ៀខេត្តតាកែវ៖ ត្រឹមរយៈពេលតែជាង១០ម៉ោងប៉ុណ្ណោះ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និង មានការឯកភាពពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានបង្ក្រាបជនសង្ស័យក្នុងសំណុំរឿងមនុស្សឃាតដោយចេតនានៅស្រុកសំរោង ដោយជោគជ័យ ... Read More »
ជនសង្ស័យ២នាក់បើកម៉ូតូមកធាក់ម៉ូតូជនជាតិចិនប្លន់ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿងបានសម្រេច រួចជិះគេចខ្លួនបាត់
ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ជិះម៉ូតូ ធ្វើសកម្មភាពធាក់ទៅលើបុរសជនជាតិចិនម្នាក់ខណៈបើកម៉ូតូតាមផ្លូវ ប្លន់យកបានម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ២គ្រឿងបានសម្រេច រួចបើកម៉ូតូគេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ខាងកើតផ្សារបឹងបៃតង ក្នុងសង្កាត់គោកឃ្លាង ... Read More »
បទល្មើសនេសាទក្នុងខេត្តកំពង់ធំ ជាប្រភពចំណូល របស់លោក ប៉ែន វណ្ណរិទ្ធ
ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នតាមបឹងបួ តាមអូរ តាមព្រែក ក្នុងស្រុកសន្ទុក កើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យដោយសារមានការបើកដៃពីសំណាក់លោក គូ ប៊ុនទឹង នាយផ្នែក រដ្ឋបាលជលផលទទួលបន្ទុក៥ស្រុក។ ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បាន បង្ហើបឲ្យដឹងថា ... Read More »
នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១៣នាក់ទៅតុលាការក្នុងសំណុំរឿងលួចនិងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យ ចំនួន១៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជួនទៅតុលាការករណីប្រើប្រាស់គ្រឿងញៀន និងករណីលួច។ កាបញ្ជួនជនសង្ស័យទាំង១៣នាក់នេះគឺនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យខាងលើដែលជាប់ពាក់ព័ន្ធនិងបទល្មើសនោះរួមមាន៖ ករណីលួច៣រឿងមាន៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន៤រឿងមាន១០នាក់។ មន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់ខាងលើនេះ ... Read More »
រត់ទៅណាក៏មិនរួចដែរឆក់កាបូបលុយបានសម្រេចគិចខ្លួនបាន៤ថ្ងៃសមត្ថកិច្ចចាប់ខ្លួនបាន
ភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខស្រាវជ្រាវនិងឃាត់ខ្លួនបានក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចហើយគេចខ្លួនបាន៤ថ្ងៃ។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុងម្តុំបុរីឈូកវ៉ា២ ក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង០២នាក់ដែលឃាត់ខ្លួននោះ១- ឈ្មោះ ប្រាក់ វុធថារ៉ុង ... Read More »
គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ
ខេត្តព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបើកបរដោយជនជាតិចិន និងម៉ូតូបើកបរដោយជនជាតិខ្មែរ នៅវេលាម៉ោង1.30នាទី រសៀលថ្ងៃទី២២តុលា២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ក្នុងភូមិអូរតាសេកឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត ... Read More »
អបអរសាទរខួប ២៨ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា
ភ្នំពេញ៖ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ គឺជាខួប ២៨ ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០១៩) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ។ ២៨ ... Read More »
បុរសវ័យម្នាក់ទំនងជាស្រវឹងបានបើករថយន្តរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវបុកតូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់
ភ្នំពេញ៖ បុរសវ័យម្នាក់ទំនងជាស្រវឹងបានបើករថយន្តរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវបុកតូបលក់ទឹកក្រឡុក និងនំប៉័ងដាក់សាច់មួយកន្លែងសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ១៨២ ខាងលិចស្តុបផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ ប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសវ័យម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿង ... Read More »
មាស សុខសោភា វិលពីកាណាដាភ្លាមចេញប្រមូលលុយវិញភ្លែត
ភ្នំពេញ៖ ក្រោយពីបាត់មុខក្នុងការងារសិល្បៈក្នុងស្រុកអស់ជិតមួយឆ្នាំ តារាលំដាប់ជួរមុខមាស សុខសោភា បានលេចមុខជាថ្មីក្នុងកម្មវិធីតូចធំនានាជាថ្មី។ ចាប់ពីចុងខែតុលានេះក៏ជារដូវកើបលុយមកដល់ផងដែរដែលនាងឆ្លៀតឱកាសពីការចេញទៅសុំសិទ្ធិរស់នៅនាប្រទេសកាណាដា។ បង្ហាញមុខលើឆាកតន្ត្រីចុងសប្តាហ៍ដើម្បីបង្ហាញវត្តមានជាថ្មី មាស សុខសោភា នៅតែរក្សាបានប្រជាប្រិយភាព ទឹកដមសំឡេង និងរូបសម្រស់ស្រស់សោភាដដែល។ នាងរិទតែទទួលបានការគាំទ្រច្រើនដដែលមិនចាញ់តារាជួរមុខនៅកម្ពុជាផ្សេងទៀតទេ បើទោះបីជានាងបាត់មុខជាច្រើនខែក៏បទចម្រៀងដែលនាងថតទុកចេញជាបន្តបន្ទាប់ដែលមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។ បងប្រុសរបស់នាងបានលើកឡើងដោយខ្លីបែបដាក់ខ្លួនថាមិនឲ្យមកវិញរកលុយយ៉ាងម៉េចបានព្រោះប្អូនស្រីលោកក៏មិនមែនជាអ្នកធូរធាអ្វីនោះដែរគឺត្រូវមករកលុយវិញដូចច្នេះហើយ។ ... Read More »
Vietjet ប្រកាសផ្តល់សំបុត្រឥតគិតថ្លៃ សម្រាប់រាល់ផ្លូវហោះហើរទាំងអស់
ដើម្បីអបអរក្នុងរដូវកាលបុណ្យទាននៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់ប្រមូសិនយក្សដ៏អស្ចារ្យមួយ តាមរយៈការផ្តល់ជូនសំបុត្រហោះហើរមានតម្លៃចាប់ពី ០ ដុល្លារអាមេរិក រាប់លានសន្លឹក សម្រាប់រាល់ផ្លូវហោះហើរទាំងអស់របស់ Vietjet។ សំបុត្រហោះហើរជាច្រើន នឹងត្រូវផ្តល់ឲ្យ អំឡុងថ្ងៃមាសរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ... Read More »
ជនជាតិវៀតណាមនេសាទក្នុងទឹកដីស្រុកអង្គរបុរី និងបុរីជលសាយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរ និងស្ថាប័នជំនាញថាមិន ដឹង
ខេត្តតាកែវ ៖ បទល្មើសនេសាទដែល សមត្ថកិច្ចជំនាញអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមក នេសាទក្នុង ទឹកដីខ្មែរនៃស្រុកអង្គរបុរី និង បុរីជលសាខេត្តតាកែវ បានកើតមានយ៉ាង គគ្រឹកគគ្រេង និងជាចំហដែលប្រជាពល រដ្ឋ ក៏ដូចជាមន្រ្តីរាជការ តូចតាចមើលឃើញ គ្រប់គ្នា។ ... Read More »
លោក ខៀវ កាញារីទ្ធ ៖ ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ។ អ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺ ការបំលែងព័ត៌មានពិត ទៅជារឿងផ្សេងៗទៀតដែលបង្កឲ្យមានភាពចលាចល ឬ បង្ខូចកិត្តិយសអ្នកផ្សេងជាដើម។ លោក ខៀវ ... Read More »
សម្តេចតេជោ សម្រេចឱ្យដកថ្លៃសេវាប្រមូលសំរាម ចេញពីវិក្កយបត្រថ្មីអគ្គិសនី ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចតាមសំណើរបស់ អគ្គិសនីកម្ពុជា ដោយដកថ្លៃសេវាប្រមូលសំរាមរបស់ ក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា ដែលនៅរាជធានីភ្នំពេញ ... Read More »
ឈឺឆ្អឹងខ្នងពេក លោក Duterte ទ្រាំមិនបាន ក៏ចាកចេញពីជប៉ុនភ្លាមៗ
ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានកាត់បន្ថយដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនដោយសារតែ“ ការឈឺចុកចាប់មិនអាចទ្រាំបាន” នៅត្រង់ឆ្អឹងខ្នង ដែលបណ្តាលមកពីដួលពេលជិះម៉ូតូកាលពីសប្តាហ៍មុន ។ លោក Duterte បានចូលរួមពិធីសោយរាជ្យរបស់អធិរាជ ណារុហ៊ីតូ នៅពេលខ្លះលោកបានកាន់ឈើច្រត់ដើម្បីទប់ជំហរ ពេលខ្លះលេចចេញជាជំហររឹងមាំផងដែរ ។ ... Read More »
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក ពេជ្រ ស្រស់ ៖ កម្ពុជាសល់ថវិកាជាតិ ៣ពាន់លានដុល្លារ តម្កល់ក្នុងរតនាគារជាតិ, ចំណូលពីប្រេងកាតរំពឹងទទួលបាន១ពាន់លានដុល្លារ នៅ១០ឆ្នាំដំបូង
ភ្នំពេញ៖ កិច្ចប្រជុំរវាងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីអំពី ច្បាប់ថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ បានបង្ហាញតួលេខថា៖ កម្ពុជាសល់ថវិកាជាតិ ៣ពាន់លានដុល្លារ តម្កល់ក្នុងរតនាគារជាតិ, ចំណូលពីប្រេងកាតរំពឹងទទួលបាន១ពាន់លានដុល្លារ នៅ១០ឆ្នាំដំបូង។ ប្រធានគណបក្សយុវជនកម្ពុជា ... Read More »
ទីក្រុងហុងកុងដល់ថ្នាក់បញ្ចេញជំនួយ២៥៥លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ច
ដោយសារតែបាតុកម្មអូសបន្លាយពេលរាប់ខែនោះ បានធ្វើឲ្យទីក្រុងហុងកុងធ្លាក់នៅក្នុងផ្លូវនៃវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មាននៅក្នុងទសវត្សរ៍ ។ ដើម្បីជំរុញដល់បញ្ហានេះឲ្យល្អប្រសើរឡើងវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសបញ្ចេញសាច់ប្រាក់ជំនួយចំនួន២ពាន់លានដុល្លារហុងកុងសម្រាប់ជំរុញសេដ្ឋកិច្ចហុងកុងកុំឲ្យដាំក្បាលចុះខ្លាំងពេក ។ សារព័ត៌មាន CNA បានផ្សាយថា លោក ផូល ចាន (Paul Chan) ... Read More »
រថយន្តដឹកថ្ម និងរថយន្តដឹកប្រេង បុកគ្នានៅចំការហ្លួងស្រុកកំពង់សិលា បណ្តាលឲ្យ អ្នកបើកបរ២នាក់រងរបួសធ្ងន់
ខេត្តព្រះសីហនុ ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៤និង១៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៧-១៣៨ ស្ថិតក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត fuso ... Read More »
កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងប៉ៃលិន ឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្ត ក្អួតចេញឈើប្រណីត
ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៩ និង ០០នាទីថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ... Read More »
បញ្ជូនជនសង្ស័យ២នាក់ ក្នុងករណីហិង្សាទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់
ប៉ោយប៉ែត៖ ជនសង្ស័យ២នាក់ត្វកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការសាកសួរ ចាត់ការតាមផ្លូវច្បាប់ ក្នុងករណីហិង្សាដោយចេតនា កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ។ សមត្ថកិច្ចថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ គា ចំរើន ... Read More »
តួកគីប្តេជ្ញាវាយលុកទៀត បើអាមេរិកធ្វើផ្ទុយពីពាក្យសន្យា
ប្រតិបត្ដិការសន្តិភាពនិទាឃរដូវ ដែលបានដំណើរការដោយទីក្រុងអង់ការ៉ាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០១៩នោះ ត្រូវបានបញ្ឈប់នៅថ្ងៃព្រហស្បតិ៍ (១៧ តុលា) សប្តាហ៍មុន បន្ទាប់ពីមានកិច្ចពិភាក្សាគ្នា រវាងលោក អ៊ីដូហ្គាន (Erdogan) និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ... Read More »
ប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ នៅតែខឹងសម្បា សម្ដែងការមិនពេញចិត្ដចំពោះការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ខណៈសម្ដេចហ៊ុនសែន បានដក់សិទ្ធិធវិនិយោគទៅលើក្រុមហ៊ុនក្ដី
ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីប្រជាពលរដ្ឋនៅតែលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី មិនទាន់បានល្អ និងសូមអោយអាជ្ញាធរជួយអន្តរាគមន៍ ខណៈដែលសម្រាមបានបង្កើតអោយមានជាកង្វល់អោយពួកគាត់រាល់ថ្ងៃនោះ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅខណ្ឌមានជ័យ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ បានលើកឡើងជាសំណើនិងសំណូមពរជាច្រើនក្នុងនោះពាក់ព័ន្ធនឹងបញ្ហាសំរាមប្រជាពលរដ្ឋបានលើកឡើងដដែលថាក្រុមហ៊ុនស៊ិនទ្រីនៅតែមិនព្រមមកប្រមូលសំរាមអោយអស់នោះទេដោយទុកឲ្យស្អុយប៉ះពាល់ដល់បរិស្ថាននៅក្នុងភូមិឋានរបស់ពួកគាត់ ។ ដោយថ្ងៃខ្លះបានទុកសំរាមចោលរហូតដល់២០ថ្ងៃក៏មានដែរ។ដូច្នេះទេពួកគាត់សំ ... Read More »
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បន្តកាន់អំណាចអាណត្តិទីពីរ
នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក ចាស្ទីន ត្រូដូ (Justin Trudeau) នឹងឈ្នះការបោះឆ្នោតសភា ហើយបន្តដឹកនាំរដ្ឋាភិបាលថែមមួយអាណត្តិទៀតជាមួយរដ្ឋាភិបាលជនជាតិភាគតិច ។ គណបក្សសេរីរបស់លោក ត្រូដូ បានឈ្នះសំឡេងភាគច្រើននៅក្នុងសភា ធ្វើឲ្យគណក្សនេះមានឱកាសបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបន្តមួយអាណត្តិទៀត ។ នៅពេលនេះ ... Read More »
ជនណាដែលយកបដិរូបកាកបាទក្រហមកម្ពុជា(និមិត្តសញ្ញា) ធ្វើអាជីវកម្មផ្ទាល់ខ្លួន នោះនឹងមានទោសតាមច្បាប់
ភ្នំពេញ៖ ដើម្បីចូលរួមក្នុងការទប់ស្កាត់ និងការការពារបដិរូបកាកបាទក្រហមកម្ពុជា ដែលជាបដិរូប(និមិត្តសញ្ញា) តំណាងឲ្យភាពមនុស្សធម៍ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ កាកបាទក្រហមកម្ពុជា បានបើកវគ្គបំប៉នផ្សព្វផ្សាយអំពីបដិរូប ច្បាប់មនុស្សធម៍អន្តរជាតិសម្រាប់អ្នកសារព័ត៍មាន នៅសណ្ឋាគារហ៊ី ម៉ាវ៉ារី ។ លោក ... Read More »
ដឹកគោទៅចាក់កន្លុះក្នុងគុម្ពឫស្សី គោធាក់ត្រូវប្រដាប់ភេទបែកពងស្វាសស្លាប់
ខេត្តកំពង់ឆ្នាំង៖ ជិវិតមនុស្សពិតជាមិនទៀង ដោយអ្នកខ្លះស្លាប់ដោយជំងឺ ខ្លះដោយគ្រោះថ្នាក់ចរាចរណ៍ ខ្លះស្លាប់ដោយការធ្វើអត្តឃាត ។ល។ ចំណែកបុរសម្នាក់នេះវិញពិតជាអកុសលណាស់គាត់ស្លាប់ដោយគោធាក់ត្រូវប្រដាប់ភេទនៅពេលយកគោទៅចាក់កន្លុះនៅគុម្ពឫស្សីតែម្នាក់ឯង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីយប់ឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅភូមិទំនប់ ឃុំទំនប់ ... Read More »
ក្រោយបង្កើតរដ្ឋាភិបាល អ៊ីស្រាអែល នឹងស្វែងរកកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសឈូងសមុទ្រ
រហូតមកទល់ពេលនេះ អ៊ីស្រាអែល នៅមិនទាន់ បង្កើតរដ្ឋាភិបាលថ្មីបាននៅឡើយទេក្រោយការបោះឆ្នោតជុំទីពីរបានបញ្ចប់ ហើយ ប្រធានាធិបតីបានផ្តល់តួនាទីឲ្យលោកណេតាន់យ៉ាហូបន្តបង្កើតរដ្ឋាភិបាលថ្មី ។ ប៉ុន្តែលោកមិនទាន់អាច ពិភាក្សា ជាមួយគណបក្សដៃគូបានជោកជ័យដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ នាយករដ្ឋមន្ត្រីអីស្រាអែល កាលពីថ្ងៃទី ២១ ខែតុលា បានប្រកាស ... Read More »
នគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ចាក់អង្រែលើ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនកាលពីវេលាម៉ោង ១៥ និង ១០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចម៉ូតូ ត្រង់ចំណុចមុខផ្ទះលេខ ១២៧៩ ... Read More »
លោក ត្រាំ បង្ហាញពីក្តីសង្ឃឺម ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសថា នឹងខិតខំដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្ម ដែលបានអូសបន្លាយជាងមួយឆ្នាំកន្លងមក រវាងអាមេរិក នឹងចិន។ លើសពីនេះ ទៅទៀត ប្រធានាធិបតីអាមេរិក សង្ឃឹមថា នៅក្នុងជំនួប ខែក្រោយ នៅប្រទេសឈីលី គឺជាឱកាសដើម្បីប្រទេសមហាអំណាចទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀង ... Read More »
ស្រ្តីខ្មែរឥស្លាមម្នាក់ត្រូវជនសង្ស័យដោះយកគ្រឿងអលង្ការ និងលុយសរុប៥ពាន់ដុល្លារ
ភ្នំពេញ៖ ស្រ្តីជនជាតិខ្មែរឥស្លាមម្នាក់ត្រូវបានជនសង្ស័យ១ក្រុម ដោះយកគ្រឿងអលង្ការមាស និងយកលុយអស់សរុប៥ពាន់ដុល្លារ ដឹកយកនាងតាំងពីខេត្តព្រះសីហនុ មកទុកចោលនៅត្រង់ចំណុចនៅតាមផ្លូវក្នុងភូមិចំការ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញអង្គុយយំ កាលពីវេលាម៉ោង១២និង៥០នាទរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បន្ទាប់មកអ្នករត់ម៉ូតូឌុបក៏បានដឹកយកទៅប្រគល់ជូននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ ... Read More »
កូរ៉េខាងត្បូង បង្កើនការចំណាយសម្រាប់ការពារជាតិ ហើយស្នើកូរ៉េខាងជើង ចូលតុពិភាក្សាវិញ
នៅថ្ងៃទី២២ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae in បានប្រកាសថា ប្រទេសរបស់លោកនឹងបង្កើនការចំណាយសម្រាប់ការពារជាតិ ក្នុងពេលខាងមុខ ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់កូរ៉េខាងជើង វិលត្រឡប់មកពិភាក្សាគ្នាវិញ បញ្ចប់វិវាទ។ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងទី២២ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច