ព័ត៌មានទាន់ហេតុការណ៍៖
'

សាខាកាំកុងត្រូលខេត្តកណ្តាលចុះណែនាំអាជីវករនៅផ្សារគគីរ

ខេត្តកណ្តាល: ក្រុមការងារសាខាកាំកុងត្រូលខេត្តកណ្តាល សហការជាមួយអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន បានចុះណែនាំអាជីវករលក់ដូរផលិតផលគ្រប់ប្រភេទនៅក្នុងផ្សារគគីរ និងបិទស្ទីកឃ័រផ្សព្វផ្សាយស្តីពីផលិតផលដែលត្រូវហាមឃាត់មិនអោយដាក់តាំងលក់ ព្រោះប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។ សកម្មភាពចុះណែនាំក្នុងគោលដៅការពារសុខភាពប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹក្ងៃទី២៧ ខែកញ្ញា ឆ្នំ២០១៦ ដឹកនាំដោយលោកឌី សំអាត អនុប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល និងអនុប្រធានមួយរូបទៀតគឺលោកស្រីរស់ សុខា ... Read More »

បុគ្គលិកមន្ទីរពេទ្យរុស្ស៊ីទទួលអង្គរមនុស្សធម៌១៦តោន ពីក្រុមហ៊ុន UK CONDO

ភ្នំពេញ៖ តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបថ្ងៃនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះក្រុមហ៊ុន UK CONDO ផ្តល់អំណោយមនុស្សធម៌ជាអង្គរ១៦តោនជូនបុគ្គលិកមន្ទីរពេទ្យរុស្ស៊ី។ ក្នុងនោះប្រធានរបស់ក្រុមហ៊ុន UK CONDO បានឡើងថ្លែងថា ដោយស្របតាមការស្នើសុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយការបន្ថយ ... Read More »

ជនសង្ស័យប្រុស ស្រីចំនួន៥នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីលួចគោប្រជាពលរដ្ឋនៅខេត្តព្រះវិហារ

ខេត្តរតនគិរី៖ ជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី សហការគ្នាចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួននៅខេត្តរតនគីរី ក្រោយពីស៊ើបដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីលួចគោចំនួន៨ក្បាល របស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ ដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ ព្រមទាំងបញ្ជូនទៅកាន់ស្នងការរដ្ឋាន នគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃ២៦ ... Read More »

ឥណ្ឌាផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ក្តីសុបិន្តចង់គ្រប់គ្រងដែនដីកាស្មៀរ

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ រដ្ឋមន្ត្រក្រសួរការបរទេសឥណ្ឌា លោកស្រី Sushma Swaraj  បានថ្លែងនៅវេទិកាអង្គការសហប្រជាជាតិបញ្ជាក់ថា ឥណ្ឌាសូមផ្តាំផ្ញើប៉ាគីស្ថានឲ្យបោះបង់ការសុបិន្តចង់គ្រប់គ្រងដែនដីកាស្មៀរនោះទៅ ហើយព្រមជាមួយគ្នានេះដែរ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា ជាអ្នកប្រព្រឹត្តអំពើភេរវកម្ម ។ ស្ថានការណ៍តានតឹងរវាងឥណ្ឌា នឹងប៉ាគីស្ថានបានពុះកញ្ជ្រោលឡើងរហូតមានការវាយប្រហារថ្មីៗកន្លងទៅនេះទៅលើជំរំយោធាឥណ្ឌាមូលដ្ឋាននៅដែនដីកាស្មៀរ ... Read More »

សិល្បករប្រគល់ថវិកាជាង៤ពាន់ដុល្លារបានពីកម្មវិធីប្រគំតន្ត្រីជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ថវិកាប្រមាណ៤៦០០ដុល្លារ បានមកពីកម្មវិធីតន្រ្តីសប្បុរសធម៌ ដែលសហការដោយក្រុមសិល្បករ នៃក្រុមតារាកម្ពុជា និងសាកលវិទ្យាល័យន័រតុនត្រូវបានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ។ កម្មវិធីនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផា៤ ជិតរមណីយដ្ឋានវត្តភ្នំក្រោមវត្តមានផលិតករ សិល្បករតំណាងសប្បុរសជនជាដើម ។ ... Read More »

សមត្ថកិច្ចចម្រុះចុះបង្រ្កាបឧបករណ៍នេសាទខុសច្បាប់ស្រុកមោងប្ញស្សីទន្ទឹមដែលពលរដ្ឋចោទប្រកាន់ប្រធានសហគមន៍នេសាទម្នាក់ជាអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់

ខេត្តបាត់ដំបង៖ ឧបករណ៍នេសាទហាមឃាត់ខុសច្បាប់របស់ច្បាប់ជលផល រួមមានសាច់មងក្រឡាញឹក បណរ៉ាវ ប្រវែងជាង១ពាន់ម៉ែត្រ ឡុកសម្រាប់ចាប់ត្រី ២ និងបង្គោល៣៥៧ដើម ដែលឈ្មួញខិលខូច ប្រើប្រាស់ដាក់នេសាទយកត្រីនៅរដូវត្រីពងនៅដងស្ទឹង ដែលមានព្រៃលិចទឹកត្រូវបានសមត្ថកិច្ចចម្រុះស្រុកមោងប្ញស្សី បានចេញប្រតិបត្តិការបង្រ្កាបលើកដំបូងក្នុងរដូវហាមឃាត់ត្រីពង ក្នុងចំណុចអណ្តូងប្រវឹក ភូមិដូនទ្រី ឃុំជ្រៃ ... Read More »

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី១៣៥នាក់ ចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅក្នុងឃុំរកាជន្លឹង

ភ្នំពេញ៖ ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សហការជាមួយ លោក អ៊ឹម សិទ្ធីរ៉ា អនុប្រធានគណៈពង្រឹងស្រុកខ្សាច់កណ្តាល កាលពីថៃ្ងទី២៥ ខែ កញ្ញា បាននាំយកក្រុមក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ... Read More »

លោកលឹម គានហោ ជួបសំណេះសំណាល និងចែករង្វាន់ដល់សិស្សជាប់បាក់ឌុប៣៥២នាក់

ភ្នំពេញ៖ រសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅបរិវេណសាលាស្រុកពញាឮ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ បានជួបសំណេះសំណាល ... Read More »

កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន មនុស្ស៥នាក់ដកហូតថ្នាំញៀនចំនួន១៣កញ្ចប់ធំ តូច

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៥នាក់ រួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកក១៣កញ្ចប់ធំ តូច ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន ដោយមានការសម្របសម្រួលដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉ាន់ សុភាព នាយការិយាល័យ ... Read More »

គរបាលខណ្ឌសែនសុខឃាត់ខ្លួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀន១២នាក់ ដកហូតថ្នាំញៀន២កញ្ចប់

ភ្នំពេញ៖ ក្រុមអ្នកប្រើប្រាស់គ្រឿងចំនួន១២នាក់ និងថ្នាំញៀន២កញ្ចប់តូច និងឧប្បកណ៍សំរាប់ប្រើប្រាស់មួយចំនួនកាលពីម៉ោង២១និង១០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងឈូក(មុខមន្ទីរពេទ្យលោកសង្ឃ)សង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ ប្រតិបត្តិការនេះ ដឹកនាំដោយលោកវេរៈសេនីឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ និងកម្លាំងអន្តរាគមន៍ជាច្រើននាក់ទៀត ។ ... Read More »

ប្រទះឃើញបុរសម្នាក់លង់ទឹកស្លាប់នៅវាលស្រែ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់ នៅវាលស្រែ ខណៈមកលេងផ្ទះម្តាយ ដោយខ្លួនមានជំងឺសរសៃប្រសាទ ប្រើប្រាស់ថ្នាំជាប្រចាំ ទើបបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅវាលស្រែ ក្នុងភូមិចំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ... Read More »

ក្រសួងវប្បធម៌ ទទួលបានថវិកាពី អាមេរិកផ្តល់ជាង១២ម៉ឹនដុល្លារ សម្រាប់ រៀបចំញ្ជីសារពើភណ្ឌ័នៃបេតិកភណ្ឌវប្បធម៌

ភ្នំពេញ ៖ ស្ថានទួតសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជា ១២១៧៤៥ដុល្លារអាមេរិក ដល់ក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ សម្រាប់អនុវត្តគម្រោងរយៈពេល៣ឆ្នាំ ដើម្បីចងក្រង និងរៀបចំញ្ជីសារពើភណ្ឌ័នៃបេកភណ្ឌវប្បធម៌នៅតាមទីតាំងចំនួន២៤ ក្នុងខេត្តកំពងចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង តាកែវ និងខេត្តត្បួងឃ្មុំ។ ... Read More »

ភ្ជង់ប្លន់យកម៉ូតូ zoomer x ពីបងប្អូន២នាក់ គេចខ្លួនបាត់ដោយសុវត្ថិភាព

ភ្នំពេញ៖ ជនសង្ស័យប្រដាប់ដោយកាំភ្លើង២នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីយុវជនម្នាក់ ខណៈឌុបប្អូនស្រីមកពីរកញាំអី បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះភូមិព្រៃកំបត់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ មាន ... Read More »

ព្រឹត្តិបត្រព័ត៌មាន​និងព្យាករណ៍កម្ពស់ទឹកជំនន់​ថ្ងៃទី២៧​ ខែកញ្ញា​ ២០១៦​របស់ក្រសួងធនធានទឹក និងឧតុនិយម

ព្រឹត្តិបត្រព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៧ ខែកញ្ញា ២០១៦របស់ក្រសួងធនធានទឹក និងឧតុនិយម៖ Read More »

ក្រុមក្មេងទំនើងជិះម៉ូតូពេញផ្លូវអ្នកបើកបររថយន្តស្តីឲ្យខឹងដេញគប់ត្រូវសមត្ថកិច្ចឃាត់យកមកអប់រំ

ភ្នំពេញ : ក្មេងទំនើងមួយក្រុមត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីពួកគេ ជិះម៉ូតូ៤ទៅ៥គ្រឿងបង្កអោយស្ទះផ្លូវរថយន្តបើកបរមិនបាន ហើយអ្នកបើករថយន្តបានស្តីអោយបន្តិចបន្ទួច ធ្វើអោយក្រុមក្មេងទំនើងទាំងនោះកើតចិត្តខឹង នាំគ្នាដេញយកដុំថ្មគប់រថយន្ត ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២០១៦ នៅផ្លូវបេតុងអង្គតាមិុញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ... Read More »

យន្តហោះចម្បាំងជប៉ុនជាច្រើនគ្រឿងបញ្ចេញសកម្មភាពយន្តហោះចិន៨គ្រឿងត្រូវបង្ខំចិត្តវិលថយក្រោយ

កាលពីថ្ងៃទី២៥ ខែកញ្ញា ជប៉ុនបាន ចេញបញ្ជាឲ្យយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងហោះហើរជាបន្ទាន់ទៅស្ទាក់ យន្តហោះចម្បាំងរបស់ចិនក្រោយពេលបាន ប្រទះឃើញយន្តហោះចិនជាច្រើនគ្រឿងហោះហើរឆ្លងកាត់ច្រកសមុទ្រជម្លោះកោះ Kiyako និង Okinawa របស់ជប៉ុន។ ទីក្រុង ប៉េកាំងបានបញ្ជាក់ថា យន្តហោះចម្បាំង របស់ខ្លួនជាង៤០គ្រឿងបានទៅចូលរួមនៅក្នុងការធ្វើសមយុទ្ធនៅភាគខាងលិចអាស៊ីប៉ាស៊ីហ្វិក។ កម្លាំងទាហានជប៉ុនបានប្រកាសឲ្យដឹង ... Read More »

ជិះម៉ូតូបុករថយន្តបត់ឆ្លងផ្លូវបណ្ដាលឲ្យរបួសធ្ងន់៣នាក់

ខេត្តពោធិ៍សាត់៖ នារីចំនួន០៣នាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគូថរថយន្តពេញទំហឹង ខណៈរថយន្តបង្កបើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងរថយន្តបណ្ដាលឲ្យរងរបួសរដូករណែលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៣និង៥៣នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៤-១៥៥ ស្ថិតក្នុងភូមិប៉បុិត ... Read More »

បាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះ Barnsley, Birmingham, Brentford, Huddersfield មានប្រៀបក្នុងទឹកដី

ការប្រកួតបាល់ទាត់នៅអង់គ្លេស Championship ថ្ងៃនេះក្រុម Barnsley, Birmingham, Brentford, Huddersfieldជាក្រុមដែលមានប្រៀបជាងគូ ប្រកួតក្នុងទឹកដី សង្ឃឹមរកបាន៣ពិន្ទុ ។ Barnsley(7) Vs Aston Villa(17) Barnsley ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ ទាហានរដ្ឋាភិបាលស៊ីរីជាង១០០នាក់ស្លាប់ គឺជាការវាយប្រហារច្រឡំឬជាចេតនា?

ក្តីសង្ឃឹមនិងភាពសប្បាយរីករាយដែល អាមេរិកនិងរុស្ស៊ីបានចុះកិច្ចព្រមព្រៀងឈប់ បាញ់នៅស៊ីរីដំណើរការមិនបានប៉ុន្មានក៏ ត្រូវបិទបញ្ចប់ទៅវិញ ក្រោយពីអាមេរិកបើក ការវាយប្រហារច្រឡំទៅលើកម្លាំងទាហាន ស៊ីរីនៅតំបន់ Deir Ez Zor សម្លាប់ទាហានរដ្ឋាភិបាល៦២នាក់និងជាង១០០នាក់រង របួស។ ការវាយប្រហារខាងលើបានធ្វើឲ្យវិវាទកាន់តែជ្រៅទៅពីមួយថ្ងៃទៅមួយថ្ងៃរវាង រុស្ស៊ីនឹងអាមេរិកធ្វើឲ្យរស្ស៊ីត្រូវកោះប្រជុំជាបន្ទាន់នៅឯអង្គការសហប្រជាជាតិដើម្បី ពិភាក្សាពីបញ្ហាស៊ីរី។ ... Read More »

បាល់ទាត់នៅជម្រុះ UEFA Champions League តាមពូល​ ថ្ងៃនេះ Monaco, Sporting សង្ឃឹមក្នុងផ្ទះ ខណៈ Dortmund, Leicester, Zagreb ប៉ះក្រុម ខ្លាំងក្នុងទឹកដី

ការប្រកួតបាល់ទាត់ជម្រុះ UEFA Champions League តាមពូលថ្ងៃនេះ ក្រុម Monaco, Sporting មានសង្ឃឹមឈ្នះ ក្នុងផ្ទះ ។ ចំណែកក្រុម Dortmund, Leicester, Zagreb ... Read More »

គ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានរយៈពេល៧០ឆ្នាំកន្លងមកធ្វើឲ្យទាហានកូរ៉េខាងជើងជាច្រើនស្លាប់

គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំបានហូរកួចទាហានកូរ៉េខាងជើងជាច្រើននាក់ទៅបាត់និងបំផ្លាញទីតាំងយោធាទាំងស្រុងនៅក្នុងតំបន់រងការវាយប្រហារដោយទឹកជំនន់។ គ្រោះទឹកជំនន់ខាងលើត្រូវបានគេវាយតម្លៃថាជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេលជាង៧០ឆ្នាំកន្លងមក។ មន្ត្រីកូរ៉េខាងជើងក៏បានស្នើសំុជំនួយពីលោកខាងលិចក្រោយពេលទទួលស្គាល់ ថា ពលរដ្ឋរបស់ខ្លួនកំពុងប្រឈមនឹងគ្រោះ ថ្នាក់ដោយសារកង្វះខាតគ្រប់យ៉ាង។ តាមប្រភពព័ត៌មានពីកូរ៉េខាងជើងបានឲ្យដឹងថា ទាហានរាប់រយនាក់បានស្លាប់និង បាត់ខ្លួនក្រោយពីទីតាំងយោធាត្រូវទឹកជន់ពន្លិច ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា កម្លាំងទាហានកំពុងតែដេកក៏ស្រាប់តែបាក់ទំនប់នៅដងទន្លេ Tumen កួចយកទៅបាត់ តែម្តង។ ... Read More »

Bradford, Port Vale, Sheff United, Accrington, Doncaster សង្ឃឹមរក បាន៣ពិន្ទុក្នុងទឹកដីនៅអង់គ្លេស League 1+2 ថ្ងៃនេះ

ការប្រកួតបាល់នៅអង់គ្លេស League 1+2 ថ្ងៃនេះក្រុម Bradford, Port Vale, Sheff United, Accrington, Doncaster ជាក្រុមដែលមានប្រៀបក្នុង និងសង្ឃឹមរក បាន៣ពិន្ទុពីគូប្រកួតក្នុងទឹកដីរបស់ខ្លួន ។ ... Read More »

ជនជាតិរ៉ូហ៊ីងយ៉ានៅប្រទេសមីយ៉ាន់ម៉ានឹងមានសិទ្ធិពេញលេញក្នុងការរស់នៅដូចពលរដ្ឋដទៃ

ទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងជាប្រមុខការទូតលោកស្រី អ៊ុងសាន ស៊ូជី បានប្រកាសនៅក្នុងកិច្ច ប្រជុំអង្គការសហប្រជាជាតិថា នឹងគាំទ្រជនជាតិរ៉ូហ៊ីងយ៉ារស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាពេញសិទ្ធិ។ ការប្រកាសខាងលើក៏ជាសុន្ទរកថាដំបូងរបស់លោកស្រីនៅក្នុង សន្និបាតអង្គការសហប្រជាជាតិផងដែរ។ ក្នុងសុន្ទរកថា លើកទី១នេះលោកស្រី ស៊ូជី បានសន្យានៅចំពោះមុខអង្គការសហ ប្រជាជាតិតែម្តងថានឹងគាំទ្រសិទ្ធិជនជាតិ រ៉ូហ៊ីងយ៉ា ... Read More »

បើកគោយន្តភ្ជួរលើស្រូវពង្រោះរបស់គេឲ្យខូចខាតអស់មួយចំនួនធំសង្ស័យមានគំនុំត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ខណៈបើកគោយន្តភ្ជួរលើស្រូវពង្រោះរបស់គេបណ្តាលឲ្យខូចខាតអស់មួយចំនួនធំ សង្ស័យមានគំនុំបញ្ជូន ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ ករណីបុរសម្នាក់ធ្វើឲ្យខូចខាតទ្រព្យសម្បតិ្ត គេដោយចេតនានេះ បានកើតឡើងកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិត ... Read More »

លោក អូបាម៉ា ច្រានចោលច្បាប់អនុញ្ញាតឲ្យជនរងគ្រោះថ្ងៃទី១១កញ្ញាប្តឹងអារ៉ាប៊ីសាអ៊ូឌីត

ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានច្រានចោលច្បាប់អនុញ្ញាតឲ្យគ្រួសារជនរងគ្រោះដោយសារតែការវាយប្រហារភេរវកម្មទៅលើមជ្ឈមណ្ឌលពាណិជ្ជ កម្មពិភពលោកនៅទីក្រុងញូវយ៉កថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប្តឹងប្រទេសអារ៉ាប៊ីសា អ៊ូឌីត។ ប៉ុន្តែបើទោះជាលោកអូបាម៉ាច្រានចោលក្តីតែសភាអាមេរិកអាចនឹងបោះឆ្នោតគាំទ្រច្បាប់ខាងលើ។ ដូចជាការប្រកាសនាពេលកន្លងមក ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២៣ ខែ កញ្ញា បានសម្រេចច្រានចោលសេចក្តីព្រាង ... Read More »

យុវជនមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាមមកចូលរួមក្នុងសិក្ខាសាលាTechCamp H2.0

ភ្នំពេញ ៖ សមាជិកចំនួន៥០នាក់នៃ គម្រោងសំខាន់ស្តីពីគំនិតផ្តួចផ្តើមនៃមេ ដឹកនាំយុវជនវ័យក្មេងនៅអាស៊ីអាគ្នេយ៍ (YSEALI) របស់លោកប្រធានាធិបតី Obama សម្រាប់ឲ្យយុវជនធ្វើការបង្កើតជាបណ្តាញជាមួយគ្នា និងធ្វើការអភិវឌ្ឍភាពជាអ្នកដឹកនាំនៅក្នុងតំបន់បានបញ្ចប់ក្នុងពេលថ្មីៗកន្លងទៅនេះនូវសិក្ខាសាលាមាន ចំណងជើងថា “TechCamp Cambodia H2៖ ទ្រទ្រង់ផ្លូវទឹកល្អ ... Read More »

ចូលលួចមាន់ ម្ចាស់ទៅទាន់ចាប់រំលោភរួចប្លន់លុយនិងទូរស័ព្ទទៀត

ខេត្តព្រះសីហនុ៖ ស្ដ្រីចំណាស់អាយុ ៥៣ឆ្នាំម្នាក់ត្រូវបានជនសង្ស័យចាប់ រំលោភ ហើយថែមទាំងប្លន់យកទ្រព្យសម្បត្តិ ទៀតកាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចខាងត្បូងជើងភ្នំ (វត្តភ្នំពេជ្រ) ភូមិអូរចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ... Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសួរសុខទុក្ខកម្មករចម្ការកៅស៊ូខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ រសៀលថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៦ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក អ៊ុន ចាន់ដា ... Read More »

គាស់ឃ្លាំងប្រុងលួចអាវុធនិងគ្រាប់កាំភ្លើងរបស់អង្គភាពតែអ្នកយាមចាប់ជាប់

ខេត្តកោះកុង៖ មន្ត្រីនគរបាលព្រំដែនគោកលេខ៨២៧ម្នាក់ត្រូវអ្នកយាមឃាត់ ខ្លួនទាំងយប់ និងនាំមកស្នងការដ្ឋាននគរ បាលខេត្តកោះកុងកាលពីថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០១៦កន្លងទៅនេះក្រោយមន្ត្រី រូបនោះបានគាស់ឃ្លាំងដាក់អាវុធ និងគ្រាប់ របស់វរសេនាតូចនគរបាលការពារព្រំដែន គោកលេខ៨២៧ ស្ថិតនៅភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ... Read More »

សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរ២៦នាក់ចូលកាប់ឈើគ្រញូងខុសច្បាប់ និងឈើគ្រញូង៨០ដុំ

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន២៦នាក់រងការឡោមព័ទ្ធចាប់ខ្លួនពីសមត្ថកិច្ចថៃ ក្រោយពីពលករខ្មែរ ទាំងនោះបានចូលធ្វើសកម្មភាពក្នុងដីថៃកាប់ឈើគ្រញូងខុសច្បាប់ក្នុងសួនឧទ្យានជាតិប៉ាងស៊ីដា ស្ថិតក្នុងស្រុកមឿង ខេត្តស្រះកែវ ឈមនិងខេត្តបន្ទាយមានជ័យ ។ជាមួយនិងការឃាត់ខ្លួនសមត្ថកិច្ចថៃដកហូតបានឈើគ្រញូង៨០ដុំផងដែរ។សមត្ថកិច្ចថៃបង្រ្កាបឃាត់ខ្លួនពលករខ្មែរធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ខណៈដែលពលករខ្មែរបានលើកឈើគ្រញូងបម្រុងដាក់ក្នុងរថយន្តដើម្បីដឹកជញ្ជូនឆ្លងដែនចូលមកទឹកដីកម្ពុជា ។ នេះបើយោងតាមការដកស្រង់ចេញកាសែតក្នុងប្រទេសថៃ។ បើយោងតាមប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថា ពលករខ្មែរទាំង២៦នាក់ខាងលើត្រូវបានឈ្មួញថៃនិងឈ្មួញខ្មែរសហការគ្នាជួលទៅកាប់លីសែងឈើគ្រញូងក្នុងឧទ្យានជាតិប៉ាស៊ីដា ... Read More »