ខេត្តកណ្ដាល៖ បុរសម្នាក់ ត្រូវបានបុរសជាជនដៃដល់ម្នាក់ទៀត យកកាំបិតប៉័ងតោកាប់សាច់ជ្រុក កាប់ចំដើមទ្រូង បណ្ដាលឲ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈដឹកទៅមន្ទីរពេទ្យ ដោយកាប់សម្លាប់នេះ សង្ស័យផ្ដើមចេញពីរឿងគំនុំ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១០ ... Read More »
ជនជាតិថៃម្នាក់ចូលមកលេងល្បែងដេកស្លាប់ក្នុងកាស៊ីណូឡាក់គី ៣៦៩ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃម្នាក់ចូលមកលេងល្បែងបានដេកស្លាប់ក្នុងបន្ទប់កាស៊ីណូ ឡាក់គី៣៦៩ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍កើតឡើងនៅថ្ងៃសៅរ៍ ១០ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១ យប់អធ្រាត្រ ។ ... Read More »
ផ្លូវជាតិលេខ៥៥ ប្រវែងជាង ១០គីឡូម៉ែត្ររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង សូមប្រយ័ត្នៗ
ខេត្តពោធិ៍សាត់៖ បងប្អូនប្រជាពលរដ្ឋធ្វើដំទៅមកតាមបណ្ដោយផ្លូវជាតិលេខ៥៥ សូមមានប្រយ័ត្ន ត្រង់ចន្លោះជួរភ្នំ១៥០០ ចំព្រំប្រទល់រវាងឃុំថ្មដា និងឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈមានការខូចខាតដោយជំនន់ទឹកភ្លៀងហូរច្រោះធ្លាក់ពីភ្នំ បន្ទាប់ភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ ។ រហូតមកដល់វេលាម៉ោងនេះមន្រ្តីជំនាញ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន សហការចុះសម្រួលដើម្បីចរាចរណ៍បានប្រសើឡើងវិញបន្តិចហើយ ប៉ុន្តែសម្ពោធមេឃនៅតែបន្តធ្លាក់ភ្លៀងនៅឡើយ ... Read More »
ក្រុមហ៊ុនសែលកាត ជួយប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលរងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុនសែលកាត បានរៀបចំឡើងនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់សហគមន៍ ។ អតិថិជនរបស់ក្រុមហ៊ុនសែលកាត ដែលចុះឈ្មោះនៅក្នុងខេត្តព្រះសីហនុ នឹងទទួលបានការផ្ដល់ជូនដោយឥតគិតថ្លៃនូវទិន្នន័យអ៊ុិនធើណិតចំនួន ៥០០ មេកាបៃ និងការហៅទូរស័ព្ទចេញរយៈពេល ៣០ នាទី ... Read More »
អាជ្ញាធរខេត្តព្រះសីហនុ រកឃើញសំណង់កម្ពស់៩ជាន់ ជាសំណង់គ្មានលិខិតអនុញ្ញាត
ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះសីហនុ បានប្រកាសពីការរកឃើញសំណង់ អគារពហុមុខងារមួយកន្លែងកម្ពស់៩ជាន់របស់ក្រុមហ៊ុនឈួនរិន ខនស្ត្រាក់ សិន អេនជីនារិង(ខេមបូឌា) មានទីតាំងទល់មុខរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ថាជាសំណង់គ្មានលិខិតអនុញ្ញាត សាងសង់ គ្មានលិខិតអនុញ្ញាត ... Read More »
លោកឧត្ដមសេនីយ៍ទោ សន សៀ មេបញ្ជាការកងពលតូចលេខ៤ និងមន្រ្ដីក្រោមឱវាទបង់ឃាំង វ៉ៃធ្វើទារុណកម្ម កម្មករឡឥដ្ឋម្នាក់ ម្ដាយជនរងគ្រោះអំពាវនាវឲ្យសម្ដេចតេជោជួយផ្ដល់យុត្តិធម៌
ខេត្តឧត្ដរមានជ័យ៖ ស្រ្ដីមេម៉ាយ ពីរនាក់ម្ដាយ និងកូនប្រុស កំព្រាឪពុក រស់នៅក្នុងជីវភាពក្រីក្រ ជ្រកក្រោមដំបូលរោង ធ្វើជាកម្មករឡឥដ្ឋអស់រយ:ពេលជាង១០ឆ្នាំមកហើយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានសូមអំពាវនាវដល់សម្ដេចតេជោហ៊ុន សែន ជួយផ្ដល់យុត្តិ ធម៌ជូនដល់ក្រុមគ្រួសាររបស់គាត់ផង ... Read More »
ម្ដាយភ្លេចខ្លួនធ្វើការងារផ្ទះ ទុកកូនដើរធ្លាក់ស្រះខាងកើតផ្ទះស្លាប់ទាំងអាយុ១ខួបកន្លះ
ខេត្តស្វាយរៀង៖ ក្មេងប្រុសអាយុមួយខួបកន្លះម្នាក់ បានឈ្លក់ទឹកស្រះស្លាប់បង្កការភ្ញាក់ផ្អើលដល់ក្មេងៗ និងអ្នកភូមិព្រមទាំងក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះ ប៉ុន្តែអកុសលហួសពេលទៅហើយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ... Read More »
ចុះត្រួតពិនិត្យទីតាំង ដែលសារព័ត៌មានប្រជាពលរដ្ឋ Comment ចូលក្នុងផេកសម្តេច ហ៊ុន សែន ស្នើពិនិត្យនិងបង្រ្កាបល្បែងហ្គេមបាញ់ត្រី និងអ្នកចែកចាយគ្រឿងញៀន
ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានប្រជាពលរដ្ឋ Comment ចូល ក្នុងផេកសម្តេច ហ៊ុន សែន ស្នើពិនិត្យនិងបង្រ្កាបល្បែងហ្គេមបាញ់ត្រី និងអ្នកចែកចាយគ្រឿងញៀន ស្ថិតនៅចំណុចផ្ទះលេខ៧៤E0 +៧៦E0 និងផ្ទះលេខ១១៣ ផ្លូវ១២៦ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ... Read More »
បង្រ្កាបគោយន្ដកន្រ្តៃដឹកជញ្ជូនឈើអារមុខកាត់យក្សៗ ជនប្រព្រិត្តរត់គេចបាត់
ខេត្តពោធិ៍សាត់៖ កងកម្លាំងប្រដាប់អាវុធកងរាជអាវុធហត្ថ នៅតែបន្តបង្រ្កាបបទល្មើសធម្មជាតិ(ព្រៃឈើ)យ៉ាងក្ដៅគគុក ដោយរិបអូសនូវវត្ថុតាងគោយន្តកន្រ្តៃមានផ្ទុកឈើអារ មុខកាត់យក្សៗចំនួន ២គ្រឿង ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនជាក់ស្ដែងនៅលើកំណាត់ផ្លូវលំ ។ ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១ និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ... Read More »
កម្មការិនីម្នាក់ចុះពីរថយន្តរត់ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវម៉ូតូមកពីក្រោយបុករងរបួសធ្ងន់សន្លប់ស្ដូក
ខេត្តស្វាយរៀង៖ នារីជាកម្មការិនីរោងចក្រម្នាក់ បានរងរបួសធ្ងន់សន្លប់នឹងកន្លែង ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីចុះពីលើរថយន្តរត់ឆ្លងផ្លូវខ្វះប្រុងប្រយត្ន័ ក៏ត្រូវម៉ូតូមកពីក្រោយចាប់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់មិត្តរួមគ្នានាំគ្នាជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ ចំនុចភូមិព្រៃស្ទៀង ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ។ ... Read More »
នគរបាលស្រុកកំពង់ត្រាច បញ្ចេញកម្លាំងជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
ខេត្តកំពត៖ ជំនន់ទឹកភ្លៀងបានគ្របដណ្តប់ពេញស្រុក កំពង់ត្រាច ដោយជន់លិចផលដំណាំ និងលំនៅដ្ឋានប្រជាពលរដ្ឋស្ទើរគ្មានសល់ ដែលកត្តាទាំងនេះធ្វើឲ្យអាជ្ញាធរមូលដ្ឋានព្រួយបារម្ភ និងបានយកចិត្តទុកដាក់ចំពោះប្រជា ពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិមួយនេះបំផុត ។ ជាក់ស្តែងនៅ វេលាម៉ោង៦ ព្រឹក ថ្ងៃ សៅរ៍ ១០កើត ... Read More »
លោក គួច ចំរើន ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍គ្រឿងចក្រធុនធ្ងន់ ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុដើម្បីជួយរំដោះទឹក
ខេត្តព្រះសីហនុ៖ ក្រោយពីទទួលឥទ្ធិពលសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំងធ្វើអោយខេត្តព្រះសីហនុ ភ្លៀងធ្លាក់គំហុកជាប់ៗគ្នាក្នុងកម្រិតខ្លាំងចាប់តាំងពីថ្ងៃទី១ ខែសីហា មកម្ល៉េះ។ លោកគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានអោយដឹងថា៖ គិតត្រឹមម៉ោង៧ម្សិលមិញមកទល់ពេលនេះ បរិមាណទឹកភ្លៀងសរុបប្រមាណ៣៥៦មីលីម៉ែត្រ និងបន្តធ្លាក់នៅប៉ុន្មានថ្ងៃខាងមុខទៀត។ លោកបន្តថា៖ លោក ... Read More »
ការដ្ឋានសាងសង់មួយកន្លែង ប្រើកម្មករមិនប្រយ័ត្នបណ្ដាលឲ្យសសរបេតុងដួលបុកស្លាប់
ភ្នំពេញ៖ កម្មករសំណងម្នាក់ ផ្នែកចាក់បេតុកំពុងឈរកាន់សសរបេតុង ក៏ត្រូវសសរបេតុងដួលបុកចំខ្លួនបណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវបានកម្មករដូចគ្នាបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែអកុសលបានស្លាប់បាត់ទៅហើយ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៨ ... Read More »
កូនក្រោកពីដេកទៅដាស់ម្តាយឲ្យភ្ញាក់ ស្រាប់តែស្លាប់បាត់មិនដឹងពីពេលណា
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកូនស្រីបានភ្ញាក់ពីដំណេកទៅដាស់ម្តាយឲ្យភ្ញាក់ ស្រាប់តែស្ត្រីជាម្តាយស្លាប់បាត់ បង្កការភ្ញាក់ផ្អើលឡើងកាលពីព្រលឹម ថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងបន្ទប់ជួលមួយកន្លែង ... Read More »
ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ប្រឈមនឹងខ្យល់ព្យុះ សម្ពាធទាប ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់
ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន ក្នុងនោះ មានទាំង កម្ពុជា វៀតណាម ថៃ ស្រីលង្ការ មីយ៉ានម៉ា … ជាដើម ប្រឈមនឹងគ្រោះទឹកជំនន់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ។ នៅក្នុងប្រទេសថៃ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅឯតំបន់ ... Read More »
ក្រោយដកហូតសិទ្ធស្វ័យភាពតំបន់កាស្មៀរ នាយករដ្ឋមន្ត្រីឥណ្ឌា ប្តេជ្ញាប្រែក្លាយតំបន់នេះទៅជាទីតាំងមានក្តីសុខបំផុត
ទោះបីប្រទេស ប៉ាគីស្ថាបានថ្កោលទោសយ៉ាងខ្លាំង ក្រោយការដកសិទ្ធិគ្រប់គ្រងស្វ័យភាពនៅតំបន់កាស្មៀរពីរដ្ឋាភិបាលឥណ្ឌា ដោយប៉ាគីស្ថានបានកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយឥណ្ឌា ។ ជាមួយគ្នានោះ ក្រុមអ្នកនយោបាយនៅក្នុង តំបន់កាស្មៀរ ជាច្រើនរូបក៏ត្រូវបានចាប់ខ្លួនដោយសារតែចូលរួមធ្វើបាតុកម្មប្រឆាំង ។ ប៉ុន្តែ ក្រោយការប្រកាសបញ្ចប់ស្វ័យភាព លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ... Read More »
មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បញ្ជាក់ថាសេដ្ឋកិច្ចទីក្រុងហុងកុង រងផលប៉ះពាល់យ៉ាងខ្លាំង ដោយបាតុកម្ម
ថ្នាក់ដឹកនាំហុងកុង នឹងមិនធ្វើសម្បទានអ្វីឡើយសម្រាប់ក្រុមបាតុករ ដែលនៅតែបន្តធ្វើបាតុកម្ម ជាច្រើនសប្តាហ៍កន្លងមក។ មេដឹកនាំកោះហុងកុង លោកស្រី Carrie Lam បាននិយាយថាបណ្ដា ក្រុមហ៊ុន និងសហគ្រាសទាំងអស់ កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងពីផលវិបាកបង្កឡើង ដោយបាតុកម្មតវ៉ា ដែលបាន និងកំពុងវាយប្រហារលើសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង ... Read More »
ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei មានប្រព័ន្ធថ្មីសម្រាប់ ជំនួសAndroid
ដើម្បីបញ្ចប់បញ្ហា នៅពេលអនាគត ក្រុមហ៊ុនបច្ចេកវិទ្យា ហួវាយបានសម្រេចឈប់ ប្រើប្រាស់ ប្រព័ន្ធ Android របស់ក្រុមហ៊ុន Google អាមេរិក ។ នៅក្នុងសន្និសីទ កាសែតកាលពីថ្ងៃទី៩ ខែសីហា ក្រុមហ៊ុន ... Read More »
ចឹងតើ បានជាអាមេរិកមិនខ្វល់ពីការសាកល្បងអាវុធមីស៊ីលរបស់កូរ៉េខាងជើង
កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់ ដោយមកទល់ពេលនេះ បានបាញ់សាកល្បងដល់ទៅ ៥លើករួចមកហើយ ។ ប៉ុន្តែអាមេរិក ហាក់បីដូចជាមិនចាប់អារម្មណ៍ពីការបាញ់មីស៊ីលទាំងនោះឡើយ ដោយអាមេរិក បានដឹងជាមុន ។ ការបាញ់មីស៊ីលនៅថ្ងៃទី១០ ខែសីហា គឺជាការបាញ់សាកល្បងលើកទី៥ហើយ ចាប់តាំងពីចុងខែកក្កដា ... Read More »
តើពិតទេ លោកនាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យស៊ីដាច់លុយគ្រួសារជនសង្ស័យខ្ទុងពាន់ដុល្លារ ជាថ្នូរកែសំណុំរឿង?
ភ្នំពេញ ៖ ឪពុកម្តាយជនសង្ស័យដែលពាក់ព័ន្ធនឹងរឿងបទល្មើសកើតទុក្ខ មិនសុខចិត្តក្រោយពីលោកអនុសេនីយ៍ឯក ឡេង វាសនា នាយផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ បញ្ចុះបញ្ចូលកែសំណុំរឿង ជាថ្នូរនឹងប្រាក់រយពាន់ដុល្លារ ឬរត់ការផ្សេងៗ តែធាតុពិតបានលុយហើយ ធ្វើឲ្យពួកគាត់ទឹកភ្នែក កូនចៅពួកគាត់ នៅតែទទួលទោសពីតុលាការ ដដែល ... Read More »
គួរឲ្យសោកស្ដាយណាស់!! សត្វបក្សីកេងកងដ៏ធំមួយក្បាលបានហើរមកទំខ្សែភ្លើង ឆក់ងាប់ភ្លាមៗ
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានសត្វបក្សីដ៏ធំមួយក្បាលមានឈ្មោះថា សត្វកេងកង ហើរទំខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តឆក់ធ្លាក់មកក្រោម ងាប់ភ្លាមៗ កាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹក ... Read More »
លោក សុខ ពេញវុធ បើកកិច្ចប្រជុំគណៈអភិបាលខណ្ឌ ដើម្បីពិនិត្យ អនុម័ត និងដាក់ចេញផែនការអនុវត្តការងារសំខាន់ៗមួយចំនួន
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៣០នាទី លោក សុខ ... Read More »
នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ តាមព័ត៌មានជាបន្ទាន់នៅចំណុចស្ពានសំរោង កំណាត់ផ្លូវជាតិលេខ៤ បច្ចុប្បន្នកំពស់ទឹកឡើងដល់៥,៣០ម៉ែត្រ
នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ តាមព័ត៌មានជាបន្ទាន់នៅចំណុចស្ពានសំរោង កំណាត់ផ្លូវជាតិលេខ៤ បច្ចុប្បន្នកំពស់ទឹកឡើងដល់៥,៣០ម៉ែត្រ។ ក្នុងកម្រិត៥,៤០ម៉ែត្រជាចំណុចប្រកាសអាសន្ន។ បើឈានដល់កំពស់៦,០០ម៉ែត្រ ទឹកនឹងហូរលើស្ពាន-ថ្នល់។ដូចនេះបើតាមសន្ទុះទឹកនៅតែបន្តឡើងបន្ថែម។ ទោះទឹកនៅតែបន្តឡេីងបន្ថែម អាចជៀសមិនរួចពីការលិចមួយរយៈនោះទេ Read More »
សារសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
«សុខសប្បាយជាទេប ងប្អូនជនរួមជាតិ? តាមព្យាករណ៍អាកាសធាតុ គឺមានភ្លៀងបង្អុរចុះមកនៅតាមតំបន់នៃខេត្តមួយចំនួន ជាពិសេសខេត្តជាប់តំបន់សមុទ្រ ដែលអាចប្រឈមនឹងបញ្ហាទឹកឡើង ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ដែលអាចធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពបងប្អូន។ ទន្ទឹមនឹងនេះ សូមបងប្អូនតាមដានព័ត៌មានជាប្រចាំ ហើយមានការប្រុងប្រយ័ត្នខ្ពស់ក្នុងពេលធ្វើនេសាទ និងក្នុងពេលបើកបរតាមដងផ្លូវទៅតាមបណ្តាខេត្តដែលកំពុងប្រឈមនឹងជំនន់ ទឹកភ្លៀង។ សូមក្រសួង ... Read More »
តុលាការសម្រេចឃុំខ្លួនជនឆបោក និងក្លែងឯកសារលក់ដីម្នាក់ បណ្ដោះអាសន្ននៅពន្ធនាគារខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ រកមុខឃើញហើយ! អយ្យការអមសាលាដំបូងខេត្តកំពង់ធំឃុំខ្លួនជនឆបោក និងក្លែងឯកសារលក់ដីម្នាក់ឈ្មោះមោក មឿន ហៅ ហេងនិមល អាយុ៤៥ឆ្នាំ ដាក់ពន្ធនាគារខេត្តកំពង់ធំបណ្ដោះអាសន្ន ក្រោយពីមានពាក្យបន្ដឹងពីជនរងគ្រោះ រហូតដល់វេលាម៉ោង៩និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ លោក ... Read More »
សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៖ ជង់តែងចាំកុក តែកុកទេ ដែលចេះតែភ្លេចជង់!
ភ្នំពេញ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា យុវជនម្នាក់ដែលតែងតែប្រើល្បិចបោកយកគ្រឿងអេឡិចត្រូនិចពីហាងនានា រហូតដល់ទៅ១១លើក ត្រូវបានអស់ល័ក្ខណ៍ត្រឹមល្បិចលើកទី១១ ។ ជនសង្ស័យរូបនេះមានឈ្មោះថា រតនៈ សន្យា កើតឆ្នាំ១៩៩៣ មុខរបរមិនពិតប្រាកដ ស្រុកកំណើតនៅខេត្តព្រះសីហនុ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ... Read More »
ក្មេងស្រីម្នាក់ជិះទូក ខណៈទឹកកំពុងឡើងខ្លាំងកួចលិចស្លាប់
ខេត្តរតនគិរី៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈដែលជិះទូកម្នាក់ឯង ក្នុងពេលទឹកកំពុងហក់ឡើងខ្លាំង និងហូរកួចលិចបាត់ តាំងពីព្រឹករហូតដល់ល្ងាច ទើបរកឃើញសាកសព ។ ហេតុការណ៍ក្មេងស្រីជិះទូកលិចលង់ស្លាប់នោះ បានកើតឡើងនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃសុក្រ៩ កើត ខែស្រាពណ៍ ឆ្នាំកុរ ... Read More »
នាយឧត្តមសេនីយ៍ សៅ សុខា ប្រាប់មន្រ្តីកងរាជអាវុធហត្ថទាំងអស់ ហាមពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ
ខេត្តព្រះវិហារ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ និងគ្រួសារកងរាជអាវុធហត្ថពិការមានជំងឺ ពលីមរណៈ នារសៀល ថ្ងៃ សុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ... Read More »
ម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងបត់ស្ដាំឆ្លងផ្លូវធ្វើឲ្យម៉ូតូមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាបុកពេញមួយទំហឹងបណ្ដាលឲ្យបុរស និងនារី២នាក់រងរបួសធ្ងន់
ខេត្តកណ្ដាល៖ បុរស-នារី២នាក់ទទួលរងរបួសធ្ងន់ ខណៈបើកម៉ូតូឌុបគ្នា បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង ដែលបើកបត់ស្ដាំឆ្លង ក្នុងទិសដៅច្រាស់ទិសគ្នា ផ្លូវពេញមួយទំហឹង នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ០២១៩ ត្រង់ចំណុចផ្លូវបេតុង 7NG ស្ថិតក្នុងភូមិព្រៃចាស់ ... Read More »
ខ្សឹបដាក់ត្រចៀក៖ រណ្តៅដីនៅខេត្តតាកែវច្រើនខុសបច្ចេកទេស
រណ្តៅដីជាច្រើនកន្លែងនៅក្នុងខេត្តតាកែវ ច្រើនខុសបច្ចេកទេស ពោលគឺការជីករណ្តៅជ្រៅៗ ហើយការដឹកជញ្ជូនក៏មិនត្រឹមត្រូវតាមបច្ចេកទេសកំណត់របស់ស្ថាប័នជំនាញនោះទៀត ។ រណ្តៅដីនៅស្រុកគិរីវង់, ស្រុកត្រាំកក់, ក្រុងដូនកែវ និងស្រុកបាទី សុទ្ធតែត្រូវបានប្រជាពលរដ្ឋអះអាងថា មានភាពអនាធិបតេយ្យយ៉ាងខ្លាំង ហើយជាពិសេសរណ្តៅដីទាំងនោះភាគច្រើនគឺល្មើសនឹងច្បាប់ ដោយមិនបានគោរពទៅតាមបទដ្ឋានបច្ចេកទេសនោះឡើយ ។ ការដែលថៅកែរណ្តៅដីទាំងនោះគឃ្លើនបំពានច្បាប់ក៏ព្រោះតែពួកគេអាងខ្នងបង្អែក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច