ព័ត៌មានទាន់ហេតុការណ៍៖
'

ក្មេងទំនើង៣នាក់សមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីប្រើហិង្សាដោយចេតនា

ខេត្តតាកែវ៖ ដោយអនុវត្តតាមបទ បញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់បានាត់ខ្លួនក្មេងទំនើង៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយ ចេតនា ស្ថិតនៅភូមិត្រពាំងស្រងែ ឃុំអង្គ​តាសោម ស្រុកត្រាំកក់ ... Read More »

ផ្អើលមានគ្រាប់បែកនៅក្នុងមន្ទីរពេទ្យជោរៃសមត្ថកិច្ចរកឃើញថាជាករណីកាន់កាប់អាវុធជាតិផ្ទុះខុសច្បាប់

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីគេប្រទះឃើញគ្រាប់បែកមួយគ្រាប់ពណ៌ខ្មៅរុំស្កុតពីក្រៅនៅក្បែរកង់ម៉ូតូហុងដាស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BE-7901 ត្រូវជនមិនស្គាល់មុខយកទៅប្លុង ចោល នៅក្នុងមន្ទីរពេទ្យជោរៃភ្នំពេញ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ១ ភូមិបឹងឈូក ... Read More »

មនុស្ស២ក្រុមនៅផ្ទះជាប់គ្នាបើកឆាកប្រយុទ្ធបណ្តាលឲ្យរបួសធ្ងន់និងស្រាល៥នាក់

ភ្នំពេញ៖ មនុស្ស៥នាក់របួសធ្ងន់ស្រាលបន្ទាប់ពីពួកគេបានបើកឆាកប្រយុទ្ធគ្នាទៅ វិញទៅមកបង្កឲ្យភ្ញាក់ផ្អើលកាលពីកាល​ពី​វេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយ​ផ្លូវ​បេតុង ចូលទៅវត្តអរុណវតី ស្ថិតនៅភូមិ-សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយត្រូវបាននគរបាលឃាត់ខ្លួនបានម្នាក់។ មន្ត្រីនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងបានឲ្យដឹងថា គូទំនាស់ទាំង២គ្រួសារ ភាគីទី១​មានគ្នាចំនួន៣នាក់ ... Read More »

សង្ស័យស្រវឹងបើករថយន្តទៅបុកម៉ូតូបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូដឹកគ្នា ត្រូវរថយន្តមួយគ្រឿងបើកបរយ៉ាងលឿនដូចហោះទៅបុកពេញមួយទំហឹង កាលពីវេលាម៉ោង៧ និង ១០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ... Read More »

៣ថ្ងៃចុងក្រោយនៃបុណ្យភ្ជុំបិណ្ឌមានគ្រោះថ្នាក់ចរាចរណ៍៥២លើកស្លាប់មនុស្ស២៦នាក់ របួស៩០នាក់ ខូចយានយន្តជិត១០០គ្រឿង

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីនាយក ដ្ឋាននគរបាលចរាចរណ៍សណ្តាប់ធ្នាប់ សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃ ចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើត ឡើងចំនួន៥២លើក ស្លាប់មនុស្ស២៦នាក់ ក្នុងនោះមាននារី៤នាក់ ... Read More »

បញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀនទៅសាលាដំបូងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ ការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជា ការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យពាក់ព័ន្ធថ្នាំញៀន៣នាក់ទៅសាលាដំបូង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ... Read More »

ប្រជាពលរដ្ឋប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកក្រោមស្ពានជ្រោយចង្វា

ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកនៅក្រោមស្ពានជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ ខណ្ឌជ្រោយចង្វា កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា សពដែលអណ្តែតទឹកនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ តែបើតាមសម្តីអ្នកដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា សាកសពដែលគេបានប្រទះឃើញនេះមានអាយុប្រហែលជា៣៦ទៅ៣៧ឆ្នាំ មានកម្ពស់១,៦៥ ... Read More »

សមត្ថកិច្ចចាប់ជនជាតិវៀតណាមម្នាក់ជួញដូរកញ្ឆាក្រៀម

ខេត្តតាកែវ៖ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៧ វេលាម៉ោង១២ និង៦នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកគិរីវង់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសោម បានបង្រ្កាបករណីជួញដូរគ្រឿងញៀន(កញ្ឆាក្រៀម)១ករណី ពី ប្រទេសកម្ពុជា ឆ្លងទៅប្រទេសវៀតណាម ... Read More »

ខ្សឹបដាក់ត្រចៀក៖ លោកព្រំ សុវណ្ណា គ្រប់ទឹកនឹងសិប្បកម្មច្រើនកន្លែងក្នុងតំបន់របស់ខ្លួន

នៅដែនដីដែនជម្រកសត្វព្រៃស្រែពក គេរាយការណ៍ថា មានរោងសិប្បកម្មកែច្នៃឈើប្រណីតជាច្រើនកន្លែងដែលជាប្រភពសេដ្ឋកិច្ចដ៏រឹងមាំរបស់លោកព្រំ សុវណ្ណា នាយកដែនជម្រកសត្វព្រៃស្រែពក។ រោងសិប្បកម្មតូចធំតាមប្រភេទ សុទ្ធតែត្រូវបង់ប្រាក់ប្រចាំខែជូនលោកព្រំ សុវណ្ណា បើមិនដូច្នោះ ពិតជាមិនអាចដំណើរការប្រកបអាជីវកម្មបានដោយសុខស្រួលនោះឡើយ។ ប្រភពបន្ថែមថា រោងសិប្បកម្មកែច្នៃឈើមានទ្រង់ទ្រាយតូច ឬធំទៅតាមកម្លាំងពលកម្ម។ លោកព្រំ សុវណ្ណា ... Read More »

នគរបាលខណ្ឌចំការមនក្របួចចោរឆក់កាបូបយ៉ាងសកម្ម២នាក់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំការ មនបានស្រាវជ្រាវតាមចាប់ខ្លួនចោរឆក់ កាបូបបាន២នាក់កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនៅម្ដុំផ្សារ កាប់គោសង្កាត់ទន្លេបាសាក់ ខណ្ឌចំការ មន។ បន្ទាប់ពីកន្លងមកពួកគេបានធ្វើ សកម្មភាពឆក់យកទ្រព្យសម្បត្តិរបស់​ ប្រជាជនយ៉ាងសកម្មនៅក្រុងភ្នំពេញ។ ចោរឆក់ទាំង២នាក់នេះម្នាក់ឈ្មោះ អ៊ាង សេងថៃ ... Read More »

ដោយឥទ្ធិពលគ្រឿងស្រវឹងប្តីជាប់ខ្នោះប្រពន្ធដេកពេទ្យ

ខេត្តតាកែវ៖ បុរសម្នាក់ដែលជាប្តីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពី បានប្រើអំពើហិង្សាទៅលើប្រពន្ធរងរបួសយ៉ាងដំណំ។ ហេតុការណ៍នេះបាន​​កើត​ឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅ​ភូមិ​គ្រាំងបន្ទាយ ឃុំសំរោង ស្រុកត្រាំកក់ ខេត្ត​តាកែវ។ សមត្ថកិច្ចស្រុកត្រាំកក់បានឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារនេះបង្កឡើង ដោយជនសង្ស័យឈ្មោះ មួង ... Read More »

ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកម្សាន្តនៅរមណីយដ្ឋាននានាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះកើនឡើងច្រើនជាងឆ្នាំមុន១៥,៧០ភាគរយ

ភ្នំពេញ៖ ក្រសួងទេសចរណ៍បានចេញរបាយការណ៍របស់ខ្លួនឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌសម្រាប់ឆ្នាំ២០១៧នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង១.០៥០.​០០០ នាក់ទៅកម្សាន្តនៅ រមណីយដ្ឋាន នានាទូទាំងប្រទេស។ តាមតួលេខនេះ​បញ្ជាក់ថាមានការកើន ឡើងប្រមាណ ១៥,៧០ភាគរយ បើធៀប នឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន១.០១០.០០០នាក់ ... Read More »

បុណ្យភ្ជុំបិណ្ឌ៣ថ្ងៃភ្ញៀវទេសចរជិត១សែននាក់ទៅលេងក្រុងព្រះសីហនុ

ខេត្តព្រះសីហានុ៖ យោងតាមរបាយ ការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរដែលបានមក កម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៩ ដល់ថ្ងៃ២១ ខែ កញ្ញា ឆ្នាំ២០១៧ មានចំនួនប្រមាណ ៩២.០០០នាក់ កើនឡើងប្រមាណ១៥. ... Read More »

អាជ្ញាធរចុះពិនិត្យការទុកដាក់សំរាមនៅផ្សារអូរឫស្សីក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីក្រោមឱវាទចុះផ្ទាល់មក ដល់ផ្សារអូរឫស្សី ដើម្បីធ្វើការត្រួតពិនិត្យការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់ សម្រាកបុណ្យភ្ជុំបិណ្ឌ និងសូមឲ្យបងប្អូន ប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងឱកាសចុះទៅពិនិត្យនោះដែរ ... Read More »

លេចការរិះគន់ជុំវិញការធ្លាយរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ “លើហ្វេសប៊ុក

ភ្នំពេញ៖ ខ្សែភាពយន្តរឿង”មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ត្រូវបានដាក់ បញ្ចាំងមុនគេនៅកម្ពុជាកាលពីថ្ងៃទី៨ ខែ កញ្ញា ហើយបន្តសម្ពោធដាក់បញ្ចាំងជាផ្លូវការនៅបណ្តាប្រទេសនានាជុំវិញពិភពលោកកាលពេលពីថ្មីៗនេះ។ ស្របពេលដែលខ្សែភាពយន្តនេះកំពុងចាក់បញ្ចាំង ក្នុង រោងភាពយន្តនោះស្រាប់តែគេបាន​ឃើញបណ្តាគណនីហ្វេសប៊ុកមួយ​ចំនួន​នៅកម្ពុជាយកមកចាក់ផ្សាយចែក​រំលែក​ ឲ្យអ្នកលេងហ្វេសប៊ុកទស្សនារហូតមាន ផ្ទុះការរិះគន់ថា គណនីទាំងនោះបានធ្វើ ឲ្យមុខមាត់ប្រជាជនខ្មែរត្រូវ​បានគេមើល​ងាយ។ “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ ... Read More »

នារីកម្ពុជានឹងទទួលបានបទពិសោធន៍ខ្ពស់ បន្ទាប់ពីចូលរួមក្នុងវេទិកានារី ភាពជាអ្នកដឹកនាំ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ៖ គណៈប្រតិភូនារីកម្ពុជា ដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧បាននិវត្តន៍មកដល់ មាតុប្រទេសវិញ ... Read More »

ស្លាប់ និងរបួសធ្ងន់៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើក នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្ស៧នាក់បានស្លាប់ និងរងរបួសធ្ងន់ ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើកផ្សេងៗគ្នា នៅខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា នៅវេលាម៉ោង៦ និង៣០ព្រលប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិក្រាំងរងៀង ... Read More »

សមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១១នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យដែលប្រើប្រាស់និងចែកចាយគ្រឿង ញៀន ប្រុសស្រី ១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌមានជ័យធ្វើការឃាត់បាននៅក្នុងផ្ទះសំណាក់ ( យី ហោ ឌី មនោរម្យ ) ហេតុការនេះបានធ្វើឡើងកាលពី ម៉ោង ... Read More »

រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកបុករថយន្តអូសបុកបន្តកន្ទុយគ្នាខូចខាត៤គ្រឿង

ភ្នំពេញ ៖ រថយន្តចំនួន៤គ្រឿង ដោយមានរថយន្តស៊េរីទំនើបផងនោះបានរងការខូចខាតយ៉ាងដំណំ ខណៈពេលដែរត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកបុកពីក្រោយហើយរុញទៅបុកបន្តកន្ទុយគ្នាយ៉ាងពេញទំហឹង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

ទស្សនល្ងីល្ងើៈ ធ្វើបុណ្យភ្ជុំបិណ្ឌមិនល្អ ប្រយ័ត្នប្រេតនិយាយដើម!

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ បងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជំនឿបុណ្យបាបយ៉ាង ច្រើនលើសលប់នឹងនាំគ្នាប្រារព្ធបុណ្យតាមប្រពៃណីខ្មែរដ៏រុងរឿងដោយនាំគ្នាទៅកាន់ស្រុកកំណើតរៀងៗខ្លួនដើម្បីជួបជុំពុកម៉ែបងប្អូនញាតិមិត្តផៅសន្តានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ ឧទ្ទិស ដល់ជីដូន ជីតា និងបុព្វការីជនដែលចែកឋានទៅកាន់លោកខាងមុខហើយនោះ ។ ប្រពៃណីបុណ្យភ្ជុំបិណ្ឌនេះ ក៏បង្ហាញឲ្យឃើញពីទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាដែលបន្សល់ទុកដល់កូនចៅជំនាន់ក្រោយប្រតិបត្តិតាម ដោយសាងតែអំពើល្អ និងមានជំនឿបុណ្យបាប ត្រូវតែនាំគ្នាធ្វើបុណ្យ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ... Read More »

អត្តពលិក កីឡាជនពិការ ទាំង១០១នាក់ បានបង្ហូតទង់ជាតិកម្ពុជា នៅម៉ាឡេស៊ី មុនកម្មវិធី អាស៊ានប៉ារ៉ាហ្គេមបើកជាផ្លូវការ

កូឡាឡាំពួក ៖តាមសេចក្តីរាយការណ៍ ពីទីក្រុងកូឡាឡាំពួក ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ប្រតិភូ អត្តពលិកជនពិការ របស់កម្ពុជា ទាំង១០១នាក់ បានចេញទៅបង្ហូតទង់ជាតិ ដូចអត្តពលិក មកពីបណ្តាប្រទេសដទៃ ... Read More »

ក្មេងប្រុសខឹងបងស្ដីបន្ទោសគិតខ្លីរត់ទៅចងកសម្លាប់ខ្លួន

ខេត្តកំពង់ធំៈ ក្មេងប្រុសម្នាក់ខឹងបងប្រុសស្ដីបន្ទោសគិតខ្លីរត់ទៅចងកសម្លាប់ខ្លួនស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៧ នៅចំណុចភូមិ តាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ច បានឲ្យដឹងថា​ មុនពេលកើតហេតុ ជនរងគ្រោះធ្លាប់បានឈ្លោះប្រកែកគ្នាជាមួយបងប្រុស ក្រោយមកមួយសន្ទុះខឹងពេក ក៏រត់ទៅចងកស្លាប់ដោយគ្មានអ្នកណាបានឃើញនោះទេ ក្រោយពីបាតយូរមិនឃើញមកផ្ទះស្រាប់តែត្រូវបានគេប្រទះឃើញជនរងគ្រោះចងកស្លាប់បានទៅហើយ ... Read More »

ពរពោះ៥ខែត្រូវប្តីរត់ចោល ខំប្រឹងធ្វើការរហូតឈឺពោះឆ្លងទន្លេ

ភ្នំពេញ៖ ស្រ្តីម្នាក់ពរពោះចំនួន៥ខែត្រូវប្តីហេងស៊យរត់ចោលធ្វើឲ្យនាងរស់នៅគ្នានទីពឹង រស់នៅដោយលំបាកវេទនាជាមួយនឹងការងារ លើកលីសែងគ្រប់រសជាតិរហូតដល់ថ្ងៃគ្រប់ខែឈឺពោះ បែកទឹកភ្លោះ ឆ្លងទន្លេដោយគ្មានប្រាក់កាស ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយហៅសង្រ្គោះបន្ទាន់របស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង១០នាទីព្រលប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាមគ្គី៤ ... Read More »

SOYO ផ្តល់ការគាំទ្រដល់ផលិតករកម្ពុជាវ័យក្មេងដើម្បីផលិតខ្សែភាពយន្តSOYO ផ្តល់ការគាំទ្រដល់ផលិតករកម្ពុជាវ័យក្មេងដើម្បីផលិតខ្សែភាពយន្ត

ភ្នំពេញ៖ ថ្ងៃពុធទី១៣ ខែកញ្ញា ឆ្នាំ២០១៧៖ ខ្សែភាពយន្តចំនួន១២ផលិតដោយផលិតករវ័យក្មេងរបស់កម្ពុជា ត្រូវដាក់ជូនទស្សនាជាផ្លូវការដោយឥតគិតថ្លៃលើកម្មវិធីSOYOដែលជាកម្មវិធីទស្សនាវីដេអូដ៏ពេញនិយមក្នុងប្រទេសកម្ពុជា។ ក្រុមផលិតករភាពយន្តវ័យក្មេងមួយក្រុមត្រូវបានជ្រើសរើសឲ្យធ្វើការជាមួយផលិតកម្មភាពយន្តលើនាដកថា[សំណេរនៃសាច់រឿង]របស់ពួកគេដែលបានដាក់ទៅកាន់អ្នកជំនាញភាពយន្ត។ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីSOYO និងផ្នែកបច្ចេកទេសហើយនិងផ្នែកច្នៃប្រឌិតពីអ្នកជំនាញផលិតកុនក្នុប្រទេសកម្ពុជា។ ខ្សែភាពយន្តខ្លីទាំង១២ត្រូវបានផលិតឡើងក្រោមមូលបទនៃ«សប្បាយ»ដែលមានប្រភេទជាដ្រាម៉ានិងកំប្លុកកំប្លែង។កម្មវិធីនេះមានការរួមសហការរវាងក្រុមហ៊ុនSabayឌីជីថលនិងផលិតកម្មComeTogetherដើម្បីជួយផលិតករខ្មែរជំនាន់ក្រោយលើផ្នែកហិរញ្ញវត្ថុនិងការណែនាំដែលអាចឲ្យពួកគេមានសមត្ថភាពផលិតបាននូវខ្សែភាពយន្តថ្មីហើយនិងផ្តល់ជាកន្លែងឲ្យពួកគេបង្ហាញស្នាដៃភាពយន្តរបស់ខ្លួនថែមទៀត។ ខ្សែភាពយន្តទាំង១២ត្រូវបានផលិតឡើងស្របតាមចំណង់ចំណូលចិត្តរបស់ទស្សនិជនខ្មែរដែលរឿងទាំងនេះបង្ហាញពីហេតុការណ៍ចៃដន្យភាពកំប្លុកកំប្លែងរឿងមិនគួរឲ្យជឿនិងស្នេហាផ្អែមល្ហែមជូរចត់បែបកំប្លែង។ខ្សែភាពយន្តទាំងនោះរួមមានចំណងជើងដូចជា៖កម្មវិធីCarpool បណ្តាំតាមសេកស្ពានជ្រោយចង្វារការណាត់ជួបមួយចាប់ជំរិតរថភ្លើងមួយខ្សែOne Love នំបញ្ចុកផ្លូវវែងអន្លាយភ្ញៀវជាស្តេចបទសម្ភាសន៍ពនេចរ។ខ្សែភាពយន្តខាងលើត្រូវបានផលិតឡើងមានភាគជាច្រើនសម្រាប់អ្នកទស្សនា។ លោកសាងចាន់វិសាលដែលជាអ្នកសរសេរនិងដឹកនាំរឿងLong Way ... Read More »

សឿន វីតា សារភាពថាធ្លាប់បាក់ទឹកចិត្តស្ទើតែបោះបង់សិល្បៈចោល

ភ្នំពេញ៖ ក្រោយប្រឡូកក្នុងអាជីពសិល្បៈជាង១០ឆ្នាំ តារាសម្តែងប្រុស សឿន វីតាទើបតែលេចមុខមាត់ខ្លាំងនឹងការងារសម្តែងភាពយន្តក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកថា កន្លងមកលោកធ្លាប់បាក់ទឹកចិត្តរហូតចង់បោះបង់ការតស៊ូចោលព្រោះតែចំណូលនៃការសម្តែងស្ទើរចំណាយមិនគ្រប់នោះ។ សឿន វីតា បញ្ជាក់ថា លោកចាប់ផ្តើមថតតាំងពីតួកំប៉ិកកំប៉ុក តួអមឆាក ដែលពេលខ្លះសុំគេថត ពេលខ្លះបានប្រាក់បន្តិចបន្តួត្រឹមមួយចម្អែតក្រពះ។ លោកថា ... Read More »

នី រតនា និងសួស វីហ្សា ភាពយន្តភាគរឿង កង្កែបស្នេហ៍ព្រះនាងម្ចាស់

ភ្នំពេញ៖ ម្ចាស់ជ័យលាភី Cambodia idol រដូវកាលទី១លោក នីរតនា កំពុងលេចធ្លោរជាមួយនឹងស្នាដៃបទចម្រៀងថ្មីៗរបស់ខ្លួន។ ពេលនេះ ស្រាប់តែលោកទទួលបានតំណែងជាតួឯកក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ហង្សមាសរឿង កង្កែបស្នេហ៍ព្រះនាងម្ចាស់ ដោយចាប់ដៃគូសម្តែងជាតួឯកជាមួយកញ្ញា សួស វីហ្សា។ ដំណឹងទទួលបានតំណែងតួឯកនេះបានលេចចេញក្រោយពេលតារាចម្រៀងរួមដំបូលជាច្រើនបន្តបន្ទាប់ ចេញសម្រុកថតភាពយន្តភាគដូចជា ... Read More »

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនស្ត្រីម្នាក់ជេរប្រមាថប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន

  ប៉ោយប៉ែត៖ នារីម្នាក់ដែលបានជេរប្រមាថ មាក់ងាយ និងចោទប្រកាន់គ្មានការពិតទៅលើសម្តេចតេជោហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាលត្រូវបានកម្លាំងជំនាញអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំខ្លួនយកទៅសាកសួរកាលពីរសៀលម៉ោង៤និង១៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ នារីរូបនោះ បានប្រើគណនីហ្វេសប៊ុកឈ្មោះ ... Read More »

អ-ហ ខណ្ឌទួលគោកចាប់បានថ្នាំញៀនច្រើនកញ្ចប់ ឆែករកឃើញកាំភ្លើងខ្លីមួយដើម

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកខណៈជិះម៉ូតូល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួន បានឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតកាំភ្លើងខ្លីមួយដើម និងថ្នាំញៀនជាច្រើនកញ្ចប់ កាលពីវេលាម៉ោង២កន្លះរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ម្តុំរោងចក្រឆ្នាំង ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ប្រាក់ ... Read More »

ការបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីនយ៉ា ធ្វើឲ្យរដ្ឋាភិបាល មីយ៉ាន់ម៉ាលង់ក្នុងវិបត្តិ

នៅពេលនេះមានពលរដ្ឋរ៉ូហ៊ីនយ៉ា រាប់សែននាក់បាននាំគ្នាគេចខ្លួនចេញពីការបើសម្អាត របស់កម្លាំងទាហានរដ្ឋាភិបាល មីយ៉ានម៉ា បង្ករឲ្យមានអ្នកស្លាប់ និងភៀសខ្លួនជាច្រើន ។អង្គការសហប្រជាជាតិបានអំពាវនាវរកជំនួយដ៏ធំសម្រាប់ពួកមូស្លីមជិត៤សែននាក់ដែលភៀសខ្លួនពីមីយ៉ានម៉ាមកកាន់ប្រទេសបង់ក្លាដែស អង្គការសហប្រជាជាតិ បានបង្ហាញក្តីព្រួយបារម្ភថាចំនួនជនភៀសខ្លួននេះនឹងនៅតែបន្តកើនឡើងតទៅទៀត នៅពេលដែលអំពើហឹង្សា នៅតែបន្ត ។នៅពេលនេះ ទាហានមីយ៉ានម៉ានៅតែមិនព្រមបញ្ចប់នូវអ្វីដែលអ្នករិះគន់ហៅថាជាទង្វើបោសសម្អាតជនជាតិភាគតិចទេនោះ។ នៅសប្តាហ៍ក្រោយនេះ លោកស្រី ... Read More »

តាកូម៉ាបុកម៉ូតូបែកប្រអប់ជើងនារីម្នាក់រួចបើករត់ នគរបាលតាមចាប់ជាប់

ភ្នំពេញៈ ជនរងគ្រោះជានារីភេទម្នាក់ក្នុងចំណោម២នាក់ ត្រូវរថយន្តមួយគ្រឿងបើកបរមិនប្រុងប្រយ័ត្នបុករងរបួសបែកប្រអប់ជើង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្តបង្កឈ្មោះ អូន ម៉េងអាយ ... Read More »