ព័ត៌មានទាន់ហេតុការណ៍៖
'

ខឹងប្រពន្ធចាប់សក់បោចភ្ងើយយកកាំបិតអាក ទ្រាំមិនបានទាញកូនកាំបិតចាក់វិញ ស្លាប់សង្ស័យរឿងប្រចណ្ឌ  

ខេត្តបាត់ដំបង ៖ អំពើហិង្សាក្នុងគ្រួសារ ប្តីប្រពន្ធវ័យចំណាស់មួយគូរ បានឈានដល់ចាក់សម្លាប់គ្នា បណ្តាលឲ្យប្រពន្ធស្លាប់មួយរំពេច ក្នុងថ្លុកឈាម រីឯប្តីរងរបួសធ្ងន់ គ្រាដែលព្យាយាមចាក់ពោះចេញពោះវៀន ដើម្បីស្លាប់តាមប្រពន្ធ។ ករណីជម្លោះដ៏ស្រួចស្រាវឈានដល់សម្លាប់គ្នា រវាងប្តីប្រពន្ធវ័យ ចំណាស់នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៤ ... Read More »

ពលរដ្ឋបង់សំណាញ់បានអាវុធខ្លីម៉ាក AUSTRlA ប្រគល់ឲ្យសមត្ថកិច្ច

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់យកសំណាញ់ទៅបង់យកត្រី ពេលលើកមកជាប់អាវុធខ្លី០១ដើមបង្កការភ្ញាក់ផ្អើលទាំងព្រលឹម ហើយបានរាយការណ៍ប្រាប់មកសមត្ថកិច្ចភ្លាមៗ និងបានប្រគល់ឲ្យយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋរលាប ។ ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចអាងបង្ហៀរទឹករលាប ស្ថិតក្នងភូមិ-សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរលាបបានឲ្យដឹងថា អាវុធខ្លីចំនួន០១ដើមនិងបង់ចំនួន០១ ... Read More »

រុស្ស៊ីធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់, ពិភពលោកព្រួយបារម្ភពីសង្គ្រាមលោកលើកទី៣

គេហទំព័រ Express របស់អង់គ្លេសបានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយលថា ប្រទេសនេះបានត្រៀមលក្ខណៈធ្វើសង្គ្រាមលោកលើកទី៣ ដោយប្រទេសនេះ បានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី៤ ខែតុលា។ រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្ន រុស្ស៊ីលោក ... Read More »

នគរបាលស្រុកលំផាត់ចាប់រថយន្តដឹកឈើប្រណីត១គ្រឿងលោតឆត្រ

ខេត្តរតនគិរី៖ កម្លាំងនគរបាលស្រុកលំផាត់ នៅវេលាម៉ោង៩និង២០នាទីយប់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ បានស្ទាក់ចាប់រថយន្តដឹកឈើប្រណីត១គ្រឿងចំណែកម្ចាស់ឈើរត់គេចខ្លួនបាត់ស្រមោល ខណៈកំពុងធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៧៦ត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។ លោកវរ:សេនីយ៍ត្រី ថេង ... Read More »

ប្រជាពលរដ្ឋសំណូមពរឲ្យគណៈអភិបាលខេត្ត​មេត្តាពិនិត្យជញ្ជីងថ្លឹងរថយន្តនៅផ្លូវជាតិលេខ៥១ ធ្វើលើប្រឡាយ​បង្ហូរទឹក ដែលលិចលង់ដល់លំនៅឋានពួកគាត់

ខេត្តកំពង់ស្ពឺ៖ ថ្មីៗកន្លងមកនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិត្រពាំងថ្លុង បានរិះគន់ដល់ក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនៅលើបណ្តោយផ្លូវជាតិលេខ៥១ ដែលបច្ចុប្បន្នបានចាក់ដីលុបប្រឡាយបង្ហូរទឹក ដែលធ្វើឲ្យលិចលង់លំនៅឋានរបស់ពួកគាត់ ហើយជាមួយគ្នានោះ ក៏បានសំណូមពរដល់គណៈអភិបាលខេត្ត មេត្តាពិនិត្យទៅលើក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនេះផង ។ ទីតាំងដែលប្រជាពលរដ្ឋបានរិះគន់ និងសំណូមពរដល់អាជ្ញាធរខេត្តជួយអន្តរាគមន៍ខាងលើនេះ ស្ថិតនៅឃុំដំណាក់រាំង ស្រុកឧដុង្គ ស្រុកកំពង់ស្ពឺ ... Read More »

បុរសញៀនថ្នាំខឹងឪពុកម្តាយមិនស្តីដណ្តឹងប្រពន្ធឲ្យ ចងកធ្វើអត្តឃាតលើដើមមៀន

ខេត្តប៉ៃលិន៖ បុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅលើដើមមៀន បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់គេសង្ស័យថា បុរសម្នាក់នេះខឹងឪពុកម្តាយមិនចូលស្តីដណ្តឹងប្រពន្ធឲ្យ ក៏ព្រោះតែខ្លួនម្ង៉ៃកាត់ ម្ង៉ៃកោរ ញៀនថ្នាំនោះ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ... Read More »

ជនសង្ស័យម្នាក់ក្នងចំណោមបក្ខពួក៣នាក់ ត្រូវប្រជាជនចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូមពីស្រ្តីម្នាក់

ភ្នំពេញ : ប្រជាជនចាប់ជនសង្ស័យ១នាក់ ក្នងចំណោមបក្ខពួក២នាក់ ប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍បឹងត្របែក បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូមពីស្រ្តីម្នាក់ បានសម្រេច តែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៩៩ ស្ថិតនៅភូមិ៦ សង្កាត់បឹងត្របែក ... Read More »

នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមនុស្ស៣នាក់និងថ្នាំញៀន១កញ្ចប់

ភ្នំពេញ ៖ មនុស្ស៣នាក់ និងថ្នាំញៀន១កញ្ចប់តូចត្រូវនគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងអន្តរាគមន៍រាជធានី ឃាត់ខ្លួន ខណៈពួកគេលាក់ទុកនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង ០១និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្តុបណូគារ តាមបណ្ដោយផ្លូវ២០០៤ ភូមិអូរបែកក្អមស្ថិតក្នុងសង្កាត់ទឹកថ្លា ... Read More »

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ និងថ្នាំញៀន១កញ្ចប់់តូច ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួន ខណៈពួកគេលាក់ទុកថ្នាំញៀននៅជាប់ខ្លួន ។ កាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧១ ភូមិត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង២នាក់ ... Read More »

នាយឧត្តមសេនីយ៍ គន់ គីម ប្រគល់ដី និងផ្ទះ អំណោយរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេច សាយ ឈុំ ជូនលោកយាយ សឹុម នីន អតីតមេទ័ពស្រី កាលពីសម័យតស៊ូ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ បានប្រគល់ដី និងផ្ទះថ្មីមួយខ្នង ... Read More »

នគរបាលអន្តោប្រវេសន៍បន្តចុះឃាត់ខ្លួនជនជាតិវៀតណាមរស់នៅ និងធ្វើការខុសច្បាប់បាន៨នាក់

ភ្នំពេញ: ជនជាតិវៀតណាម៨នាក់ ត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាលិទ្ធផលឃាត់ខ្លួនបុរសជនជាតិវៀតណាមចំនួន៨នាក់ទៀត ។ ករណីចុះបង្រ្កាបជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៥ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ មន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២

  ភ្នំពេញ៖ វេលាម៉ោង៩៖០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅសាលាកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល មន្ត្រីនគរបាលយុត្តិធម៌ ជំនាន់ទី២២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ ... Read More »

ប៉ូលិសថៃចាប់ឃុំខ្លួនមេដឹកនាំក្រុមបាតុករនិស្សិតហុងកុងដ៏ល្បីល្បាញ Joshua Wong

ប្រភពព័ត៌មានប៊ីប៊ីស៊ីបានផ្សាយនៅថ្ងៃទី៥ ខែតុលាថា ប៉ូលិសថៃ បានចាប់ឃុំខ្លួនមេដឹកនាំក្រុមបាតុករនិស្សិតហុងកុងដ៏ល្បីល្បាញមួយរូបឈ្មោះ Joshua Wong ខណៈដែលឈានជើងមកដល់ទីក្រុងបាងកក អាកាសយានដ្ឋានសុវណ្ណភូមិ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស Demosisto ហុងកុង ។ ប្រភពនេះបានដកស្រង់ពីសកម្មជននិស្សិតប្រទេសថៃ Netiwit ... Read More »

ខ្យល់ព្យុះល្បឿន២៣០គីឡូម៉ែត្រក្នុងមួយម៉ោងវាយប្រហារ Haiti ស្លាប់យ៉ាងតិច៥នាក់

ក្នុងរយៈពេលជិត១ទសវត្សរ៍មកហើយ ខ្យល់ព្យុះ Matthew ដែលមានកម្លាំងល្បឿនខ្លាំង ២៣០គីឡូម៉ែត្រក្នុងមួយម៉ោងបែបនេះ មិនដែលកើតមាននៅក្នុងប្រទេស ហៃទី (Haiti) ឡើយ ទើបតែជួបប្រទះនៅពេលនេះប៉ុណ្ណោះ ។ វាជាខ្យល់ព្យុះប្រកបដោយគ្រោះថ្នាក់ បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់គ្រប់ទីកន្លែង ។ ... Read More »

ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីផឹកថ្នាំប៉ារ៉ា

កណ្តាលៈ ស្ត្រីម្នាក់បានស្លាប់បន្ទាប់ពីថ្នាំប៉ារ៉ាផឹក ខណៈដែលស្ត្រីរូបនេះមានអការៈឈឺក្បាលវិលមុខ និងកោសខ្យល់រួច ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ។ មន្ត្រីនគរបាលសស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ យ័ន ... Read More »

ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៤នាក់នៅស្រុកកូនមុំ

ខេត្តរតនគិរី៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយប ង្កឡើងដោយសារតែម៉ូតូបុកម៉ូតូ នៅវេលាម៉ោង6និង30នាទីយប់ ថ្ងៃទី4 ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចចំការកៅស៊ូតារ៉ន ស្ថិតក្នុងភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់4នាក់ ។ ភ្លាមៗនោះដែរ ... Read More »

រុស្ស៊ីបញ្ជូនមីស៊ីល S-300 ទៅកាន់កំពង់ផៃ Tartus ស៊ីរី ខណៈស្ថានការណ៍តានតឹងជាមួយអាមេរិក

កាលពីថ្ងៃទី៤ ខែតុលា រុស្ស៊ីអះអាងថា បានបញ្ជូនមីស៊ីល S-300 ទៅកាន់ទឹកដីស៊ីរី កំពង់ផែ Tartus ខណៈដែលស្ថានការណ៍តានតឹងខ្លាំងឡើងជាមួយអាមេរិក ពាក់ព័ន្ធសង្គ្រាមស៊ីវិលអូសបន្លាយពេលជាង៥ឆ្នាំកន្លងនេះ ។ ការបញ្ជូនមីស៊ីសធុនទំនើបសម្រាប់ទប់ស្កាត់ការវាយប្រហារពីយន្តហោះចម្បាំង ឬពីនាវានាំផ្លូវនេះ កើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្អាករាល់ការចរចាជាមួយទីក្រុងមូស្គូទាក់ទងកិច្ចព្រមព្រៀងឈប់បាញ់ដែលមូស្គូកំពុងតែជួយគាំទ្រដល់កងកម្លាំងលោកបាសា អាល់អាសាដនោះ ... Read More »

ផ្លូវព្រះសីុសុវត្ថិ ម្ដំុព្រះអង្គដងកើបានក្លាយជាកន្លែងលក់ដូរ ចំណតរថយន្ដ និងផ្ញើម៉ូតូដ៏អនាធិបតេយ្យបង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃ

ភ្នំពេញ ៖ ផ្លូវព្រះសីុសុវត្ថិម្ដំុព្រះអង្គដងកើ សំបូរទៅដោយជនភ្ញៀវបរទេសដើរកំសាន្ដឆ្លងកាត់បានក្លាយជាចំណាប់ខ្មាំងរបស់អ្នកលក់ដូរជាជួរៗ និងចតរថយន្តពេញផ្លូវ បង្កឲ្យមានការកកស្ទះចរាចររាល់ថ្ងៃពិបាកធ្វើដំណើរឆ្លងកាត់ណាស់ ។ អ្នកធ្វើដំណើរម្នាក់បាននិយាយប្រាប់ថា ពិតណាស់នៅពេលគាត់ធ្វើដំណើរតាមបណ្តោយផ្លូវ ជុំវិញផ្លូវព្រះសីុសុវត្ថិម្ដំុព្រះអង្គដងកើ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ពេលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះម្តងៗ មានការកកស្ទះចរាចរជារៀងរាល់ពេល ដោយសារតែយកចំណីផ្លូវសាធារណៈមកធ្វើជាកន្លែងដាក់កង់ម៉ូតូលក់ដូរ ... Read More »

ទឹកស្ទឹងសែនបានងើបឡើងវិញ ដល់កម្ពស់១៣,២១ ម៉ែត្រ ជាចំណុចដែលប្រុងប្រយ័ត្នខ្ពស់

ខេត្តកំពង់ធំ៖ ទឹកស្ទឹងសែនបានងើបឡើងវិញ ដល់កំពស់ ១៣,២១ ម៉ែត្រ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៦ ជាកម្ពស់ទឹកដែលប្រកាសឱ្យមានការប្រុងប្រយ័ត្ន គឺ១៣,៥០ ម៉ែត្រ ។ អាជ្ញាធរបានសំណូមពរបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសែន ... Read More »

ជិះម៉ូតូល្បឿនលឿនដល់ចំណុចផ្លូវកែងជ្រុលបុកពីក្រោយរថយន្ត​រងរបួស២នាក់

ខេត្តប៉ៃលិន៖ ម៉ូតូមួយគ្រឿងធ្វើដំណើរដោយមនុស្ស២នាក់ ក្នុងល្បឿនលឿន លុះទៅដល់ចំណុចផ្លូវបំបែកជា៣ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿងបណ្តាលឲ្យដួលម៉ូតូសន្លប់មនុស្ស២នាក់នៅកន្លែងកើតហេតុ ។ ករណីនេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ មុខសាលាវិទ្យាល័យអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ... Read More »

លោកឈឿង ចាន់ធាង អភិបាលស្រុកកូនមុំរងការរិះគន់ពីក្រុមប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំយ៉ាងធ្ងន់

ខេត្តរតនគីរី៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្នុងឱកាសបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់បណ្តាលឲ្យផ្លូវលំមួយខ្សែរងការខូចខាតអស់ទាំងស្រុងនៅស្រុកកូនមុំ ។ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកូនមុំ បានរិះគន់ទៅលើអាជ្ញាធរស្រុកថា មិនបានយកចិត្តទុកដាក់ និងជួសជុលផ្លូវជូនដល់ប្រជាពលរដ្ឋក្នុងស្រុក ផ្លូវក្រាលគ្រួសក្រហម ដែលមានទំហំ ទទឹងប្រមាណជាង៨ម៉ែត្រ បណ្តោយ២០គីឡូម៉ែត្រ និងតផ្ជាប់ពីផ្លូវជាតិលេខ៧៨ ស្រុកកូនមុំ ... Read More »

ព្រាបនាំសារគំរាមនាយករដ្ឋមន្ត្រីឥណ្ឌាត្រូវបានចាប់ខ្លួន

ប៉ូលិសឥណ្ឌាបានចាប់ខ្លួនសត្វព្រាបដែលមានសារគំរាមនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ។ សត្វព្រាបខាងលើត្រូវបានគេប្រទះឃើញនៅទីក្រុង Pathankot រដ្ឋ Punjab ជាប់ព្រំដែនប្រទេស ប៉ាគីស្ថាន។ តាមរបាយការណ៍ឲ្យដឹងថា សារដែលសត្វព្រាបខាងលើនាំទៅនោះ មានខ្លឹមសារគំរាមថាយុវជនប៉ាគីស្ថាន បានត្រៀមលក្ខណៈធ្វើសង្គ្រាមប្រឆាំង ... Read More »

ជនជាតិជប៉ុនទទួលបានពានរង្វាន់ណូបែលវេជ្ជសាស្ត្រ

ពានរង្វាន់ណូបែលវេច្ចសាស្ត្រឆ្នាំនេះ បានធ្លាក់ទៅលើជនជាតិជប៉ុនដែលបានស្រាវជ្រាវស្វែងរកឃើញកោសិកា Autophagy ។ Autophagy គឺជាដំណើរស៊ី សំណល់ខ្លួនឯងរបស់កោសិកា។ ដំណើរការនេះចាំបាច់ណាស់សម្រាប់ដំណើរការផលិតកោសិកាថ្មី ហើយបំផ្លាញកោសិកា ចាស់។ ដើម្បីរក្សាលំនឹងកោសិកាមនុស្ស ចេះបំផ្លាញខ្លួនឯងនិងបង្កើតថ្មីជាធម្មតា។ ប៉ុន្តែនៅក្នុងករណីមានភាពមិនប្រក្រតី ដំណើរស្វ័យបរិភោគមានភាពរអាក់រអួល និងរំខាននោះនឹងអាចមានជំងឺជាច្រើនលេច ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Ecuador ប៉ះ Chile ខណៈ Margate, Celta Vigo, Santos, Atlético PR រំពឹងឈ្នះគូប្រកួត

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Ecuador ប៉ះ Chile ខណៈក្រុម Margate, Celta Vigo, Santos, Atlético PR ជាក្រុមដែលមានប្រវត្តិប្រកួតល្អ មានរំពឹង យកឈ្នះគូប្រកួតទាំងក្នុង និងក្រៅទឹកដី ... Read More »

លោកមេប៉ុស្តិ៍ឃុំស្រែអំពូម!ស្រវឹងស្រាយកកាំភ្លើងអាកាស្វាយបត់បាញ់គំរាមប្រពន្ធ

ខេត្តមណ្ឌលគិរី៖ នាយប៉ុស្តិ៍នគរបាល ឃុំស្រែអំពូមត្រូវបានបញ្ជូនខ្លួនមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបន្ទាប់ពីមេប៉ុស្តិ៍រូបនេះស្រវឹងស្រាប្រើអំពើហិង្សាមកលើប្រពន្ធ។ មិនតែប៉ុណ្ណោះបានយកកាំភ្លើងអាកាស្វាយបត់មកបាញ់គំរាមកំហែង៣គ្រាប់តែមិនបង្កឲ្យរងគ្រោះថ្នាក់ដល់ប្រពន្ធនោះទេ។ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលដល់អ្នកជិតខាងនៅវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នេះនៅក្នុងភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុក ពេជ្រាដា។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មេប៉ុស្តិ៍ដែលប្រើអំពើហិង្សាទៅលើប្រពន្ធឈ្មោះ រ៉ា បូរិទ្ធ ... Read More »

Andros Townsend ជំនួសតំណែង Sterling ក្នុងក្រុមជម្រើសជាតិអង់គ្លេស

កីឡាករ Andros Townsend ខ្សែបម្រើ ស្លាបរបស់ក្លិប Crystal Palace ត្រូវបាន ជ្រើសរើសយកមកជំនួសតំណែងរបស់ កីឡាករ Raheem Sterling ក្នុងក្រុមជម្រើសជាតិអង់គ្លេសក្នុងយុទ្ធនាការយកកៅអីទៅលេងWorld Cup ឆ្នាំ២០១៨ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ប្រទេសកូរ៉េខាងជើងបង្ហាញពីសុច្ឆន្ទៈក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសចិន

សេដ្ឋកិច្ចកូរ៉េខាងជើងអាស្រ័យស្ទើរតែទាំងស្រុងទៅលើប្រទេសចិន ពិសេសគឺ ពាណិជ្ជកម្មតាមព្រំដែលដែរនាំមកនូវ ចំណូលជាច្រើនដល់ប្រទេសនេះក្នុងការ ពង្រីកកម្មវិធីបរមាណូ។ ទាំងនោះហើយ បានជាមេដឹកនាំកូរ៉េខាងជើងមិនអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយចិនបានឡើយ។ ពេលនេះកូរ៉េខាងជើង និងចិន កំពុង បង្ហាញសញ្ញាថា ពួកគេកំពុងព្យាយាមធ្វើ ឲ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីជាប់គំាងក្រោយពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីល នុយក្លេអ៊ែរជាលើកទី៥កាលពីខែមុន។ ... Read More »

Cristiano Ronaldo ចង់នៅលេងបាល់ទាត់ឲ្យបានមួយទសវត្សរ៍ទៀត

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហើបឲ្យដឹងថាគាត់ពុំទាន់ចង់ចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ឡើយនៅពេលបច្ចុប្បន្ន ។ កីឡាកររបស់ក្លិប Real Madrid នេះ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងប្រទេសអង់គ្លេសនិងអេស្ប៉ាញក្នុងអាជីពបាល់ទាត់ ពិសេសបានក្លាយទៅជាកីឡាករ ស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Champions League ។ ... Read More »

ប្រទេសកម្ពុជាឈរលេខរៀងទី៦ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឆ្នេរខ្សាច់លើកទី៥នៅប្រទេសវៀតណាម

ប្រទេសវៀតណាម ៖ កីឡាករកីឡាការិនីជម្រើសជាតិរបស់ប្រទេសកម្ពុជាចំនួន ៥ប្រភេទកីឡាដណ្តើមបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោមប្រទេសចូលរួមចំនួន៤២ប្រទេសក្នុងទ្វីបអាស៊ីស្មើនឹង១៤ប្រភេទកីឡាមាន១៧២វិញ្ញាសាមានអត្តពលិក សរុប៥.០០០នាក់ ។ នេះបើយោងតាមប្រភពព័ត៌មានរបស់មន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡាបានឲ្យដឹង។ ការប្រកួត កីឡាឆ្នេរខ្សាច់លើកទី៥នៅទីក្រុងដាណាងប្រទេសវៀតណាមនោះកម្ពុជាទទួលបានចំណាត់ល្អប្រសើរ។ ជាមួយនឹងការប្រកាសចំណាត់ថ្នាក់ខាងលើនេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ ... Read More »

សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញក្នុងចម្ការដំឡូង

ខេត្តត្បូងឃ្មុំ ៖ សាកសពស្ត្រីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងសភាពស្អុយរលួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាល ពីល្ងាច ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុង ចម្ការដំឡូងមួយកន្លែង ស្ថិតនៅភូមិពើក ឃុំថ្មពេជ្រ ស្រុក-ខេត្តត្បូងឃ្មុំ។ ... Read More »