ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង៖ ឈីលី និងប្រេស៊ីលទទួលបានលទ្ធផលល្អ

ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅតំបន់អាមេរិកខាងត្បូងបានបញ្ចប់ហើយកាលពីព្រឹកមិញ ដោយមាន២ក្រុមទទួលបានលទ្ធផលល្អគឺក្រុមជម្រើសជាតិឈីលី និងក្រុមជម្រើសជាតិប្រេស៊ីល ដែលបានយកឈ្នះក្រុមភ្ញៀវប៉េរូ និងវេណេហ្ស៊ុយអេឡា។ ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងត្បូងឈីលីបានយកឈ្នះក្រុមភ្ញៀវប៉េរូក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Vidal ទាំង២គ្រាប់គឺនៅនាទីទី២០ និងនាទីទី៣៥។ លទ្ធផលនេះធ្វើក្រុមឈីលីមានឱកាសច្រើនក្នុងការប្រកួតបន្តដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះវេណេហ្ស៊ុយអេឡាក្នុងវគ្គជម្រុះបន្តទៀតនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ។ ... Read More »

ខ្លាំងប៉ះខ្លាំង! ព័រទុយហ្គាល់ប៉ះបារាំងក្នុងព្រឹត្តិការណ៍ National League យប់នេះ

ការប្រកួតពានរង្វាន់ UEFA National League ក្នុង League A នៅយប់នេះមានគូសុទ្ធតែខ្លាំងៗប្រកួតគ្នា ដោយមកពីប្រទេសល្បីៗខាងវិស័យបាល់ទាត់។ ជាមួយគ្នានោះគូសត្រូវចាស់ព័រទុយហ្គាល់នឹងបើកទ្វារស្វាគមន៍ក្រុមអតីតម្ចាស់ជើងឯកពិភពលោកបារាំង នៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ វិច្ឆិកានេះ។ ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ធ្វើបានល្អក្នុងប៉ុន្មានប្រកួតកន្លងទៅ ទាំងប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតពានរង្វាន់ ... Read More »

Neymar ប្តឹងក្រុម Barcelona ទារសំណង៤៤លានអឺរ៉ូ

មេធាវីរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ត្រូវបានគេរាយការណ៍ថា កីឡាកររូបនេះបានទាមទារឱ្យក្លិប Barcelona បង់លុយឲ្យរូបគេចំនួន៤៤ លានអឺរ៉ូនៅក្នុងដំណាក់កាលចុងក្រោយនៃជម្លោះផ្លូវច្បាប់រវាងភាគីទាំងពីរ។ កីឡាកររបស់ក្លិប Paris Saint-Germain រូបនេះក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ផងដែរទោះបីជាអ្នកតំណាងរបស់គាត់បានបដិសេធសេចក្តីសម្រេចកាលពីខែមិថុនាដែលបានមើលឃើញថា គាត់ត្រូវបង់ប្រាក់ចំនួន៦,៧ លានអឺរ៉ូដល់ក្លិបចាស់របស់គាត់ក៏ដោយ។ ការអះអាងទាំងនេះដែលត្រូវបានរាយការណ៍ថា Neymar ... Read More »

លោក Ole Gunnar Solskjaer នៅតែជា អាទិភាពបន្តដឹកនាំក្លិបManchester United

លោក Ed Woodward អនុប្រធានប្រតិបត្តិក្លិបបិសាចក្រហមបាននិយាយថា ក្លិប Manchester United នៅតែប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បច្ចុប្បន្ន។ ការអត្ថាធិប្បាយរបស់លោក Woodward នេះគឺមាននៅក្នុងរបាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុត្រីមាសទី១របស់ក្លិបដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ ... Read More »

ជាលើកដំបូង​លោកត្រាំទទួលស្គាល់ពីការបរាជ័យរបស់ខ្លួនចំពោះលោកបៃឌិន ក្នុងការបោះឆ្នោត

ជារឿងប្រសើរបំផុតដើម្បីបញ្ចប់ការបោះឆ្នោតនៅអាមេរិក​និងផ្លាស់ប្តូរអំណាច ដើម្បីឆ្ពោះទៅរកការផ្សះផ្សា រីកចម្រើន បញ្ចប់ការឆ្លងកូវីដ​-១៩ … ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ​បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃទី​១៣ខែវិច្ឆិកា​ថា លោក អាចនឹងបរាជ័យចំពោះលោកបៃឌិនក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ ខែវិច្ឆិកា​ ឆ្នាំ​២០២០។ ក្រោយការបោះឆ្នោត កាលពីថ្ងៃទី​៣ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ដូណាល់ ... Read More »

ឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀន ៨នាក់និងបន្តតាមចាប់បក្ខពួកច្រើននាក់ទៀត

ខេត្តព្រះវិហារ៖   ដោយអនុវត្តតាមបទបញ្ជា និងការណែនាំពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយ កម្លាំងនគរបាលក្រុងព្រះវិហារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ប្រណាក បានឃាត់ខ្លួនជនសង្ស័យ៨នាក់ ... Read More »

ឆក់បានហេីយរត់មិនរួចពលរដ្ឋស្ទាក់ចាប់បានជនសង្ស័យ២នាក់

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីនារីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋស្ទាក់ចាប់ជាប់វាយឡើងទ្រមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ច ចំណែកនារីរងគ្រោះដួលរងរបួសស្រាល។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ​២០២០​ នៅចំណុចក្បែររបងវត្តអង្គតាមិញ​ ស្ថិតក្នុងភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ ជនសង្ស័យទី១-ឈ្មោះម៉ែន សៀម ភេទប្រុស​ អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ... Read More »

ដុតបំផ្លាញចោលស្លាបនិងសាច់មាន់នាំចូលខូចគុណភាព ២,៩៨៨ គីឡូក្រាម

ខេត្តបាត់ដំបង៖  នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះលោក សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងនិង លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុង ពិធីដុតបំផ្លាញចោល ... Read More »

បាញ់ប្រហារគ្នា​រវាងឥណ្ឌានឹងប៉ាគីស្ថាន​ស្លាប់​១៥នាក់

កម្លាំងទាហានឥណ្ឌានឹងប៉ាគីស្ថាន​បានប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់ព្រំដែនប្រទេសទាំងពីរ បណ្តាលឲ្យពលរដ្ឋ​១០នាក់និង ទាហាន៥នាក់របស់ប្រទេសទាំងពីរស្លាប់។ សារព័ត៌មាន AlJazeera បានផ្សាយថា ​កម្លាំងទាហានឥណ្ឌា នឹងប៉ាគីស្ថានបានបញ្ជាក់ថា ពិតជាមានការបាញ់ប្រហារគ្នានៅព្រំដែនកាលពីថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ប្រាកដមែន ។​ក្នុងចំណោមអ្នកស្លាប់​ទាំង១៥នាក់ មានពលរដ្ឋឥណ្ឌា​៦នាក់និងទាហាន៣នាក់។ ចំណែកភាគីប៉ាគីស្ថានវិញមានពលរដ្ឋ​៤នាក់និងទាហាន​២នាក់​។ ប៉ុន្តែតាមប្រភពព័ត៌មានបានបញ្ជាក់ថា ... Read More »

ឃាត់ខ្លួនជនជាតិចិន៦នាក់ករណីលួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះទម្លាយទូដែក)នៅក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចបុរីគជ់អាស៊ី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន២៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ ... Read More »

នាំកូនទៅមើលស្រូវស្រែ ដើរជាន់ពស់ស្រកាចាស់ចឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ៖ ស្រ្តីជាម្តាយបាននាំកូនស្រីទៅមើលស្រូវនៅស្រែ តែអកុសលបានដើរជាន់ពស់ស្រកាចាស់ចឹកបណ្តាលឲ្យស្លាប់បន្ទាប់ពីកូនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុចខាងលិចភូមិយាងវៀន ក្នុងឃុំ ផ្កាំ ស្រុកស្វាយចេក ។ ... Read More »

កម្លាំងអធិការដ្ឋានស្រុកអូរយ៉ាដាវបញ្ជូនស្រ្តីឈឺពោះសម្រាលកូនចំនួន២នាក់ទៅមណ្ឌលសុខភាពប្រកបដោយសុវត្ថិភាព

ខេត្តរតនគិរី៖ ស្រ្តីឈឺពោះសម្រាលកូនចំនួនពីរនាក់ទៀតហើយដែលត្រូវបាន កម្លាំងវេនប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវយករថយន្តសឺរ៉ែនជួយដឹកទៅសម្រាលនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយប្រកបដោយសុវត្ថិភាព។ ការបញ្ជូនស្រីឈឺពោះសម្រាលកូនទៅមណ្ឌលសុខភាពនោះគឺតាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវ។ ស្ត្រីឈឺពោះឆ្លងទន្លេទីមួយឈ្មោះសេវ ថ្កា អាយុ១៩ឆ្នាំ ជនជាតិដើមភាគតិចចារាយនាវេលាម៉ោង៨៖២០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិដធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ... Read More »

ថ្ងៃនេះ ! រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ដែលទើបធ្វើដំណើរមកពីអាមេរិក

ភ្នំពេញ៖ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពីសហរដ្ឋអាមេរិកចូលកម្ពុជា។ នេះបើយោងតាមក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment ... Read More »

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រើប្រាស់ និងបែងចែកដីថ្នាក់ខេត្ត ស្តីពីការពិនិត្យលទ្ធផលការងារសាងសង់លំនៅដ្ឋាន សម្បទានសង្គមកិច្ចជូនគ្រួសារកងទ័ព និងនគរបាលឈរជើងការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ... Read More »

ក្រុមហ៊ុន Google បានធ្វើបច្ចុប្បន្នភាពកម្មវិធី Chrome ដើម្បីកែសម្រួលភាពចន្លោះប្រហោងទាក់ទងនឹង zero-days

ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់កម្មវិធី Chrome version 86.0.4240.198 ដើម្បីធ្វើការកែសម្រួលទាក់ទងនឹងភាពចន្លោះប្រហោង zero-days ចំនួន២បន្ថែមទៀត ដែលនេះជាការធ្វើបច្ចុប្បន្នភាពលើកទី២ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះទាក់ទងនឹងបញ្ហាស្រដៀងគ្នានេះ។ ... Read More »

លោក ឃួង ស្រេង បន្ដចុះចែកម៉ាស់របស់សម្ដេចតេជោ ជូនបងប្អូនកម្មករសំណង់ជាង៧០០នាក់នៅសង្កាត់ច្រាំងចំរេះទី១ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបន្តយកម៉ាស់ របស់សម្ដេចតេជោ ទៅចែកជូនបងប្អូនកម្មករសំណង់មួយកន្លែងស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជាង៧០០នាក់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។ ... Read More »

លិចកប៉ាល់ដឹកជនភៀសខ្លួន២លើកនៅលីប៊ីស្លាប់ ៩៤នាក់

ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានប្រកាសឲ្យដឹងថា ក្រោយប៉ុន្មានម៉ោង ដែលទទួលបានព័ត៌មានស្តីពី​ការលិចកប៉ាល់​បណ្តាលឲ្យអ្នកដំណើរ​៧៤នាក់ស្លាប់ ក៏មានករណីលិច មួយទៀតសម្លាប់អ្នកដំណើរ ២០នាក់បន្ថែមទៀត ។ ក្រុមជួយសង្គ្រោះ របស់​MSF ប្រចាំនៅទីក្រុង Sorman ភាគខាងលិចប្រទេសលីប៊ីបានឲ្យដឹងថា នៅថ្ងៃទី​១២ខែវិច្ឆិកា ... Read More »

គណបក្សរបស់លោកស្រី អោង សានស៊ូជី បន្តដឹកនាំមីយ៉ាន់ម៉ា៥ឆ្នាំទៀត

គណបក្សកាន់អំណាចរបស់លោកស្រី អោង សានស៊ូជី នៅមីយ៉ាន់ម៉ាទទួលបានជ័យជម្នះក្នុងការបោះឆ្នោត មានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ សារព័ត៌មានWall Street Journal បានចុះផ្សាយថា គណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ បន្តដឹកនាំមីយ៉ាន់ម៉ា​៥ឆ្នាំទៀតដើម្បីជួយឲ្យប្រជាធិបតេយ្យនៅក្នុងប្រទេសនេះកាន់តែរឹងមាំ​។ មកទល់ពេលនេះការរាប់សន្លឹកឆ្នោតនៅតែបន្ត​ ក្រោយការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកា​។​ ប៉ុន្តែមកដល់ថ្ងៃទី​១៣ ខែវិច្ឆិកា​គណបក្សសម្ពន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ ... Read More »

អ្នកនយោបាយអាមេរិកបារម្ភខ្លាចលោកត្រាំធ្វើឲ្យបែកធ្លាយរឿងសម្ងាត់បំផុតរបស់អាមេរិក

ក្រុមអ្នកនយោបាយអាមេរិក និងអ្នកឯកទេសវិភាគ​បាន​និយាយទៅកាន់សារព័ត៌មាន​វ៉ាស៊ីនតោនប៉ុស្ត៍ថា ​អ្វីដែលបារម្ភបំផុតនាពេលនេះគឺលោកត្រាំ អាចធ្វើឲ្យបែកធ្លាយ រឿង​សម្ងាត់បំផុតរបស់អាមេរិក ។ ប្រសិនបើបែកធ្លាយនោះ រដ្ឋាភិបាលបន្ទាប់ នឹងជួបនៅបញ្ហាជាច្រើន​ ពិសេសគឺបញ្ហាសន្តិសុខជាតិ​ ។ នៅពេលនេះគណបក្សសាធារណរដ្ឋក៏បានជំរុញឲ្យលោកត្រាំ​ ចែករំលែក​ព័ត៌មានសម្ងាត់ទៅកាន់លោកបៃឌិន ដើម្បីដឹកនាំអាមេរិកជាបន្តទៀត​។​​ ក្រុមអ្នកឯកទេសបារម្ភខ្លាច ... Read More »

លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ១៣រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបន្តចុះចែកម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ... Read More »

លោក ហ៊ុន ម៉ាណែតនាំយកពូជស្រូវចែកជូនប្រជាពលរដ្ឋ ៦៦៥០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានជួបសំណេះសំណាល និងនាំយកពូជស្រូវចែកជូនប្រជាពលរដ្ឋ ៦៦៥០គ្រួសារដែលរងផល ប៉ះពាល់ដោយទឹកជំនន់នៅខេត្តកំពង់ធំ ដើម្បីស្តារផលិតកម្មស្បៀងឡើងវិញ ក្រោយពេលទឹកស្រកនៅពហុកីឡដ្ឋានខេត្ត ភូមិរូង ឃុំត្រពាំងប្ញស្សី ... Read More »

ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានគុណភាព និងសុវត្ថិភាព ឲ្យមានតម្លៃថោកសមរម្យ

ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវឲ្យអ្នកចែកចាយ ឬលក់ម៉ាស និងផលិតផលសម្លាប់មេរោគដែលមានគុណភាព និងសុវត្ថិភាព ឲ្យមានតម្លៃថោកសមរម្យ ដែលប្រជាពលរដ្ឋអាចទិញប្រើប្រាស់បាន ក្នុងការការពារ ការចម្លងវីរុសកូវីដ-១៩ ។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖   ដោយ៖ស សម Read More »

ប្រជាសហគមន៍ CPA ចំនួន៣ ទទួលការហ្វឹកហ្វឺនផ្នែកបច្ចេកទេស និងវិធីសាស្រ្តល្បាត

ខេត្តមណ្ឌលគិរី៖ សហគមន៍តំបន់ការពារធម្មជាតិ (CPA) ចំនួន៣ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់ខ្លួនទៅលើផ្នែកបច្ចេកទេស និងវិធីសាស្រ្តល្បាតពីសំណាក់គ្រូបង្គោលមកពីអង្គការ WWF និងមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានសហការនិងរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងក្នុងគោលបំណងជំរុញការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឲ្យកាន់តែប្រសើរឡើង។ វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ប្រជាសហគមន៍ខាងលើនេះធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ... Read More »

បាតុកម្មពីរព្រមគ្នានៅចុងសប្តាហ៍នេះ​​នៅអាមេរិក គឺបាតុកម្មគាំទ្រនិងប្រឆាំងលោកត្រាំ

បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត(គាំទ្រលោកត្រាំ) និងបាតុកម្មមួយទៀតគាំទ្រលោកបៃឌិន ហើយបាតុកម្មទាំងពីរនេះនឹងធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោនដូចគ្នា។ បាតុកម្មគាំទ្រលោកតាំ និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត​​បានធ្វើឡើងដោយក្រុមស្បែកស។ ជាមួយគ្នានោះ មានក្រុមមួយទៀតគឺក្រុមប្រឆាំងរបបហ្វាស៊ីស និងប្រឆាំងការរើសអើងជាតិសាសន៍(គាំទ្រលោកបៃឌិន) ហើយទីតាំងធ្វើបាតុកម្មនៅក្បែរគ្នា ក្នុងទីក្រុងវ៉ាស៊ីនតោន។ ក្រុមបាតុករគាំទ្រលោកត្រាំ មានដូចជា “Women for Trump”(ស្ត្រីគាំទ្រលោកត្រាំ) ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណទីបញ្ជាការរាជធានី និងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណអង្គភាព និងតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ជាបន្តបន្ទាប់។ ការបាញ់ថ្នាំសម្លាប់មេរោគនាពេលនេះ គឺជាការប្រុងប្រយ័ត្នបន្ថែមពីលើវិធានការផ្សេងៗជាច្រើនទៀត ... Read More »

ក្រោយជាច្រើនថ្ងៃស្ងប់ស្ងៀម ចិនបានជូនពរលោកបៃឌិន​ជាប់ឆ្នោតប្រធានាធិបតីអាមេរិក​

ចិនជាប្រទេសមួយនៅក្នុងចំណោមប្រទេសជាច្រើន ក្នុងនោះមានរុស្ស៊ីផងដែរ ដែលមិនទាន់មានសកម្មភាពជូនពរប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក​នោះឡើយដោយរង់ចាំលទ្ធផល​ជាផ្លូវការ។ នៅថ្ងៃទី​១៣ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន បានផ្ញើលិខិត​ជូនពរលោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីស​ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនិងជាអនុប្រធានាធិបតីអាមេរិក​។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា​« យើងបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួល​ក្នុងការបោះឆ្នោតអាមេរិក​។ យើងគោរពទៅតាមការជ្រើសរើសរបស់ពលរដ្ឋអាមេរិក ​ហើយយើងបានផ្ញើលិខិតជូនពរដល់​អ្នកជាប់ឆ្នោតថ្មីគឺលោក ... Read More »

សមត្ថកិច្ច បញ្ជូនបងស្រីបង្កើតលោកស្រី ទ្រី ដាណា ដល់តុលាការភ្លាម ដួលសន្លប់ភ្លែត(មានវីដេអូ)

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជូនបងស្រីបង្កើតលោកស្រី ទ្រី ដាណា គឺ លោកស្រី ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដល់សាលាដំបូងរាជធានីភ្នំពេញទាំងគាត់មានជម្ងឺ ... Read More »

ប្រជាជនហ្វីលីពីន ១៤នាក់ ត្រូវព្យុះទីហ្វុង Vamco វាយប្រហារផ្តាច់ជីវិត

អន្តរជាតិ៖ គ្រោះទឹកជំនន់នៅរដ្ឋធានីម៉ានីល (Manila) និងតំបន់មួយចំនួនទៀត នៅលើកោះ លូហ្សូន (Luzon) ដែលវាយប្រហារដោយព្យុះទីហ្វុងវ៉ាមកូ (Vamco) ដែលបានបោកបក់មកលើ ប្រទេសហ្វីលីពីន បង្កជាហេតុធ្វើឲ្យមនុស្សជាច្រើនជាប់គាំងនៅលើដំបូលផ្ទះ និងបានសម្លាញ់មនុស្សកើនឡើងដល់ ១៤នាក់ហើយ។ បើតាមសារព័ត៌មាន ... Read More »

មេគយ ម៉ៅ ទ័រ កំពុងយកឈ្មោះ ប្រតិភូ គុណ ញឹម អនុវត្តផ្ទុយពីតួនាទី ភារកិច្ច ក្នុងជំនាញកៀបឈ្មួញ ទាញរកផលប្រយោជន៍

ភ្នំពេញ៖ ប្រេងគេចពន្ធ ប្រេងម៉ាសុឺន ហូរចូលតាមច្រកព្រំដែន មានទាំងតាមជើងទឹក ជើងគោក នៅតែមានអំពើរត់ពន្ធ តាមរយៈការឃុបឃិតគ្នា រវាងឈ្មួញ និងខាងគយតាមព្រំដែន ច្រកទ្វារនោះជាដើម គឺលោកមេគយ ឈ្មោះ ម៉ៅ ទ័រ ... Read More »

តើអ្នកដឹងទេ! Messenger មានមុខងារចម្លែកមួយ ដែលហ្វេសប៊ុកទើបបញ្ចេញថ្ងៃនេះ តែបើអ្នកមិនដឹងច្បាស់ជាទឹកភ្នែក

អន្តរជាតិ៖ បើយោងតាមការប្រកាសរបស់ហ្វេសប៊ុក ថ្ងៃទី១៣ ខែវិច្ឆិកានេះអំពីមុខងារថ្មីមួយគឺ Vanish Mode ដែលកំពុងមកដល់កម្មវិធីMessenger និង Instagram។ ពាក់ព័ន្ធនឹងមុខងារមួយនេះ ត្រូវបានប្រើសម្រាប់ការសន្ទនាធម្មតា ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់កំណត់ការបង្ហោះសារ ដើម្បីឲ្យវាលុបទៅវិញដោយស្វ័យប្រវត្តិ បន្ទាប់ពីសារត្រូវបានគេចូលមើល និងការចាកចេញពីការសន្ទនា។ ... Read More »