ព័ត៌មានទាន់ហេតុការណ៍៖
'

យុវជនម្នាក់លេបថ្នាំសម្លាប់ខ្លួនមិនដឹងមូលហេតុ

ខេត្តរតនគិរីៈ យុវជនម្នាក់បានសម្រេចលេបថ្នាំសរសៃប្រសាទលើសកម្រិត ដែលបណ្តាលឲ្យស្លាប់បាត់បង់ជីវិតទាំងវ័យក្មេងនៅក្រុងបានលុង ។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សាក់សពជនរងគ្រោះមានឈ្មោះផុន ប៊ុនធឿន(ហៅពៅ) អាយុ២០ឆ្នាំ បានលេបថ្នាំសរសៃប្រសាទអស់២៩គ្រាប់ នៅផ្ទះបងប្អូនជីដូនមួយស្ថិតនៅភូមភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង បានលេបថ្នាំសម្លាប់ខ្លួននៅវេលាម៉ោងប្រមាណ១០និង១៥នាទីយប់ ថ្ងៃទី២៦ ខែតុលា ... Read More »

នគរបាលឃាត់ខ្លួនតៃកុងរថយន្តក្រុងក្រុមហ៊ុន KSRv ក្រោយបុកអ្នកដើរថ្មើរជើងម្នាក់ស្លាប់

ខេត្តបាត់ដំបង ៖ តៃកុងរថយន្តក្រុងម្នាក់ របស់ក្រុមហ៊ុន KSRv ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយពីរថយន្តក្រុងនោះបានបុកបុរសម្នាក់ដើរថ្មើរជើងតាមផ្លូវជាតិលេខ៥៩ បណ្តាលឱ្យស្លាប់ ។ ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី២៨ ខែតុលា ស្ថិតនៅចំណុចភូមិបឹងរាំងឃុំបឹងរាំង ស្រុកកំរៀង ... Read More »

ម៉ូតូឌ្រីមសង់ពីគ្រឿង បើកបញ្ច្រាស់ ទិសបុកគ្នា ធ្វើឧ្យមនុស្សប្រុស ស្រី៦នាក់រងរបួសធ្ងន់ស្រាល

ប៉ោយប៉ែតៈ មនុស្សប្រុស ស្រី៦នាក់រងរបួសធ្ងន់ ស្រាលដែលម៉ូតូពីគ្រឿងបើកបរបញ្ជ្រាសទិសគ្នាក្នុងល្បឿនលឿន ឡើងជែងរថយន្តមិនប្រយត្ន័ជ្រុលបុកគ្នា កាលពីវេលាម៉ោង៦នឹង២០នាទីយប់ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៦តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចផ្លូវចូលវត្តអណ្ដូងថ្មមាសប្រហែល២០០ម៉ែត្រឋិតក្នុងភូមិអណ្ដូងថ្មមាសសង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រាប់ថាៈមុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៏ខ្មៅផលិតឆ្នាំ២០១២ពាក់ស្លាកលេខបន្ទាយមានជ័យ ១M.២៧០៤ បើកបរដោយឈ្មោះក្រាញ់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបកម្មករ រងរបួសធ្ងន់ ហើយមានដឹកមនុស្សពីរនាក់១ឈ្មោះ ... Read More »

មន្ត្រីនគរបាល និងមន្ត្រីយោធាពីរនាក់កំពុងបង្កើតភាពល្បីល្បាញកាងរថយន្ត និងស្ទាក់រថយន្តដឹកឈើទៅវៀតណាម

ខេត្តរតនគិរី៖ បើទោះបីកម្លាំងសមត្ថកិច្ចដាក់ប្រចាំការបង្ក្រាបបទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមឈ្មួញនៅតែបន្តសកម្មភាពដឹកឈើឆ្ពោះទៅវៀតណាមតាមច្រកទ្វារអន្តរជាតិដោយរលូនដដែល ។ បើតាមសមត្ថកិច្ចតូចតាចម្នាក់ប្រចាំការនៅស្រុកអូរយ៉ាដាវ(សូមមិនបញ្ចេញឈ្មោះ)បានប្រាប់ឲ្យដឹងថា ក្រុមឈ្មួញបានផ្តល់លុយឲ្យកម្មករ និងដៃជើងប្រមូលទិញឈើពីតំបន់ផ្សេងៗ រួចដឹកយកមកលាក់ទុកក្នុងចំការដូងប្រេង ដែលមានចំងាយប្រមាណ១២គីឡូម៉ែត្រ ពីច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ។ ប្រភព័ព៌តមានខាងលើបានបន្តទៀតថា ក្រុមឈ្មួញប្រើប្រាស់មធ្យោបាយដូចជារថយន្តបាឡែន កាមរីឆ្លាម កាមរីហើម ... Read More »

សាលាខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំគណ:បញ្ជាការឯកភាពខេត្ត

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ សាលាខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីលោក លោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ... Read More »

សន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យបុណ្យអុំទូកនាពេលខាងមុខ សមាជិក ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត

ភ្នំពេញ ៖ ថ្វីត្បិតតែ កន្លងមក ស្ថានភាពសន្ដិសុខ ក្នុង ខណ្ឌព្រែកព្នៅ មានលក្ខណៈល្អប្រសើរ ជាងខណ្ឌដទៃ ប៉ុន្ដែក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អណត្តិទី២ របស់ ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែតុលា ... Read More »

ចាប់អ្នកលក់គោមេនិងអ្នកទិញ ឯអ្នកលួចរត់បាត់

ខេត្តពោធិ៍សាត់៖ នគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំបានចាប់ខ្លួនអ្នកលក់គោម្នាក់ សង្ស័យជាបក្ខពួកអ្នកលួច និងអ្នកទិញបញ្ជូនទៅអធិការនគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦។ លោក ឯម រុន អធិការនគបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធលួចគោឈ្មោះហុង ហេង ភេទប្រុស ... Read More »

យុវជន៣នាក់ជិះម៉ូតូគេចពីគេដេញវាយជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់​ និងរបួសធ្ងន់២នាក់

ភ្នំពេញ៖ យុវជនម្នាក់បានបោកក្បាលនឹងថ្មស្លាប់ភ្លាមៗនៅកន្លែង ហើយ២នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ ដោយសារតែជិះម៉ូតូលឿនរត់គេចពីការដេញវៃ ហើយជ្រុលទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសូរាម្រិត កែងផ្លូវលេខ៥១ ស្ថិយក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ... Read More »

បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ សមត្ថកិច្ចថា ដោយសារខ្យល់គរ

ខេត្តសៀមរាប៖ បុរសម្នាក់មានមានសម្លៀកបំពាក់ជាអាចារ្យវត្ដ ត្រូវបានគេប្រទះឃើញសាកសពស្អុយរលួយ និងមានសត្វដង្គូវរោមចម្ងាយ៣០០ម៉ែត្រពីភូមិ ដោយសមត្ថកិច្ចសង្ស័យថា ការស្លាប់នេះដោយសារខ្យល់គរ ។ សាកសពនោះនោះត្រូវបាន ក្មេងក្នុងភូមិប្រទះឃើញកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងកើតអូរឫស្សី ចម្ងាយ៣០០ម៉ែត្រ ក្នុងព្រៃ ... Read More »

ក្មេងចាស់២នាក់លង់ទឹកស្លាប់នៅកន្លែងផ្សេងគ្នានៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ ២ថ្ងៃមនុស្សក្មេងចាស់២នាក់ ត្រូវគេរាយការណ៍ឱ្យដឹងថា បានលង់ទឹកស្លាប់នៅកន្លែងផ្សេងគ្នា ក្នុងខេត្តបាត់ដំបង គ្រាដែលគេមើលឃើញថា ករណីលង់ទឹកនៅខេត្តបាត់ដំបង ក្នុងរដូវដែលមានទឹកជំនន់ បានកើតឡើងជាបន្តបន្ទាប់ នាំឱ្យជនរងគ្រោះស្លាប់មានការកើនឡើង មិនក្រោមជាង១០នាក់នោះទេ ។ ករណីទី១ នៅខេត្តបាត់ដំបង ... Read More »

ភរិយាប្រធានាធិបតីលោក អូបាម៉ា នឹងចូលរួមឆាកនយោបាយក្រោយស្វាមីបញ្ចប់អាណត្តិ

កាលពីពេលថ្មីៗនេះប្រធានាធិបតី អូបា ម៉ា បានបញ្ជាក់ថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានធ្វើរឿងរ៉ាវដែលជំរុញឲ្យភរិយារបស់លោកឈានជើងចូលប្រឡូកក្នុងឆាកនយោ បាយ។ ទស្សនាវដ្តី The Hill របស់អាមេរិកបាន ផ្សាយថា លោក ... Read More »

អ្នកគ្រប់គ្រងហិរញ្ញវត្ថុ IS នៅទីក្រុង Mosul យកលុយរាប់លានដុល្លារគេចខ្លួនបាត់

ប្រភពព័ត៌មានក្នុងតំបន់បានឲ្យដឹងនៅ ថ្ងៃទី២៦ ខែតុលាថា អ្នកទទួលបន្ទុកគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមIS ប្រចាំនៅទីក្រុងម៉ូស៊ុលប្រទេសអុីរ៉ាក់បានយកប្រាក់រាប់លានដុល្លារគេចខ្លួនបាត់។ សារព័តមាន ABNA បានផ្សាយថា «Abu mu’taz Qahtani អ្នកទទួលបន្ទុក ហិរញ្ញវត្ថរបស់ក្រុមIS ក្នុងទីក្រុង Mosul ... Read More »

លោក ពូទីន ទទួលបានការផ្តល់ទំនុកចិត្តខ្ពស់ក្នុងឆ្នាំ២០១៦

លទ្ធផលពីការស្ទង់មតិនាពេលកន្លង មកថ្មីៗបានបង្ហាញឲ្យឃើញថា ពលរដ្ឋរុស្ស៊ី បានផ្តល់ទំនុកចិត្តខ្ពស់លើមេដឹកនាំ ពូទីន ។ នៅក្នុងខែតុលានេះពលរដ្ឋរុស្ស៊ីដល់ទៅ ៨៤ភាគរយផ្តល់ទំនុកចិត្តលើលោក ពូទីនគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០១៦នេះ។ សារព័ត៌មាន Sputnik បានដកស្រង់ តួលេខពីការស្ទង់មតិរបស់អង្គការក្រៅរដ្ឋាភិបាល Levada Center ... Read More »

លោកដូណាល់ ត្រាំ ទាមទារធ្វើប្រធានាធិបតីសហរដ្ឋអាមេរិកដោយមិនចាំបាច់បោះឆ្នោត

ពិតជារឿងមួយមិនដែលបានកើតឡើង ចំពោះបេក្ខភាពប្រធានាធិបតីអាមេរិករាប់ រយឆ្នាំកន្លងមកនៅក្នុងប្រទេសបិតាប្រជា ធិបតេយ្យមិនអាចមានប្រធានាធិបតីកើតចេញដោយគ្មានការបោះឆ្នោតនោះឡើយ។ ប៉ុន្តែនៅថ្ងៃទី២៧ ខែតុលា បេក្ខភាព ប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ បានប្រកាស ថា អាមេរិកគួរតែបញ្ចប់នូវការបោះឆ្នោតហើយផ្តល់តំណែងប្រធានាធិបតីឲ្យរូបលោកតែម្តងទៅដោយសារតែគោល នយោបាយរបស់លោកស្រី គ្លីនតុន ... Read More »

ប្រធានាធិបតីប្រទេសវេណេហ៊្សុយអេឡានឹងយកឈ្នះទៅលើការប៉ុនប៉ងធ្វើរដ្ឋប្រហារ

ប្រធានាធិបតីវេណេហ៊្សុយអេឡាលោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា ពលរដ្ឋវេណេហ៊្សុយ អេឡាបានត្រៀមលក្ខណៈប្រឈមមុខនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារពីក្រុមប្រឆាំង។ លោក នីកូឡាស ម៉ាឌូរ៉ូ បានបញ្ជាក់ កាលពីថ្ងៃទី២៦ ខែតុលាថា រដ្ឋាភិបាលនឹង មិនមានការចរចាណាមួយពីអធិបតេយ្យភាពជាតិ និងយុទ្ធសាស្ត្រជ្រៀតជ្រែកចូលផ្ទៃក្នុងរបស់បរទេសក៏ដូចជាប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់ក្រុមប្រឆាំងឡើយ។ ការប្រកាសរបស់លោក ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ មីយ៉ាន់ម៉ាត្រូវចំណាយពេលជាច្រើនឆ្នាំទៀតដើម្បីផ្សះផ្សាក្រុមជនជាតិភាគតិចឆ្ពោះទៅរកការឯកភាពជាតិពេញលេញ

រដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងតែខិតខំផ្សះផ្សាក្រុមជនជាតិភាគតិចឲ្យចូលរួមជាមួយរដ្ឋាភិបាលដឹកនាំដោយគណបក្សសង្គម ប្រជាធិបតេយ្យរបស់លោកស្រី អ៊ងសាន ស៊ូជី ដែលពេលនេះទទួលបានការរីកចម្រើន ជាបន្តបន្ទាប់។ ប៉ុន្តែត្រូវចំណាយពេលជាយូរទៀតទើបអាចបង្រួបបង្រួមទាំងស្រុង បាន។ នៅពេលនេះមានក្រុមបះបោរជនជាតិភាគតិចមួយចំនួននៅមិនព្រមចរចាជាមួយ រដ្ឋាភិបាលនៅឡើយ ហើយថែមទាំងបើកការវាយប្រហារទៅលើទីតាំងរបស់រដ្ឋាភិបាលទៀតផង។ កាលពីថ្ងៃទី២៨ ខែតុលា កន្លងមកនេះទាហានរដ្ឋាភិបាលចាប់បាន ជនសង្ស័យ៨នាក់ជាប់ពាក់ព័ន្ធនឹងការវាយ ... Read More »

បុរសជាគ្រូបង្រៀនបានស្លាប់បន្ទាប់ពីបើកម៉ូតូបោះពួយ​បុកគូថរថយន្ត

ខេត្តកណ្តាលៈ បុរសម្នាក់មានមុខរបរជាគ្រូបង្រៀនបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីបុរសរូបនេះបើកម៉ូតូបោះពួយយ៉ាងលឿនជ្រុលទៅបុកគូថរថយន្តមិនស្គាល់អត្តសញ្ញាណ កាលពីវេលាម៉ោង២១ និង១៥នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣០-៣១ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំណាក់អំពិល ស្រុកអង្គស្នួល ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ... Read More »

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤គ្រាប់នៅក្នុងបរិវេណវត្ត

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋប្រទះ ឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤គ្រាប់មាន៣ប្រភេទផ្សេងគ្នា នៅក្នុងបរិវេណវត្ត ហើយបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះទៅយកមករក្សាទុកនៅ អធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីឲ្យមន្ត្រី ជំនាញកម្ទេចចោល ។ ករណីប្រជាពលរដ្ឋប្រទះឃើញគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីព្រឹក ... Read More »

ប្រជាពលរដ្ឋផ្ដិតមេដៃប្ដឹងការដ្ឋានបូមខ្សាច់នៅស្រុកវ៉ើនសៃ

ខេត្តរតនគីរី ៖ ការដ្ឋានបូមខ្សាច់មួយ កន្លែងស្ថិតនៅ ភូមិបានប៉ុង ឃុំប៉ុង ស្រុក វើុនសៃ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋចំនួន៣៣គ្រួសារនាំគ្នាផ្ដិតមេដៃប្ដឹងទៅ តំណាងរាស្ត្រ សាលាខេត្ត និងលោក ប្រធានក្រុមប្រឹក្សាខេត្ត ស្ដីពីផលប៉ះពាល់ ... Read More »

បង្គោលទីតាំងចិញ្ចឹមគ្រែងស្របច្បាប់មួយកន្លែងត្រូវបានប្រជានេសាទល្មើសច្បាប់មួយក្រុមនាំគ្នាទៅដកបំផ្លាញចោល

ខេត្តព្រះសីហនុ ៖ កាលពីរសៀល ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦ បង្គោលទីតាំងចិញ្ចឹមគ្រែងស្របច្បាប់មួយកន្លែងស្ថិតនៅតំបន់កោះក្របី ក្នុងភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានប្រជានេសាទល្មើសច្បាប់មួយក្រុមមានគ្នាប្រមាណជាង១០នាក់ មានស្រីមាន ប្រុស ... Read More »

ព្រៃឈើតំបន់ព្រៃការពារបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពស្រុកត្រពាំងប្រាសាទស្ទើររលាយហើយ

ខេត្តឧត្តមានជ័យ ៖ សព្វថ្ងៃនេះព្រៃការពារបរិស្ថានដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពមួយផ្នែកនៅក្នុងស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យត្រូវបានឈ្មួញកាត់អារឈើធ្វើអាជីវកម្មអនាធិបតេយ្យ ដោយមិន មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ និង ស្ថាប័នពាក់ព័ន្ធ ជាពិសេសបរិស្ថានអភិរក្សសត្វព្រៃគូលែនព្រហ្មទេពគ្រប់គ្រងដោយលោក ខេង សុជាតិ នោះឡើយ ។ ឈ្មួញដែលបានធ្វើសកម្មភាពកាត់ អារឈើធ្វើអាជីវកម្មត្រូវបានគេរាយការណ៍ថាបានអារនិងដឹកជញ្ជូនឈើតាមរទេះគោយ៉ាងសកម្មចេញពីចំណុចភ្នំពលជារៀង រាល់ថ្ងៃក្នុងមួយថ្ងៃ២០ទៅ៣០រទេះគោយកមកស្តុកនៅចំណុចទីតាំងយោធាវរៈ២៦២នៃកងពលតូចអន្តរាគមន៍លេខ៦ក្នុងភូមិ ... Read More »

រោងចក្រញូវស្តារបង្ហូរទឹកកាកសំណល់ពណ៌បៃតងនិងពណ៌ទឹកដោះគោចូលប្រភពទឹកស្អាត

ខេត្តព្រះសីហនុ ៖ ករណីរោងចក្រញូវ ស្តារបង្ហូរទឹកពណ៌បៃតង និងពណ៌ទឹកដោះ គោចូលប្រភពទឹកស្អាត កាលពីព្រឹកថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៦នោះ នៅរសៀល ថ្ងៃដដែលអភិបាលនៃខណ:អភិបាលក្រុង ព្រះសីហនុ លោក អុី ... Read More »

អាជ្ញាធរខណ្ឌមានជ័យបង្ក្រាបទីតាំងកត់កន្ទុយលេខនៅភូមិឫស្សី

ភ្នំពេញ ៖ ទីតាំងកត់កន្ទុយលេខមួយកន្លែងស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យត្រូវបានបង្ក្រាបកាលពីវេលា ម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។ ការបង្ក្រាបនេះដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ មានជ័យនិងលោកហួ ... Read More »

ភាគីថៃស្នើកម្ពុជាស្រាវជ្រាវរកជនជាតិថៃ៣នាក់ប្រមាថស្តេចថៃបញ្ជូនឲ្យថៃ

ភ្នំពេញ៖ រាជរដ្ឋាភិបាលថៃបានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជូនជនជាតិថៃ៣នាក់ត្រឡប់ទៅប្រទេសថៃវិញដែលអាជ្ញាធរថៃ ចាត់ទុកថាជនទាំង៣នាក់នោះប្រមាថព្រះចេស្ដាមហាក្សត្រថៃ ។ មេប៉ូលិសជាតិថៃលោក ចាក់ធីប ចៃ ចិន្ដា (Chakthip Chaijinda) ត្រូវបាន កាសែតបាងកកប៉ុស្តិ៍ (Bangkok Post) ស្រង់សម្ដីថា ... Read More »

ដឹកសពបុរសជនជាតិជប៉ុនម្នាក់ប្រុងយកទៅបោះចោលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ សពបុរសជនជាតិជប៉ុនម្នាក់ត្រូវបានគេឃើញមនុស្ស២ នាក់ម្នាក់ជាខ្មែរនិងម្នាក់ទៀតជាជនជាតិថៃដឹកតាមម៉ូតូដឹកចុះដឹកឡើងហើយយកទៅ ទម្លាក់នៅមុខប៉ុស្តិ៍ត្រួតពិនិត្យរបស់គយប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីវេលា រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។ មន្ត្រីច្រកទ្វារបានឲ្យដឹងថា សពជនរងគ្រោះជាជនជាតិជប៉ុនឈ្មោះ WATANABE TASUMI អាយុ៦៨ឆ្នាំ ស្នាក់នៅបន្ទប់ ជួលក្នុងភូមិ-សង្កាត់ប៉ោយប៉ែត។ ... Read More »

ខឹងទារលុយថ្លៃឈ្នួលតូបប្រចាំឆ្នាំមិនបានគណៈកម្មការផ្សារផ្ដាច់ភ្លើងមិនឲ្យដំណើរការ

ខេត្តរតនគីរី៖ អាជីវករលក់មាស៦ទូ កណ្ដាលផ្សារក្រុងបានលុងត្រូវបានលោក ជៀម សុផាត ប្រធានគណៈកម្មការផ្សារ បញ្ជាឲ្យបិទភ្លើងមិនឲ្យលក់បន្ទាប់ពីអាជីវករទាំងនោះតវ៉ាមិនបង់ប្រាក់ថ្លៃឈ្នួលតូបប្រចាំឆ្នាំដោយសំអាងថា សហគ្រាស ហេង ដារ៉ា របស់លោកឧកញ៉ា សា លាង តម្រូវឲ្យ ពួកគាត់បង់លុយលើសកិច្ចសន្យាសៀវភៅ ... Read More »

ដោយសារល្បែង១ថ្ងៃសោះបោកបានម៉ូតូមិត្តភក្ដិនិងមិត្តស្រីរបស់ខ្លួន៣គ្រឿង

ភ្នំពេញ៖ បុរសម្នាក់ងប់ងុលនឹង ល្បែងស៊ីសងបានប្រើល្បិចក្នុងមួយថ្ងៃ ខ្ចីម៉ូតូ សង្សារ និងមិត្តភក្ដិ៣គ្រឿងយកទៅបញ្ចាំលេងល្បែងអស់រលីង ប៉ុន្តែត្រូវបានម្ចាស់ ម៉ូតូឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ កាកាបកាលពីវេលាម៉ោង១និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅប៉ុស្តិ៍នគរ បាលរដ្ឋបាល ចោមចៅ ... Read More »

ចាប់បានហើយស្ត្រីមេតុងទីនវេចលុយជាង១០ម៉ឺនដុល្លាររត់

ខេត្តប៉ៃលិន៖ បន្ទាប់ពីចាប់ខ្លួនបុរស ជាប្តីស្ត្រីមេតុងទីនដែលបាននាំប្តីវេច លុយកូនតុងទីននៅផ្សារប៉ាងរលឹមជិត ១០ម៉ឺនដុល្លាររត់គេចខ្លួនអស់រយៈពេលជិត១ខែ មកដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចបានឈានដល់ចាប់ខ្លួនស្ត្រីជាមេតុងទីនបញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្ត ។ ប្រភពព័ត៌មានបានឱ្យដឹងថា បុរសជាប្តី ឈ្មោះ ឈួន ... Read More »

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្លែងថា សម្តេចទាំងទ្វេរំភើបរីករាយណាស់ដែលបានចូលរួមបើកកម្មវិធីប្រកួតកីឡាជាតិលើកទី១

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានថ្លែងថា សម្តេចទាំងទ្វេ មានការរំភើបរីករាយណាស់ដែលបានចូលរួមបើកកម្មវិធីប្រកួតកីឡាជាតិលើកទី១ ។ ហ្វេសប៊ុកផ្លូវការសម្តេចតេជោបានផ្សព្វផ្សាយកាលពីយប់ថ្ងៃទី២៨ ខែតុតុលាយ៉ាងដូច្នេះថា៖ ... Read More »

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »