ខេត្តសៀមរាប៖ សំណង់ស្ពានឈើខ្វាត់ខ្វែងនៅក្នុងប្រាសាទបេងមាលា ប្រវែង២១៥ម៉ែត្រ (រាប់ទាំងជណ្តើរ) ដែលសង់ថ្មីជំនួសស្ពានឈើចាស់ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ខាំ សុម៉េត បានបញ្ចប់គម្រោងជាស្ថាពរហើយ កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ ។ ស្ពាននេះ ... Read More »
រណ្ដៅដីមួយកន្លែង ត្រូវបានមន្រ្ដីចម្រុះចុះបិទ ដោយសារគ្មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាត ចុះតើរណ្ដៅផ្សេងទៀតមានអាជ្ញាប័ណ្ណមែនទេ បានជាមិនឃើញចុះឃាត់?
ខេត្តសៀមរាប៖ មន្រ្ដីចម្រុះនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យ និងឈានដល់ការបិទការដ្ឋានជីករណ្តៅដីមួយកន្លែង នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ បើតាមការឃ្លាំមើលពីប្រជាពលរដ្នបានឲ្យដឹងថារណ្ដៅដីនេះបានដំណើរការជីកយកអាចម៍ដីលក់ជាយូណាស់មកហើយ ប៉ុន្តែមន្ត្រីខេត្តសៀមរាបទើបភ្ញាក់រលឹកចុះទៅបិទទីតាំងនេះក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តតាមសេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចទើបមានវិធានការតាមនីតិវិធីច្បាប់ជាធរមាន ។ ក្រុមមន្ត្រីជំនាញបានអះអាងថា ... Read More »
រថយន្តថៃ និងម៉ូតូខ្មែរ បើកបរប៉ះគ្នា បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់
ខេត្តប៉ៃលិន៖ បុរស៣នាក់បានរងរបួសធ្ងន់ ស្លាប់២នាក់ និងរងរបួសធ្ងន់១ម្នាក់ នៅកន្លែងកើតហេតុ ពេលដែលរថយន្តមួយគ្រឿងម៉ាក tord ពណ៌ខ្មៅបើកបរដោយបុរសម្នាក់ជាជនជាតិខ្មែរ បើកបរក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចមុខសណ្ឋាគារ មាស សោភា ស្រាប់តែអ្នកបើកបររថយន្តនោះ ស៊ីញ៉ូរបត់ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរស្របទិសគ្នាមកពីក្រោយ ... Read More »
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសព័ត៌មានស្តីពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកតី៣៤ របស់សម្តេចតេជោហ៊ុន សែន
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៤ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ សេចក្តីប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖ Read More »
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនឧកញ៉ា សុខ ប៊ុន និងមនុស្សជំនិតៗ៥នាក់ទៀតបញ្ជូនតុលាការ
ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ២០១៩នេះ ឧកញ៉ា សុខ ប៊ុន ដែលល្បីល្បាញរឿង វាយស្រីសម្រាតសំពត់ ហើយត្រូវចាប់ញាត់គុកអស់មួយរយៈពេលខ្លីនោះ ត្រូវបានចាប់ខ្លួនម្ដងទៀត បញ្ជូនមកតុលាការ ។ ប្រភពព័ត៌មានពីសាលាដំបូងរាជធសនីភ្នំពេញ ... Read More »
កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដើមគ សហការជាមួយ ជនរងគ្រោះឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូសណ្តោងរ៉ឺម៉ក
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដើមគរ សហការជាមួយ ជនរងគ្រោះនៅម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ បានឃាត់ខ្លួនជនស្ស័យម្នាក់ពីបទ លួច (លួចម៉ូតូរឺម៉កកង់បី រឺម៉ករាងកុងទីន័រសំរាប់ដឹកទឹកកក) នៅចំណុចមុខផ្ទះសំណាក់ស្រែលាភ ... Read More »
ជនជាតិជប៉ុនម្នាក់ ស្លាប់ ក្នុងប្រតិបតិ្តការរុករករ៉ែ ដោយអការគាំងបេះដូង ព្រោះខ្សោះជាតិទឹក
ខេត្តស្ទឹងត្រែង៖ អនុប្រធានផ្នែកស្វែងរុករករ៉ែ របស់ក្រុមហ៑ុន Nittetsu Mining (Cambodia)co, Ltd. លោក វ៉ា តាណាបេកាស៊ូយ៉ា (Watanabekazuya) វ័យ៤៦ឆ្នាំ ជាជនជាតិជប៉ុន បានស្លាប់ក្នុងប្រតិបត្តិការរុករករ៉ែ របស់ខ្លួន ... Read More »
ជនជាតិអ៊ីស្រាអែលម្នាក់ ជំងឺក្រពះរ៉ាំរ៉ៃ ហូបអាហារមិនកើតបានស្លាប់ បន្ទាប់ពីយកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍ពីក្រុងសៀមរាបបានឲ្យដឹងថា មានករណី ជនជាតិអ៊ីស្រាអែល (Israel) ម្នាក់ បានស្លាប់បន្ទាប់ពីមានជំងឺក្រពះរ៉ាំរ៉ៃ ហូបចំណីអាហារមិនកើត រយះពេលជាង១ខែ ដោយមានរូបរាងស្គមស្គាំង សល់តែស្បែក និងឆ្អឹង ដេកនៅកន្ទេល ។ ... Read More »
ជីដូនឃើញចៅធ្លាក់ចូលស្រះទឹក ខំស្ទុះចុះទៅជួយលង់ស្លាប់ទាំងពីរនាក់តែម្តង
ខេត្តរនគិរី៖ ស្រ្តីម្នាក់ជាជីដូនឃើញចៅធ្លាក់ចូលទឹកស្រះ ហើយក៏ចុះទៅជួយ តែអកុសលទឹកជ្រៅពេកលង់ស្លាប់ទាំង២នាក់ ។ ហេតុការណ៍លងទឹកស្លាប់ទាំងពីរនាក់ជីដូននឹងចៅនេះ បានកើតឡើងនៅវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃសៅរ៍៥ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃ ទី២២ ... Read More »
ខ្សឹបដាក់ត្រចៀក៖ ចែ ភក្តិ បន្តឈរជើងយ៉ាងរឹងមាំ ដោយមានមន្ត្រីបរិស្ថានជួយកាង
គេរាយការណ៍ថា ចែ ភក្តិ នៅតែជាជននាំមុខក្នុងការរកស៊ីដឹកជញ្ជូនឈើ នៅក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ គាត់ត្រូវបានជួយការពារយ៉ាងពេញទំហឹងដោយមន្ត្រីមូលដ្ឋានក្នុងតំបន់នោះ ទាំងការកេណ្ឌប្រមូលពលរដ្ឋរកស៊ីដឹកជញ្ជូនឈើឲ្យយកមកលក់ជូនចែ ភក្តិ ក៏ដូចជាជួយការពារមិនឲ្យមានមន្ត្រីណាមកឆាឆាវ ឬឈ្មួញដទៃណាមកឆាឆាវរបររកស៊ីរបស់ចែ ភក្តិ ។ ដូច្នេះហើយ ... Read More »
យកអាប៊ុលឈូសឆាយដីចម្ការ ជាន់មីនតោនផ្ទុះដាច់ច្រវាក់ តែមិនគ្រោះថ្នាក់ដល់តៃកុង
ខេត្តឧត្ដរមានជ័យ៖ អាប៊ុលមួយគ្រឿងជាន់មីនតោនផ្ទុះដាច់ច្រវាក់ ខណៈកំពុងតែឈូសឆាយដីចម្ការ តែមិនបង្កគ្រោះថ្នាក់ដល់តៃកុងបើកគ្រឿងចក្រ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងដីចម្ការមួយកន្លែងស្ថិត នៅចំណុច អូរហាសិប ក្នុងភូមិប្រាសាទក្រហមសែនជ័យ ... Read More »
យុវតីម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត គ្រាន់តែឪពុកម្តាយស្តីបន្ទោសបន្តិច ចងកសម្លាប់ខ្លួន
ខេត្តសៀមរាប ៖ តាមប្រភពពីអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា មានករណីយុវតីស្រស់ស្អាតម្នាក់ជាសិស្សថ្នាក់ទី៩ អាយុ១៤ឆ្នាំ គ្រាន់តែឪពុកម្តាយស្តីបន្ទោស ក៏ធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជិត៣រសៀ លថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ... Read More »
សិល្បករ៤គូដែលស័ក្តិសមគ្នា តែមិនទាន់មានដំណឹងល្អ
ភ្នំពេញ៖ យ៉ាងហោចណាស់មានសិល្បករ ប្រុស ស្រី ល្បីឈ្មោះ៤គូ ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងសរសើរថា ពិតជាសាកសមជាគូស្នេហ៍នឹងគ្នា បើទោះបីជាពួកគេនៅមិនទាន់មានដំណឹងល្អដល់ការភ្ជាប់ពាក្យ ឬចូលរោងការជាផ្លូវការក៏ដោយ ។ ពួកគេនៅតែស្ថិតក្រោមក្រសែភ្នែកនៃការតាមដានរបស់ទស្សនិកជនជាប់មិនដាច់ ។ ១. ឌី ... Read More »
អ្នកលេងកាំភ្លើងច្នៃ! ភ្លាត់ស្នៀតបាញ់ចំក្បាលបងប្រុសរបួសធ្ងន់
ខេត្តពោធិ៍សាត់៖ នេះជាកំហុសនណា? ខណៈកុមារា អាយុ ១០ឆ្នាំ លីកាំភ្លើងដែលឪពុករបស់គេកែច្នៃ យកទៅបាញ់សត្វ ប៉ុន្តែជាអកុសល បាញ់ចំក្បាលបងប្រុសដែលកំពុងជីកទំពាំងជាមួយជីដូន បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅទៅសង្រ្គោះនៅរាជធានីភ្នំពេញ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង១០នាទី ... Read More »
រន្ធត់ណាស់! ជីដូនដេកលក់ ចៅៗលង់ទឹកស្លាប់អស់ ខណៈឪពុកម្ដាយទៅធ្វើនៅខេត្តឆ្ងាយ
ខេត្តពោធិ៍សាត់៖ កុមារា កុមារី ២នាក់បងប្អូនបង្កើត លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែលជីដូនរបស់ពូកគេដេកលង់លក់មួយស្របក់ ខណៈឪពុកម្ដាយចំណាកស្រុកទៅធ្វើការរកទទួលទាន នៅខេត្តព្រះសីហនុ ដោយផ្ញើកូនៗនឹងជីដូន ។ ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៣០នាទី រសៀល ថ្ងៃអាទិត្យ ... Read More »
បេសកកម្មរុករកសាកសពនៅតែបន្ត ខណៈអ្នកស្លាប់កើនដល់២៤នាក់ គិតត្រឹមព្រឹកនេះ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា គិតត្រឹមវេលាម៉ោង៦៖៣០នាទី ថ្ងៃទី២៤ ខែមិថុនា នេះ ចំនួនជនរងគ្រោះដែលក្រុមការងារបានជួយសង្គ្រោះនិងយកចេញពីគំនរបាក់បែកនៃអគាររលំ គឺ ស្លាប់ចំនួន២៤នាក់ និង ... Read More »
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអាគារ៧ជាន់នៅខេត្តព្រះសីហនុទាំងយប់ ផ្តល់កម្លាំងចិត្តដល់ក្រុមគ្រួសារជនរងគ្រោះ
ខេត្តព្រះសីហនុ៖ នៅម៉ោងប្រមាណ ៣:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៤ មិថុនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅសម្រាកហើយ បន្ទាប់ពីបានអញ្ជើញធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអាគារ៧ជាន់នៅខេត្តព្រះសីហនុទាំងយប់ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ... Read More »
សម្តេចតេជោហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករកជនរងគ្រោះក្នុងហេតុការណ៍រលំអគារ ដែលបណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់ ។ សម្តេចតេជោហ៊ុន សែន ... Read More »
អង់គ្លេស ជ្រើសរើសបានបេក្ខភាពពីររូប លេចធ្លោសម្រាប់តំណែងនាយករដ្ឋមន្ត្រី
វិវាទជុំវិញការចាកចេញរបស់អង់គ្លេស ពីសហគមន៍អឺរ៉ុប បានធ្វើឲ្យ វិវាទនយោបាយកាន់តែខ្លាំង បង្ខំឲ្យ នាយករដ្ឋមន្ត្រីអង់គ្លេស លាលែងចេញពីតំណែង ។ មកទល់ពេលនេះ នៅមិនទាន់រើសបានអ្នកជំនួសនៅឡើយ ។ បច្ចុប្បន្ន អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris ... Read More »
ភ្លៀងលាយឡំជាមួយខ្យល់កន្រ្ដាក់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង នៅស្រុកស្អាង ដួលរលំ និងរបើកដំបូល
ខេត្តកណ្ដាល៖ ផ្ទះប្រជាពលរដ្ឋចំនួន៦ឃុំ សរុប១៦ខ្នងនៅស្រុកស្អាង ខេត្ដកណ្ដាល ត្រូវបានដួលរលំ និងរបើកដំបូល ដោយសារបាតុភូតុធម្មជាតិភ្លៀងលាយឡំជាមួយខ្យល់កន្រ្ដាក់ កាលពីវេលាម៉ោង១៨ និង៤៥នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ។ ករណីខាងលើនេះ គឺពុំបណ្ដាលឲ្យមនុស្ស ... Read More »
បាតុកម្មនៅតែបន្តកើតឡើង នៅហុងកុង បើទោះបីមេដឹកនាំហុងកុងបានសុំទោសក្តី
សារព័ត៌មាន BBC បានផ្សាយថា ពលរដ្ឋនៅហុងកុង រាប់ពាន់នាក់ បានព័ទ្ធជុំវិញទីស្នាក់ការកណ្តាលរបស់ប៉ូលិសរយៈពេល១៥ម៉ោង ដោយក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលអំពាវនាវឲ្យមេដឹកនាំគាំទ្រក្រុងប៉េកាំង របស់ទីក្រុងនេះ ចុះចេញពីតំណែង ។ បាតុកររាប់ពាន់នាក់ ដែលភាគច្រើនមានវ័យក្មេង បានឡោមព័ទ្ធអគារនេះ ហើយឆ្លងចូលដល់ថ្ងៃបន្តបន្ទាប់ ... Read More »
ស្លាប់៩នាក់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះនៅ ហាវ៉ៃ
គ្រោះថ្នាក់ធ្លាក់យន្តហោះដ៏រន្ធត់ និងជាទ្រង់ទ្រាយធំបំផុត មិនធ្លាប់ មាន នៅក្នុងតំបន់នេះ បណ្តាលឲ្យមានមនុស្ស ៩ នាក់ស្លាប់ ។ យន្តហោះដែលធ្លាក់គឺជាយន្តហោះធុនតូច នៅអាកាសយានដ្ឋាន Dillingham Airfield លើកោះ Oahu ... Read More »
អាមេរិកមានរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី
ក្រោយពេលរដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីអាមេរិក លាលែងពីតំណែង ពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានសម្រេច តែងតាំងលោក Mark Esper ជារដ្ឋមន្រ្តីការពារជាតិអាមេរិកពេញសិទ្ធិ តែត្រូវរង់ចាំការអនុម័តពីសភា មុនពេលចូលកាន់តំណែងជាផ្លូវការ ។ សារព័ត៌មាន Sputnik ... Read More »
បុរសម្នាក់ សង្ស័យដេកស្លាប់ ដោយសារផឹកស្រាអត់ហូបបាយ (ខ្យល់គរ)
ខេត្តកំពង់ធំ៖ មនុស្សម្នាក់ដេកស្លាប់ដឹងកើតហេតុនៅ វេលាម៉ោង០៧និង៣០នាទី ថ្ងៃសៅរ៍ ០៥រោច ខែជេស្ឋ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ភូមិព្រៃព្រាល(ខ) ... Read More »
ខឹងប្រពន្ធយកកូនឲ្យជួយមើលរំខានការផឹកស៊ី កើតជាហិង្សាផ្អើលភូមិ
ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្តីប្រពន្ធមួយគូរបានឈ្លោះប្រកែកគ្នាកើតជាហិង្សា ខណៈបុរសជាប្តីកំពុងតែសប្បាយជួបជុំមិត្តភក្តិផឹកស្រាសស្រាថ្នាំស្រាប់តែប្រពន្ធយកកូនតូចឲ្យជួយមើលរំខានការផឹកស៊ី ហើយត្រូវបានសមត្ថកិច្ចហៅនាំទៅអប់រំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុង ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ... Read More »
សមត្ថកិច្ចនគរបាល ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យញៀនថ្នាំម្នាក់ លួចម៉ូតូគេពី ខេត្តព្រៃវែង
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណី លួចម៉ូតូអ្នកស្រុកមេសាង ខេត្តព្រៃវែង រួចបើកគេចខ្លួនមកស្រុករំដួល ខេត្តស្វាយរៀង មកសាកសួរ ហើយបានពិនិត្យធ្វើតេស្តិ៍ទឹកនោមបែកធ្លាយមានសារធាតុញៀនក្នុងខ្លួន ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៥៧នាទីរំលងអធ្រាត្រ ... Read More »
រថយន្តហាយឡេនឌ័របើកលឿន បុករបាំងថ្មពុះចែកទ្រូងផ្លូវអស់៣កង់ ទៅមុខលែងរួច
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តហាយឡេនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនទាំងមេឃកំពុងធ្លាក់ភ្លៀង រេចង្កូតជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតខុសទម្រង់ដើម៣កង់ រថយន្តដាច់កាឡេ ខ្ទេចមុខមួយចំហៀង ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ... Read More »
រថយន្តអូសទូកុងតឺន័របុករថយន្ត តាកូមារុញផ្ទប់របាំងថ្ម ពុះចែកទ្រូងផ្លូវរលំមួយកង់
ភ្នំពេញ៖ រថយន្តអូសទូកុងតៃន័រមួយគ្រឿង បើកលឿនបុករថយន្ត តាកូមាពីចំហៀង រុញផ្ទប់នឹងទ្រូងផ្លូវរលំអស់មួយផ្ទាំងរថយន្តបង្កបើកគេចទៅបាត់កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី
ប្រទេសថៃ៖ នៅក្នុងជំនូបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ស៊ានឡុ (Lee Hsien Loong)នាយករដ្ឋមន្ត្រីសិង្ហបុរី នៅក្នុងទីក្រុងបាងកក ប្រទេសថៃនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច