ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ ... Read More »
ទីបំផុត! ករណីរថយន្តម៉ាក MAZDA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BG-0265 ដែលបេីកបង្កបាតុភាពតាមដងផ្លូវសាធារណៈ ២កន្លែងផ្សេងគ្នា ត្រូវសមត្ថកិច្ចនាំយកមកវាស់កម្ពស់ហើយ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ ទួន បញ្ញាឧត្តម ដែលបានបេីកបររថយន្តបង្កបាតុភាពតាមដងផ្លូវសាធារណៈ ២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ១៤:១០នាទីរសៀល ... Read More »
រថយន្តកុងតឺន័របុកកិនអូសយុវជនម្នាក់បណ្តាលឱ្យស្លាប់ទាំងព្រឹក
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មខណៈជិះម៉ូតូតាមដងផ្លូវត្រូវបានរថយន្តកុងតឺន័របេីកបុកពីក្រោយកិនអូសកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៣ នៅចំណុចមុខផ្សារត្រពាំងថ្លឹង តាមបណ្តោយផ្លូវចោមចៅ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះឆាន់ តុលា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរជាសិស្សស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ... Read More »
ខឹងជីដូនមិនឱ្យដេកមុខផ្ទះទាញដែកទីបវាយបណ្ដាលឱ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តបាត់ដំបង ៖ នៅថ្ងៃសុក្រទី២៦ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១០និង៥០នាទីនៅចំណុច ក្រុម ទី០៤ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្ម គោល ខេត្ត បាត់ដំបង ... Read More »
ឪពុកម្ដាយនាំកូនប្រុសស្រីទៅអង្គុយលេងក្នុងក្យូសជិតវត្តបហ៊ុយមាត់ស្ទឹងរួចរវល់នាំគ្នាហូបជួបជុំបងប្អូនបាត់កូន២នាក់ហើយរកកូនឃើញលង់ទឹកស្ទឹងស្លាប់
ខេត្តប៉ៃលិន៖ យោងតាមប្រភពពីមន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានក្រុងប៉ៃលិនបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៣០នាទី មានករណីក្មេងលង់ទឹកស្លាប់ចំនួន០២នាក់ស្រី០១នាក់ នៅចំណុចក្រោយក្យូសវត្តបហ៊ុយ ស្ថិតក្នុងភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្មេងប្រុសស្រីដែលលង់ទឹកបាត់បង់ជីវិតនោះមានឈ្មោះដូចខាងក្រោម៖ ទី១-ជនរងគ្រោះឈ្មោះ ... Read More »
“ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា “ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា
ភ្នំពេញ ៖ តបតាមការសូមយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ (Droupadi Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ... Read More »
ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ... Read More »
Update ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២
ភ្នំពេញ ៖ នៅរសៀល ថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ ... Read More »
នាចុងសប្តាហ៍នេះយន្តហោះដឹកអ្នកដំណើរ C919 ផលិតដោយប្រទេសចិន នឹងហោះហើរ ពាណិជ្ជកម្មលើកដំបូង
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា កម្មវិធីរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានបង្ហាញនៅថ្ងៃសុក្រនេះថា ក្រុមហ៊ុនកំពុងត្រៀមខ្លួនធ្វើប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មលើកដំបូង នៃយន្តហោះដឹកអ្នកដំណើរ C919 ... Read More »
សមត្ថកិច្ចបញ្ជូនខ្លួនឃាតកចាក់សម្លាប់ប៉ូលិសនៅបុរីកីឡា ទៅតុលាការហើយ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌ៧មករា បានបញ្ជូនខ្លួនជនសង្ស័យជាឃាតក ទៅកាន់សាលដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា កម្លាំងជំនាញបានបេីកការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ... Read More »
សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានប្រើប្រាស់ប្រព័ន្ធអាវុធជាង ៦០០ ប្រភេទសម្រាប់សមយុទ្ធបាញ់គ្រាប់ពិត
ប្រព័ន្ធសព្វាវុធជាង 600 រួមទាំងយន្តហោះចម្បាំងចុងក្រោយបំផុត រថក្រោះ និងយន្តហោះគ្មានមនុស្សបើក ហើយទាហានកូរ៉េខាងត្បូង និងអាមេរិក 2,500 នាក់បានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំបំផុតមិនធ្លាប់មាន។ យោងតាមសារព័ត៌មាន Korea Times សមយុទ្ធរួមគ្នារវាងអាមេរិក នឹងកូរ៉េខាងត្បូងទើបតែចាប់ផ្តើមនៅថ្ងៃទី២៥ ឧសភា។ ... Read More »
អ្នកលក់ភេសជ្ជៈតាមកង់បីម្នាក់បន្លំលក់គ្រឿងញៀនត្រូវអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណបញ្ជូនជនសង្ស័យម្នាក់លក់ភេសជ្ជបន្លំលក់គ្រឿងញៀន ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានអោយដឹងថាកាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី២៥ ខែឧសភា ២០២៣បានដឹកនាំកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បេីកប្រតិបត្តិការបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ... Read More »
លទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងកម្ពុជា និងប៉ូឡូញ
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មានថា : នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ចែម វីទ្យា ... Read More »
ម្ចាស់មេដាយមាសអូឡាំពិក Damian Warner ចង់បំបែកកំណត់ត្រាពិភពលោក
កីឡាករ Damian Warner បានបន្តដំណើរស្វែងរកកំណត់ត្រាថ្មីដើម្បីក្លាយជាអត្តពលិកល្អបំផុតក្នុងប្រវត្តិសាស្ត្រអស់រយៈពេលជាងមួយទសវត្សរ៍ ហើយមេដាយមាសអូឡាំពិករបស់គាត់នៅទីក្រុងតូក្យូគឺគ្រាន់តែជាគោលដៅមួយប៉ុណ្ណោះដែលជាអំណោយជួយឲ្យកាន់តែល្អនៅផ្លូវខាងមុខ។ បន្ទាប់ពីរបួសសរសៃពួរដ៏គួរឱ្យសោកស្ដាយបានធ្វើឱ្យគាត់ធ្លាក់ចេញពីការប្រកួតជើងឯកពិភពលោកកាលពីខែកក្កដាឆ្នាំមុន កីឡាករសញ្ជាតិកាណាដាវ័យ៣៣ឆ្នាំដែលនៅចុងសប្តាហ៍នេះនឹងព្យាយាមពង្រីកកំណត់ត្រានៃការទទួលជ័យជម្នះរបស់គាត់នៅឯ Hypo-Meeting ក្នុងទីក្រុង Gotzis ប្រទេសអូទ្រីសដល់ទៅ៧ដង ហើយគ្រូបង្វឹកលោក Gar Leyshon ជឿជាក់ថា ... Read More »
ឃុំខ្លួនឧក្រិដ្ឋជនគ្រឿងញៀនដាក់ពន្ធនាគារជាបណ្តោះអាសន្នពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត២០០គីឡូក្រាម
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនជិត២០០គីឡូក្រាម។ សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ... Read More »
អតីតខ្សែបម្រើ Barcelona និងអេស្ប៉ាញ Andres Iniesta នឹងចាកចេញពីក្លិប Vissel Kobe
អតីតខ្សែបម្រើ Barcelona និងអេស្ប៉ាញ កីឡាករ Andres Iniesta នឹងចាកចេញពីក្លិប Vissel Kobe បន្ទាប់ពីរយៈពេល៥ឆ្នាំនៅក្លិបលីកកំពូលជប៉ុនមួយនេះ។ កីឡាករវ័យ៣៩ឆ្នាំនឹងលេងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុមនៅថ្ងៃទី១ ខែកក្កដា ពាក់កណ្តាលនៃរដូវកាល J-League។ Iniesta ... Read More »
ឃុំខ្លួនថៅកែដីឡូត៍ឈ្មោះ គឹម ចាន់រតនា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.កំហែងយក និងគំរាមកំហែងហែកកេរ្តិ៍
ភ្នំពេញ ៖ ថៅកែដីឡូត៍ឈ្មោះ គឹម ចាន់រតនា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ពីបទកំហែងយក និងគំរាមកំហែងហែកកេរ្តិ៍។ ថៅកែរកស៊ីពុះដីឡូត៍លក់ម្នាក់នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៤ ... Read More »
អ្នកទស្សនា និងកីឡាករបង្ហាញការគាំទ្រ ក្រោយ Vinicius Jr រងការរើសអើងជាតិសាសន៍
កីឡាករ និងអ្នកគាំទ្ររបស់ Real Madrid បានបង្ហាញការគាំទ្រចំពោះខ្សែប្រយុទ្ធ Vinicius Jr ខណៈដែលពួកគេបានផ្តួលក្រុម RayoVallecano ២–១ កាលពីរំលងអធ្រាត្រថ្ងៃទី២៥ ឧសភា នៅកីឡដ្ឋានBernabeu ។ ជ័យជម្នះនេះគឺជាការប្រកួតដំបូងរបស់ក្លិបចាប់តាំងពីខ្សែប្រយុទ្ធប្រេស៊ីលរូបនេះត្រូវបានបំពានលើជាតិសាសន៍នៅឯក្លិប ... Read More »
មកដឹងពីចំនួនសត្វកម្រ ៤ ប្រភេទនេះ តើវាមានចំនួនប៉ុន្មាន?
ភ្នំពេញ ៖ មកដឹងពីចំនួនសត្វកម្រ ៤ ប្រភេទនេះ តើវាមានចំនួនប៉ុន្មាន? នេះជាការលើកឡើង របស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៦ ខែឧសភា ... Read More »
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារនាំយកអំណោយ ចុះសួរសុខទុក្ខ អតីតសមាជិក ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារនាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ... Read More »
លោក គួច ចំរើន ៖ ផ្តាំផ្ញើលោកស្រីអភិបាលរងស្រុកថ្មី ប្រើប្រាស់ឱ្យអស់សមត្ថភាព និងបទពិសោធន៍ក្នុងការចូលរួមដឹកនាំ ចាត់ចែង ដើម្បីអនុវត្តតាមតួនាទី ភារកិច្ច
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ... Read More »
រសៀលនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មុននឹងចូលរួមប្រកួតចាប់ពីថ្ងៃទី ៣-៩ មិថុនា ខាងមុខ
ភ្នំពេញ៖ នៅរសៀល ថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ... Read More »
សម្តេចម៉ែន សំអន និងលោក ឌ័ន ហុងហ្វុង (Doan Hong Phong)ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងវិស័យអធិការកិច្ច
ហាណូយ÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋ សភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឌ័ន ហុងហ្វុង (Doan Hong Phong) សមាជិកមជ្ឈិមបក្ស អគ្គាធិការ ... Read More »
កូរ៉េខាងត្បូងបង្ហាញពីមហិច្ឆតា អវកាស ក្រោយបាញ់បង្ហោះគ្រាប់រ៉ុក្កែតផលិតក្នុងស្រុកដោយជោគជ័យ
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវគ្រាប់រ៉ុក្កែតនូរី (Nuri) ដែលផលិតក្នុងស្រុក ហើយបានដាក់ផ្កាយរណបដែលកំពុងដំណើរការទៅកាន់គន្លងតារាវិថី ដែលនេះជាជំហានឆ្ពោះទៅមុខដ៏សំខាន់នៃកម្មវិធីអវកាសដែលកំពុងរីកចម្រើនរបស់ប្រទេស។ នេះគឺជាការបាញ់បង្ហោះលើកទី ៣នៃគ្រាប់រ៉ុក្កែត ... Read More »
សម្ដេចតេជោ ហ៊ុន សែន ៖ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវដល់កម្មករកម្មការិនីជាថ្មីម្តងទៀត ឱ្យរួបរួមគ្នាការពារសន្តិភាព និងស្ថិរភាព នយោបាយដែលជាគន្លឹះនៃការអភិវឌ្ឍ។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ... Read More »
នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យនាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនចប់អាណត្តិ និងនាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ វរសេនីយ៍ឯក SHALIMAR R IMPERIAL នាយការិយាល័យអនុព័ន្ធយោធាហ្វីលីពីនប្រចាំកម្ពុជាចប់អាណត្តិ និង វរនាវីឯក ... Read More »
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងក្លាយទៅជាសង្គ្រាមរុំារ៉ៃ អូសបន្លាយ រាប់ទសវត្សរ៍
សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី២៦ ខែឧសភាឆ្នាំ២០២៣ អតីតប្រធានាធិបតីរុស្ស៉ី និងជាមនុស្សជំនិតម្នាក់របស់លោក ពូទីន គឺលោក Dmitry Medvedev បាននិយាយថា សង្រ្គាមអ៊ុយក្រែនអាចនឹងអូសបន្លាយពេលរាប់ទសវត្សរ៍ ហើយដែលការប្រយុទ្ធគ្នារយៈពេលយូរនេះអាចនឹងលាយឡំជាមួយបទឈប់បាញ់។ លោក Dmitry ... Read More »
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តន៍គោលនយោបាយថ្មី សម្រាប់ស្រ្តីមានផ្ទៃពោះឱ្យទទួលបានអត្ថប្រយោជន៍
ភ្នំពេញ ៖នសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តន៍នូវគោលនយោបាយថ្មី ចំពោះស្ត្រីពពោះ និងឆ្លងទន្លេគឺត្រូវផ្លាស់ប្ដូរ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ ... Read More »
សូមប្រុងប្រយ័ត្នថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖ អ្នកឆ្លងថ្មី ១០នាក់, គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី អ្នកឆ្លងថ្មី ១០នាក់, គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ... Read More »
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ សមត្ថកិច្ចកម្ពុជា បន្តទទួលបណ្តឹងបាន ២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១១នាក់
ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១១នាក់ នេះបេីគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី២៣ ដល់វេលាម៉ោង ... Read More »