន្ធ និងកូនរួចទៅហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីប៉ុនប៉ងរំលោភសេព សន្ថវៈលើស្រ្តីម្នាក់តែមិនបានសម្រេច បន្ទាប់ពីបុរសរូបនេះបានទៅដកផ្សិតជា មួយស្រ្ដីរងគ្រោះក្នុងព្រៃតែ២នាក់ ហើយ តណ្ហាពុះកញ្ជ្រោលទ្រាំពុំក៏បានធ្វើសកម្មភាពចាប់រំលោភនាងតែពុំបានសម្រេចនោះទេ។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង២០នាទីព្រឹកថ្ងៃសៅរ៍ ៣រោច ខែ បឋមាសាឍ ... Read More »

ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្នទៅបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូត្រូវរថយន្ដបត់ឆ្លងផ្លូវមិនប្រយ័ត្នបុកពេញមួយទំហឹង នៅវេលាម៉ោង១និង០៥នាទី ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខហាងសុភី ... Read More »

ក្រុមអូសរទេះនិងប្រពន្ធលុតឃង្គង់អង្វរអភិបាលក្រុងប៉ោយប៉ែតដោះលែងប្តីស្ពាយគ្រឿងញៀនឲ្យជនជាតិថៃ

ខេត្តបន្ទាយមានជ័យ ៖ កម្មករអូសរទេះជាច្រើននាក់រួមជាមួយស្ត្រីម្នាក់មានបីកូន ជាប្រពន្ធរបស់ជនសង្ស័យម្នាក់ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តនិងក្រុងប៉ោយប៉ែតឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី២៨ មិថុនាឆ្នាំ២០១៨ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាប់ពីបទជួញដូរថ្នាំញៀន ជាង៤ពាន់គ្រាប់នោះ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃ សៅរ៍ ៣ រោច ... Read More »

ចតរថយន្តទុកចោលមុខផ្ទះ ចូលដេកលង់លក់ភ្ញាក់ឡើងបាត់មិនដឹងទៅណា

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់បានបើករថយន្តមកពីលក់បន្លែងហើយចតទុកមុខផ្ទះរូចចូលដេកបាត់ ស្រាប់តែត្រូវក្រុមចោរលួចយកទៅបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ... Read More »

ជិះម៉ូតូមកលួចមាន់ត្រូវម្ចាស់ដេញចាប់បានម្នាក់ ខណៈម្នាក់ទៀតកំពុងគេចខ្លួន

ភ្នំពេញ៖ យុវជនចំនួន២នាក់បានជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពចូលលួចមាន់គកក្នុងផ្ទះ ប្រជាពលរដ្ឋទាំងព្រឹកបានសម្រេច បម្រុងជិះម៉ូតូរត់ ក៏ត្រូវម្ចាស់គេឃើញទាន់ ស្រែកថាចោរៗ ចាប់បានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

លោក ត្រាំ អ៊ីវតឹក អញ្ជើញ​សម្ពោធ​សមិទ្ធផលនានាក្នុង​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់​

​ខេត្តកំពង់ឆ្នាំង ៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានាក្នុង​វិទ្យាល័យ​ហ៊ុនសែន​ទួល​ខ្ពស់ ស្ថិតនៅ​ភូមិ​រកា​ទង ... Read More »

មន្រ្ដីពន្ធនាគារដែលជនជាតិបរទេស២នាក់ជិះម៉ូតូទៅបុកសន្កប់ស្ដូកស្ដឹងនោះបានទទួលសំណងហើយ

ខេត្តសៀមរាប៖ មន្ត្រីពន្ធនាគារ ខេត្តសៀមរាបម្នាក់ បានសន្លប់ស្ដូក ក្រោយពីជនបរទេស២នាក់បើកម៉ូតូកង់៤ ក្នុងល្បឿនលឿនបញ្ច្រាសទិសគ្នា ជ្រុលទៅបុកទាំងកំរោល ខណៈកំពុងធ្វើដំណើរតាមផ្លូវកាលពីថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាបនោះ បានទទួលសំណងហើយនៅថ្ងៃទី២៩ ខែមិថុនា ។ ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្តចងកធ្វើអត្តឃាតក្នុងបន្ទប់ទឹកខណៈប្រពន្ធកូនមិននៅផ្ទះ

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានប្រពន្ធប្រទះឃើញ ចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកក្បែរផ្ទះ នៅគ្រាដែលប្រពន្ធកូន និងចៅជាប់រវល់(មិននៅផ្ទះ) ដែលករណីនេះ គេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត(ឈឺរាំុរ៉ៃ) ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ... Read More »

ប្រទះឃើញសាកសពអណ្ដែតក្នុងទឹកស្រះចិញ្ចឹមត្រីបន្ទាប់ពីបាត់ខ្លួន១យប់ ១ថ្ងៃ

ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតក្នុងទឹកស្រះចិញ្ចឹម បន្ទាប់ពីបានបាត់ខ្លួនអស់រយៈពេល ១យប់ ១ថ្ងៃ ដែលគេសង្ស័យជាករណីលង់ទឹកនៅគ្រាខ្លួនផឹកស្រាស្រវឹងជោកជាំ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានផងដែរ ។ ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង១៥នាទី រសៀលថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច ... Read More »

លោក ឧត្ដមសេនីយ៍ត្រី ទូច គង្គា ស្នងការរង ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភរិយា សូមគោរពជូនពរ និង អបអរសាទរ ដោយស្មោះអស់ពីដួងចិត្តជូន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ត្រូវបានប្រគល់ភារកិច្ចបន្ថែម លើមុខងារ បច្ចុប្បន្ន ជាអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ

លោក ឧត្ដមសេនីយ៍ត្រី ទូច គង្គា ស្នងការរង ស្នងការដ្ឋានបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងភរិយា សូមគោរពជូនពរ និង អបអរសាទរ ដោយស្មោះអស់ពីដួងចិត្តជូន នាយឧត្តមសេនីយ៍ សៅ ... Read More »

រថយន្ត២គ្រឿង បើកល្បឿនខ្វះការប្រុងប្រយ័ត្នត្រង់ចំណុចផ្លូវបំបែកជាបួន បុកគ្នាពេញទំហឹងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន​ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ត២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាតទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៩ ខែមិថុនា ... Read More »

សារិកាព្រៃ Newcastle United ទិញបានតារាបាល់ទាត់កូរ៉េខាងត្បូងពី Swansea City

ក្លិបបាល់ទាត់សារិកាព្រៃ Newcastle United បានប្រកាសថាពួកគេបានទទួលជោគជ័យ ក្នុងទិញខ្សែបំរើអន្តរជាតិកូរ៉េខាងត្បូង Ki Sung-yueng ពីក្រុម Swansea Cityដោយគ្នាតម្លៃខ្លួន ផ្ទេរឡើយ។ កីឡាករវ័យ២៩ឆ្នាំKi Sung-yueng គឺជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដែលលេងនៅWorld ... Read More »

ខ្សែបម្រើបែលហ្ស៊ិក Marouane Fellaini តកុងត្រាថ្មីជាមួយនឹងបិសាចក្រហម

តារាលេងម៉ូតសក់ Marouane Fellaini ទទួលបានកុងត្រាថ្មីលេងឲ្យក្រុម បិសាចក្រហមManchester Unitedរយៈពេល២ឆ្នាំបន្តទៀត។ ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិកវ័យ៣០ឆ្នាំរូបនេះបានថ្លែងអំណរគុណដល់លោក Jose Mourinho អ្នកចាត់ការទូរទៅក្លិប Manchester United ដែលបានផ្តល់ការទុកចិត្តលើ គាត់ក្នុងការបន្តលេងឲ្យក្រុមបិសាចក្រហមទៀត។ អតីតកីឡាករក្លិបEvertonរូបនេះបាននិយាយថា ... Read More »

រថយន្តតាក់ស៊ីBlack&White បើកបុកម៉ូតូសង់ការ៉េ ចំពីក្រោយបណ្តាលឲ្យក្មេងប្រុសម្នាក់របួសជើងធ្ងន់

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ដោយសាររថយន្តកាមរីបាឡែនមួយគ្រឿងរបស់ក្រុមហ៊ុនតាក់ស៊ី Black&White បានបើកបុកម៉ូតូសង់ការ៉េ ចំពីក្រោយបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសជើងធ្ងន់ ហើយត្រូវបានដឹកតាមរ៊ឺម៉កម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ​ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ... Read More »

ម៉ូតូ ZOOMERបុកម៉ូតូដឹកមេក្រូប្រញាប់ធ្វើបុណ្យ របួសធ្ងន់ស្រាល៣នាក់

ខេត្តព្រៃវែងៈ ម៉ូតូពីរគ្រឿងបាន បុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យ បុរស៣នាក់រងរបួសធ្ងន់និងស្រាល កាលពីម៉ោងជាង៥ព្រឹក ថ្ងៃ សៅរ៍ ៣ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ... Read More »

ស្ថានភាពអាកាសធាតុថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖

ស្ថានភាពអាកាសធាតុថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ៖ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប លក្ខណៈបែបនេះធ្វើឲ្យអាកាសធាតុនៅថ្ងៃនេះ៖ សូមចុចនៅចំណុចខាងក្រោមនេះ ស្ថានភាពអាកាសធាតុថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨   Read More »

រុស្ស៊ីបានធ្វើទំនើបកម្មសព្វាវុធបាន៦០ភាគរយ

ដូចអ្វីដែលមេដឹកនាំរុស្ស៊ី លោកពូទីន បានគ្រោងទុក គឺពង្រឹងសមត្ថភាពយោធា និងអភិវឌ្ឍសព្វាវុធឲ្យកាន់តែទំនើប ដើម្បី ការពារដែនអធិបតេយ្យ ទប់ស្កាត់ការគំរាមកំហែងពីលោកខាងលិច។ នៅពេលនេះ អាវុធជាង ៦០ភាគរយបានធ្វើទំនើបកម្ម និងបន្តឲ្យបាន១០០ភាគរយនៅពេលដ៏ខ្លីខាងមុខ។ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ... Read More »

បុរសម្នាក់ចូលលួចទ្រព្យសម្បត្តិនៅក្នុងមន្ទីរពេទ្យត្រូវសន្តិសុខចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកជំងឺ នៅក្នុងមន្ទីរពេទ្យ ត្រូវបានសន្តិសុខដែលយាមកាមនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈចាប់ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ... Read More »

សមត្ថកិច្ច​បញ្ជូនជនសង្ស័យ៣នាក់ដែលសម្លាប់នារី​ចងការប្រាក់ ព្រោះគ្មានលុយសង មកតុលាការ

ភ្នំពេញ​៖ ​ជនសង្ស័យ៣នាក់ដែលជាប់ពាក់ព័ន្ធករណីសម្លាប់ស្ត្រីរកស៊ីចងការប្រាក់ហើយយកសពមកទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយ ត្រូវ​បាន​កម្លាំងនាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមច្បាប់។ ជនសង្ស័យឈ្មោះ អាត ... Read More »

រថយន្តហ៊ីយ៉ាន់ដាយបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់

ខេត្តកណ្ដាលៈ រថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងបើកបោះពួយដូចហោះបានជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកគោយន្តធ្លាក់ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៣ និង០៥នាទី ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ... Read More »

រកឃើញសាកសពបុរសដែលអង្គុយលើស្នោផឹកស្រាសច្រៀងលេងភ្លាត់ស្នៀតធ្លាក់ចូលទឹកលង់ស្លាប់នោះហើយ

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ដែលអង្គុយលើស្នោផឹកស្រា ស ច្រៀងលេងបណ្តើរហើយភ្លាត់ស្នៀតធ្លាក់ចូលទឹកលង់ស្លាប់នោះ ឥឡូវនេះឃើញសាកសពហើយ ខណៈអណ្តែតឡើង កាលពីយប់ម៉ោង១១និង២០នាទី ថ្ងៃសុក្រ ២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ... Read More »