ព័ត៌មានទាន់ហេតុការណ៍៖
'

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមនៅម៉ោង១០ព្រឹក

ហាណូយ៖ នៅម៉ោង ១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញដល់ទីក្រុងហាណូយ ប្រទេសវៀតណាមប្រកបដោយសុវត្ថិភាពហើយ ដើម្បីត្រៀមចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តីពីតំបន់មេគង្គ ... Read More »

ផ្ទុះគ្រាប់បែកនៅផ្សាររាត្រី ស្លាប់ និងរបួស១៩នាក់នៅថៃ

មានករណីផ្ទុះគ្រាប់បែក នៅខាងក្រៅហាងលក់ទំនិញ ស្ថិតនៅក្នុងខេត្តប៉ាតានី ប្រទេសថៃ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១៨នាក់រងរបួស ។ ហេតុការណ៍ផ្ទុះខាងលើ កើតឡើងក្នុងពេលដែលពលរដ្ឋថៃកំពុងតែកាន់ទុក្ខ ការចូលទីវង្គតរបស់ព្រះមហាក្សត្រភូមិបុល ហេតុការណ៍ខាងលើ កើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី២៤ ខែតុលា បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ ... Read More »

នគរបាលអន្តោប្រវេសន៍បន្តចុះឆែកឆេរឃាត់ខ្លួនជនជាតិរៀតណាមនៅក្បែរមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់​២២នាក់

ភ្នំពេញ៖ ជនជាតិវៀតណាម២២នាក់ ត្រូវកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះប្រតិបត្តិការបន្តចាប់ខ្លួនជនជាតិវៀតណាមតាមផ្ទះ ដែលបានលួចរស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ តាំងពីព្រឹកព្រលឹមនៅក្រោយផ្សារ ម៉ុងឌីយ៉ាល ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារដើម.គ ខណ្ឌទួលគោក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ... Read More »

សមត្ថកិច្ចបានអប់រំណែនាំបុរសម្នាក់កុំឱ្យដើរនិយាយបំផុសបំផុលបំប៉ោងព័ត៌មានថា មានអង្ករផ្លាស្ទីក

ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបង បានអប់រំបុរសម្នាក់ដែលជាសមាជិកគណបក្សសង្រ្គោះជាតិ និងជាអ្នកសង្កេតការណ៍ចុះឈ្មោះឆ្នោត ឈ្មោះ ឌុច សាវុធ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ អង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោយពីបុរសរូបនោះបានដើរនិយាយផ្សព្វផ្សាយបំប៉ោងព័ត៌មានថាមានអង្ករផ្លាស្ទីកនាំចូលពីប្រទេសវៀតណាម ... Read More »

អភិបាលរងខេត្តដឹងនាំកម្លាំងចុះបង្រ្កាបការរុករានឈូកឆាយដីព្រៃខុសច្បាប់

ខេត្តពោធិ៍សាត់៖ លោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ ដឹងនាំកម្លាំងចម្រុះ ចុះទប់ស្កាត់ និងបង្រ្កាបការរុករាន, ឈូកឆាយ, ហ៊ុមព័ទ្ធដីព្រៃយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ក្នុងនោះកម្លាំងបានរុះរើលំនៅឋាន និងតម្រូវឲ្យប្រជាពលរដ្ឋរុះរើដោយខ្លួនឯងផងដែរ ។ ប្រតិបត្តិការណ៍នេះចាប់ផ្ដើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ... Read More »

សមត្ថកិច្ចចម្រុះបង្រ្កាបបទល្មើសនេសាទយ៉ាំងកាវក្នុងស្រុកកោះសូទិន និងឃាត់ខ្លួនមនុស្ស៤នាក់

ខេត្តកំពង់ចាម: បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា មានករណីអូសយ៉ាំងកាវនៅចំណុចព្រែកកោះថ្មី ស្ថិតក្នុងភូមិទី១ ឃុំកោះសូទិន នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកងរាជអាវុធហត្ថស្រុក និង កម្លាំងសឹករងស្រុកកោះសូទិន បានចេញប្រតិបត្តការបង្រ្កាបភ្លាមៗ ។ ... Read More »

គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១០០០គ្រួសារ ទទួលបានការពិនិត្យពិគ្រោះ និងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោដោយមិនគិតថ្លៃ

ខេត្តព្រះវិហារ៖ គ្រួសារកងទ័ព និងប្រជាពលរដ្ឋជាង១០០០គ្រួសារ ទទួលបានការពិនិត្យពិគ្រោះ និងព្យាបាលជំងឺពីក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដោយឥតគិតថ្លៃនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណកងពលតូចអន្តរាគមន៍លេខ៨ ចំណុះឲ្យកងពលធំលេខ៣ ភូមិមរតកសម្តេចតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ មុនពិធីពិនិត្យ ... Read More »

ផឹកចំស្រារករឿងអ្នកដទៃ និងវាយកាមរ៉ាសុវត្ថិភាព ត្រូវនគរបាលបង្ក្រាប

ភ្នំពេញ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់ពីរួបគេបានផឹកស្រាស្រវឹងហើយរករឿងអ្នកជិតខាងនិងវាយកម្ទេចកាមរ៉ាសុវត្ថិភាពគេទៀត កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៦ នៅភូមិព្រៃព្រឹងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណះកម្លាំងនគរបាលទៅហៅមកសួនាំបែជាប្រើអំពើរហឹង្សារវាយសមត្ថកិច្ចទៀត។ បុរសដែលបង្កហិង្សានោះឈ្មោះ ចិនរ៉ា ភេទប្រុសអាយុ២៩ឆ្នាំ ស្នាក់នៅភូមិពហរៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ... Read More »

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់មនុស្ស២នាក់កំពុងសម្ងំជក់គ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួនជនសង្ស័យ២នាក់ រកឃើញថ្នាំញៀន៣កញ្ចប់តូច ឧបករណ៍សម្រាប់ជក់ និងសម្ភារៈមួយចំនួនទៀត កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ... Read More »

នារីម្នាក់បើករថយន្តទំនើបក្នុងល្បឿនលឿនបុករះរនាំងដែកបាក់អស់១៥ផ្ទាំង និងរ៉ឺម៉កកង់បី ២គ្រឿងខ្ទេច

ភ្នំពេញ ៖ រនាំងដែកពុះចែកទ្រូងផ្លូវ១៥ផ្ទាំងបានបាក់រាយប៉ាយពេញផ្លូវ ដោយសារតែនារីម្នាក់បើករថយន្តឡិចស៊ីស ជីអេស ៣០០ ក្នុងល្បឿនយ៉ានលឿនបុករះពេញទំហឹង និងជ្រុលទៅបុករុឺម៉កម៉ូតូកង់បី២គ្រឿងទៀតខ្ទេច ហើយគៀបដើមឈើទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់នណាម្នាក់នោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០នឹង៤៥នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ... Read More »

ខ្សឹបដាក់ត្រចៀក៖ បង ស្នេហា កំពុងអុកឡុកបឹងទន្លេសាប

គេរាយការណ៍ថា លោក ប៉ុន ស្នេហា មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសនៅបឹងទន្លេសាប កំពុងអុកឡុក គាបសង្កត់ប្រជានេសាទឲ្យបង់ប្រាក់ ឲ្យខ្លួនច្រើនហួសប្រមាណ ។ នៅលើផ្ទៃបឹងទន្លេសាប ចាប់ពីខេត្តកំពង់ឆ្នាំងរហូតដល់ខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប ... Read More »

ស្លាប់២ របួសធ្ងន់៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកគ្នានៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បានកើតឡើងកាលពីម៉ោង១៨និង២០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រ លេខ១៨៩-១៩០ ក្នុងភូមិបល្ល័ង្គ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ... Read More »

ព្រឹត្តបត្រព័ត៌មាន​ និងព្យាករណ៍កម្ពស់ទឹកទឹកជំនន់​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៦​ របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកទឹកជំនន់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ:ប្រតិភូជាន់ខ្ពសចូលរួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ CLMV, កិច្ចប្រជុំកំពូល ACMECS, និង​World Economic Forum ស្តីពីតំបន់មេគង្គនៅទីក្រុង ហាណូយ ប្រទេសវៀតណាម

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណ:ប្រតិភូជាន់ខ្ពសចូលរួមកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម លើកទី៨ CLMV, កិច្ចប្រជុំកំពូល ACMECS, និងWorld Economic ... Read More »

ព្យាករណ៍បាល់ទាត់ចម្រុះថ្ងៃនេះ Leverkusen, Moncheng, Den Haag, PSV, SønderjyskE មានរំពឹងឈ្នះ

ការប្រកួតបាល់ទាត់ចម្រុះថ្ងៃនេះក្រុម Leverkusen, Moncheng, Den Haag, PSV, SønderjyskE ជាក្រុមដែលមាន ប្រវត្តិល្អ និងមានសង្ឃឹមឈ្នះទាំងក្នុង និង ក្រៅទឹកដីរបស់ខ្លួន ។ អាល្លឺម៉ង់ Cup ... Read More »

ប្រធានាធិបតី ឌុយទែរតេ ចោទប្រកាន់សហរដ្ឋអាមេរិកនិងចិនបង្កព្យុះភ្លៀងបំផ្លាញហ្វុីលីពីន

ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែរតេ បានចោទប្រកាន់ប្រទេសមហាអំណាច ទាំងពីរគឺអាមេរិកនិងចិនថា ជាអ្នកបង្កឲ្យមានការផ្លាស់ប្តូរបរិយាកាសបង្កឲ្យមាន ព្យុះភ្លៀងបំផ្លាញហ្វុីលីពីន។ កាលពីថ្ងៃទី២៣ ខែតុលា នៅក្នុងជំនួបជាមួយពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែព្យុះ Haima ប្រធានាធិបតី ឌុយទែរ តេ បានចោទប្រកាន់ប្រទេសឧស្សាហកម្មគឺអាមេរិកនិងចិនដែលបង្កឲ្យមានជាតិពុល បញ្ចេញទៅក្នុងបរិយាកាសបណ្តាលឲ្យ ... Read More »

បាល់ទាត់នៅអង់គ្លេសថ្ងៃនេះ Arsenal, Dagenham, Newcastle, Lincoln, Macclesfield មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស ថ្ងៃនេះក្រុម AArsenal, Dagenham, Newcastle, Lincoln, Macclesfield ជាក្រុមដែលមានប្រៀបជាងគូប្រកួតក្នុង ទឹកដីរបស់ខ្លួន ។ ចំណែកក្រុមហង្សក្រហម Liverpool ស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham ។ ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ សហរដ្ឋអាមេរិកបង្ហាញក្តីព្រួយបារម្ភពីសង្គ្រាមបរមាណូកើតឡើងជាមួយរុស្ស៊ី

សារព័ត៌មាន National Interest របស់ អាមេរិកបានបញ្ជាក់ថា អាមេរិកពិតជាព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមបរមាណូកើតឡើង ជាមួយរុស្ស៊ីដោយសារតែមូលនិធិនិងការចំណាយរបស់អាមេរិកមានច្រើនលើស លប់សម្រាប់យោធារបស់ប្រទេសសម្ពន្ធ មិត្ត។ ភាពតានតឹងនៅក្នុងទំនាក់ទំនងរវាង រុស្ស៊ីនឹងអាមេរិករយៈពេលកន្លងមកកាន់ តែគ្រោះថ្នាក់ដោយសារតែការប្រឈមមុខរវាងប្រទេសមហាអំណាចទាំងពីរខ្លាំងជាង កាលពីសង្ក្រាមត្រជាក់ទៅទៀត។ មូលហេតុ គឺដោយសារតែជញ្ជីងអំណាចរវាងរុស្ស៊ី ... Read More »

កិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេងរបស់ប្រទេស OPEC ប្រឈមនឹងការបែកបាក់

ក្តីសង្ឃឹមក្នុងការកាត់បន្ថយការផលិតប្រេងរបស់ប្រទេសអូពិកអាចនឹងត្រូវបែកបាក់នៅមុនពេលពិភាក្សាជាលើកចុងក្រោយស្តីពីការកាត់បន្ថយផលិតប្រេងនៅចុងខែតុលានេះដើម្បីធ្វើឲ្យតម្លៃប្រេងឡើងថ្លៃវិញ។ គេហទំព័រ Business Indider បានដកស្រង់ប្រភពព័ត៌មានពីប្រទេសអីុរ៉ាក់បញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងមកអីុរ៉ាក់និងប្រទេសមួយចំនួនទៀតដូចអីុរ៉ង់ នីហ្សេរី យ៉ា លីប៊ី បានសុំដកខ្លួនចេញពីកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេងខួងយកប្រេងរបស់អូពិក។ តាមគម្រោងប្រទេសផលិតប្រេងនឹងពិភាក្សាលើកចុងក្រោយនៅចុងខែវិច្ឆិកាខាងមុខនេះ។ រដ្ឋមន្ត្រីក្រសួងថាមពលប្រេងអីុរ៉ាក់លោក Jabar Ali al ... Read More »

ACMilan, Brescia, Frosinone, Perugia សង្ឃឹមរកបាន៣ពិន្ទុនៅ អុីតាលីថ្ងៃនេះ

ការប្រកួតបាល់ទាត់នៅអុីតាលីថ្ងៃនេះក្រុម ACMilan, Brescia, Frosinone, Perugia ជាក្រុមដែលមានប្រវត្តិប្រកួតល្អ ជាងគូប្រកួត សង្ឃឹមរកបាន៣ពិន្ទុទាំងក្នុង និងក្រៅទឹកដីរបស់ខ្លួន ។ អុីតាលី Serie A Genoa(9) Vs ... Read More »

ប្រធាន NOCC អំពាវនាវឲ្យពលរដ្ឋខែ្មរចូលទស្សនាការប្រកួតកីឡាជាតិលើកទី១ឲ្យបានច្រើនកុះករនៅពហុកីឡដ្ឋានជាតិ

ភ្នំពេញ៖ ដើម្បីឲ្យដំណើរការនៃប្រព្រឹត្ត ទៅចំពោះការរៀបចំព្រឹត្តិការណ៍ “កីឡា ជាតិលើកទី១” ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់នោះក្រសូងអប់រំយុវជន និង កីឡាក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រ សិល្បៈក្រួសួងការពារជាតិ និងគណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាត្រូវរួមសហការគ្នា ធ្វើយ៉ាងណាតម្រូងទិសព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ។ លោក ... Read More »

ទីបំផុតកីឡាករ ឈុន ​បញ្ញា និងកីឡាករ លីន វិបុល ជាគូប្រជែងយកពានរង្វាន់ជើងឯក TIFFY SUPER FIGHT

ភ្នំពេញ ៖ ប្រើរយៈពេលប្រកួតជម្រុះ ជាង៣ខែក្នុងចំណោមកីឡាករ៣២នាក់ មកពីស្ទើរគ្រប់រាជធានី-ខេត្តទាំង២៥ទីបំផុតវត្តមានកីឡាករដែលត្រូវប្រកួតដណ្តើមពានរង្វាន់ជើងឯក TIFFY SUPER FIGHT ទម្ងន់៥៤គីឡូក្រាមនេះ គឺកីឡាករ ឈុន បញ្ញា មកពីក្លិបរហាប់ស្វាយប៉ាកនិងកីឡាករ លីន វិបុល ... Read More »

ការដ្ឋានរ៉ែមាសជនជាតិវៀតណាមនិងចិននៅឃុំចុងផ្លាស់កំពុងបង្កភាពអនាធិបតេយ្យនិងបំពានច្បាប់ក្រសួងរ៉ែនិងថាមពល

ខេត្តមណ្ឌលគិរី ៖ ការធ្វើអាជីវកម្មរ៉ែមាសដែលមានម្ចាស់ការដ្ឋានភាគច្រើនជាជនជាតិវៀតណាម និងចិននោះកំពុងធ្វើសកម្ម ភាពយ៉ាងគគ្រឹកគគ្រេង និងអនាធិបតេយ្យបំពានច្បាប់ក្នុងសហគមន៍មួយនៅចំណុចពូទុងអូរក្ល ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ អាជីវកម្មរ៉ែមាសដែលប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាទំនើបៗនេះ ត្រូវបានប្រជាពលរដ្ឋក្នុងសហគមន៍អះអាងថា ធ្វើផ្ទុយទាំងស្រុងពីច្បាប់អនុញ្ញាតរបស់ក្រសួង។ មន្រ្តីមូលដ្ឋានបានឲ្យដឹងថា ការជីក ... Read More »

រុស្ស៊ីបញ្ជូនកម្លាំងទាហានជាង៥ពាន់នាក់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅប៉ូលខាងជើងផែនដី

សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃទី២៤ ខែតុលាបានផ្សាយថា កម្លាំងទាហានជាង៥០០០នាក់មកពីកងពលភាគខាងជើង រុស្ស៊ីបានចូលរួមធ្វើសមយុទ្ធបាញ់គ្រាប់ ពិតនៅប៉ូលខាងជើងផែនដី ដែលជាទីតាំងអាចប្រឈមនឹងការប្រជែងគ្នារវាងរុស្ស៊ី អាមេរិកនឹងចិនទៅលើធនធានធម្មជាតិដ៏សម្បូរបែបនៅទីនោះ។ កងពលប្រចាំនៅភាគខាងជើងរុស្ស៊ី បានឲ្យដឹងថា «ទាហានជាង៥ពាន់នាក់ និងរថក្រោះរថពាសដែកជាង៥០០គ្រឿងបានចូលរួមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅទីនោះ។ នៅក្នុងលំហាត់សមដំបូងទាហាន រុស្ស៊ីនឹងហ្វឹកហាត់ពីសមត្ថភាពត្រៀមធ្វើសង្គ្រាមតាមរយៈការប្រើប្រាស់សម្ភារដឹកជញ្ជូនយោធា ... Read More »

នគរបាលខេត្តកំពតចាប់បានក្រុមចោរប្លន់៦នាក់

ខេត្តកំពត ៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពតដឹកនាំដោយលោកវរសេនីយ៍ត្រី លក ញ៉ាវ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងសម្ថកិច្ចក្រុងកំពត ដឹកនាំ ដោយលោកវរសេនីយ៍ទោ ងឹម វ៉េត អធិការ ក្រុងបើកប្រតិបត្តិការព័ទ្ធស្ទាក់ចាប់បានក្រុមចោរនៅត្រង់ចំណុច ជិតអូតែលបូកគោ សង្កាត់អណ្តូងខ្មែរ ... Read More »

ខ្ញុងបញ្ជាក់រឿងបងស្រីធម៌នៅអូស្ត្រាលីដកហូតទ្រព្យសម្បត្តិ

ភ្នំពេញ៖ តារាសម្តែងនិងកំប្លែងស្រី ល្បីឈ្មោះនាងស្រេង សុកាន់ដា ហៅនាង ខ្ញុង ដែលទទួលបានការសរសើរទាំងការ សម្តែងនិងភព្វវាសនាខ្ពស់ព្រោះមានបងស្រីធម៌នៅប្រទេសអូស្ត្រាលីប្រគល់ផ្ទះមួយល្វែងជាកម្មសិទ្ធិ។ ទោះជាយ៉ាងណាដំណឹងចុងក្រោយដែលគេទទួលបានបានទម្លាយថានាងត្រូវបានបងស្រីធម៌នៅឯនាយសមុទ្រដកហូតយកទ្រព្យនោះវិញ។ ប្រភពពីអ្នកក្នុងចង្កោមសិល្បៈបាន បញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះតារា កំប្លែងស្រីនាងខ្ញុងកាន់តែប្រឹងប្រែងជាមួយនឹងការងារសិល្បៈទ្វេឡើងដើម្បីខិតខំរកប្រាក់សង់ផ្ទះផ្ទាល់ខ្លួនត្បិតបងស្រីធម៌នៅប្រទេសអូស្ត្រាលីដកហូតយកផ្ទះសម្បែងវិញ។ ប្រភពបន្តដែរថា ដោយសារទំនាក់ពាក្យសម្តីខ្លះៗជាមួយបងស្រីធម៌នោះទើបបញ្ហាខាងលើត្រូវបានផ្ទុះឡើង ... Read More »

ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៥នាក់ពាក់ព័ន្ធវាយខ្មែរម្នាក់ឲ្យរបួសនៅកន្លែងផឹកស៊ី

ខេត្តព្រះសីហនុ ៖ ជនជាតិឥណ្ឌូនេស៊ី៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនតាមបណ្តឹងជនរងគ្រោះ ម្នាក់ឈ្មោះវែង លីង៉ូវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុពាក់ព័ន្ធប្រេីអំពេីហិង្សាវាយមកលើខ្លួនឲ្យ រងរបួសដាច់កែងដៃខាងឆ្វេង១កន្លែង ... Read More »

លេចធ្លាយរូបយឹម ណារ៉ា សុំ ហេង កែវនីតារៀបការ

ភ្នំពេញ៖ ពិធីករស្រស់សង្ហា និងស្រស់ សោភា លោក យឹម ណារ៉ា និងកញ្ញា ហេង ផាន់ណា ហៅហេង កែវនីតា ទើបនឹងស្ងប់ស្ងាត់រឿងស្នេហាក្រៅឆាកមិនបានប៉ុន្មានផងស្រាប់តែពេលនេះផ្ទុះចេញជាថ្មីម្តងទៀត។ អ្នកទាំង២ត្រូវបានគេទម្លាយថា បាននិងកំពុងបន្តទំនាក់ទំនងស្នេហាយ៉ាងអាថ៌កំបាំងពីទស្សនិកជន ... Read More »

រោងម៉ាស៊ីនកិនស្រូវបង្ហុយលំអងស្រូវលើលំនៅឋានពលរដ្ឋ

ខេត្តបាត់ដំបង ៖ ក្រុមហ៊ុនម៉ាស៊ីនកិនស្រូវសម្ងួតស្រូវ ឈន ឌីន ដែលមានទីតាំង នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុង បាត់ដំបងបានទទួលរងការរិះគន់ពីប្រជា ពលរដ្ឋ ថាបានបង្ហុយលំអងស្រូវមកលើ លំនៅឋានពួកគាត់និងបង្កសំឡេងរំខាន ដល់ការរស់នៅ ។ ... Read More »

បើកមហោស្រពភាពយន្តកូរ៉េលើកទី១០នៅកម្ពុជា

ភ្នំពេញ៖ យ៉ាងហោចណាស់មានខ្សែភាពយន្តខ្នាតធំរបស់សាធារណរដ្ឋកូរ៉េចំនួន ៤រឿងត្រូវបានចាក់បញ្ចាំងក្នុងឱកាស មហោស្រពភាពយន្តកូរ៉េលើកទី១០នៅ កម្ពុជា។ ការប្រកាសបើកមហោស្រពនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទីថ្ងៃទី២១ខែតុលា ឆ្នាំ២០១៦នេះនៅក្នុងបរិវេណសាលមហោស្រពចតុមុខ ក្រោមវត្តមានមន្ត្រីស្ថានទូតនានាប្រចាំនៅកម្ពុជា សិល្បករ ផលិតករ និងមហាជនជាច្រើនកុះករ។ ស្នាដៃចំនួន៤រឿងដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងដ៏ឆ្នើមរបស់កូរ៉េត្រូវបានធ្វើការចាក់បញ្ចាំងចាប់ពីថ្ងៃទី២ដល់ថ្ងៃទី២៣ខែធ្នូនេះនៅរោងភាពយន្តMajor Cineplex នៃផ្សារទំនើបAeon Mall ... Read More »