ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៏ពីផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅយប់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៩:៥០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៨២-១៨៣ ស្ថិតនៅក្នុងភូមិសំរ៉ុងកណ្តាល ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ... Read More »
នារីម្នាក់ស្លាប់ និងម្នាក់ទៀត របួសស្រាលខណៈបើកម៉ូតូឌុបគ្នាត្រូវរថយន្តHINOធុនធំ បុកនៅក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ នារី២នាក់ ខណៈកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកHINO បើកមកបុក បណ្ដាលឲ្យនារីម្នាក់ជាអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតជាអ្នកឌុបរងរបួសស្រាល ។ ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ... Read More »
បើកម៉ូតមិនប្រកាន់ស្ដាំ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាបណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់២នាក់
ខេត្តកណ្ដាល៖ បុរសម្នាក់បើកម៉ូតូមិនប្រកាន់ស្ដាំ ចូលក្នុងគន្លងផ្លូវម្ខាងទៀត និងគ្មានភ្លើងបំភ្លឺផ្លូវ បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរច្រាស់ទិសគ្នា ពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ... Read More »
កតញ្ញូមែន ឌួង ហ្សូរីដា បំពេញក្តីស្រមៃសម្រាប់គ្រួសារដំណើរកម្សាន្តនៅកោះម៉ាល់ឌីវ
ភ្នំពេញ៖ ផ្អាកការងារសិល្បៈច្រើន ប៉ុន្តែ ឌួង ហ្សូរីដា លេចធ្លោរ និងជោគជ័យលើមុខជំនួញជាច្រើនក្នុងដៃ ។ តបស្នងគុណអ្នកមា្តយ និងបង្កើតអនុស្សាវរីយ៍សម្រាប់គ្រួសារ តារាស្រីល្បីឈ្មោះរូបនេះបានបង្កើតដំណើរកម្សាន្តជួបជុំគ្នានៅកោះម៉ាល់ឌីវ ដែលអ្នកចូលចិត្តទេសចរណ៍ផ្នែកសមុទ្រចាត់ទុកថា ជាឋានសួគ៌ក្រោមមេឃនោះ ។ ទោះរវល់នឹងមុខជំនួញជាច្រើនកន្លងមក ... Read More »
Pi Pay និងផ្សារទំនើបអ៊ីអនសែនសុខ បង្កើតកម្មវិធី«ការទិញទំនិញមួយសេរីរយៈពេល ៥នាទី»
ភ្នំពេញ ៖ ក្រុមហ៊ុន Pi Pay (ផាយ ផេ) ដែលជាកម្មវិធីទូរស័ព្ទ ផ្តល់ជូននូវសេវាកម្មទូទាត់ដោយមិនប្រើសាច់ប្រាក់ឈានមុខគេក្នុងប្រទេសកម្ពុជា និងផ្សារទំនើបអ៊ីអន សែនសុខ កំពុងសហការគ្នាដើម្បីផ្តល់រង្វាន់ដល់អ្នកមានសំណាងចំនួន៤នាក់ នូវឱកាសដ៏អស្ចារ្យមិនធ្លាប់មានមួយក្នុងប្រទេសកម្ពុជានោះគឺ «ការទិញទំនិញមួយសេរី» (Shop ... Read More »
ព្រូដិនសល ឧបត្ថម្ភឧបករណ៍ហាត់ប្រាណនៅក្រុងស្វាយរៀង
ស្វាយរៀង៖ ចាប់ពីពេលនេះប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀងអាច ហាត់ប្រាណបាន ក្នុងបរិយាកាសប្រកបដោយផាសុកភាព និងភាពសប្បាយរីករាយ បន្ទាប់ពី ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ បានឧបត្ថម្ភជាកន្លែង និងឧបករណ៍ហាត់ប្រាណនៅក្នុងសួនសាធារណៈមួយ ដែលមានទីតាំងក្នុងទីរួមខេត្ត ។ នាយកប្រតិបត្តិ ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក ... Read More »
ម៉ូតូពីរគ្រឿង បើកប្រដេញគ្នា ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែ បើកឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង របួសធ្ងន់៦នាក់
ភ្នំពេញ៖ យុវជន៥នាក់ជិះម៉ូតូពីរគ្រឿង ប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករ៉ឺម៉ក ដឹកបន្លែមួយគ្រឿង បើកដោយបុរសម្នាក់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើងម្ខាង របួសធ្ងន់ទាំង៦នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ... Read More »
រថយន្ត ព្រូស បុករះរ៉ឺម៉កម៉ូតូសណ្ដោង និងកង់បីឥណ្ឌា ស្ត្រីម្នាក់ស្លាប់ និងមនុស្ស៤នាក់ទៀ តរងរបួសធ្ងន់
ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ បង្កដោយរថយន្តព្រូសមួយគ្រឿង បានបុករះ ម៉ូតូរ៉ឺម៉ក និងម៉ូតូឥណ្ឌា ស្របទិសគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ... Read More »
រថយន្តរ៉េងរ៉ូវើ ពន្លះក្បាលនាគពុះចែកទ្រូវផ្លូវ បាក់អស់២កង់
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត រ៉េងរ៉ូវើ ស៊េរីទំនើបមួយគ្រឿង បានជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បាក់អស់២កង់ រថយន្តបែកកង់ខាងមុខទៅលែងរួច ចំណែកអ្នកបើកបរសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ... Read More »
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្តីអំពី ដំណឹងសន្តិសុខជាតិបន្ទាន់
សម្តេចតេជោបានថ្លែងដូច្នេះថា៖ «ដំណឹងសន្តិសុខជាតិបន្ទាន់ កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ចេញយោបល់ពីស្លាក “ទីស្នាក់ការអន្តោប្រវេសន៍” នៅទំនប់រលក
ខេត្តព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៩ បានបង្ហោះ តាមហ្វេសប៊ុកស្លាក “ទីស្នាក់ការអន្តោ ប្រវេសន៍”នៅទំនប់រលកក្នុងក្រុងព្រះ សីហនុ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរ ... Read More »
អាមេរិកផ្អាកជើងហោះហើរស៊ីវិលទាំងអស់ ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា
ក្រសួងចរាចរណ៍ អាមេរិក កាលពីថ្ងៃទី១៥ ខែឧសភា បានប្រកាស ផ្អាករាល់ជើងហោះហើរស៊ីវិល ទាំងអស់ ពីអាមេរិកទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ។ ការសម្រេចខាងលើក្រោយពេល ក្រសួងសន្តិសុខជាតិ អាមេរិក បានស្នើឲ្យផ្អាកហោះហើរដើម្បីសន្តិសុខ ។ ក្រសួងសន្តិសុខជាតិអាមេរិកបានបញ្ជាក់ថា ... Read More »
បុរសម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ
ខេត្តកំពង់ធំ៖ បុរសម្នាក់ធ្វើអត្តឃាត ចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង៨និង២០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចទួលតាខេង ភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ សមត្ថកិច្ចថា សពឈ្មោះ ចាន់ វណ្ណ: (ហៅប្រុស) ... Read More »
ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ តាមផ្លូវ
ភ្នំពេញ៖ ស្រ្តីម្នាក់ ជាជនអនាថា ដើរដេកតាមសំយ៉ាប់ផ្ទះប្រជាពលរដ្ឋ ត្រូវបានគេប្រទះឃើញដេកស្លាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យមើលជាក់ស្តែង ។ ករណីមនុស្សដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ... Read More »
រលំអគារកំពុងជួសជុលនៅចិន របួសជាច្រើន
អគារមួយស្ថិតនៅតំបន់ប្រជុំជន ទីក្រុងសៀងហៃ ប្រទេសចិន កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែបាក់រលំពេលកំពុងជួសជុល បណ្តាលឲ្យជាប់គាំងមនុស្សយ៉ាងតិច៩នាក់ និង១១នាក់ ត្រូវក្រុមសង្គ្រោះជួយគាស់កកាយយកចេញពីគំនរថ្មបាក់បែកទាន់ពេលវេលា។ អគារនេះកំពុងត្រូវបានជួសជុលធ្វើជាអគារដាក់បង្ហាញរថយន្ត ប៉ុន្តែវាបានបាក់រលំតែម្តង ។ ក្រុមជួយសង្គ្រោះក្នុងទីក្រុងសៀងហៃ១៥០នាក់ ... Read More »
គណៈកម្មការផ្សារដេប៉ូ បានបន្តដឹកនាំកម្លាំងសន្តិសុខ និងកម្លាំងកម្មករអនាម័យចុះធ្វើសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យជុំវិញបរិវេណផ្សារ
ភ្នំពេញ៖ ដោយរដូវនេះ ជារដូវភ្លៀងធ្លាក់ញឹកញាប់ បង្កឲ្យទឹក ភ្លៀងហូរមិនទាន់នៅតាមបណ្ដាមហាវិថី និងផ្លូវតូចៗមួយចំនួនក្នុងរាជធានីភ្នំពេញ បានលិចផ្លូវបន្តិចបន្តួចដោយសារតែការកក់ស្ទះសំរាមនៅមុខប្រព័ន្ធលូ ជាហេតុធ្វើឲ្យផ្លូវនៅតំបន់ទាប មួយចំនួនលិច បង្កផលលំបាកដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរចរាចរណ៍ ។ ជាក់ស្ដែង គណៈកម្មការផ្សារដេប៉ូ បានបន្តដឹកនាំកម្លាំងសន្តិសុខ និងកម្លាំងកម្មករអនាម័យចុះអនុវត្តការងារប្រចាំសប្តាហ៍ ... Read More »
រថយន្ដបើកល្បឿនលឿន បុកម៉ូតូឆ្លងផ្លូវបណ្ដាលឲ្យនារីម្នាក់រងរបួសធ្ងន់
ខេត្តកណ្ដាល៖ នារីម្នាក់ទទួលរងរបួសធ្ងន់ ខណៈបើកបរម៉ូតូបត់ឆ្លងផ្លូវ ត្រូវរថយន្ដបើកដោយល្បឿនមួយគ្រឿងមកពីក្រោយបុក នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ... Read More »
អាជ្ញាធរខណ្ឌទួលគោក ចុះពិនិត្យទីតាំងអ៊ិនធឺណេតយីហោ “22B សញ្ញាសេះហោះ” ដែលសង្ស័យលួចបង្កប់ល្បែងស៊ីសងខុសច្បាប់
ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាឲ្យលោក ទាវ សំអឿន អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីសាលាខណ្ឌនិងសង្កាត់ ចុះទៅត្រួតពិនិត្យទីតាំងអ៊ិនធឺណេតយីហោ “22B សញ្ញាសេះហោះ” ដែលរងការចោទថា លួចបង្កប់ល្បែងស៊ីសងខុសច្បាប់ ... Read More »
សមត្ថកិច្ចជំនាញចាប់សាច់ជ្រូកជាង២០០គីឡូក្រាម នាំចូលខុសច្បាប់ពីប្រទេសវៀតណាម ដុតកម្ទេចចោលនៅស្រុកចន្ទ្រា
ខេត្តស្វាយរៀង៖ សាច់ជ្រូកនំាចូលខុសច្បាប់ ពីប្រទេសវៀតណាមប្រមាណ២៣២គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ពន្ធ័ដុតកម្ទេចចោលនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឲ្យដឹងថា ... Read More »
រដ្ឋបាលរាជធានីភ្នំពេញ៖ គិតត្រឹមខែឧសភា មន្ទីរសង្គមកិច្ចធ្វើរបបគោលនយោបាយ ដល់អតីតយុទ្ធជនចំនួនជិតមួយ ម៉ឺននាក់
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិង នីតិសម្បទា បាននិងកំពុងគ្រប់គ្រងគិតគូដោះ ស្រាយកំណែទម្រង់ ធ្វើរបបគោលនយោបាយ ជូនដល់អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប ៩៣១៨នាក់។ នេះតាមការលើកឡើងរបស់អ្នកស្រីមុំ ចាន់ដានី ... Read More »
ឈ្មួញបន្តលួចដឹកបទល្មើសឈើឆ្លងដែនទៅវៀតណាម តាមច្រកប៉ុស្តិ៧-ណាំលៀរ និងច្រកឡាប៉ាខេ
ខេត្តមណ្ឌលគិរី៖ បទល្មើសឈើដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ ស្រុកកែវសីមា បានដំណើរការយ៉ាងរលូនប្រមាណជា៣សប្តាហ៍ ដោយខាងសមត្ថកិច្ចមាត់ច្រក មានខាងគយ,ស្នាក់ការ,និងខាងនគរបាលប៉ុស្តិ អនុញ្ញាតអោយឈ្មួញឈ្មោះ ប៉ោ ហៀង ម្ចាស់KTVនៅស្រុកកែវសីមា ជាអ្នកប៉ាវផ្តាច់ និងអោយមានឡានសាំយ៉ុង៦គ្រឿង និងឡានកាមរី៦គ្រឿង ជាមធ្យោបាយដឹកឈើដូរវេនទៅមក។ លោក ... Read More »
រកឃើញអាស្រមមួយទៀត នៅតំបន់ព្រៃឡង់ ក្នុងទឹកដីខេត្តកំពង់ធំ
ខេត្តកំពង់ធំ ៖ រកឃើញអាស្រមមួយមានវ័យចំណាស់ ឋិតនៅលើចង្កេះភ្នំជី ហៅថា រលួសក្នុង នៅតំបន់ព្រៃឡង់ ភាគខាងត្បូង ស្ថិតនៅក្នុងទឹកដីភូមិគ្រាំង ឃុំសុចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មានព្រះសង្ឃ គង់នៅទីអាស្រមនោះ ។ ... Read More »
ក្រោយបាត់បង់សមាជិកជាបន្តបន្ទាប់ ក្នុងសភា មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា ស្វែងរកការគាំទ្រពីបរទេស
ចាប់តាំងពីការធ្វើរដ្ឋប្រហារមិនបានសម្រេច ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានចាត់វិធានការតឹងតែងបំផុត កម្ចាត់ក្រុមប្រឆាំង នៅក្នុងប្រទេសរបស់លោក ដោយបានកាត់ទោសដាក់ពន្ធនាគារជាច្រើនរូប ក៏ដូចជាដកអភិឯកសិទ្ធិ តំណាងរាស្ត្រក្រុមប្រឆាំងជាច្រើនរូបផងដែរ ។ ដោយស្ថានភាពនយោបាយកំពុងតែចាញ់ប្រៀបទៅលើប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ មេបក្សប្រឆាំង និងតំណាងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានធ្វើដំណើរទៅកាន់ប្រទេសន័រវែស ... Read More »
សិស្ស និស្សិត គ្រូបង្រៀន រាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលប្រេស៊ីល
ក្រុមសិស្ស និស្សិត និងគ្រូបង្រៀង រាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្មប្រឆាំង និង គម្រោងកាត់បន្ថយប្រាក់ក្នុងវិស័យអបរំ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យធុនធានមនុស្សយ៉ាងសំខាន់បំផុតរបស់ជាតិ។ មហាបាតុកម្មនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយក្រុម សិស្ស និស្សិត ... Read More »
លោក ត្រាំ នឹងទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងត្បូង បន្ទាប់ពីចូលរួមកិច្ចប្រជុំ G-20 នៅក្នុងទឹកដីជប៉ុន ។ នៅក្នុងប្រទេសជប៉ុនលោកត្រាំ នឹងជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំកំពូល ជាលក្ខណៈទ្វេភាគី ក្នុងនោះមានជួបពិភាក្សា ជាមួយប្រធានាធិបតីចិន ... Read More »
រថយន្ត របូតកង់ ទៅប៉ះរថយន្តមួយគ្រឿងទៀត ខូចខាតផ្នែកខាងមុខទាំងស្រុង
ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ២០១៩ លើផ្លូវជាតិលេខ៤ ចំណុចចន្លោះគីឡូម៉ែត្រលេខ 138-139 ស្ថិតក្នុងភូមិ/ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តម៉ាកFUSO ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ... Read More »
បុរសជាចុងភៅ ជិះម៉ូតូមិនប្រកាន់ស្ដាំ បុកម៉ូតូបុគ្គលិកនារី កាស៊ីណូ របួសធ្ងន់ទាំងសងខាង នៅក្រុងបាវិត
ខេត្តស្វាយរៀង៖ ប្រុស ស្រី ២នាក់ បានរងរបួសធ្ងន់ ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ម៉ូតូ២គ្រឿងបើកបញ្ច្រាសគ្នាយ៉ាងពេញទំហឹង លាន់ដូចរន្ទះបាញ់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ១៦៣ និង១៦៤ ស្ថិតក្នុងភូមិបាវិតលើ ... Read More »
ក្រសួងបរិស្ថាន លាតត្រដាងប្រាសាទមួយលាក់ខ្លួនកប់ជ្រៅនៅក្នុងព្រៃឡង់
ខេត្តកំពង់ធំ៖ នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស បន្ទាប់ពីក្រសួងបរិស្ថានបានលាតត្រដាងប្រាសាទបុរាណមួយលាក់ខ្លួនកណ្ដាលព្រៃឡង់ នៃប្រទេសកម្ពុជា ។ តាមការទម្លាយប្រាប់របស់ក្រសួងបរិស្ថាន ថា ប្រាសាទបុរាណសម្ងំលាក់ខ្លួនក្នុងព្រៃដ៏ជ្រៅនោះ ឈ្មោះថា ប្រាសាទត្រពាំងប្រើស មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ ... Read More »
សមត្ថកិច្ចសន្និដ្ឋានថា យុវតីម្នាក់ចងកសម្លាប់ខ្លួន ដោយខូចចិត្ត នឹងរឿងស្នេហា
ខេត្តសៀមរាប៖ យុវតីរូបស្រស់ម្នាក់ ទំនងខូចចិត្តរឿងស្នេហា បានបញ្ចប់ជីវិត ចងកសម្លាប់ខ្លួន ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ដេក ស្ថិតនៅចំណុចភូមិតាត្រាវ ឃុំកន្រ្ទាំងស្រុកប្រាសាទបាគង ខេត្តសៀមរាប ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច