ខេត្តកណ្ដាល៖ ហាងលក់ម៉ូតូស៊ុយហ្ស៊ូគីមួយកន្លែង ត្រូវជនមិនស្គាល់អត្ដសញ្ញាណ ចូលគាស់ រួចលួចលុយអស់ចំនួន៣ពាន់ដុល្លារសហរដ្ឋអាមេរិក និងប្រាក់រៀលចំនួនជាង៣លានរៀល នៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ... Read More »
ពលរដ្ឋវេណេហ្ស៊ុយអេឡា ជាង៥ពាន់នាក់ស្លាប់ដោយវិវាទនយោបាយ
ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា មានសញ្ញាល្អប្រសើរជាងមុន ដោយសាតែ ក្រុមប្រឆាំង និងរដ្ឋាភិបាលបានយល់ព្រមអង្គុយតុពិភាក្សាគ្នា ស្វែងរកដំណោះស្រាយដោយសន្តិភាព ។ ប៉ុន្តែរយៈពេលពីឆ្នាំ២០១៨មក កម្លាំងសន្តិសុខ បានសម្លាប់ពលរដ្ឋជាង៥ពាន់នាក់ ដែលប្រឆាំងរដ្ឋាភិបាល ។ តាមរបាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិ ផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា ... Read More »
រដ្ឋាភិបាលអាមេរិក បារម្ភខ្លាចចាញ់ក្តីក្រុមហ៊ុន Huawei
ការប្តឹងរបស់ក្រុមហ៊ុនហួវាយ ទៅលើរដ្ឋាភិបាលអាមេរិកឡើងទៅកាន់តុលាការសហរដ្ឋ ធ្វើឲ្យអាមេរិកបារម្ភយ៉ាងខ្លាំង ហើយប្រសិនបើតុលាការអាមេរិក កាត់ទោសទៅតាមច្បាប់នោះ រដ្ឋាភិបាលលោក ត្រាំ នឹងចាញ់ក្តីជាមិនខាន ។ ទាំងនោះហើយបានជា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានស្នើដល់ដល់តុលាការសហរដ្ឋ ច្រានចោលពាក្យបណ្តឹងរបស់ក្រុមហ៊ុន Huawei ។ ... Read More »
ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តឃាត់ខ្លួនកម្មករសំណង់ជនជាតិចិន ២នាក់ ដែលផ្គើននិងការណែនាំរបស់អាជ្ញាធរខេត្ត
ខេត្តព្រះសីហនុ ៖ កម្មករសំណង់ ជាជនជាតិចិនចំនួន ០២នាក់ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ផ្កើននឹងការណែនាំរបស់លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យការដ្ឋានសំណង់គ្រោងដែកចំនួន៣កន្លែងផ្សេងគ្នានៅសង្កាត់លេខ៤ ក្រុង ... Read More »
អត់លុយបង់ថ្លៃសាលាកូន សម្រេចចិត្ត កាច់.កម៉ូតូគេបានព្យាយាមជិះគេចខ្លួន ត្រូវកម្លាំងអន្តរាគមន៍ខណ្ឌដង្កោក្របួចជាប់
ភ្នំពេញ ៖ បុរសម្នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតទុកចោលពិតប្រាកដមែន ដោយសារតែខ្លួនមានជីវភាពខ្វះខាត ជាពិសេសអត់លុយបង់ថ្លៃសាលាកូន ទើបសម្រេចចិត្តធ្វើសកម្មភាពបែបនេះតែម្តង ។ លោកវរសេនីយ៍ឯក ជឹម សុីថា អធិការខណ្ឌដង្កោបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី០៥ ខែកក្កដា ... Read More »
សមត្ថកិច្ចបង្ក្រាបទីតាំងកែច្នៃដំឡើងរថយន្តគ្មានច្បាប់ចង្កូតស្ដាំគ្មានពន្ធ នៅស្រុកអង្គស្នួល
ខេត្តកណ្តាល៖ នៅថ្ងៃទី៥ ខែកក្កដា នេះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បង្ហាញរបាយការណ៍ ផ្លូវការ ដោយបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា វេលាម៉ោង១០៖៣០នាទី ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានបន្តសហការជាមួយកម្លាំងសាខាគយនិងរដ្ឋាករខេត្ដកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរមូលដ្ឋាន ... Read More »
ឈរនិយាយទូរស័ព្ទត្រូវជនសង្ស័យឆក់គេចខ្លួនបាត់
ភ្នំពេញ ៖ បុរសជនជាតិចិនចំនួន២នាក់ ឪពុកកូនត្រូវជនសង្ស័យធ្វើសកម្មភាពឆក់យកទូរស័ព្ទបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅមុខសណ្ឋាគារ ហ័រយិនកុងស៊ាន និងនៅមុខប៉ុស្តិ៍នគរបាលចោមចៅ៣ ដែលស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ... Read More »
សម្តេចតេជោ ហ៊ុន សែន ពង្រឹងស្មារតីជាតិជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីអឺរ៉ុប
ប្រទេសស្វីស៖ នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ មកពីបណ្ដាប្រទេសមួយចំនួនក្នុងសហគមន៍អ៊ឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ... Read More »
រញ្ជួយដីនៅកាណាដា និងអាមេរិក មានកម្រិត ៦,៤ និង៦,៥រិចទ័រ
រញ្ជួយដី កម្រិត៦,៤រិចទ័រ វាយប្រហារ កាលីហ្វ័រញ៉ា អាមេរិក និង៦,៥រិចទ័រវាយប្រហារនៅក្នុងប្រទេស កាណាដា កាលពីថ្ងៃទី៤ ខែកក្កដា បណ្តាលឲ្យ រងរបួស និងខូចខាតទ្រព្យសម្បត្តិជាច្រើន។ នៅអាមេរិក រញ្ជួយដី មានកម្រិតដល់ទៅ៦,៤រ៉ិចទ័រ ... Read More »
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ព្រមានពីការហក់ឡើងខ្ពស់ នៃជំងឺគ្រុនឈាមនៅក្នុងរដូវវស្សានេះ
ខេត្តសៀមរាប៖ ក្នុងឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាម បានហក់ខ្ពស់ជាងឆ្នាំ២០១៨ រហូតដល់ទៅជាង៥ ដង ដោយអ្នកកើតជំងឺគ្រុនឈាម ពាក់កណ្តាលឆ្នាំនេះ គិតចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០១៩ មានចំនួនសរុប ១៥,០០០ករណី ស្លាប់២៤នាក់ ។ ... Read More »
រថយន្តកាម៉ារីបើកបុករះម៉ូតូកង់បីឥណ្ឌា និងរថយន្តមួយគ្រឿងទៀតខូចខាត
ភ្នំពេញ៖ រថយន្តកាម៉ារីហាយប្រ៊ីត បើកបុករះម៉ូតូកង់បីឥណ្ឌា និងរថយន្តហ្វតបណ្តាលឲ្យរងការខូចខាត សំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍នេះ បានកើតឡើងកាលពី០៥ និង៤០នាទីទៀបភ្លឺ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចផ្លូវព្រះមុនីវង្សកែង នឹងផ្លូវលេខ២៤០ ស្ថិតក្នុងសង្កាត់ចតុមុខ ... Read More »
រថយន្ត និងម៉ូតូប៉ះគ្នានៅចំណុចផ្លូវបែកជាបួន បណ្តាលបុរសម្នាក់រងរបួសធ្ងន់
ភ្នំពេញ៖ រថយន្ត និងម៉ូតូប៉ះគ្នានៅចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់ ចំណែកម៉ូតូកល់ជាប់នៅក្រោមរថយន្តទៅមុខលែងរួច ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១កែង និងផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ... Read More »
ចោរឆក់ទូរស័ព្ទជនជាតិចិនបានសម្រេច រត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ ជនសង្ស័យម្នាក់ឆក់ទូរស័ព្ទជនជាតិចិនបានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២១៤ ចំណុចមុខវត្តសំពៅមាស ក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ... Read More »
ពីអ្នករាំលើកឆាកតន្ត្រី រហូតក្លាយជាអ្នកជំនួញគ្រឿងសម្អាង
ភ្នំពេញ៖ ក្រោយបាត់មុខពីការរាំនៅលើឆាកតន្ត្រីអស់រយៈពេលជាង១ឆ្នាំ អ្នកនាងឆិល ពេជ្រពណ្ណរាយហៅស្រីពេជ្រ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានប្រកាស បើកមុខជំនួញតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ។ អ្នកសិល្បៈជាច្រើនបានកោតសរសើរពីជីវិតតស៊ូរបស់នាងដែលជម្នះការលំបាកជាច្រើនឆ្នាំមុនពេលក្លាយជានាយិការ និងជាអ្នកជំនួញនាំចូលគ្រឿងសម្អាងដោយសាក់ស្លាកសញ្ញាផ្ទាល់ខ្លួននេះ ។ ទស្សនិកជនជាច្រើនពិសេសអ្នកសិល្បៈពិតជាបានស្គាល់មុខអ្នករាលើកឆាកតន្ត្រីគឺអ្នកនាង ស្រីពេជ្រ ដែលធ្លាប់រាំលើឆាកតន្ត្រីនៅស្ទើគ្រប់ស្ថានីយទូរទស្សន៍ ។ នាងបានបញ្ជាក់ថា ... Read More »
សិស្សវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ដួលសន្លប់គ្មានមូលហេតុ
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ មានករណីសិស្សសាលាវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា ... Read More »
ខ្សឹបដាក់ត្រចៀក៖ ជួន ភាព មន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ កាងបទល្មើស
អាជ្ញាធរខេត្តពោធិ៍សាត់ មិនដែលខ្វល់អំពល់បញ្ហា បទល្មើសព្រៃឈើដែលកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះឡើយ ។ ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏ស្ងៀមឈឹង ហើយក្រសួងក៏មិនដែលឮថា នឹងចាត់វិធានការមន្ត្រីពាក់ព័ន្ធនឹងបទល្មើសនោះដែរ ។ ប្រការនេះធ្វើឲ្យពួកមន្ត្រីបរិស្ថាន ដែលមានភារកិច្ចជាអ្នកការពារព្រៃឈើក្លាយទៅជាអ្នកកាងបទល្មើសទៅវិញ ។ ជាក់ស្តែងមន្ត្រីបរិស្ថាននៅស្នាក់ការជួរភ្នំក្រវាញ ភាគកណ្តាលឈ្មោះ ជួន ... Read More »
ស៊ូ ដាណេ បើករបររកស៊ីកុំពឹងតែការជួយទិញរបស់អ្នកស្គាល់គ្នា
ភ្នំពេញ៖ តារាពហុជំនាញ កញ្ញា ស៊ូ ដាណេ បានបញ្ចេញបទពិសោធន៍មួយចំនួនជុំវិញការប្រកបរបទទួលទាននានាថា កុំពឹងអាស្រ័យលើការជួយទិញរបស់អ្នកស្គាល់គ្នា គឺត្រូវពឹងលើគុណភាព និងសេវាកម្ម ។ ការបញ្ជាក់នេះធ្វើឡើងក្រោយពីនាងបរាជ័យមុខជំនួញកន្លងមក និងបន្ទាប់ពីនាងកំពុងកាក់កបនឹងរបរលក់អាហារពេលព្រឹកមានបាយគុយទាវ កាហ្វេជាដើម ។ ស៊ូ ... Read More »
ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន ចុះបង្ក្រាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវ សង្ស័យបម្រើដោយអនីតិជន
ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌបឹងកេងកង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ កោសជប់ម៉ាស្សា១ម៉ឺនរៀល មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន៧នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះចំនួន៦នាក់ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ២ និង០០នាទីរសៀលនាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ... Read More »
ប្រជាពលរដ្ឋខ្មែរនៅអ៊ឺរ៉ុបទទួលស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន យ៉ាងកក់ក្តៅជាទីបំផុត
ប្រទេសស្វីស៖ នៅរសៀលថ្ងៃ០៤ កក្កដា នៅពេលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញមកដល់សណ្ឋាគារហ្គ្រេនខេមភីនស្គីយេនីវ៉ា ទីក្ររុងហ្សឺណែវ ប្រទេសស្វីស ដេីម្បីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សមកពីសហគន៍អឺរ៉ុបដូចជា អាល្លឺម៉ង់ ,បារាំង ,បែលហ្សិក និងប្រទេសស្វីស…មកទទួលស្វាគមន៍សម្តេចតេជោនាយករដ្ខមន្រ្តីយ៉ាងច្រេីនកុះករ។ អរគុណបងប្អូនចំពោះទឹកចិត្តគោរព ស្រឡាញ់ គាំទ្រ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦
ប្រទេសស្វីស៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ដល់តំណាងក្រុមហ៊ុនទាំងអស់នេះបានមកជួបសម្តេចនាពេលនេះ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស
ប្រទេសស្វីស៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកជំទាវ មីឆែល បាឆេឡេ (Michelle Machelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ... Read More »
ពលរដ្ឋជាង១០០គ្រួសារសុំតុលាការខេត្តកណ្តាលដោះលែងស្ត្រីម្នាក់ ពាក់ព័ន្ធសំណុំរឿងដីធ្លី នៅស្រុកស្អាង
កណ្តាល៖ លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនស្ត្រីម្នាក់យកទៅឃុំខ្លួននៅពន្ធនាគារ តាមបណ្តឹងរបស់លោក ឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធសំណុំរឿងដីធ្លី នៅក្នុងស្រុកស្អាង ខេត្តកណ្តាល។ ស្ត្រីត្រូវចោទមានឈ្មោះ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ
ប្រទេសស្វីស៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលក្នុងសុន្ទរកថានោះមានខ្លឹមសារសំខាន់ៗថា៖ សម្តេចពិតជារីករាយដែលបានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី 41 ... Read More »
មហាជនរិះគន់ យ៉ាងចាស់ដៃ លើព្រះសង្ឃគង់នៅវត្តរតនារាម (ផ្សារកណ្តាល) ក្រុងប៉ោយប៉ែត បន្ទាប់ពីការបង្ហោះក្នុងបញ្ហាញសង្គមហ្វេសប៊ុកថា មិនទទួលលោកនេនសឹង ថែមទាំងដេញឲ្យសឹងផ្ទះសំណាក់
ខេត្តបន្ទាយមានជ័យ៖ ថ្មីៗនេះ មានករណីលោកនេនមួយអង្គ រត់ចេញពីវត្តទួលពង្រ ស្ថិតនៅក្នុងភូមិទង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ទាំងកណ្តាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច អាជ្ញាធរ និងព្រះសង្ឃ ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងរឿងនេនតូចរត់ចេញពីវត្ត ធ្វើឲ្យមហាជន ... Read More »
ផ្លូវបេតុង១ខ្សែ នៅបឹងស្នោ ក្លាយជាផ្លូវភក់
ភ្នំពេញ៖ ដេប៉ូលក់ខ្សាច់ដ៍ធំ២កន្លែង មានទីតាំងនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងមូលដ្ឋានមានការខឹងសម្បាយ៉ាងខ្លាំង ដោយសារតែរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនខ្សាច់គគ្រឹកគគ្រេង ជាពិសេសផ្លូវបេតុងតភ្ជាប់ពីផ្លូវជាតិលេខ១ ចូលទៅក្នុងភូមិមានប្រវែង៦០ម៉ែត្រ ក្លាយទៅជាផ្លូវដីពោរពេញទៅដោយទឹក ភក់ ពិបាកក្នុងការធ្វើដំណើរពេលខ្លះរអិលដួលក៏មានដែរ ។ ផ្លូវចូលទៅក្នុងភូមិ ជាប្រភេទផ្លូវបេតុងងាយស្រួលក្នុងការធ្វើដំណើរ ... Read More »
បុរសម្នាក់ផឹកស្រាស្រវឹង យកខ្សែអំពូលភ្លើងកាន់ជាប់នឹងខ្លួនហើយដោតឌុយ ក៏បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ
ខេត្តសៀមរាប ៖ នៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង ០០នាទី មានបុរសម្នាក់ឈ្មោះ ឡិ ម សិទ្ធ ភេទប្រុស អាយុ ... Read More »
មិនប្រយ័ត្ន! នាំបងប្អូនចេញទៅឆ្លុះសត្វ ជុំគ្នា លុះមកវិញបែរជាមានដំណឹងអាក្រក់
ខេត្តកំពង់ធំ ៖ បុរស៤នាក់បងប្អូន នាំគ្នាទៅឆ្លុះសត្វ ស្រាប់តែបុរសម្នាក់ជាម្ចាស់កាំភ្លើងកែច្នៃបានរាលកៃចំខ្លួនឯងបណ្តាលឲ្យស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២ ខែកក្កដា រហូតដល់ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ទើបសមត្ថកិច្ច និងក្រុមគ្រួសារបានដឹង ... Read More »
ផ្លូវលំភូមិគោកចំបក់ ស្ថាបនា ចាក់ផ្លូវបេតុង បាន៦០ភាគរយហើយ
ភ្នំពេញ៖ ផ្លូវលំមួយខ្សែ ដែលមានទីតាំងចាប់ពីមុខបន្ទាយ៩៩ កែងផ្លូវ២០០៤ ឆ្ពោះទៅផ្លូវវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលធ្លាប់តែទ្រុឌទ្រោមជាយូរមកហើយ ពិបាកដល់បងប្អូនធ្វើដំណើរ ហើយត្រូវបានអាជ្ញាធរឈូសឆាយ ដាក់ជាប្រព័ន្ធលូរួចរាល់ពេលនេះ បានកំពុងបន្តចាក់ជាផ្លូវបេតុងបាន៦០ភាគរយ ហើយដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ។ ... Read More »
រថយន្តដឹកប្រេងមួយគ្រឿងរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ ធ្លាក់សុីទែនប្រេងចេញពីរថយន្ត
ខេត្តព្រះសីហនុ៖ រថយន្តដឹកប្រេងសាំងមួយគ្រឿង បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ រួចធ្លាក់ស៊ីទែនប្រេងសាំងចេញពីរថយន្ត ។ ប៉ុន្តែមិនបង្កគ្រោះថ្នាក់នោះទេ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា វេលាម៉ោង៣រសៀល ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចព្រែកប្រាំ បណ្តោយផ្លូវសម្តេចហ៊ុនសែនកែវផុស ... Read More »
អាមេរិក-អ៊ីស្រាអែល កំពុងតែជំរុញឲ្យអ៊ីរ៉ង់ក្លាជាប្រទេសបរមាណូទី១០នៅលើពិភពលោក
បច្ចុប្បន្ន នៅលើពិភពលោក មាន៩ប្រទេស មានគ្រាប់បែកបរមាណូ ហើយប្រទេសចុងក្រោយ ដែលមានគ្រាប់បែកបរមាណូនោះ គឺកូរ៉េខាងជើង ។ ដោយសារតែរងការគំរាមកំហែងពីអាមេរិក ដោយយោធា ទើបជំរុញឲ្យកូរ៉េខាងជើង ត្រូវតែខិតខំប្រឹងប្រែងផលិតសព្វាវុធ ដើម្បីការពារខ្លួន ក្នុងនោះមានអាវុធបរមាណូជាដើម ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច