ព័ត៌មានទាន់ហេតុការណ៍៖
'

ជនសង្ស័យ៣នាក់ ក្នុងនោះមានកូនអ្នកយាមគុកព្រៃសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ដែលជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅសង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុសិ៍្តនគរបាលព្រៃស ដែលជិះល្បាតបានប្រទះឃើញមានការសង្ស័យ ក៏ឃាត់ខ្លួន និងដកហូតបានថ្នាំញៀនមួយកញ្ចប់ធំ និងម៉ូតូមួយគ្រឿង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ... Read More »

គៀបស្លាប់ម្នាក់នៅក្នុងកាប៊ីនរថយន្ត និងច្រើនអ្នកទៀតរងរបួសធ្ងន់ ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរលើក

  ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានគៀបជាប់នៅក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេនាំគ្នាជួយគាស់យកសាកសពអស់ជាច្រើនម៉ោង និងច្រើននាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាលផងដែរ ដោយសារការគ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្សេងគ្នា នៅស្រុកក្រគរ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ប្រភពព័ត៌ពីមន្រ្តីជំនាញការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យថា កាលពីវេលាម៉ោង១០ និង១០នាទី ... Read More »

ហុងដាសេ១២៥ពន្លះហុងដាវ៉េវលាន់ដូចរន្ទះ របួសធ្ងន់២នាក់

ខេត្តស្វាយរៀង៖ បុរស២នាក់រងរបួសបែកក្បាល ហូរឈាមសន្លប់ទាំងសងខាង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពន្លះគ្នាពេញទំហឹងលាន់សូរដូចរន្ទះបាញ់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ... Read More »

ប្រជាពលរដ្ឋព្រួយបារម្ភដល់សុខភាព ខណៈគំនរសំរាមជះក្លិនអសោចិ៍ពេលមានភ្លៀងធ្លាក់

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅជិតគំនរសំរាមមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពរបស់ក្រុមគ្រួសារ និងកូនចៅរបស់ពួកគាត់ ខណៈគំនរសំរាមគរដូចភ្នំ ជះក្លិនស្អុយអសោចិ៍ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសពេលមានភ្លៀងធ្លាក់ ជះក្លិនស្អុយ និងកើតមានសត្វរុយរោមគំនរសំរាមហើយហើរមករោមចំណីអាហារពេលបរិភោគ ។ បើតាមស្ត្រីម្នាក់ដែលមានផ្ទះជិតគំនរសំរាមនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៩ ... Read More »

រថយន្តធុនធំមួយគ្រឿងបុកម៉ូតូ២គ្រឿងឆេះខូចទាំងស្រុង និងរងរបួសមនុស្ស២នាក់ នៅ​ផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ៖ នៅយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៧ វេលាម៉ោង២០និង៤០ នាទី មានគ្រោះថ្នាក់ចរាចរណ៍១កើតឡេីង នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ168-169 ស្ថិតក្នុងភូមិតាពៅ ឃុំជេីងគោ ស្រុកព្រៃនប់ រវាងរថយន្ត០១គ្រឿងម៉ាក ... Read More »

លោកឌី រ័ត្ឋខេមរុណ នាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ១៥គ្រួសារ និងកង់១១កង់ សម្រាប់សិស្សពូកែ១១នាក់

ភ្នំពេញះ នៅវេលាព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ២០១៧ អនុសាខាកាកកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ... Read More »

រថយន្តដឹកអង្កាមហ្រ្វាំងមិនសុីបុករថយន្តទួរីសពីក្រោយខូចយ៉ាងដំណំ

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កដោយរថយន្ត ធុនធ្ងន់ ហើយនៅលើរថយន្តមានបាវអង្កាមសំពោងសំទួរីសដឹកអ្នកដំណើរខូចខាតផ្នែកខាងក្រោយយ៉ាងតំដំណំ។ ហេតុការណ៍នេះកើតនៅវេលោម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅខាងមុខផ្សារព្រែកអញ្ចាញ់ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាកលេខ ... Read More »

នគរបាលបង្ហាញមុខមេខ្លោងគ្រឿងញៀនក្រោយពីប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ នគរបាលបានបង្ហាញមុខសញ្ញាជនសង្ស័យជាមេខ្លោងគ្រឿងញៀននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ក្រោយពីប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តបន្ទាយមានជ័យដកហូតបានថ្នាំញៀនជិត២គីឡូក្រាមបានបញ្ចប់រួចហើយនោះ។ ជនសង្ស័យជាមេខ្លោងគ្រឿងញៀននិងបក្ខពួកស្ថិតក្នុងរង្វង់នៃការបង្រ្កាបរបស់កម្លាំងនគរបាលឃាត់ខ្លួនមនុស្សប្រុសស្រី សរុប៦នាក់ក្នុងនោះមានជនជាតិខ្មែរ៥នាក់និងជនជាតិថៃជាស្រ្តី១នាក់ ឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY៨០៧២គ្រាប់ស្មើនិងទម្ងន់៧៩៤.៩១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនទឹកកក៩៨០.៤២ក្រាម ស្មើនិងទម្ងន់សរុប ១៧៧៥.៣៣ក្រាម ដកហូតបានកាំភ្លើងខ្លីម៉ាកឡុក១ដើម គ្រាប់៩០គ្រាប់ រថយន្តចំនួន៥គ្រឿងផងដែរ។ ... Read More »

បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនក្រោមរូបភាពរត់រ៉ឺម៉កម៉ូតូកង់បីត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាលៈ បុរសម្នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនក្រោមរូបភាពជាអ្នករត់រ៉ឺម៉កកង់បី ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលើកដែកចាប់ខ្លួន រួមជាមួយញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៥កញ្ចប់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើង កាលពីវេលាម៉ោង១៨និង១០នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ១៤ ត្រង់ចំណុចស្ពានដែក ... Read More »

ស្ត្រីម្នាក់បានរត់មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍បន្ទាប់ពីត្រូវឪពុកម្តាយកាត់កាលចោល

ភ្នំពេញ៖ ស្ត្រីម្នាក់បានទ្រហោយំនៅប៉ុស្តិ៍នគរបាលទួលសង្កែ ឱ្យជួយអន្តរាគមន៍ ខណៈនាងត្រូវឪពុកម្តាយយកកូនប្រុសអាយុ២ឆ្នាំពីនាង ហើយកាត់កាលដេញចេញពីផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ស្ត្រីរងនូវមានវិបត្តិខាងលើនេះ មានឈ្មោះផុង វ៉ាន់ណេត អាយុ៣៧ឆ្នាំ ... Read More »

បុរសម្នាក់ត្រូវជនដៃដល់កាប់ជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់ និងជិតដាច់កជើងម្ខាង សង្ស័យជារឿងគំនុំ

ភ្នំពេញ៖ សាហាវណាស់ដូចក្នុងខ្សែរភាពយន្តហុងកុង បន្ទាប់ពីបុរសដៃឆៅម្នាក់ បានធ្វើសកម្មភាពដេញកាប់ បុរសម្នាក់ជាច្រើនកាំបិត មិនដឹងមូលហេតុ បណ្តាលឲ្យរបួសធ្ងន់និងជិតដាច់កជើងម្ខាង ដួលសន្លប់ក្នុងថ្លុកឈាម ហើយត្រូវបានគេសង្ស័យជារឿងគំនុំ ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ... Read More »

បើកព្រឹត្តិការណ៍បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជន

ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈការប្រកួតកីឡានិងការតាំងពិព័រណ៍ទ្រង់ទ្រាយធំ បានប្រកាសបើកដំណើរការជាផ្លូវការហើយ ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅលើទឹកដី នៃឃុំវិហារសួគ៌ ខេត្តកណ្តាល ក្រោមវត្តមានមន្ត្រីខេត្តកណ្តាល ប្រធានចលនាយុវជនកម្ពុជា សិល្បករ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គួរបញ្ជាក់ដែរថា ... Read More »

លោក ប៉ា សុជាតិវង្ស  ប្រកាសប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការ ប្រសិនបើ មិនដូរពាក្យស្លោកគោលនយោបាយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ»

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងប្តឹងគណ បក្សសង្គ្រោះជាតិ (CNRP) នៅតុលាការ ចំពោះការប្រើពាក្យស្លោកគោលនយោបាយរបស់ខ្លួន ដោយចោទមកលើមេឃុំ-ចៅសង្កាត់ថា «មេឃុំ បម្រើបក្ស»។ ... Read More »

លួចពង្រាត់ទារិកាមិត្តភក្តិរបស់ខ្លួនទៅរុំស្កុតច្រកថង់បោះចោលលើគំនរសំរាមប៉ងសម្លាប់ ត្រូវបានគេរកឃើញ និងចាប់ខ្លួន

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបានឃាត់ខ្លួនស្ត្រីម្នាក់ ពីបទចាប់ពង្រាត់ និងប៉ងសម្លាប់ទារកម្នាក់ តែមិនបានសម្រេច ខណៈដែលស្ត្រីរងការចោទប្រកាន់ខាងលើ បានយកទារិការុំបិទមាត់ដាក់ក្នុងថង់ផ្លាស្ទីកពណ៌ខ្មៅ ពីមិត្តភក្តិនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកមកបោះចោលនៅគំនរសំរាមមួយកន្លែងក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅវេលាទៀបភ្លឺ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ... Read More »

រថយន្តតាក់សុីម៉ែត្រក្រហមបត់មិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងបុករងរបួសធ្ងន់មនុស្សម្នាក់

ភ្នំពេញ ៖ រថយន្តតាក់សុីម៉ែត្រមួយគ្រឿង បើកបត់ត្រឡប់ក្រោយមិនបានប្រយត្ន័ បណ្ដាលឲ្យម៉ូតូមួយគ្រឿងបើកបុកពីចំហៀង ម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយចំណែកឯរថយន្តវិញបានបើករត់គេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង៣៧នាទី ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខសាលាបង្រៀនបើកបរមួយកន្លែង ... Read More »

ទុកម៉ូតូខាងក្រោមឡើងទៅធ្វើការខាងលើជាន់ទី៣ចុះមកវិញបាត់ម៉ូតូ

ភ្នំពេញ៖ កម្មករសំណង់ម្នាក់ បានរត់មកកាន់ប៉ុស្តិ៍ចោមចៅ សុំការអន្តាគមន៍ បន្ទាប់បន្ទាប់ពីជនសង្ស័យបានលួចម៉ូតូទៅបាត់ ខណៈកំពុងធ្វើការនៅជាន់លើ ហើយបានទុកម៉ូតូនៅជាន់ទាល់ដី ចុះមកវិញ មិនដឹងបាត់ពីពេលណា ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ... Read More »

ចៅក្រម​ស៊ើបសួរ​ សាកសួរ​បន្ថែម​លើ​លោក​ គឹម​ សុខ​

ភ្នំពេញ៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមីនា សាកសួរបន្ថែមលើលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ករណីបរិហារកេរ្តិ៍ជាសាធារណៈ និង ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ... Read More »

គណៈ បញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី២កន្លែងឃាត់មនុស្ស៥នាក់

ភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់ និងទូហ្គេមបាញ់ត្រីចំនួន២ទូ ត្រូវបានកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌដូនពេញ បន្តចុះបង្ក្រាប កាលពីវេលា ម៉ោង១០និង២៧នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ តាំងបទល្មើស ហ្គេមបាញ់ត្រីចំនួន ០២កន្លែងនោះ ស្ថិតនៅចំណុចភូមិ៣ ... Read More »

ព្រោះតែ​ចង់​ចាប់​សត្វ​ព្រាប បុរស​ម្នាក់​ឡើងលើ​ដំបូល​ព្រះវិហារ ធ្លាក់​ស្លាប់

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ឡើងលើដំបូលព្រះវិហារ គោលបំណងចាប់សត្វព្រាប តែព្រះមិនជាប់ ក៏រអិលជើងធ្លាក់ ស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើង នៅពីវេលាម៉ោង ៩យប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅក្នុងព្រះវិហារ ... Read More »

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដកហូតតំណែងជាផ្លូវការ

តុលាការរដ្ឋធម្មនុញ្ញ បានសម្រេចក្តីចុងក្រោយ ដោយរក្សាការសម្រេចរបស់សភា កាលពីខែធ្នូ ឆ្នាំ២០១៦ ពីការចោទប្រកាន់ទោសទៅលើលោកស្រី Park GeunHye ។ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា លោកស្រី Park GeunHye ត្រូវបានដកហូតតំណែងជាផ្លូវការនៅព្រឹកថ្ងៃ ទី១០ ... Read More »

ជនដៃដល់ប្រើកាំបិតវាយប្រហារស្ថានីយរថភ្លើងនៅអាល្លឺម៉ង់របួស៥នាក់

ប៉ូលិសបានទៅដល់កន្លែងកើតហេតុ នៅក្នុងស្ថានីយរថភ្លើង Duesseldorf ក្រោយពេលមានការវាយប្រហារដោយកាំបិតកាលពីយប់ថ្ងៃ ទី៩ ខែមីនា បណ្តាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់ ។ សារព័ត៌មាន AFP បានដកស្រង់សម្តីប៉ូលិសនៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា ជនដៃដល់បាយវាយប្រហារពេលពួកគេឆ្លងកាត់ទីនោះ ។ ជាភព្វសំណាងមិនមានអ្នកស្លាប់នៅក្នុងហេតុការណ៍ខាងលើ។ ប៉ូលិសក៏បានចាប់ខ្លួនជនដៃដល់ពីរនាក់ ... Read More »

ឥណ្ឌាដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកតាមដាននៅតំបន់វិវាទ

សារព័ត៌មាន The Express Tribune កាលពីថ្ងៃទី៩ ខែមីនា បានផ្សាយថា ឥណ្ឌាបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក ផលិតដោយអាមេរិក នៅតាមបណ្តោយព្រំដែន LoC ក្នុងតំបន់ កាស្មៀរ ដែលមានវិវាទ ។ ... Read More »

យុវជនម្នាក់បើកម៉ូតូបុកមន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តកណ្តាលៈ យុវជនម្នាក់បើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុក បុរសម្នាក់ជាមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដែលកំពុងអង្គុយលើម៉ូតូនៅក្បែរចិញ្ចើមផ្លូវរងចាំឆ្លងផ្លូវទៅសម្រួលចរាចរណ៍នៅលើផ្លូវជាតិលេខ៥១ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល បណ្តាលឲ្យជាមន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ... Read More »

មេប៉ុស្តិ៍នគរបាលវរការពារព្រំដែនលេខ៦២១ ឡេង សោភ័ណ្ឌ ជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់បំផ្លាញឈើនៅតំបន់អូរហ៊ុច

ខេត្តមណ្ឌលគិរី៖ ពាក់ព័ន្ធទៅនឹងការអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកអារផ្តួលរលំឈើ និងដឹកជញ្ជូនចេញពីតំបន់អូរហ៊ុចទៅវៀតណាម គឺជារឿងបទល្មើសឧក្រិដ្ឋ ដែលយកចិត្តទុកដាក់បំផុតពីរាជរដ្ឋាភិបាល ពិសេសគណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិបាននិងកំពុងមានចំណាត់ការយ៉ាងក្តៅគគុកតាមនីតិវិធី ដើម្បីរកឲ្យឃើញជនពាក់ព័ន្ធនឹងបទល្មើសបំផ្លាញព្រៃឈើនៅចំណុចតំបន់អូរហ៊ុច ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទង់ ស្រុកកែវសីមា ព្រំប្រទល់ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ គួររំលឹកថា នាព្រលឹមស្រាងៗ ... Read More »

ខ្សឹបដាក់ត្រចៀក៖ អំពើពុករលួយជាមូលហេតុនាំឲ្យអ្នកនេសាទសមុទ្រតវ៉ា

ប្រភពពីប្រជានេសាទខ្មែរក្នុងខេត្តកែប និងខេត្តកំពត បានឲ្យដឹងថា ការដែលជនជាតិវៀតណាម អាចយកទូករាប់រយគ្រឿងចូលមកធ្វើសកម្មភាពនេសាទខុសច្បាប់ក្នុងដែនសមុទ្រខ្មែរនាពេលកន្លងមក និងបច្ចុប្បន្នគឺមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីពុករលួយជាច្រើនស្ថាប័នតទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រភពខ្លះទៀតបានឲ្យដឹងថា ដែនសមុទ្រខេត្តកែបនិងខេត្តកំពតស្ថិតនៅក្រោម ការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ទោ ទូច ពលៈ ដែលជាមេនគរបាលជើងទឹកប្រចាំតំបន់ នេះ ដូច្នេះលោក ទូច ... Read More »

រដ្ឋជាច្រើននៅអាមេរិកចាប់ផ្តើមប្តឹងពីច្បាប់ហាមប្រាមជនអន្តោប្រវេសន៍ថ្មីរបស់លោក ត្រាំ

រដ្ឋញូវយ៉ក វ៉ាស៊ីនតោន និង អូរ៉េហ្គន់ បានសម្រេចដាក់លិខិតប្តឹង ស្នើដល់តុលាការសហរដ្ឋ ផ្អាក់ច្បាប់ហាមប្រាមថ្មីរបស់ប្រធនានាធិបតីដូណាល់ ត្រាំ។ កាលពីថ្ងៃទី៩ ខែមីនា អភិបាលក្រុងវ៉ាស៊ីនតោន លោក Bob Ferguson បានប្រកាសថា ... Read More »

ព្រីម មន្ថាវិលចូលសិល្បៈក្រោយឡុងចុងជំនួញអស់ជាង១០ម៉ឺនដុល្លារ

ភ្នំពេញ៖ តារាសម្តែងស្រីសម្តីបានអ្នកនាង ព្រីម មន្ថា បានបាត់មុខពីសិល្បៈអស់មួយរយៈពេល ក្រោយពីនាងសម្ងំបើកដំណើរការមុខជំនួញភោជនីយដ្ឋានមួយកន្លែងជិតវត្តភ្នំ ។ បង្ហាញមុខក្នុងការងារសិល្បៈជាថ្មីស្រាប់តែតារាស្រីរូបនេះបានទម្លាយថា មុខជំនួញដែលនាងខិតខំទប់អស់ជាងមួយឆ្នាំនេះបានខាតឡុងចុងហើយ ។ ព្រីម មន្ថា និយាយទាំងមិនស្លុតចិត្តថា នាងបានបិទមុខជំនួញភោជនីយដ្ឋាននោះហើយ ព្រោះតែខាតបង់ជារៀងរាល់ខែ។ ... Read More »

រថយន្ដយីឌុប២គ្រឿងដឹកឈើចូលក្រុងសៀមរាបទាំងថ្ងៃ សមត្ថកិច្ចមិនហ៊ានបង្រ្កាបខ្លាចឈ្មួញប្ដឹង

ខេត្តសៀមរាប៖ រថយន្តយីឌុប២គ្រឿង ដឹកឈើចូលក្រុងសៀមរាបជាបន្តបន្ទាប់កណ្ដាលថ្ងៃត្រង់ សមត្ថកិច្ច ជំនាញមិនហ៊ានចេញមុខសួរនាំឬបង្ក្រាបនោះទេ ខ្លាចឈ្មួញឈើប្ដឹង ប៉ុន្តែករណីនេះ ត្រូវបាន គេធ្វើការអះអាងថា ជារបស់សម្ដេចសង្ឃទេពវង្ស ដឹកយកមកកសាងផ្ទះឱ្យប្រជាពលរដ្ឋ នៅសហគមន៍បឹងពារាំង នៃសង្កាត់ជ្រាវ ក្រុងសៀមរាប ។ ... Read More »

ស្រវឹងស្រាបើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ រងការខូចខាតនិងរបួសបែកក្បាលហូរឈាមស្រោចខ្លួន

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ដែលរូបគាត់មានស្ថានភាពស្រវឹងស្រាឡើងជោកជាំ បានបើករថយន្ត ម៉ាក HYUNDAI ទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខក្រសួងមហាផ្ទៃ បណ្ដាលឲ្យរងការខូចខាត ចំណែកអ្នកបើកបរបានបោកក្បាល និងកញ្ចក់រថយន្តហូឈាមស្រោចពេញខ្លួន ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ... Read More »

មិត្តភ័ក្តផឹកស៊ីជាមួយគ្នា មានបញ្ហាបន្តិចបន្ទួចសោះមិនដោះស្រាយ បែរជាវាយតប់គ្នារហូតយកកាំបិតមកដោះស្រាយ

ភ្នំពេញ៖ បុរសម្នាក់គ្រាន់តែទាស់សម្តីគ្នាក្នុងវង់ផឹកស៊ីបន្តិចបន្ទួច រហូតឈានដល់ហិង្សាវាយតប់គ្នាមួយប្រាវ និងរត់ទៅយកកាំបិតប៉័ងតោកាប់ប្រហារទៅជនរងគ្រោះជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនបង្កត្រូវប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យចាប់វាយខ្នោះ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧នឹង៥៥នាទី យប់ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ នៅវត្តពោធិញាន ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ ... Read More »