ព័ត៌មានទាន់ហេតុការណ៍៖
'

ឡានដឹកឈើឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវដូចហែរកឋិនទាំងព្រឹកក្រោមក្រសែភ្នែកសមត្ថកិច្ចគ្រប់ស្ថាប័ន​ អាចភ្លើងខៀវពីចៅហ្វាយខេត្ត

ខេត្តរតនគិរី៖ អាចមានភ្លើងខៀវណាមួយពីអាជ្ញាធរខេត្ត ទើបរថយន្តដឹកឈើប្រណិតឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវដូចហែរកឋិនទាំងព្រឹកព្រលឹមអុរ ក្រោមក្រសែភ្នែកសមត្ថកិច្ចនៅទីនោះគ្រប់ស្ថាប័ន និងមិនខ្វល់ពិនិត្យមើលសូម្បីតែបន្តិច។ យ៉ាងតិចមានរថយន្តសាំយ៉ុង៦គ្រឿងនិងឡានធំឃ្លុប២គ្រឿងទៀតបានដឹកឈើឆ្លងតាមច្រកមួយនេះកាលពីវេលាម៉ោង៧និង០៤នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ជាមួយនិងការសាទរផងដែរពីសមត្ថកិច្ចបើកច្រកអោយ ឃើញថាឡានដឹកឈើនេះមានអាទិភាពជាងពលរដ្ឋដឹកអនុផលកសិកម្មឬទំនិញបង់ពន្ធស្របច្បាប់ទៅទៀត? បញ្ហាចរាចរណ៍ឈើដូចហែរកឋិនឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរីនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ ... Read More »

សិក្ខាសាលាមូលប័ត្រកម្ពុជាសហគ្រាសធុនតូច និងមធ្យម

ខេត្តព្រះសីហនុៈ លោកសុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មាធិការមូល ប័ត្រកម្ពុជា បានអះអាងថា តាមរយៈសិក្ខាសាលានាថ្ងៃនេះ វាគឺជាផ្តល់ជូននូវបទពិសោធន៍ ការស្វែងយល់ដល់សហ គ្រាសធនតូច និងមធ្យមក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១៦ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារ ... Read More »

ប្រពន្ធទាត់ចានបាយឆ្កែ ប្តីស្មានតែទាត់ចានបាយហូបរាល់ថ្ងៃខឹងដាល់មួយដៃប៉ោងមុខ

ភ្នំពេញ ៖ ទំនាស់គ្រួសារមួយបណ្តាលឲ្យស្ត្រីជាប្រពន្ធរងរបួសប៉ោងភ្នែកម្ខាង ខណៈប្រពន្ធងងក់មិនព្រមហូបបាយជាមួយប្តី ពេលប្តីដើរចេញ ក៏ទាត់ចានបាយសម្រាប់ដាក់ឲ្យឆ្កែសីុរៀងរាល់ថ្ងៃ ប្តីស្មានតែចាន់ដែលគាត់ខំទិញទុកហូបបាយខ្លួនឯង ក៏ស្ទុះមកវាយតែម្តង ហើយរាយការណ៍ប្រាប់បូ៉លីស សុំការអន្តរាគមន៍ជួយចាប់ឃាត់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិសំរោង ... Read More »

ស្ត្រីម្នាក់ចោរគាស់តូបចូលយកទ្រព្យសម្បត្តិអស់មួយចំនួនធំ នៅស្រុកលំផាត់

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ មានករណីអំពើលួច(គាស់តូបយកទ្រព្យសម្បត្តិ)នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ខេត្តរតនគិរី។ យោងតាមរបាយការណ៍ពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភួ កឿ ភេទស្រី អាយុ៣៨ ... Read More »

ចោរស្រីម្នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍វាលវង់តាមចាប់ភ្លាមៗ

ភ្នំពេញ ៖ សមត្ថកិច្ចបុ៉ស្តិ៍វាលវង់ដេញតាមទាន់ចាប់ចោរស្រីម្នាក់បន្លំវះលួចយកលុយនៅក្នុងថង់។ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦ នៅចំណុចក្នុងផ្សារសេរីភាព តាមបណ្តោយផ្លូវលេខ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា ... Read More »

ស្រវឹងចូលផ្ទះកោសជប់ បាត់លុយអស់១២០០ដុល្លារ បានមកវិញដុល្លាសែនខ្មោច៩សន្លឹក

ភ្នំពេញ ៖ បុរសម្នាក់ខណះស្រវឹងស្រាជោកជាំ ហើយក៏បានចូលកោសជប់មួយកន្លែង ស្ថិតនៅផ្ទះម៉ាស្សា យីហោ ស្រីស្រស់ ស្ថិតតាមផ្លវ វេងស្រេង មុខផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ... Read More »

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនបុរស២នាក់ សង្ស័យពាក់ព័ន្ឋជួញដូរថ្នាំញៀន៧កញ្ចប់

ភ្នំពេញ៖ ក្រុមសមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួនបុរស២នាក់ចោទប្រកាន់ពីបទ ជួញដូរថ្នាំខុសច្បាប់ចំនួន៧កញ្ចប់ ដែលការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លវលេខ១៩៨៦ ស្ថិតក្នុង ភូមិនិងសង្កាត់ភ្នំពេញថ្មី ។ សមាសភាពជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើនោះ ១/ ឈ្មោះ ... Read More »

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ មកទទួលទេយ្យទាន និង ទេយ្យវត្ថុ ពីសំណាក់ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានទទួលទេយ្យទាន និង ទេយ្យវត្ថុ និងថវិកាចំនួន២លានរៀល ពីសំណាក់ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ... Read More »

បើករថយន្ដបត់ឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូស្កូពេញទំហឹងរងរបួសធ្ងន់

ភ្នំពេញ៖ ជនជាតិបរទេសប្ដី ប្រពន្ឋពីនាក់ បានបើករថយន្ដម៉ាកTOYOTA MATRIX មួយគ្រឿង ដោយបើកបត់ឆ្លងផ្លូវមិនមើលមុខក្រោយ ក៏ត្រូវបុរសម្នាក់ជិះម៉ូតូហង់ដាស្កូបពីក្នុងល្បឿនលឿនជ្រុលមកបុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ហើយជនរងគ្រោះត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទរពេទ្យភ្លាមៗ។ ហេតុគារណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលម៉ោង២១និង៣៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៤៦៦ ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Juventus ប៉ះ Roma ខណៈ AC Milan, At.Madrid, Sevilla, Celtic​ រំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម អតីតជើងឯកនៅអុីតាលីសេះបង្កង់ Juventus ស្វាគមន៍ក្រុមអតីតជើងឯករង Roma ។ ចំណែកក្រុមម្ចាស់ផ្ទះ AC Milan, At.Madrid, Sevilla, Celtic មាន ប្រវត្តិល្អជាងគូប្រកួត និងមានរំពឹងឈ្នះ។ ... Read More »

ParisSG, Rennes, Toulouse សង្ឃឹមរកបាន៣ពិន្ទុនៅបារាំង Ligue 1 ថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅបារាំង Ligue 1 ថ្ងៃនេះក្រុម ParisSG, Rennes, Toulouse ជាក្រុមដែលមានប្រៀបជាង គូប្រកួត សង្ឃឹមរកបាន៣ពិន្ទុទាំងក្នុងនិងក្រៅទឹកដីរបស់ខ្លួន ។ Guingamp(6) Vs ParisSG(3) Guingamp ... Read More »

រុស្ស៊ីបន្តហាមនាំចូលស្បៀងអាហារពីអឺរ៉ុបដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្ម

រដ្ឋាភិបាលទីក្រុងមូស្គូបានអនុម័តតបទៅនឹងការដាក់ទណ្ឌកម្មរបស់អឺរ៉ុបដោយការមិននាំចូលបន្លែ ស្បៀងអាហារពីអឺរ៉ុប ឡើយ។ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dimitry Medvedev បានឲ្យដឹងថា «យើងនៅតែ បន្តរក្សាការដាក់ទណ្ឌកម្មតបទៅអឺរ៉ុបវិញ»។ លោកបន្តទៀតថា វិស័យកសិកម្មនិងឧស្សាហកម្មគឺជារឿងចាំបាច់នៅក្នុងប្រទេសរុស្ស៊ី ហើយរុស្ស៊ី នឹងបង្កើនវិស័យនេះដើម្បីប្រកួតប្រជែងជាមួយអឺរ៉ុប។ នាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មតបទៅនឹងអឺរ៉ុបត្រូវបាន ... Read More »

លើកទីមួយនាវាផ្ទុកយន្តហោះចិនចូលរួមធ្វើសមយុទ្ធ

យន្តហោះរាប់សិបគ្រឿងនាវាចម្បាំង ក្នុងនោះមាននាវាផ្ទុកយន្តហោះលីវនីញ របស់ចិនបានចូលរួមធ្វើសមយុទ្ធជាលើកដំបូងរបស់ខ្លួនដោយមានការបាញ់គ្រាប់ ពិតនៅលើដែនសមុទ្រទៀតផង។ សកម្មភាពខាងលើគឺជាការបង្ហាញពីសមត្ថភាពយោធារបស់ទីក្រុងប៉េកាំងក្នុងការគ្រប់ គ្រងដែនសមុទ្រ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីកាលពីថ្ងៃទី ១៥ ខែធ្នូ បានបញ្ជាក់ថា ក្រុមនាវាចម្បាំង នាវាផ្ទុកយន្តហោះដំបូងរបស់ចិនបានចូលរួមធ្វើសមយុទ្ធ។ បណ្តាញទូរទស្សន៍ CCTV ក៏បានផ្សព្វផ្សាយរូបភាពនៃការធ្វើសមយុទ្ធ ... Read More »

បាល់ទាត់នៅអាល្លឺម៉ង់ Bundesliga ថ្ងៃនេះ Schalke, Mainz, Leipzig សង្ឃឹមស្តារមុខមាត់ក្នុងផ្ទះ

ការប្រកួតបាល់ទាត់នៅអាល្លឺម៉ង់ Bundesliga ថ្ងៃនេះក្រុមម្ចាស់ផ្ទះ Schalke, Mainz, Leipzig ជាក្រុមដែលមានប្រវត្តិល្អជាងគូប្រកួត សង្ឃឹមស្តារមុខមាត់ សម្រាប់ចុងសប្តាហ៍នេះ ។ Schalke(10) Vs Freiburg(9) Schalke ៥ប្រកួតចុងក្រោយគឺ ... Read More »

សេតវិមានៈ លោក ពូទីន បញ្ជាឲ្យចារកម្មបណ្តាញវាយប្រហារការបោះឆ្នោតអាមេរិក?

ប្រភពព័ត៌មានពីក្រុមអ្នកស្រាវជ្រាវ អាមេរិកបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាឲ្យក្រុមចារកម្ម បណ្តាញវាយប្រហារទៅលើការបោះឆ្នោតអាមេរិក។ មន្ត្រីជាន់ខ្ពស់អាមេរិកដែលសុំមិន បញ្ចេញឈ្មោះ និយាយទៅកាន់សារព័ត៌ មានរ៉យទ័រថា ប្រធានាធិបតី ពូទីន បាន បញ្ជាដោយផ្ទាល់វាយប្រហារទៅលើការ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ តើប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកត្រៀមលក្ខណៈរុញចិនឲ្យទៅមួយចំហៀងឬ?

ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូនឹងទីក្រុងវ៉ាស៊ីនតោនកាន់តែប្រសើរឡើងជាលំដាប់ ពិសេសក្រោយពេលដែលលោក ដូណាល់ ត្រាំ បានជ្រើសរើសបុគ្គលកាន់ តំណែងរដ្ឋមន្ត្រីការបរទេសដែលជាមនុស្ស ជិតស្និទ្ធជាមួយរុស្ស៊ី។ ចំណុចទាំងនោះនឹង ធ្វើឲ្យរុស្ស៊ីអាចដោះដៃចេញពីចិនទុកឲ្យ ចិននៅឯកោវិញម្តង។ នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំបាន តាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួលរបស់ទីក្រុងវ៉ាស៊ីនតោននិងមូស្គូក្រោយលោក ... Read More »

បាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះ Stoke ប៉ះ Leicester ខណៈ Chelsea, ManUnited មានប្រៀបក្រៅទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស Premier League ថ្ងៃនេះក្រុម Stoke ប៉ះក្រុមអតីតជើងឯក Leicester ។ ចំណែកក្រុម Chelsea, ManUnited ជាក្រុមដែលមាន ប្រវត្តិល្អ និងមានប្រៀបជាងគូប្រកួតក្រៅទឹកដីរបស់ខ្លួន ។ ... Read More »

ឌុបប្រពន្ធឆ្លងប្រឡាយទាំងស្រវឹងរអិលដួលបាក់កស្លាប់បែរជាបង្វែរទៅជារឿងឃាតកម្ម

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនបញ្ជួនទៅតុលាការកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការកុហក សមត្ថកិច្ចនិងធ្វើឲ្យវឹកវរខូចខាតពេលវេលា និងការចំណាយប្រាក់របស់សមត្ថកិច្ច ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន បញ្ជួនទៅតុលាការខាងលើនេះឈ្មោះ រស់ សុផាត ... Read More »

ឈ្មួញសម្រុកដឹកឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅលក់នៅវៀតណាម

ខេត្តកំពង់ស្ពឺ ៖ នៅភូមិសាស្រ្តតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សកម្មភាពក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ ចាប់ផ្ដើម កក្រើកឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់ មួយរយៈ ។ ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រុមឈ្មួញរកស៊ីឈើល្មើសច្បាប់មុខវា ដដែលៗ ក្នុងនោះគេស្គាល់យ៉ាងច្បាស់មានឈ្មោះថៅកែ ស ជាកូនប្រសា ... Read More »

យុវជនម្នាក់លបចូលក្នុងមុងកូនក្រមុំគេត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តកំពត ៖ សមត្ថកិច្ចបានឃាត់ខ្លួន យុវជនម្នាក់តាមពាក្យបណ្តឹងពាក់ព័ន្ធនឹង ការបន្លំចូលដេកក្នុងមុងកូនក្រមុំគេ បម្រុងចាប់រំលោភសេពសន្ថវៈ។ ករណី នេះបាន កើតឡើងកាលពីវេលាទៀបភ្លឺថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពន្លៃ ឃុំដានគោម ស្រុកអង្គរជ័យ ... Read More »

ក្រសួងបរិស្ថានបង្ហើបអំពីគម្រោងអាជីវកម្មរ៉ែបុកស៊ីតនៅខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ ក្រសួងបរិស្ថានបានបង្ហើប អំពីគម្រោងនៃការធ្វើអាជីវកម្មរ៉ែបុកស៊ីត នៅខេត្តមណ្ឌលគិរី នៅលើផ្ទៃដីទំហំ ២៦.២៧០ហិកតា ។ មន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា ទីតាំងគម្រោងនេះស្ថិតនៅក្នុងភូមិសាស្រ្ត សង្កាត់មនោរម្យ សង្កាត់រមនា និង សង្កាត់ ស្ពានមានជ័យ ... Read More »

ស្ត្រីខ្មែរម្នាក់ដែលមានប្តីជនជាតិថៃបានស្លាប់នៅក្នុងទឹកអូរទាំងអាក្រាតកាយប្តីថាអត់ដឹងព្រោះស្រវឹងទៅហើយ

ប្រទេសថៃ ៖ ស្ត្រីខ្មែរម្នាក់មានស្វាមីជាជនជាតិថៃត្រូវបានគេប្រទះឃើញស្លាប់ អាក្រាតកាយយ៉ាងអាណោចអាធ័មនៅក្នុង ទឹកអូរក្បែរព្រំដែនកម្ពុជា-ថៃប្រមាណជា២ ថ្ងៃមកហើយបន្ទាប់ពីស្ត្រីរងគ្រោះនិងស្វាមី ទើបនឹងត្រឡប់មកពីលេងម្តាយនៅទឹកដីកម្ពុជា ។ សាកសពស្ត្រីរងគ្រោះត្រូវបានគេប្រទះ ឃើញកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៧និង៥០នាទីព្រឹក ខណៈដែល បុរសម្នាក់ឈ្មោះ ... Read More »

កោះហៅជនពាក់ព័ន្ធលួចកាប់ឈើខុសច្បាប់នៅថៃ៧នាក់មកអប់រំខណៈថៃព្រមានបិទច្រក

ខេត្តពោធិ៍សាត់ ៖ មេបញ្ជាការវរៈឈុតខ្មៅថៃហៅមេបញ្ជាការវរៈការពារព្រំដែន ថ្មដា ជួបពិភាក្សាការងារសហការគ្នាក្នុងការ រឹតបន្តឹងព្រំដែនដើម្បីទប់ស្កាត់ប្រជាជនខ្មែរលួចចូលកាប់ឈើដោយខុសច្បាប់នៅទឹកដីថៃ ព្រោះដល់ពេលដែលគេអនុវត្តច្បាប់ ប្រទេសថៃហើយ ហើយបើនៅតែលួចចូល កាប់ទៀត មិនត្រឹមអនុវត្តច្បាប់ប្រទេសគេទេ គេនឹងបិទច្រក៥៦ព្រំដែន ដោយអនុញ្ញាត ឲ្យចូលបានតែថ្ងៃសៅរ៍ប៉ុណ្ណោះលែងឲ្យចូលបានដូចមុនមួយសប្ដាហ៍បួនថ្ងៃទៀតហើយ ។ ... Read More »

នគរបាលចាប់ចោរលួចរថយន្តក្មេងៗ២នាក់

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញសហការជាមួយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចរថយន្តចំនួន២គ្រឿងរួចយកទៅផ្ញើទុកនៅ កន្លែងផ្ញើរថយន្តក្បែរបន្ទប់ជួលដែលពួកគេស្នាក់នៅ ស្ថិតនៅក្នុងក្រុម៨ ភូមិដើម ចាន់១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅកាលពីវេលាម៉ោង៧និង៣០យប់ថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។ ជនសង្ស័យដែលឃាត់ខ្លួនមាន ឈ្មោះ ... Read More »

ហេតុអ្វីបានជាហ្វុីលីពីនលើកបញ្ហាវិវាទសមុទ្រចិនភាគខាងត្បូងទុកម្ខាង?

រដ្ឋមន្ត្រីការបរទេសហ្វុីលីពីនលោក Perfecto Yasay បានសារភាពថា ប្រទេស នេះបានលើកបញ្ហាវិវាទសមុទ្រចិនភាគខាង ត្បូងទុកម្ខាងមិនពិភាក្សាទៀតឡើយ។ ឆ្លើយតបទៅនឹងបទសម្ភាសន៍របស់ បណ្តាញទូរទស្សន៍ Channel newsAsia នៅពេលដែលអមដំណើរប្រធានាធិបតី ឌុយទែរតេ ទស្សនកិច្ចសិង្ហបុរីរដ្ឋមន្ត្រីការ បរទេស ... Read More »

យកប្រាក់ក្រុមហ៊ុនទៅលេងល្បែងចាញ់អស់ ១១,១៧៧ដុល្លារប្រឹងរត់គេចនៅតែចាប់បាន

ភ្នំពេញៈ មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភលើសេចក្តីទុកចិត្ត ក្រោយពីរូបគេបានយកប្រាក់របស់ក្រុមហ៊ុន១១,១៧៧ដុល្លារទៅលេងល្បែងចាញ់អស់ហើយព្យាយាមរត់គេចខ្លួនដែល។ ហេតុការណ៍ចាប់ខ្លួនបាននេះកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពព័ត៌មានបានឲ្យដឹងថា បុរស ដែលឃាត់ខ្លួនមានឈ្មោះ ឈន វណ្ណៈ អាយុ២៣ឆ្នាំ មុខរបរទីផ្សាររបស់ក្រុម ហ៊ុនលក់គ្រឿងសំណង់ ម៉ឹង ... Read More »

ឆ្នាំ២០១៦ អតីតយុទ្ធជនភូមិភាគ៣ទទួលបានផ្ទះ២០ខ្នង

ខេត្តកំពង់ស្ពឺ ៖ នៅក្នុងឆ្នាំ២០១៦នេះ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានបានផ្តល់ ផ្ទះសរុប២០ខ្នងជូនអតីតយុទ្ធជននៅក្នុងខេត្តតាកែវ កំពត និងកំពង់ស្ពឺ បន្ទាប់ពីរក ឃើញថា ពួកគេមានជីវភាពខ្វះខាត ... Read More »

ស្ត្រីម្នាក់រត់ទៅសង្កាត់ចោមចៅសុំអាជ្ញាធរលែងលះប្តីបន្ទាប់ពីលួចយកលុយ១មុឺនដុល្លារចុះចោលបាត់

ភ្នំពេញ ៖ ស្រ្តីម្នាក់បានរត់ទៅសាលាសង្កាត់ចោមចៅសុំអាជ្ញាធរលែងលះគ្នាជាមួយប្តីខណៈគ្មានមូលហេតុនិងគ្មានការ ពិភាក្សាជាប្តីប្រពន្ធបែរជាវេចលុយ១មឺុន ដុល្លារទៅបាត់សូន្យឈឹងអស់មួយយប់។ លុះវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ទើបស្ត្រីរូបនេះសម្រេចចិត្តមកសុំលែងលះ។ ស្រ្តីខាងលើមានឈ្មោះ សួន ជីរ៉ា អាយុ ៣៥ឆ្នាំ ... Read More »

ប្រជាពលរដ្ឋ៥០គ្រួសារនាំគ្នាចេញមុខផ្ទុះការតវ៉ាជាមួយម្ចាស់ដីមួយកន្លែងបម្រុងបិទផ្លូវពលរដ្ឋធ្វើដំណើរ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន៥០គ្រួសារ រស់នៅភូមិសាមគ្គឺមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ បានប្រមូលផ្តុំគ្នា ចេញមុខមកតវ៉ានិងចោទប្រកាន់ទៅនិងម្ចាស់ដីមួយកន្លែងដែលមានឈ្មោះ សៀង សាម៉េត បម្រុងបិទផ្លូវប្រជាពលរដ្ឋមិនឱ្យធ្វើដំណើរ។គ្រាដែលអភិបាលក្រុងប៉ោយប៉ែតបានបំភ្លឺឱ្យដឹងថា ដីដែលពលរដ្ឋនាំគ្នាតវ៉ាឱ្យបើកផ្លូវធ្វើដំណើរពីមុនមកជាដីកម្មសិទ្ធិឯកជនគ្មានផ្លូវធ្វើដំណើរនោះទេហើយថែមទាំងមានដីការបស់តុលាការចេញសម្រេចសេចក្តីថាគ្មានផ្លូវធ្វើដំណើរផងនោះទៀត។ ... Read More »

នាយប៉ុស្ដិ៍លាយបូរថាការបិទសំណុំរឿងព្រហ្មទណ្ឌដោយសារលុយ៥លានរៀលមិនមែនលោកតែម្នាក់ឯងទេ

ខេត្តតាកែវ ៖ ក្រោយពីមានរឿងរ៉ាវដ៏ ចម្រូងចម្រាសនិងមានការក្ដៅក្រហាយពី សំណាក់ប្រជាពលរដ្ឋផងនោះលោក ស៊ី វីនដា នាយប៉ុស្ដិ៍រដ្ឋបាលលាយបូរស្រុក ត្រាំកក់ខេត្តតាកែវបានចេញមុខបំភ្លឺថា មិនមែន មានតែលោកម្នាក់ឯងទេដែលហ៊ានបិទ សំណុំរឿងព្រហ្មទណ្ឌដោយសារលុយ៥លានរៀលនោះទេក្នុងនោះក៏មានអធិការស្រុកត្រាំកក់២រូបទៀតដែរ ។ លោកនាយប៉ុស្ដិ៍បានបន្ថែមទៀតថា កាលពីថ្ងៃទី១០ ... Read More »