ព័ត៌មានទាន់ហេតុការណ៍៖
'

បុរសលក់អំពៅសាងម្នាក់យកដំបងឈើជ្រុងវាយសន្តិសុខរោងចក្របែកក្បាលរងរបួសធ្ងន់ដេរ១៥ថ្នេរ

ភ្នំពេញ៖ បុរសជាសន្តិសុខរោងចក្រកាត់ដេរសំលៀកបំពាក់យ៉ីហោ(ម៉ូរៀ) ម្នាក់ត្រូវបានអ្នកលក់អំពៅសាងយកដំបងឈើជ្រុងប្រេវែង៨តឹកទៅវាយបណ្តាលអោយបែកក្បាលរងរបួសធ្ងន់ដេរ១៥ថ្នេរ កាលពីវេលាម៉ោង ១១និង២៥នាទីនាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចមុខរោងចក្រ ម៉ូ រៀ តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិលូ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ បន្ទាប់ពីបានដោះស្រាយសំណូមពរមួយចំនួនដល់គរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបគណៈគ្រប់គ្រងនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាមដែលមានទីតាំងនៅមិនឆ្ងាយពីគ្នា។ សម្តេចតេជោ បានពិនិត្យឃើញអាគារដែលសម្តេច និងសម្តេចកិត្តិ បានសង់ជូនកាលពីជាង ២០ ឆ្នាំមុន ដែលពេលនេះមានសភាពចាស់ទ្រុឌទ្រោមហើយដែលត្រូវធ្វើការជួសជុលឡើងវិញ។ ក្រោយពីបានពិនិត្យជាក់ស្តែង ... Read More »

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសំណេះសំណាលក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបសួរសុខទុក្ខកុមារពិការភ្នែក និងគថ្លង់រួចមក សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកជួបសំណេះសំណាលក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម ។ បន្ទាប់ពីបានទទួលសំណូមពរ និងបានពិនិត្យឃើញនូវកង្វះខាតអាគារស្នាក់នៅជាក់ស្តែងរបស់គរុសិស្សនៅទីនេះ សម្តេចតេជោ ហ៊ុន សែន ... Read More »

បន្ទាប់ពីបានជួបសំណេះសំណាសជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាមរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏សាមញ្ញរបស់កម្ពុជា បានអញ្ជើញចូលមកសំណេះសំណាលសួរសុខទុក្ខកុមារពិការភ្នែក និងកុមារគថ្លង់នៃសាលាកុមារពិការភ្នែកឬកុមារគថ្លង់កំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីបានជួបសំណេះសំណាសជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាមរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដ៏សាមញ្ញរបស់កម្ពុជា បានអញ្ជើញចូលមកសំណេះសំណាលសួរសុខទុក្ខកុមារពិការភ្នែក និងកុមារគថ្លង់នៃសាលាកុមារពិការភ្នែកឬកុមារគថ្លង់កំពង់ចាមនេះ។ សម្តេចតេជោ ស្រឡាញ់កុមារដោយមិនប្រកាន់ពណ៍សម្បុរឬជំនឿសាសនានយោបាយឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ... Read More »

ធ្លាយហើយ! ធ្លាយភាពមិនប្រក្រតីការដេញ ថ្លៃធ្វើផ្លូវនៅស្រុកលំផាត់

ខេត្តរតនគិរី ៖ អាជ្ញាធរឃុំសេដា និងឃុំ ជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរីចោទ ក្រុមហ៊ុនដេញថ្លៃសង់ផ្លូវលំជនបទគឺក្រុមហ៊ុន វ៉ាន់ សុធី ថាបានរំលោភលើសេចក្តីទុក ចិត្តព្រោះតែសង់ផ្លូវមិនរួចរាល់និងខុសកិច្ចសន្យា ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនវ៉ាន់ ... Read More »

នគរបាលអន្តោប្រវេសន៍បន្តចុះត្រួតពិនិត្រការរស់នៅខុសច្បាប់ជនជាតិវៀតណាម នៅសង្កាត់ផ្សារដើមថ្កូវ

ភ្នំពេញ : សមត្ថកិច្ចអន្តោប្រវេសន៍ចុះប្រមូលជាជនជាតិវៀតណាមរស់នៅ និងធ្វើការងារខុសច្បាប់ចំនួន៤ម្នាក់នៅតាមបន្ទប់ជួល និងកម្មករសិប្បកម្ម កាលវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០១៦នៅចំណុចបន្ទប់ជួលនិងសិប្បកម្មតាមផ្លូវ១០៣ ក្រុម២៥ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនក្រុមអ្នកញៀនល្បែងជល់មាន់8នាក់ទៅតុលាការ

ភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែងជល់មាន់ ចំនួន8នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌយុត្តិធម៌ ខណ្ឌពោធិ៍សែនជ័យ បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្តនិតិវិធី កាលពីព្រឹកថ្ងៃទី24 ខែសីហា ឆ្នាំ2016 ដែលកម្លាំងសមត្ថកិច្ចខណ្ឌ រួមសហការណ៍ជាមួយកម្លាំងនគរបាលកម្រឹតស្រាល រាជធានីភ្នំពេញ បើកយុទ្ធនាការ បង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមក ... Read More »

បុរសរត់ម៉ូតូ ឌុបប៉ះចោរប្លន់វាយយកម៉ូតូទៅបាត់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានហៅបុរស រត់ ម៉ូតូ ឌុប ម្នាក់ឲ្យឌុបទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ និងគេចខ្លួនបាត់ បង្កមានការភ្ញាក់ផ្អើលកាលពីថ្ងៃ ទី ២៣ ខែ សីហា ឆ្នាំ ២០១៦ ... Read More »

ហែកគុករត់ហើយ ទៅធ្វើសកម្មភាពឆក់កាបូបបាន២ពាន់ដុល្លារ ត្រូវសមត្ថកិច្ចចាប់បញ្ចូលគុកវិញ

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់បញ្ចូលគុកម្តងទៀត បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបបានលុយ២ពាន់ដុល្លារ តែអកុសលត្រូវសមត្ថកិច្ចចាប់បាន ។ ជនសង្ស័យនាពេលកន្លងមក ធ្លាប់ជាអ្នកហែកគុករត់ផងដែរ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅយប់រំលងអធ្រាត្ រឈានចូល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យអាគារសិក្សានៃអនុវិទ្យាល័យបឹងកុករួចមក នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តី ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ... Read More »

ជនជាតិប៉ាគីស្ថានពីរនាក់ និងស្ត្រីខ្មែរម្នាក់ជាមេខ្យល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់

ភ្នំពេញៈ សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញត្រូវបាន ឃាត់ខ្លួនបុរសជនជាតិប៉ាគីស្ថានពីរនាក់ និងស្រី្តខ្មែរម្នាក់ ធ្វើឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ។ ជនសង្ស័យត្រូវបាន សមត្តកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ដើម្បីចាត់ការតាមច្បាប់ ។ បុរសជនជាតិប៉ាគីស្ថានពីរនាក់ ត្រូវបានឃាត់ខ្លួន ... Read More »

ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចខោនៅក្នុងរោងចក្រ

ខេត្តកណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈើទាល ស្រាវជ្រាវឈានដល់ការចាប់ខ្លួនបាន បន្ទាប់ភាគីខាងរោងចក្រប្តឹងពីបទលួចខោ នៅក្នុងរោងចក្រចំនួន៤កាតុង ស្មើ១១៦ខោកាលពី២០ ខែសីហា ឆ្នាំ២០១៦ កន្លង ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅគ្រាដែលជនសង្ស័យចូលខ្លួនមកបំភ្លឺ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ... Read More »

លួចកាត់សោរត់ចេញពីផ្ទះរួចហៅម៉ូតូឌុបជិះយកទៅកាប់នឹងពូថៅ ខឹងរឿងគំនុំកាលពី៣០ឆ្នាំមុន

ខេត្តកណ្តាល៖ បុរសមានសតិមិនប្រក្រតីម្នាក់ បានលួចកាត់សោហើយរត់ចេញពីផ្ទះ ហៅម៉ូតូឌុបទៅកាន់ចម្ការស្វាយ រួចធ្វើសកម្មភាពដកពូថៅចេញកាប់ប្រហារទៅលើអ្នករត់ម៉ូតូឌុប បណ្តាលឲ្យរងរបួស ពីព្រោះខឹងរឿងគំនុំកាលពី៣០ឆ្នាំ ដែលបុរសរត់ម៉ូតូឌុបរូបនេះ បានសម្លាប់ឪពុកម្តាយរបស់ជនសង្ស័យ ។ ករណីនេះបានភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៧និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចចំការស្វាយ ... Read More »

សម្តេចក្រឡាហោម៖ មន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាលត្រូវគ្រប់គ្រងទិន្នន័យក្លឹបកំសាន្ត ភោជនីយដ្ឋាន និងខារ៉ាអូខេក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងបន្ថែមថា ចំពោះមន្ត្រីនគរបាលប៉ុសិ៍្តរដ្ឋបាល និងខណ្ឌត្រូវធ្វើយ៉ាងណាគ្រប់គ្រងទិន្នន័យព័ត៌មានក្នុងមូលដ្ឋានអំពីចំនួនទីតាំងភោជនីយដ្ឋាន ក្លឹបខារ៉ាអូខេ និង ក្លឹបកម្សាន្តនានាក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលនៅពេលមានហេតុការណ៍កើតឡើង យើងអាចកំណត់មុខសញ្ញានិងកំណត់គោលដៅបានឆាប់រហ័ស ។ ជាមួយគ្នានេះផងដែរ ... Read More »

អាជ្ញាធរខណ្ឌសែនសុខនៅតែបន្តវិធានការណ៍ចុះបង្ក្រាបទីតាំង Internet ២៤ ម៉ោង បង្កប់ល្បែងភ្នាល់បាល់ និង Live Casino

ភ្នំពេញ៖ ដោយសារតែយល់ឃើញថា ល្បែងភ្នាល់បាល់ និង Live Casino គឺជាល្បែងខុសច្បាប់ ដែលត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ដាច់ខាត  ដូច្នេះដើម្បីទប់ស្កាត់រាល់បញ្ហាទាំងនេះ អាជ្ញាធរខណ្ឌសែនសុខបានបន្តចាត់វិធានការចុះបង្ក្រាប ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន មិនឲ្យកើតមានជាដាច់ខាត នេះបើយោងតាមការលើកឡើងពីលោក សាំង សុភៈវិចិត្រ ... Read More »

លោកព្រះរាជអាជ្ញាដឹកនាំកម្លាំងចុះបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៧នាក់

ខេត្តស្វាយរៀង៖ លោកគង់ ច័ន្ទ ខេមរិទ្ធ ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តស្វាយរៀង បានដឹកនាំកម្លាំង សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងនគរបាលក្រុងបាវិតចុះ បង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបាន៧នាក់ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ... Read More »

ស្ដ្រីជាជនអនាថាម្នាក់ឈឺពោះសម្រាលកូននៅតាមផ្លូវ មុខរោងចក្រ៦ជាន់ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ ស្ដ្រីម្នាក់ដែលគេស្គាល់ថា ជាជនអនាថា តែងតែដើរផ្លូវ បានឈឺពោះសម្រាលកូនលើផ្លូវសាធារណៈ មុខរោងចក្រ៦ជាន់ ហើយត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះប្រកបដោយសុវត្ថិភាព ។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានកើតឡើងនាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

ម្ចាស់ហាងយីហោ រតនៈរចនាម៉ូដ វាយអ្នករត់ម៉ូតូកង់៣ វ័យចំណាស់ម្នាក់បាក់ដៃឆ្វេងគ្រាន់តែឈប់រង់ចាំឌុបម៉ូយ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ជាអ្នករត់ម៉ូតូកង់៣ ត្រូវបានបុរសម្ចាស់ហាងយីហោ (រតនៈរចនាម៉ូដ) វាយដំបណ្តាលឲ្យបាក់ដៃឆ្វេង ដោយគ្រាន់តែជនរងគ្រោះ អ្នករត់ម៉ូតូកង់៣នោះ ឈប់ចតនៅមុខផ្ទះដើម្បីរងចាំឌុបម៉ូយ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២២ ខែសីហា ... Read More »

រញ្ជួយដី៦.២រ៉ិចទ័រនៅអ៊ីតាលីស្លាប់៦នាក់ និងច្រើននាក់ជាប់គាំងក្រោមគំនរបាក់បែក

អាជ្ញាធរអ៊ីតាលីបានប្រកាសថា មនុស្សយ៉ាងតិច៦នាក់បានបាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតបានជាប់គាំងក្រោមគំនរបាក់បែកបន្ទាប់ពីហេតុការណ៍រញ្ជួយដីកម្រិត៦.២រ៉ិចទ័រវាយប្រហារនៅភាគកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ។ ទីភ្នាក់ងារភូគម្ភសាស្ត្រអាមេរិក(USGS) បានបញ្ជាក់ថា ការរញ្ជួយដីបានកើតឡើងនៅវេលាម៉ោង៣និង៣៦នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ភាគអគ្នេយ៍ទីក្រុង Perugia ដែលមានជម្រៅ១០គីឡូម៉ែត្រ ។ ... Read More »

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២០គ្រួសារនៅសង្កាត់ស្ទឹងមានជ័យទទួលអំណោយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

ភ្នំពេញ៖ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទកម្ពុជា ខណ្ឌមានជ័យ ផងដែរ នោះ លោក ឌី រ័ត្នខេមរុណ និងលោក សេង ស៊ីវ៉ាន់ថា ជាសមាជិកក្រុមប្រឹក្សាសង្កាត់បានអញ្ជើញចុះសាកសួរសុខទុក្ខ និងបាននាំយកអំណោយចែកជូនដល់ពលរដ្ឋក្រីក្រ ដែលមានជីវភាពខ្វះខាត២០គ្រួសារ ... Read More »

មន្ទីរពេទ្យជោរៃភ្នំពេញ ផ្ដល់ថ្នំា ពេទ្យ និងព្យាបាលជំងឺបេះដូងជួនពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ៥០នាក់ រាល់មួយខែម្ដង់

ភ្នំពេញ៖ មន្ទីរពេទ្យជោរៃភ្នំពេញ បានផ្ដល់អំណោយមនុស្សធម៌ ជាថ្នំាពេទ្យ និងព្យាបាលជំងឺបេះដូង ជួនប្រជា ពលរដ្ឋក្រីក្រកម្ពុជាដោយឥតគិតថ្លៃ ក្នុងមួយថ្ងៃចំនួន ៥០នាក់ ចាប់ពីថ្ងៃទី១៩ មកដល់២៤ ខែសីហា នេះ ដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុនថ្នំាពេទ្យ DHG ... Read More »

អាជ្ញាធររាជធានីភ្នំពេញ ផ្សព្វផ្សាយខ្លឹមសារ នៃលិខិតធានាពាក់ព័ន្ធការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មាធិការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានផ្សព្វផ្សាយ ខ្លឹមសារ នៃលិខិតធានាពាក់ព័ន្ធការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងរដ្ឋបាលរាជធានីភ្នំពេញ ក្រោមឱវាទ ពាក់ព័ន្ធ កាលពីថ្ងៃទី ២៤ សីហា ... Read More »

ចាប់ខ្លួនបុរសជាកម្មករឡឥដ្ឋម្នាក់រឹបអូសគ្រឿងញៀនមួយកញ្ចប់ធំ

ខេត្តកណ្តាលៈ បុរសម្នាក់មានមុខរបរជាកម្មករឡឥដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីឆែកឆេរនៅលើខ្លួនប្រាណ រកឃើញមានវត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន០១កញ្ចប់ធំ ។ ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ... Read More »

មុននឹងចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះមកពិនិត្យអគារសិក្សាចាស់ទ្រុឌទ្រម១ខ្នង “អនុវិទ្យាល័យបឹងកុក”

ខេត្តកំពង់ចាម៖ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ មុននឹងចូលជួបសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តកំពង់ចាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះមកពិនិត្យអាគារសិក្សាចាស់ទ្រុឌទ្រម១ខ្នង “អនុវិទ្យាល័យបឹងកុក” ស្ថិតនៅក្នុងភូមិទី ១៤ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ... Read More »

ក្រុមហ៊ុនផលិតរថយន្តរបស់ថៃបានមើលឃើញភាពប្រសើរឡើងនាពេលខាងមុខ

គេបានរំពឹងថា ទីផ្សាររថយន្តក្នុងស្រុក របស់ថៃនឹងចាប់ផ្តើមងើបឡើងពីត្រីមាសទី៤ក្នុងឆ្នាំនេះដោយសារតែសេដ្ឋកិច្ចមានភាពប្រសើរឡើងនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ។ លោក Yoji Murosaka ប្រធានក្រុមហ៊ុន Suzuki Motor បានមានប្រសាសន៍ថា ភាពប្រសើរឡើងនៃសេដ្ឋកិច្ចនឹងក្លាយជាកត្តាជំរុញឱ្យអតិថិជនមានការពិចារណាក្នុងការរកទិញរថយន្តថ្មី។ គណៈកម្មការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិបានរាយការណ៍ថា កំណើនសេដ្ឋកិច្ច របស់ថៃបានឈានលើសពីការរំពឹងទុក នៅក្នុងត្រីមាសទី២នៃឆ្នាំនេះដោយសារ ... Read More »

រ៉េខាងត្បូង និងមីម៉ាន់ម៉ានឹងបណ្តាក់ទន់រួមគ្នាដើម្បីសាងសង់រោងចក្រកាត់ដេរ

ក្រុមហ៊ុនការ៉េខាងត្បូងនិងក្រុមហ៊ុនក្នុងស្រុករបស់មីយ៉ាន់ម៉ាបានរួមគ្នាសាងសង់រោងចក្រកាត់ដេរដែលមានទំហំ៥០០អា តាមរយៈការបណ្តាក់ទន់រួមគ្នា។ ក្រុមហ៊ុន Olympus Asia Group ដែលមានទីតាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និង ក្រុមហ៊ុនសាជីវកម្ម Panko Corpation របស់កូរ៉េខាងត្បូងបានចុះហត្ថលេខាយោគ យល់កាលពីថ្ងៃទី២០ ខែសីហា ហើយ ... Read More »

កូរ៉េខាងជើងបាញ់មីស៊ីលចេញពីនាវាមុជទឹក

សារព័ត៌មានយ៉នហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើង ទើបតែបាញ់មីស៊ីលចេញពីនាវាមុជទឹក នៅតំបន់សមុទ្រភាគខាងកើត ប្រទេសនេះ។ ការបាញនោះ ធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា នៅតំបន់សមុទ្រស្ថិតនៅក្នុងក្រុង Sinpo ។ ការបាញ់មីស៊ីលខាងលើ កើតឡើងក្រោយមួយថ្ងៃដែលកូរ៉េខាងជើងបានគម្រាមកំហែងថា ... Read More »

រឿង”សង្សារខ្ញុំក្រមុំកូន១”ចាក់បញ្ចាំងខណៈឈុតខ្លីមានអ្នកចូលមើលជាង១លានដង

ភ្នំពេញៈ ខ្សែភាពយន្តខ្នាតធំរបស់ផលិត កម្ម RED Pictureរឿង”សង្សារខ្ញុំក្រមុំកូន១”បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៣ ខែសីហានេះ ក្រោមវត្តមានតារាសម្ដែងនិងតារាកំប្លែងយ៉ាងច្រើនកុះករនៅរោងភាពយន្តទំនើបនៅស្ទឹងមានជ័យ។ ការប្រកាសដាក់បញ្ចាំងខ្សែភាពយន្តនេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកចូលរួមទស្សនាឈុតខ្លីនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកើន ឡើងដល់ជាងមួយលានដង។ នេះជាចំនួនដែលចូលទៅទស្សនាឈុតខ្លីមិនធ្លាប់មានពីមុនមក ហើយចំនួននេះអាចនឹងធ្វើឲ្យផលិតកររំពឹងថាខ្សែភាពយន្តមួយនេះនឹងមានអ្នកទិញសំបុត្រចូលមើលផ្ទាល់មិនតិចជាងកន្លះលាននាក់ទេដោយ សារតែសម្អាងលើភាពខ្លាំងរបស់ខ្សែរឿង។ ខ្សែភាពយន្តបែបកំប្លែង ស្នេហា ... Read More »

នគរបាលខណ្ឌសែនសុខ បន្តបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀនបាន១៤នាក់បន្ថែមទៀត

ភ្នំពេញះ មនុស្ស១៤នាក់ បន្ថែមទៀត ត្រូវបានកងកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន សង្ស័យពីបទប្រេីប្រាស់គ្រឿងញៀន កាលពីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅម្តុំមុខអតីតមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបាននូវថ្នាំញៀននិងឧបករណ៍សម្រាប់សេព មួយចំនួនផង។ ... Read More »

បុរសម្នាក់បិទប៉ារ៉ែតភ្លើងឡើងតខ្សែ រីឯបុរសម្នាក់ទៀតអត់ដឹងមកបើកបារ៉ែតនោះវិញ ធ្វើឲ្យឆក់ធ្លាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖   បុរសជាជាងភ្លើងម្នាក់ បានធ្លាក់ពីលើជណ្តើរកម្ពស់ជាង១០ម៉ែត្ររងរបួសធ្ងន់ បន្ទាប់ពីរួបគាត់បានឡើងតខ្សែភ្លើង ខណៈកំពុងត ស្រាប់តែមានបុរសម្នាក់ទៀតមកបើកប៉ារ៉ែតភ្លើងបណ្តាលឲ្យឆក់ធ្លាក់កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចតារាងបាល់ទះ Happy Sport ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ដពោធិ៍សែនជ័យ ... Read More »