ព័ត៌មានទាន់ហេតុការណ៍៖
'

អ្នកថ្មើរជើងម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខណៈឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ដបុក

ខេត្តកណ្ដាលៈ បុរសជាអ្នកថ្មើរជើងម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្ដបុកពេញមួយទំហឹង កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ២១ ត្រង់ចំណុចខាងជើងស្ពានព្រែកនូ (ស្ពានទិ៥៩) ស្ថិតក្នុងភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ ... Read More »

ស្លាប់ទៀតហើយនៅលើកំណាត់ផ្លូវជាតិលេខ៥៥ដោយសារគ្រោះថ្នាក់ចរាចរណ៍

ខេត្តពោធិ៍សាត់៖ គេសង្កេតឃើញនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ពីខេត្តពោធិ៍សាត់ឆ្ពោះស្រុកវាលវែង បន្ទាប់ពីស្ថាបនាផវ្លូ ១ខ្សែនេះ ស្ទើរតែរួចរាល់ ១រយភាគរយមកនេះ គេសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍ឥតឈប់ឈរបណ្ដាលឲ្យរងរបួសស្រាលធ្ងន់ និងស្លាប់ជាបន្តបន្ទាប់ ព្រមទាំងខូចខាតមធ្យោបាយធ្វើដំណើរដូចជារថយន្ត និងម៉ូតូ។ល។ ជាក់ស្ដែងស្រ្តីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅនឹងកន្លែង ដោយក្នុងករណីគ្រោះថ្នងក់ចរាចរណ៍រថយន្តបុក ខណៈដែលស្រ្តីរងគ្រោះកំពុងថ្មើរជើង(ដើរឆ្លងផ្លូវ)។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីម៉ោង៦ ... Read More »

ផ្ទុះឡកម្ដៅរោងចក្រកាត់ដេរ《ប្រាយស្កាយ》ធ្លាយទៅរោក្រPUZIN របួសកម្មករម្នាក់មិនទាន់ដឹងមូលហេតុ

ភ្នំពេញ៖ ឡកម្ដៅនៅក្នុងរោងចក្រកាត់ដេរយីហោ 《ប្រាយស្កាយ》 បានផ្ទុះឡើងយ៉ាងកក្រើក និងមានភ្លើងឆាបឆេះបណ្ដាយឲ្យធ្លាយចេញក្រៅរោងចក្រទម្លុះជញ្ញាំងរួចឆ្លងផ្លូវម្ខាងទៀត បុកទម្លុះជញ្ជាំងមួយទៀត ព្រមទាំងចូលក្នុងរោងចក្រមួយទៀតធ្វើឲ្យមានកម្មករម្នាក់បានរងរបួសធ្ងន់ថែមទៀត និងមិនទាន់ត្រូវបានគេដឹងពីមូលហេតុនៅឡើយនិងបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ដែលរោងចក្រកាត់ដេរមួយនោះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ... Read More »

នគរបាលចាប់ខ្លួនស្រ្ដីម្នាក់និងដកហូតថ្នាំញៀនចំនួន៤០កញ្ចប់

ខេត្តកណ្ដាលៈ ស្រ្ដីជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងដកហូតថ្នាំញៀនចំនួន៤០កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ៅង១៥និង៤៧នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ... Read More »

លោកតាវ័យ៧០ឆ្នាំ ដែលជាម្ចាស់រថយន្តសាំយ៉ុង ថ្លែងអំណរគុណដល់ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានអន្តរាគមន៍រកឃើញរថយន្តរបស់គាត់បានភ្លាមៗក្រោយចោរលួច

  ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ លោកតាវ័យ៧០ឆ្នាំម្នាក់ ដែលជាម្ចាស់រថយន្តឈ្មោះ សោម សុំ (ហៅចក់) ជនជាតិខ្មែរ មុខរបរ លក់បបរ នៅភូមិចក ឃុំបែកចាន ... Read More »

រថយន្តដឹកឥដ្ឋបុករថយន្តCRVរួចបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តម៉ាក កូរ៉េ មួយគ្រឿង ​ដឹកឥដ្ឋ បុករថយន្តCRV រួចក៏រេចង្កូតទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ​ពេញទំហឹង បណ្តាលឲ្យរងការខូចខាត២កង់។ ​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧​ តាមបណ្តោយមហាវីថី ... Read More »

អធិការនគរបាលខណ្ឌទួលគោក៖ បងប្អូនអ្នករត់ម៉ូតូកង់៣ណាដែលចូលរួមជួយ បង្ការ បង្ក្រាប និងបទល្មើសឆក់ ប្លន់ នឹងទទួលរង្វាន់លើកទឹកចិត្តចំនួន៤០ម៉ឺនរៀល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលដឹកនាំដោយ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌទួលគោក និងមានការចូលរួម ដោយលោកអធិការរង នាយប៉ុស្តិ៍ទាំង១០ ក្នុងមូលដ្ឋានខណ្ឌទួលគោក ... Read More »

បេក្ខភាពទាំង១៦នាក់ សម្រាប់ប្រកួតជុំទី២ពានរង្វាន់ TV5 Knock Out Series by K.Cement រដូវកាលទី១

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ TV5 Knock Out Series by K.Cement រដូវកាលទី១ វគ្គជម្រុះជុំទី១ បានកន្លងផុតហើយ ដោយរកឃើញ អ្នកប្រដាល់ជើងខ្លាំង១៦នាក់ សម្រាប់ត្រៀមប្រកួតជុំទី២ ... Read More »

អតីតប្រធានាធិបតី៥រូបបង្ហាញវត្តមានព្រមគ្នាដើម្បីស្វែងរកមូលនិធិសម្រាប់ជនរងគ្រោះដោយខ្យល់ព្យុះ

ប្រធានាធិបតីអាមេរិកទាំង៥រូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបានបង្ហាញខ្លួនព្រមគ្នា ដើម្បីស្វែងរកមូលនិធិជួយដល់ ជនរងគ្រោះដោយខ្យល់ព្យុះនៅរដ្ឋតិចសាស ផ្លរីដា ឡូស៊ានណា ផឹតតូរីកូ និងវើជីនញ៉ា។ អតីតប្រធានាធិបតី៣រូប មកពីគណបក្សប្រជាធិបេយ្យ លោក អូបាម៉ា លោក ប៊ីល គ្លីនតុន ... Read More »

បើករដូវកាលប្រកួតកីឡាសីដក់ពានរង្វាន់សហព័ន្ធលើកទី១

ភ្នំពេញ ៖ ដើម្បីឆ្លើយតបតម្រូវការ ក្រសួងអប់រំយុវជន និងកីឡា និងលើកទឹកចិត្ត ដល់កីឡាករ កីឡាការិនី ថ្នាក់ដឹកនាំសហព័ន្ធកីឡាសីដក់ និងឈិនឡូន កម្ពុជា បានរៀបចំការប្រកួតមួយ ដោយប្រសិទ្ធនាមថា “ការប្រកួតសីដក់ដណ្តើមពានសហព័ន្ធ” ក្នុងគោលបំណងជំរុញ ... Read More »

មុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវសមត្ថកិច្ចបន្តស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួនបាន៦នាក់

ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ គេឃើញកម្លាំងនគរបានខណ្ឌដូនពេញ បានស្រាវជ្រាវក្រុមមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបានជាបន្តបន្ទាប់ ។ ជាក់ស្តែងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី២ បានឃាត់ខ្លួនជនសង្ស័យ៦នាក់ ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងដកហូតបានម៉ូតូចំនួន៣គ្រឿង ស្ថិតនៅចំណុចផ្លូវ១៤២ ... Read More »

ឆក់កាបូបបានសម្រេចតែរត់គេចខ្លួនមិនរួចត្រូវនគរបាលប៉ុស្តិ៍វត្តភ្នំឃាត់ខ្លួនបាន២នាក់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានហើយស្វាគមន៍ម្នាក់មួយដៃមួយជើង បណ្ដាលឲ្យរងរបួសបែកក្បាល ក្រោយពួកគេធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នារីម្នាក់បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់គេចខ្លួន តែគេចមិនរួច ត្រូវកម្លាំងនគរបាលប៉ុស្តិ៍វត្តភ្នំក្របួចជាប់ ។ ករណីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ... Read More »

ក្មេងប្រុងហ្វីលីពីនទទួលបានប្រាក់រង្វាន់៥លានដុល្លារដោយជួយឲ្យសម្លាប់មេដឹកនាំISនៅហ្វីលីពីនដោយមិនដឹងខ្លួន

មេដឹកនាំ២រូបរបស់ក្រុមភេរវកម្ម IS នៅទីក្រុងម៉ារ៉ាវី ត្រូវបានសម្លាប់យ៉ាងងាយស្រួល ដោយសារតែមានការជួយពីកុមារអាយុ១៦ឆ្នាំម្នាក់។ មេដឹកនាំភេរវកម្ម Isnilon Hapilon អ្នកដែលគេចាត់ទុកថាជាមេដឹកនាំតំបន់អាស៊ីភាគអាគ្នេយ៍របស់ក្រុម IS ត្រូវបានអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់៥លានដុល្លារ ក្នុងការចាប់ខ្លួន ឬសម្លាប់ និង Omar ... Read More »

មុខសញ្ញាលក់ថ្នាំញៀនប្រុស ស្រី២នាក់ត្រូវនគរបាលក្រុងព្រះសីហនុឃាត់ខ្លួន

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោ ភុល ភស្តាអធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាៈ នៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៧ វេលាម៉ោង ១៦ ល្ងាច កម្លាំងអធិការដ្ឋាននគរបាលក្រុង ដឹកនាំដោយលោកអនុសេនីយ៍ឯកតាក រាមអធិការរង ... Read More »

លែងលះគ្នាជាមួយប្តីជាងកន្លះឆ្នាំមិនដឹងមានរឿងអីចង.កសម្លាប់ខ្លួនក្នុងបុរីប៉េងហួត

ភ្នំពេញៈ ស្រ្តីម្នាក់ដែលគេស្គាល់ថា ឈ្មោះ វ៉ា នួនសុភា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ បានសម្រេចចិត្តយកក្រមាចង.កធ្វើអត្តឃាតខ្លួនឯង នៅធ្នឹមបង្អួចក្នុងបន្ទប់ដេក ដោយមិនដឹងមូលហេតុ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ10 ... Read More »

សម្តេចតេជោ៖ “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” ២៣ តុលា ១៩៩១ គឺបានកើតចេញពីការចរចាដំបូង “សីហនុ-ហ៊ុន សែន”

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា “កិច្ចព្រមព្រៀងទីក្រុងប៉ារីស” ២៣ តុលា ១៩៩១ គឺបានកើតចេញពីការចរចារដំបូង “សីហនុ-ហ៊ុន សែន” ។ សម្តេចតេជោបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧យ៉ាងដូច្នេះថា៖ «ការពិតនៃកើតចេញ ... Read More »

DHAS ប្រារព្វពិធីជប់លៀង ថ្លែងអំណរគុណ ចែកចាយ និងលក់

ភ្នំពេញ៖ DHA Siamwalla Ltd., ជាក្រុមហ៊ុនផលិតសម្ភារៈសិក្សានិងសម្ភារៈការិយាល័យបានរៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណអតិថិជនអ្នកចែកចាយនិងលក់ប្រទេសកម្ពុជា។កម្មវិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៧ក្រោមវត្តមានភ្ញៀវកិត្តិយសជាច្រើនរយនាក់។ នៅក្នុងពិធីជប់លៀងថ្លែងអំណរគុណអតិថិជននេះមានអ្នកចែកចាយនិងលក់រាយចូលរួមប្រមាណជាជាង២៥០នាក់ជាពិសេសនៅក្នុងចំណោមអតិថិជនទាំងនោះយើងមានលោកស៊ុនប៊ុនទ្រីនាយកគ្រប់គ្រងនៃក្រុមហ៊ុនទីស៊ាងអ៊ីមផតអិចផតដែលជាក្រុមហ៊ុនចែកចាយតែមួយគត់ប្រចាំនៅក្នុងប្រទេសកម្ពុជារបស់DHAS ក៏មានវត្តមានជាភ្ញៀវកតិ្តយសនៅក្នុងពិធីនេះដែរ។ លោកSuharit Siamwalla នាយកគ្រប់គ្រងក្រុមហ៊ុនDHAS បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាគឺជាទីផ្សារដ៏សំខាន់មួយហើយយើងមានគម្រោងណែនាំនូវផលិតផលដ៏អស្ចារ្យនិងមានគុណភាពខ្ពស់បន្ថែមទៀតនៅទីនេះស្របពេលដែលប្រជាជនកម្ពុជាបានទទួលស្គាល់និងពេញចិត្តជាមួយនឹងគុណភាពល្អរបស់ផលិតផលនៃយើងរួចជាស្រេចទៅហើយនោះ “។លោកបានថ្លែងបន្តទៀតថា“ដើម្បីធ្វើដំណើរឆ្ពោះទៅមុខDHAS មកទីនេះមិនត្រឹមតែណែនាំផលិតផលថ្មីៗប៉ុណ្ណោះទេតែថែមទាំងដើម្បីពង្រឹងទំនាក់ទំនងរវាងអតិថិជនក្នុងស្រុកនិងDHAS ព្រមទាំងជម្រាបជូនអ្នកទាំងអស់គ្នាអោយដឹងពីអ្វីដែលយើងកំពុងធ្វើហើយសំខាន់បំផុតគឺដើម្បីចាប់ផ្តើមធ្វើដំណើររួមគ្នាពង្រីកវិសាលភាពនូវទំនុកចិត្តរបស់អតិថិជនកម្ពុជាក្នុងការជ្រើសរើសផលិតផលដែលមានគុណភាព។ ... Read More »

ដោះលែង​ឈ្មួញ​ឈើ​រង​ប្រតិកម្ម​១៨០អង្សាសេ​ ៖​ លោក​ចៅក្រម​ អេង​ ចំណាប់​ រង​បណ្ដឹង​បី​ទៅ​ស្ថាប័ន​កំពូល​ៗ

ភ្នំពេញ​​៖ ក្រោយ​ដោះលែង​ឈ្មួញ​ឈើ​ម្នាក់​ហើយ ​មាន​ប្រតិកម្ម​ពី​មន្ត្រី​ជាន់ខ្ពស់​តុលាការ​ខេត្ត​ក្រចេះ​ និង​ អាជ្ញាធរ​មូលដ្ឋាន​ នោះ​ ឥឡូវ​នេះ​ លោក​ អេង​ ចំណាប់​ ចៅក្រម​សាលា​ដំបូង​ខេត្ត​ក្រចេះ​ ត្រូវ​បាន​រង​បណ្ដឹង​បី​ទៅ​ស្ថាប័ន​កំពូល​ ។​ ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បង្ហើប​ឱ្យ​ដឹងថា​ បណ្តឹង​បី​ដាច់​ដោយឡែក​ពី​គ្នា​ប្រឆាំង​លោក​អេង​ ... Read More »

CBLប្រកាសបើករៀបចំពិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍២០១៧-២០១៨

ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (ហៅកាត់ថា ក្រុមហ៊ុនCBL) បានរៀបចំកម្មវិធីដ៏ធំមួយនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីប្រកាសបើកនូវ Facebook Fan Page (Party and Celebration) ... Read More »

សួង ស៊ីធឿន និងទ្រី តារាវុធ បញ្ជាក់រឿងស្នេហាក្រៅឆាក

ភ្នំពេញ៖ តួឯកប្រុសស្រីវ័យក្មេង នៃរឿង “សសរកន្លោង” ត្រូវបានមហាជនមួយចំនួនយល់ថា បានភ្ជាប់ទំនាក់ទំនងស្នេហាក្រៅឆាក ក្រោយពីពួកគេបានបណ្តើរគ្នាស្ទើរគ្រប់កម្មវិធី។ ពួកគេបញ្ជាក់ដូចគ្នាថា ទំនងជាការយល់ច្រឡំច្រើនជាង ប៉ុន្តែមិនប្រាកដទេថា ថ្ងៃក្រោយនឹងទៅជាយ៉ាងណា។ តារាសម្តែងសួង ស៊ីធឿន កាន់តែមានភាពផ្អែមល្ហែមច្រើនជាមួយFreshie Boy ... Read More »

លោកឧត្តមសេនីយ៍ឯក តូច តារា មេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរ័ក្សនិងលោកស្រីដង្ហែអង្គកឋិនទានសាមគ្គីចូលវត្តគគីររដួចស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ ថវិកាសរុបចំនួនជាង៣៤លានរៀល និងប្រាក់ដុល្លារ ៣.១៩៨ដុល្លារ និងស៊ីម៉ង់ត៍១០តោន ដែលជាបច្ច័យបានពីអង្គកឋិនទានសាមគ្គី ត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែនាំយកទៅប្រគេនព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្តគគីររដួច ដែលមានទីតាំងស្ថិតនៅក្នុងភូមិ-ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹក ... Read More »

បុរសម្នាក់រងរបួសបែកក្បាលសន្លប់ដោយសារជិះម៉ូតូបុករថយន្ត

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសបែកក្បាល ហូរឈាមសន្លប់ស្ដូកស្ដឹងនឹងកន្លែង ត្រូវបានអ្នកភូមិដឹកមកកាន់មន្ទីរពេទ្យ ខណៈជួបករណីគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ បុកជាមួយរថយន្តមួយគ្រឿង បញ្ច្រាសទិសគ្នាពេញទំហឹងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លើផ្លូវលេខ ២១៦ ស្ថិតក្នុងភូមិ រោងបន្លែសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ... Read More »

អ្នកធំខេត្តពោធិ៍សាត់ជំនាញខាងអន្តរាគមន៍ឲ្យដោះលែងឡានដឹកឈើ ដោយសារលុយឬមានចេតនាបំផ្លាញព្រៃឈើ?

ខេត្តពោធិ៍សាត់៖ សេចក្តីរាយការណ៍បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ថា អ្នកធំខេត្តពោធិ៍សាត់បានចេញមុខអន្តរាគមន៍ឲ្យដោះលែងឈើពេញមួយរថយន្តយីឌុប ដោយណែនាំឲ្យសមត្ថកិច្ចគ្រាន់តែអប់រំប៉ុណ្ណោះ ដែលសកម្មភាពបែបនេះរបស់អ្នកធំនៅខេត្តពោធិ៍សាត់នោះ សង្ស័យដោសារតែលុយ ឬបើពុំដូច្នោះទេគឺមានចេតនាបំផ្លាញព្រៃឈើឲ្យរលាយហិនហោចយ៉ាងពិតប្រាកដ? កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥០៣ ភូមិព្រែក១ ... Read More »

Suzuki Smashបត់ឆ្វេងខ្វះប្រុងប្រយត្ន័បុកជាមួយZoomer Xស្របគ្នារបួសធ្ងន់ស្រាល៣នាក់

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូទិសដៅស្របគ្នា ខណៈបត់ឆ្វេងខ្វះប្រុងប្រយត្ន័កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ០១ ស្ថិតក្នុងភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។ តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ... Read More »

ចោរម្ចាស់អស់លក្ខណ៍នៅត្រឹមទូរស័ព្ទភ្ជាប់ប្រព័ន្ធGPS

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានម្ចាស់កាបូបដេញតាម តាំងពីខណ្ឌសែនសុខ រហូតតាមចាប់បាននៅខណ្ឌចំការមន ដោយជនសង្ស័យនោះធ្វើសកម្មភាពលួចកាបូបបានសម្រេចរួចគេចខ្លួន ។ ក្នុងការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្លញវ៣៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា   Read More »

រថយន្តសាំយ៉ុងកូរ៉េបុកទ្រូងផ្លូវបែកកង់ទៅមុខលែងរួច អ្នកបើកបរគេចខ្លួនបាត់

ភ្នំពេញ៖ រថយន្តម៉ាកសាំយ៉ុងកូរ៉េ១គ្រឿង ធ្វើដំណើរពីត្បូងទៅជើង តាមផ្លូវជាតិលេខ២ លុះមកដល់ចំណុចកើតហេតុក្បែរស្នាក់ការកណ្តាលគណបក្សប្រឆាំង ក៏ជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យខូចខាតបែកកង់មុខ និងក្រោយទៅមុខលែងរួច។ ចំណែកអ្នកបើកបរឃើញសភាពមិនស្រួល ក៏ចុះពីលើរថយន្តជិះម៉ូតូគេចខ្លួនបាត់តែម្តង បន្សល់ទុករថយន្តចោលកន្លែងហេតុឲ្យក្រុមសមត្ថកិច្ចជួយមើល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ... Read More »

បុរស២នាក់ជិះម៉ូតូត្រូវរថយន្ដមិនស្គាល់អត្តសញ្ញាណបុកប៉ើងរងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា៖ នៅយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៨និង៤៥នាទី លើផ្លូវជាតិលេខ៤ ត្រង់ចំណុច កែងផ្លូវបន្ទាយកងរាជអាវុធហត្ថក្រុងព្រះសីហនុ (ចំការកៅស៊ូឃ្លាំងលើ) ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ... Read More »

សម្តេចតេជោ៖ យើងចងចាំ និងដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានតស៊ូលះបង់និងបូជាគ្រប់យ៉ាងដើម្បីឯករាជ្យជាតិនិងសន្តិភាពជាតិខ្មែរ

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ថា ពិតប្រាកដណាស់ គឺយើងចងចាំ និងដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះ ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេសាប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋាន សាងសង់ស្ពានបេតុងមួយខ្សែប្រវែងជិត១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។ ... Read More »