ព័ត៌មានទាន់ហេតុការណ៍៖
'

Philippe Coutinho បញ្ជាក់ថា ខ្លួនពិតជារីករាយនៅក្នុងក្លិបហង្សក្រហម

កីឡាករអន្តរជាតិប្រេស៊ីល Philippe Coutinho បានបញ្ជាក់ថាគាត់នៅតែរីករាយលេង នៅក្នុងក្លិបហង្សក្រហមLiverpoolបើទោះបីជាកំពុងតែមានព័ត៌មានលេចឮពីការចង់ទិញគាត់ពីសំណាក់ក្លិបយក្សអេស្ប៉ាញ Barcelona ក៏ដោយ។ ក្លិប Barcelonaបានព្យាយាមអន្ទងយក Philippe Coutinho ជាច្រើនលើកច្រើនសារមកហើយដើម្បីយកទៅជំនួសមិត្តរួមជាតិប្រេស៊ីល Neymarប៉ុន្តែក្លិបហង្សក្រហមបានបដិសេធដាច់អហង្កា ហើយបច្ចុប្បន្នក៏មានព័ត៌មានកាន់ តែក្តៅទៀតទាក់ទងនឹងការចង់បានរបស់ក្លិប ... Read More »

បានគីមូន៖លោកត្រាំបានបង្ហាញពីភាពទន់ភ្លន់ក្នុងបញ្ហាកូរ៉េខាងជើង

បណ្តាញព័ត៌មាន CNBC បានផ្សាយថា អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានរកឃើញយុទ្ធ សាស្ត្ររួម ក្រោយពីជំនួបពិភាក្សាជាមួយ ភាគី ... Read More »

Liam Miller អតីតខ្សែបម្រើក្លិបបិសាចក្រហមកំពុងព្យាបាលជំងឺមហារីកដោយចាក់គីមី

អតីតខ្សែបម្រើក្លិប Celtic និង Manchester United កីឡាករ Liam Miller កំពុងតែ ព្យាបាលជំងឺមហារីកដោយប្រើប្រាស់ គីមី។ កីឡាករសញ្ជាតិអៀរឡង់វ័យ៣៦ ឆ្នាំត្រូវនេះបានគេរាយការណ៍ថា កំពុងធ្វើដំណើរត្រឡប់ពីសហរដ្ឋអាមេរិកមកប្រទេសអៀរឡង់វិញដើម្បីបន្តការព្យាបាលជំងឺមហារីក។ លោក ... Read More »

សមត្ថកិច្ចឃាត់ខ្លួនអ៊ួន ឈិនអតីតបុគ្គលិកវិទ្យុអាស៊ីសេរីសួរនាំក្នុងករណីតម្លើងស្ទូទីយោ និងប្រព័ន្ធផ្សព្វផ្សាយខុសច្បាប់

ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់លោក អ៊ួន ឈិន ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនជាបណ្តោះអាសន្ន កាលពីវេលាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់លេខ E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី ដែលមានទីតាំងស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ ... Read More »

បើកលឿនដល់ផ្លូវកោងបត់មិនទាន់បុកបង្គោលភ្លើងសន្លប់ស្តូកស្តឹង

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ បែកក្បាលហូរឈាម យ៉ាងស្លាំង បន្ទាប់ពី បានបើកម៉ូតូក្នុងល្បឿនយ៉ាងលឿនទៅបុកបង្គោលភ្លើង ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៣២ និង ១៥ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ... Read More »

ម្ចាស់ក្លិប Leicester City រងបណ្តឹងពីបទជំពាក់លុយរដ្ឋ៣២៣លានផោន

ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាម្ចាស់ក្លិបបាល់ទាត់ Leicester City ត្រូវបានគេប្តឹងពីបទជំពាក់លុយរដ្ឋាភិបាលថៃរហូតដល់ទៅ៣២៣លានផោន។ តុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកកបានទទួលយកបណ្តឹងទៅលើម្ចាស់ក្លិបដែលជាជនជាតថៃនេះហើយកាលពីថ្ងៃចន្ទ ហើយករណីជំពាក់លុយនេះក៏ត្រូវ បានគេប្តឹងដល់ថ្នាក់ដឹកនាំប្រលានយន្តហោះប្រទេសថៃ Airports of Thailand (AOT)ដែលជាប្រលានយន្តហោះកាន់កាប់ដោយរដ្ឋ។ ចំណែកសារព័ត៌មាន BBCក៏បានទាក់ទងទៅកាន់ ... Read More »

វេទិកាពិគ្រោះយោបល់សាធារណៈរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកញ៉ែម សាម៉ន ក្រុមប្រឹក្សាខេត្ត លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខសាលាខត្តស្ទឹងត្រែង មានបើកវេទិកាពិគ្រោះយោបល់ដាក់សំណួរ និងចម្លេីយ ដើម្បីបកស្រាយទុក្ខកង្វល់ របស់បងប្អូនប្រជាពលរដ្ឋ ជាមួយនឹងមន្ត្រីមូលដ្ឋានខ្លះ ដែលធ្វើឲ្យរាំងស្ទាក់ដល់ដំណើរការអភិវឌ្ឍន៍ និងសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ ដោយមានលោកញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត ... Read More »

ព្រឹកនេះសម្តេចតេជោហ៊ុន សែនដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ

ប្រទេសហ្វីលីពីន៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «នៅព្រឹកនេះខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមប្រជុំសំខាន់ៗចំនួន២ គឺ APEC នៅវៀតណាម និង ប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសហ្វីលីពីន ដែលបានបញ្ចប់ទៅដោយលទ្ឋផលល្អដែលផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រជាជាតិទាំងអស់នៃប្រទេសជាសមាជិកអាស៊ាន ក្នុងនោះក៏មានឯកសារព្រមព្រៀងមួយដ៏សំខាន់បំផុតដែលបានចុះហត្ថលេខាដោយប្រមុខដឹកនាំអាស៊ានកាលពីយប់ម្សិលមិញដើម្បីការការពារសិទ្ឋិពលករចំណាកស្រុកអាស៊ាន ... Read More »

ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ជឿជាក់​ថា​គណបក្ស​រណប​បរទេស​ពិត​ជា​រលាយ​ ខណៈ​តុលាការ​កំពូល​សវនាការ​នៅ​ថ្ងៃ​ស្អែក​នេះ​​

ភ្នំពេញ​៖ ក្រុម​​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ជឿជាក់​ស្ទើរ​មួយ​រយ​ភាគ​រយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​រណប​បរទេស​ពិត​ជា​រលាយ​យ៉ាង​ពិតប្រាកដ​ ខណៈ​ស្អែកនេះ​ ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹង​ក្រសួង​មហាផ្ទៃ​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ។​ ចំណែក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧រូប​ ​ ក៏ក្រុម​មេធាវី​ជឿជាក់​ថា​ នឹង​​ត្រូវ​តុលាការ​កំពូល​ផ្អាក​សកម្មភាព​នយោបាយ​៥ឆ្នាំ​ផងដែរ​ ស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ។ ... Read More »

កិច្ចប្រជុំកំពូលអាស៊ានទី ៣១ គឺបានបញ្ចប់ហើយ

ប្រទេសហ្វីលីពីន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ នៅថ្ងៃនេះ គឺបានបញ្ចប់ហើយដែលទទួលបាននូវលទ្ឋផលជាទីពេញចិត្តនៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់។ លទ្ឋផលដែលសម្រេចបានទាំងនេះគឺបានមកពីការជជែកពិភាក្សាផ្លាស់ប្តូរយោបល់គ្នាដើម្បីរកផលប្រយោជន៍រួមទាំងក្នុងកម្រិតតំបន់ និងក្នុងកម្រិតពិភពលោកទាំងមូលផងដែរ។ នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំកំពូល គឺប្រមុខដឹកនាំអាស៊ានទាំង១០ ( Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, ... Read More »

វីរកីឡាការិនី កែ ឡេង និងប្រតិភូកីឡាប៉េតង់បានមកដល់មាតុប្រទេសដោយសុវត្ថិភាព ក្រោយការពារមេដាយមាស៣លើកនៃព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក

ភ្នំពេញ៖ វីរកីឡាការិនី កែ ឡេង រួមទាំងប្រតិភូដឹកនាំ បានធ្វើដំណើរវិលត្រឡប់ពីសាធារណរដ្ឋប្រមានិតចិន មកដល់ប្រទេសកម្ពុជាវិញហើយ សម្រាប់បេសកកម្ម ការពារតំណែងជើងឯកពិភពលោក មេដាយមាស៣លើកលើវិញ្ញាសាវាយយកពិន្ទុ ប្រភេទកីឡាប៉េតង់ខណៈដែលវិញ្ញាសាជាក្រុមទទួលបានមេដាយសំរឹទ្ធិ ។ ក្នុងនោះក៏មានវីរកីឡាការិនី កែ ឡេង ... Read More »

កីឡាករ កីឡាការិនី ការ៉ាតេវ័យក្មេង១៩ នាក់ ចេញទៅធ្វើការហ្វឹកហាត់ផ្លាស់ប្តូរបទពិសោធន៍ និងដកស្រង់បច្ចេកទេស នៅជប៉ុន

ភ្នំពេញ ៖ កីឡាករ កីឡាការិនី ការ៉ាតេវ័យក្មេង១៩ នាក់ និងប្រតិភូដឹកនាំម្នាក់បាន ចេញទៅធ្វើការហ្វឹកហាត់ផ្លាស់ប្តូរបទពិសោធន៍ និងដកស្រង់បច្ចេកទេស ជាមួយកីឡាករការ៉ាតេ ជាពិសេសដើម្បីស្វែងយល់ពីវប្បធម៌របស់ប្រទេសជប៉ុន រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ... Read More »

វិភាគអន្តរជាតិ៖ សន្តិសុខតំបន់ឈូងសមុទ្រ កំពុងតែឈានដល់«បន្ទាត់ក្រហមនៃសង្គ្រាម»

តំបន់មជ្ឈិមបូព៌ា ប៉ុន្មានថ្ងៃចុងក្រោយនេះបានបន្តភាពតានតឹង នៅក្នុងទំនាក់ ទំនងរវាង ប្រទេសសាវឌីអារ៉ាប៊ីនឹង អីុរ៉ង់ ក្រោយពេលរដ្ឋាភិបាលទីក្រុង រ៉ាយ៉ាដ ចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាមានសកម្មភាពបង្កជម្លោះដោយយោធាផ្ទាល់ ។ភាពតាន តឹង ខាងលើបានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ពីសង្គ្រាមឈូង សមុទ្រ កើតឡើង ... Read More »

មន្ត្រីប៉ុស្តិ៍រដ្ឋបាលរវៀងនឹងផ្តិតមេដៃប្តឹងទៅកាន់ស្នងការខេត្តតាកែវរឿងនាយប៉ុស្តិ៍ស៊ីដាច់លុយគម្រោងភូមិ-ឃុំមានសុវត្ថិភាព

ខេត្តតាកែវ៖ មន្ត្រីប៉ុស្តិ៍រដ្ឋបាលរវៀង ដែលស្ថិតនៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីពេលថ្មីៗនេះបានគ្រោងផ្តិតមេដៃប្តឹងទៅកាន់ស្នងការនគរបាល ខេត្តតាកែវ រឿងលោក ស តារា នាយប៉ុស្តិ៍ស៊ីដាច់លុយគម្រោងភូមិ-ឃុំមានសុវត្ថិ ភាព ។ ក្រុមមន្ត្រីប៉ុស្តិ៍រដ្ឋបាលរវៀងបានលើក ... Read More »

អ្នកលក់ដូរនៅផ្លូវ៦០ម៉ែត្រសំពះអង្វរដល់អភិបាលខណ្ឌមានជ័យអនុគ្រោះដល់ពួកគាត់ផង

ភ្នំពេញ៖ ក្រុមអាជីវករអ្នកលក់ទឹកអំពៅ លក់លតឆារ ទឹកបរិសុទ្ធ ទឹកក្រូច តាមម៉ូតូរ៉ឺម៉កជារបៀបអ្នកលក់ចល័តនៅលើកំណាត់ផ្លូវ៦០ម៉ែត្រ គិតត្រឹមផ្លូវកែងលក់រថយន្តទំនើប ត្រង់ចំណុចដីឡូតិ៍ដ៏ធំរបស់លោកឧកញ៉ា ឃុន សៀ បានសុំអង្វរដល់អភិបាលខណ្ឌមានជ័យ គួរតែអនុគ្រោះដល់ពួកគាត់ក្នុងការលក់ដូរផង។ ក្រុមអាជីវករមានចំនួន៩រទេះម៉ូតូចល័តកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »

ចាប់បុរសម្នាក់ស្រវឹងស្រាគំរាមបាញ់ប្រពន្ធ ទីបំផុតសមត្ថកិច្ចតាមរកកាំភ្លើងទាល់តែឃើញ

ខេត្តបាត់ដំបង៖ បុរសម្នាក់បានផឹកស្រា ស្រវឹងទាញកាំភ្លើងអាការករឿងប្រពន្ធដោយបានគំរាមរកបាញ់ប្រពន្ធ និងកូនបង្កការភ្ញាក់ផ្អើលពេញភូមិរហូតដល់សមត្ថ កិច្ចចុះបង្ក្រាបដោយការប្រុងប្រយ័ត្ន និងឈានដល់ការចាប់ខ្លួនដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ។ យោងតាមរបាយការណ៍របស់សមត្ថ កិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងនៅចំណុចក្រុមទី២ ភូមិកណ្តាល ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែងឃាត់ខ្លួនប្រពន្ធនិងកូនប្រុសមេឃាតកស៊ីឈ្នួលសម្លាប់មនុស្ស

ខេត្តឧត្តរមានជ័យ៖ ប្រពន្ធ និងកូនប្រុសរបស់មេឃាតកស៊ីឈ្នួលសម្លាប់មនុស្ស ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកអន្លង់ដឹកនាំដោយលោក វរៈសេនីយ៍ឯក ងួន ទ្ធិរិទ្ធ មេបញ្ជាការមូលដ្ឋានស្រុកអន្លង់វែង បានចុះឃាត់ខ្លួន កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងលំនៅឋាន ... Read More »

បើករថយន្តចេញពីដកលុយធនាគារដល់ស្ពានអាកាសស្ទឹងមានជ័យ ត្រូវរថយន្ដហ៊ីយ៉ាន់ដាយមកបុកគូទពីក្រោយ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖ ប្ដីប្រពន្ធ និងកូនតូចម្នាក់ បានបើករថយន្តចេញពីដកលុយនៅធនាគារ បម្រុងឡើងទៅផ្ទះ ខណៈមកដល់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក៏ត្រូវបានរថយន្ដហ៊ីយ៉ាន់ដាយមកពីក្រោយបុកគូទយ៉ាងពេញទំហឹង ហើយផ្លោងទៅបុកឃឿងផ្លូវ និងបុកបង្កាន់ដៃផ្លូវ រងការខូចខាត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ... Read More »

ឡើងតាមដំបូលចូលទៅលួចមាសតែប៉ុន្មានម៉ោងក្រោយមក ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចមាស និងប្រាក់មួយចំនួននៅក្នុងផ្ទះជនរងគ្រោះ នៅវេលាម៉ោង ១១និង១០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិកកោះឃុំខ្វាវស្រុកទ្រាំង ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនសង្ស័យឈ្មោះឆាន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់យកទៅធ្វើកិច្ចសន្យា និងអប់រំករណីលេងល្បែងស៊ីសង

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការបើកលេងល្បែងបន្តទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥ និង៣០នាទី នៅផ្ទះរបស់ជនសង្ស័យ ក្នុងភូមិទួលត្បែង ឃុំលាយបូរ ... Read More »

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបិទផ្អាកអាជីវកម្មហាងផ្កាយមាស១KTV

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបិទអាជិវកម្ម ហាងខារ៉ាអូខេមួយកន្លែង យីហោ ផ្កាយមាស១KTV ដែលមានទីតាំងស្ថិតនៅតាមផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី១៤ ... Read More »

ខឹងម្តាយស្តីបន្ទោសយកកំបិតសម្លុតគំរាមកាប់ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាទៅលើម្តាយបង្កើត បន្ទាប់ពីម្តាយបានស្តីបន្ទោសតិចតួច ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧វេលាម៉ោង២៣ និង១៥នាទី ស្ថិតនៅនៅភូមិរមៀត ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ សមត្ថកិច្ចស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សួង ... Read More »

ថ្នាក់ដឹកនាំខេត្តប៉ៃលិនជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A-B សម័យប្រឡង២១ សីហា ២០១៨

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៧ លោក ឡី ចាន់ឆា យប្រធានក្រុមប្រឹក្សាខេត្តលោកកើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បាន​ជួបសំណេះសំណាល និង ផ្តល់រង្វាន់ដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទេ្ទស A-B សម័យប្រឡង ... Read More »

ទីតាំងណេត២៤ម៉ោងជាចំណុចក្តៅដែលអភិបាលខណ្ឌមានជ័យតម្រូវឲ្យមានរបាយការណ៍ជាក់លាក់បន្ទាន់

ភ្នំពេញ៖ ទីតាំងណេត២៤ម៉ោងគឺជាចំណុចក្តៅ ដែលលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានចាត់ទុកថាវាជារឿងដដែលៗហើយក៏បានតម្រូវឲ្យការិយាល័យវប្បធម៌ខណ្ឌ ធ្វើយ៉ាងណាចុះត្រួតពិនិត្យឲ្យបានជាក់លាក់ស្តីពីការបើកអ៊ិនធើណេត២៤ម៉ោងនេះ។ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានលើកឡើង ... Read More »

កម្លាំងចម្រុះគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ ចុះឆែកឆេរទីតាំងចែកចាយនិងរក្សាទុក សាច់មាន់ គ្មានច្បាប់នៅខណ្ឌទួលគោក

ភ្នំពេញ៖ ទីតាំងចែកចាយនិងរក្សាទុក សាច់មាន់ កោះមាន់ ស្លាបមាន់ ជង្គុងមាន់វែង ប៉ាត់តេមាន់ស ប៉ាត់តេក្ដាម ស្បែកស្រួយ ក្លៅមាន់ ទ្រូងមាន់ មួយកន្លែង ត្រូវបានកម្លាំងចម្រុះនៃគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ បានចុះឆែកឆេរ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១៤ ... Read More »

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជា អធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នៅសាលប្រជុំថ្មីសាលាខេត្តស្វាយរៀង។ ... Read More »

រថយន្តTritonបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាត

ភ្នំពេញ៖ រថយន្តម៉ាកTRITONមួយគ្រឿងបើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតចំណែករថយន្តបួសចង្កូតឡើងលើទ្រូងផ្លូវទៅម្ខាងទៀតបែកកង់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិច ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកTRITON ព័ត៌ស ពាក់ស្លាកលេខភ្នំពេញ2AI 4764 បើបបរតាមបណ្តោយផ្លូវលេខ២១៧ក្នុងទិសដៅពីលិចទៅកើត ... Read More »

អាជ្ញាធរខណ្ឌមានជ័យចុះបង្ក្រាបល្បែងខុសច្បាប់មួយកន្លែងក្បែរល្បែងបញ្ចល់តាមប្រព័ន្ធonline ជាប់ហាងផឹកសុី លី សុជាតិ

  ភ្នំពេញ ៖ នៅរសៀលថ្ងៃ១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ កម្លាំងចម្រុះខណ្ឌមានជ័យ បានឆ្មក់បង្ក្រាបល្បែងកន្ទុយលេខមួយកន្លែងក្បែល្បែងបញ្ចល់តាមប្រព័ន្ធonline ជាប់ហាងផឹកសុី លី សុជាតិ ដែលជាប់ផ្លូវបេតុក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនអ្នកកត់ម្នាក់ ... Read More »

ប្រកាសតែងតាំងលោកស្រី មុំ ចាន់ដានី ជាប្រធានមន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញជំនួសលោកសន សុផល ទៅកាន់តំណែងថ្មី

ភ្នំពេញ៖ ប្រកាសតែងតាំងលោកស្រី មុំ ចាន់ដានី ជាប្រធាន មន្ទីរ សង្គមកិច្ចរាជធានីភ្នំពេញជំនួសលោកសន សុផល ទៅកាន់តំណែងថ្មី នៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ។ ពិធីប្រកាសតែងតាំងនេះ ប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃទី ... Read More »

រឿង​ក្តី​កូន​ប្រុស​នាយ​ហុងដា​សម្លាប់​ម្តាយ​ក្រោយ​ ត្រូវ​តុលាការ​លើក​ពេល​កាត់ទោស​ ព្រោះ​មេធាវី​ជាប់​បេសកកម្ម​តាម​ខេត្ត​

ភ្នំពេញ​៖ រឿង​ក្តី​កូន​ប្រុស​នាយ​ហុងដា​និង​សង្សារ​ សម្លាប់​ប្រពន្ធ​ក្រោយ​នាយ​ហុងដា​ ពុំ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ នេះ​ កាត់​ទោស​ទេ​ ​ ដោយសារ​តែ​លោក​​ សួស​ ចិន្ដា​ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ ជាប់​បំពេញ​បេសកកម្ម​តាម​ខេត្ត​ ។​ ... Read More »