ព័ត៌មានទាន់ហេតុការណ៍៖
'

ខ្សែប្រយុទ្ធ Aleksandar Mitrovic កំពុងស្វែងរកច្រកចេញពី Newcastle United

ខ្សែប្រយុទ្ធអន្តរជាតិស៊ែប៊ី Aleksandar Mitrovic បានបញ្ជាក់ថា គាត់ត្រូវ តែចាកចេញពីក្រុមសារិកាព្រៃNewcastle Unitedដើម្បីរក្សាអាជីពបាល់ទាត់របស់គាត់ឲ្យនៅល្អ។ ក្នុងពេលបង្ហាញខ្លួនដំបូងឲ្យក្រុមNewcastle UnitedកីឡាករMitrovicរកបាន៩គ្រាប់ ប៉ុន្តែគាត់ហាក់បីដូចជាគ្មានឱកាសលេងសោះ ក្រោមការដឹកនាំរបស់លោកRafa Benitez។ មិនត្រឹមតែប៉ុណ្ណោះMitrovicពុំទាន់បានលេងនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League នៅឡើយទេក្នុងរដូវកាលនេះ។ ... Read More »

ប្រជាពលរដ្នព្រួយបារម្ភការផ្ទុះជំងឺផ្តាសាយបក្សីនៅស្រុកស្ទោងងាប់ទាអស់រាប់ពាន់ក្បាល

ខេត្តកំពង់ធំ៖ បន្ទាប់មានការផ្ទុះជំងឺផ្ដាសាយបក្សីនៅក្នុងស្រុកស្ទោងរួចមក ប្រជាពលរដ្នមានការព្រួយបារម្ភយ៉ាងខ្លាំង​ខ្លាចមានការឆ្លង់មកមនុស្សទៀត​ ជាពិសេស កូន ចៅតូចៗ​ដែល ពុំទាន់ដឹងអី នោះ ពួកវានឹងប្រឈមមុខយ៉ាងខ្លាំង​។ បងស្រីសេត ចត្ថា បានត្អូចត្អែរថា​ «ខ្ញុំព្រួយបារម្ភណាស់ ចំពោះកូន តូចៗរបស់ខ្ញុំ ... Read More »

សមត្ថកិច្ចបង្ក្រាបទីតាំងជួញដូរនិងចែកចាយគ្រឿងញៀនក្នុងខណ្ឌ៧មករា ឃាត់ខ្លួនមនុស្ស៣នាក់រួមនឹងគ្រឿងញៀនជាច្រើនកញ្ចប់

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿង នៃស្នងការនគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ដោយឃាត់បានជនសង្ស័យ៣នាក់ ប្រុសជនជាតិវៀតណាម២នាក់ និងស្រីជនជាតិចិនម្នាក់ ដកហូតថ្នាំញៀនម៉ាទឹកកកចំនួន៤២កញ្ចប់ ធំ២កញ្ចប់ ថ្នាំក្រវី២៥គ្រាប់ កញ្ចាក្រៀម១កញ្ចប់ ជញ្ជីងថ្លឹងចំនួន៣ និងឧបករណ៍វេចខ្ចប់គ្រឿងញៀនប្រើប្រាស់មួយចំនួនធំ ។ ... Read More »

សម្តេចក្រឡាហោម ស ខេង ជម្រុញឲ្យសមត្ថកិច្ចមានការរឹតបន្តឹងទៅលើអ្នកជិះម៉ូតូគ្មានមួកសុវតិ្ថភាព ខណៈអត្រាគ្រោះថ្នាក់កើនឡើង

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានជម្រុញឲ្យសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ ធ្វើយ៉ាងណារឹតបន្តឹងបន្ថែមទៀតទៅលើអ្នកជិះម៉ូតូ ដែលគ្មានមួកសុវតិ្ថភាព ខណៈដែលអត្រាអ្នកគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ដោយមិនពាក់មួកសុវតិ្ថភាពកើនឡើងគួរឲ្យក្តីបារម្មណ៍បំផុត។ ការអំពាវនាវ និងជម្រុញដល់សមត្ថកិច្ចអនុវត្តច្បាប់ចរាចណ៍ឲ្យតឹងរ៉ឹងនេះរបស់ប្រមុខក្រសួងមហាផ្ទៃ គឺបានធ្វើឡើងនៅក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា អាណតិ្តទី៤ ... Read More »

ស្ត្រីមេតុងទីនម្នាក់ត្រូវចោរឆក់កាបូបយកលុយជាង១ម៉ឺនដុល្លារពេលឈរអាំងសាច់លក់បាយ

ក្រុងប៉ោយប៉ែត៖ ស្ត្រីជាអាជីវករលក់បាយតាមរទេះនិងជាមេតុងទីនម្នាក់ត្រូវចោរឆក់កាបូបអស់ប្រាក់ជាង១ម៉ឺនដុល្លាររួមទាំងឯកសារមួយចំនួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១៧ នេះនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ស្ត្រីដែលអះអាងថាចោរឆក់កាបូបយកលុយអស់ចាង១មុឺនដុល្លារនោះឈ្មោះអ៊ឹម គឹមហ៊ង អាយុ៤៩ឆ្នាំ មុខរបរលក់បាយតាមរទេះនិងជាមេតុងទីននៅផ្សាររុងក្លឿទឹកដីថៃនិងមានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត។ ... Read More »

តុលាការកាត់ទោសទណ្ឌិតសម រង្សី ករណីបរិហារកេរ្តិ៍សម្តេចតេជោ​

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ ២៩ ខែធ្នូ ឆ្នាំ២០១៧នេះ​ នឹងបើកសវនាការសំណុំរឿងទណ្ឌិត​ សម​ រង្ស៊ី​ ... Read More »

ប្រជាពលរដ្ឋ២ភូមិមានចំនួន៣៥២គ្រួសារស្នើរដ្ឋបាលខណ្ឌព្រែកព្នៅបើកផ្លូវ និងស្តារប្រឡាយកងទ័ពនៅភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់

ភ្នំពេញ ៖ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំមួយក្រោយពីបានដឹកនាំមន្ត្រីសាលាខណ្ឌជាប់ពាក់ព័ន្ធមាន លោកអភិបាលរងខណ្ឌ និងជំនាញភូមិបាលខណ្ឌ មន្ត្រីសង្កាត់ មេភូមិព្រមទាំងប្រជាពលរដ្ឋ ចុះពិនិត្យស្ថានភាពការស្តារប្រឡាយកងទ័ពនៅភូមិស្រែដូនតូចសង្កាត់ពញ្ញាពន់ខណ្ឌព្រែកព្នៅដែលមានប្រវែង២០០ម៉ែត្រទទឹង២០ម៉ែត្រកាលពីថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ... Read More »

កម្ពុជាចងចាំនយោបាយ ឈ្នះ-ឈ្នះ ២៩ធ្នូ

ភ្នំពេញ៖ ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែលខ្មែរគ្រប់និន្នាការនយោបាយ “ឈ្នះទាំងអស់គ្នា”។ នៅពេលនោះ ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅបន្តគ្រប់គ្រងតំបន់មួយចំនួនដែលពួកគេកាន់កាប់ជាមួយនឹងគ្រឿងអាវុធយុទ្ឋភ័ណ្ឌយ៉ាងច្រើនសន្ឋឹកសន្ឋាប់។ ... Read More »

កីឡាករ អ៊ុំ វណ្ណេត ប៉ះ គឹម វាសនា រីឯ ង៉ែត្រ រដ្ឋា ជួប សៅ វណ្ណានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ កម្មវិធីប្រកួតនៅលើសង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រែកកំពិសការប្រកួតគុនខ្មែរដណ្តើមពានរង្វាន់ជើងឯក TV5 Boxing Knock Out by K. Cement ក្នុងទម្ងន់៦៥ គីឡូក្រាម បានឈានមកដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រហើយនាយប់ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ... Read More »

យុវតី២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនិងគ្រឿងញៀន

ខេត្តសៀមរាប៖ យុវតី២នាក់ត្រូវសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចុះបង្ក្រាបករណីចាត់ចែងប្រើប្រាស់សារធាតុញៀនខុសច្បាប់នៅបន្ទប់ជួលក្រុមទី ០៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀម រាប កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ... Read More »

មានជំងឺរ៉ាំរ៉ៃសម្រេចចិត្តចង.កសម្លាប់ខ្លួនបានសម្រេច

ខេត្តតាកែវ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារតែបញ្ហាសុខភាពផ្ទាល់ខ្លួន ដែលហេតុការណ៍កើតឡើងកាលពីថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២និង៣០នាទី ស្ថិតនៅភូមិត្រពាំងព្រីង ឃុំគុស ... Read More »

មន្ត្រីនគរបាលខេត្តតាកែវម្នាក់ រួមជាមួយបក្ខពួក២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនរួមជាមួយថ្នាំញៀនទម្ងន់៦៦,២០ ក្រាម

ខេត្តតាកែវ៖ មន្ត្រីនគរបាលខេត្តតាកែវម្នាក់ និងបក្ខពួក២នាក់ទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បង្ក្រាប នឹងឃាត់ខ្លួន ក្នុងករណីរជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ ដែលហេតុការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ... Read More »

វិភាគអន្តរជាតិ៖ ចិនទុកឲ្យមានរបបគ្រប់គ្រងពីរក្នុងប្រទេសតែមួយប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើតាមចិត្តឡើយ

ហុងកុង កោះតៃវ៉ាន់ និងទីបេ ស្ថិតនៅ ក្នុងប្រទេសចិនដដែល បើទោះបីមានរបប គ្រប់គ្រង ផ្សេងគ្នាពីរដ្ឋាភិបាលក្រុងប៉េកាំងក្តី តែចិននៅតែមានសិទ្ធិ ជាប្រទេសគ្រប់គ្រងលើតំបន់ទាំងនោះដដែល មិនអនុ ញ្ញាតឲ្យធ្វើអ្វីលើសលប់ ចង់ផ្តាច់ខ្លួនបាន ឡើយ។ កន្លងមក ... Read More »

ផ្ទះមន្ត្រីយោធាម្នាក់ត្រូវភ្លើងឆេះទាំងស្រុងសង្ស័យផ្ទុះសេខ្សែភ្លើង

ខេត្តស្វាយរៀង៖ មានការភ្ញាល់ផ្អើលដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងមិនអាចជួយពន្លត់ទាន់ ដែលករណីនេះសង្ស័យបណ្ដាលមកពីទុស្សេខ្សែភ្លើង ធ្វើឲ្យម្ចាស់ផ្ទះដែលគេស្គាល់ថា ប្តីជាមន្ត្រីយោធា និងប្រពន្ធបានត្រឹមឈរមើលទាំងក្ដុកក្ដួលក្នុងចិត្ត បន្ទាប់ពីទ្រព្យសម្បត្តិដែលខំសន្សំទាំងប៉ុន្មានត្រូវរលាយអស់គ្មានសល់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា ... Read More »

កូរ៉េខាងជើងមិនបានប្រើប្រាស់ប្រាក់ខែពលករដល់កម្មវិធីអាវុធឡើយ

សារព័ត៌មានរ៉យទ័របានផ្សាយថា កាល ពីថ្ងៃទី ២៨ខែធ្នូ ក្រុមអ្នកឯកទេស មកពី ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បាន បញ្ជាក់ថា គ្មានភ័ស្តុតាងបង្ហាញថា ប្រាក់ ខែកម្មករកូរ៉េខាងជើង ធ្វើការនៅតំបន់ ឧស្សាហកម្មកេសុ៊ង មិនបានជំនួយដល់ ... Read More »

រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារចម្រុះមយដើម្បីសិក្សាស្រាវជ្រាវត្រៀមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះបានសម្រេចបង្កើតក្រុមការងារចម្រុះមួយសិក្សាស្រាវជ្រាវរដ្ឋធម្មនុញ្ញ​​ព្រះរាជាណាចក្រកម្ពុជាដើម្បីបើកផ្លូវឲ្យនាយករដ្ឋមន្ត្រីអាចតែងតាំងមន្ត្រីថ្នាក់រដ្ឋលេខាធិការតាមរយៈព្រះរាជក្រឹត្យ។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ យោងតាមសេចក្តីសម្រេចរបស់រាជ រដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្តេច ក្រឡាហោម ស ខេង កាលពីដើមខែធ្នូដែល សម្រេចបង្កើតក្រុមការងារចម្រុះមួយនេះបានឲ្យដឹងថា លោក អង្គ វង្សវឌ្ឍានា រដ្ឋ ... Read More »

ម៉ូតូ២គ្រឿងបើកបុកគ្នា មនុស្ស២នាក់រងរបួសធ្ងន់ចូលមន្ទីរពេទ្យ

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់ ក៏មានយុវជនពីរនាក់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលម៉ូតូវេវបុកជាមួយម៉ូតូនិក ចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ... Read More »

វេណេហ្សុ៊យអេឡាបិទទ្វារប្រព័ន្ធផ្សព្វផ្សាយជិត៧០

កាលពីថ្ងៃទី២៧ខែធ្នូ សមាគមអ្នក កាសែត ជាតិវេណេហ្សុ៊យអេឡា SNTP បានប្រកាសថា មាន៦៩ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងនោះមាន កាសែត វិទ្យុ និងទូរទស្សន៍ ត្រូវបានបង្ខំឲ្យបិទទ្វារដោយសារតែប្រព័ន្ធផ្សព្វផ្សាយទាំងនោះប្រឆាំងនិងរដ្ឋាភិបាល។ ក្នុងចំណោម ស្ថាប័នផ្សព្វផ្សាយព័ត៌ ... Read More »

រុស្ស៊ីខ្លាចរងការវាយប្រហារតាមបណ្តាញអំឡុងពេលបោះឆ្នោត

កន្លងមកអាមេរិកបានចោទប្រកាន់រុស្ស៊ីថាបានវាយប្រហារ ជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតរបស់អាមេរិក ដែលបានជួយឲ្យលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតី ។នៅ ពេលនេះ រុស្ស៊ីជិតដល់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី លោកពូទីនក៏បានបញ្ជាក់ឲ្យរឹតបន្តឹងកាន់តែខ្លាំងនូវប្រព័ន្ធ អីុនធើណេត។ ប្រនាធានាធិបតីរុស្ស៊ី លោក វ្លា៉ឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បាននិយាយ ... Read More »

ខឹងគ្រូស្តីបន្ទោសឲ្យ តាមស្រឡាញ់ទាល់តែក្លាយជាសង្សារហើយបានរៀបអាពាហ៍ពិពាហ៍

ភ្នំពេញ៖ នេះជាសវតាររបស់គូស្នេហ៍មួយគូដែលជាស្នេហារវាងគ្រូនឹងសិស្ស ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុកនាប៉ុន្មានថ្ងៃមកនេះបន្ទាប់ពីនារីម្នាក់ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុកថា Sen Darapkay បានរៀបរាប់ពីទំនាក់ទំនងស្នេហារវាងនាងជាសិស្សនឹងលោកគ្រូបង្រៀនរបស់ខ្លួនរួចមក ។ នាងបានសរសេរថា នៅពេលគេសួរ នាងថា អ្នកទាំងពីរនឹងជួបគ្នាយ៉ាងម្តេច ហ្នឹង? នាងញញឹមហើយឆ្លើយថា គាត់ជា គ្រូ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំផាត់សណ្ដាយ រាលដាលកាន់តែខ្លាំង

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្ដាយ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំបានឲ្យដឹងថា រយៈពេលជាង១ខែកន្លងទៅនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់រាលដាលកាន់តែខ្លាំងធ្វើឲ្យធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដីវិនាស។ ប្រជានេសាទក្នុងឃុំផាត់សណ្ដាយបានឲ្យដឹងថា កន្លងមកពួកគាត់ បានអំពាវនាវឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំក៏ដូចជាលោក អេង ជាសាន អគ្គ ... Read More »

អគ្គិភ័យឆេះនៅរោងចក្រយីហោ SL ផ្អើលកម្មកររត់ជាន់ជើងគ្នាទាំងយប់

ភ្នំពេញ៖ ទីតាំងបោកគក់​មួយ​កន្លែងស្ថិតនៅក្នុងបរិវេណរោងចក្រយីហោ SL ​បាន​ឆ្លង​ចរន្ត​អគ្គី​ស​នី​ហុយ​ចេញ​ជា​ផ្សែង​ខ្មួលខ្មាញ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្មករខ្លះកំពុងដេកលង់លក់ ហើយអ្នកខ្លះកំពុងតែធ្វើការ​នៅ​ទីនោះ​រត់​ចែក​គ្នា កាលពីវេលាម៉ោង៥និង១០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងរោងចក្រ អេស​អិ​ល ហ្គា​មិន ប្រូស​សេស​សេង ខេ​ម​បូ​ឌា ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ... Read More »

នគរបាលព្រហ្មទណ្ឌក្រុងឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ២នាក់

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានអន្តរាគមន៍បង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុច មុខវត្តកោះ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស ... Read More »

កម្មករសំណង់ម្នាក់ត្រូវចរន្តភ្លើងឆក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់ដែលជាកម្មកសំណង់ ត្រូវចរន្ទអគ្គិសនីឆក់ស្លាប់ បន្ទាប់ពីយកខ្សែភ្លើងទៅដោតឌុយដើម្បីបូមទឹក ប៉ុន្តែជាអកុសលក៏ត្រូវឆក់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីពេទ្យ។ ហេតុការណ៍នេះ បង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ... Read More »

តូចចិត្តប្រពន្ធមិនចូលផ្ទះ និងស្ដីបន្ទោសរឿងផឹកស្រា ក៏សម្រេចចិត្តចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួល

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ផឹកស្រាស្រវឹងជាប្រចាំ បានសម្រេចចិត្ដចង.កសម្លាប់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង នៅក្រោយផ្សារស្ទឹងមានជ័យចាស់ ស្ថិតនៅចំណុចផ្ទះជួលលេខ១៩ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចកាលពីវេលាម៉ោង ១១ និង០០នាទីព្រឹក​ ថ្ងៃព្រហស្បតិ៍ ១១ កើត ... Read More »

ហ្វូងចោរចូលគាស់ទូដែករោងចក្រអ៊ីហ្វា ហ្គាមិន លួចលុយអស់ខ្ទង់ម៉ឺនដុល្លារ

ភ្នំពេញ៖ ចោរ១ក្រុមបានធ្វើសកម្មភាពកាត់លួសបន្លាររបងរោងចក្រកាត់ដេរ អ៊ីហ្វា ហ្គាមិន រួចចូលទៅគាស់ទ្វាររោងចក្ររួចចូលទៅរុះរើបន្ទប់រដ្ឋបាល ព្រមទាំងចូលទៅក្នុងបន្ទប់របស់លោកអគ្គនាយករោងចក្រ ហើយលួចគាស់ទូដែកលួចលុយក្រុមហ៊ុន អស់រាប់ម៉ឺនដុល្លារ ក្នុងនោះក៏មានលុយផ្ទាល់ខ្លួនលោកចំនួន៩ពាន់ដុល្លារ រួមជាមួយឯកសារសំខាន់ៗ មួយចំនួនទៀតផងដែរ។ ចំណែកក្រុមចោរបានគេចខ្លួនបាត់ស្រមោល ដោយឡែកនៅយប់កើតហេតុក៏កានសន្តិសុខយាមនៅរោងចក្រនោះចំនួន៤នាក់ ផងដែរ ប៉ុន្តែមិនបានដឹងថា ... Read More »

ពលករខ្មែរបម្រើការងារនៅប្រទេសថៃផឹកស៊ីស្រវឹងកាប់គ្នាស្លាប់ម្នាក់

ប៉ោយប៉ែត ៖ ជនរងគ្រោះម្នាក់ ដែលជាពលករខ្មែរបម្រើការងារនៅឯប្រទេសថៃ បានស្លាប់នៅខាងមុខអគារស្នាក់នៅរបស់ខ្លួន បន្ទាប់ពីជនរងគ្រោះរូបនេះ បានផឹកស៊ីជាមួយមិត្តភក្តិ ដែលជាពលករខ្មែរដូចគ្នា ហើយទំនងជាស្រវឹងរៀងខ្លួនទាស់សម្តីគ្នា ទើបត្រូវភាគីម្ខាងទៀតទាញបុ័ងតោកាប់បណ្ដាលឲ្យស្លាប់ ហើយរត់គេចខ្លួនបាត់ ។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចថៃបានឲ្យដឹងថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ... Read More »

សាំង៣កាន អ៊ឹម ផាតឲ្យអ្នកនេសាទវៀតណាមដាក់សាយយ៉ឺន

ខេត្តតាកែវ៖ ក្រុមមន្ត្រីជលផលចតុមុខបានចុះទៅពិនិត្យមើលស្ថានភាពបទល្មើសនេសាទនៅស្រុកអង្គរបុរី ខេត្តតាកែវ ។ ពេលទៅដល់គេបានឃើញ បទល្មើសនេសាទជាច្រើនដូចជា របាំងព្រួល និងសៃយ៉ឺនជាដើម ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ... Read More »

រថយន្តដឹករោងដែកបែកកង់មុខជ្រុលចង្កូតទៅបុកកុងតឺន័រចតស្ងៀមរងបួសធ្ងន់៣នាក់

ភ្នំពេញ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយបុរសម្នាក់ ដឹករោងដែកទៅសង់រោងបុណ្យ៧ថ្ងៃ បែកកង់មុខរេចង្កូតជ្រុលទៅបុករថយន្តកុងតឺន័រចតស្ងៀម ចំពីមុខពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង៧ព្រឹក ថ្ងៃព្រហស្បតិ៍ ១១ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ... Read More »

ស្លាប់ទៀតហើយក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ខណៈកំពុងធ្វើការងារនៅក្នុងបន្ទប់ធ្វើនំ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីសមត្ថកិច្ចចម្រុះនាំគ្នាចុះទៅត្រួតពិនិត្យមើល សាកសពបុរសម្នាក់ដែលជាបុគ្គលិកផ្នែកជាង នៅសណ្ឋាគារកាំបូឌីយ៉ាណា ខណៈកំពុងធ្វើការងារនៅក្នុងបន្ទប់ធ្វើនំ ហើយឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ ។ ករណីមនុស្សស្លាប់ក្នុងសណ្ឋាគារកាំបូឌីយ៉ាណានេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរកា ... Read More »