ព័ត៌មានទាន់ហេតុការណ៍៖
'

ស្រាបៀរថៃហ្គ័រប្រគល់រង្វាន់ លើកទី ១ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ​ ២០១៧

ភ្នំពេញ៖ កាលពី​​ថ្ងៃទី​ ​២៣ ​ខែមិថុនា​ ឆ្នាំ​​២០១៧ ស្រាបៀរថៃហ្គ័រ (Tiger Beer) បានរៀបចំកម្មវិធីប្រគល់រង្វាន់ជ័យមង្គលលើកទី១ដើម្បីផ្តល់ជូន គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវ ស្រាបៀរថៃហ្គ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍ក្នុងឆ្នាំ​​២០១៧ នេះ ។ កម្មវិធីពិសេសត្រូវបានធ្វើឡើងនៅទីតាំងរោងចក្រផលិតស្រាបៀរកម្ពុជា ... Read More »

មកទល់ពេលនេះ ថៅកែឈើលេខ២​ វ័យក្មេងឈ្មោះ ឆាយ នៅតែបន្តដឹកជញ្ជូនឈើខុសច្បាប់

ខេត្តឧត្តរមានជ័យ៖​ ថៅកែឈើលេខ២​ វ័យក្មេងឈ្មោះ ឆាយ មកទល់ពេលនេះនៅតែបន្តដឹកជញ្ជូនឈើខុសច្បាប់ សឹងតែរាល់យប់ ដោយ​មិនបានកោតក្រេងសមត្ថកិច្ចនោះឡើយ​។ មេឈ្មួញដឹកជញ្ជូន​ឈើ​ប្រភេទលេខ​២ ដែលគេស្គាល់ថាឈ្មោះ ឆាយ ដែលតែងតែដឹកជញ្ជូនឈើខុសច្បាប់ សឹងតែរាល់យប់ ចេញពីស្រុកត្រពាំងប្រាសាទនោះ គេមិនដែលឃើញសមត្ថកិច្ច ឬអាជ្ញាធរមានវិធានការបង្ក្រាប​ទប់ស្កាត់នោះទេ។ ... Read More »

ឡាន៣គ្រឿងបុកបន្តកន្ទុយគ្នារងខូចខាតយ៉ាងដំណំ

  រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងខូចខាតយ៉ាងដំណំ ភ្នំពេញ៖ រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា ខណៈដែលមានរថយន្តខាងមុខព្យាយាមជាន់ហ្វ្រាំងឈប់ ដោយសាររថយន្ត២គ្រឿងខាងមុខ អកហ្សើនឹងម៉ូតូឆ្លងកាត់លើទ្រូងផ្លូវរងរការខូចខាងយ៉ាដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីម៉ោង១៣និង០០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខ(ឃ្លាំងអាស៊ី71) លើកំណាត់ផ្លូវម៉ុងរិទ្ធី ... Read More »

ឆក់កាបូបពុំបានសម្រេច បណ្តាលឲ្យដួលម៉ូតូ ត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃស្ទើរស្លាប់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៥នាក់ជិះម៉ូតូ៤គ្រឿង ខ្លះជិះម្នាក់ឯងខ្លះទៀតជិះគ្នា២នាក់ បានមកធ្វើសកម្មភាពឆក់កាបូបស្ពាយជនរងគ្រោះពីនាក់សង្សារ ខណៈដែលកំពុងបើកម៉ូតូដឹកគ្នា ប៉ុន្តែមិនបានសម្រេច បណ្ដាលឲ្យទាក់ដៃចង្កូតគ្នាដួល ភ្លាមនោះជនរងគ្រោះស្រែថាចោរ ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើង រងរបួសស្ទើរស្លាប់ ចំណែកឯបក្ខពួកប៉ុន្មានអ្នកទៀតរត់គេចខ្លួនបាត់អស់ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២២និង២០នាទីយប់ ... Read More »

សម្ដេចប្រធានព្រឹទ្ធសភាលើកឡើងថា ប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចចំពោះ ប្រទេសវៀតណាម ដែលបានជួយរំដោះកម្ពុជាចេញពីរបបខ្មែរក្រហម

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជាតែងតែងចងចាំជា និច្ចចំពោះប្រជាជន និងរដ្ឋាភិបាលវៀតណាមដែលបានជួយរំដោះ កម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាមកាលពីយប់ថ្ងៃទី២២ ខែមិថុនា ... Read More »

ជនសង្ស័យជាចោរគាស់ផ្ទះត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនតាមរយៈកាមេរ៉ាសុវត្ថិភាព

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ជាចោរ​គាស់​ផ្ទះ​លួចទ្រព្យសម្បត្តិ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន​តាមរយៈកាមេរ៉ា​សុវត្ថិភាព កាលពីរសៀល ថ្ងៃទី២៣ ខែ​មិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចប្លុកផ្ទះជួល ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យរួម​ជាមួយវត្ថុតាងត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចនគរបាល​ក្រុងតាខ្មៅ ... Read More »

លួច​ចូល​កាប់​ឈើគ្រញូង​ក្នុង​ទឹក​ដី​ថៃ ទាហានថៃ​បាញ់​បាក់​ជើង

  ឧត្តរមានជ័យ៖ បុរស​២​នាក់​របួស​ធ្ងន់​និង​១៧​នាក់​ទៀត​រត់​រួចខ្លួន​នៅ​ពេល​ដែល​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ គ្រញូង​នៅ​ក្នុង​ទឹក​ដី​ថៃ​ត្រូវ​បាន​ទាហាន​ថៃ​បាញ់ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​ចំណុច​ទល់​មុខ បង្គោល​សីមា​លេខ​៧​ភូមិ​សាមគ្គី ឃុំ​ត្រពាំងប្រិយ៍ ស្រុកអន្លង់វែង​ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ទី​១-ឈ្មោះ អឿន ... Read More »

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង

ភ្នំពេញ​ ​៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្តធុនធំនឹងគោយន្តកន្រ្តៃ បណ្តាលឲ្យអ្នកបើកគោយន្តកន្ត្រៃម្នាក់ស្លាប់បាត់បង់ជីវិតស្ទើតែមើកសាកសពមិនយល់។ ហេតុការណ៍គ្រោះថ្នាក់ដ៏សែនរន្ធត់មួយនេះបានកើតមានឡើងកាលពីវេលាម៉ោង ១៧និង៣៥នាទីយប់ថ្ងៃទី ២៣ ខែ​​មិថុនា ឆ្នាំ២០១៧ នៅចំណុច មុខខ្លោងទ្វារវត្តពូនភ្នំ លើផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌ ... Read More »

ខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់បុរសរត់រ៉ុម៉កម៉ូតូស្លាប់ទាំងអធ្រាត្រនៅខណ្ឌចំការមនមិនទាន់ដឹងមូលហេតុ

  ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពីបើកម៉ូតូរ៉ុម៉កមកពីដើរលេងផ្ទះមិត្តភក្តិ ។ ហេតុការណ៍បាញ់សម្លាប់មនុស្សដ៏ព្រៃផ្សៃខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅក្បែរស្តុបចំការមន (ជិតវត្តថាន់) តាមបណ្តោយផ្លូវព្រះនរោត្តម ... Read More »

យីឌុបដឹកឈើធ្នង់ជាច្រើនកំណាត់សមត្ថកិច្ចចាប់បាននៅកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឈើធ្នង់ជាច្រើនកំណាត់ដែលឈ្មួញដឹកតាមរថយន្តយីឌុប ត្រូវបានសមត្ថកិច្ចតាមចាប់បាន នៅពេលក្រុមឈ្មួញបានបើករថយន្តដឹកឈើនេះ មកដល់ត្រង់ចំណុច ខាងមុខគីមីសាស្ត្រលង្វែក ស្ថិតក្នុងភូមិជន្លត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើដែលត្រូវបានសមត្ថកិច្ចចម្រុះចាប់បាននោះម៉ាកហ្វុយស៊្សូ ពណ៍សពាក់ស្លាកលេខ ... Read More »

ករណី​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ប្រាក់​ជាង​២៦ម៉ឺន​ដុល្លារ​អាមេរិក​ ៖​ តុលាការ​នឹង​ចេញ​ដីកា​រក្សា​ការពារ​ទ្រព្យ​សម្បត្តិចុងបណ្តឹង

ភ្នំពេញ​៖​ក្រោយ​មនុស្ស​ប្រហែល​ជិត​១០០នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ដែល​លោក​ សាន​ សុផាត​ ចៅក្រម​ស៊ើបសួរ​ មិន​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ក្រុម​អ្នក​តវ៉ា​អះអាងថា​ បាន​រំលោភ​លើ​ទំនុក​ចិត្ត​ទឹក​ប្រាក់​ជាង​២៦ម៉ឺន​ដុល្លារ​អាមេរិក​ នោះ​ នៅ​សប្តាហ៍​ក្រោយ​នេះ​ តុលាការ​នឹង​ចេញ​ដីកា​រក្សា​ការពារ​ទ្រព្យ​សម្បត្តិ​ចុង​បណ្ដឹង​ ... Read More »

កាយដី ប្រទះ​ឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣គ្រាប់ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖ ពលរដ្ឋស៊ីឈ្នួលបើកអេស្កាឈូសឆាយ កាយដី ឱ្យគេនៅដីឡូ ក្នុងអតីតស្តាត ចាស់​ខណៈកំពុងឈូសឆាយដី ដើម្បីសាងសង់ផ្សាររាត្រី ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាម ចំនួន៣គ្រាប់ កាលពីវេលា​ម៉ោង៩និង៣៥នាទីព្រឹកនានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត​សៀម​​រាប ... Read More »

ជនសង្ស័យម្នាក់លួចម៉ូតូសង់កូរេ៉ត្រូវម្ចាស់គេទាន់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១

ភ្នំពេញ : បុរសលក់បបរបានចតមូ៉តូសង់កូរេ៉ ពណ៌ខ្មៅគ្មានស្លាកលេខ ហើយជនសង្ស័យឆ្លៀតឱកាសម្ចាស់ភ្លេចខ្លួន ហើយទុកសោមូ៉តូជាប់មូ៉តូក៏ឡើងជិះយកមូ៉តូបម្រុងគេចខ្លួនប្រហែល២០មែ៉ត្រ ត្រូវម្ចាស់ឃើញស្ទាក់ចាប់បាន និងនាំគ្នាថែមមួយដៃមួយជើងបែកមាត់ ទើបប្ដឹងសមត្ថកិច្ចអោយមកយកទៅបុ៉ស្តិ៍ កាលវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៩០B ... Read More »

មួយព្រឹកគ្រោះថ្នាក់ចរាចរណ៍ពីរលើកស្លាប់មនុស្សពីរនាក់ នៅផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង

ភ្នំពេញ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ពីរលើកក្នុងថ្ងៃតែមួយកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយលើកទី១បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងលើកទី២ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ឃាត់ខ្លួនកម្មករសំណង់បុរី ឌឹកមេង្គរ៉ូយ៉ាល់ចំនួន ៣នាក់ ព្រមទាំងដកហូតថ្នាំញៀន មួយកញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន

រាជធានីភ្នំពេញ៖ នគរបាលអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនកម្មករសំណង់ធ្វើការក្នុងបុរីឌឹកមេគង្គរ៉ូយ៉ាល់ចំនួន ៣នាក់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងការដ្ឋានសំណង់បុរី ឌឹកមេគង្គរ៉ូយ៉ាល់ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »

ឃុំខ្លួនស្រ្តីម្នាក់ជាមេតុងទីនពីបទឆបោកប្រាក់ជាច្រើនម៉ឺនដុល្លារ

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ដែលជាគេស្គាល់ថា ជាមេតុងទីន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរពីបទឆបោក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ។ ស្ត្រីដែលគេស្គាល់ថា ជាមេតុងទីននោះ មានឈ្មោះ ... Read More »

Asus Vivobook S មានរាងស្ដើងជាជំនាន់ទី 7 មានតម្លៃត្រឹមតែ $700 ប៉ុណ្ណោះ

Asus ទើបតែដាក់បង្ហាញ VivoBook S ថ្មីស្រឡាងរបស់ខ្លួនដែលហៅកាត់ S510 ក្នុងថ្ងៃនេះដែលមាន Intel Core i7 processor ជំនាន់ទី 7 ហើយដំនើរការដោយ Windows ... Read More »

ភ្ញៀវចម្រុះជាតិសាសន៍ ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការថយចុះ៨០ភាគសម្រាប់៣ខែដើមឆ្នាំ២០១៧

ប៉ោយប៉ែត៖ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដើម្បីធ្វើដំណើរកំសាន្តនៅរមណីយដ្ឋានផ្សេង មានការធ្លាក់ចុះ៨០ភាគរយនៅរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ។ នគរបាលទេសចរណ៍ប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតប្រាប់ថា នៅតាមបណ្ដាក្រុមហ៊ុនដឹកភ្ងៀវទេចរណ៍មួយចំនួន ក៏មានការថយចុះដែរ ធ្លាប់តែមួយថ្ងៃៗរថយន្តដឹកភ្ងៀវទេសចរណ៍គ្រប់ជាតិសាសន៍ មានការកើនឡើង។ ពីព្រោះការថយចុះចំពោះភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍នោះ បណ្ដាលមកពីកត្តាអាកាសធាតុប្រែប្រួល និងមកពីប្រទេសថៃ ដែលនៅជាប់ព្រំដែនកម្ពុជាមានការរិតបន្តឹងសន្តិសុខផ្ទៃក្នុង ព្រោះកន្លងមកប្រទេសថៃបានជួបនៅផ្ទុះគ្រាប់បែកកណ្ដាលទីក្រុង។ ... Read More »

អ្នកនេសាទ២នាក់បានរួចជីវិត បន្ទាប់ពីលិចទូកក្នុងលំហរសមុទ្រ៥ម៉ោង ក្រោយត្រូវបានអូប៊័ររបស់ក្រុមហ៊ុនGTVC រកឃើញ និងស្រង់បាន

  ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧​ ម៉ោងប្រហែល ២ យប់ ​មាន ទូកនេសាទ ប្រភេទអួនអូសបង្គារ១គ្រឿង បានលិចនៅលំហរសមុទ្រ ចម្ងាយប្រហែល៧ គីឡូម៉ែត្រ ខាងត្បូងកោះពស់ ... Read More »

ទុកម៉ូតូមុខការដ្ឋានសំណង់រវល់តែធ្វើការចុះមកវិញបាត់មិនដឹងទៅណា

ភ្នំពេញ៖​ បុរសកម្មករសំណង់ម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីទុកម៉ូតូនៅខាងមុខការដ្ឋានសំណង់ និងចាក់សោ៣ជាន់ ហើយឡើងទៅជាន់លើ ដើម្បីហូបបាយ​ លុះពេលចុះមកវិញ ស្រាប់តែត្រូវចោរលួចបាត់​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧​ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ជាប់របងសូនវឌ្ឍនៈ​ សង្កាត់ចោមចៅ​ ... Read More »

សត្វគោ ០៦ ក្បាលត្រូវចោលួចបាត់ដោយសុវត្ថិភាពនៅស្រុកទ្រាំង

ខេត្តតាកែវ៖ គោ៦ក្បាល មេ៣ក្បាល និងកូន៣ក្បាល ត្រូវបានចោរ ចូលកាត់សោក្រោល លួចបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្កូវ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ... Read More »

បងប្រុសបង្កើតប៉ុនប៉ងចាប់រំលោភប្អូនស្រីខ្លួនឯង តែមិនបានសម្រេច ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ

ខេត្តក្រចេះ ៖ ដោយសារតែភាពល្មោបកាមរបស់ខ្លួនបានធ្វើឲ្យបងប្រុសបង្កើតចិត្តតិរិច្ឆានម្នាក់ សម្រេចចិត្តលួចចូលបន្ទប់ប្អូនស្រីខ្លួនឯង ធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែមិនបានសម្រេច ខណៈនោះ នារីរងគ្រោះ ប្រឹងរើបំរាស់រួចរត់ចុះមកក្រោម រត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគោលាប់ចាប់ខ្លួនភ្លាមៗតែងម្តង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ... Read More »

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន

ខេត្តតាកែវ៖ យុវជន ២ នាក់ត្រូវបានកំលាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ។ ហេតុការណ៍បង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង 4និង10នាទីរសៀល ថ្ងៃទី22 ខែ មិថុនា ឆ្នាំ 2017 ... Read More »

មិត្តិភក្តិ អតីតប្រធានាធិបតី ផាក គឹនហេ ត្រូវកាត់ទោសជាប់ពន្ធនាគារ៣ឆ្នាំ

រឿងអាស្រូវរបស់កូរ៉េខាងត្បូងពាក់ព័ន្ធនិងអតីតប្រធានាធិបតី ផាក គឹនហេ និងមិត្តភក្តិជិតស្និទ្ធគឺលោកស្រី ឆយ សុងស៊ីល នឹងត្រូវតុលាការដោះស្រាយបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ក្រោយពេលប្រទេសនេះ មានប្រធានាធិបតីថ្មីកើតចេញពីការបោះឆ្នោត ជ្រើសរើសរបស់ពលរដ្ឋ។ បន្ទាប់ពីការកាត់ក្តី លោកស្រី ឆយ សុងស៊ីល ... Read More »

លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីចូលរួមជាអធិបតីទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក

ខេត្តរតនគិរី៖ លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងទិវាបរិស្ថានអន្តរជាតិ​ ០៥​ មិថុនា​ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០១៧ ។ ក្នុងនោះ មានកីឡាករចូលរួមរត់ម៉ារ៉ាតុងជាង២០០នាក់​ នៅថ្ងៃប្រារព្ធទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោកក្នុងពិធីនេះក៏មានការចូលរួមពីលោក​ ... Read More »

អឺរ៉ុបបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែម៦ខែបន្តទៀត

ប្រមុខដឹកនាំសហគមន៍អឺរ៉ុប EU បានបញ្ជាក់ថា នឹងពន្យារពេលទៅលើទណ្ឌកម្មរុស្ស៊ីបន្ថែម៦ខែទៀត ។ ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី គឺជាប់ពាក់ព័ន្ធនឹងការដាក់បញ្ចូលតំបន់ គ្រីមៀ របស់អ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក៏ដូចជាវិបត្តិនៅតំបន់ភាគខាងត្បូង អ៊ុយក្រែន ដែលរុស្ស៊ីនៅពីក្រោយ ។ ការសម្រេចខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុបនៅទីក្រុង ... Read More »

កូរ៉េខាងជើងបន្តសាកល្បងមិស៊ីលឆ្លងទ្វីប

សារព័ត៌មានរ៉យទ័របានផ្សាយថា កូរ៉េខាងជើងទើបតែបានសាកល្បងម៉ាស៊ីនមីស៊ីលថ្មី ដែលអាចប្រើប្រាស់ សម្រាប់កាំជ្រួចមីស៊ីលឆ្លងទ្វីប វាយប្រហារដល់ទឹកដីអាមេរិក។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការសាកល្បងម៉ាស៊ីនមីស៊ីលខាងលើរបស់កូរ៉េខាងជើង ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ស្ថិតនៅទីតាំងបាញ់មីស៊ីល Sohae ដែលបានសាកល្បង៣លើកមកហើយនៅក្នុងខែមីនា ឆ្នាំ២០១៧។ មន្ត្រីអាមេរិកបញ្ជាក់ទៀតថា ការសាកល្បងនេះបានធ្វើឡើង ... Read More »

ជិះម៉ូតូឌុបគ្នាពីភ្នំពេញបម្រុងធ្វើសកម្មភាពលួចម៉ូតូនៅក្នុងវត្តឥន្ទលីបូរមិនបានសម្រេចត្រូវប្រជាពលរដ្ឋនិងព្រះសង្ឃឡោមព័ទ្ធចាប់បានម្នាក់

ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងគោលបំណងទៅធ្វើសកម្មភាពលួច​ម៉ូតូនៅក្នុងបរិវេណវត្តឥន្ទលីបូរ តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋនិងព្រះសង្ឃឡោមព័ទ្ធ​ក្របួចចាប់ខ្លួនបាន កាលពីវេលា​ម៉ោង៥ និង​៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន​នោះឈ្មោះ ... Read More »

អាមេរិក ចាប់អតីតបុគ្គលិក CIA ដែលផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យចិន

ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី២៣ ខែមិថុនា បានប្រកាសថា បានចាប់ខ្លួន អតីតបុគ្គលិកក្រុម CIA ដែលបានទម្លាយព័ត៌មានសម្ងាត់ឲ្យប្រទេសចិន។ តាមលិខិត បណ្តឹង លោក Kevin Mallory រងការចោទប្រកាន់ ពីបទ ... Read More »

អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន៤៨កញ្ចប់ ពីរករណីផ្សេងគ្នា

ភ្នំពេញ៖ រយះពេល២ថ្ងៃជាប់គ្នា កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកងរាជអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ ចុះបង្រ្កាបទីតាំងប្លុកបឹងកក់តាមផ្លូវរថភ្លើង ដែលសំបូរទៅដោយជនសង្គមងងឹត ធ្វើសកម្មភាពជូញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន៤៨កញ្ចប់ ។ ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ... Read More »