ព័ត៌មានទាន់ហេតុការណ៍៖
'

នគរបាលក្រុងកំពង់ចាម ប្រកាសស្វែងរកក្រុមគ្រួសារជនរងគ្រោះជិះម៉ូតូបុកខឿនផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តកំពង់ចាម ៖ បុរសមិនស្គាល់អត្តសញ្ញាណពីរនាក់បានរងគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ម្នាក់និងម្នាក់រងរបួសធ្ងន់ ខណៈពួកគេធ្វើដំណើរដោយម៉ូតូមួយគ្រឿងទាំងកណ្តាលអធ្រាត្រជិះបុកខឿនចិញ្ចើមថ្នល់ នៅចំណុចផ្លូវបំបែកច្រកចូលភូមិ ក្នុងភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ នគរបាលជំនាញផ្នែកចរាចរក្រុងកំពង់ចាមបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកវីហ្សិន ពណ៌ខ្មៅ គ្មានស្លាកលេខ ... Read More »

ស្ត្រីវ័យក្មេងម្នាក់ដោយសារវិបត្តិផ្លូវចិត្តចង់កធ្វើអត្តឃាតសម្លាប់ខ្លួន

ខេត្តតាកែវ៖ ស្ត្រីម្នាក់បានចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនដោយសារតែមានវិបត្តិផ្លូវចិត្ត និងមានបញ្ហាក្នុងគ្រួសារ ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបូរីប៉េងហ៊ួតបឹងស្នោរ រាជធានីភ្នំពេញ និងបានយកមកធ្វើបុណ្យផ្ទះឪពុកបង្កើតនៅភូមិហនុមាន ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ គរបាលស្រុកបាទី ... Read More »

បើករថយន្ដឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដមួយគ្រឿងទៀតបុកពីចំហៀងរថយន្ដរងរការខូចខាតទាំងសងខាង

ភ្នំពេញ៖ រថយន្ដហាយឡែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្ដតាកូម៉ាមួយគ្រឿងទៀត បើកបុកពីចំហៀងបណ្ដាលឲ្យរថយន្ដហាយឡែនឌ័រវិលមួយជុំរងការខូចខាតចំហៀងខាងស្ដាំ ចំណេករថយន្ដតាកូម៉ាខូចខាតផ្នែកខាងមុខ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្ពាននាគ តាមបណ្ដោយផ្លូវលេខ១០៦ កែងមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ... Read More »

អាវុធហត្ថរាជធានីភ្នំពេញ​ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីគ្រឿងញៀន

ភ្នំពេញ៖​ កម្លាំង​ការិយាល័យបទល្មើសគ្រឿងញៀន​រាជធានីភ្នំពេញ​សហការជា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ​ចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀន នៅវេលាម៉ោង​ ១១​ និង​ ៣០​ នាទីព្រឹក ថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅចំណុច​ ភូមិប៉ប្រក​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ... Read More »

ទុកម៉ូតូហើយដើរចូលទិញសាច់គោមួយភ្លែតចោរលួចម៉ូតូបាត់

ភ្នំពេញ៖ នារីម្នាក់នាំមិត្តភក្តិទៅមើលផ្ទះលក់ បន្ទាប់មកក៏ត្រឡប់មកវិញហើយបានឈប់ចូលទិញសាច់គោមួយភ្លែត ចេញមកវិញបាត់ម៉ូតូមិនដឹងទៅណា បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្សារមុខរោងចក្រប៊ឺរី​ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវកប់ស្រូវ ភូមិ​ជម្ពូរវ័ន ​សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។​ ជនរងគ្រោះឈ្មោះ ជី ... Read More »

ពេជ្រចរណៃ និង នាយវីតាមីន សេ ទទួលអំណោយពីអភិបាលខណ្ឌមានជ័យ

ភ្នំពេញ៖ តារាសម្តែង ពេជ្រ ចរណៃ ដែលកំពុងមានជំងឺបេះដូងធ្ងន់ធ្ងរ និងនាយវីតាមីន សេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសថៃ ទទួលបានអំណោយជាថវិកាមួយចំនួនពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។ ការទទួលបានអំណោយនេះ ធ្វើឡើងកាលពីរាត្រីថ្ងៃទី២០ ខែវិច្ឆិកា ... Read More »

កងរាជអាវុធហត្ថ​ខេត្តត្បូងឃ្មុំ​ ឃាត់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ពីរ​នាក់នៅថ្ងៃតែមួយ

ខេត្ត​ត្បូងឃ្មុំ​ ៖​ កម្លាំង​ការិយាល័យបទល្មើសគ្រឿងញៀនកងរា​ជអាវុធហត្ថខេត្ត សហការជាមួយកងរាជអាវុធហត្ថស្រុកពញាក្រែក បាន​ចុះបង្រ្កាបករណីជួញដូរដោយខុស​ ច្បាប់នូវសារធាតុញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់១នាក់ មានឈ្មោះ​ សុខ មីណា ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិសេរីមង្គល​ ឃុំក្រែក ស្រុកពញាក្រែក ... Read More »

ជនជាតិឥណ្ឌូនេស៊ីម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបន្ទាប់ពីចែកចាយថ្នាំញៀនក្នុងក្លិបកំសាន្ត(កាស៊ីណូ)

ប៉ោយប៉ែត ៖ កម្លាំងកងរាជអាវធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ចែកចាយគ្រឿងញៀងក្នុងក្លិបកំសានឌីស្កូស្តាស៊ីធី កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្លិបកំសាន្តឌីស្កូស្តាស៊ីធីក្នុងបរិវេណកាស៊ីណូ ផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្បន្ទាយមានជ័យ។ ... Read More »

Jana Novotna អតីតម្ចាស់ជើងឯក Wimbledon ស្លាប់ក្នុងវ័យ៤៩ឆ្នាំដោយជំងឺមហារីក

សហព័ន្ធវាយកូនបាល់នារីអន្តរជាតិ(WTA)បានឲ្យដឹងថា អតីតម្ចាស់ពានរង្វាន់តេន្នីស Wimbledon ឆ្នាំ១៩៩៨ លោកស្រី Jana Novotna បានបាត់បង់ជីវិត ដោយសារជំងឺមហារីក កាលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា។ នាយកប្រតិបត្តិ WTA លោក ... Read More »

១០ប្រកួតអត់ឈ្នះសោះ West Brom បណ្តេញគ្រូបង្វឹកចេញ

ក្លិបWest Bromwich Albionបានសម្រេចចិត្តបណ្តេញលោក Tony Pulis ចេញពីតំណែងគ្រូបង្វឹកដោយសារតែក្រុមនេះមិនសា្គល់ជ័យជម្នះសោះក្នុងចំណោម១០ ប្រកួតនៅក្របខ័ណ្ឌអង់គ្លេស Premier League។ ម្ចាស់ក្លិបជនជាតិចិន Guochuan Lai បានសម្រេចចិត្តបញ្ចប់តំណែងលោក Tony Pulisក្រោយចេញ់ក្រុមតោខៀវយ៉ាងអាម៉ាសដោយលទ្ធផល​ ... Read More »

តំបន់ជាច្រើនត្រូវកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងនៅវៀតណាម

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយបង្កឲ្យមានគ្រោះទឹកជំនន់ ក្នុងពេលដែល វារីអគ្គិសនី ក៏បានបង្ហូរទឹកចេញធ្វើឲ្យទឹកជំនន់កាន់តែខ្លាំងឡើងៗ ពិសេសគឺនៅក្នុងតំបន់ទំនាបដូចជា Dai Loc, Nong Son, ទីក្រុង Hoi An ខេត្តក្វាងណាមលិចលង់ក្នុងជំនន់ទឹកភ្លៀង ... Read More »

អុីតាលីសង្ឃឹមថា Carlo Ancelotti នឹងមកកាន់តំណែងគ្រូបង្វឹកក្រោយប្រធានសហព័ន្ធលាឈប់

អ៊ីតាលីសង្ឃឹមថា ការលាលែងចេញពីតំណែងរបស់ Carlo Tavecchio ពីតប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីអាចត្រួសត្រាយផ្លូវច្បាស់មួយដល់លោក Carlo Ancelotti មកកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។ លោក Carlo Tavecchio ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីបានប្រកាសលាឈប់ពីតំណែងកាលថ្ងៃចន្ទទី២០ ខែវិច្ឆិកា មួយសប្ដាហ៍ក្រោយក្រុមជម្រើសជាតិខ្លួនជ្រុះចេញពីវគ្គជម្រុះជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំដើម្បីយកកៅអីចូលរួមព្រឹត្តិការណ៍ FIFA ... Read More »

Barcelona ត្រៀមលក់កីឡាករ៥រូបដើម្បីមានថវិកាគ្រប់គ្រាន់ទិញយក Phillipe Coutinho

ក្រុម Barcelona កំពុងត្រៀមលក់ចេញកីឡាករមួយចំនួន ក្នុងន័យបង្កើនថវិកាយ៉ាងហោចណាស់ដល់៨៤ភាគរយ នៃថវិកាសរុបដើម្បីនាំយកខ្សែប្រយុទ្ធឆ្នើម Philppe Coutinho របស់ក្រុមហង្សក្រហម Liverpool អំឡុងពេលទីផ្សាដោះដូរកីឡាករនឹងបើកនៅខែមករាខាងមុខនេះ។ ក្រុមអ្នកមានបុណ្យBarcelona ចាំបាច់បំផុតត្រូវតែលក់កីឡាករមួយចំនួនដើម្បី កៀរគរហិរញ្ញវត្តុឲ្យបានគ្រប់គ្រាន់ ក្នុងការដាក់សំណើដេញថ្លៃសាជាថ្មីដល់ខ្សែ ប្រយុទ្ធសញ្ជាតិប្រេស៊ីលCoutinho ... Read More »

កីឡាករ​៧​រូប​​អភិវឌ្ឍន៍​ខ្លួន​រហូត​ដល់​ល្បីចេញពីក្លិបដែលគេមិនស្គាល់

កីឡាករ​ល្បី​ៗ​បច្ចុប្បន្នចំនួន៧រូបបានអភិវឌ្ឍន៍ខ្លួនរហូតដល់មានកេរ្តិ៍ឈ្មោះល្បី និងមានតម្លៃ ខ្លួនខ្ពស់ ដែលកីឡាករទាំងនោះពីមុនមកលេងនៅក្លិបដែលគេមិនសូវស្គាល់សោះ​។ ប៉ុន្តែបច្ចុប្បន្នបានលេងឲ្យក្លិបធំៗ និងល្បីៗធ្វើឲ្យគេមិននឹកស្មានដល់ពីអតីតកាល និងបច្ចុប្បន្ន កាលរបស់កីឡាករទាំងនោះ ។ កីឡាករទាំង៧រូបនោះរួមមាន៖ 1- Paulinho កីឡាកររូបនេះ​កំពុង​នៅក្លិបអ្នកមានបុណ្យ​ ​Barcelona ក្នុងប្រទេសអេស្ប៉ាញ។ ... Read More »

ក្នុងវេទិកាសាធារណៈខណ្ឌពោធិសែនជ័យប្រជាពលរដ្ឋស្នើរឲ្យអាជ្ញាធរជួយដោះស្រាយរឿង សំរាម លូ,ផ្លូវ និងគ្រឿងញៀន

ភ្នំពេញា៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ វិច្ឆិកានេះ ធ្វើឡើងនៅក្នុងទីវត្តអារាមអារុណវត្ដី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៏សែនជ័យ ប្រជាពលរដ្ឋស្នើរឲ្យអាជ្ញាធរជួយ ដោះស្រាយរឿង សំរាម លូ ផ្លូវ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងគ្រឿងញៀន។ ... Read More »

លោក ត្រាំ ប្រកាសថាកូរ៉េខាងជើងគឺជាប្រទេសគាំទ្រភេរវកម្ម

សកម្មភាពរបស់ប្រធានាធិបតីអាមេរិក បានធ្វើឲ្យប្រទេសនៅក្នុងតំបន់អាស៊ីភាគខាងជើងមានភាពតានតឹងសារជាថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈពេល ដោយកូរ៉េខាងជើងមិនមានសកម្មភាពណាមួយឌឺដង ឬសាកល្បងមីសីល។ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កូរ៉េខាងជើង គឺជាប្រទេសគាំទ្រ និងផ្តល់ជំនួយដល់ក្រុមភេរវកម្ម។ នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រី ... Read More »

ករណី​ប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ ៖​ ថ្ងៃ​២៩ វិច្ឆិកា​ តុលាការ​កំពូល​ កាត់ទោស​លោក​ហេង​ ពៅ​​

ភ្នំពេញ​៖ សំណុំរឿង​ប៉ុនប៉ង​បាញ់​សម្លាប់​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាងហ្វាង​កាសែត​កោះ​សន្តិភាព​ កាលពី​ឆ្នាំ​១៩៩៨​ នឹង​ត្រូវ​តុលាការ​កំពូល​ ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​ ខាងមុខ​នេះ​ កាត់​ទោស​លោក​ហេង​ ពៅ​ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​ និង​ កូន​ចៅ​ ។​ ... Read More »

រថយនហ៊ីយ៉ានដាយបុករថយន្ដសាំងយ៉ុងពេញមួយទំហឹងបណ្ដាលឲ្យរថយន្ដទាំង២គ្រឿងខូចខាតយ៉ាងដំណំនិងមនុស្ស១៤នាក់រងរបួសស្រាល

ខេត្តកណ្ដាលៈ រថយន្ដហ៊ីយ៉ាន់ដាយមួយគ្រឿង បើកលឿនដូចហោះ ជែងរថយន្ដនៅខាងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុកជាមួយរថយន្ដគ្រឿងទៀតម៉ាកសាំងយ៉ុងបើកច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យរថយន្ដទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ និងមនុស្ស១៤នាក់ជាអ្នករួមដំណើររងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៤ ... Read More »

ជិះម៉ូតូទៅបុករថយន្តគេពីក្រោយហើយខ្លួនបង្កជាករណីហិង្សាវាយប្រតាយប្រតប់គ្នាទៀត បណ្តាលឲ្យរងរបួសទាំងសងខាង

ភ្នំពេញ ៖ បុរស ២នាក់ ជិះម៉ូតូហុងដាឌ្រីម ១គ្រឿង ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ទៅបុកពីក្រោយរថយន្តម៉ាកសឺដេស នៅពេលម្ចាស់រថយន្តបានរត់ចេញមកឃាត់ជិះម៉ូតូ ក៏ម្ចាស់ម៉ូតូបង្កបានវាយប្រតាយប្រតប់ទៅលើម្ចាស់រថយន្ត បណ្តាលឲ្យរងរបួសទាំងសងខាង។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ... Read More »

កាន់កាំភ្លើងចូលក្នុងបន្ទប់ភ្ជង់បុគ្គលិកហ្កាស៊ីណូបម្រុងលួចលុយត្រូវសមត្ថកិច្ចក្របួចជាប់

ខេត្តកណ្ដាលៈ បុរសម្នាក់កាន់កាំភ្លើងខ្លីមួយដើមដើរសំដៅចូលក្នុងបន្ទប់បុគ្គលិកហ្កាស៊ីណូ រួចធ្វើសកម្មភាពភ្ជង់គម្រាមបម្រុងលួចលុយ ត្រូវក្រុមសន្ដិសុខនិងបុគ្គលិកនាំគ្នាព្រួតវាយរួចប្រគល់ទៅឲ្យសមត្ថកិច្ច ។ ករណីលួចដោយមានស្ថាន់ទម្ងន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១៥នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចហ្កាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ ... Read More »

សម្តេចតេជោ៖ ពូកក់ក្តៅ និងសប្បាយចិត្តខ្លាំងណាស់ ដែលកូនក្មួយមានការងារធ្វើល្អនៅក្នុងរោងចក្រកាត់ដេរល្អៗដូចនេះ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ថា​៖ «ពូកក់ក្តៅ និងសប្បាយចិត្តខ្លាំងណាស់ ដែលកូនក្មួយមានការងារធ្វើល្អនៅក្នុងរោងចក្រកាត់ដេរល្អៗដូចនេះ។ សម្លៀកបំពាក់ដែលកូនក្មួយបានកាត់ដេរ គឺបានបញ្ជូនទៅលក់នៅក្រៅប្រទេសដែលជាស្នាដៃរបស់កូនក្មួយផ្ទាល់ (Made in Cambodia) ។ នេះគឺជាមោទនៈភាពរបស់កម្ពុជាយើងផងដែរ។ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ប្រធានរតនាគាររាជធានីភ្នំពេញ និងខេត្តស្វាយរៀងបង្កើតគំនិតពុករលួយប្រើលេសទម្លាក់កំហុសលើលោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន.?

វប្បធម៌កោសរុសធ្វើអោយយឺតយូរឯកសាររដ្ឋបាលបើកប្រាក់តាមមន្ទីរជុំវិញរាជធានី-ខេត្ត បង្កឡើងដោយមន្ត្រីរតនាគារដើម្បីទាញយកប្រយោជន៍ទឹកតែ ក៏ដូចជាប្រើល្បិចកាត់ភាគរយ បាននិងកំពុងកើតមាននូវអំពើពុករលួយជាលក្ខណះប្រព័ន្ធក្នុងអង្គភាពរតនាគារ រាជធានីភ្នំពេញ គ្រប់គ្រងដោយ លោក កែ ប៊ុនឡេង និងលោក គៀក សៀមហេង ប្រធានរតនាគារ ខេត្តស្វាយរៀង មានលេចឮការរិះគន់ពីមន្ត្រីរបស់ខ្លួន ... Read More »

សម្តេចតេជោ៖ ក្មួយៗជាទីស្រឡាញ់ ពូពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលពូបានមកជួបក្មួយៗជាទីស្រឡាញ់

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «ក្មួយៗជាទីស្រឡាញ់ ពូពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលពូបានមកជួបក្មួយៗជាទីស្រឡាញ់នៅទីនេះ។ ទឹកមុខដ៏ស្រស់ស្រាយរាក់ទាក់របស់ក្មួយៗគឺបង្ហាញពីការពេញចិត្ត និងទុកចិត្តមកលើពូ។ ពូស្រឡាញ់កូនក្មួយកម្មករទាំងអស់គ្នា ហើយសង្ឃឹមថាកូនក្មួយនឹងមានការងារធ្វើនៅទីនេះបានយូរ ជាមួយប្រាក់ខែល្អសមរម្យ និងផលលប្រយោជន៍ល្អៗជាច្រើនថែមទៀតពីក្រុមហ៊ុន។ ពូនឹងបន្តពិនិត្យដោះស្រាយបញ្ហាប្រឈមនានាជាបន្តទៀត ដើម្បីកូនក្មួយកាន់តែមានជីវភាពរស់នៅល្អប្រសើរឡើង»៕ រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ Read More »

ខ្សឹបដាក់ត្រចៀក៖ មន្ត្រី​យោធា​២​នាក់​បើក​សង្វៀន​បញ្ជល់​មាន់នៅ​ស្រុក​ស្នួលគ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​ដែល​គ្រប់គ្រង​ដោយ​យោធា​វរ​ការពារ​ព្រំដែន​២០៤ កំពុង​កើតមាន​សង្វៀន​បញ្ជល់មាន់​២​កន្លែង​ដំណើរការ​យ៉ាង​រលូន ហើយ​ក៏មាន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ប្រទេសវៀតណាមតាម​ច្រក​ង៉ាំ​០៦​យ៉ាង​អនាធិបតេយ្យ​ដែរ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ពួកគេ​មិន​ហ៊ាន​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះទេ ព្រោះ​អ្នកបើក​ល្បែងស៊ីសង​សុទ្ធតែជា​មន្ត្រី​យោធា​។ ក្នុងនោះ​លោក ហ៊​ត ប៊ុន​គីម មេបញ្ជាការ​យោធា​គ​៣​ចំណុះ​វរ​ការពារ​ព្រំដែន​លេខ​២០០៤ ... Read More »

ឃាតកមុខស្រស់វ៉ៃសម្លាប់ក្មេងសិស្សសាលាវត្តហារម្នាក់កំពុងឃ្វាលគោបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ យុវជនម្នាក់ ដែលជាសិស្សសាលា ហើយទំនេរមកឃ្វាលគោ ក៏ត្រូវឃាតកមុខស្រស់ វ៉ៃរហូតដល់ស្លាប់នៅកណ្ដាលវាលស្រែគួរឲ្យអាណោចអាធ័ម រហូតបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំងវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិអន្លូងគង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

សាហាវយង់ឃ្នងបំផុត! សម្លាប់ដោយកាត់ក្បាលយកទៅបាត់នៅខេត្តកំពត

ខេត្តកំពត៖ បុរសម្នាក់វ័យចំណាស់ម្នាក់ ត្រូវជនសង្ស័យមិនដឹងថា មានគ្នាប៉ុន្មាននាក់នោះទេបានធ្វើឃាតរួចកាត់ក្បាលសាកសពយកទៅបាត់បន្សល់តែត្រឹមកចុងក្រោម បង្កការភ្ញាក់ផ្អើល និងរន្ធត់ចិត្តបំផុត។ ករណីនេះបានផ្ទុះការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។ ... Read More »

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

ខេត្តពោធិ៍សាត់៖ តុលាការខេត្តពោធិ៍សាត់បានចេញដីកាចាប់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ហើយអាជ្ញាធរមានសមត្ថកិច្ចបានចុះអនុវត្តសាលដីកាឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។ សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយចាប់ខ្លួនជនសង្ស័យឈ្មោះ ណៃ សុធីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពុទ្រ្ទាម ឃុំអូរសណ្តាន់ ... Read More »

ស្រាបៀរ Heineken ចាប់ឆ្នោតរដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ Heineken ឆ្នាំ​ ២០១៦-២០១៧

ភ្នំពេញ៖ កាលពី​​ថ្ងៃទី​ 19 ​ខែវិច្ឆិកា ឆ្នាំ​​២០១៧  ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្ដរជាតិដែលឈានមុខគេលើពិភពលោក បានរៀបចំកម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនៅស្ថានីយ ទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Heineken  ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ ... Read More »

រថយន្តមិនស្គាល់ម៉ាកកិនបុរសវិកលចរិកមិនស្គាល់អត្តសញ្ញាណម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកំពង់ធំ៖ ប្រជាពលរដ្នបានប្រទះឃើញសាកសព បុរសម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាក់ បើកកិចស្លាប់នៅកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៦ លេខ៧ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងម៉ោងប្រហែលម៉ោង៣ទៀបភ្លឺថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »

ឪពុកម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុសម្នាក់ដែលបែកថ្នាំដល់កម្រិត និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

ភ្នំពេញ៖ សមត្ថកិច្ចបាន ឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីទទួលបណ្តឹងពីឪពុកម្តាយដោយទ្រាំលែងបាននូវទង្វើកូនប្រុស ដែលធ្លាប់តែរមទមសុភាពរាបសារ បែរជាកោងកាច លែងស្តាប់ដំបូន្មានឪពុកម្តាយ បង្កហិង្សារាល់ថ្ងៃ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយសារតែការសេពគប់មិត្តភ័ក្តិខុសប្រើប្រាស់គ្រឿងញៀនដល់កម្រិតលែងដឹងខុសត្រូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ... Read More »