ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

នគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួនស្ត្រីជាជនសង្ស័យម្នាក់ និងដកហូតក្រាមសថ្លាចំនួន៤៦កញ្ចប់តូចធំ

ភ្នំពេញ៖ ស្ត្រីម្នាក់រួមនឹងក្រាមសថ្លា (សង្ស័យថ្នាំញៀន) ចំនួន៤៥កញ្ចប់ថង់តូច និង១កញ្ចប់ធំ ត្រូវបានកម្លាំងនគរបាលនៃអធិការនគរបាលខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលើឃាត់ខ្លួន ខណៈជនសង្ស័យរូបនេះកំពុងឈរលក់នៅចំណុចសំណង់មិនរាបរយ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៧ ... Read More »

LEXLIS 330បុកម៉ូតូហុងដាឌ្រីម ជិះដោយប្តីប្រពន្ធពីរនាក់ នៅចំណុចស្តុបបែកជាបួន ប៉ើងជាង១០ម៉ែត្ររងបួសធ្ងន់ទាំងពីរនាក់

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តLEXLIS330មួយគ្រឿងបោះពួយលឿនដូចហោះ ពេលដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿនជ្រុលចង្កូតទៅម៉ូតូហុងដាឌ្រីមមួយគ្រឿងជិះដោយប្តីប្រពន្ធពីរនាក់ប៉ើងជាង១០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរ ហើយរថយន្តបង្កមិនទានអស់ល្បឿង បានរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ និងស្លាកសញ្ញាចរាចរណ៍មួយផ្ទាំង បាក់រាបដល់ដី និងបន្តទៅបុកបង្គូលបាន់ណូបណ្តាលបាក់ជើងមួយចហៀងរថយន្តទៅមុខលេងរួច ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចួលថ្ងៃទី១៨ ខែធ្នូ ឆ្នា២០១៨ ... Read More »

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន​ បណ្ដាលឲ្យរថយន្តមួយគ្រឿងរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត

ភ្នំពេញ​ ៖​ រថយន្តហាយឡែនឌ័រមួយគ្រឿង​ និងរថយន្តHILLIX VIGO​ មួយគ្រឿងទៀតបានធ្វើដំណើរក្នុងល្បឿនលឿនដូចគ្នា​ ហើយមិនប្រយ័ត្នបានជ្រុលបុកគ្នាចំប្រឆិតពីមុខយ៉ាងពញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំង២គ្រឿង​ តែមានរថយន្តមួយគ្រឿងរេចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាតបន្ថែមទៀត​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៩​ និង៣០នាទីយប់​ ថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០១៨​ ... Read More »

រថយន្ដកុងតឺន័របុករថយន្ដកូរ៉ូឡាបណ្ដាលខូចខាតទ្វារមួយចំហៀង

ភ្នំពេញ៖ រថយន្ដកូរ៉ូឡាមួយគ្រឿង រងការខូចខាតទ្វារខាងឆ្វេងបន្តិចបន្តួច ដោយសាររថយន្ដកុងតឺន័របើកបុកនៅចំណុចភ្លើង ស្តុបសេះមាស តាមបណ្ដោយផ្លូវវេងស្រេងកែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។ ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ... Read More »

ឈ្មួញឈើដុះស្លែ ឈ្មោះ ធឹម លាង ស្រេង ល្បីថាមន្រ្ដីជំនាញមិនហ៊ានបង្រ្កាប

ព្រះវិហារ-សៀមរាប ៖ មេឈ្មួញដុះស្លែ លោក ធឹម លាងស្រេង កំពុងដឹក ឈើយ៉ាងរលូនចេញពីខេត្តព្រះវិហារជារៀងរាប់យប់ យកមកលក់ឲ្យតាមបណ្ដាដេប៉ូផ្សេងៗ ក្នុងខេត្តសៀមរាបយ៉ាងរលូនពុំរំខានដល់សមត្ថកិច្ច ។ ប្រជាពលរដ្នបានឲ្យដឹងថា ជារៀងរាល់យប់គេបានប្រទះឃើញ លោក ធឹម ... Read More »

ធ្លាប់លឺកូនរអ៊ូររកសុីខាត ក្រោយមកកូនឡើងចង ក សម្លាប់ខ្លួនក្នុងបន្ទប់

ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តចង ក សម្លាប់ខ្លួនចោលម្ដាយនិងប្រពន្ធ ធ្វើឲ្យសាច់ញាតិទូញសោកយ៉ាងខ្លាំងកាលវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះលេខ១០៤ ផ្លូវ០១ បុរីពិភពថ្មី ភូមិសំបួរ ... Read More »

ជនជាតិចិន២នាក់ ចូលចាក់សាំង ឃើញឱកាសស្ងាត់ល្អ ឆក់លុយម្ចាស់ស្ថានីយ រត់គេចខ្លួន

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន២នាក់ ខណៈជិះម៉ូតូចូលចាក់សាំងឃើញឱកាសស្ងាត់ល្អ គំរាមម្ចាស់យកលុយអស់ជាង១លានរៀល រួចរត់គេចខ្លួនដោយសុវត្ថិភាព នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។ បើតាម ... Read More »

លួចបានម្តងញ៉ាម មកលួចម្តងទៀត ជាប់ខ្នោះល្មម

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បាន ធ្វើសកម្មភាពលួច កង់បានសម្រេច២ដង យកទៅបាត់ ស្រាប់តែម្ចាស់ប្រទេះឃើញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី១៧​ ខែធ្នូឆ្នាំ២០១៨​ នៅភូមិព្រៃព្រីង​ ខាងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​ ។ ជនសង្ស័យឈ្មោះ​ ... Read More »

សន្និសីទសារព័ត៌មាន ស្តីពី «ដំណើរការរៀបចំ និងសម្ពោធវិមានឈ្នះ=ឈ្នះ»

ភ្នំពេញ: សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំ ច សំរិទ្ធឹស័ក ព.ស ២៥៦២ត្រូវថ្ងៃទី ១៧ ... Read More »

អាណាព្យាបាល ជនជាប់ចោទ ប្តឹង សុំឲ្យអគ្គនាយកពន្ធដា ត្រួតពិនិត្យឯកសារប្រកាសពន្ធ ហាងស៊ុប របស់ថៅកែសាលាហេឡូអាមេរិកកាំង

ភ្នំពេញ៖ ដោយយល់ឃើញថា កូនរបស់ខ្លួន ត្រូវថៅកែ ប្តឹងឲ្យចាប់យកទៅដាក់គុក ទាំងមិនទាន់គ្រប់អាយុ និងគ្មានភាពយុត្តិធម៌នោះ ម្តាយឪពុក ជនជាប់ចោទ ម្នាក់បានសម្រេចដាក់ពាក្យប្តឹងទៅ អគ្គនាយកពន្ធដា ឲ្យជួយពិនិត្យ និងធ្វើសវនកម្ម លើការបង់ពន្ធរបស់ហាងស៊ុបយីហោ រ៉ូយ៉ាល់ ... Read More »

ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់តូចតាចនៅខេត្តព្រះសីហនុ ខ្សឹបគ្នាអបអរសាទរ អ្នកមានប្រាក់រំលោភយកដីស្រះធម្មជាតិ អន្លុងក្រពើបានសម្រេចសាងសង់សណ្ឋាគារជាកម្មសិទ្ធិឯកជន… ?

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់តូចតាច នៅខេត្តព្រះសីហនុ បានឲ្យដឹងថា ស្រះធម្មជាតិមួយកន្លែងមានឈ្មោះតាំងតែពីដើមមកថា(អាងអន្លុងក្រពើ)ដែលមានទីតាំងស្ថិតនៅចំណុចចំណោតចុះវិថីលេខ៧០៥ស្ថិតក្នុងភូមិ០២ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុ ដែលជាអាងស្រះរំដោះទឹកដែលហូរធ្លាក់មកពីតំបន់ខ្ពង់រាបនាពេលថ្មីៗនេះត្រូវបានអ្នកមានប្រាក់ឃុបឃឹតគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ សាងសង់ជាសណ្ឋាគារ រំលោភយកទ្រព្យសម្បត្តិអចលនវត្ថុរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធឯកជន ដែលផ្ទុយទៅ និងច្បាប់ភូមិបាលនៃរដ្ឋធម្មនុញ្ញក្នុងព្រះរាជាណាចក្រកម្ពុជាបានចែងថា( ភ្នំ.ដែនកោះ.អូរ.ស្រះធម្មជាតិ ... Read More »

បន្ទាប់ពីជំនួញឈើគ្រញូង លោកស្នងការរង ហ្ស៊ីន ស្រ៊ីលាភ បែកធ្លាយបន្ថែមថាទិញឈ្មោះជួប ភារុណ ចូលក្របខ័ណ្ឌនគរបាលជាតិ

ខេត្តត្បូងឃ្មុំ ៖ ករណីមន្ត្រីនគរបាល ឋានៈនាយរងប៉ុស្តិ៍ស្អំ ឈ្មោះ យ៉ា សុផល នៃវរសេនាតូចការពារព្រំដែនគោក លេខ៦១៥ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានវត្តមានមករារាំងមន្ត្រីរាជការសាធារណៈកំពុងបំពេញ តួនាទីបង្ក្រាបបទល្មើសដឹកជញ្ជូនឈើគ្រញូង ក្នុងបទល្មើសជាក់ស្តែង និងឈានដល់ប្រើហិង្សាលើសមត្ថកិច្ច បណ្តាលឲ្យរងរបួស ... Read More »

សមត្ថកិច្ចបង្រ្កាបក្រុមកម្មករសំណង់ដែលប្រើដាវសម្លុតយកទ្រព្យអ្នកដទៃ

ខេត្តព្រះសីហនុ៖ នគរបាលបង្ក្រាបជនសង្ស័យមួយក្រុម ដែលប្រព្រឹត្តបទល្មើសលួច មានស្ថានទម្ងន់ទោស ។ របាយការណ៍ពីនគរបាលបញ្ជាក់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨វេលោម៉ោង ១១និង៣០នាទីយប់ មានករណីលួច មានស្ថានទម្ងន់ទោស (យកដាវនិងកាំបិត ភ្ជង់យកសម្ភារ) ១កើតឡើង ... Read More »

ឆ្មក់បង្ក្រាបទីតាំងបញ្ជល់មាន់នៅខណ្ឌមានជ័យ ឃាត់ខ្លួន១៧នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ

ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្ដិការណ៍ឆ្មក់បង្ក្រាបនូវសង្វៀនបញ្ជល់មាន់មួយកន្លែង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្ស១៧នាក់ និងម៉ូតូ២៥គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត ។ ... Read More »

ជិះម៉ូតូជែងមិនប្រយ័ត្នបុកជាមួយរថយន្ត LUXSIS ធ្លាក់លើផ្លូវ ត្រូវរថយន្តធុនធំកិនស្លាប់ភ្លាម

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់គួរឲ្យញាក់សាច់ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត LUXSIS300 ពណ៌ ទឹកមាស ហើយធ្លាក់ពីលើម៉ូតូ ត្រូវរថយន្តធុនធំមិនស្គាល់ម៉ាកមកពីក្រោយ កិនពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ៩កើត ... Read More »

សម្តេចតេជោ ៖ សល់តែ១៤ថ្ងៃទៀតទេ តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ តាមប្រភេទនៃការប្រេីប្រាស់នីមួយៗ

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៧​ ខែធ្នូ ២០១៨​នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ(ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រេីប្រាស់នីមួយៗដូចខាងក្រោម៖ – ប្រភេទទី១ ការទិញតាមចរន្តតុងស្យុងខ្ពស់ ... Read More »

ថ្នាក់ដឹកនាំក្រសួងបរិស្ថានបន្តសាកសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក

ខេត្តមណ្ឌលគិរី ៖ ឆ្លៀតឱកាសដ៏មមាញឹក លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៨-៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥-១៦ ... Read More »

បើកម៉ូតូលឿនចាប់ហ្រ្វាំងមិនទាន់បុកក្មេងប្រុសម្នាក់របួសធ្ងន់ពេលបម្រុងរត់ឆ្លងផ្លូវ

ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានរងរបួសធ្ងន់ខណៈបម្រុងរត់ឆ្លងផ្លូវ ក៏ត្រូវយុវជនម្នាក់ ជិះម៉ូតូលឿនជ្រុលចាប់ហ្រ្វាំងមិនទាន់រេចង្កូតបុកយ៉ាងពេញទំហឹង ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅ ថ្ងៃអាទិត្យ ៩ កើត ខែ មិគសិរ ឆ្នាំ ... Read More »

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ ស្រាបៀរ ថៃហ្គ័រ ដែលជាស្រាបៀរមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិ បានរៀបចំកម្មវិធី “រាត្រី Uncaged Night” នៅទីតាំងបីគឺខេត្តបាត់ដំបង ខេត្តសៀមរាប និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិការហូតដល់ថ្ងៃទី ៨ ខែធ្នូ ... Read More »

ជាងសំណង់ប្រកួតដណ្ដើមជើងឯកក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតជាងសំណង់របស់អេសស៊ីជី (SCG)

ភ្នំពេញ៖ បន្ទាប់ពីបានឈ្នះក្នុងការប្រកួតនៅថ្នាក់តំបន់រួចហើយ ជាងសំណង់ចំនួន៣៤នាក់ បានមកចូលរួមប្រកួតគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីបណ្ដុះបណ្ដាលជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី (SCG) ដែលការប្រកួតនេះបានរៀបចំនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ ដើម្បីស្វែងរកកំពូលជាងសំណង់ផ្នែកបូកស៊ីម៉ង់ត៍ និងផ្នែកប្រក់ដំបូល ។ អេសស៊ីជី (SCG) ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ានបានជួយគាំទ្រដល់កម្មវិធីបណ្ដុះបណ្ដាលជាងសំណង់នៅកម្ពុជានេះចាប់តាំងពីខែមករាឆ្នាំ២០១៨មកម្លេះដែលបានបណ្ដុះបណ្ដាលជាងសំណង់លើផ្នែកបូកស៊ីម៉ង់ត៍ ... Read More »

ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគរឿងទៀតស្លាប់ម្នាក់របួសម្នាក់

ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាចេញពី តែអកុសលបានទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងនិងរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យអ្នកឌុបដួលបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែង រីឯអ្នកអង្គុយពីក្រោយរងរបួសស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្សារពិភពថ្មី កំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ... Read More »

គ្រោះថ្នាក់ចរាចរណ៍​តិចតួច​នៅ​មុខក្លឹបកំសាន្ត sound បែរ​ជា​សន្តិសុខ​យក​អំណាចក្លឹបកាង គំរាមអ្នកសារព័ត៌មានទាញទូរស័ព្ទបម្រុងបោកចោលទៀត

ភ្នំពេញៈ រថយន្ត​ពីរគ្រឿងបើកប៉ះគ្នាបន្តិចបន្ទួច​ នៅ​មុខ​ក្លឹប​កំសាន្ត​ ​SOUND ​បែរជាមានសន្តិសុខ​នៅក្នុងក្លឹប​អាងអំណាចខ្លួនជាអនុប្រធានសន្តិសុខ​មកស្រែកគម្រាម​ អ្នក​សារព័ត៌មាន​ មិនឲ្យថត​ ​ថែមទាំង​ចាប់ទាញយកទូរស័ព​្ទពីអ្នកសារព័ត៌មានបម្រុងបោកចោលទៀត​ តែ​សំណាងអ្នកសារព័ត៌មានយកមកវិញទាន់។ ​ហេតុការណ៍​​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០និង៣០នាទី​យប់ ​ថ្ងៃ​ទី​១៦ ខែធ្នូ​ ឆ្នាំ២០១៨ ចំណុច​មុខក្លឹបកំសាន្ត ... Read More »

បុរសម្នាក់មានសតិមិនគ្រប់ចងក.សម្លាប់ខ្លួននៅលើដើមប្រេងខ្យល់បង្កការភ្ញាក់ផ្អើល

ខេត្តកណ្ដាល៖ បុរសដែលមានសតិមិនគ្រប់ម្នាក់ ត្រូវបានគេប្រទះឃើញចងក.ស្លាប់នៅលើដើមប្រេងខ្យល់ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចដីចំការរបស់ឈ្មោះ ភុំ ភាង ស្ថិតក្នុងភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ... Read More »

កូនប្រុសចិត្ដជាសត្វតិរច្ឆានវាយម្ដាយបំផ្លាញទ្រព្យសម្បត្ដិត្រូវសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាលៈ យុវជនម្នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានធ្វើសកម្មភាពវាយទៅលើស្រ្ដីជាម្ដាយបង្កើត បណ្ដាលឲ្យរងរបួស ហើយនៅតែមិនអស់ចិត្ដបានបន្ដវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិនៅក្នុងផ្ទះបែកខ្ទិចខ្ទីគ្មានសល់ ។ ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យរូបនេះ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ... Read More »

សម្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅឃុំព្រែកក្របៅស្រុកកងមាសខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ កម្លាំងចម្រុះនៃខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅត្រង់ចំណុចមាត់បឹងច្រកែងគួយ ស្ថិតក្នុងភូមិព្រែកក្របៅនិងចំណុចគោដេកស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅស្រុកកងមាស ខេត្តកំពង់ចាម ។ ចំពោះវត្ថុតាងដែលដកហូតបានត្រូវបានក្រុមការងារកាប់បំផ្លាញ និង ដុតចោលនៅហ្នឹងកន្លែងតែម្តង ។ ... Read More »

បើករថយន្តថយក្រោយខ្វះការប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ

ភ្នំពេញ៖ បុរសម្នាក់បានរត់គេចខ្លួនបាត់ស្រមោលបន្ទាប់ពីបើករថយន្តមួយគ្រឿងថយក្រោយដោយខ្វះការប្រុងប្រយ័ត្នបានទៅប៉ះរថយន្ត២គ្រឿងផ្សេងទៀតបណ្តាលអោយរងការខូចខាត តែសំណាងល្អមិនបង្កអោយមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងកាលពី ថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំច​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៦ ... Read More »

គ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ

ខេត្តព្រះសីហនុ៖ កាលពីម៉ោងជាង១០យប់ ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១០-២១១ ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង ... Read More »

រឿង ព្រលឹងមនុស្សរស់ តំណាងអំពីការអន្ទងព្រលឹងនឹងចាក់បញ្ចាំងចុងខែនេះ

ភ្នំពេញ៖ ភាពយន្តកំប្លែង ភ័យរន្ធត់ ដែលរៀបរាប់អំពីជំនឿលើការអន្ទងព្រលឹង របស់ផលិតកម្ម LA Film គឺរឿង ព្រលឹងមនុស្សរស់ នឹងចាក់បញ្ចាំងជាផ្លួវការហើយនៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៨នេះ ។ ភាពយន្តនេះនឹងចូលរួមសម្តែងដោយតារាសម្តែង តារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើននៅកម្ពុជា និងត្រូវបាកគេរំពឹងថា ជាភាពយន្តលេចធ្លោមួយនៅចុងឆ្នាំនេះ ... Read More »

បុរសម្នាក់ស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាក HYUNDAI បុករះបង្គោលឡាក់ បាក់អស់៤ដើម ហើយបើកចូលទៅបុកការ៉ាស់សាំងតេលាបណ្ដាលឲ្យ បាក់ទូចាក់សំាងអស់មួយផ្ទាំង

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្ដមួយគ្រឿងម៉ាក HYUNDAl ជ្រុលទៅបុករះ រទេះសំរាម និង បង្គោលឡាក់ បាក់អស់៤ដើម នៅមុខក្រសួងវប្បធម៌ ហើយបន្តបើកចូលទៅបុកការ៉ាស់សាំងតេលា បណ្ដាលឲ្យបាក់ទូចាក់សំាងអស់មួយផ្ទាំង ចំណែកឯរថយន្ដការខូចខាតផ្នែកពីមុខ យ៉ាងដំណំ ហេតុការណ៍នេះ ... Read More »

ផ្ទះ៧ខ្នង រោងប្រជាការពារ រោងតារាងបាល់ទះ និងស្លាកគណបក្ស២ផ្ទាំងត្រូវបានដួលរលំ និងប៉ើងដំបូលដោយសារខ្យល់កន្ត្រាក់

ខេត្ត ស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋ៧ខ្នង រោងប្រជាការពារ ឃុំ រោងតារាងបាល់ទះ និងស្លាកគណបក្ស២ផ្ទាំងត្រូវបានដួលរលំនិងប៉ើងដំបូល និងធ្វើឲ្យប្រជាពលរដ្ឋភ័យព្រលឹងចុងសក់ ប៉ុន្តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់អ្វីនោះទេ បន្ទាប់ពីមានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រលប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ... Read More »