ខេត្តកំពង់ឆ្នាំង ៖ ឈើធ្នង់ជាច្រើនកំណាត់ដែលឈ្មួញដឹកតាមរថយន្តយីឌុប ត្រូវបានសមត្ថកិច្ចតាមចាប់បាន នៅពេលក្រុមឈ្មួញបានបើករថយន្តដឹកឈើនេះ មកដល់ត្រង់ចំណុច ខាងមុខគីមីសាស្ត្រលង្វែក ស្ថិតក្នុងភូមិជន្លត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើដែលត្រូវបានសមត្ថកិច្ចចម្រុះចាប់បាននោះម៉ាកហ្វុយស៊្សូ ពណ៍សពាក់ស្លាកលេខ ... Read More »
ករណីរំលោភលើទំនុកចិត្តទឹកប្រាក់ជាង២៦ម៉ឺនដុល្លារអាមេរិក ៖ តុលាការនឹងចេញដីការក្សាការពារទ្រព្យសម្បត្តិចុងបណ្តឹង
ភ្នំពេញ៖ក្រោយមនុស្សប្រហែលជិត១០០នាក់ កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ប្រមូលផ្ដុំគ្នាមុខសាលាដំបូងរាជធានីភ្នំពេញ កើតទុក្ខមិនសុខចិត្ត ដែលលោក សាន សុផាត ចៅក្រមស៊ើបសួរ មិនឃុំខ្លួនស្ត្រីម្នាក់ដែលក្រុមអ្នកតវ៉ាអះអាងថា បានរំលោភលើទំនុកចិត្តទឹកប្រាក់ជាង២៦ម៉ឺនដុល្លារអាមេរិក នោះ នៅសប្តាហ៍ក្រោយនេះ តុលាការនឹងចេញដីការក្សាការពារទ្រព្យសម្បត្តិចុងបណ្ដឹង ... Read More »
កាយដី ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៣គ្រាប់ក្នុងក្រុងសៀមរាប
ខេត្តសៀមរាប៖ ពលរដ្ឋស៊ីឈ្នួលបើកអេស្កាឈូសឆាយ កាយដី ឱ្យគេនៅដីឡូ ក្នុងអតីតស្តាត ចាស់ខណៈកំពុងឈូសឆាយដី ដើម្បីសាងសង់ផ្សាររាត្រី ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាម ចំនួន៣គ្រាប់ កាលពីវេលាម៉ោង៩និង៣៥នាទីព្រឹកនានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ... Read More »
ជនសង្ស័យម្នាក់លួចម៉ូតូសង់កូរេ៉ត្រូវម្ចាស់គេទាន់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១
ភ្នំពេញ : បុរសលក់បបរបានចតមូ៉តូសង់កូរេ៉ ពណ៌ខ្មៅគ្មានស្លាកលេខ ហើយជនសង្ស័យឆ្លៀតឱកាសម្ចាស់ភ្លេចខ្លួន ហើយទុកសោមូ៉តូជាប់មូ៉តូក៏ឡើងជិះយកមូ៉តូបម្រុងគេចខ្លួនប្រហែល២០មែ៉ត្រ ត្រូវម្ចាស់ឃើញស្ទាក់ចាប់បាន និងនាំគ្នាថែមមួយដៃមួយជើងបែកមាត់ ទើបប្ដឹងសមត្ថកិច្ចអោយមកយកទៅបុ៉ស្តិ៍ កាលវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៧ នៅចំណុចផ្ទះលេខ៩០B ... Read More »
មួយព្រឹកគ្រោះថ្នាក់ចរាចរណ៍ពីរលើកស្លាប់មនុស្សពីរនាក់ នៅផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង
ភ្នំពេញ ៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ពីរលើកក្នុងថ្ងៃតែមួយកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយលើកទី១បណ្តាលឲ្យបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងលើកទី២ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »
ឃាត់ខ្លួនកម្មករសំណង់បុរី ឌឹកមេង្គរ៉ូយ៉ាល់ចំនួន ៣នាក់ ព្រមទាំងដកហូតថ្នាំញៀន មួយកញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន
រាជធានីភ្នំពេញ៖ នគរបាលអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានឃាត់ខ្លួនកម្មករសំណង់ធ្វើការក្នុងបុរីឌឹកមេគង្គរ៉ូយ៉ាល់ចំនួន ៣នាក់ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្នុងការដ្ឋានសំណង់បុរី ឌឹកមេគង្គរ៉ូយ៉ាល់ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ... Read More »
ឃុំខ្លួនស្រ្តីម្នាក់ជាមេតុងទីនពីបទឆបោកប្រាក់ជាច្រើនម៉ឺនដុល្លារ
ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ដែលជាគេស្គាល់ថា ជាមេតុងទីន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរពីបទឆបោក កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ។ ស្ត្រីដែលគេស្គាល់ថា ជាមេតុងទីននោះ មានឈ្មោះ ... Read More »
Asus Vivobook S មានរាងស្ដើងជាជំនាន់ទី 7 មានតម្លៃត្រឹមតែ $700 ប៉ុណ្ណោះ
Asus ទើបតែដាក់បង្ហាញ VivoBook S ថ្មីស្រឡាងរបស់ខ្លួនដែលហៅកាត់ S510 ក្នុងថ្ងៃនេះដែលមាន Intel Core i7 processor ជំនាន់ទី 7 ហើយដំនើរការដោយ Windows ... Read More »
ភ្ញៀវចម្រុះជាតិសាសន៍ ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការថយចុះ៨០ភាគសម្រាប់៣ខែដើមឆ្នាំ២០១៧
ប៉ោយប៉ែត៖ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ចូលមកកម្ពុជាតាមច្រកទ្វារអន្តជាតិប៉ោយប៉ែត ដើម្បីធ្វើដំណើរកំសាន្តនៅរមណីយដ្ឋានផ្សេង មានការធ្លាក់ចុះ៨០ភាគរយនៅរយៈពេល៣ខែដើមឆ្នាំ២០១៧នេះ។ នគរបាលទេសចរណ៍ប្រចាំច្រកទ្វារអន្តជាតិប៉ោយប៉ែតប្រាប់ថា នៅតាមបណ្ដាក្រុមហ៊ុនដឹកភ្ងៀវទេចរណ៍មួយចំនួន ក៏មានការថយចុះដែរ ធ្លាប់តែមួយថ្ងៃៗរថយន្តដឹកភ្ងៀវទេសចរណ៍គ្រប់ជាតិសាសន៍ មានការកើនឡើង។ ពីព្រោះការថយចុះចំពោះភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍នោះ បណ្ដាលមកពីកត្តាអាកាសធាតុប្រែប្រួល និងមកពីប្រទេសថៃ ដែលនៅជាប់ព្រំដែនកម្ពុជាមានការរិតបន្តឹងសន្តិសុខផ្ទៃក្នុង ព្រោះកន្លងមកប្រទេសថៃបានជួបនៅផ្ទុះគ្រាប់បែកកណ្ដាលទីក្រុង។ ... Read More »
អ្នកនេសាទ២នាក់បានរួចជីវិត បន្ទាប់ពីលិចទូកក្នុងលំហរសមុទ្រ៥ម៉ោង ក្រោយត្រូវបានអូប៊័ររបស់ក្រុមហ៊ុនGTVC រកឃើញ និងស្រង់បាន
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ម៉ោងប្រហែល ២ យប់ មាន ទូកនេសាទ ប្រភេទអួនអូសបង្គារ១គ្រឿង បានលិចនៅលំហរសមុទ្រ ចម្ងាយប្រហែល៧ គីឡូម៉ែត្រ ខាងត្បូងកោះពស់ ... Read More »
ទុកម៉ូតូមុខការដ្ឋានសំណង់រវល់តែធ្វើការចុះមកវិញបាត់មិនដឹងទៅណា
ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់បានធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីទុកម៉ូតូនៅខាងមុខការដ្ឋានសំណង់ និងចាក់សោ៣ជាន់ ហើយឡើងទៅជាន់លើ ដើម្បីហូបបាយ លុះពេលចុះមកវិញ ស្រាប់តែត្រូវចោរលួចបាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសំណង់មួយកន្លែង ជាប់របងសូនវឌ្ឍនៈ សង្កាត់ចោមចៅ ... Read More »
សត្វគោ ០៦ ក្បាលត្រូវចោលួចបាត់ដោយសុវត្ថិភាពនៅស្រុកទ្រាំង
ខេត្តតាកែវ៖ គោ៦ក្បាល មេ៣ក្បាល និងកូន៣ក្បាល ត្រូវបានចោរ ចូលកាត់សោក្រោល លួចបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិថ្កូវ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ... Read More »
បងប្រុសបង្កើតប៉ុនប៉ងចាប់រំលោភប្អូនស្រីខ្លួនឯង តែមិនបានសម្រេច ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ
ខេត្តក្រចេះ ៖ ដោយសារតែភាពល្មោបកាមរបស់ខ្លួនបានធ្វើឲ្យបងប្រុសបង្កើតចិត្តតិរិច្ឆានម្នាក់ សម្រេចចិត្តលួចចូលបន្ទប់ប្អូនស្រីខ្លួនឯង ធ្វើសកម្មភាពចាប់រំលោភ ប៉ុន្តែមិនបានសម្រេច ខណៈនោះ នារីរងគ្រោះ ប្រឹងរើបំរាស់រួចរត់ចុះមកក្រោម រត់ទៅប្ដឹងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគោលាប់ចាប់ខ្លួនភ្លាមៗតែងម្តង ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ... Read More »
ជនសង្ស័យ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន
ខេត្តតាកែវ៖ យុវជន ២ នាក់ត្រូវបានកំលាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ។ ហេតុការណ៍បង្រ្កាបនេះធ្វើឡើងនៅវេលាម៉ោង 4និង10នាទីរសៀល ថ្ងៃទី22 ខែ មិថុនា ឆ្នាំ 2017 ... Read More »
មិត្តិភក្តិ អតីតប្រធានាធិបតី ផាក គឹនហេ ត្រូវកាត់ទោសជាប់ពន្ធនាគារ៣ឆ្នាំ
រឿងអាស្រូវរបស់កូរ៉េខាងត្បូងពាក់ព័ន្ធនិងអតីតប្រធានាធិបតី ផាក គឹនហេ និងមិត្តភក្តិជិតស្និទ្ធគឺលោកស្រី ឆយ សុងស៊ីល នឹងត្រូវតុលាការដោះស្រាយបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ក្រោយពេលប្រទេសនេះ មានប្រធានាធិបតីថ្មីកើតចេញពីការបោះឆ្នោត ជ្រើសរើសរបស់ពលរដ្ឋ។ បន្ទាប់ពីការកាត់ក្តី លោកស្រី ឆយ សុងស៊ីល ... Read More »
លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្តរតនគិរីចូលរួមជាអធិបតីទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក
ខេត្តរតនគិរី៖ លោកមួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិនិងទិវាបរិស្ថានអន្តរជាតិ ០៥ មិថុនា ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ។ ក្នុងនោះ មានកីឡាករចូលរួមរត់ម៉ារ៉ាតុងជាង២០០នាក់ នៅថ្ងៃប្រារព្ធទិវាបរិស្ថានជាតិនិងទិវាបរិស្ថានពិភពលោកក្នុងពិធីនេះក៏មានការចូលរួមពីលោក ... Read More »
អឺរ៉ុបបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែម៦ខែបន្តទៀត
ប្រមុខដឹកនាំសហគមន៍អឺរ៉ុប EU បានបញ្ជាក់ថា នឹងពន្យារពេលទៅលើទណ្ឌកម្មរុស្ស៊ីបន្ថែម៦ខែទៀត ។ ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ី គឺជាប់ពាក់ព័ន្ធនឹងការដាក់បញ្ចូលតំបន់ គ្រីមៀ របស់អ៊ុយក្រែន ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ក៏ដូចជាវិបត្តិនៅតំបន់ភាគខាងត្បូង អ៊ុយក្រែន ដែលរុស្ស៊ីនៅពីក្រោយ ។ ការសម្រេចខាងលើធ្វើឡើងនៅក្នុងកិច្ចប្រជុំសហគមន៍អឺរ៉ុបនៅទីក្រុង ... Read More »
កូរ៉េខាងជើងបន្តសាកល្បងមិស៊ីលឆ្លងទ្វីប
សារព័ត៌មានរ៉យទ័របានផ្សាយថា កូរ៉េខាងជើងទើបតែបានសាកល្បងម៉ាស៊ីនមីស៊ីលថ្មី ដែលអាចប្រើប្រាស់ សម្រាប់កាំជ្រួចមីស៊ីលឆ្លងទ្វីប វាយប្រហារដល់ទឹកដីអាមេរិក។ មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការសាកល្បងម៉ាស៊ីនមីស៊ីលខាងលើរបស់កូរ៉េខាងជើង ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ស្ថិតនៅទីតាំងបាញ់មីស៊ីល Sohae ដែលបានសាកល្បង៣លើកមកហើយនៅក្នុងខែមីនា ឆ្នាំ២០១៧។ មន្ត្រីអាមេរិកបញ្ជាក់ទៀតថា ការសាកល្បងនេះបានធ្វើឡើង ... Read More »
ជិះម៉ូតូឌុបគ្នាពីភ្នំពេញបម្រុងធ្វើសកម្មភាពលួចម៉ូតូនៅក្នុងវត្តឥន្ទលីបូរមិនបានសម្រេចត្រូវប្រជាពលរដ្ឋនិងព្រះសង្ឃឡោមព័ទ្ធចាប់បានម្នាក់
ខេត្តកណ្តាលៈ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងគោលបំណងទៅធ្វើសកម្មភាពលួចម៉ូតូនៅក្នុងបរិវេណវត្តឥន្ទលីបូរ តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋនិងព្រះសង្ឃឡោមព័ទ្ធក្របួចចាប់ខ្លួនបាន កាលពីវេលាម៉ោង៥ និង៤០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពុកឬស្សី ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ... Read More »
អាមេរិក ចាប់អតីតបុគ្គលិក CIA ដែលផ្តល់ព័ត៌មានសម្ងាត់ទៅឲ្យចិន
ក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី២៣ ខែមិថុនា បានប្រកាសថា បានចាប់ខ្លួន អតីតបុគ្គលិកក្រុម CIA ដែលបានទម្លាយព័ត៌មានសម្ងាត់ឲ្យប្រទេសចិន។ តាមលិខិត បណ្តឹង លោក Kevin Mallory រងការចោទប្រកាន់ ពីបទ ... Read More »
អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ៣នាក់ រួមនឹងថ្នាំញៀន៤៨កញ្ចប់ ពីរករណីផ្សេងគ្នា
ភ្នំពេញ៖ រយះពេល២ថ្ងៃជាប់គ្នា កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក សហការជាមួយកងរាជអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀនក្រុងភ្នំពេញ ចុះបង្រ្កាបទីតាំងប្លុកបឹងកក់តាមផ្លូវរថភ្លើង ដែលសំបូរទៅដោយជនសង្គមងងឹត ធ្វើសកម្មភាពជូញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន៤៨កញ្ចប់ ។ ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ... Read More »
បុរសអ្នកចែកចាយកាសែតអានគ្រប់អង្គភាពជាង២០ឆ្នាំត្អូញត្អែរ ព្រោះលក់មិនសូចដាច់បន្ទាប់ពីមានប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយទំនើប
ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលប្រកបមុខរបរចែកចាយកាសែត ក្នុងក្រុងស្វាយរៀងជាយូរឆ្នាំមកហើយ បានត្អូញត្អែរយ៉ាងខ្លាំងដល់ជីវភាពគ្រួសាររបស់គាត់ ខណៈបច្ចុប្បន្ននេះកាសែតលក់មិនសូវដាច់ ព្រោះមានប្រព័ន្ធបច្ចេកវិទ្យាផ្សព្វផ្សាយទំនើបនៅក្នុងដៃដូចជាទូរស័ព្ទជាដើម។ ពាក់ពន្ថ័នឹងករណីនេះ លោកប៉ែន ម៉ីន អាយុ៥០ឆ្នាំ មុខរបរអ្នកចែកចាយកាសែតអាននៅក្រុងស្វាយរៀង មានទីលំនៅក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ បានអោយដឹងថា គាត់បានប្រកបមុខរបរចែកចាយកាសែត ... Read More »
ម្ចាស់អាជីវកម្មផ្ញើម៉ូតូនៅផ្សាររាត្រី ព្រមអនុវត្តតាមអាជ្ញាធរខណ្ឌដូនពេញចុះណែនាំ
ភ្នំពេញ៖ បន្ទាប់ពីលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជារឲ្យកម្លាំងសណ្តាប់ខណ្ឌចុះណែនាំនិងហាមឃាត់ម្ចាស់ទីតាំងទទួលផ្ញើកង់ម៉ូតូនិងរថយន្តនៅមុខផ្សាររាត្រីដែលតែងតែបង្កការកក់ស្ទះរៀងរាល់ថ្ងៃ២ទៅ៣ដងរួចមកនោះ លុះនៅល្ងាចថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៧ អាជ្ញាធរបានចុះមកធ្វើកិច្ចសន្យាដើម្បីឲ្យបញ្ឈប់ការរំលោភលើចំណីផ្លូវតទៅទៀត ឥឡូវនេះម្ចាស់ទីតាំងក៏ព្រមអនុវត្តតាមអាជ្ញាធរខណ្ឌដូនពេញ ដែលបានចុះណែនាំផងដែរ ។ ក្នុងសកម្មភាពចុះណែនាំដែលម្ចាស់ទីតាំងផ្ញើម៉ូតូមុខផ្សាររាត្រីជាបន្តបន្ទាប់នោះ លោកអភិបាលខណ្ឌបានពិនិត្យឃេីញថា មានចំណតផ្ញើម៉ូតូនៅជុំវិញផ្សាររាត្រី បានរំលោភយកទ្រូងផ្លូវស្ទើរតែពាក់កណ្តាលទៅហើយនោះធ្វេីជាចំណតសម្រាប់ផ្ញេីរម៉ូតូ បណ្តាលអោយមានការកកស្ទះចរាចរណ៍ស្ទើរតែរាល់ថ្ងៃនៅត្រង់ទីតាំងនេះ។ ... Read More »
បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកម៉ូតូរេពេញផ្លូវទៅបុកម៉ូតូ១គ្រឿងទៀតជិះស្របគ្នា បណ្ដាលឲ្យរងរបួសស្រាល
ភ្នំពេញៈ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើកម៉ូតូរេពេញផ្លូវ ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងទៀត ជិះក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរងរបួសស្រាល ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៨យប់ ថ្ងៃ២២ខែមិថុនាឆ្នាំ២០១៧ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី ក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា។ សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្ក ម៉ាក SCO0PY ... Read More »
រថយន្ដនិងរថយន្ដបុកគ្នាពេញមួយទំហឹង មនុស្សប្រុស ស្រី៤នាក់រងរបួសធ្ងន់ ស្រាល
ខេត្តឧត្តរមានជ័យ: រថយន្ដម៉ាកស៊ាំយ៉ុង និងរថយន្ដម៉ាកIZUZU ឌីមិច បានបុកគ្នាពេញមួយទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី22 ខែមិថុនា ឆ្នាំ2017 ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ174 ត្រង់ចំណុចភូមិទួលគ្រោះ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជយ័ បានបង្កអោយមនុស្សប្រុសស្រីបួននាក់ រងរបួសធ្ងន់ ស្រាល ... Read More »
ពលរដ្ឋដែលប្តឹងលោក ខឹម វាសនា ប្រធានបក្សLDP ចូលបំភ្លឺតុលាការ
ភ្នំពេញ៖ លោក សុច សឿង ជាដើមបណ្ដឹងប្តឹងលោកខឹម វាសនាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ បានចូលខ្លួនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ខណៈលោកកំពុងផ្តល់ជូនលោក ស៊ិន វីរៈ ... Read More »
យុវជនម្នាក់ជាប់ចោទប្លន់សម្លាប់ច្រើនករណី ! ព្រឹកនេះតុលាការផ្តន្ទាទោស៥ឆ្នាំ
ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានលោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ មន្ត្រីពន្ធនាគារ ថ្លែងថា យុវជនរូបនេះ នៅមានសំណុំរឿង៥ករណីទៀត ... Read More »
តុលាការកំពូលច្រានចោលបណ្តឹងមេធាវីការពារក្តីលោក គឹម សុខ ប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន
ភ្នំពេញ៖ លោក ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ សម្រេចច្រានចោលបណ្តឹងរបស់មេធាវីការពារក្ដីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គមនិងនយោបាយ ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន ពោលគឺ តុលាការបន្តឃុំខ្លួនលោក ... Read More »
Amazon ដាក់បង្ហាញ Alexa card នៅឯ Echo Show
ប្រសិនបើអ្នកជាអ្នកគាំទ្រ Alexa នោះការប្រកាសបង្ហាញនេះប្រហែលជាដំណឹងល្អសម្រាប់អ្នក។ Amazon បានប្រកាសថាពួកគេកំពុងបន្ថែមលក្ខណៈពិសេសនៃកាតបង្ហាញ (Display Card) ទៅសម្លេងជំនួយ (voice assistant) ដែលនឹងអនុញ្ញាតឱ្យ Alexa ឆ្លើយតបដោយភាពមើលឃើញទៅនឹងសំណួរជាក់លាក់ ។ Alexa ... Read More »
បង្រ្កាបគ្រឿងញៀន ជនសង្ស័យរត់គេចចូលប្រឡាយទឹកស្អុយ សមត្ថកិច្ចបោយដៃហៅឡើងលើគោកងូតទឹកឲ្យស្អាតទើបចាប់ដាក់ខ្នោះ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោកបានបង្រ្កាបមុខសញ្ញា ចែកចាយគ្រឿងញៀនម្នាក់រហូតជនសង្ស័យភ័យរត់ចុះប្រឡាយទឹកស្អុយក្នុងគោលបំណងរត់គេចខ្លួន តែត្រូវមន្រី្តកងរាជអាវុធហត្ថដែលតាមប្រមាញ់បោយដៃហៅឡើងមកលើគោកវិញយកទៅ ងូតទឹកឲ្យស្អាតទើបចាប់ដាក់ខ្នោះ បន្ទាប់ពីរកឃើញថ្នាំញៀន៨កញ្ចប់ដែលជននេះដាក់ក្នុង មួកក្បែរមាត់ប្រឡាយទឹកស្អុយ ។ ហេតុការណ៍បង្រ្កាបជនចែកចាយថ្នាំញៀននេះបានប្រព្រឹត្តទៅកាលពី វេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៧ នៅចំណុច ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច