ភ្នំពេញ៖ នេះជាករណីលើកទី២ហើយដែលក្រុមហ៊ុនលាយស៊ីម៉ង់ត៍CPI នៅផ្លូវ៣៧១នេះតែងតែបុកចូលផ្ទះប្រជាពលរដ្ឋបង្កហានិភ័យរឿយ ដែលរហូតមកដល់ពេលនេះ គេពុំឃើញមានមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ក្រសួងសាធារណៈការចុះមកត្រួតពិនិត្យលើអ្នកបើកបររបស់ក្រុមហ៊ុនលាយស៊ីម៉ង់ត៍នៅឡើយទេ នាំឲ្យមានការរិះគន់។ ហេតុការណ៍ដែលរថយន្តក្រឡុកលាយស៊ីម៉ង់ត៍បុកចូលផ្ទះពលរដ្ឋនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ២៩២ ផ្លូវលេខ៣៧១ ភូមិក្បាលទំនប់២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យរាជធានីភ្នំពេញ ... Read More »
មន្ត្រីកីឡាបាល់ទាត់៣០នាក់បានបញ្ចប់វគ្គសិក្សាថ្នាក់ជាតិ
ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក.) ទើបតែបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី មន្ត្រីគ្រប់គ្រងព្រឹត្តិការណ៍ប្រកួត (FFC Event Management Course) ឬហៅថា ស្នងការប្រកួត កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ... Read More »
ស៊ីម៉ាក់ ប្រាប់មន្ត្រី អាមេរិក ទទួលបន្ទុកលុបបំបាត់អាវុធថា កម្ពុជាមិនទុកឲ្យប្រជាជន បន្តរងការគំរាមកំហែង និងស្លាប់ដោយគ្រាប់បែករបស់អាមេរិកនោះទេ
ភ្នំពេញ៖ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានជួបពិភាក្សាជាមួយគណៈប្រតិភូ នៃការិយាល័យកាត់បន្ថយ និងលុបបំបាត់អាវុធ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោកស្រី Emma ... Read More »
រុស្ស៊ីនឹងធ្វើអ្វី បើស៊ីរីត្រូវការប្រាក់ជាងត្រូវការកាំភ្លើង?
នៅពេលនេះសំឡេងផ្ទុះអាវុធនៅលើទឹកដីស៊ីរី បានស្ងប់ស្ងាត់បន្តិចម្តងៗ ក្រោយសង្គ្រាមស៊ីវិលអូសបន្លាយជាង៦ឆ្នាំកន្លងមក។ នៅពេលនេះស៊ីរីបានគិតគូរដល់សន្តិភាព ស្ថិរភាពប្រទេសជាតិ មិនត្រូវការកាំភ្លើងទៀតឡើយ គឺត្រូវការតែប្រាក់ប៉ុណ្ណោះ ដើម្បីកសាងប្រទេសជាតិ។ តើប្រទេសណាដែលមានប្រាក់ច្រើន អាចជួយដល់ស៊ីរីក្នុងការអភិវឌ្ឍ? អាមេរិក ឬរុស្ស៊ី? អ្នកឯកទេសវិភាគបានលើកឡើងថា ប្រទេសទាំង២ខាងលើ បើខ្វះអាវុធធ្វើសង្គ្រាមអាចជួយបាន ... Read More »
បើកម៉ូតូឌុបព្រះសង្ឃ២អង្គ ជ្រុលបុកអ្នកថ្មើរជើងម្នាក់របួសធ្ងន់
ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសជំទង់ម្នាក់ បើកម៉ូតូដឹកព្រះសង្ឃ២អង្គ ស្រាប់តែជ្រុលចង្កូតបុកបុរសម្នាក់កំពុងដើរឆ្លងថ្នល់ បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់។ ចំណែកអ្នកបើកម៉ូតូ និងព្រះសង្ឃ រងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវក្រាលកៅស៊ូ ... Read More »
បុរស២នាក់ជិះម៉ូតូឌុបគ្នាមកវាយបុគ្គលិកហាងខារ៉ាអូខេមួយកន្លែងដកកាំភ្លើងបាញ់៣គ្រាប់
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរស២នាក់ បានជិះម៉ូតូមកប្រើអំពើហិង្សាវាយបុគ្គលិក និងស្រីៗនៅហាងខារ៉ាអូខេមួយកន្លែង ហើយដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ វេលាម៉ោងប្រមាណ៤និង៣៦នាទី ទៀបភ្លឺថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅហាងខារ៉ាអូខេ យីហោ ធម្មជាតិ1KTV តាមបណ្តោយផ្លូវ ២០០៤ ស្ថិតនៅភូមិ ... Read More »
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងល្បែងបាញ់ត្រីខុសច្បាប់ ៥ទីតាំង ដែលស្ថិតនៅភូមិ២០ ក្រោយស្ថានទូតបារាំង
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាប់ទីតាំងល្បែងបាញ់ត្រីខុសច្បាប់៥ទីតាំង ដែលមានទីតាំងស្ថិតនៅភូមិ២០ ក្រោយស្ថានទូតបារាំង និង នៅភូមិ៣ ជាប់ថ្នល់រទេះភ្លើង ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ក្រោយចុះត្រួតពិនិត្យជាក់ស្តែងទាំង៥ទីតាំងរួចមកឃើញថា មានទូហ្គេមបាញ់ត្រី៥ទូ ទូហ្គេមពុងបៀ១១ទូ ។ ... Read More »
ទៀតហើយ!ជនជាតិរុស្សី២នាក់លួចគាស់ទម្លុះទម្លាយ (ទូATMធនាគារ) ត្រូវសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ ជនជាតិរុស្សី២នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីពួកគេនាំគ្នាធ្វើសកម្មភាពលួចគាស់ទម្លុះទម្លាយ (ទូATMធនាគារ)មិនបានសម្រេច ត្រូវសមត្ថកិច្ច កំពុងល្បាតក្នុងមូលដ្ឋាន ប្រទះឃើញចាប់បានជាក់ស្តែង កាលពីវេលាម៉ោង៣និង១៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច(ទូATMធនាគារ)មុខផ្ទះលេខ៣១ផ្លូវលេខ២៤០ភូមិទី១១ សង្កាត់ជ័យជំនះ ... Read More »
រថយន្តស៊េរីទំនើបពាក់ស្លាកលេខ ន.បនិងខ.ម អត់ពន្ធ ត្រូវកម្លាំងគយចល័តបើកប្រតិបត្តិការបន្តបង្រ្កាប នៅភ្នំពេញ
ភ្នំពេញ៖ កម្លាំងគយចល័ត សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងនគរបាលនាយកដ្ឋានតម្រួតបទបញ្ជា ក្រសួងមហាផ្ទៃ បានបន្តបើកប្រតិបត្តិការចាប់រថយន្តស៊េរីទំនើបអត់ពន្ធដែលតែងតែពាក់ស្លាកលេខ ន.ប និង ខ.ម អត់ពន្ធ ជាក់ស្តែងឃាត់រថយន្តស៊េរីទំនើបៗបានចំនួន១២គ្រឿងអត់ពន្ធ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះចាប់រថយន្តខាងលើនេះ ... Read More »
ក្រុមឆក់កាបូបតាមផ្លូវសាធារណៈឥឡូវភ្លាត់ស្នៀតនគរបាលចាប់បាន៤នាក់
ភ្នំពេញ៖ ក្រុមជនដៃស្អិតមួយក្រុមដែលតែងតែធ្វើសកម្មភាពឆក់កាបូប ឬទូរស័ព្ទប្រជាពលរដ្ឋតាមផ្លូវសារធារណៈនោះឥឡូវភ្លាត់ស្នៀតឆក់កាបូបពីស្ត្រីម្នាក់បាន ហើយតែរត់មិនត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចបាន៤នាក់កាលពីម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ តាមដងផ្លូវ ឧញ្ញាម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលស្រ្តីរងគ្រោះ២នាក់កំពុងជិះម៉ូតូតាមផ្លូវ១០០៣ ... Read More »
កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកល្បាតប្រទះឃើញជនសង្ស័យ៣នាក់ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច
ភ្នំពេញ៖ ជនសង្ស័យប្រុស ស្រី៣នាក់ ត្រូវកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតដល់ចំណុចខាងលើមានការសង្ស័យ ក៏ត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៨៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ ... Read More »
ថ្ងៃនេះ ខួបលើកទី៣៩ឆ្នាំ នៃថ្ងៃកំណើត «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»
ភ្នំពេញ៖ ២ធ្នូ ឆ្នាំ២០១៧នេះ គឺជាខួបលើកទី ៣៩ឆ្នាំ (២ធ្នូ ១៩៧៨-២ធ្នូ ២០១៧) នៃកំណើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ... Read More »
ច្រករបៀងតាឡាវ អូរសាជី និងច្រកអូរពាមសៀវ ចេញឈើទៅវៀតណាមគគ្រឹកគគ្រេង
ខេត្តរតនគិរី៖ ទន្ទឹមនឹងបទល្មើសដឹកជញ្ជូនឈើប្រណីតយ៉ាងសម្រុកឆ្លងទៅប្រទេសវៀតណាម សុទ្ធតែប្រើប្រាស់ប្រភេទរថយន្តយីឌុប ទាំងអត់ច្បាប់ ទាំងមានច្បាប់បន្លំដាក់លើស ក៏ដូចជាឈើខុសយថាប្រភេទជាដើម បានឆ្លងទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ គ្មានសមត្ថកិច្ចបង្ក្រាបនោះ បច្ចុប្បន្ននេះ សកម្មភាពដឹកជញ្ជូនឈើមានទាំងចរាចរណ៍តាមម៉ូតូ រថយន្តឡង់គ្រីស័រ រថយន្តកែច្នៃ យ៉ាងសន្ធឹកសន្ធាប់ ឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀងយ៉ាងតិចចំនួន៣ក្នុងស្រុកអណ្តូងមាស គឺច្រករបៀងតាឡាវ ... Read More »
បើរងការវាយប្រហារដោយកាំជ្រួចមីស៊ីលបរមាណូ ទីក្រុងវ៉ាស៊ីនតោនអាមេរិកក៏គ្មានអ្នកណានៅរស់ដែរ
តាមលទ្ធផលស្រាវជ្រាវមួយដែលបានផ្សព្វផ្សាយ នៅលើទស្សនាវដ្តី National Interest អាមេរិកបានឲ្យដឹងថា បើរងការវាយប្រហារដោយមីស៊ីលបរមាណូនោះ ទីក្រុងវ៉ាស៊ីនតោន នឹងមិនមានអ្នកណាម្នាក់នៅរស់ឡើយ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះ ការផ្សាយរបស់ទស្សនាវដ្តីខាងលើកើតឡើងក្រោយពេលដែលកូរ៉េខាងជើង បានសាកល្បងមីស៊ីល ដែលមានសមត្ថភាពបំផុត អាចវាយប្រហារនៅគ្រប់ទិសទី ក្នុងទឹកដីអាមេរិក។ ក្រុមអ្នកវិភាគបានវាយតម្លៃថា ... Read More »
ថោន ចេញថតភាពយន្តខ្នាតធំលើកដំបូង
ភ្នំពេញ៖ ក្រៅពីបង្កើនបានប្រជាប្រិយភាពលើការច្រៀងកន្លងមក ខេម បាននឹងកំពុងត្រៀមខ្លួនជាស្រេចក្នុងការចេញថតភាពយន្តខ្នាតធំលើកដំបូងឲ្យផលិតកម្មមួយ។ ភាពយន្តនេះ ត្រូវបានគេរំពឹងថានឹងជួយលើកមុខមាត់តារាចម្រៀងរូបនេះកាន់តែខ្លាំងជាងមុន។ មានការទម្លាយឲ្យដឹងថា តារាចម្រៀងខេមគ្រោងនឹងចេញថតភាពយន្តខ្នាតធំរបស់ផលិតកម្ម RGB គឺរឿង “ព្រាយកូនភ្លោះ”ដែលជាវណ្ណកម្មថ្មីមួយទៀត ក្រោយពីផលិតកម្មនេះផ្អាកការផលិតភាពយន្តអស់មួយរយៈ។ ប្រភពបន្តថា ខេម អាចចូលរួមថតភាពយន្តនៅផលិតកម្មផ្សេងក្រៅពីផលិតកម្មថោន ... Read More »
លោកអូស្មាន ហាស្សាន់៖ តាមរយៈកិច្ចប្រជុំអន្ដរជាតិ ហាឡាល់ថៃ កម្ពុជាមានលទ្ធិផល៣ចំណុច ដែលភាគីថៃនឹងជួយដល់ការពន្លឿនកិច្ចការហាឡាល់នៅកម្ពុជា
ប្រទេសថៃ៖ ក្រោយពីកិច្ចប្រជុំអន្ដរជាតិហាឡាល់ថៃ ដែល មានតំណាងក្រុមហ៊ុន ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ស្ដង់ដាហាឡាល់ជាង១០០ ស្ថាប័ន និងមានប្រទេសជាសមាជិក ចំនួន២៥ប្រទេសចូលរួមផងនោះ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រី ... Read More »
មន្រ្ដីជំនាញជលផលស្រុកបារាយណ៍អង្គុយចាំលាភមកដល់ស្រាប់ៗ
ខេត្តកំពង់ធំ៖ មន្រ្ដីកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនជនល្មើស២នាក់ លួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ (ឆក់ត្រី )ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ រួចប្រគល់ជនល្មើសព្រមទាំងវត្ថុតាងឲ្យមន្រ្ដីជំនាញសង្កាត់រដ្ឋបាលជលផលបារាយណ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជលល្មើសទី១-ឈ្មោះ អ៊ីម អេង ភេទប្រុស អាយុ៣៧ឆ្នាំទី២ ... Read More »
នគរបាលចាប់កាត់សក់ក្មេងទំនើង៣នាក់ពេលចូលអុកឡុកសាលារៀន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ៣ បានចាប់ខ្លួនក្មេងទំនើង៣នាក់ដែលទុកសក់វែងនិង ក្នុង ខណៈដែលពួកគេ ចូលទៅធ្វើសកម្មភាពអុកឡុករំខានសិស្សនាក្នុងវិទ្យាល័យហ៊ុន សែន ជម្ពូវ័នដែលកំពុងរៀនសូត្រ បង្កឲ្យសិស្សមានការភ័យខ្លាច បន្ទាប់មកបាននាំទៅសាកសួរ និងអប់រំ ព្រមទាំងកាត់សក់ខ្វែងជាសញ្ញាជើងក្អែក ដើម្បីឲ្យមានការរាងចាល បន្ទាប់មកបានធ្វើកិច្ចសន្យារួចរាល់ និងឲ្យអាណាព្យាបាល ... Read More »
បុរសម្នាក់ជិះម៉ូតូត្រូវរថយន្ដបុកអុសប្រហែល១០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ជិះមួយម្នាក់ឯងត្រូវរថយន្ដបុកពេញទំហឹងត្រង់ផ្លូវបំបែកជាបួន កាលពីវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ ធឿន ... Read More »
នៅព្រឹក ថ្ងៃទី ២ ធ្នូនេះ សម្តេចតេជោដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ
ប្រទេសចិន៖ នៅព្រឹក ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា៖ ... Read More »
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាមកពីជុំវិញពិភពលោក
ប្រទេសចិន៖ នៅរសៀលថ្ងៃទី០១ ខែធ្នូ ២០១៧ បន្ទាប់ពីជំនួបទ្វេភាគីជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមពិធីបើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ... Read More »
លោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្មដឹកនាំជំនាញត្រួតពិនិត្យជញ្ជីងអាជីវករនិងយកជញ្ជីងយុត្តិធម៌មកដាក់ផ្សារព្រំថ្មី
ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋ ទាំងអាជីវករអ្នកលក់ និងអ្នកទិញ មានសេចក្តីត្រេកអរ សប្បាយរីករាយ និងអបអរសាទរ ចំពោះមន្ត្រីជំនាញ ដែលដឹកនាំដោយ លោក អ៊ុក ទូច ... Read More »
វិភាគអន្តរជាតិ៖ កិច្ចពិភាក្សាស្តីពីសន្តិភាពស៊ីរីដែលធ្វើឡើងនៅទីក្រុងហ្សឺណែវនឹងអូសបន្លាយរហូតដល់ខែធ្នូ
កិច្ចពិភាក្សាស្តីពីសន្តិភាពនៅក្នុងប្រទេសស៊ីរីនឹង ត្រូវអូសបន្លាយរហូតដល់ទៅថ្ងៃទី១៥ខែធ្នូ ដោយសារតែភាគីនៅក្នុងកិច្ចពិភាក្សា មិនចុះសម្រុងនឹងគ្នា ។ ក្រុមប្រឆាំង ស៊ីរី បានទាមទារឲ្យលោកអាល់អាសាដចុះចេញពីតំណែង ចំណែភាគីរដ្ឋាភិបាល ស៊ីរីវិញ បដិសេធ ។ ស្ថានភាពនៅក្នុងប្រទេសស៊ីរី ពិបាក ក្នុងការស្វែងរកសន្តិភាព ... Read More »
ហេតុអ្វីបានជារុស្ស៊ី និងចិនមិនអនុញ្ញាតឲ្យអាមេរិកប្រើកម្លាំងយោធាលើកូរ៉េខាងជើង?
ខុសពីប្រទេសដទៃទៀតនៅលើពិភព លោក រុស្ស៊ីនិងចិន មានព្រំដែនជាប់កូរ៉េ ខាងជើង បើមានសង្គ្រាមកើតឡើងនោះ ពលរដ្ឋកូរ៉េខាងជើង ច្បាស់ជារត់ភៀសខ្លួនទៅកាន់រុស្ស៊ីនិងចិនច្រើនជាងគេបំផុត បង្កឲ្យមានវិបត្តិដល់ប្រទេសទាំងពីរ ។ ចិននិងរុស្ស៊ីជាប្រទេសមហាអំណាច បរមាណូ បើប្រទេសទាំង២ មិននៅស្ងៀម អាមេរិក ... Read More »
ម្តាយរវល់ឲ្យចំណីមាន់ ទាស៊ី កូនអាយុជាង២ខួបដើរដួលប៉ះឆ្នាំងដាំទឹកពុះរលាកពេញខ្នង
ខេត្តប៉ៃលិន៖ កុមារាអាយុ២ខួប១ខែម្នាក់បានរងគ្រោះរលាកឆ្នាំងទឹកក្តៅពេញសាច់កំប៉េះគូថ និងខ្នងខណៈដែលម្តាយរវល់តែដាក់បាយទាបាយឆ្កែមិនបានយក កូនទៅតាមធ្វើឲ្យកូនប្រុសកាន់អំបោសរត់ លេងទាក់ឆ្នាំងទឹកស្ងោរគ្រាប់ខ្នុរកំពុងតែ ក្ដៅពុះ និងរអិលដួលអុកគូទបណ្ដាលឱ្យរង របួសរលាកពងពេញសាច់ខ្នង និងកំប៉េះ គូទតែម្តង។ ភ្លាមៗនោះម្ដាយនិងអ្នកភូមិ ក៏បានដឹកយកទៅដាក់លើគ្រែទៅមុខផ្ទះ អស់រយៈពេល៤ម៉ោង ទើបយកទៅព្យាបាល នៅមន្ទីរបង្អែកខេត្តប៉ៃលិន។ ... Read More »
ស្ត្រីវ័យចំណាស់ម្នាក់ដួលស្លាប់ក្នុងបន្ទប់ទឹកទាំងពេទ្យមិនទាន់បានដឹងពីជំងឺផង
ខេត្តបាត់ដំបង៖ មានករណីស្ត្រីវ័យចំណាស់ម្នាក់បានដួលក្នុងបន្ទប់ទឹកផ្ទះពេទ្យឯកជនស្លាប់ ទាំងពេទ្យមិនទាន់ដឹងពីស្ថានភាពជំងឺផង គ្រាដែលជនរងគ្រោះទៅមន្ទីរពេទ្យដើម្បី ព្យាបាលជំងឺ ។ លោកវរសេនីយ៍ទោ ប៉ាង ហៀង អធិ ការនគរបាលក្រុងបាត់ដំបងបានប្រាប់ថា ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១០និង២០ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះលេខ១៦៦ ... Read More »
តំបន់ហ្កាហ្សានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាឡេស្ទីន
ក្រុមហាម៉ាស់ គឺជាក្រុមដែលគ្រប់គ្រងតំបន់កាហ្សាហើយតែងតែប៉ះទង្គិច ដោយអាវុធជាមួយអីុស្រាអែលជាបន្តបន្ទាប់ ពេលនេះក្រុមហាម៉ាស់នៅហ្កាហ្សា និង ក្រុម ហ្វាតាបានសម្រេច ប្រគល់តំបន់នេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រោងរបស់ប៉ាឡេស្ទីន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តេនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ចលនាប៉ាឡេស្ទីនទាំង២ហាក់បាន សម្តែងចេញនូវរឿងរ៉ាវចម្រូងចម្រាស និង ... Read More »
ចិននឹងដកនិស្សិតទាំងអស់ពីកូរ៉េខាងជើងទៅប្រទេសខ្លួនវិញ
ចិនបានបញ្ជាក់ថា ការប្រឈមមុខតានតឹងដាក់គ្នាកាន់តែខ្លាំងឡើងនៅឧបទ្វីប កូរ៉េ ដោយអាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលា ហើយចិន នឹងដកនិស្សិតទាំងអស់ចេញពីកូរ៉េខាងជើង ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង។ សារព័ត៌មានចិនបានផ្សាយថា មន្ត្រី អប់រំចិនកាលពីថ្ងៃទី១ ខែធ្នូ បានបញ្ជាក់ថាចិននឹងដកនិស្សិតទាំងអស់ចេញពីកូរ៉េ ខាងជើង និងបញ្ចប់កម្មវិធីដោះដូរនិស្សិត ដែលមានរយៈពេលជាង២០ឆ្នាំកន្លងមក ... Read More »
អាធ្មេញជាមុខសញ្ញាចោរឆក់ជាង១២០លើកនៅភ្នំពេញ តាមរកកន្លះឆ្នាំទើបចាប់បាន
ភ្នំពេញ៖ អាធ្មេញគឺជាឈ្មោះហៅក្រៅរបស់មុខសញ្ញាចោរឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដែលតែងតែរត់គេចខ្លួនរួចពីការតមប្រមាញ់របស់សមត្ថកិច្ចនោះ ឥឡូវនេះត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបានរួមជាមួយបក្ខពួក២នាក់ទៀតនាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧នេះ ។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថរាជធានី ភ្នំពេញ បានយកចិត្តទុកដាក់ ដុតដៃដុត ជើង យ៉ាងខ្លាំង ក្នុងប្រតិបត្តិការពង្រាយ ... Read More »
មន្ទីរសុខាភិបាលមិនទាន់សងលុយជាង១០ម៉ឺនដុល្លារដល់និស្សិតពេទ្យ៣៣នាក់
ខេត្តរតនគិរី៖ មន្ត្រីសុខាភិបាលខេត្តរតនគិរីប្រមូលលុយពីនិស្សិតពេទ្យ៣៣នាក់ ក្នុងម្នាក់៣.០០០ដុល្លារ ថ្នូរនឹងផ្តល់ការងារមកដល់ពួកគេ ពេលនេះយកលុយអស់ហើយអត់មានការងារ លុយក៏មិនព្រមសង។ ចំណែកប្រធានមន្ទីរសុខាភិបាលថ ករណីនោះជារឿងបុគ្គលទៅវិញ។ ថ្មីៗនេះបែករឿងមន្ត្រីសុខាភិបាលខេត្តរតនគិរីម្នាក់ប្រមូលលុយពីក្រុមនិស្សិតពេទ្យ៣៣នាក់ ក្នុងម្នាក់ៗប្រមាណ៣ពាន់ដុល្លារឡើងទៅថានឹងផ្ដល់ការងារក្របខ័ណ្ឌរដ្ឋ ដល់ពួកគេតែមកដល់ពេលនេះជាច្រើនខែ កន្លងមកហើយលុយក៏អស់ការងារក៏អត់ បានធ្វើ។ ប្រភពព័ត៌មានពីក្រុមនិស្សិតបានឱ្យដឹង ថាកាលពីខែកញ្ញាឆ្នាំ២០១៧មានប្រធាន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច