ភ្នំពេញ: មេតុងទីនម្នាក់ ត្រូវកូនតុងទីងជិត៥០នាក់ប្តឹងសមត្ថកិច្ចរួចនាំគ្នាទៅចាប់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍ចាត់ការតាមផ្លូវច្បាប់បន្ទាប់ពីដឹងថាមេតុងទីប្រុងប្រមូលលុយរត់ចោលស្រុក ។ ករណីចាប់ខ្លួនមេតុងទីងនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ជនសង្ស័យមានឈ្មោះលី ចាន់រ៉ា ភេទស្រី ... Read More »
អ្នកបើកបររថយន្តក្រុមហ៊ុនហុងលីហួបាត់បង់ម្ចាស់ការជ្រុលចង្កូតបុកម៉ូតូបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់
ខេត្តកណ្តាលៈ អ្នកបើកបររថយន្តក្រុមហ៊ុន “ហុងលីហួ” ស្រវឹងបាត់បង់ម្ចាស់ការបើករថយន្តសណ្តោងកុងតឺន័រ ជែងជ្រុលចង្កូតទៅបុកម៉ូតូបើកច្រាស់ទិសគ្នា ធ្វើឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម ។ ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១០ ខែមករា ... Read More »
សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញប្រជុំបូកសរុបការងារ ២០១៦ ទិសដៅការងារ២០១៧ ផ្តោតលើវិស័យមនុស្សធម៌៤ ដើម្បីឈានទៅសម្រេចសមិទ្ធផលនៅ ឆ្នាំខាងមុខឲ្យល្អ
ភ្នំពេញ ៖ ក្នុងឆ្នាំ២០១៧នេះសាខាកាក បាទក្រហមរាជធានីភ្នំពេញ ផ្តោតទៅលើវិស័យមនុស្សធម៏ ចំនួន៤ ដើម្បីឈានសម្រេចឲ្យបាន នូវសមិទ្ធផលថ្មី ៗ នៅក្នុងបណ្តាឆ្នាំ ខាងមុខ និងធ្វើយ៉ាងណាឲ្យសាខាកាកបាទក្រហម រាជធានី ភ្នំពេញ ទទួលបានការគាំទ្រពីមហា ... Read More »
ថៃនរះពិទូ និងភរិយាត្រូវចាប់ខ្លួនពាក់ពន្ធ័ករណីជួញដូរថ្នាំញៀន
ខេត្តបាត់ដំបង៖ អតីតតារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីតារារូបនេះ និងបក្ខពួកជាច្រើននាក់ ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងធ្វើការចាប់ខ្លួនព្រោះតែមានការពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន។ ក្រៅពីលោកក៏មានភរិយាគឺអ្នកនាង អោករតនះប៉ុណ្ណិកា និងបក្សពួកមួយចំនួនទៀតផងដែរដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ការចាប់ខ្លួនតារាសម្តែង និងបក្សពួកនេះ ... Read More »
ជិះលឿនមិនប្រយ័ត្នបុកពេញទំហឹងពីក្រោយម៉ូតូមួយគ្រឿង របួសធ្ងន់ និងស្រាល២ម្នាក់
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿងយ៉ាងលឿន ហើយមិនប្រយត្ន័បានជ្រុលចង្កូតទៅបុកម៉ូតូមួយទៀតដែលជិះស្របគ្នា បុកចំពីក្រោយពេញទំហឹង បណ្ដាលរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៌នេះបានកើតឡើងនៅវេលាម៉ោង០១និង១៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១១ខែមករាឆ្នាំ២០១៧តាមបណ្ដោយផ្លូវ២៧១ត្រង់ចំណុចមុខខារ៉ាអូខេ ព្រះចន្ទពេញវង់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើងហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1B.8065 ជិះម្នាក់ឯងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CF.7413 ជិះម្នាក់ឯងដូចគ្នាបើកនៅក្នុងល្បឿនយ៉ាងលឿនទិសដៅស្របគ្នាមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកនិងថ្នល់បាក់ធ្មេញហូរឈាមរងរបួសធ្ងន់ ... Read More »
ស្ត្រីលក់លៀសចិត្តសឿង! ខឹងប្តីហៅឲ្យទៅដេកពេលកំពុងផឹកស្រា លោតពីលើផ្ទះសម្លាប់ខ្លួន
ភ្នំពេញ៖ ស្ត្រីម្នាក់បានផឹកស្រាស្រវឹងស្រឿងៗ ពេលប្ដីបបួលទៅដេក ក៏ខឹង ហើយបានលោតពីលើផ្ទះជួលជាន់ទី១បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមករាឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ស្ត្រីចិត្តសឿងរូបនេះ ... Read More »
បើកបរលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តពីក្រោយស្លាប់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលបុកគូទរថយន្ដឡិចសុិស570 ពីក្រោយដែលបន្ថយល្បឿនកន្លែងភ្លើងស្តុប បណ្ដាលអោយបោកផ្ទុបជាមួយរថយន្ដស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្ដគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង01រំលងអធ្រាត្រ ឈានចូលថ្ងៃទី11 ខែមករា ឆ្នាំ2017 នៅចំណុចខាងមុខមន្ទីរពេទ្យព្រះអង្គឌួង តាមបណ្ដោយមហាវិថីព្រះនរោត្ដម ... Read More »
ខ្លាំងមែន ជាង១ម៉ោងសម្រេច៣ដង៖ កំលោះចាស់ អាយុ៥១ឆ្នាំចាប់រំលោភក្មេងស្រីវ័យ១៤ឆ្នាំ
ខេត្តក្រចេះ៖ បុរសជាប់សង្ស័យ និងជាកំលោះចាស់វ័យ៥១ឆ្នាំម្នាក់ ត្រូវបាននគរបាលចាប់ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះនៅព្រឹកថ្ងៃទី១១ ខែមករា ដោយជាប់សង្ស័យលើករណីរំលោភសេពសន្ថវៈ លើក្មេងស្រីក្នុងវ័យអនីតិជនអាយុ១៤ឆ្នាំម្នាក់បានសម្រេចរហូតដល់ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង។ នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានឱ្យដឹងថា ជនជាប់សង្ស័យរូបនេះ ឈ្មោះស៊ុំ ឡឹម អាយុ៥១ឆ្នាំ ... Read More »
ដូណាល់ ត្រាំ ជ្រើសរើសកូនប្រសារចូលកាន់តំណែងនៅសេតវិមាន
លោកប្រធានាធិបតីថ្មីអាមេរិកលោក ដូណាល់ ត្រំា បានសម្រេចតែងតាំង កូនប្រសារបស់ខ្លួនម្នាក់ដែលមានឈ្មោះថា Jared Kushner ក្នុងការទទួលតំណែងជា មន្ត្រីទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមាន។ ការសម្រេចខាងលើអាចជួយឲ្យលោក ដូណាល់ ត្រាំ ទទួលបានជោគជ័យនៅក្នុងការដឹកនាំប្រទេសមហាអំណាចទីមួយលើពិភពលោក។ កូនប្រសារទើបតែមានវ័យ៣៥ឆ្នាំធ្លាប់បានដើរតួយ៉ាងសំខាន់កាលពីពេលការ ប្រកួតប្រជែងការឃោសនាការបោះឆ្នោតអាមេរិកនាពេលកន្លងមកនោះនឹងទទួលបានការងារថ្មីមួយនៅសេតវិមានទទួល ... Read More »
បែកធ្លាយភស្តុតាងអនុប្រធានាធិបតីហ្វុីលីពីនមានគម្រោងធ្វើរដ្ឋប្រហារ
គណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ឌុយ ទែរតេ នឹងធ្វើការស្រាវជ្រាវករណីបែកធ្លាយសារអេឡិចត្រូនិកដែលមានអត្ថន័យពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីរបស់អនុប្រធានាធិបតីលោកស្រី Leni Robredo។ ខ្លឹមសារនៅក្នុងសារអេឡិចត្រូនិកបានបង្ហោះលើបណ្តាញសង្គមដែលឈ្មោះថា «LeniLeaks» ក្នុងគោលដៅអំពាវនាវដល់ពលរដ្ឋគាំទ្រអនុប្រធានាធិបតី Leni Robredo ក្រោកឈរឡើងធ្វើមហាបាតុកម្ម ប្រឆាំងនឹងប្រធានាធិបតី ឌុយទែរតេ ។ ... Read More »
វិភាគព័ត៌មានអន្តរជាតិ៖ ចិនអនុវត្តសង្គ្រាមព័ត៌មានដើម្បីគ្រប់គ្រងសមុទ្រចិនភាគខាងត្បូង
គេហទំព័រ Freebeacon និង Asia Times កាលពីថ្ងៃទី១០ ខែមករា បានដកស្រង់ សម្តីអ្នកឯកទេស Sun Tzu បញ្ជាក់ថា ចិន កំពុងតែអនុវត្តយុទ្ធសាស្ត្រសង្គ្រាមព័ត៌ មាននៅក្រៅប្រទេសដូចជាផ្នែកមួយនៃការ ... Read More »
អាមេរិកដាក់ទណ្ឌកម្មមន្ត្រីការបរទេសរុស្ស៊ីជាច្រើនរូប
កាលពីថ្ងៃទី៩ ខែមករា ក្រសួងហិរញ្ញ វត្ថុអាមេរិកបានប្រកាសថា លោក Alexander Bastrykin អ្នកឯកទេសស្រាវជ្រាវ របស់រុស្ស៊ី និងមន្ត្រី៤រូបផ្សេងទៀតរបស់ រុស្ស៊ីបានដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌ កម្មថ្មីរបស់អាមេរិកដោយរងការចោទ ប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស។ ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីរុស្ស៊ីដែលរងការដាក់ទណ្ឌកម្មពីអាមេរិករួម ... Read More »
ជាងភ្លើងម្នាក់ជាប់ចោទចាប់រំលោភអ្នក សម្អាតបន្ទប់រហូតមានផ្ទៃពោះ៥ខែទើបបែកការណ៍
ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធចាប់រំលោភនារីម្នាក់រហូតមានផ្ទៃពោះ៥ខែដែលការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីសមត្ថកិច្ច ទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលនារីរងគ្រោះប្តឹងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៧ និងក្រោយពីនារីរងគ្រោះបាន ទម្លាយរឿងប្រាប់ឪពុកម្តាយ ។ តាមរបាយការណ៍នគរបាលព្រហ្ម ... Read More »
ចូលដណ្តឹងអូនហើយម្តេចប្រុសត្រាណត្រើយ មិនចូលរោងការ?
ខេត្តកំពង់ចាម ៖ ពិធីរៀបអាពាហ៍ ពិពាហ៍មួយបានក្លាយជាពិធីជប់លៀងនៅគ្រាដែលកូនកំលោះនិងក្រុមគ្រួសារមិនចូល រោងការ បើទោះបីជាបានភ្ជាប់ពាក្យត្រឹម ត្រូវតាមប្រពៃណីរួចរាល់ក៏ដោយ។ ហេតុ ការណ៍នេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋក្នុងភូមិកាលពីថ្ងៃទី៩ ខែ មករា ឆ្នាំ២០១៧ នៅភូមិត្រពាំងឈូក ឃុំ តាអុង ... Read More »
គ្លីនិគសែនសុខសាន្តត្រូវបានលោក សុខកែវ បណ្ឌិត ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចបិទទ្វារ
ប៉ោយប៉ែតៈ បន្ទាប់ពីមានពាក្យបណ្តឹងពីសាច់ញាតិ ស្ត្រីរងគ្រោះដោយសារពស់ចឹកស្លាប់ក្នុងគ្លីនិកនាពេលកន្លងមកនោះ មន្ទីរសម្រាកព្យាបាល សែនសុខសាន្ត មានទីតាំងស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានបិទទ្វារកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៧ ក្រោមការដឹកនាំដោយលោក ... Read More »
ជនជាតិវៀតណាម១៣នាក់ធ្វើការខុសច្បាប់នៅខណ្ឌមានជ័យត្រូវបានចាប់ខ្លួន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧ កម្លាំងនគរបាលនៃនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយក ដ្ឋាននគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្ដប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាម១៣នាក់ទៀត ក្នុងនោះមានស្រី ៧នាក់ ដែលលួចស្នាក់នៅដោយគ្មាន លិខិតឆ្លងដែន ដោយស្នាក់នៅនិងធ្វើការគ្មានច្បាប់អនុញ្ញាត ... Read More »
ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តប៉ៃលិនធុំក្លិនមិនសូវស្រួល
លោក ទុំ ណូ ប្រធានសាខាគយខេត្តប៉ៃលិន រងការរិះគន់ថាឃុបឃិតជាមួយឈ្មួញនាំចូលទំនិញគេចពន្ធធ្វើឲ្យបាត់បង់ថវិកាជាតិក្នុងមួយខែៗរាប់សិបម៉ឺនដុល្លារ។ ក្រុម ឈ្មួញបានបង្ហើបថា លោក ទុំ ណូ ប្រធានសាខាគយខេត្តប៉ៃលិនមិនបានឃុបឃិតជាមួយឈ្មួញដោយផ្ទាល់ទេ គឺបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទរបស់ខ្លួនសហការផ្ទាល់ជា មួយឈ្មួញ ហើយរូបគេជាអ្នកសម្រេចចិត្តលើកិច្ចការសំខាន់ៗ។ ដូចនេះបើរឿងណា ... Read More »
បាត់កូនកន្លះខែមិនឃើញចូលផ្ទះកាន់រូបថតមកប្តឹងសមត្ថកិច្ចឲ្យជួយរក
ភ្នំពេញ ៖ ស្រី្តវ័យចំណាស់ម្នាក់បានកាន់ រូបថតកូនប្រុសមួយសន្លឹកមកប្តឹងនគរបាល ប៉ុស្តិ៍ផ្សារអូរឫស្សី២ ខណ្ឌ៧មករាឲ្យជួយ រកបន្ទាប់ពីបាត់ពីផ្ទះអស់រយៈពេលកន្លះខែមកហើយមិនដឹងទៅណានិងមិនឃើញវិលត្រឡប់មកផ្ទះវិញដោយយកទៅជាមួយ ម៉ូតូមួយគ្រឿងផង ។ ស្រ្តីរូបនេះឈ្មោះ យស សុខ អាយុ៦៥ ឆ្នាំ មានទីលំនៅផ្ទះលេខ២៣៤ ... Read More »
ACU នឹងចាត់ការនគរបាលចរាចរយកលុយ ខុសច្បាប់តាមផ្លូវ
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ(ACU)បានព្រមានចាត់វិធានការ ចំពោះកងកម្លាំងនគរបាលចរាចរទាំងឡាយ ណាធ្វើសកម្មភាពទាមទារយកប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ ។ លោកទេសរដ្ឋមន្ត្រី ឱម យិុនទៀង ថ្លែង ថា ... Read More »
រណ្តៅដីឈ្មួញ កែវ សុវណ្ណ នៅឃុំព្រៃព្នៅស្រុកពារាំងបង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភ
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋឃុំព្រៃព្នៅ ស្រុកពារាំងកំពុងកើតទុក្ខមិនសុខចិត្តករណីរណ្តៅដី របស់ឈ្មួញកែវសុវណ្ណ មានជម្រៅ ជ្រៅៗដែលធ្វើឲ្យប៉ះពាល់ដល់ដីស្រែរបស់ ពួកគាត់នៅក្បែរៗនោះ ។ អាជ្ញាធរមាន សមត្ថកិច្ចបានចុះពិនិត្យបានត្រឹមផ្អាកសកម្មភាពតែប៉ុណ្ណោះ ។ លោក ជា កក្កដា ... Read More »
ពលរដ្ឋកម្ពុជា-ឡាវតាមព្រំដែនប្រើប្រាស់ បណ្ណព្រំដែនសម្រាប់ជាឯកសារផ្លូវការឆ្លងកាត់ព្រំដែនចាប់ពីពេលនេះ តទៅ
ខេត្តស្ទឹងត្រែង ៖ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាកម្ពុជាបានប្រកាសថា រាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលឡាវបានឯក ភាពគ្នាដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនប្រើប្រាស់បណ្ណព្រំដែន សម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូល ឆ្លងកាត់ព្រំដែនតាមច្រកទ្វារព្រំដែនប្រទេស ទាំង២ចាប់ពីខែមករា ... Read More »
ឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនប្រុស ស្រី៣នាក់ និងថ្នាំញៀន៥កញ្ចប់ធំ ៥កញ្ចប់តូច
ភ្នំពេញៈ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់ដោយជាប់ពីបទជួញដូរគ្រឿងញៀនកាលពីម៉ោង០៩និង៥០នាទីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០១៥ ក្រុម០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្នុងប្រតិបត្តិការណ៍បង្ក្រាបជនសង្ស័យខាងលើដឹកនាំផ្ទាល់ដោយលោក វរះសេនីយ៍ឯក ម៉ក់ ហុង ... Read More »
នគរបាលជាតិជំរុញឲ្យក្រុមហ៊ុនទូរស័ព្ទលក់ស៊ីមតម្រូវឲ្យអតិថិជនមានឯកសារ ឬអត្តសញ្ញាណបណ្ណ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើការគ្រប់គ្រងសន្តិសុខជាតិ តាមរយៈការប្រើប្រាស់ បណ្តាញទូរគមនាគមន៍ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្តីទី នៃអគ្គស្នងការនគរបាលជាតិ ... Read More »
កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌ៧មករា ធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះ មាន លាភ
ភ្នំពេញ: កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខណ្ឌ៧មករាធ្វើការចុះបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់ មាន លាភ ជាន់ទី១បន្ទប់លេខ១Bនិងឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់នៅវេលាម៉ោង៤ថ្ងៃទី១០ខែមករា ឆ្នាំ២០១៧ ផ្លូវលេខ១៣៤នៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំកម្លាំងដោយលោក វរ:សេនីយ៍ទោ អីុវ ... Read More »
អាវុធហត្ថខេត្តបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនឃាត់មនុស្ស២នាក់រួមនិងវត្ថុតាង
ខេត្តកំពង់ឆ្នាំង៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន២នាក់ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ ហេតុការណ៏បង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទ្រាឃុំស្រែថ្មីស្រុករលាប្អៀខេត្តកំពង់ឆ្នាំង។ ស្ថិតក្នុងប្រតិបត្តការបង្ក្រាបនេះ សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលឈានដល់ការបង្ក្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងពីរនាក់ខាងលើនេះ ... Read More »
ផ្តន្ទាទោសជនជាតិម៉ុងហ្គោលពីរនាក់ ដាក់ពន្ធនាគារ៨ឆ្នាំ ពីបទក្លែងលិខិតឆ្លងដែនលួចបើកគណនីធនាគារធំៗនៅកម្ពុជា
ភ្នំពេញ:លោក អ៊ី ថាវរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសបុរសជនជាតិម៉ុងហ្គោលពីរនាក់ ដាក់ពន្ធនាគារ៨ឆ្នាំនិងពិន័យ៤លានរៀល ពាក់ព័ន្ធបទល្មើស ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយប្រើលិខិតឆ្លងដែនក្លែងក្លាយ លួចបើកគណនីនៅតាមធនាគារធំៗ ក្នុងប្រទេសកម្ពុជា ... Read More »
ប្តីដែលវាយប្រពន្ធរហូតដល់ស្លាប់ ត្រូវតុលាការឃុំខ្លួន , ប្រឈមជាប់គុក៧ឆ្នាំទៅ១៥ឆ្នាំ
ភ្នំពេញ៖ ទីបំផុត ប្តីដែលវាយប្រពន្ធរហូតដល់ស្លាប់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។ ប្រភពព័ត៌មាន បញ្ជាក់ថា ប្តីរូបនេះ ត្រូវបានលោក ហោ ... Read More »
ច្រមុះធុនត្រាលោកស្រីអភិបាលស្រុកអូរជុំខ្ទេចទាំងស្រុង ខណ:ពន្លះជំហៀងណាវ៉ារ៉ាក្នុងផ្លូវអាទិភាព
ខេត្តរតនគិរី៖ រថយន្តសេរីទំនើប ម៉ាកធុនត្រាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC.9217 ដែលត្រូវបានគេស្គាល់ឈ្មោះ ហឿង ខឿង អភិបាលស្រុកអូរជុំ បើកបរខុសបទដ្ឋានបច្ចេកទេសល្មើសនឹងច្បាប់ចរាចរណ៍ក្នុងផ្លូវបែកជាបួន បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅបណ្តាលក្រុងបានលុង។ ហេតុការណ៍ភ្ញាក់ផ្អើលគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១២នឹង១០ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ... Read More »
ក្រុមចោរប្លន់អាកា៨នាក់ប្រឈមចំណាត់ការផ្លូវច្បាប់
ភ្នំពេញ៖ក្រុមចោរប្លន់អាកា៨នាក់ដែលប្លន់ថៅកែលក់ស្រូវនៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យប្រជាការពារម្នាក់ស្លាប់នោះ ត្រូវបានសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ លោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ពោលគឺកំពុងធ្វើការសាកសួរ ... Read More »
លោក អ៊ាត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវបានតែងតាំង ជាប្រធានមន្ទីរ ជំនួសលោក ឌិន គឹម ដែលត្រូវចូលនុវត្តន៍
ខេត្តប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនរសៀលថ្ងៃទី០៩ មករា ឆ្នាំ២០១៧ មានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក សួន រចនា រដ្ឋលេខាធិការ និងជាតំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច