ព័ត៌មានទាន់ហេតុការណ៍៖
'

ឃាត់​ខ្លួន​បុគ្គលិកទីផ្សារក្រុមហ៊ុនតេលាម្នាក់ស៊ីដាច់ប្រាក់ក្រុមហ៊ុន៤៦ម៉ឺនដុល្លារ បញ្ជូន​មក​តុលាការ​

ភ្នំពេញ​៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ​ នៅ​ថ្ងៃទី​០៥​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បញ្ជូន​​បុគ្គលិកទីផ្សារក្រុមហ៊ុនប្រេងឥន្ធនៈតេលាម្នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីស៊ីដាច់ប្រាក់ក្រុមហ៊ុនចំនួន៤៦ម៉ឺនដុល្លារអាមេរិក ។ មន្ត្រី​តុលាការ​ ថ្លែង​ថា​ ក្រោយ​ការ​សាកសួរ​ លោក​ស្រី​ ស៊ឺ​ វណ្ណនី​ ... Read More »

ដឹកដែកចងមិនជាប់ដាច់ធ្លាក់ត្រូវរថយន្តគេបែកកញ្ចក់ក្រោយសង៨០០ដុល្លារ

ភ្នំពេញ៖ រថយន្តទូរីសដឹកដែក ចងមិនជាប់ដាច់ធ្លាក់ត្រូវរថយន្តដែលបើកនៅពីមុខបណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយ។ ហេតុការណ៍ធ្វេសប្រហែសនេះ បានកើតឡើងនៅវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខវត្តទឹកថ្លា ផ្លូវសហព័ន្ធរុស្សីុ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកប៊ុីស៊ុយប៊ុីសុី ... Read More »

ជនដៃដល់សម្លាប់បុគ្គលិកអ៊ីនធឺណិតនៅតាខ្មៅ ត្រូវបញ្ជូនទៅពន្ធនាគារប្រឈមជាប់ពន្ធនាគារអស់មួយជីវិត

ខេត្តកណ្ដាល៖ ជនដៃដល់ដែលបានចាក់សម្លាប់យុវជនជាបុគ្គលិកហាង Internet នាក្រុងតាខ្មៅ ដែលបានធ្វើឲ្យកក្រើកពីមជ្ឈដ្ឋាននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បញ្ជូនដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ហើយ ដើម្បីចាត់ការតាមច្បាប់ ។ លោក ... Read More »

រថយន្តដឹកកុងតឺន័របើកឆ្លងផ្លូវមិនមើលឆ្វេងស្ដាំត្រូវរថយន្តឡិចស៊ីសកៀរពីក្រោយ ភាគីទាំងពីរមិនដោះស្រាយគ្នា អាងមានក្រុមហ៊ុនធានារ៉ាប់រង

ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រ១គ្រឿង បានបើកឆ្លងផ្លូវដោយមុនពេលឆ្លងមិនបានមើលឆ្វេងស្ដាំមុខក្រោយឲ្យបានច្បាស់លាស់សិននោះទេ ហើយខណៈឆ្លងជិតផុតទៅហើយ ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX-350មួយគ្រឿងទៅដល់ ហើយបានវាក់ជាន់ហ្រ្វាំងឈប់មិនទាន់ ក៏បានកៀរពីក្រោយ។ ពេលនោះបានបង្កឲ្យរងការខូចខាតតិចតួច បន្ទាប់មកភាគីទាំងពីរមិនព្រមដោះស្រាយគ្នានោះទេ ព្រោះអាងមានក្រុមហ៊ុនធានារ៉ាប់រងរៀងៗខ្លួន ហើយបានទុករថយន្តនៅលើផ្លូវច្រងេងច្រងាងបង្កការកកស្ទះចរាចរផងដែរ។ ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែកក្កដា ... Read More »

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីប្រកាស​ព័ត៌មានបង្ហាញ​ពី​តម្លៃ​ធ្វើលិខិត​ឆ្លងដែន​ជៀសវាង​ការ​ឆ្លៀតឱកាស​យក​កម្រៃ​សេវា​លើស​ការកំណត់

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីប្រកាស​ព័ត៌មានបង្ហាញ​ពី​តម្លៃ​ធ្វើលិខិត​ឆ្លងដែន​ជៀសវាង​ការ​ឆ្លៀតឱកាស​យក​កម្រៃ​សេវា​លើស​ការកំណត់ Read More »

នគរបាលទូទាំងប្រទេសនឹងមានចំណាត់ការក្តៅជាងមុនចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍

ភ្នំពេញៈ នគរបាលទូទាំងប្រទេសចាប់ពីពេលនេះតទៅ នឹងចាត់វិធានការក្ដៅទៅលើអ្នកល្មើសច្បាប់ចរាចរណ៍ ក្រោយពីណែនាំ អប់រំ និងព្រមានទុកពេលមួយរយៈឲ្យកែទម្លាប់ហើយមិនអនុវត្តតាម ។ លោកឧត្តមសេនីយ៍ឯក រុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានប្រាប់ថា មុនពេលចាត់ការតាមច្បាប់ចំពោះជនទាំងនោះ ... Read More »

អបអរសាទរ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា

កម្ពុជាដែលបានឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹងនិងយល់ច្បាស់នូវលទ្ឋ ផលសង្រ្គាម។ ពិតណាស់ គឺកម្ពុជាឆ្អែតនឹងសង្រ្គាម។ ប្រសិនបើគ្មានសង្រ្គាម និងរបបប្រល័យពូជ សាសន៍ គឺកម្ពុជាពិតជារីកលូតលាស់យ៉ាងខ្លាំង។ ដោយសារសង្គ្រាមជាច្រើនទសវត្សកន្លងមកនេះ គឺបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនកប់ក្រោមដី ដែលធ្វើអោយប្រជាពលរដ្ឋបានស្លាប់ និងរបួសពិការ។ ទន្ទឹមនឹងនេះ ... Read More »

២នាក់ឆក់ទួរស័ព្ទជនជាតិចិនបានសម្រេច តែរត់មិនរួច

ភ្នំពេញ : ជនសង្ស័យ២នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌ៧មករា សហការសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់បានសម្រេច តែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២និង៣០នាទីរសៀល ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ តាម បណ្ដោយ ផ្លូវ ព្រះនរោត្តម ... Read More »

កម្លាំងទាហានថៃចូលរួមរក្សាសន្តិសុខនៅក្នុងសវនាការកាត់ក្តីអតីតនាយករដ្ឋមន្ត្រីយីងឡាក់

មេបញ្ជាការកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Chalermchai Sitthisart បានប្រកាសថា កម្លាំងទាហាន នឹងចូលរួមជាមួយកម្លាំងប៉ូលិស ដើម្បីធានាសសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងសវនាការចុងក្រោយ កាត់ក្តី អតីត នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលនឹងត្រូវធ្វើឡើងនៅចុងខែកក្កដានេះ។ ... Read More »

យន្តហោះធុនតូចជួបគ្រោះថ្នាក់នៅវេណេហ្ស៊ុយអេឡាស្លាប់៩នាក់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Nestor Reverol បានបញ្ជាក់ថា យន្តហោះរបស់ក្រុមហ៊ុនឯកជន មួយគ្រឿង ដឹកអ្នកដំណើរ៩នាក់បានជួបគ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃទី៤ ខែកក្កដា នៅក្នុងរដ្ឋ Nueva Esparta ភាគខាងជើង ប្រទេសនេះ ។ ... Read More »

លោកនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារពាក់កណ្តាលឆ្នាំ២០១៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បាននិងកំពុងដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ... Read More »

ពីធីបើកវគ្គបណ្ដុះបណ្ដាលអំពីការអនុវត្តអនុសញ្ញាស្ដីពីជនពិការដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ លោកស្រី ប្រាក់ ថាវះភារី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាលអំពីការអនុវត្តអនុសញ្ញាស្ដីពីជនពិការដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំវៃគោរ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់លោកស្រី ពៅ សុភាព អភិបាលរងខេត្ត ... Read More »

បើករថយន្តក្នុងល្បឿនលឿនទៅបុកនឹងបង្គោលភ្លើងពេញទំហឹងខូចខាតផ្នែកខាងមុខ

ភ្នំពេញៈ បុរសម្នាក់បើករថយន្តកាមរីឆ្លាមមួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុកបង្គាលភ្លើងមួយដើម ពេញទំហឹង បណ្តាលឲ្យ​បង្គាលភ្លើង ស្ទើរតែបាក់​ចុះក្រោម ចំណែកអ្នក​បើកបរព្យាយាមបើកគេចខ្លួន បានប្រហែលជា២០០ម៉ែត្រ ក៏ទៅមុខលែងរួច ដោយសារតែរថយន្តបានរងការខូចខាតខ្ទេចខ្ទី។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ... Read More »

លួចដោះអាគុយពីគ្រឿងចក្របានសម្រេចគេចខ្លួនមិនរួចត្រូវនគរបាលក្របួចជាប់

ខេត្តកណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវបង្រ្កាបចាប់ខ្លួន កាលពីវេលារសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិរកា ឃុំក្រាំងយ៉ូវ ស្រុកស្អាង បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចដោះអាគុយចេញពីគ្រឿងចក្របម្រុងយកទៅលក់ ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែន ... Read More »

បុរសម្នាក់ចាញ់បោកគេអស់ម៉ូតូ១គ្រឿងទាំងព្រឹក

ភ្នំពេញ៖ បុរសម្នាក់បានចាញ់បោកជនខិលខូចប្រុសស្រី២នាក់ បណ្ដាលឲ្យអស់ម៉ូតូ១គ្រឿងទាំងព្រឹក ខណៈដែលបុរសរងគ្រោះរូបនោះ ជិះម៉ូតូ១គ្រឿងដឹកប្រពន្ធទៅធ្វើការរោងចក្រ ហើយបានឆ្លៀតពេល រត់ម៉ូតូឌុប និងបានឌុបប៉ះចំជនខិលខូចខាងលើនោះដោយមិនដឹងខ្លួន បន្ទាប់ជនរងគ្រោះបានទៅដាក់ពាក្យ បណ្ដឹងនៅប៉ុស្ដិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៏។ ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ... Read More »

បុគ្គលិកបារបារាំងរកស៊ីនៅទល់មុខគ្នា បង្កជម្លោះដណ្តើមម៉ូយផ្អើលទាំងយប់

ភ្នំពេញ ៖ ស្រីៗជាបុគ្គលិកបារបារាំងរកស៊ី នៅទល់មុខគ្នា បានឈ្លោះប្រកែកវាយតប់គ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រព្រោះតែដណ្តើមម៉ូយកាច់កុងគ្នា កាលពីវេលាម៉ោង៣យប់ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៣០ ត្រង់ចំណុចមុខហាង ប្លេកអេនវ៉ាយបារ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ។ សាក្សីបានឲ្យដឹងថា ... Read More »

ជនដៃដល់សម្លាប់បុគ្គលិកអ៊ីនធឺណិតនៅតាខ្មៅ បញ្ជូនដល់តុលាការចាត់ការតាមច្បាប់

ខេត្តកណ្ដាល៖ ជនដៃដល់ដែលបានចាក់សម្លាប់យុវជនជាបុគ្គលិកហាង Internet នាក្រុងតាខ្មៅ ដែលបានធ្វើឲ្យកក្រើកពីមជ្ឈដ្ឋាននានា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល បញ្ជូនដល់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ហើយ ដើម្បីចាត់ការតាមច្បាប់ ។ មន្ត្រីតុលាការ ... Read More »

ស្ត្រីម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ

ខេត្តកណ្តាលៈ ស្ត្រីជាអ្នកជំងឺម្នាក់បានស្លាប់ពេល បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចអគារព្យាបាលជំងឺទូរទៅមន្ទីរពេទ្យជ័យជំនះ ស្ថិតក្នុងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គុន ស៊ីដេត ... Read More »

សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងស្ទាវ៨នាក់ ពីបទហិង្សាដោយចេតនាបែកក្បាល និងវាយបែកក្បាំង និងកុងទ័រម៉ូតូ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី១ ចុះបង្រ្កាបក្រុមក្មេងទំនើងមួយក្រុម ដែលធ្វើសកម្មភាពទំនាស់វាយគ្នាទៅវិញទៅមកបណ្ដាលឲ្យរបួសបែកក្បាល និងបែកក្បាំងម៉ូតូ និងកុងទ័រម៉ូតូ កាលពីវេលាម៉ោងប្រហែល ២០និង២០នាទី ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៧ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៦៩ ផ្លូវ២៣៧ ... Read More »

កូរ៉េខាងត្បូងនិងអាមេរិក ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត បន្ទាបពីកូរ៉េខាងជើងសាកល្បងមីស៊ីលឆ្លងទ្វីប

កូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃទី៥ ខែកក្កដា ដែលជាការ ព្រមាណដល់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ។ សម្ពន្ធមិត្តយោធាអាមេរិក និងកូរ៉េខាងត្បូង បានបាញ់មីស៊ីលជាច្រើនគ្រាប់ នៅក្នុងការធ្វើសមយុទ្ធ ក្នុងនោះមានមីស៊ីលHyunmoo-2A ផលិតដោយបច្ចេកវិទ្យាកូរ៉េខាងត្បូងផ្ទាល់ និងមីស៊ីលATCMS ... Read More »

ចៅហ្វាយក្រុងភ្នំពេញបញ្ជាឲ្យអ្នកអាជីវកម្មរថយន្ដដឹកដីចូលក្រុងត្រូវសុំច្បាប់ជាថ្មី

ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី៥ កក្កដា ឆ្នាំ២០១៧ បានស្នើឲ្យម្ចាស់រថយន្តដឹកដីចូលក្រុង ទាំងអស់ ត្រូវសុំច្បាប់ជាថ្មី ហើយត្រូវពិនិត្យមើលតម្រាយផ្លូវឡើងវិញ ដើម្បីចៀសវាងការ បើកបរខុសផ្លូវ ... Read More »

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ វិលត្រឡប់ទៅកាន់ប្រទេសអីរ៉ងវិញក្រោយរយៈពេល១៧ឆ្នាំ

ក្រុមហ៊ុនផលិតរថយន្ត របស់អាល្លឺម៉ង់ Volkswagen(VW) កាលពីថ្ងៃទី៥ ខែកក្កដា បានប្រកាសថា ក្រុមហ៊ុននេះបានវិលត្រឡប់ទៅកាន់អីរ៉ងវិញ ក្រោយរយៈពេល១៧ឆ្នាំ ដែលបានចាកចេញពីទីផ្សាររថយន្តដ៏សំខាន់នៅក្នុងប្រទេសនេះ។ ការដកចេញរបស់ក្រុមហ៊ុនអាល្លឺម៉ង់កើតឡើងក្រោយលោកខាងលិច ដាក់ទណ្ឌកម្មអីរ៉ង ហើយការវិលត្រឡប់ទៅវិញ ក្រោយបញ្ចប់ទណ្ឌកម្ម។ អ្នកគ្រប់គ្រងទីផ្សារអីរ៉ង់ របស់ក្រុមហ៊ុន ... Read More »

គណៈកម្មការចម្រុះចុះបិទទីតាំងផលិតទឹកកកគ្មានច្បាប់នៅផ្លូវ៣៧១ ជាលើកទី២

ភ្នំពេញ៖ នេះជាលើកទី២ហើយ​ ដែលគណៈកម្មការចម្រុះ រួមមានមន្ត្រីមន្ទីរឧស្សាហកម្ម ប្រធានការិយាល័យខណ្ឌ អធិការរង មេបញ្ជាការរងអាវុធហត្ថ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះផ្អាកទីតាំងផលិតទឹកកកមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ... Read More »

ឆក់ទូរស័ព្ទដៃពីជនបរទេសមិនបានសម្រេច សមត្ថកិច្ចចាប់ដាក់បានដាក់ខ្នោះ

ភ្នំពេញ : ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលិតឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃពីបុរសជនជាតិបរទេសម្នាក់មិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅតាម បណ្ដោយ ផ្លូវ លេខ១០៧ សង្កាត់ បឹង ... Read More »

នគរបាលឆ្មក់បង្ក្រាបក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានមនុស្សប្រុសស្រី១០នាក់

ភ្នំពេញ៖ ក្រុមអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុសស្រី១០នាក់ រួមនឹងថ្នាំញៀនចំនួន៦កញ្ចប់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបង្ក្រាបបានបន្ទាប់ពីពួកគេទៅប្រមូលផ្តុំគ្នាក្នុងបន្ទប់ជួល។ ករណីបង្ក្រាបក្រុមជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានឲ្យដឹងថា មុនដំបូង ... Read More »

តុលាការកំពូល រក្សាទុកលោកគឹម សុខ ក្នុងពន្ធនាគារដដែល ហើយក៏មិនអនុញ្ញាតឲ្យដើមបណ្ដឹងតទល់ជាមួយជនត្រូវចោទដែរ

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ សម្រេចរក្សាទុកលោកគឹម សុខ ក្នុងពន្ធនាគារដដែល ពោលគឺ មិនអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទេ ។ ជាមួយគ្នានេះ តុលាការកំពូល ក៏សម្រេចមិនអនុញ្ញាតឲ្យដើមបណ្ដឹងជួបតទល់ជាមួយលោក គឹម ... Read More »

ធ្លាយរឿងឪពុក និងពូចុងពីរនាក់បងប្អូនរួម គ្នារំលោភកូនស្រីដើមអាយុ១២ឆ្នាំត្រូវម្តាយ ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួន

ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់ត្រូវជន សង្ស័យជាឪពុកចុង និងពូចុងពីរនាក់បង ប្អូនរួមគ្នាដៃគ្នាចាប់រំលោភយ៉ាងព្រៃផ្សៃ ហើយទើបនឹងបែកធ្លាយដឹងដល់ម្តាយរបស់ នាង ។ ករណីនេះបានកើតឡើងនៅភូមិទួល ទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ... Read More »

ខ្សឹបដាក់ត្រចៀក៖ ចាប់ឈើគ្រញូងបាន លែងដុតចោលហើយលក់ឡៃឡុងម្តង

គេខ្សឹបថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ ប្រចាំការនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់ឈើគ្រញូងបានជាង៣០០គីឡូក្រាម ហើយឥឡូវនេះកំពុងប្រកាសលក់ឡៃឡុង បន្ទាប់ពីកាលពីលើកមុន សមត្ថកិច្ចនៅតំបន់ក្បែរនោះ ក៏ចាប់បានឈើគ្រញូងមួយចំនួនដែរ ហើយឈើគ្រញូងនោះ ត្រូវបានដុតបំផ្លាញ នាំឲ្យមានការរិះគន់ជាខ្លាំង ... Read More »

Pepe ចេញពី Real Madridទៅចូលរួមជាមួយ Besiktas របស់ទួរគី

ខ្សែការពារសញ្ជាតិព័រទុយហ្គាល់កីឡាករ Pepe បានសម្រេចចិត្តទៅលេងនៅក្លិបយក្សរបស់ទួរគី Besiktas ក្នុងកិច្ចសន្យា២ឆ្នាំដោយគ្មានតម្លៃខ្លួនបន្ទាប់ចាកចេញពី Real Madrid និងជួយ ឲ្យក្រុមឈ្នះជើងឯកលីកកំពូលអេស្ប៉ាញ និង Champions League រួចមក។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានក្លាយជាកីឡាករគ្មានក្លិបលេង បន្ទាប់ពីដើរចេញពី ... Read More »

រថយន្តហាយឡែនឌ័របើកបុករថយន្តព្រូសពីក្រោយបណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង

ភ្នំពេញ៖ រថយន្តព្រូសមួយគ្រឿង ត្រូវបានរថយន្តហាយឡែនឌ័របើកមកបុកពីក្រោយទាំងកម្រោលយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទាំងសងខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវភ្លោះអូរឫស្សី ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ ... Read More »