ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ខេត្តព្រៃវែងជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត

ខេត្តព្រៃវែង៖ ខេត្តព្រៃវែងជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ។ នេះបើតាមការលើកឡើង ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសបាក់ជើងខាងស្តាំ

ភ្នំពេញ៖ ដោយសារតែបើកបររថយន្តពុំមានការប្រុងប្រយ័ត្នបង្កឱ្យបុរសម្នាក់រងរបួសបាក់ជើងខាងស្ដាំក្នុងខណៈដែលអ្នកបើករថយន្តបង្កហេតុជ្រុលទៅបុកបុរសម្នាក់កំពុងតែជិះម៉ូតូតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នៅចំណុចមុខធនាគារABA ក្បែរទីស្ដីការគណៈរដ្ឋមន្ត្រីស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើករថយន្តម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ... Read More »

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឧត្តមសេនីយ៍ត្រី Win Ko Ko អនុព័ន្ធយោធាបញ្ចប់អាណតិ្តនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី Win Ko ... Read More »

រថយន្តកុងតឺន័រសណ្ដោងរុឺម៉កបើកមិនប្រកាន់ស្ដាំទៅបុករថយន្តកុងតឺន័រដូចគ្នាដែលបើកបញ្ច្រាសគ្នារងរបួសមនុស្សម្នាក់

ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័របើកមិនប្រកាន់ស្ដាំទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាប។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៩និងលេខ១៤០ ក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា បុរសដែលបើករថយន្តបង្កហេតុមានឈ្មោះហែម ហុង  អាយុ៥១ឆ្នាំ ... Read More »

រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៤នាក់ទៀត ដែលជាបុគ្គលិក និងអ្នកចូលហាង Pedro និងហាង Zando

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤នាក់ថែមទៀត ដែលជាបុគ្គលិករបស់ហាង Pedro និងជាអ្នកចូលហាង Zando (បឹងកេងកង) និង ... Read More »

កូវីដ-១៩នៅតែបន្តឆ្លងដល់កីឡាករក្នុងស្ថាប័នបាល់បោះអាមេរិកNBA

ក្រុម Toronto Raptors បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមបាល់បោះក្នុងស្ថាប័ន NBA មួយនេះបានក្លាយជាក្រុមចុងក្រោយបង្អស់ដែលរងការរីករាលដាលដោយជំងឺកូវីដ-១៩ ដោយមានកីឡាករ៣នាក់ធ្វើតេស្តវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់ Marca កាលពីថ្ងៃ៨ ធ្នូម្សិលមិញ ។ ក្រុម Toronto Raptors ... Read More »

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំកំពូល ACMECS លើកទី៩ និងចូលរួមកិច្ចប្រជុំ CLMV លើកទី១០ តាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ អញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូ។  យោងតាមប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ... Read More »

បើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូរបួសធ្ងន់២នាក់

ភ្នំពេញ៖ រថយន្តហាយឡេនឌ័របើកបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានដឹងថា  រថយន្តម៉ាកហាយឡេនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BC-6802បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាជាមួយម៉ូតូម៉ាកអុិចសង់ទ័រ ... Read More »

សង្ខារពិតជាមិនទៀងមែន!! បេីកឡំប្រឺតាលឿនពេកធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្របណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ

ភ្នំពេញ ៖​ ពិតជាគួរឲ្យអាណោចអាធ័មខ្លាំងណាស់ ខណៈដែលបុរសម្នាក់បានបាក់កស្លាប់ភ្លាមៗក្រោយពីបើកឡំប្រឺតាលឿនពេកមិនប្រយ័ត្នបណ្ដាលឲ្យធ្លាក់ជង្ហុកក្រឡាប់អូសជាច្រើនម៉ែត្រ​ កាលពីវេលាម៉ោង៨​ និង៣០នាទីយប់​ ថ្ងៃអង្គារទី៨​ ខែធ្នូ​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់ព្រែកឯង​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។ សពជនរងគ្រោះមានឈ្មោះ​ សុន​ ... Read More »

ប្រទះឃើញពស់ថ្លាន់ធំមួយក្បាលលូនចេញក្នុងបឹងកំប្លោកប្រជាពលរដ្ឋចាប់ដាក់ក្នុងទ្រុង

ភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល១៤គីឡូក្រាម ត្រូវបានគេប្រទះឃើញលូនកាត់តាមផ្លូវប្រហែលទើបចេញពីទឹកបឹងកំប្លោកត្រូវបានប្រជាពលរដ្ឋចាប់ដាក់ក្នុងទ្រុងដើម្បីទុកឱ្យអ្នកអភិរក្សសត្វមកទទួលយកទៅមើលថែ។ បង្កភាពការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្បែរវត្តតិក្ខប្បញ្ញោក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល ១៤គីឡូក្រាមនេះ កំពុងលូនចេញពីក្នុងទឹកបឹងកំប្លោកក្បែរវត្តតិក្ខប្បញ្ញោភ្លាមៗនោះប្រជាពលរដ្ឋបានហៅគ្នាមកជួយចាប់ដាក់ក្នុងទ្រុងហើយក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យដើម្បីយកពស់មួយក្បាលនេះប្រគល់ឲ្យខាងអភិរក្សយកទៅមើលថែ។ ពេលកម្លាំងសមត្ថកិច្ចមូលដ្ឋាន ... Read More »

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រីបរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ញ៉ឹក ស៉ីម បរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ... Read More »

ក្រសួងសុខាភិបាល៖ អ្នកដែលទៅហាងលក់ទំនិញ Zando និងPEDRO អញ្ជើញរួសរាន់មកធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខាភ្នំពេញ

ភ្នំពេញ៖ នៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកដែល បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ-១៩ សុទ្ធតែធ្លាប់បានទៅហាងលក់ទំនិញ Zando ដែលមានអាសយដ្ឋានស្ថិត នៅផ្លូវត្រសក់ផ្អែម ... Read More »

ទោះអូនធ្វើតេស្តវិជ្ជមានកូវីដ-១៩ក៏បងសុខចិត្តរៀបការជាមួយអូនដែរ (មានវីដេអូ)

ឥណ្ឌា៖ ការកំណត់យកថ្ងៃណាមួយសម្រាប់រៀបចំកម្មពិធីមង្គលការគឺជារឿងសំខាន់បំផុតមួយសម្រាប់ពលរដ្ឋមួយចំនួនដែលមានជំនឿលើរឿងជោគជាតារាសីព្រោះពួកគេយល់ឃើញថា បើពួកគេបានរៀបការចំថ្ងៃលាភថ្ងៃហេងនោះជីវិតរបស់ប្តីប្រពន្ធក្រោយរៀបការរួចនឹងមានសំណាងល្អរកស៊ីមានបានពេញមួយជីវិតផងដែរ។ ដោយសារតែការឲ្យតម្លៃចំពោះថ្ងៃរៀបការស្របពេលដែលប្រជាពលរដ្ឋទាំងអស់នៅលើភពផែនដីនេះកំពុងតែភ័យខ្លាចនឹងជំងឺកូវីដ-១៩នោះ កម្មពិធីរៀបការមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈកូនក្រមុំនិងកូនកំលោះសុទ្ធតែបានពាក់ឈុតសម្រាប់ការពារមេរោគ ជំនួសឲ្យឈុតសំលៀកបំពាក់ប្រពៃណីដែលកូនកំលោះកូនក្រមុំទូទៅធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែងនៅក្នុងរដ្ឋ Rajasthan ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី ... Read More »

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បន្តនាំយកអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅផ្ដល់ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទីទ័លក្រ ព្រមទាំងផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយរបស់លោក ឧត្ដមសេនីយ៍ឯក ... Read More »

ក្រសួងមហាផ្ទៃ បាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ ក្នុងអគារធ្វើការទាំងអស់ក្នុងទីស្តីការក្រសួង

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា អនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការស៊ីវិល នគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបំរើការងារក្នុងបរិវេណទីស្ដីការក្រសួង និងដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ នាព្រឹកថ្ងៃអង្គារ ... Read More »

តើបុគ្គលរូបណាទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុនគេបង្អស់លើពិភពលោក

គិតមកដល់ម៉ោង៧និង៣០នាទី តាមគេហទំព័រ Worldometer នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុបដល់ទៅជាង៦៨លាននាក់ និងស្លាប់ជាង១,៥៥លាននាក់។ ពលរដ្ឋនៅលើពិភពលោក ទន្ទឹងរង់ចាំវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រើប្រាស់ជាផ្លូវការ ហើយពេលនេះបានប្រើប្រាស់ហើយក្នុងប្រទេសមួយចំនួន។ តើបុគ្គលរូបណាជាមនុស្សទីមួយបានចាក់វ៉ាក់សាំងកូវីដ-១៩ ? អ្នកដែលទទួលបានវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោកគឺលោកយាយ Margaret Keenan អាយុ៩០ឆ្នាំ ... Read More »

លោកត្រាំក៏ទទួលចាក់វ៉ាក់សាំងការពារកូវីដ-១៩ជាសាធារណៈដែរ មិនអោយចាញ់អតីតប្រធានាធិបតីអាមេរិកនោះទេ

អាមេរិក៖ មន្រ្តីសេតវិមានអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះ​ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជាសាធារណៈ បន្ទាប់ពីអតីតប្រធានាធិបតីទាំងបីរូប រួមមាន លោក បារ៉ាក់ អូបាម៉ា, លោក ​ចច ដាប់ប៊ែលយូ ប៊ូស និងលោក ប៊ីល ... Read More »

ចៅក្រមអាមេរិកច្រានចោលច្បាប់ហាមប្រាមទិកតុករបស់លោកត្រាំ

ពេលថ្មីៗនេះ មានចៅក្រមទីពីរហើយរបស់អាមេរិកបានចេញសាលក្រមស្នើក្រសួងពាណិជ្ជកម្មអាមេរិកបញ្ឈប់ច្បាប់ហាមប្រាម បណ្តាញវីដេអូសង្គម ទិកតុក TikTok ។ កាលពីខែសីហា រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បាន ចេញបញ្ជាទប់ស្កាត់ទំនាក់ទំនង រវាងក្រុមហ៊ុនមេពីរផ្សេងគ្នារបស់ទិកតុក និង វីឆាត(TikTok និង ... Read More »

លោក ឃួង ស្រេង និងលោកស្រី បរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានចូលរួមបរិច្ចាគថវិកា ១០០លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ... Read More »

លោក កើត ឆែ និងលោកស្រី យុត សុវណ្ណរីដា ឧបត្ថម្ភថវិកា៥,០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី យុត សុវណ្ណរីដា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបរិច្ចាគថវិកា៥,០០០ដុល្លារ ... Read More »

គ្រួសារសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា តែងជួយគ្នាក្នុងគ្រាលំបាក គ្រប់កាលៈទេសៈ

ភ្នំពេញ៖សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក)នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះ គ្រួសារ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រួមមាន ទីប្រឹក្សា ស្ថាបនិក និង ថ្នាក់ដឹកនាំសមាជិកក្នុងគណៈកម្មាធិការទាំងអស់ ដែលបានបរិច្ចាគថវិកា សរុប២២៩០ដុល្លារ ចូលរួមជួយដល់ ... Read More »

អាមេរិក ជប៉ុន និងបារាំងគ្រោងធ្វើសមយុទ្ធរួម មានយុទ្ធសាស្ត្រការពារសម្ពន្ធមិត្ត

អាមេរិក ជប៉ុន និងបារាំងបានប្រកាសថា ប្រទេសទាំងបីនឹងធ្វើសមយុទ្ធរួមនៅដែនសមុទ្រជប៉ុន។ គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីបង្កើនសមត្ថភាពការពារសម្ពន្ធមិត្ត។ ទីតាំងដែលធ្វើសមយុទ្ធគឺស្ថិតនៅតំបន់កោះគ្មានមនុស្សរស់នៅ ។ តាមគម្រោង សមយុទ្ធនឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំ២០២១ គឺមានរយៈពេលជាង៥ខែខាងមុខទៀត។ អាមេរិក ជប៉ុន គឺមានទំនាក់ទំនងយោធាយ៉ាងស្អិតល្មួត ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងការពារជាតិរួម។ អាមេរិកនិងជប៉ុនតែងតែធ្វើសមយុទ្ធប្រចាំឆ្នាំ ... Read More »

ជនសង្ស័យម្នាក់​ជាប់ពាក់ព័ន្ធ​ករណីលួចអាគុយរថយន្តត្រូវនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ឃាត់ខ្លួន

ភ្នំពេញ​ ៖​ សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលច្បារអំពៅ២​ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់​កាលពីវេលាម៉ោង៣និង០០នាទី​រសៀល​ ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២០​ នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ ពាក់ព័ន្ធ​នឹងករណីលួចអាគុយរថយន្តគេ។ ​ លោក​ អ៊ុំ​ ... Read More »

សម្តេចតេជោ ហ៊ុន សែន ,មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែធ្នូឆ្នាំ២០២០សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបង្ហោះលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា , មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។ សម្ដេចបានថ្លែងបន្តថា បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ ... Read More »

សូមប្រុងប្រយ័ត្ន មេរោគ Facebook កំពុងវាយប្រហារនៅកម្ពុជា!

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា នៅពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសសង្កេតឃើញមានករណីចម្លងមេរោគក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមេរោគនោះមានឈ្មោះថា “Bist du es im Video?” ជាភាសាខ្មែរមានន័យថា “តើបុគ្គលក្នុងវីដេអូនេះ ពិតជាអ្នកមែនទេ?”។ មេរោគនេះត្រូវបានចែករំលែកតាមរយៈសារ ... Read More »

នគរបាលខេត្តកណ្តាល បំភ្លឺព័ត៌មាន! គណនីហ្វេសប៊ុកឈ្មោះ Ah Mey Mey បានធ្វើការបង្ហោះផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូន សាធារណជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមេត្តាជ្រាបថា គណនីហ្វេសបុកឈ្មោះ Ah Mey Mey បានធ្វើការបង្ហោះផ្សព្វផ្សាយលើគណនីហ្វេសបុករបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ ... Read More »

សមត្តកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១០:៥០នាទី កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកព្រៃនប់បានចុះបង្រ្កាបករណីគ្រឿងញៀនខុសច្បាប់មួយនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិតាអោងធំ ... Read More »

អភិបាលខេត្តស្វាយរៀង ជួបប្រជុំជាមួយប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាអំពីកិច្ចសហការរបស់រដ្ឋបាលខេត្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបប្រជុំជាមួយលោក ប្រាក់ ... Read More »

មជ្ឈមណ្ឌលវប្បធម៌ចិន ផ្តល់ម៉ាស់ ២មុឺន និងសម្ភារមួយចំនួន ជូនក្រសួងទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងទេសចរណ៍ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលអំណោយដ៏ថ្លៃថ្លាពីលោក ... Read More »

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមអោយ សារព័ត៌មាន សង្គមហ្វេសប៊ុក មេត្តាផ្សាយព័ត៌មានពិត និងមានវិជ្ជាជីវៈ អ្វីដែលល្អដល់សង្គម

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមចូលរួមសហការពីគ្រប់អង្គភាពដែលពាក់ព័ន្ធក្នុងការបង្ក្រាបរាល់បទល្មើសទាំងឡាយ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ទន្ទឹមនឹងនេះ ក៏មានបណ្តាសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើការសន្និដ្ឋានពីសកម្មភាពមិនល្អលើមន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលនាំឱ្យមហាជនមានការយល់ច្រឡំ និងបាត់ទំនុកចិត្តលើកងកម្លាំងមានសមត្ថកិច្ចដែលខិតខំក្នុងការស្រាវជ្រាវបង្ក្រាបជនល្មើស។ ឆ្លៀតក្នុងឱកាសនេះ លោក ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមឱ្យបណ្តាអ្នកសារព័ត៌មានមួយចំនួន ... Read More »