ព័ត៌មានទាន់ហេតុការណ៍៖
'

សាហាវព្រៃផ្សៃពេកក្រៃ! ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតកកាច់បំបាក់កញាត់ការ៉ុងបោះចូលស្រះទឹក

ខេត្តស្ទឹងត្រែង៖ សាកសពក្មេងប្រុសអាយុ៤ឆ្នាំ ស្លាប់ដោយសារកាច់កច្រកការ៉ុងរួច បោះចោលក្នុងស្រះទឹក ដើម្បីបំបាត់ដាននោះ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចទួលវែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ... Read More »

រដ្ឋមន្ត្រីបរិស្ថាន៖ ជ័យលាភីរបស់និស្សិតកម្ពុជាគឺជាធនធាននាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរស្ថាននៅថ្ងៃទី១៦ ខែតុលានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររងជូនដល់និស្សិតនៅសាកលវិទ្យាល័យអន្តរជាតិ។ ថ្លែងទៅកាន់និស្សិតទទួលជ័យលាភី លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការទទួលបានជ័យលាភីដល់និស្សិតទាំងអស់ដែលទទួលបានជ័យលាភីនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ធនធានមនុស្សទាំងអស់នេះហើយ ... Read More »

ទិដ្ឋភាពវាយប្រហារភេរវកម្មស្លាប់និងរបួសជាង៥០០នាក់នៅស៊ូម៉ាលី

ការវាយប្រហារជាទ្រង់ទ្រាយធំ នៅប្រទេសស៊ូម៉ាលី បណ្តាលឲ្យអគារជាច្រើនត្រូវបាក់ស្រុត និងសម្លាប់មនុស្សយ៉ាងតិច២៧៦នាក់ និងជាង៣០០នាក់រងរបួស។ ចំនួនអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ក្នុងពេលដែលអ្នករងរបួសធ្ងន់កំពុងស្ថិត ក្នុងការសង្គ្រោះបន្ទាន់។ អ្នកដែលនៅពីក្រោយការវាយប្រហារខាងលើ គឺជាសំណួរយ៉ាងមិនទាន់មានចម្លើយ។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានការផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្ត២ផ្សេងគ្នា កាលពីថ្ងៃទី១៤ ខែតុលា ក្នុងទីក្រុង ... Read More »

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរក្រុងបានលុងអត់ខ្វល់នឹងបញ្ហារបស់ប្រជាពលរដ្ឋ

ប្រជាពលរដ្ឋក្រុងបានលុង ខេត្តរតនគិរីកំពុងខ្វល់ខ្វាយនឹងបញ្ហាសំខាន់ពីរ ដែលអាជ្ញាធរជាអាណាព្យាបាលពួកគាត់ធ្វើមិនដឹង មិនឮ ឬមិនដោះស្រាយឲ្យតែម្តងនោះគឺបញ្ហាសំរាម និងទឹកស្អាត។ សំរាមត្រូវបានគរស្ទើរក្លាយជាកូនភ្នំអស់រយៈពេលរាប់ខែ តាំងពីក្រោយភ្ជុំមកម្ល៉េះ។ គេមិនឃើញអាជ្ញាធរក្រុងបានលុងគិតគូរខ្វល់ខ្វាយដោះស្រាយបញ្ហាសំរាមនេះឡើយ។ រីឯបញ្ហាទឹកស្អាតក៏កំពុងក្លាយជាចំណោទសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់នោះដែរ។ ទឹកស្អាតរបស់ក្រុមហ៊ុនតាយសេងប្រែជាល្អក់ឡើងពណ៌ក្រហម ក៏គ្មានឃើញអាជ្ញាធរណាចាត់ការសួរនាំក្រុមហ៊ុននោះដែរ។ ប្រជាពលរដ្ឋក្រុងបានលុងនិយាយថា បញ្ហាសំរាម និងទឹកស្អាតនេះគឺឆ្លុះបញ្ចាំងពីសមត្ថភាពថ្នាក់ដឹកនាំក្រុង ... Read More »

បុរសជនជាតិចិនបើកឡានបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរារចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូ នៅលើផ្លូវជាតិលេខ៤នៅវេលាម៉ោង០៨និង៤៥នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចមុខ សាលាបឋមសិក្សា-អនុវិទ្យាល័យហ៊ុនសែន ឃ្លាំងលើ ស្ថិតក្នុងក្រុមទី៦ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ... Read More »

រឿង«ថតកុន» របស់នាយគ្រឿន ប្រកាសចាក់បញ្ចាំង

ភ្នំពេញ៖ ភាពយន្តបែបកំប្លែងថ្មីរឿង “ថតកុន” ដែលជាស្នាដៃនិពន្ធ និងដឹកនាំសម្តែងរបស់នាយគ្រឿន បានប្រកាសចាក់បញ្ចាំងហើយ ។ កម្មវិធីប្រកាសចាក់បញ្ចាំងជាមួយនឹងការប្រគំតន្រ្តី ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នារោងភាពយន្ត PRIME Cinerplex ស្ថិតក្នុងផ្សារទំនើបសុវណ្ណា ... Read More »

លួចគោ៥ក្បាលទាំងព្រឹកព្រលឹម នគរបាលក្របួចបាន៣នាក់ មេខ្លោងរត់រួច

ខេត្តពោធិ៍សាត់៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល សហការគ្នា ចុះបង្រ្កាបមុខសញ្ញាក្រុមចោរលួចសត្វគោ៣នាក់ ប៉ុន្តែមេខ្លោង និងមធ្យោបាយដឹកជញ្ជូន(រថយន្ត)រត់រួច។ ប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៦ និង៥នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចបោះរាំង ... Read More »

ឃាត់ខ្លួនជនសង្ស័យ៤នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញៈ ជនសង្ស័យ ៤នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលផ្សារថ្មីទី១ ធ្វើកាឃាត់ ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ កាលពីវេលាម៉ោង ០៦និង៤៥នាទី ថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៧ នៅក្បែរបង វិទ្យាល័យបាក់ទូក ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ... Read More »

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា   Read More »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញចូលរួមប្រជុំ រដ្ឋសភាលើកទី៩ នីតិកាលទី៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥ បន្តទៀត បន្ទាប់ពីការបើកសម័យប្រជុំរដ្ឋសភាលើកទី៩ និតិកាលទី៥នៅថ្ងៃទី១២ តុលា ២០១៧ ... Read More »

បុរសម្នាក់បុគ្គលិកក្រុមហ៊ុនចិនលួចសម្ភារលក់អស់ទឹកប្រាក់ប្រមាណជាង៥ពាន់ដុល្លារ រត់គេចខ្លួនជាង៣ខែ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉ូឡារួមដំណើរជាមួយនារីម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌ៧មករា ឃាត់ខ្លួន ពាក់ព័ន្ធករណីលួចសម្ភារគ្រឿងកង់របស់ក្រុមហ៊ុនចិន អស់ទឹកប្រាក់ប្រមាណជាង៥០០០$ ដែលបានប្រព្រឹត្តកាលពីដើមខែកក្កដា ឆ្នាំ២០១៧ ហើយបានរត់គេខ្លួនបាត់រហូត ដល់វេលាម៉ោង០៣និង២០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ម្ចាស់ក្រុមហ៊ុនចិនបានឃើញជនសង្ស័យ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ និងសម្ដេចម៉ែក្នុងពិធីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ... Read More »

ស្លាប់២ របួសធ្ងន់៣ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នានៅស្រុកបាទី

ខេត្តតាកែវ៖ យ៉ាងហោចណាស់មានមនុស្ស២បានស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា ដែលកើតឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅក្នុងស្រុកបាទី។ បើតាមសមត្ថកិច្ចស្រុកបាទីបានឲ្យដឹងថា ហេតុការណ៍ទី១ កើតឡើងនៅលើផ្លូវខេត្តលេខ 122A ត្រង់ចំណុចភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ... Read More »

ខ្វះការប្រុងប្រយ័ត្នបើកម៉ូតូទៅបុកឡានដឹកដីរងរបួសធ្ងន់២នាក់

ខេត្តតាកែវ៖ បុរសពីរនាក់ ដោយសារបើករខ្វះការប្រុងប្រយ័ត្នបានជួបគ្រោះថ្នាក់ចរាចរន៍ចៃដន្យ និងរងរបួសធ្ងន់ បន្ទាប់ពីពួកគេបើកម៉ូតូ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទៅបុកជាមួយនឹងរថយន្តដឹកដីមួយចំពីមុខពេញទំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និង២០ នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២១០៧ នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ... Read More »

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋអស់មួយខ្នងនៅស្រុកសំរោង

ខេត្តតាកែវ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូងអគ្គីភ័យឆេះទាំង ស្រុង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៣និង១៥នាទីរសៀល ស្ថិតនៅភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។ លោកវរសេនីយ៍ទោ មឿង សារុន ... Read More »

រថយន្ត​បែន​សាកកម្លាំងជាមួយឡានដឹក​កុងតឺន័រ​លទ្ធផលរបួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត​បែន​បុក​គ្នា​ ជាមួយ​រថយន្ត​ដឹក​កុងតឺន័រ​នៅវេលាម៉ោង​១១និង២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅលើផ្លូវ​ជាតិ​លេខ​៤ ចន្លោះគីឡូម៉ែត្រ១១៨-១១៩​ ស្ថិត​នៅ​ក្នុង​ភូមិ​សំរោង​ ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សិលា​​ ខេត្ត​ព្រះសីហនុ។​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ​នេះកើតឡើង​ រវាង​ ... Read More »

លោកឃួង ស្រេង៖ ថ្ងៃនេះរដ្ឋបាលរាជធានី ភ្នំពេញ ទទួលបាន សមិទ្ធផលថ្មី មួយទៀត គឺស្ពានព្រែកព្នៅ និងផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦ មកផ្លូវជាតិលេខ៥ប្រវែង៨១៧០ម៉ែត្រ

ភ្នំពេញ៖ តបតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខ ប្រជា ពលរដ្ឋ ក៏ដូចលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន សម្តេចតេជោបានសំរេចទិញយកស្ពាន និងផ្លូវលីយ៉ុងផាត់ មកក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ហើយប្រជាពលរដ្ឋយើងដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ ក៏លែងបង់ប្រាក់ ទៀតដែរចាប់ពីម៉ោង០០យប់ ថ្ងៃទី១៥តុលា ... Read More »

មនុស្សជិត១០នាក់រងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ជើងឯក

ភ្នំពេញ៖ បុរសម្នាក់​បើកម៉ូតូរេពេញផ្លូវ បណ្ដា​លឲ្យរថយន្តកូរ៉េដែលដឹកមនុស្សពេញលើរថយន្តត្រឡប់មកពីបុណ្យកឋិនវិញខំបួងចង្កូត ខណៈដែលកំពុងមានភ្លៀងធ្លាក់តិចផងធ្វើឲ្យផ្លូវរអិលរថយន្ដក៏រេចង្កូតក្រឡាប់ផ្ងារជើងរងរបួសធ្ងន់២នាក់ និងស្រាល៥នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យសួគ៌ាភ្លាមៗ ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែតុលា​ឆ្នាំ​២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បើតាមសម្ដីប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើរថយន្តខាងលើបានឲ្យដឹងថា ... Read More »

យុវជន៣នាក់ត្រូវ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដកហូតថ្នាំញៀន៦កញ្ចប់ និងម៉ូតូ១គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀន៣នាក់ ដកហូតថ្នាំញៀន៦កញ្ចប់ រួមជាមួយម៉ូតូ១គ្រឿង កាលពីល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខសាលាកសិកម្ម តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

ប្រជារាស្រ្តទូទាំងប្រទេសជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ប្រជារាស្រ្តទូទាំងប្រទេសជាកូនចៅ ចៅទួត ចៅលួត សូមក្រាបថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៌ា និងសូមកម្ពុជាទទួលបានតែសុខសន្តិភាព វិបុលភាព និងរីកចម្រើនជានិច្ចនិរន្តរ៍ ក្នុងឱកាសគម្រប់ខួប៥ឆ្នាំ នៃការយាងសោយទីវង្គត់របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះ ... Read More »

Moto Mod ដែលប្រើទូរស័ព្ទរបស់អ្នកទៅជា instant camera មួយកំពុងមកដល់ថ្មីៗនេះ

ក្រុមហ៊ុន Lenovo បានបង្ហាញកាមេរ៉ា Moto Mod ថ្មីនៅឯ Mobile World Congress នៅឆ្នាំនេះ រួមទាំងមួយដែលមាន Amazon Alexa assistant ដែលបានដាក់បញ្ចូល ... Read More »

ជនសង្ស័យ២នាក់ត្រូវនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ឃាត់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយវាយទាត់ធាក់បណ្តាលអោយរបួសបាក់ជើងឆ្វេង២កំណាត់និងរបួសក្បាល កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង០៥ និង១៥នាទីល្ងាច ស្ថិតនៅចំណុចសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ... Read More »

ស្លាប់និងរងរបួសមនុស្សច្រើននាក់ណាស់នៅស៊ូម៉ាលី ករណីវាយប្រហារគ្រាប់បែក

គេរាយការណ៍ថា យ៉ាងតិចមនុស្ស៣០នាក់បានស្លាប់ ករណីវាយប្រហារគ្រាប់បែកនៅទីក្រុង Mogadishu ប្រទេសស៊ូម៉ាលី នៅទីតាំងមួយដែលដេរដាស់ដោយមនុស្សចុះឡើង។ កាសែតប៊ីប៊ីស៊ីបានផ្សាយកាលពី៨ម៉ោងមុននេះថា មនុស្សច្រើននាក់ផ្សេងទៀតបានរងរបួស ក្រោយពីរថយន្តដឹកទំនិញមួយគ្រឿងបង្ក្រប់ដោយគ្រាប់បែកបានផ្ទុះនៅជិតផ្លូវចូលទៅកាន់សណ្ឋាគារមួយ។ លោកប៉ូលិសបានថ្លែងថា មនុស្ស២នាក់ទៀតក៏បានស្លាប់ក្នុងអំពើវាយប្រហារលើកទី២ ស្ថិតនៅខណ្ឌ Madina ទីក្រុងដដែលខាងលើនោះដែរ ហើយគេមិនទាន់ដឹងថា ... Read More »

ខ្មាន់កាំភ្លើងម្នាក់ជានគរបាលព្រហ្មទណ្ឌក្រុងកម្រិតស្រាល បាញ់សម្លាប់សន្តិសុខផ្សារស្ទឹងមានជ័យចាស់ចំនួន៣គ្រាប់ស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយខ្មាន់កាំភ្លើងម្នាក់ដែលជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបាញ់សម្លាប់បុរសម្នាក់ដែលគេអះអាងថាសន្តិសុខប្រចាំនៅរោងចក្រមួយកន្លែងបណ្ដាលឲ្យស្លាប់នៅក្នុងថ្លក់ឈាមយ៉ាងអាណោចអាធម៌ ។ ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧នៅចំណុចភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សមត្ថកិច្ចជំនាញថ្លែងថា ជនរងគ្រោះមានឈ្មោះ ... Read More »

ធ្លាក់យន្តហោះដឹកទំនិញយោធាបារាំងស្លាប់ និងរងរបួស១០នាក់

ប្រភពប៊ីប៊ីស៊ីផ្សាយនៅព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧(ម៉ោងនៅកម្ពុជា) ថា យន្តហោះដឹកទំនិញមួយគ្រឿងបានធ្លាក់នៅឈូងសមុទ្រ Ivory បន្ទាប់ពីយន្តហោះនេះបានចាកចេញពីអាកាសយានដ្ឋាន Abidjan បានរយៈពេលតែបន្តិចប៉ុណ្ណោះ ដោយសម្លាប់មនុស្ស៤នាក់ និង៦នាក់ផ្សេងទៀតរងរបួស។ បំណែកនៃយន្តហោះរបស់កងទ័ពអាកាសត្រូវបានរសាត់អណ្តែតបោកបក់នៅលើឆ្នេរសមុទ្រមួយ ដែលអ្នកជួយសង្គ្រោះអាចមើលឃើញនោះជាអ្នកបើកបរយន្តហោះដែលនៅរស់។ បើតាមប្រភពព័ត៌មានក្នុងតំបន់ Koaci ... Read More »

ទំនិញខូចគុណភាពជិត៦០គីឡូក្រាមត្រូវសមត្ថកិច្ចកាំកុងត្រូលចាប់យកបាននៅផ្សាររមាស ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ ទំនិញខូគុណភាពចំនួន៥ប្រភេទត្រូវបាន សមត្ថកិច្ចកាំកុងត្រូលខេត្តកំពង់ឆ្នាំងធ្វើការដកហូតពីម្ចាស់អាជីវករ ដែលបានដាក់តាំងលក់នៅផ្សារមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ កិច្ចប្រតិបត្តិការចុះដកទំនិញខូចគុណភាពនេះ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយលោកយីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្ត ... Read More »

ឈ្មួញចាក់ដីរំលោភយកចំណីផ្លូវ និងស្ទឹង ដោយសំអាងថាបានទិញពីលោកអភិបាលរងស្រុកពារាំងជាង១ម៉ឺនដុល្លារ

ខេត្តព្រៃវែង៖ ពលរដ្ឋនៅភូមិជ្រៃ ឃុំ រាប ស្រុកពារាំងបម្រុងផ្ទុះការតវ៉ាមួយបន្ទាប់ ពីមានថៅកែខារ៉ាអូខេម្នាក់បានជួលគ្រឿងចក្រមកចាក់ដីរំលោភយកដីចំណីផ្លូវ សាធារណៈមាត់អូរនៅជាប់ខាងជើងគល់ស្ពានជ្រៃដោយសំអាងថាខ្លួនបានទិញដីនេះពីលោក អ៊ុម វណ្ណធឿន អភិបាលរងស្រុកពារាំងក្នុងតម្លៃជាង១ម៉ឺនដុល្លារ ។ លោក សៀន ហុង ប្រជាពលរដ្ឋរស់នៅ ... Read More »

ផឹកស្រាក្លែមសាច់ច្រើនមានអារម្មណចង់រំលោភជាប់ខ្នោះល្មម

ខេត្តកណ្តាល៖ យុវជនម្នាក់ផឹកស្រា ក្លែមសាច់ច្រើនធ្វើឲ្យតណ្ហាដុតរោលរាងកាយខ្លាំងក្រោយពីឃើញនារីម្ចាស់បន្ទប់ ចូលដេកក៏ប្រើល្បិចចូលនោមរួចខ្ទាស់គន្លឹះ ទ្វារធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ ប៉ុន្តែពេលធ្វើសកម្មភាពបម្រុងរំលោភនោះ ស្រាប់តែនារីរងគ្រោះភ្ញាក់ទាន់ស្រែកឲ្យគេជួយ ទើបអ្នកផឹកពីខាងមុខបន្ទប់ធាក់ទ្វារ ចូលទៅជួយតែត្រូវជនសង្ស័យវាយ១ដៃ បណ្តាលឲ្យរបួសក្បាល។ ក្រោយមកទើប ប្រជាពលរដ្ឋជិតខាងទៅជួយចាប់រួចប្រគល់ឲ្យនគរបាលយកទៅចាត់ការតាមច្បាប់ ។ ហេតុការណ៍ឃាត់ខ្លួននេះកើតឡើង កាលពីម៉ោង១០និង៤៥នាទីយប់ថ្ងៃទី១៣ ... Read More »

ដាក់ថ្នាំងងុយដេកលាយជាមួយស្រាឲ្យប្អូនថ្លៃផឹកដល់កណ្តាលយប់ចាប់រំលោភ

ខេត្តកណ្តាល៖ កាលពីថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចាប់ខ្លួនបុរសម្នាក់ត្រូវជាបងថ្លៃតាមពាក្យបណ្តឹងរបស់ប្អូនថ្លៃស្រី នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិទួលត្នោត ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ បើតាមនារីរងគ្រោះបានប្រាប់សមត្ថ កិច្ចថា ... Read More »

ចាប់ជនសង្ស័យ៤នាក់និងថ្នាំញៀកសាងសំរឿងបញ្ជូនទៅតុលាការ

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចចាប់បញ្ជូនជនសង្ស័យ៤នាក់ ដែលប្រើប្រាស់ និងចែកចាយគ្រឿងញៀន រួមទាំងមានកាំបិតផង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជាបន្តបន្ទាប់ កាលវេលាម៉ោង៣ និង៣៦នាទីរសៀល ថ្ងៃទី១៣ ខែតុលា ... Read More »