ព័ត៌មានទាន់ហេតុការណ៍៖
'

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា​ ឆ្នាំ២០១៧ បានត្រាស់បង្គាប់តែងតាំង លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានគោរមងារជា «សម្តេចវិបុលបញ្ញា សុខ អាន»

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ បានត្រាស់បង្គាប់តែងតាំង លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ... Read More »

នគរបាលខេត្ដកណ្ដាលចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃដកហូតឈើប្រណិតជាច្រើនកំណាត់

ខេត្តកណ្ដាលៈ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដសហការជាមួយនគរបាលស្រុកអង្គស្នួលនិងអជ្ញាធរ ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមរយៈពេល២ថ្ងៃដកហូតឈើប្រណិតប្រភេទបេង ធ្នង់ជាច្រើនកំណាត់ ។ ប្រតិបត្ដិការបង្រ្កាបធ្វើឡើងនៅគោលដៅពីរផ្សេងគ្នា ស្ថិតក្នុងភូមិត្រពាំងត្នោតនិងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល នាថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០១៧ ក្រោមការបញ្ជាពីលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ... Read More »

លោកវង្ស សារី អតីតនាយរងប៉ូលិសសេដ្ឋកិច្ចខេត្តរងការចោទពីក្រុមឈ្មួញដឹកទំនិញបង់ប្រាក់ប្រចាំខែ

ប៉ោយប៉ែត: លោក វង្ស សារី ត្រូវប្រជាពលរដ្ឋចោទថា យកតួនាទីជាប៉ូលីស ប្រឆាំងបទល្មើស សេដ្ឋកិច្ចរបស់ខេត្តបន្ទាយមានជ័យឲ្យ ឈ្មួញជាម្ចាស់ឃ្លាំងទំនិញ និងក្រុមអ្នកស៊ីឈ្នួលដឹកទំនិញតាមរថយន្តធុនតូច ប្រភេទកាមរីពីប៉ោយប៉ែតមកកាន់ខេត្តបន្ទាយមានជ័យ ដើរប្រមូលលុយកាក់ពីឃ្លាំងនៅក្នុងក្រុងប៉ោយប៉ែតក្នុង១ឃ្លាំង១៥០ដុល្លារ ហើយនឹងឲ្យម្ចាស់ឃ្លាំងកាត់លុយ១៥ដុល្លារពីអ្នកដឹកទំនិញរថយន្ត១គ្រឿង ក្នុង១ខែបន្ថែមទៀត ដោយលោកថា ... Read More »

ឈើគ្រញូងដែលជនល្មើសលួចកាប់នៅក្នុងតំបន់អង្គរនោះត្រូវបានឆ្លាក់ជារូបបដិមាករ

ខេត្តសៀមរាប៖ ឈើគ្រញូងមួយដើមដែលមានអាយុកាលជាង២០០ឆ្នាំ ត្រូវបានក្រុមជនទុច្ចរិតលួចកាប់នៅក្នុងតំបន់ឧទ្យានអង្គរនោះ គឺអាជ្ញាធរធ្វើការដកហូត និងប្រគល់ជូនគណកម្មការវត្តថ្មីដំរីសែនជ័យ ឥឡូវនេះកំណាត់ឈើបានប្រែក្លាយទៅជារូបបដិមា០៦អង្គសំខាន់ៗ សម្រាប់ជាការគោរពបូជារបស់បងប្អូនពុទ្ធបរិស័ទ្ធទាំងអស់គ្នា ។ គណៈកម្មវត្តបានឲ្យដឹងថា ឈើគ្រញូងដែលគេកាប់នោះ ត្រូវអាជ្ញាធរខេត្តប្រគល់មកឲ្យវត្តថ្មីដំរីសែនជ័យរក្សាទុក ហើយក៏បានរកជាងឈើមកឆ្លាក់រូបបដិមាសំខាន់ៗចំនួន០៦អង្គ ក្នុងនោះរួមមាន៖១/រូបបដិមាព្រះអង្គចេក ២/រូបបដិមាព្រះអង្គចម ៣/រូបបដិមាព្រះអង្គជប់ភ្នំគូលេន ... Read More »

លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាល ស្រុកវ៉ារិន ត្រូវបានមន្ត្រីនគរបាលក្រោមឱវាទ ប្តឹងទៅស្នងការខេត្តពីអំពើរពុករលួយ

ខេត្តសៀមរាប៖ បើយោងតាមពាក្យបណ្តឹងរបស់មន្រ្តីនគរបាលស្រុកវ៉ារិនចំនួន១០នាក់ ដែលបាននាំគ្នាផ្តិតមេដៃស្តាំ ប្ដឹងទៅលោកស្នងការនគរបាលខេត្ត ដើម្បីស្នើសុំដកអធិការនគរបាលស្រុកវ៉ារិនចេញ គឺដោយសារតែលោកអធិការរូបនេះ កិបកែងលុយសំណងរបស់មន្រ្តីនគរបាលជាជនរងគ្រោះ ដែលត្រូវបានក្រុមក្មេងស្ទាវវាយឱ្យរបួសក្នុងពេលចុះបំពេញការងារ ។ យោងតាមពាក្យបណ្ដឹងផ្ដិតមេដៃមន្រ្តីនគរបាលទាំង១០ខាងលើបានបញ្ជាក់ប្រាប់ថា កាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ លោកអនុសេនីយ៍ឯក ... Read More »

នគរបាលអនុវត្តតាមបញ្ជារបស់ព្រះរាជអាជ្ញារងចុះទៅបិទហាងផឹកស៊ីមួយកន្លែងនៅស្រុកមង្គលបុរីសង្ស័យផ្តល់ទីតាំងសិស្សសាលាប្រើប្រាស់ថ្នាំញៀន ក្រោយពីនគរបាលចុះបង្រ្កាបឃាត់ខ្លួនសិស្ស១៣នាក់

ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកមង្គលបុរី ក្រោមការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរី បានចុះទៅបិទទីតាំងហាងផឹកស៊ីមួយកន្លែងក្នុងស្រុកមង្គលបុរី ដែលសង្ស័យហាងផឹកស៊ីនោះ ផ្តល់ទីតាំងឱ្យសិស្សសាលាចូលទៅផឹកស៊ីហើយប្រើបាស់ថ្នាំញៀន ខុសច្បាប់ ។ ការចុះបិទទីតាំងហាងឈ្មោះតា តាប់ ស្ថិតនៅចំណុចព្រំប្រទល់រវាងសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ និងឃុំប្ញសសីក្រោក ... Read More »

ឪពុកម្តាយទៅបេះផ្លែចន្ទីទុកកូនចោលបណ្តាលឲ្យឆេះផ្ទះ១ខ្នង និងម៉ូតូឆាលី១គ្រឿង

ខេត្តត្បូងឃ្មុំៈ ផ្ទះ១ខ្នងនិងម៉ូតូឆាលី១គ្រឿង រួមទាំងសំសម្ភារមួយចំនួនទៀត ត្រូវបានអគ្គីភ័យឆេះស្ទើរតែទាំងស្រុង ហើយមូលហេតុដែលបណ្តាលឲ្យមានករណីឆេះនេះ កើតឡើងត្រូវបានសមត្ថកិច្ចអះអាងថា មកពីទុស្សេខ្សែភ្លើង។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង ៧និង៣០ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ នៅភូមិមង់ទី៧ ឃុំមង់រៀវ ... Read More »

លួចរថយន្តពីខេត្តតាកែវមកអស់ល័ក្ខណ៍នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានធ្វើសកម្មភាពលួចលួចរថយន្តកូរ៉េមួយគ្រឿង ពីស្រុកបាទី ខេត្តតាកែវ ហើយត្រូវបងប្អូនម្ចាស់រថយន្តប្រទះឃើញនៅដីឡូត៍មួយកន្លែង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ។ ជនសង្ស័យទី១ឈ្មោះ សឿន ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួនរួមទាំងដកហូតថ្នាំញៀនមកកាន់អធិការដ្ឋាននគរបាលស្រុក ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។ ប៉ូលិសស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ាវ ... Read More »

ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនពីបទហិង្សាដោយចេតនានៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាលៈ ប៉ូលិសចាប់ខ្លួនជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ជនសង្ស័យរូបនេះបានប្រើហិង្សាទៅលើស្រ្ដីជាប្រពន្ធ កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំ‌ស្វាយរមៀតស្រុក‌ខ្សាច់‌កណ្ដាល‌ ខេត្ត‌កណ្ដាល‌ ។ ប៉ូលិសស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ ... Read More »

ក្មេងប្រុសអាយុ១២ឆ្នាំលង់ទឹក ខណៈទៅដឹកគោដោយសង្ស័យចុះមុជទឹកលេងម្នាក់ឯងនៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាលៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម័ ខណៈទៅដឹកគោតែម្នាក់ឯងអស់រយៈពេលជាច្រើនម៉ោងក្នុងបឹងស៊ីធរ ត្រង់ចំណុចខាងជើងប្រឡាយស្ថាននីយ៍បូមទឹកគ្រប់លាក់  ។ ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ... Read More »

ក្រុមអ្នករើសអេតចាយដុតខ្សែភ្លើងយកស្ពាន់លក់ឆាបឆេះគំនរកម្ទេចក្រណាត់ផ្អើលអស់ពលរដ្ឋ

ភ្នំពេញ៖ គំនរសំរាមមួយកន្លែង ដែលពោរពេញទៅដោយកម្ទេចក្រណាត់ និងជ័រ ព្រមទាំងកម្ទេចស្បែកផង នោះ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងមានផ្សែងហុយឡើងលើ យ៉ាងខ្មួលខ្មាញ់ និងបានបង្កឲ្យ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ... Read More »

រថយន្តបុកម៉ូតូនៅលើផ្លូវជាតិលេខ៤បណ្តាលឲ្យស្លាប់មនុស្ស២នាក់

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យឯកជន ខណៈដែលជិះម៉ូតូ១គ្រឿង ត្រូវបានរថយន្តបើកលឿនបុកយ៉ាងពេញទំហឹង ។ ហេតុការណ៍រថយន្តបុកម៉ូតូស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីយប់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ4 ចន្លោះគីឡូម៉ែត្រលេខ62ទៅ63 ត្រង់ចំណុច ភូមិអន្លង់ថ្លឹង ... Read More »

នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនចំនួន១កញ្ចប់

ខេត្តកណ្ដាលៈ នគរបាលចាប់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់កាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ មន្រ្ដីនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ណារ៉ូត ... Read More »

មេកន្ទុយលេខនៅផ្សារលើត្រូវបានដោះលែងវិញហើយ ក្រោយពីចាប់បានមួយដង្ហើមចង្រឹត

  ខេត្តកំពង់ឆ្នាំង ៖ មេកន្ទុយលេខដុះស្លែ នៅផ្សារលើ ត្រូវបានសមត្ថិច្ចដោះលែងវិញហើយ ក្រោយពីបញ្ជូនទៅដល់ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលការដោះលែងត្រូវបានគេសង្ស័យថា មេកន្ទុយលេខចំណាយលុយជាច្រើនដើម្បីរួចខ្លួន ។ ឈ្មោះ លី ម៉េង ភេទប្រុស ... Read More »

រថយន្ត Nissan Frontier ប្រភេទ២បាំងឆ្លងប្រព័ន្ធភ្លើងឆេះខូតខាតកម្រិតធ្ងន់

ភ្នំពេញ ៖ រថយន្ត Nissan Frontier ខណៈកំពុងបើកសុខៗ ស្រាប់តែឆ្លងប្រពន្ធ័ភ្លើងបង្កឲ្យឆាបឆេះ ត្រូវពន្លត់ទាន់ គ្រាន់តែខូតខាតផ្នែកខាងមុខតែប៉ុណ្តោះ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ... Read More »

ប្រជាពលរដ្ឋ ជីកដីក្រោយផ្ទះប្រទះឃើញកាំភ្លើងអាការមួយដើមប្រគល់ឲ្យសមត្ថកិច្ច

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ជីកដីក្រោយផ្ទះប្រទះឃើញកាំភ្លើងអាការមួយដើមប្រគល់ឲ្យសមត្ថកិច្ចឲ្យប៉ូលិសវរការពារព្រំដែនគោក ៩១១ កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចប្រាប់ថា ពលរដ្ឋដែលប្រទះឃើញអាវុធនោះ ... Read More »

សមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សសង្រ្គោះជាតិ៣នាក់ ដកស្លាកគណបក្សចោលដោយសារអស់ជំនឿ

ខេត្តកំពង់ឆ្នាំង ៖ សមាភាពបេក្ខជនក្រុមប្រឹក្សាឃុំ លេខរៀងទី៩នៃគណបក្សសង្រ្គោះជាតិ នៅក្នុងឃុំកំពង់ត្រឡាច រួមជាមួយនឹងសមាជិក ចំនួន២នាក់ផ្សេងទៀត បានសម្រេចដកស្លាកណបក្សសង្រ្គោះជាតិចេញពីមុខផ្ទះ ដែលធ្លាប់គាំទ្រនាពេលកន្លងមក និងលាឈប់ពីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមើលឃើញថា ថ្នាក់ដឹកនាំគណបក្សមួយនេះ និយាយភូតភរ គ្មានការពិត បោកប្រាស់ ... Read More »

ម៉ូតូហុងដា សេ ១២៥ ពន្លះរថយន្តកុងតឺន័របញ្រាសគ្នាស្លាប់ម្នាក់

ខេត្តស្វាយរៀងៈ បុរសម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយជិះម៉ូតូល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកនឹងរថយន្តកុងតឺន័រទិសដៅបញ្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ1 ត្រង់ចំណុចចន្លោះគីឡូ160 ទៅ161 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ... Read More »

តុលាការ​កំពូល​ បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​និង​មន្ត្រី​ គជប​ ក្នុង​ពន្ធនាគារ​ដដែល​​

ភ្នំពេញ៖តុលាការកំពូល សម្រេចបន្តឃុំខ្លួនមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក៤រូបនិងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប ក្នុងពន្ធនាគារដដែល ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ នៅព្រឹកថ្ងៃទី១៣ ខែមីនា សម្រេចតម្កល់សេចក្ដីសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ពោលគឺ សម្រេចឃុំខ្លួនអ្នកទាំង៥ ក្នុងពន្ធនាគារ ... Read More »

ស្រវឹងធ្លាក់ភ្នែក​បើករថយន្តជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​ចូលក្នុង​ផ្ទះ​ប្រជាពលរដ្ឋ ចំ​កណ្តាល​ផ្ទះ​បាក់​រាប​ដល់​ដី

ខេត្តស្វាយរៀងៈ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តCAMMRYឆ្លាមលឿនដូចហោះលើផ្លូវជាតិលេខ១៣ ជ្រុលចង្កូតធ្លាក់ផ្លូវទៅបុកចូលក្នុងផ្ទះប្រជាពលរដ្ឋ ចំកណ្តាលផ្ទះបាក់រាបដល់ដី រួចមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកដើមប្រេងខ្យល់ធ្លាក់ចូលក្នុងប្រឡាយទៅមុខលែងរួចកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិព្រះទន្លេសង្កាត់សង្ឃ័រក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ បើតាមមន្ត្រីនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សង្ឃរ័បានឲ្យដឹងថា ម្ចាស់ផ្ទះជនរងគ្រោះឈ្មោះហាស់ហន ភេទប្រុសអាយុ៦៩ឆ្នាំមានប្រពន្ធឈ្មោះ សំណុន ... Read More »

ស្ត្រីម្នាក់បានទាញពូថៅមកកាប់បុរសម្នាក់ចំនួន៤ពូថៅបណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដង្កោ ខណៈត្រូវបានស្រ្តីម្នាក់យកពូថៅមកកាប់យ៉ាងចាស់ដៃ រីឯស្រ្តីបង្កក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ... Read More »

ស្ត្រីម្នាក់ដែលត្រូវប្តីដុត ឥឡូវត្រូវបានស្លាប់ហើយ បន្សល់ទុកកូនស្រីម្នាក់អាយុ៨ឆ្នាំ

ភ្នំពេញ៖ រឿងរ៉ាវក្នុងគ្រួសារមួយដែលប្តីបានដុតប្រហារទៅលើប្រពន្ធកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ បណ្ដាលឲ្យរបួសធ្ងន់ ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់នោះ ឥឡូវនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះត្រូវបានលាចាកលោកយើងនេះហើយ ដោយបន្សល់ទុកកូនស្រីម្នាក់អាយុ៨ឆ្នាំរស់នៅកណ្តោចកណ្តែង ។ ស្ត្រីរងគ្រោះឈ្មោះ សុឹម សត្ថាវី ... Read More »

ជនសង្ស័យម្នាក់ជើងដើរលួចកាបូបនៅក្នុងរថយន្តយា៉ងសកម្មក្នុងរាជធានីភ្នំពេញត្រូវនគរបាលប៉ុស្តិ៍ទំនប់ទឹកចាប់បានហើយ

ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនបានហើយ ជនសង្ស័យម្នាក់ជើងដើរលួចកាបូបនៅក្នុងរថយន្តយា៉ងសកម្មនៅក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងែទី១៣ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរេ៉ត សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ... Read More »

សមត្ថកិច្ចបុ៉ស្តិ៍អូរឫស្សី៤ ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ បន្ទាប់ពីវាយគ្នា រួចចាក់យកកាំបិតមកចាក់បុរសម្នាក់ទៀតចំ ពោះបណ្ដាលឲ្យរងបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានរងបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបុរសវ័យចំណាស់ម្នាក់បានវាយហើយយកកាំបិតមកចាក់ចំពោះ ។ កាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងែទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចមុខ ផ្ទះលេខ១៧E0z ផ្លូវលេខ១៨២ ផ្លូវឌឿងហែម ក្រុម៤ ... Read More »

កីឡាករ ហែល វ៉ា រង់ស្នៀតកែង និងនាគវ័ធកន្ទុយជ័យ ប៊ុន សង់ សន្លប់ត្រឹមទឹកទី២

ភ្នំពេញ៖ ជំនួបប្រកួតកីឡាប្រដាល់គុនខ្មែរ រវាងកីឡាករ ជ័យ ប៊ុនសង់ មកពីក្លិបគីសែមានប្ញទ្ធិអាជ្ញាធរជាតិអាវុធគីមី ជាមួយកីឡាករ ហែល វ៉ា មកពីក្លិបឃ្លាំងកីឡា ខេត្តពោធិសាត់ បានធ្វើឲ្យទស្សនិកមានអារម្មណ៍ព្រឺព្រួចយ៉ាង ក្រោយពីស្នៀតនាគវ័ធកន្ទុយរបស់ជ័យ ប៊ុនសង់ធ្វើឲ្យលោកអាជ្ញាកណ្តាលរាប់ហែល វ៉ាចំនួន៨ម្តង ... Read More »

ជនជាតិចិនតៃវ៉ាន់ម្នាក់ លួចបង្ហោះម៉ាស៊ីន Drone ថតទិដ្ឋភាពព្រះបរមរាជ្យវាំង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមូលដ្ឋាប៉ុស្តិ៍ជ័យជំនះ និងកម្លាំងសន្តិសុខខណ្ឌដូនពេញ សហការគ្នាឃាត់ខ្លួន បុរសអ្នកទេសចរជនជាតិចិនតៃវ៉ាន់ម្នាក់ ខណៈដែលបុរសរូបនេះ បានប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកមកបង្ហោះថតយកទិដ្ឋភាពមួយចំនួននៅបរិវេណព្រះបរមរាជវាំង ។ ករណីឃាត់ខ្លួនជនបរទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៨ ថ្ងៃទី១២ ខែមីនា ... Read More »

រថយន្ត CRV បុកបុរសម្នាក់កំពុងជិះម៉ូតូផ្លោងស្លាប់នៅក្នុងព្រៃ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវរថយន្តបុកស្លាប់ខណៈកំពុងជិះម៉ូតូក្នុុងទិសដៅបញ្ច្រាសគ្នា ហើយក្រោយពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបន្ទាប់ពីព្យាយាមលូនចេញពីក្នុងរថយន្តពេលដែលរថយន្តក្រឡាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩ និង១៥នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៣-២០៤ ស្ថិតនៅភូមិស្មាច់ដែក ឃុំរាម ស្រុកព្រៃនប់ ... Read More »

វាយប្រហារទៅលើទីតាំងយោធានៅយេមែន និងស៊ីរីស្លាប់ជាង១០០នាក់

ប្រភពព័ត៌មានពីកម្លាំងយោធាបានឲ្យដឹងថា មានទាហាន ៣០នាក់ របស់រដ្ឋាភិបាលយេមែន ស្លាប់ និងរាប់សិបនាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មនាថ្ងៃទី១២ ខែមីនា ពេលដែលក្រុមវេយប្រហារអត្តឃាត បានបំផ្ទុះគ្រាប់បែកលាក់នៅក្នុងខ្លួន ស្ថិតនៅភាគខាងកើតទីក្រុង Aden ភាគខាងត្បូងប្រទេសយេមែន។ ប្រភពព័ត៌មានបានឲ្យដឹងថា ការវាយប្រហារខាងលើសម្តៅទៅលើកម្លាំងទាហានដែលប្រមូលផ្តុំគ្នា ... Read More »

ចាក់សោផ្ទះទុកចោលទៅលេងផ្ទះកូន ត្រូវចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ

ភ្នំពេញ ៖ បុរសម្នាក់ដែលជាជនរងគ្រោះ ត្រូវចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ បានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ព្រោះផ្ទះរបស់គាត់ត្រូវចោរលួចគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអស់ជាច្រើន ខណៈដែលគាត់(ម្ចាស់ផ្ទះ) បានចាក់សោផ្ទះចោល ហើយទៅលេងផ្ទះកូននៅភូមិផ្សារលិច ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៨ ... Read More »