ព័ត៌មានទាន់ហេតុការណ៍៖
'

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក៏ដូចឈើកែឆ្នៃពាក់កណ្តាលសម្រេច និងគ្រឿងសង្ហារឹមចាប់ផ្តើមកម្រើកឡើងវិញហើយ

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែតុលា ២០១៩ ក្បួនរថយន្តសាំយ៉ុងដឹកឈើគ្រឿងសង្ហារឹម និងឈើទ្វារបង្អួចពាក់កណ្តាលសម្រេច ហើយអាចបង្កប់ឈើប្រណីត និងឈើក្តារគ្រឿងផ្ទះ ក៏មាន ដើម្បីកេងចំណេញរួចថ្លៃរត់ការ បង់ឲ្យសមត្ថកិច្ចតាមដងផ្លូវ ទើបធ្វើឲ្យក្រុមក្បួនឈ្មួញដឹកជញ្ជូនឈើទាំងនេះ ទៅបានយ៉ាងរលូនដូចទឹកបាក់ទំនប់ ។ ... Read More »

បែកថ្នាំឡើងទៅសម្ងំពួនក្នុងបន្ទប់ខុនដូ ត្រូវម្ចាស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ យុវជនម្នាក់បានបែកថ្នាំឡើងទៅសម្ងំក្នុងបន្ទប់ខុនដូមួយកន្លែង ត្រូវបានសន្តិសុខឃើញទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៦៥ នៅចំណុចក្បែរនឹងសណ្ឋាគារហូលីដេ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ កំពុងតែដើរសុខៗ ស្រាប់តែដួលប្រកាចចេញឈាមតាមមាត់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់សង្ស័យមានជំងឺក្រពះធ្ងន់ធ្ងរ ជាយូរមកហើយរហូតដល់បានប្រកាចចេញឈាមតាមមាត់ និងច្រមុះស្លាប់ បន្ទាប់ពីហូបបាយរួចកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅលើសួនច្បារមាត់ទន្លេផ្លូវព្រសុីសុវត្ថិកែងផ្លូវ១៧៨ក្នុងភូមិ១ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ... Read More »

ជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុក រថយន្តកុងតឺន័រចតចោលលើចិញ្ចើមផ្លូវបោកក្បាលស្លាប់

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនឹងរថយន្តកុងតឺន័រពីក្រោយស្លាប់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួតតេងឡាយ ចតចោលលើចិញ្ចើមផ្លូវពេញទំហឹង កាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃ អង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ... Read More »

កូនចង្រៃខឹងឪពុក ដុតផ្ទះឆេះអស់

ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានយកភ្លើងដុតផ្ទះឪពុកខ្លួនឯងចោល កាលពីម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់បានប្រាប់អោយដឹងថា យុវជនបង្កហេតុឈ្មោះធៀម ... Read More »

នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ជាមុខសញ្ញាឆក់​ទូរស័ព្ទ​​

ភ្នំពេញ​ ៖​ ជនសង្ស័យ​៣​នាក់​ ក្នុង​ចំណោម​បក្ខពួក៤​នាក់​ ដែលជាមុខសញ្ញាឆក់ទូរស័ព្ទដៃយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងផ្នែក​យុត្តិធម៌​ និង​កម្លាំងផ្នែក​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ ពី​បទ​ លួច​មាន​ស្ថាន​ទម្ងន់ទោស​​ នៅ​ចំណុច​ផ្លូវ​លេខ​១០៦​ កែង​ផ្លូវ​លេខ​១៣​ ភូមិ​ទី​៩​ សង្កាត់​វត្ត​ភ្នំ​ ... Read More »

ចង់ល្បីខ្លាំងបង្រ្កាបឈើខុសទំនង! មន្រ្ដីរដ្ឋបាលព្រៃឈើ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ត្រូវបានមហាជនរិះគន់ថា អន់ណាស់ អត់ឈើបង្រ្កាប បែរជាបង្រ្កាបឈើលោកក្នុងវត្តទៅវិញ

ខេត្តសៀមរាប៖ ពលរដ្ឋថ្លែងថា មន្រ្ដីរដ្ឋបាលព្រៃឈើ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រូវបានមហាជនរិះគន់យ៉ាងខ្លាំ ងក្រោយពីចុះបង្រ្កាបឈើក្នុងវត្តអធ្វារ ទោះបីព្រះសង្ឃអះអាងថា ការកាប់អារច្រៀកឈើទាំងនេះដើម្បីធ្វើកុដិទេញោម មិនមែនកាប់លក់នោះទេ ទោះបើបកស្រាយយ៉ាងណា ក៏មន្រ្ដីទាំងនោះ ស្ដាប់មិនបាន ហើយបែរជានាំគ្នាដឹកយកឈើទាំងនោះ ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើឲ្យខាងតែបាន ។ នេះប្រហែលជាអស់លោកចង់បង្រ្កាបយកស្នាដៃដ៏មហិមាហើយមើលទៅ ... Read More »

បុរស៣នាក់ស្លាប់, ម្នាក់ដាច់ខ្លួនជា២កំណាត់ ដោយសាររថយន្តធុនធំបុក និងកិន

ភ្នំពេញ៖ យោងតាមមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ចំនួន៣លើកក្នុងរាជធានីភ្នំពេញ ក្នុងរយះពេលមួយយប់ ដោយ២ករណីកើតនៅក្នុងខណ្ឌព្រែកព្នៅ និងមួយករណីទៀតកើតឡើងនៅខណ្ឌដង្កោ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ដោយសារតែរថយន្តធុនធំចំនួន៣គ្រឿងបើកបុក និងកិន ។ ជាក់ស្តែងករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២២ ខែតុលា ... Read More »

អគ្គិភ័យឆាបឆេះផ្ទះ២ខ្នង និងឆេះតូប១ ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី

ខេត្តកំពង់ធំ៖ អគ្គិភ័យឆាបឆេះផ្ទះចំនួន០២ខ្នង និងឆេះតូបចំនួន០១ កាលពីវេលាម៉ោង០០ និង២០នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ... Read More »

អំពើហិង្សាបងប្អូនបង្កើត កាប់គ្នាដោយសារទំនាស់សំដី

ខេត្តកំពង់ធំ៖ កាប់នឹងពូថៅបណ្ដាលឲ្យរបួសធ្ងន់បានកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី នៅចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៉ែន សុខជាត ភេទប្រុស អាយុ១៩ ... Read More »

ក្មេងប្រុសម្នាក់យកសំណាញរុំខ្លួនជាប់ហើយហែលឆ្លងទឹកមិនរួច លង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់យកសំណាញរុំខ្លួនជាប់ហើយហែលឆ្លងទឹកមិនរួច លង់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោងប្រហែល១៥និង៤៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចទឹកប្រឡាយថ្នល់ចាស់ខាងត្បូង ភូមិសួនសារ ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដងថា រងគ្រោះឈ្មោះឃួន មេសា ... Read More »

បើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែ នៅសង្កាត់វាលស្បូវ

ភ្នំពេញ៖ ចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋាន ស្ថាបនា ផ្លូវបេតុង ២ខ្សែ មានប្រវែងសរុប៦២៩ម៉ែត្រ ក្នុងនោះខ្សែទី១ មានប្រវែង៣៤៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកជាងព្រហ្ម ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៌ក្តៅទៅលើយានយន្តដឹកអ្នកដំណើរដែលបង្កភាពអនាធិបតេយ្យ

ភ្នំពេញ៖ ការព្យាយាមរបស់អាជ្ញាធរខណ្ឌក្នុងការអប់រំណែនាំទៅលើអ្នកបើកបររថយន្តតាក់ស៉ី រ៉ឺម៉កម៉ូតូ និងម៉ូតូកង់បីឥណ្ឌា កុំឲ្យបង្កភាពអនាធិបតេយ្យនៅលើកំណាត់ ផ្លូវជាតិលេខ១ តំបន់គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ទៅដល់ព្រំប្រទល់រវាងសង្កាត់វាលស្បូវ និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហាក់ទទួលបានផលជាវិជ្ជមានតិចតួចណាស់ អ្នកបំពាននៅតែបំពាន អ្នកអនុវត្តតាមការណែនាំនៅតែអនុវត្តមិនបង្កផលលំបាកដល់អាជ្ញាធរឡើយ ។ ផ្តើមចេញពីទង្វើផ្គើន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីហិង្សាដោយចេតនានៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីស្រវឹងស្រាបានប្រើ ហិង្សាវាយទៅលើជនជាតិចិន ម្នាក់បណ្ដាលឲ្យរងរបួស ធ្ងន់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០៥នាទីទៀបភ្លឺ ត្រង់ចំណុចខាងមុខសាលា វិទ្យាល័យបាវិត ស្ថិតក្នុងភូមិបាវិតលើ ... Read More »

រត់រកគុកទាល់តែឃើញ ទៅសួរសុខទុក្ខអ្នកទោសលួចបង្កប់គ្រឿងញៀនក្នុងអាវទ្រនាប់

ខេត្ត​ប៉ៃលិន ៖ ​ស្ត្រីជាជន​សង្ស័យ​ម្នាក់ ខណៈ​យក​គ្រឿង​បរិភោគ​ទៅ​ឱ្យ​ជន​ជាប់​ឃុំឃាំងនៅក្នុងពន្ធនាគារ បាន​លាក់​បង្កប់​គ្រឿងញៀន​នៅ​ក្នុង​អាវទ្រនាប់ ហើយត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញក៏ចាប់កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​វេលា​ម៉ោង​១១ និង​០៤​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ២០១៩នេះ បន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃ។ ប្រភព​ព័ត៌មាន​ពី​លោក យ៉ុ​ង សា​រិ​ទ្ធិ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃស្នកការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន ... Read More »

ពាក្យចរចាមអារ៉ាមអះអាងថា OnePlus 8 Pro នឹងប្តូរកាមេរ៉ាដែលលេចចេញមកសម្រាប់រន្ធដោត

ការលេចធ្លាយថ្មីមួយបាននិយាយថា ក្រុមហ៊ុន OnePlus អាចជំនួសកាមេរ៉ាលេចធ្លោដែលត្រូវបានប្រើដោយ OnePlus 7 Pro និង 7T Pro ជាមួយនឹងរន្ធដោតរន្ធនៅក្នុង OnePlus 8 Pro ។ ... Read More »

Google Pixel 4 នឹងមានការសាកឥតខ្សែកាន់តែប្រសើរ

ក្រុមហ៊ុន Google បានសាកថ្មឥតខ្សែនៅលើភីកសែល ៣ កាលពីឆ្នាំមុន។ មានតែអតិថិជនទេ ដែលបានទិញគ្រឿងបន្លាស់ Pixel Stand ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននិងការជ្រើសរើសឆ្នាំងសាកតិចតួចអាចផ្តល់ជូននូវភីកសែល ៣ ក្នុងល្បឿនសាកឥតខ្សែដែលអាច ធ្វើទៅបាន។ មនុស្សគ្រប់រូបផ្សេងទៀតដែលប្រើកន្ទេលដែលមានស្រាប់និងកន្លែងសាកថ្មរបស់ពួកគេត្រូវបានកំណត់ ចំពោះការសាក ... Read More »

ចោរកាត់ចង្រឹងបង្អួចអគាររោងចក្រហ្រ្គីនហ្វៀលលូនចូលទៅគាស់ទូដែកយកលុយជិត៥ម៉ឺនដុល្លារ

ភ្នំពេញ៖ លុយចំនួន៤៩,០០០ដុល្លារត្រូវបានចោរ១ក្រុមធ្វើសកម្មភាពគាស់យកចេញពីទូដែកមួយដែលទុកនៅក្នុងបន្ទប់ធ្វើការរបស់បុរសជនជាតិចិនម្នាក់ក្នុងអគាររោងចក្រកាត់ដេរមួយកន្លែងយីហោ«ហ្រ្គីន ហ្វៀល ខេមបូឌា អុិនដាស់ស្ទ្រីល ឯ. ក»។បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៧ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ហើយរោងចក្រកាត់ដេរខាងលើ មានទីតាំងស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកនេះដដែលបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជារួចហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តជួបពិភាក្សាការងារជាមួយតទៀតជាមួយ​ នឹងឯកឧត្តម​ Christian Berger ឯកអគ្គរាជទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ចំពោះ​ ឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា និងបានអបអរសាទរចំពោះ​ ឯកឧត្តមផងដែរចំពោះបេសកកម្មការងារនៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា

ភ្នំពេញ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ ... Read More »

អាជ្ញាធរខណ្ឌសែនសុខ បន្តអនុវត្តវិធានការលើអ្នកចតរថយន្តលើផ្លូវសាធារណៈ

ភ្នំពេញ៖ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៌ឯក ហួរ ម៉េងវ៉ាង ... Read More »

សង្ស័យខឹងប្រពន្ធធ្វើផ្ទះអស់ទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ យកសាំងចាក់សម្លាប់ខ្លួនឯងរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូទៅឈប់នៅកន្លែងដីឡូតិ៍មួយកន្លែងហើយចាក់សាំងដុតសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយសង្គ្រោះ កាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

បុរសម្នាក់ បៀតបៀនផ្លូវភេទអនីតិជន ត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់ជាអ្នកលក់សម្ភារ:ផ្ទះបាយត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួន បន្ទាប់ពីបៀតបៀនផ្លូវភេទអនីតិជន កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៤០នាទី  ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ា ភត្រា ភេទប្រុស ... Read More »

ស្ត្រីម្នាក់ត្រូវបានសាលាឧទ្ធរណ៍បើកសាវនាការជំនុំជម្រះលើសំណុំរឿងស្រ្តីមន្រ្តីសុរិយោដីដែលឆបោកប្រាក់គេរាប់សែនដុល្លារ ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ

ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ ចេញពីសាលាឧទ្ធរណ៍ បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្រ្តីម្នាក់ ឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ដែលជាជនឆបោកប្រាក់គេរាប់សែនដុល្លារ ត្រូវបានអគ្គព្រះរាជអាជ្ញា ... Read More »

កម្មកររបស់ក្រុមហ៊ុនMLកាត់ខោ និងអាវទ្រនាប់ផ្ទុះការតវ៉ា២ថ្ងៃទាមទារឲ្យក្រុមហ៊ុនបើកប្រាក់ខែ

ប៉ោយប៉ែត៖ កម្មកររបស់ក្រុមហ៊ុនMLដេរខោ អាវទ្រនាប់ប្រមាណជា៣០០នាក់ផ្ទុះការតវ៉ារយះពេលពីថ្ងៃដោយលើកហេតុផលថាក្រុមខាងលើមិនបើកប្រាក់បៀវត្តឲ្យពួកគាត់ហើយចេះយកឡេះអះអាងលើកពេលវេលារហូតទើបពួកគាត់សម្រេចចិត្តតវ៉ា ហើយនៅក្នុងការតវ៉ានោះដែរ ក្រុមកម្មករបានលើកសំណើរ៤ចំណុចឲ្យក្រុមហ៊ុនអនុវត្តផងដែរ ។ ការផ្ទុះការតវ៉ានោះបានធ្វើឡើងកាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចតំបន់ឧស្សហកម្ម (អូរនាង)ប៉ោយប៉ែតឋិតក្នុងសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ... Read More »

ចាញ់បោកមេតុងទីន វេចលុយជិត៣០មុឺនដុល្លាគេចខ្លួនបាត់ កូនៗផ្អើលរត់ទៅប្តឹងអាជ្ញាធរ

ភ្នំពេញ ៖ កូនតុងទីនប្រមាណជាង៤០នាក់ ក្នុងចំណោម ជាង១០០នាក់ នាំគ្នាប្រមូលផ្តុំ ទៅប្តឹងអាជ្ញាធរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ ក្រោយពីចាញ់បោកមេតុងទីន វេចលុយរត់គេចទៅបាត់ប្រមាណជិត៣០មុឺនដុល្លារ ... Read More »

ចាញ់បោកក្រុមទម្លាក់យោង អស់ខ្សែកមាស៧ជី បានមកវិញគ្រាប់កង់មួយកញ្ចប់

ភ្នំពេញ៖ ស្ត្រីម្នាក់មានប្តី មានទាំងកូន២នាក់ទៅហើយ តែនៅចាញ់ល្បិចក្រុមទម្លាក់យោង អស់ខ្សែកមាស៧ជី ដូរបានមកវិញគ្រាប់កង់មួយកញ្ចប់ គ្រាន់ទុកបង្អួតប្តី ស្រីបានត្រឹមស្រែកយំបង្ហូរទឹកភ្នែក រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅក្រោមស្ពានអាកាសថ្មើរជើង ផ្លូវជាតិលេខ៤ ... Read More »

ប្រធានបទ«ផលប្រយោជន៍ បណ្តាប្រទេសតូចប្រទេស មធ្យម និងសន្តិសុខរួម»

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រតិភូអមដំណើរដោយ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៩ បានចូលរួមក្នុងវេទិកាសៀងសានលើកទី៩នៅទីក្រុងប៉េកាំង ដែលនៅក្នុងវេទិការសៀងសាននេះត្រូវបានពិភាក្សាលើប្រធាន បទសំខាន់ៗ ដែលពាក់ពន្ធ័នឹងបញ្ហាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ... Read More »

ហេតុអ្វីបានជាលោកខាងលិចថ្កោលទោសបាតុកម្មនៅ ឈីលី និងអេស្បាញ តែបែមកគាំទ្របាតុកម្មនៅហុងកុង ?

អាចនិយាយបានថាប្រទេសដែល ប្រទេសដែលជាសម្ព័ន្ធមិត្ត​របស់អាមេរិក គឺរដ្ឋាភិបាល ប្រទេសលោកខាងលិចតែងតែគាំទ្រជានិច្ចដល់រដ្ឋាភិបាល ហើយថ្កោលទោសដល់ក្រុមបាតុករ ​ដោយចាត់ទុកថាជាការបង្កអសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម​។ ផ្ទុយទៅវិញ​បើប្រទេសនោះ ជាសត្រូវអាមេរិក​គឺ លោកខាងលិចគាំទ្របាតុករ ដើម្បីផ្តាយលរំលំរដ្ឋាភិបាល ឬ ក៏បង្កឲ្យមានភាពចលាចល ងាយស្រួលអាមេរិកលូកដៃ ។ ... Read More »

ក្នុងអាណត្តិទី២​នាយករដ្ឋមន្ត្រីកាណាដាប្រឈមបញ្ហាជាច្រើន ដោយមានសំឡេង​ភាគតិចក្នុងសភា

ទោះបីទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត​នាពេលកន្លងមក ប៉ុន្តែនាយករដ្ឋមន្ត្រី កាណាដា លោក​ Justin Trudeau ពិបាននៅក្នុងការសម្រេចគោលនយោបាយ​ដោយ លោកមិនមានសំឡេងភាគច្រើនក្នុងសភា​។ ទាំងនោះហើយអាចធ្វើឲ្យគោលនយោបាយចាកចេញពីឥទ្ធិពលរបស់អាមេរិក​ដូចដែលលោកបានប្រកាស និងប្រឈមបញ្ហាជាច្រើន​។ ព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ... Read More »