ព័ត៌មានទាន់ហេតុការណ៍៖
'

បិសាចក្រហមបាត់បង់៣ពិន្ទុក្នុងទឹកដី Basel នៅ UEFA Champions League

ក្រុមបិសាចក្រហម Manchester United បានជួបលទ្ធផលអាក្រក់ដោយចាញ់ក្រុមម្ចាស់ផ្ទះមកពី ស្វុីស Basel ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលA កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា។ លទ្ធផលនេះធ្វើឲ្យក្រុមខ្លាំង មកពីអង់គ្លេសមួយនេះរង់ចាំអ៊ុតលទ្ធផល១ ប្រកួតទៀតទើបអាចដឹងច្បាស់ថាមានកៅអីទៅ កាន់វគ្គ១៦ក្រុមបន្តទៀតឬក៏អត់ ... Read More »

ថៃពង្រឹងការគ្រប់គ្រងបណ្តាញសង្គម

អ្នកដែលប្រើប្រាស់បណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ។ នៅថ្ងៃទី២២ ខែវិច្ឆិកាលោក Sansern Kaewkamnerd អ្នកនាំពាក្យការិយាល័យរដ្ឋាភិបាលថៃបានឲ្យដឹងថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាដល់ក្រសួងពាក់ព័ន្ធ បង្កើនការគ្រប់គ្រងបណ្តាញសង្គម តាមដានព័ត៌មានលើបណ្តាញវែបសាយ ជាដើម។ ... Read More »

បុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីត្រូវរថយន្ដបុកដាច់ជើងនិងស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តព្រះសីហនុ៖ បុរសម្នាក់ជិះម៉ូតូស៊ុយស៊ូគីត្រូវរថយន្ដបុកដាច់ជើងស្លាប់ នៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ២០៦-២០៧ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាកMiNi Cooper’s ពាក់ស្លាក ... Read More »

អូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានប្រឆាំងភេរវកម្ម

កន្លងមក អូស្ត្រាលីបានចុះហត្ថលេខាលើកចិ្ចព្រមព្រៀង ចែករំលេកព័ត៌មានចារកម្មពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងភេរវកម្មជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានដូចជា ម៉ាឡេស៊ី ហ្វុីលីពីន ឥណ្ឌូនេស៊ី ប្រ៊ុយណេ ថៃ និងសឹង្ហបុរីជាដើម។ តាមសារព័ត៌មាន The Australian បានផ្សាយថា នៅក្នុងកិច្ចប្រជុំកំពូលស្តីពី ការប្រយុទ្ធប្រឆាំង ... Read More »

អគ្គលេខាធិការ កីឡាហែលទឹក៖ ភាពជាម្ចាស់ការខ្លួនឯងចំពោះការ ប្រកួតជើងឯកថ្នាក់ជាតិឆ្នាំដំបូងនេះមានភាពងាយស្រួល

ភ្នំពេញ៖ ក្រោយពីក្រសួងអប់រំយុវជននិងកីឡា បានធ្វើកំណែទម្រង់លើប្រព័ន្ធ អប់រំកាយ និងកីឡា តាមរយៈការផ្ទេរអំណាចមួយចំនួនដល់ថ្នាក់ក្រោមជាតិ និងផ្តល់កញ្ចប់ថវិកាមួយចំនួនសម្រាប់ឲ្យសហព័ន្ធកីឡាជាតិមានលទ្ធភាពអាចរៀបចំបណ្តុះបណ្តាលធនធានមនុស្ស បែបបទរដ្ឋបាល និងការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដោយខ្លួនឯង មកការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំដំបូងរបស់សហព័ន្ធខែ្មរកីឡាហែលទឹកនេះគឺមានភាពងាយស្រួល។ ទន្ទឹមនឹងការផ្ទេរអំណាចដល់សហព័ន្ធកីឡាជាតិមានសិទ្ធិគ្រប់គ្រាន់ក្នុងការដំណើរការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះដែរ លោក ហែម គិរី អគ្គលេខាធិការ ... Read More »

កីឡាករ ចាន់ សំអាត ប៉ះជាមួយVerak Prawathlek ខណៈកីឡាករ ៤នាក់ផ្សេងទៀត ប្រកួតជម្រុះបញ្ចប់ជុំទី២

ភ្នំពេញ៖ កីឡាករ ចាន់ សំអាត អ្នកប្រដាល់មកពីក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ត្រូវបានផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះវីរៈ ប្រាវ៉ាត់ឡេក ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ខណៈដែលកីឡាករ ៤នាក់ផ្សេងទៀតដែលឈ្នះក្នុងវគ្គជម្រុះជុំទី១នៃ ពានរង្វាន់ជើងឯក TV5 Knock ... Read More »

ខ្សឹបដាក់ត្រចៀក៖ មេព្រៃខេត្ត​ត្បូងឃ្មុំកំពុង​សប្បាយប្រមូលលុយ

ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ កំពុង​ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​សាធារណៈ​ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​តូចតាច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​ខ្លះ​ផង ព្រោះ​មន្ត្រី​រូបនេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បើ​មិន​ដូច្នេះ​ទេ​លោក ... Read More »

ប្រពន្ធវាយប្តីរហូតស្រែកយំដូចក្មេងនៅលើផ្លូវសាធារណៈម្តុំអូរបែកក្អមបង្កការភ្ញាក់ផ្អើល

ភ្នំពេញ៖ ទំនាស់ប្តីប្រពន្ធមិនធ្លាប់មានបានបង្កការភ្ញាក់ផ្អើលដល់សាធារណជន ដែលកំពុងធ្វើដំណើរលើដងផ្លូវឈប់ម៉ូតូរថយន្តចោលភ្នែកមើលទៅឃើញ ស្ត្រីម្នាក់យកមួកសុវតិ្ថភាពវាយរសជាប្តី ព្រមទាំងទាត់ធាក់ ដែលដំបូងឡើយគេស្មានថាមនុស្សប្រុសស្រីផ្សេងទាស់គ្នា ដល់ក្រោយមកទើបដឹងថាអ្នកទាំងពីរជាប្តីប្រពន្ធនឹងគ្នាដែលមានវ័យស្របាលគ្នាក្នុងអាយុជាង៤០ឆ្នាំ។ អ្វីដែលហួសចិត្តគឺគេឃើញបុរសជាប្តីបានស្រែកយំយ៉ាងខ្លាំង ដូចក្មេងនឹងលើកដៃសំពះស្ត្រីជាប្រពន្ធដូចកូនសំពះម្តាយនាំឲ្យមានមតិរិះគន់ភ្លាមៗថា ចុះហេតុអ្វីបានជាបុរសជាប្តីនោះអន់ម្លេ៉ះ? ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនះតេលាអូរបែកក្អម ... Read More »

ឃាត់ខ្លួនជនសង្ស័យ៣នាក់ជាមួយថ្នាំញៀន៦កញ្ចប់

ខេត្តតាកែវ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ឃាត់ខ្លួន រួមជាមួយថ្នាំញៀន៦កញ្ចប់។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៩ និង១០នាទីយប់ នៅចំណុចកុងស៊ីកាប់ជ្រូក ស្ថិតនៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ... Read More »

ស្ថានទូតអាមេរិកប្រកាសផ្តល់ថវិកាសំរាប់ការដោះមីនតាមរយះការប្រកួតប្រជែង

ស្ថានទូតអាមេរិកនៅភ្នំពេញ មានសេចក្តីរីករាយសូមប្រកាសទទួលការដាក់ពាក្យសុំថវិកាចំនួន ២ លានដុល្លា ជាអំណោយថវិការយៈពេលមួយឆ្នាំ សំរាប់ការសិក្សាអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា សំរាប់ឆ្នាំសារពើពន្ធ ២០១៨ – ២០១៩ ជាមួយនឹងលទ្ធភាពបន្តផ្តល់ថវិកានេះសំរាប់ឆ្នាំទី ២ ទៀត។ ... Read More »

នាំគ្នាចូលក្លិបលុះត្រឡប់មកវិញត្រូវក្រុមចោរប្លន់ប្រដាប់អាវុធវាយកាប់យកម៉ូតូបាត់

ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាចេញពីក្លិបរាំលេងកម្សាន្ត ស្រាប់តែប្រទះក្រុមចោរប្លន់ប្រដាប់អាវុធដេញកាប់យកម៉ូតូម៉ាក MSX បាត់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចពន្លឺ វ៉ាពេជ្រទទួលផ្ញើរថយន្ត ... Read More »

រ៉ឺម៉កលក់នំប៉័ងបើកឆ្លងផ្លូវត្រូវម៉ូតូបុករងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ រ៉ឺម៉កលក់នំប៉័ងមួយគ្រឿងបើកឆ្លងផ្លូវ ត្រូវបុរសម្នាក់ទៀតបើកម៉ូតូមិនប្រយ័ត្នបុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ភូមិអង្គកែវ សង្កាត់ចោចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ដោយជិះម៉ូតូម៉ាកឌ្រីម សង សេរី២០១៧ ... Read More »

ជប៉ុនផ្តល់ជំនួយ០១លានដុល្លារសម្រាប់គម្រោងសុវត្ថិភាពផ្នែកសំណង់នៅកម្ពុជា

ភ្នំពេញ៖ ស្របពេលដែលប្រទេសកម្ពុជាមានការរីកចម្រើនទៅលើវិស័យសំណង់ ក្នុងនោះបញ្ហាប្រឈមនិង គ្រោះថ្នាក់ការងារវិស័យនេះក៏មានអត្រាខ្ពស់។ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយជាថវិកាប្រមាណជាង ០១ដុល្លារអាមេរិក សម្រាប់គម្រោងសុវត្ថិភាពផ្នែកសំណង់នៅកម្ពុជាដោយនឹងរួមចំណែកជួយដល់កម្មករ ផ្នែកសំណង់កាត់បន្ថយគ្រោះថ្នាក់ការងារ។ នេះយោងតាមការលើកឡើងរបស់ប្រធាននាយកដ្ឋានពេទ្យការងារ។ ក្រោយជំនួបពិភាក្សាការងារ រវាងលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ... Read More »

មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះអនុវត្តកិច្ចដំណើរការកែលម្អ និងថែទាំប្រព័ន្ធធារាសាស្ត្រ “ស្ទឹងស្រែង”

ខេត្តឧត្តរមានជ័យ៖ ដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង ប្រព័ន្ធធារាសាស្ត្រ “ស្ទឹងស្រែង” ដែលជាប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលមួយ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះអនុវត្តកិច្ចដំណើរការកែលំអ និងថែទាំប្រចាំ ។ គួររំលឹកផងដែរថា ប្រព័ន្ធធារាសាស្រ្ត “ស្ទឹងស្រែង” ... Read More »

រថយន្តកូរ៉េដឹកទឹកកកជ្រុលបុករថយន្តស៊េរីទំទើបរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់ហើយរថយន្តកូរ៉េដឹកទឹកកក ជ្រុលបុករថយន្តរថយន្តហ្វត ស៊េរីទំនើបបណ្តាលឲ្យរងការខូចខាត កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខហាង ហ្គូដ ថេស តាមបណ្តោយផ្លូវលេខ១៤៦ កែងផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក២ ខណ្ឌទួលគោក។ ... Read More »

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អុន កូនក្មួយកម្មករ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ, សុខទុក្ខរបស់ បងប្អុន កូនក្មួយកម្មករ គឺជាសុខទុក្ខរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អុន កូនក្មួយកម្មករ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ សុខទុក្ខរបស់ បងប្អុន កូនក្មួយកម្មករ គឺជាសុខទុក្ខរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ មជូនពរបងប្អូនប្រជាពលរដ្ឋ ... Read More »

លោកឧត្តមសេនីយ៍ត្រី​​ អេង ហ៊ី​ បានធ្វើបទឧទ្ទេសនាម ស្តីពីតួនាទីភាកិច្ច និងរចនាសម្ព័ន្ធរបស់កងរាជអាវុធហត្ថ

ខេត្តកំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) លោកឧត្តមសេនីយ៍ត្រី​​ អេង ហ៊ី​ ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ​​​ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ បានធ្វើបទឧទ្ទេសនាម ស្តីពីតួនាទីភារកិច្ច​​ និងរចនាសម្ព័ន្ធរបស់កងរាជអាវុធហត្ថ ... Read More »

នគរបាលខេត្តរតនគិរីឃាត់ខ្លួនជនសង្ស័យ២នាក់រឹបអូសថ្នាំញៀន៣ថង់ធំនិង៨ថង់តូច

ខេត្តរតនគិរីៈ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបាន ចាប់ខ្លួន ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ... Read More »

ឆក់ត្រីខុសបច្ចេកទេសបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់ម្នាក់ស្លាប់ក្នុងទឹកប្រឡាយយ៉ាងអាណោចអាធ័ម ខណៈបុរសរួបនេះប្រើប្រាស់ឧបករណ៍ទៅឆក់ត្រី តែខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

រថយន្តធុនធំបត់មិនបើកភ្លើងស៊ីញ៉ូបង្កឲ្យរថយន្តតូចមកបុក មនុស្ស២នាក់រងរបូស

ប៉ោយប៉ែត៖ រថយន្តធំក្រុមហ៊ុនរាជសីហ៍ឡូជីស្ទីកចេញ ចូលមិនបើកភ្លើងស៊ីញ៉ូធ្វើឲ្យរថយន្តតូចបុកខ្ទាតធ្លាក់ប្រឡាយ ម្ចាស់រថយន្តតូចរងរបួសស្រាល ពីរអ្នកប្ដីប្រពន្ធមិនបង្កគ្រោះថ្នាក់ដល់ជីវិត ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខផ្លូវចូលអាងអូរខៃដន ឋិតក្នុង ភូមិកូនដំរី ... Read More »

ជនបរទេស២នាក់ជិះម៉ូតូល្បឿនលឿនបុកអ្នកថ្មើរដើរហាត់ប្រាណស្លាប់៣នាក់

ភ្នំពេញ៖ មនុស្សយ៉ាងតិច៣នាក់ ទាំងខ្មែរ និងបរទេសបានបាត់បង់ជីវិតតែមួយពព្រិចភ្នែក ខណៈដែលជនបរទេស២នាក់​បានធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកស្ព័រ ប្រើប្រាស់ល្បឿនលឿនដូចហោះជ្រុលទៅបុកបុរសម្នាក់ដើរហាត់ប្រាណបណ្តាលឲ្យស្លាប់តែម្តង។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង៥និង២០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវព្រះសីហនុ(ក្បែរព្រះបរមកោដ្ឋ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

កម្មករនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា(ក្រុមហ៊ុនយ័នស៊ីហ្គាមុនិ)ដួលសន្លប់ជាបន្តបន្ទាប់

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្មករជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលមូលហេតុពិតប្រាកដ មិនទាន់ដឹងនៅឡើយ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាមព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅអគារទី១២ នៃរោងចក្រក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

លោកពាក់មី និង រ៉ាប៊ីរំពឹងខ្ពស់លើរឿងកំប្លែង«អ្នកបម្រើ០០៧»

ភ្នំពេញ៖ ក្រោយពីជោគជ័យខ្លាំងនៃភាពយន្តខ្នាតធំរឿង «ទឹកចិត្តម្តាយសម័យថ្មី» ផលិតកម្មTown បានប្រកាសចេញចាក់បញ្ចាំងភាពយន្តបែបកំប្លែងថ្មីមួយគឺរឿង «អ្នកបម្រើ០០៧» ដែលដឹកនាំ និងសម្តែងដោយនាយពាក់មី ។ នាយពាក់មី និងតួឯកស្រីកញ្ញា រ៉ាប៊ី បានដាក់ក្តីរំពឹងខ្ពស់ថា ភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ ភាពយន្តថ្មីនេះ ... Read More »

លោក អូស្មាន ហាស្សាន់៖ ឱកាសពលរដ្ឋ មានបំណង ប្រកបអាជីវកម្មខ្នាតតូច និងមធ្យម ត្រូវការកម្ចីដើមទុនតិចតួចដោយពុំមានការប្រាក់ ពេលនេះអាចរកបានហើយ

ភ្នំពេញ ៖ ថ្លែងក្នុងជំនួប ជាមួយក្រុមសិក្ខាកាម១៦រូប ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជូន ទៅសិក្សាផ្នែក មីក្រូហិរញ្ញវត្ថុឥស្លាម លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូល និធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានបញ្ជាក់ឲ្យដឹងថ្ងៃទី២២ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ អគ្គរដ្ឋអាជ្ញាមហាអយ្យការ ប្រជាជនកំពូល នៃប្រទេសចិន

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារជាមួយ លោក Cao Jianming អគ្គរដ្ឋអាជ្ញាមហាអយ្យការ ... Read More »

កូននាគអាស៊ីជំរុញឲ្យពលរដ្ឋប្រើប្រាស់សេវាកម្មដឹកជញ្ជូនសាធារណៈដើម្បីកាត់បន្ថយប្រើរថយន្តផ្ទាល់ខ្លួន

ការប្រើប្រាស់រថយន្តបង្កឲ្យកកស្ទះចរាចរណ៍ និងបំពុលបរិស្ថានកាន់តែខ្លាំងនៅទីប្រជុំជន ក្នុងទីក្រុងសិង្ហបុរី ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ទាំងនោះហើយ បានជារដ្ឋាភិបាល ចំណាយប្រាក់ជាច្រើនទៅលើការអភិវឌ្ឍសេវាកម្មដឹកជញ្ជូនសាធារណៈ។ ដើម្បីកាត់បន្ថយចំនួនរថយន្តបើកបរនៅទីសាធារណៈ រដ្ឋាភិបាលបានរឹតបន្តឹង ដោយរថយន្តដែលអាចបើកបរនៅលើដងផ្លូវបាន ត្រូវតែបង់ប្រាក់ជាច្រើនក្នុងនោះ តម្រូវឱ្យបង់ប្រាក់អាជ្ញាប័ណ្ណ (បង់សិទ្ធិ បើកបរលើផ្លូវ) ប្រមាណជា ... Read More »

WB រំពឹងថា សេដ្ឋកិច្ចកម្ពុជាបន្ដរឹងមាំ និងបោះជំហានឈានឡើង

ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មី មួយរបស់ធនាគារពិភពលោក(WB)ចេញ ផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានឲ្យដឹងថា កំណើននៃការនាំ ចេញស្បែកជើង គ្រឿងម៉ាស៊ីនអគ្គិសនី បរិក្ខារ និងគ្រឿងបន្លាស់យានយន្ដបានជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជារក្សា បានភាពរឹងមាំ ខណៈដែលមានការថមថយតិចតួចមកនៅត្រឹម៦,៨ភាគរយនៅក្នុងឆ្នាំ ... Read More »

ផ្តន្ទាទោសវៀតណាម៧នាក់ដាក់គុកម្នាក់១ឆ្នាំពិន័យជាប្រាក់ម្នាក់៥០លានរៀលរឿងកាប់បំផ្លាញព្រៃឈើនៅតំបន់អូរហ៊ុច

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក គី រិទ្ធី ជាចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការប្រកាសសាលក្រមផ្តន្ទាទោសជនជាតិវៀតណាមចំនួន៧នាក់ដាក់ពន្ធនាគារកំណត់ម្នាក់ៗរយៈពេល១ឆ្នាំនិងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៥០លានរៀលចូលជាថវិការដ្ឋ ។ ជនជាប់ចោទជាជនជាតិវៀតណាមទី ១-ឈ្មោះ ង ទិនទៀង ភេទប្រុស ... Read More »

ខឹងប្រពន្ធកូនស្តីបន្ទោសរឿងផឹកស្រាដល់យប់ជ្រៅស្ទុះទៅវាយប្រពន្ធចាស់ដៃ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ខេត្តកំពង់ស្ពឺ៖ ដោយអំណាចខឹងនឹង ប្រពន្ធកូនស្តីបន្ទោសឲ្យខ្លួនរឿងផឹកស្រាមិនចេះគិតនោះធ្វើឲ្យបុរសម្នាក់បានស្ទុះទៅ វាយប្រពន្ធនិងកូយ៉ាងចាស់ដៃតែចុងក្រោយ ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ ព្រោះនេះមិនមែនជាលើកទី១ឡើយដែលបុរសរូបនេះប្រើអំពើហិង្សាលើប្រពន្ធកូន ។ នគរបាលស្រុកសំរោងទងបានឲ្យដឹង ថា ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៧ ដោយកម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង។ បុរសដែលសមត្ថកិច្ច ... Read More »

វិភាគអន្តរជាតិ៖ សាវឌីអារ៉ាប៊ី -អីុស្រាអែលសហការគ្នាបញ្ចេញកម្លាំងទ័ព,ក្រុមហេសប៊ូឡាហ៍ប្រកាសត្រៀមវាយប្រហារយកឈ្នះ

កម្លាំងក្រុមហេសប៊ូឡាហ៍បានត្រៀមលក្ខណៈធ្វើសង្គ្រាម ដើម្បីធានាក្នុងការ ទប់ស្កាត់ការវាយប្រហារ ពីកម្លាំងទាហាន អីុស្រាអែល និងសាវឌីអារ៉ាប៊ី។ អីុស្រាអែល និងសាវឌីអារ៉ាប៊ី បានចាត់ទុកអីុរ៉ង់គឺជាការគំរាមកំហែងធំបំផុតនៅក្នុងតំបន់មជ្ឈិម បូព៌ា។ ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង ដោយពេលនេះ មិនមែននៅក្នុងប្រទេសអីុរ៉ាក់និងស៊ីរី ទៀតឡើយ គឺរវាងអីុរ៉ង់នឹង ... Read More »