ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក ម៉ាស្ដា និងម៉ូតូម៉ាក ហុងដាឌ្រីម នៅលើកំណាត់ជាតិលេខ៥ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ... Read More »
ផឹកត្នោតជូរទៅលេងផ្ទះបងប្អូនត្រូវបានមនុស្សមួយក្រុមកាប់មួយកាំបិតប៉័ងតោបណ្ដាលឲ្យរបួសធ្ងន់
ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបានមនុស្សមួយក្រុមកាប់មួយកាំបិតប៉័ងតោ បណ្ដាលឲ្យរបួសធ្ងន់ ខណៈផឹកទឹកត្នោតជូររហូតស្រវឹង រួចបានទៅលេងផ្ទះបងប្អូននៅក្នុងភូមិ ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៩
ប្រទេសហ្វីលីពីន៖ កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៩។ កិច្ចប្រជុំកំពុលមេគង្គ ជប៉ុន លើកទី៩នេះ ... Read More »
ស្ត្រីបរទេស២នាក់ស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់Money Republic ខេត្តកំពត
ខេត្តកំពត៖ ស្ត្រីជាជនបរទេស២នាក់ត្រូវគេរាយការណ៍ថា បានស្លាប់នៅក្នុងបន្ទប់នៃផ្ទះសំណាក់ Money Republic បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ករណីនេះ សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើកោសល្យវិច័យ មិនទាន់ដឹងថា កើតឡើងដោយសារមូលហេតុអ្វីនៅឡើយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »
សមត្ថកិច្ចចុះបង្ក្រាបទីតាំងអ៊ីនធើណេតមួយកន្លែងបង្កប់ល្បែងសុីសង
ភ្នំពេញ៖ ទីតាំងអ៊ីនធើណេត១កន្លែង បង្កប់ល្បែងស៊ីសងខុសច្បាប់ ក្រោមស្លាកយីហោ វេលុយ និង Internet ២៤ម៉ោង ត្រូវបានការិយាល័យសន្តិសុខផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ចុះបង្រ្កាបជាក់ស្តែង កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី៩
ប្រទេសហ្វីលីពីន៖ កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី៩។ កិច្ចប្រជុំកំពូលអាស៊ាន អង្គការសហប្រជាជាតិ លើកទី៩ ... Read More »
យុវជនម្នាក់ស្លាប់និងយុវតីម្នាក់ទៀតរបួសធ្ងន់ខណៈជិះម៉ូតូត្រូវរថយន្ដបុក
ខេត្តកណ្ដាលៈ រថយន្ដមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូជិះច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ជាអ្នកជិះម៉ូតូស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម និងយុវតីអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ កាលវេលាម៉ោង១៨និង១០នាទីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ... Read More »
ឆ្មក់បង្ក្រាបផ្ទះលក់សាច់សត្វព្រៃមួយកន្លែងដកហូតវត្ថុតាងជាច្រើននិងឃាត់ខ្លួនបុរសម្នាក់
ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចចម្រុះ បានឆ្មក់បង្ក្រាបទីតាំងលក់ផ្សិត យីហោ៩៩៩៩ មួយកន្លែង ដែលសង្ស័យថា លក់សាច់សត្វព្រៃជាច្រើនប្រភេទ ក្រោយចុះដល់កន្លែង សមត្ថកិច្ចចម្រុះដកហូតបានវត្ថុតាងសាច់សត្វ ឈាមសត្វព្រៃ និងឆ្អឹងជាច្រើនផងដែរ។ ម្ចាស់ផ្ទះត្រូវបានខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី។ ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែតុលា ... Read More »
រថយន្តក្រុមហ៊ុនseatelបើកបុកក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ
ខេត្តប៉ៃលិន៖ ក្មេងប្រុសម្នាក់អាយុ១៣ឆ្នាំស្លាប់ ពេលដែលបុរសម្នាក់បានបើកបររថយន្តរបស់ក្រុមហ៊ុន seatel បើកមិនប្រុងប្រយ័ត្នក្នុងទិសដៅពីលិចបត់មកត្បូងស្រាប់តែមានក្មេងប្រុសម្នាក់រត់ឆ្លងផ្លូវពីលិចមកកើត រេចង្កូត ក៏ទៅបុកក្មេងប្រុសនោះស្លាប់ភ្លាមៗតែម្ដង។ ភ្លាមៗនោះដែរ ត្រូវបាននគរបាលឃាត់ខ្លួនអ្នកបើកបរ បន្ទាប់ពីបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់, ដោយសារការបើកបរមិនគោរពច្បាប់គឺបើកបរហួសល្បឿនកំណត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ... Read More »
ឃើញម្ចាស់ទុកម៉ូតូប្រហែសលួចបានតែប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច
ខេត្តតាកែវ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ស្ទាក់ចាប់បានរួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូគេមួយគ្រឿង ខណៈម្ចាស់ម៉ូតូទុកនៅលើភ្លឺស្រែ តែជិះរត់មិនរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៧ ស្ថិតនៅភូមិត្រពាំងធ្នង់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោង ... Read More »
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលស្វាគមន៍ បវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកពី ៦០ប្រទេស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលស្វាគមន៍ បវរកញ្ញាពិភពលោកជ័យលាភី ឆ្នាំ២០១៦ និងប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ មកពី ៦០ប្រទេស ដើម្បីជួបសំណេះសំណាលជាមួយសិស្ស-និស្សិត ... Read More »
ទីតាំងលក់ឱសថនិងអាហារបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាតត្រូវសមត្ថកិច្ចចម្រុះបិទជាបណ្តោះអាសន្ន
ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៣និង៣៥នាទី កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និង កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះបង្ក្រាប ក្នុងករណីបើកទីតាំងលក់ឱសថ និងអាហារបំប៉នសុខភាពគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ... Read More »
បុរសម្នាក់មានជំងឺតេតាណូសប្រកាច់លង់ទឹកស្លាប់ពេលខណៈកំពុងមើលមង
ខេត្តសៀមរាប៖ បុរសម្នាក់ចុះទៅមើលមងដាក់ត្រី ដែលខ្លួនបានដាក់នៅនឹងស្រែ ក្រោយផ្ទះ ចំងាយ ១៥០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ ទៅច្រូតស្រូវ ប្រទះឃើញ លង់ទឹកស្លាប់ តាមផ្លូវរទេះដែលមានជំរៅទឹកត្រឹមក្បាលជង្គង់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ... Read More »
រថយន្តកាមរីបាឡែនបុកឡង់គ្រីស័ររបស់មន្ត្រីគយរងការខូចខាតទាំងសងខាង
ខេត្តកំពត៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយ រថយន្ត២គ្រឿង បុកគ្នាបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យ រងការខូចខាតទាំងសងខាង តែសំណាងគ្មានអ្នករបួស នាវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ស្ថិតក្នុងភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។ ... Read More »
ស្រវឹងជោកបើករថយន្ដបុករថយន្ដសេរីទំនើប៥៧០មួយគ្រឿងពីក្រោយពេញទំហឹងបណ្ដាលឲ្យខូចខាតហើយចុះគេចខ្លួនបាត់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ដម៉ាកសាំយ៉ុងមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុកគូទរថយន្ដសេរីទំនើបម៉ាកឡិចស៊ីស570ពីក្រោយ យ៉ាងពេញទំហឹង ដែលកំពុងបន្ថយល្បឿនស៊ីញ៉ូបត់ឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ហើយក្រោយពីបង្កហេតុម្ចាស់រថយន្ដបង្កបើកទ្វារចុះពីរថយន្ដគេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងស្ថានទូត ម៉ាឡេស៊ី តាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ ទន្លេបាសាក់ ... Read More »
ម៉ូតូ២គ្រឿងបុកគ្នានៅវាលរេញបណ្តាលឲ្យរងរបួសមនុស្សម្នាក់
ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅវេលាម៉ោង១៨និង៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រ១៨០-១៨១ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ... Read More »
ម្ដាយដឹកកូនទៅរៀនបើករថយន្ដមិនប្រយ័ត្នបុកចូលផ្ទះប្រជាពលរដ្ឋទាំងព្រឹក
ភ្នំពេញ: ម្ដាយដឹកកូនទៅរៀនបើករថយន្ដមិនប្រយ័ត្នជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋតែសំណាងល្អមិនបណ្ដាលអោយមានអ្នករងរបួសដល់អ្នកណាម្នាក់ឡើយ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណោយផ្លូវបេតុងសូនី ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ស្ដ្រីដែលបើករថយន្ដបង្កមិនបានស្គាល់អត្ដសញ្ញាណទេ អាយុប្រហែល៣១ឆ្នាំ មុខរបរ គ្រូបង្រៀន ស្នាក់នៅជិតកន្លែងកើតហេតុ ... Read More »
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញពិនិត្យការសាងសង់អាគារសិក្សា ១ ខ្នង ៣ ជាន់ ស្មើនឹង ៣០ បន្ទប់
ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី១៤ ខែវិច្ឆិកា លោកនាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញពិនិត្យការសាងសង់អាគារសិក្សា ១ ខ្នង ៣ ជាន់ ស្មើនឹង ៣០ បន្ទប់ និងជួសជុលអាគារទីចាត់ការ ... Read More »
អេស្ប៉ាញចោទប្រកាន់អង្គការរុស្ស៊ីនៅពីក្រោយជំរុញឲ្យតំបន់កាតាឡូនៀទាមទារឯករាជ្យ
រដ្ឋាភិបាលទីក្រុងរៀលម៉ាឌ្រីត អេស្ប៉ាញបានចោទប្រកាន់ក្រុមអង្គការមួយចំនួនរបស់រុស្ស៊ី បានប្រើប្រាស់បណ្តាញសង្គមជំរុញឲ្យពលរដ្ឋបោះឆ្នោតប្រជាមតិទាមទារឯករាជ្យ តំបន់កាតាឡូនៀ ចេញពីអេស្ប៉ាញ កាលពីខែតុលា កន្លងទៅ ធ្វើឲ្យអេស្ប៉ាញធ្លាក់នៅក្នុងវិបត្តិនយោបាយផ្ទៃក្នុង។ រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ លោក Maria Dolores De Cospedal និងរដ្ឋមន្ត្រីការបរទេស ... Read More »
សាលក្រមពន្យារពេលជាង៦ខែទើបប្រកាស ! ឥឡូវតុលាការត្រូវការពេលវេលាមិនកំណត់ដើម្បីស៊ើបសួរបន្ថែមរឿងក្តីលោកថោង សារ៉ាត់
ភ្នំពេញ៖ ជនជាប់ចោទកំពុងជាប់ពន្ធនាគារជិតបីឆ្នាំមកហើយ ដែលអ្នកខ្លះបានស្លាប់ក្នុងមន្ទីរពេទ្យថែមទៀតផង តែសាលក្រមត្រូវពន្យារពេលជាង៦ខែទើបកំណត់កាលបរិច្ឆេទប្រកាស ដែលមជ្ឈដ្ឋានអ្នកច្បាប់ ចាត់ទុកជាប្រវត្តិសាស្ត្រក្នុងប្រព័ន្ធតុលាការកម្ពុជាដែលពុំធ្លាប់មាន ។ ទោះបីយ៉ាងណា សាលាដំបូងរាជធានីភ្នំពេញ ពុំទាន់ប្រកាសសម្រេចយ៉ាងណានៅឡើយទេ ដោយចេញសាលក្រមរបៀប ឬ ពាក្យច្បាប់សរសេរថា”បង្គាប់តាមសាលក្រមឱ្យធ្វើការស៊ើបសួរបន្ថែម” ស្របតាមមាត្រា៣៣៩នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ ... Read More »
សម្ដេចតេជោ ហ៊ុន សែន អញ្ជើចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូក៣
ប្រទេសហ្វីលីពីន៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ... Read More »
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំមិនដែលបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ
ខេត្តកំពង់ធំ៖ បទល្មើសព្រៃឈើក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំបន្តកក្រើកឡើងជាហូរហែ ក្រោមក្រសែភ្នែកសមត្ថកិច្ច ជំនាញមានជំនាញផ្នែកបរិស្ថាន និងរដ្ឋបាលព្រៃឈើ។ អ្វីដែលគេកត់សម្គាល់នោះគឺពួកមន្ត្រីបរិស្ថានដើរលុកលុយក្នុងព្រៃជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដែលបង្ក្រាបបានបទល្មើសនោះឡើយ។ អាជ្ញាធរមានសមត្ថកិច្ចស្រុកសណ្តាន់និយាយថា ក្រុមមន្ត្រីបរិស្ថាន ក្រោមឱវាទលោកតុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដើរយកតែលុយពីបទល្មើសប៉ុណ្ណោះ។ លោកតុប ... Read More »
ផ្អើលពេញរោងកុនពេលឃើញតួខ្មោចរឿង “សសរកន្លោង” បង្ហាញខ្លួន
ភ្នំពេញ៖ អ្នកទស្សនាខ្សែភាពយន្តរឿង«សសរកន្លោង»បានស្រែកដោយការភ្ញាក់ផ្អើលភ័យខ្លាចយ៉ាងខ្លាំងក្រោយពីលេចវត្តមានតួខ្មោចក្នុងរឿងចេញមកបង្ហាញខ្លួនពិតៗនៅក្នុងរោងកុន។ ក្រៅពីការភ័យខ្លាចក៏មានអ្នកទស្សនាជាច្រើនបានរត់ចូលទៅសុំថតរូបជាមួយ ទុកជាអនុស្សាវរីយ៍ដែរ ។ ក្រោយការចាក់បញ្ចាំងចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា មកកៅអីក្នុងរោងភាពយន្តគ្រប់ម៉ោងត្រូវបានកក់ទុកមុន ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនទន្ទឹងរងចាំទស្សនាត្រូវបន្តចាំដដែល។ ទោះជាយ៉ាងណាអ្នកបានទស្សនាខ្សែភាពយន្តនេះបានកោតសសើរមិនដាច់ពីមាត់អំពីគុណភាព និងភាពច្នៃប្រឌិតរបស់ខ្សែភាពយន្តនេះដែលរំលេចបានទស្សនីយភាពថ្មីប្លែក ទាំងគុណភាពរូបភាព សាច់រឿងបែបរន្ធត់ និងកំប្លុកកំប្លែងច្រើន។ ផ្តើមថ្ងៃចាក់បញ្ចាំងដំបូងផលិតករក៏បានឲ្យអ្នកជំនាញតុបតែងមុខតារាសម្តែងប្រុសស្រី៣រូបឲ្យមានរូបរាងមុខមាត់ ... Read More »
កងកម្លាំងប្រដាប់អាវុធចូលរួមសិក្ខាសាលាស្តីពី៖ បទដ្ឋានអន្តរជាតិសម្រាប់មន្ត្រីអនុវត្តច្បាប់ និងការប្រឆាំងហឹង្សាជ្រុលនិយម
ភ្នំពេញ៖ នាយអាវុធហត្ថមកពីទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងបញ្ជាការដ្ឋានអង្គរ័ក្ស និងកម្លាំងភេវរកម្ម នៃក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចូលរួមសិក្ខាសាលាស្តីពី៖ បទដ្ឋានអន្តរជាតិសម្រាប់មន្ត្រីអនុវត្តច្បាប់ និងការប្រឆាំងហឹង្សាជ្រុលនិយម សហការរៀបចំដោយ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមរាជធានីភ្នំពេញ ... Read More »
ទីក្រុងញូវដេលី ឥណ្ឌានៅតែរងការវាយប្រហារដោយផ្សែងពុល
ផ្សែងអ័ព្ទបានបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋឥណ្ឌាពិសេស គឺពលរដ្ឋរស់ នៅទីក្រុងញូវដេលី ដែលរងផលប៉ះពាល់ ខ្លាំងជាងគេបំផុត ផ្សែងអ័ព្ទ នឹងបន្តអូស បន្លាយជាច្រើនថ្ងៃខាងមុខទៀត។ អាជ្ញាធរ ឥណ្ឌា មិនសង្ឃឹមថាស្ថានភាពបរិយាកាសនឹងបានធូរស្រាលក្នុងពេលឆាប់ៗនេះទេ ព្រោះម្យ៉ាងរដូវត្រជាក់កាន់តែខិតជិតមក ដល់ផង ហើយវិធានការទប់ស្កាត់ត្រូវបានរារាំងដោយតុលាការទៀត។ ... Read More »
វិភាគអន្តរជាតិ៖ មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ជួបពិភាក្សាស្តីពីបញ្ហាកូរ៉េខាងជើង និង វិស័យពាណិជ្ជកម្មក្រៅកិច្ចប្រជុំអាស៊ាន
ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានលើកឡើងពីបញ្ហាកាំជ្រួចមីស៊ីលនៅកូរ៉េខាងជើង ក្នុងជំនួបត្រីភាគីក្រៅកិច្ចប្រជុំ អាស៊ានជាមួយ នាយករដ្ឋមន្ត្រីជប៉ុននិង អូស្ត្រាលីនាព្រឹកថ្ងៃទី១៣ខែវិច្ឆិកា។ ក្រៅកិច្ចប្រជុំ ជាប្រចាំរបស់ថ្នាក់ដឹកនាំប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ ដែល រៀបចំឡើងនៅទីក្រុងម៉ានីល ប្រទេស ហ្វុីលីពីន ប្រធានាធិបតីត្រាំ បានជួប ... Read More »
ក្លិបជាច្រើនទាក់ទង Patrice Evra ក្រោយ Marseille បញ្ចប់កុងត្រា
ភ្នាក់ងាររបស់កីឡាករ Patrice Evra បានឲ្យដឹងថា មានក្លិបជាច្រើនបានទាក់ទងចង់បាន ខ្សែការពារបារាំងនេះទៅលេងជាមួយនឹងក្រុមរបស់ពួកគេបន្ទាប់ពីគាត់ត្រូវបានក្លិបបារាំង Marseilleបញ្ចប់កុងត្រាមុនកិច្ចសន្យា។ ខ្សែការពារស្លាបឆ្វេងវ័យ៣៦ឆ្នាំរូបនេះត្រូវបានក្លិបMarseilleបញ្ចប់កុងត្រាបន្ទាប់ពីរូបគាត់ប្រើក្បាច់កុងហ្វូទាត់លើអ្នកគាំទ្រខ្លួនពេលប្រកួតជាមួយនឹងក្រុមVitoria Guimaraesនៅក្នុងកម្មវិធីEuropa League ហើយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបក៏បានដាក់ពិន័យ មិនឲ្យអតីតកីឡាករក្លិបManchester United និង Juventus ... Read More »
ក្រុម IS មានកម្លាំងខ្លាំងឡើងវិញនៅទីក្រុងយុទ្ធសាស្ត្រស៊ីរី
សន្តិភាពនៅក្នុងប្រទេសស៊ីរីមានសង្ឃឹមក្រោយពេលកម្លាំងទាហានស៊ីរីនិងរុស្ស៊ី បានប្រកាស យកឈ្នះក្រុមភេរវកម្ម IS នៅលើសមរភូមិ ដោយដណ្តើមបានទីតាំងស្ទើតែទាំងស្រុង នៅសល់ប្រមាណតែ៥ភាគរយប៉ុណ្ណោះដែលក្រុម IS គ្រប់គ្រង ។ ប៉ុន្តែក្តីសង្ឃឹមត្រូវបានរលាយ ក្រោយ ពេលក្រុមភេរវកម្ម IS ស្រាប់តែវាយបក ... Read More »
រកឃើញ២ក្រុមបន្ថែមទៀតនៅអឺរ៉ុបដែលបានកៅអីទៅ World Cup ឆ្នាំ២០១៨
ក្រុមជម្រើសជាតិស្វុីសនិងក្រូអាតបានកៅអីទៅលេងនៅ World Cup ឆ្នាំ២០១៨ ក្នុងប្រទេសរុស្ស៊ីហើយបន្ទាប់ពីយកឈ្នះលើគូប្រកួតរៀងៗខ្លួន។ ក្នុងការប្រកួតជើងទី២ស្វុីសបានលេងស្មើជាមួយអៀរឡង់ខាងជើងក្នុងប្រកួតទី២ ដោយលទ្ធផល ០-០។ ប៉ុន្តែពួកគេមានគ្រាប់ចំណេញក្នុងដៃមួយគ្រាប់កាលពីប្រកួតជើងទី១។ ចំណែកឯក្រុមក្រូអាតដែលមានសង្ឃឹមខ្ពស់តាំងពីជើងទីមួយឈ្នះ ៤-១ លើក្រិកនោះ ក្នុងជើងទី២ ពួកប្រកួតបានត្រឹម ០-០។ ... Read More »
ទីផ្សារភាគហ៊ុនប្រទេសតំបន់ឈូងសមុទ្រធ្លាក់ចុះដោយសារសាវឌីអារ៉ាប៊ី
នៅក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយជាទ្រង់ទ្រាយធំ សំដៅទៅលើអ្នកជំនួញ ធំៗ រាជវង្សានុវង្សមន្ត្រីរាជការរបស់ប្រទេសសាវឌីអារ៉ាប៊ី រួមជាមួយការប្រឈមមុខតានតឹងជាមួយអីុរ៉ង់ បានធ្វើឲ្យទីផ្សារភាគហ៊ុននៅបណ្តាប្រទេសឈូងសមុទ្ររងផលប៉ះពាល់ យ៉ាងខ្លាំង ។ ក្រុមអ្នកវិនិយោគបានលក់ភាគហ៊ុនរបស់ខ្លួន ធ្វើឲ្យទីផ្សារភាគហ៊ុនដាំក្បាលចុះ។ ក្រុមអ្នកវិនិយោគ នៅ៦ប្រទេស ស្ថិតនៅក្នុងគណៈកម្មាការសហប្រតិបត្តិការឈូង សមុទ្រ គឺ ... Read More »