ព័ត៌មានទាន់ហេតុការណ៍៖
'

ក្រុមចោរប្រដាប់អាវុធតាមប្លន់អ្នករកស៊ីផ្ទេរប្រាក់ដល់មុខផ្ទះ

ខេត្តក្រចេះ៖ អ្នករកស៊ីផ្ទេរប្រាក់នៅផ្សារក្រចេះម្នាក់ ត្រូវបានក្រុមចោរមានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង តាមពីក្រោយរថយន្ត ហើយបានធ្វើសកម្មភាពប្លន់ ខណៈជនរងគ្រោះបានចុះពីឡាន បម្រុងដើរចូលផ្ទះ កាលពីព្រលប់ ថ្ងៃទី៦ ខែកញ្ញា នៅមុខផ្ទះជនរងគ្រោះ នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ព្រមទាំងវាយក្បាលរបួសធ្ងន់ធ្ងរទៀតផង ... Read More »

រថយន្តស៊ីទែនសាំងក្រឡាប់ផ្ងារកង់

ខេត្តព្រះវិហារ៖ រថយន្តស៊ីទែនដឹកសាំង មួយគ្រឿងជារបស់ក្រុមហ៊ុន LXR បាន រ៉េចង្កូតធ្លាក់ផ្លូវ ខណៈដែលអ្នកបើកបរ រថយន្តកំពុងបើកបរ ហើយងោកមួយភាំង បណ្តាលឲ្យក្រឡាប់ផ្ងារជើង។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ... Read More »

ស្ត្រី២នាក់ត្រូវកម្លាំងនគរបាលខណ្ឌមានជ័យឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ៖ ស្ត្រី២នាក់ត្រូវកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យសហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសំណង់អនាធិបតេយ្យក្បែរទីលានចាក់ សំរាម ក្រុម៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ។ នៅក្នុងប្រតិបតិ្តការចុះបង្រ្កាបទីតាំង លក់ចែកចាយគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ... Read More »

អត្តពលិកកីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាស និងសំរឹទ្ធិនៅប្រទេសវៀតណាម

  វៀតណាម៖ ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជាបានឈ្នះមេដាយមាស១គ្រឿងនិង មេដាយសំរឹទ្ធិ១គ្រឿងនៅប្រទេសវៀតណាម ក្នុងព្រឹត្តិការណ៍ The 25th Ho Chi Minh City Lamoure Culture Palace Paranaque ... Read More »

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីនគបាលជាតិនៃស្នងការដ្ឋាននគបាលខេត្តរតនគិរី

ខេត្តរតនគិរី៖ លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុរគ្គលិកនៃក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគបាលជាតិ លោក ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី ជាគណ:អធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្ត្រីជាន់ខ្ពស់នគបាលជាតិ នៃស្នងការដ្ឋាននគបាលខេត្តនាព្រឹកថ្ងៃទី០៧ ខែកញ្ញា ... Read More »

សង្ស័យចេះធ្មប់ កែច្នៃគ្រាប់បែកបោះចូលក្រោមផ្ទះ តែគ្មានអ្នករងរបួស

ខេត្តកំពង់ចាម ៖ គ្រាប់បែកកែច្នៃផលិត ដោយជនមិនស្គាល់អត្តសញ្ញាណបានផ្ទុះ នៅមាត់ទ្វារផ្ទះគ្រួសារមួយដែលគេសង្ស័យ ចេះអំពើធ្មប់ តែសំណាងល្អពំុមានគ្រោះ ថ្នាក់ដល់នរណាម្នាក់ឡើយ។ ហេតុការណ៍នេះបានបង្កឲ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅភូមិដូនដី ឃំុជ្រៃវៀន ... Read More »

អាជ្ញាធររាជធានីភ្នំពេញ អំពាវនាវប្រជាពលរដ្ឋបឹងកក់ ចូលរួមបដិភាគផលប៉ះពាល់នៅពេល​អាជ្ញាធរ​ចាប់ផ្តើម អភិវឌ្ឍន៍តំបន់បឹងកក់

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការ អំពាវនាវដល់ប្រជាពល រដ្ឋរស់នៅជុំវិញតំបន់បឹងកក់ ត្រូវចូលរួមបដិភាគនូវផលប៉ះពាល់បន្តិចបន្តួច នៅពេលអាជ្ញាធរចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធចូលតំបន់នេះដើម្បី រៀបរយ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធស្របទៅតាមបទស្ថានបច្ចេកទេសបានត្រឹម ត្រូវប្លង់គោលរបស់សាលាក្រុង ។ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ... Read More »

បុរសម្នាក់កំពុងអង្គុយហូបបាយជាមួយប្រពន្ធ និងកូនតូច២នាក់​ ស្រាប់តែខ្យល់គរស្លាប់នៅក្រោមស្ពានជ្រាយចង្វា

ភ្នំពេញ៖ ដោយសារតែជីវិភាពក្រីក្រ បានធ្វើឲ្យក្រុមគ្រួសារមួយបានសម្រេចិត្តចាក់ចេញពីស្រុកកំណើតរបស់ពួកគាត់នៅឯខេត្តព្រៃវែងទៅសុំទានគេនៅខេត្តកំពង់ឆ្នាំង តែមិនបាន ក៏សម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ដោយសុំរថយន្តឈ្នូលគេជិះពីខេត្តកំពង់ឆ្នាំងមកភ្នំពេញហើយទើបបន្តដំណើរទៅខេត្តព្រៃវែងវិញ តែអកុសលគ្រាន់តែមកដល់ភ្នំពេញមិនទាន់ស្រួលផង ក៏នាំគ្នាអង្គុយហូបបាយស្រាប់តែគាំងបេះដូងស្លាប់ចោលប្រពន្ធ និងកូនតូច២នាក់ទៀត ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោមស្ពានជ្រាយចង្វា ... Read More »

មិនអន់ទេ! នៅក្នុងពន្ធនាគារខេត្តក្រចេះក៏មានករណីជួញដូរគ្រឿងញៀនដែរ

ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបង្ហាញខ្លួនជនជាប់សង្ស័យជួញដូរ ចែកចាយ ប្រើប្រាស់ និង បញ្ជាការលក់ទិញគ្រឿងញៀនពីក្នុងពន្ធនាគារ ក្រោយការបង្ក្រាបរថយន្តមួយគ្រឿង រកឃើញគ្រឿងញៀនមួយចំនួន កាលពី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ។ ពិរុទ្ធជនម្នាក់ដែលជាប់ឃុំក្នុងពន្ធនាគារខេត្តក្រចេះត្រូវបានមន្ត្រីកងរាជអាវុធហត្ថអះអាងថា ... Read More »

តុលាការ​ឃុំ​ខ្លួន​ប្តី​ប្រពន្ធ​​ពីរ​នាក់​ឆបោក​ប្រាក់​៣ម៉ឺន​ដុល្លារ​ លេច​ករណី​នាំ​ពលករ​ខុសច្បាប់​ទៅ​កូរ៉េ​មួយ​ទៀត​​

ភ្នំពេញ: ប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ចំនួន៣ម៉ឺនដុល្លារ តាមរូបភាពរៀបការក្លែងក្លាយទៅប្រទេសអូស្រ្តាលី ដោយលួងលោមនារីម្នាក់ថាបានប្តីនៅប្រទេសអូស្រ្តាលី ជាថ្នូរនឹងការបង់ប្រាក់៣ម៉ឺនដុល្លារ តែពុំបានសម្រេច ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ... Read More »

នឹកស្មានមិនដល់ កូរ៉េខាងជើងអនុញ្ញាតឲ្យលោកខាងលិចចូលយកព័ត៌មានផ្ទាល់

  ព័ត៌មានស្តីពីកូរ៉េខាជើង តាំងពីដើមមក ស្ថិតនៅជាអាថ៌កំបាំង ដោយគ្មានប្រទេសណាមួយដឹងច្បាស់ពីកូរ៉េខាងជើងនោះឡើយ ដោយសារតែប្រទេសនេះ មិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានបរទេសយកព័ត៌មានដោយសេរីនៅក្នុងប្រទេសនេះឡើយ ។ ទាំងនោះហើយ បានជាព័ត៌មានស្តីពីកូរ៉េខាងជើង ដែលលោកខាងលិចបានផ្សព្វផ្សាយគឺជាការព្យាករណ៍សន្និដ្ឋានតែប៉ុណ្ណោះ មិនច្បាស់១០០ភាគរយឡើយ តែពេលនេះកូរ៉េខាងជើងបានអនុញ្ញាតឲ្យលោកខាងលិចទៅយកព័ត៌មានដោយខ្លួនឯង ជាសកម្មភាពដ៏កម្រកើតឡើងនៅក្នុងប្រទេសអាថ៌កំបាំង ។ ... Read More »

មន្ត្រីខណ្ឌរដ្ឋបាលជលផលកណ្តាល និងជនសីុវិលម្នាក់ចាប់ប្រជានេសាទ វាយឲ្យរបួសគំរាមទារប្រាក់៥០ម៉ឺនរៀលទាំងកណ្តាលអធ្រាត្រ

ខេត្តកណ្តាលៈ មន្ត្រីខណ្ឌរដ្ឋបាលជលផលកណ្តាល និងបុរសម្នាក់ស្លៀកពាក់ស៊ីវិលម្នាក់ចាប់ប្រជានេសាទ២នាក់នៅឃុំក្រាំយ៉ូវ ស្រុកស្អាង វាយបណ្តាលឲ្យរងរបួសយ៉ាងដំណំ ទើបចាប់វាយខ្នោះបញ្ជូនទៅកាន់កន្លែងស្ងាត់មួយនៅឃុំស្អាងភ្នំ ។ ពេលទៅដល់ជនស៊ីវិលរូបនេះ និងមន្ត្រីជលផលបានគំរាមឲ្យប្រជានេសាទទំនាក់ទំនងទៅក្រុមគ្រួសារយកលុយចំនួន៥០ម៉ឺនរៀលមកបង់ ទើបដោះលែងឲ្យមានសេរីភាពវិញ ។ ករណីក្រុមមន្ត្រីជលផលចាប់ប្រជានេសាទ២នាក់ គំរាមយកប្រាក់នេះបានកើតឡើង កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ... Read More »

លិខិតមិត្តអ្នកអាន៖ សៀវភៅសរសេរភាសាខ្មែរថ្នាក់ទី១ មានខុសអក្ខរាវិរុទ្ធ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទហាក់ដូចជាមិនអស់ចិត្តចំពោះកំហុសឆ្គងតូចមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបោះពុម្ពផ្សាយសៀវភៅសម្រាប់ឲ្យកុមារា កុមារី រៀនសូត្រ ដែលមានការខុសឆ្គងធ្ងន់ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ សោកស្តាយជាខ្លាំងមិនគួរណាក្រសួងអប់រំបណ្តោយឲ្យមានកំហុសឆ្គងបែបនេះទេ ។ នៅក្នុងសៀវភៅសរសេរភាសាខ្មែរថ្នាក់ទី១ នៅទំព័រ១៣៣ មេរៀនទី១០៣ ... Read More »

មេប៉ុស្តិ៍ថ្មឥដ្ឋត្រូវរថយន្តបុកស្លាប់ពេលចេញល្បាត

ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីនគរបាលម្នាក់ដែលមានតួនាទីជានាយប៉ុស្តិ៍នគបាលថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច បានរងរបួសធ្ងន់ និងបានស្លាប់នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យស្រុក បន្ទាប់ពីមន្រ្តីនគរបាល រួបនេះបានបានចេញល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋហើយត្រូវរថយន្តបុក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ តាមផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអន្លង់ត្នោត ឃុំលង្វែក ... Read More »

ជនសង្ស័យម្នាក់ត្រូវពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័ម្នាក់ត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានហើយយកប្រគល់អោយសមត្ថកិច្ចខណ្ឌសែនសុខដើម្បីចាត់ការ ។ ហេតុការនេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១០១៦ ស្ថិតនៅផ្លូវ១០១១ក្រុម៨ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ ជនស្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះពុធ ស៊ុនឡាយ ភេទប្រុស អាយុ១៦ឆ្នាំមុខរបរមិនប្រាកដស្នាផ្ទះលេខ៧៥ សង្កាត់បឹងកកទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ... Read More »

ជនអន្តោប្រវេសន៍នៅខណ្ឌដង្កោ១៣៧នាក់​  ត្រូវបានកម្លាំងនាយកដ្ឋានអន្តោប្រវេសន៍ចុះពិនិត្យមើលលិខិតឆ្លងដែន​ និងឃាត់ខ្លួនបាន៩នាក់

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានអន្តោប្រវេសន៍រាជធានីភ្នំពេញ បានចុះពិនិត្យការស្នាក់នៅរបស់ជនអន្តោប្រវេសន៍ ដែលរស់នៅខុសច្បាប់ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះជួលជាច្រើនខាងក្រោយផ្សារសារឿន យ៉ានី ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ ដោយប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ... Read More »

ក្រសួងអប់រំប្តូរកាលបរិច្ឆេទប្រកាសលទ្ធផលប្រឡង

  ភ្នំពេញ៖ ទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia facebook.com/moeys.gov.kh នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម្រាប់មណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១០ កញ្ញា ២០១៦ ដោយឡែកមណ្ឌលប្រឡងបណ្ដាខេត្តផ្សេងៗទៀត ... Read More »

បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួនពីបទលួចមានស្ថានទម្ងន់

ភ្នំពេញ៖ មានករណីអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទ លួចមានស្ថានទម្ងន់ដោយសារការប្រព្រឹត្តអំពើហិង្សា ។ ការចាប់ខ្លួនធ្វើឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៤ម៉០០នាទីទៀបភ្លឺ នៅចំណុចផ្លូវបេតុង ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ... Read More »

កម្មករលាងរថយន្តនៅការ៉ាសយីហោ”ឌី​ ឡាយ”ដេកស្លាប់បង្កឲ្យភ្ញាក់ផ្អើល

ភ្នំពេញ៖ បុរសម្នាក់ដែរជាកម្មករលាងរថយន្តនៅការ៉ាសយីហោ”ឌី ឡាយ”ដេកស្លាប់បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះទៅត្រួតពិនិត្យមើលទើបដឹងថា ជនរងគ្រោះស្លាប់នេះគឺដោយសារគាំងបេះដូង ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៦ នៅចំណុចការ៉ាសលាងរថយន្តយីហោ”ឌីឡាយ” តាមផ្លូវលេខ២១៤កែងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ ជនរងគ្រោះឈ្មោះ នាង ... Read More »

គណៈកម្មការចម្រុះរបស់ខណ្ឌឫស្សីកែវចុះបើកផ្លូវនិងប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ រយៈពេលមួយព្រឹកពេញថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការ ចម្រុះរបស់សាលាខណ្ឌឫស្សីកែវបានដឹក នាំកម្លាំងរួមជាមួយនឹងមន្រ្តីជំនាញចុះបើក ផ្លូវស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវនិង ប្រគល់ដីឡូត៍ស្របច្បាប់ជូនដល់ប្រជាពល រដ្ឋដែលទន្ទឹងរង់ចាំអស់រយៈពេលជាច្រើន ឆ្នាំ។ ការដឹកនាំកម្លាំងចុះអនុវត្តកិច្ចការខាង លើនេះមានលោកប្រាជ្ញ ... Read More »

ក្មេងគង្វាលគោចុះលេងទឹកត្រពាំងលង់ស្លាប់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលងទឹកស្លាប់ បន្ទាប់ពីរួបគេ និងមិត្តភក្តិមានគ្នា៥នាក់នាំគ្នាទៅឃ្វាលគោហើយបានចុះលេងទឹកត្រពាំង កាលពីពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៦ នៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះឆន សំណាង ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស។ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្តែង ពីបទប៉ុនប៉ងលួច

ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣និង៤០នាទី រំលងអធ្រាត្រ កំលាំងល្បាតរបស់ នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក បាន សហការជាមួយជនរងគ្រោះ បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាក់ស្តែង ពីបទប៉ុនប៉ងលួចមានស្ថានទម្ងន់ ទោស ... Read More »

ប្រើស្ទីលថ្មីបោកលុយវត្តបានសម្រេច

ខេត្តមណ្ឌលគិរីៈ ព្រះសង្ឃ គណៈ កម្មការអាចារ្យវត្តនៅ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុក ពេជ្រាដាត្រូវបានចាញ់បោកជនឆបោកសេរីថ្មីម្នាក់បាន អះអាងថា ខ្លួនគេជាប្អូនជំទាវមក ជួយសាង សង់ វត្ត ឲ្យតាមពិត ជនរូបនោះ ... Read More »

បង្ក្រាបក្រុមឈ្មួញជួញដូរបទល្មើសព្រៃឈើមួធ្វើឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧៦

ខេត្តមណ្ឌលគិរី៖ ការបង្ក្រាបក្រុមឈ្មួញជួញដូរបទល្មើសព្រៃឈើមួយ បានធ្វើឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧៦ កាលពីព្រឹកថ្ងៃទី៦ កញ្ញា ២០១៦  ខណៈសមត្ថកិច្ចចម្រុះបានប្រដេញប្រកិតៗនិង រថយន្តដឹកឈើមួយគ្រឿងម៉ាកកាមរីបាឡែន ប៉ុន្តែត្រូវបានរារាំងដោយរថយន្តមួយគ្រឿងទៀត បើកទៅបិទពីមុខរថយន្តរបស់សមត្ថកិច្ច បង្អាក់សមត្ថកិច្ចមិនឲ្យចាប់បង្ក្រាបរថយន្តដឹកឈើនោះបាន ។ គេបានឃើញរថយន្តជាច្រើនគ្រឿងរបស់សមត្ថកិច្ចជំនាញ បានដាក់ពង្រាយគ្នាតាមផ្លូវជាតិលេខ៧៦ ... Read More »

ក្រុមជួញដូរគ្រឿងញៀនបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប៉ូលិសស្លាប់៤នាក់

កាលពីថ្ងៃទី៦ ខែកញ្ញា ឧទ្ធម្ភាគចក្រប៉ូលប្រឆាំងគ្រឿងញៀនមួយគ្រឿង ត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ទម្លាក់នៅរដ្ឋ Michoacan ភាគខាងលិច ប្រទេសមិចស៊ីកូ បណ្តាលឲ្យប៉ូលិស៤នាក់ស្លាប់ ។ តាមការបញ្ជាក់របស់លោក Silvano Aureoles អភិបាលរដ្ឋ Michoacan នៅថ្ងៃទី៦ ... Read More »

សួររកសាច់ក្លែមផឹកបន្តអត់មាន កូនទាញដំបងវាយក្បាលឪពុកហូរឈាមស្រោចពេញខ្លួន

ខេត្តកណ្តាល: កូនអកត្តញ្ញូម្នាក់ ត្រូវក្រុមគ្រួសារសម្រេចចិត្តប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដំបងឈើវាយក្បាលឪពុកបណ្តាលអោយហូរឈាមស្រោចខ្លួន ព្រោះរឿងផឹកស្រាស្រវឹងហើយសួរកសាច់ក្លែមផឹកបន្តឪពុកប្រាប់ថា អស់ហើយ ភ្លាមនោះជនសង្ស័យទាញក្បាលតែម្តង ។ ករណីអំពើហឹង្សាក្នុងគ្រួសារនេះបានកើតឡើងនៅវេលាម៉ោង៤និង២០នាទីរលៀស ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ... Read More »

បុរសម្នាក់ចង.កធ្វើអត្តឃាតនៅលើដើមស្វាយដោយមិនដឹងមូលហេតុ

ខេត្តកណ្តាលៈ បុរសម្នាក់មិនដឹងជាមានវិបត្តអ្វីនៅក្នុងចិត្តដោះស្រាយមិនចេញ ក៏សម្រេចចង.កបញ្ចប់ជីវិតនៅលើដើមស្វាយខាងមុខផ្ទះរបស់ខ្លួនដោយពុំមាននណាម្នាក់បានដឹង ។ សាកសពជនរងគ្រោះត្រូវបានស្ត្រីជាប្រពន្ធតាមរកប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ទាបភ្លឺថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា បុរសគិតខ្លីចង.កបញ្ចប់ជីវិតនោះឈ្មោះ ... Read More »

តារាបាល់ទាត់ឆ្នើម Messi ​​អាច​អវត្តមាន​ពេល​ប្រកួត​ UEFA Champions League

កីឡាករឆ្នើមរបស់អាហ្សង់ទីន Lionel Messi របស់ក្រុម Barcelona អាចនឹងអវត្តមានដល់ការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលថ្មីវគ្គចែកពូល ដំបូងដោយសារមានបញ្ហារបួសក្រលៀន ដែលរូបគេថែមទាំងមិនបានចូលលេងឲ្យក្រុម ជម្រើសជាតិពេលប៉ះជាមួយវេណេស៊ូអេឡាផងដែរ ។ កីឡាករឆ្នើមរូបនេះបានចូលលេងគ្រប់ការប្រកួតឲ្យក្រុម ... Read More »

កីឡាករ Djokovic បាន​​​​ឡើងទៅ​វគ្គ​៨​នាក់​​​ចុង​ក្រោយកម្មវិធី​ US Open

កីឡាករ Novak Djokovic ដែលជាកីឡាករវាយកូនបាល់លំដាប់លេខ១ ពិភពលោក និងជាម្ចាស់ការពារតំណែងជើងឯក US Openផងនោះ បានកក់កៅអីឡើងទៅវគ្គ៨នាក់ចុងក្រោយពានរង្វាន់ US Open 2016 បន្ទាប់ពីបំបាក់កីឡាករលំដាប់លេខ៨៤ពិភពលោក វ័យ២១ឆ្នាំ Kyle ... Read More »

កងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងតាម ចាប់ខ្លួនបុរសម្នាក់បង្ហោះរូបអាក្រាតកាយនារី រងគ្រោះគំរាមទារលុយ២០ម៉ឺនរៀល

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបន្ទាប់ពីបានទទួលពាក្យបណ្តឹង ពីនារីវ័យក្មេងម្នាក់ប្តឹងជនសង្ស័យជាម្ចាស់ គណនីឈ្មោះ ដា រិទ្ធ បែកស្លុយ ដែលបាន បង្ហោះរូបភាពអាក្រាតរបស់នាងនៅលើ ហ្វេសប៊ុកដើម្បីគំរាមយកប្រាក់២០ម៉ឺុនរៀលមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនបុរសម្នាក់នោះហើយ។ ប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញបានឲ្យដឹងថា នារីវ័យក្មេង ម្នាក់ឈ្មោះ ... Read More »