ព័ត៌មានទាន់ហេតុការណ៍៖
'

ក្ដឹបចោរ៣នាក់លួចកាបូបលុយបានហើយ រត់មិនរួច ឃាត់ម្នាក់ ឯបក្ខពួករត់គេចខ្លួនបាត់

ភ្នំពេញ៖ ក្តឹបចោរចំនួន៣នាក់ ជាមុខសញ្ញាចាស់ ដែលតែងតែលួច និងគាស់បន្ទប់ជាច្រើនដង ដែលសមត្ថកិច្ចបានហើយអប់រំលែងទៅវិញត្រូវបានប្រជាពលរដ្ឋចាប់បានសារជាថ្មីខណះធ្វើសកម្មភាពលួចយកកបូប លុយរបស់ស្រ្តីដែលជាអាជីវករលក់ដូរ នៅក្នុងផ្សារពោធិ៍ចិនតុងម្នាក់បានចំនួនប្រមាណ ជាង៣ពាន់ដុល្លារ ក្នុងខណៈពេលដែលស្រ្តីរូបនោះ ទុកកាបូបលុយនិងគ្រឿងអលង្ការ នៅក្រោមគ្រែកន្លែងលក់ដូរ។ក្រោយ ពេលលួចបានសម្រេច បាននាំគ្នាជិះម៉ូតូម៉ាកស៊ីទីសេ១០០កូរ៉េ១គ្រឿងរត់គេចខ្លួន ប៉ុន្តែពេលនោះត្រូវបាន ... Read More »

ស្ត្រី​បឹងកក់​៤នាក់​ស្នើ​សាលាឧទ្ធរណ៍​ លើកលែង​បទចោទ​ប្រកាន់​

ភ្នំពេញ:ស្ត្រីបឹងកក់៤នាក់ ដែលបច្ចុប្បន្នមានតែលោកស្រីទេព វន្នី ម្នាក់ប៉ុណ្ណោះកំពុងជាប់ពន្ធនាគារ ស្នើដូចគ្នាទៅកាន់ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លើកលែងការចោទប្រកាន់ដល់ពួកគេ ដោយពួកគេនិយាយថា ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ ។ សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បើកសវនាការរឿងក្ដីស្ត្រីបឹងកក់៤នាក់ ពាក់ព័ន្ធបទល្មើសប្រមាថអ្នករាជការសាធារណៈនិងបទប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។ ... Read More »

ចោរឆក់កាបូបបានសម្រេចហើយ តែត្រូវប្រជាពលរដ្ឋដេញតាម ភ័យបោះកាបូបចោលវិញ

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីក្រុមចោរឆក់កាបូប បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចហើយ ព្យាយាមបើកម៉ូតូរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋនាំគ្នាអន្តរគមន៍ដេញតាមចាប់ខ្លួន ធ្វើឲ្យជនសង្ស័យភ័យក៏បោះកាបូបជនរងគ្រោះចោលវិញនិងបន្ដួលម៉ូតូចោលរួចរត់ទៅជិះម៉ូតូបក្ខពួកគេចខ្លួនបាត់ ។ ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី ១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ... Read More »

ស្រ្តីម្នាក់ត្រូវចោរឆក់ការបូបបានសម្រេចយកលុយនិងសម្ភារៈអស់ប្រមាណ១០០០(ពាន់ដុល្លារ)

ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវចោរឆក់យកការបូបលុយបានសម្រេចអស់ចំនួន១០០០(ពាន់ដុល្លារ)បណ្តាលអោយស្ត្រីរងគ្រោះដួលរងបួសស្រាលថែមទៀត ហើយជនសង្ស័យគេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់នគរបាលប៉ុស្តិ៍ទឹកថ្លាឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹ កថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ស្ត្រីរងគ្រោះមានឈ្មោះ អៀវ ... Read More »

គ្រាន់តែឮថាឈ្នះរង្វាន់១ម៉ឺនដុល្លារភ្លាម ខ្វះការពិចារណា ចាញ់ល្បិចជនល្មើសអស់១១៥០ដុល្លារ

  ភ្នំពេញ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ រត់មកប្តឹងសត្ថកិច្ចប៉ុសិ៍ចោមចៅសុំការអន្តរាគមន៍ ខណៈបានចាញ់បោកគេតាមទូរស័ព្ទ ដោយប្រាប់ថា រួបគាត់បានឈ្នះរង្វាន់ចំនួន១មឺុនដុល្លារ ហើយអោយផ្ញើលុយទៅអោយគេសម្រាប់រត់ឯកសារជាបន្តបន្ទាប់រហូតអស់លុយពីខ្លួនទើបភ្ញាក់ដឹងខ្លួន ។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

កម្មករនេសាទស្រវឹងស្រាធ្លាក់ទឹកលង់ស្លាប់ ប្រទះឃើញសពនៅពេលព្រឹកឡើង

ខេត្តព្រះសីហនុ៖ សាកសពបុរសកម្មករនេសាទម្នាក់ត្រូវបានគេប្រទះឃើញ បន្ទាប់ពីសង្ស័យថា ស្រវឹងស្រាហើយដើរធ្លាក់ទឹកបណ្តាលឲ្យលង់ស្លាប់ ។ ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចពយលុង ភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ។ សមត្ថកិច្ចជំនាញដែលចុះពិនិត្យដល់កន្លែងកើតហេតុបានប្រាប់ថា ... Read More »

ព្រួតគ្នាវាយប្លន់ម៉ូតូឌុបបានសម្រេចនៅខណ្ឌដូនពេញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក៦នាក់ ត្រូវបានសន្តិសុខយាមការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវលេខ R6 ចាប់បាន ព្រមទាំងត្រូវគេវាយរងរបួសបែកមុខមាត់ ខណៈដែលជនសង្ស័យរូបនោះ រួមទាំងបក្ខពួក៥នាក់ទៀត បានព្រួតវាយប្លន់យកម៉ូតូបានសម្រេចពី បុរសអ្នករត់ម៉ូតូឌុបម្នាក់ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ... Read More »

រថយន្តដឹកឈើគ្រញូងមួយឡានពេញបម្រុងឆ្លងដែនត្រូវសមត្ថកិច្ចបង្ក្រាបនៅក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ លោកអីុវ ឯកសាវតី រដ្ផបាលព្រៃឈើថ្នាក់កណ្តាល ដឹកនាំមន្រ្តីរដ្ផបាលព្រៃឈើ សហការជាមួយមន្រ្តីនៃមន្ទីរកសិកម្ម ខេត្តស្វាយរៀង ស្ទាក់ចាប់រថយន្ត១គ្រឿង ចំណុះ៨តោន ដឹកឈើគ្រញូងពេញទ្រុង និងឃាត់ខ្លួនអ្នកបើកបរបានម្នាក់នៅចំណុចភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង កាលពីវេលាម៉ោង១រំលងអាធ្រាតថ្ងៃទី១៤ កុម្ភៈឆ្នាំ២០១៧ ... Read More »

រថយន្តក្រុមហ៊ុន រស្មីភ្នំពេញដឹកអ្នកដំណើរ បុកអ្នកជិះម៉ូតូស្លាប់ ២នាក់

ខេត្តពោធិ៍សាត់៖ រថយន្តក្រុមហ៊ុន រស្មីភ្នំពេញដឹកអ្នកដំណើរ បើកជែងបុកអ្នកជិះម៉ូតូស្លាប់ ០២នាក់ ភ្លាមៗនៅនិងកន្លែងកាលពីរំលងអធ្រាត្រ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦ ស្ថិតក្នុងភូមិ-ឃុំស្នាមព្រះ ... Read More »

បន្តិចទៀតនេះនាយឧត្តសេនីយ៍​ សៅ​ សុខា​ អញ្ជើញដឹកនាំកងកម្លាំង​ អាជ្ញាធរ​ និងមន្ត្រីជំនាញចុះពិនិត្យមើលការកាប់រុករានយកដីព្រៃនៅកោះរ៉ុង​

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញដឹកនាំកម្លាំងចម្រុះ អាជ្ញាធរខេត្ត មន្ត្រីជំនាញ ចុះពិនិត្យដោយផ្ទាល់នៅតំបន់កោះរ៉ុងខេត្តព្រះសីហនុ ... Read More »

ឃាត់ខ្លួនបុរសចំណាស់ប៉ុនប៉ងរំលោភក្មេងស្រីអាយុ៥ឆ្នាំនៅច្បារអំពៅ

ភ្នំពេញ : បុរសចំណាស់ម្នាក់ត្រូវបានកម្លាំនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះពាក់ព័ន្ធករណីប៉ុនប៉ងចាប់ក្មេងស្រីជាអនីតិជនរំលោភតែមិនបានសម្រេចឡើយកាលពីវេលាម៉ោង១២,៣០នាទីយប់ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះជួល ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ លុះព្រឹកឡើងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមគ្រួសារបាននាំក្មេងស្រីមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ។ ... Read More »

សង្ស័យលោកផ្កាយមួយ​ ប៉ុល​ ចាន់នី​ ដឹកឈើផ្ទុកធ្ងន់លើសទំងន់បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា

ខេត្តកំពត៖ ករណីមានរថយន្ត១គ្រឿងដឹកឈើ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា កាលពីវេលាម៉ោងជិត១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ ឋិតនៅចំណុចស្ពានស្ទឹងកោះស្លា ក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត ត្រូវបានគេលួចទម្លាយថា៖ ឈើនេះជាឈើរបស់លោក ឧត្តមសេនីយ៍ត្រី ... Read More »

លោកស្រី ម៉ែន សំអន ៖ជំរុញឲ្យមន្ដ្រីអធិការកិច្ច បន្ដរកបាតុ ភាពអសកម្ម នៅតាមក្រសួង,ស្ថាប័ន ,សហគ្រាសសាធារ ណៈ និងមន្ទីរ អង្គភាព ដែលធ្វើឲ្យខ្ជះខ្ជាយថវិការដ្ឋ

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ៖បានជំរុញឲ្យមន្ដ្រី អធិការកិច្ច បន្ដរកបាតុភាពអសកម្មនៅតាមបណ្ដាក្រសួង,ស្ថាប័ន , សហគ្រាស សាធារណៈ និងមន្ទីរ អង្គភាព ដែលធ្វើឲ្យខ្ជះខ្ជាយថវិការដ្ឋ  មានស្ថាប័ន មួយចំនួន ... Read More »

តាមក្របួចចោរស្រីម្នាក់ទៀតជាបក្ខពួកចោរប្លន់ផ្ទះលក់មាសផ្សារថ្មី ខេត្តកំពង់ចាម

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៧ បានសហការជាមួយនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបក្ខពួកក្រុមចោរប្លន់អាជីវករលក់មាស និងប្តូរប្រាក់នៅផ្សារថ្មីខេត្តកំពង់ចាមម្នាក់ទៀតជាស្ត្រី ដែលគេដឹងថាជាកំពូលចោរដុះស្លែជំនាញខាង(បុកទូ)បន្លំយកមាស ប្រាក់ ល្បីល្បាញ និងជាប់គុកមិនសូវបានយូរ។ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

សេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក៖ ភាពជាដៃគូថ្មីដើម្បីលើកកំពស់សុខភាពនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)និងមជ្ឈមណ្ឌលសហរដ្ឋអាមេរិក សំរាប់កំចាត់និងការពារជំងឺ (CDC) បានចុះអនុស្សារណៈលើការយោគយល់គ្នាចំនួន ២ ជាមួយទីភ្នាក់ងារកូរេសំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (KOICA) ដែលនឹងផ្តល់ក្របខ័ណ្ឌមួយសំរាប់អោយទីភ្នាក់ងារនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការជាដៃគូជាមួយទីភ្នាក់ងារ KOICA ដើម្បីជួយដល់សកម្មភាពក្រោមរបៀបវារៈសាកលលោកស្តីពីសន្តិសុខផ្នែកសុខភាព (GHSA) នៅប្រទេសកម្ពុជា ពីឆ្នាំ ២០១៧ ... Read More »

សាកសព ជនអនាថាមិនស្គាល់អត្តសញ្ញាណមា្នក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្បែរគំនរសំរាម

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពជនអនាថា ដែលដេកស្លាប់ក្បែរគំនរសំរាមនៅទីតាំងចំណតរថយន្តទល់មុខផ្សារលើក្នុងក្រុម៨ ភូមិ២ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ជារៀងរាល់ថ្ងៃ ជនអនាថារូបនេះ ... Read More »

នគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនស្រ្តីម្នាក់ រក្សាទុកសារធាតុញៀន៩កូនកញ្ចប់

ភ្នំពេញ:នៅថ្ងៃទី១៥ ខែកុម្ហៈ ឆ្នាំ២០១៧ ម៉ោង២និង៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមថ្កូវ បានឃាត់ខ្លួនស្រ្តីម្នាក់ រក្សាទុកសារធាតុញៀន៩កូនកញ្ចប់ នៅចំណុចផ្ទះជួល គ្មានលេខ ច្រកចូលក្រោយក្រុមហ៊ុនឃ្យូប៊ី (០១៣ ) ផ្លូវព្រះមុនីវង្ស ក្រុមទី ៣២ ... Read More »

ចាប់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន៣នាក់បន្តឆែកឆេរលំនៅឋានជនជួញដូរគ្រឿងញៀនដកហូតវត្ថុតាងមួយចំនួន

ខេត្តកណ្តាលៈ ជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បង្រ្កាបចាប់ខ្លួន និងបន្តឆែកឆេរលំនៅឋានជនជួញដូរគ្រឿងញៀនម្នាក់ទៀត ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ។ ... Read More »

នារីម្នាក់ជិះម៉ូតូក្រោយគេតោងមិនជាប់ ធ្លាក់ទៅលើថ្នល់ត្រូវរថយន្តកិនធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ នារីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូពីក្រោយគេហើយបានធ្លាក់ទៅនឹងថ្នល់ គាប់ជួនមានរថយន្តមកពីក្រោយ ចាប់ហ្វ្រាំងមិនជាប់ កិនកាលពីលើតែម្តងពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខគ្រិះស្ថានមីក្រូហរិញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយមក ... Read More »

ក្មេងស្ទាវមួយក្រុមជិះម៉ូតូ៤គ្រឿងដេញវាយយុវជន៣នាក់ ក៏ជ្រុលចង្កូតម៉ូតូទៅបុករបងផ្ទះបណ្តាលរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ យុវជន៣នាក់ ភ័យពេកក៏ជ្រុលចង្កូតម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលអោយយុវជនម្នាក់ ដួលបោកក្បាលរបួសធ្ងន់ ខណៈដែលពួកគេជិះម៉ូតូរត់គេចពីក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូ៤ គ្រឿងបានដេញវាយដោយមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ២២១ សង្កាត់វាលវង់ ខណ្ឌ៧មករា ... Read More »

កូរ៉េខាងត្បូងកោះប្រជុំគណៈកម្មាធិការសន្តិសុខស្តីពីការធ្វើឃាត បងប្រុស គីម ជុងអ៊ុន

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈថា មេដឹកនាំកូរ៉េខាងត្បូង លោក Hwang Kyoahn នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បានកោះប្រជុំជាបន្ទាន់មួយនូវមន្ត្រីសន្តិសុខជាតិ ដើម្បីវាយតម្លៃពីការធ្វើឃាត លោក Kim Jong Nam ដែលជាបងប្រុស ... Read More »

លោក យឹន ចន្ទី និងកូនមេយោធាខេត្តមណ្ឌលគិរី បន្ត​ដឹកជញ្ជូនឈើល្មើសច្បាប់កក្រើកឡើងវិញតាមច្រកប៉ុស្តិ៍៧

ខេត្តមណ្ឌលគិរី៖ រថយន្តដឹកឈើប្រណីតជាច្រើនគ្រឿង បានឆ្លងទៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍៧(ណាំលៀ) ស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ខណៈឈ្មួញត្រៀមចេញ មិនតិចជាង៥០ឡាន ប៉ុន្តែនាយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ឈើមួយចំនួនបានឆ្លងទៅវៀតណាម និងមួយចំនួនទៀតត្រូវបានអាក់ខាន បន្ទាប់ពីកម្លាំងក្រុមការងារស្រាវជ្រាវព័ត៌មាន ទប់ស្កាត់ ... Read More »

ហ្វេសប៊ុកសម្តេចតេជោផ្សាយផ្ទាល់៖​ ប្រសាសន៍​ដើម​ទាំងស្រុង​របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបើកកិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្នាំ២០១៧

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុង “កិច្ចប្រជុំកំពូលពាណិជ្ជកម្មអន្តរជាតិ កម្ពុជា ឆ្នាំ២០១៧” នៅសណ្ឋាគារ Inter Continental ... Read More »

សម្តេចតេជោ ហ៊ុន សែន ជួបប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ី (អឺរ៉ុប-អាស៊ី)

ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Tigran Sargsyan ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអ៊ឺរ៉ាស៊ី ... Read More »

អគ្គីភ័យទាំងកណ្តាលយប់ឆេះអស់ផ្ទះ៦ខ្នង ខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក

ខេត្តក្រចេះ៖ យ៉ាងតិចផ្ទះប្រជាពលរដ្ឋ៦ខ្នងត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង គិតជាទឹកប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ទាំងកណ្តាលយប់តែម្តង ហើយមូលហេតុនៃអគ្គីភ័យនេះ សមត្ថកិច្ចនៅមិនទាន់ស៊ើបអង្កេតដឹងច្បាស់នៅឡើយទេ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គីភ័យបានចាប់ផ្តើមឆេះនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ... Read More »

ម្ចាស់ Account facebook Sok Lisa ទំលាយរឿងមិនប្រក្រតីរបស់លោកនាយកបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល(បជស)!

ភ្នំពេញៈ កន្លងមកមានព័ត៌មានល្ហិចល្ហាងមកថា មានភាពមិនប្រក្រតីនិងភាពអសកម្មនានារបស់(បជស) ទាំងផ្ទៃក្នុងយ៉ាងចម្រុងចម្រះ និងការផ្តល់សេវាយឺតយ៉ាវសម្រាប់និវត្តជននិងគ្រួសារ ដែលជាមុខសញ្ញារបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល។ ម្ចាស់ Account facebook Sok Lisa បានសួរដូចជាល្ងង់មួយ ដោយនាងចង់ដឹងថា តើការបង្កើតបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការសុីវិល (បជស) ... Read More »

អ្នកប្រដាល់៤នាក់ចុង ក្រោយដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ភ្នំពេញ៖ កីឡាករ ប្រដាល់៤នាក់ចុងក្រោយ ត្រូវឡើងប្រជែងគ្នា ដើម្បីដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីពួក បានឆ្លងកាត់វគ្គជម្រុះចំនួន២លើករួចហើយ គឺវគ្គជម្រុះ ៣២នាក់ដំបូង និងវគ្គជម្រុះ១៦នាក់ជុំទី២ ចំណែកឯសប្តាហ៍នេះ ពួកគេទាំង៤នាក់នឹងសម្រេចជោគវាសនាចុងក្រោយរបស់ខ្លួន ដើម្បីឈានទៅដណ្តើមពានរង្វាន់ ជើងឯក TV5 ... Read More »

កិច្ចប្រជុំរវាងអ្នកសារព័ត៌មានជាមួយគណៈអភិបាលខេត្តកំពង់ធំដើម្បីបង្កើនភាពស្និទ្ធស្នាលក្នុងថ្ងៃនៃសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០១៧ និងការពិសារបាយជុំគ្នា

ខេត្តកំពង់ធំៈ នៅរសៀលថ្ងៃ១៤ កុម្ភៈ ឆ្នាំ២០១៧ លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ បានអញ្ចើញ អ្នកសារព័ត៌មានក្នុងខេត្តកំពង់ធំ មានការចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ ... Read More »

ម៉ូតូកង់បី បើកគៀររថយន្តហាយឡែនឌ័រពីមុខឲ្យជ្រុះកាង ហើយជ្រុលទៅបុកគូទរថយន្តម៉ាស្ដាពីក្រោយបណ្ដាលឲ្យបែកស្ទុបទៀត

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូកង់បីទៅប្រជ្រៀត ខណៈដែលផ្លូវកំពុងចង្អៀត បណ្ដាលឲ្យជ្រុលចង្កូតទៅគៀរនឹងគូទរថយន្ត២គ្រឿងបណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវរដ្ឋសភា កែងនិងផ្លូវព្រះសីហនុ ខាងត្បួងជាប់រង្វង់មូល សម្ដេចព្រះសង្ឃរាជ ជួន ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា ៖ ចាត់ការអ្នក ឈរទិញត្រួតពិនិត្យដេប៉ូឈើឃ្លាំងស្តុកឈើ និងសិប្បកម្មខុសច្បាប់

ខេត្តពោធិ៍សាត់ ៖ កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអភិបាលខេត្តពោធិ៍ សាត់លោក ម៉ៅ ធនិន បានដឹកនាំកម្លាំងចុះ ត្រួតពិនិត្យ ... Read More »