ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាបចាប់រថយន្តកូរ៉េដឹកឈើពេញមួយឡាន

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាបចាប់រថយន្តកូរ៉េដឹកឈើពេញមួយឡានប្រគល់ឱ្យមេព្រៃខេត្តសៀមរាប ។ ប្រតិបត្តិការចាប់រថយន្តដឹកឈើមួយគ្រឿងនេះ បានធ្វើឡើងវាលាម៉ោង១០ជាងព្រឹក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប ។ ក្រុមសមត្ថកិច្ចនៅហ្នឹងកន្លែងបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញរថយន្តកូរ៉េមួយគ្រឿងដឹកឈើពេញសង្ស័យល្មើសច្បាប់ចូលដេប៉ូ ... Read More »

ថៅកែជនជាតិចិន បង្ខាំងស្រីម៉ាស្សាជនជាតិថៃ៣នាក់ធ្វើការ២៤ម៉ោងនិងមិនបើកប្រាក់ខែត្រូវសមត្ថកិច្ចរំដោះបាន

ខេត្តព្រះសីហនុ: កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយ ក្រុមតម្រួតថៃបានចូលរំដោះនារីរងគ្រោះជាជនជាតិថៃ៣នាក់ នៅក្នុងហាងម៉ាស្សាមួយកន្លែង ក្នុងខេត្តព្រះសីហនុ ដែលគ្រប់គ្រងដោយជនជាតិចិន បានដោយសុវត្ថិភាព ព្រមទាំងបានឃាត់ខ្លួនជនជាតិចិន៣នាក់ផងដែរ ដើម្បីនាំខ្លួនយកមកសាកសួរ ។ ... Read More »

កម្លាំងនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនស្ត្រីជនជាតិវៀតណាម២នាក់ ដកហូតថ្នាំញៀនជាង៥០កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យស្ត្រីជនជាតិវៀតណាម ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ស្រាវជ្រាវឃាត់ខ្លួន ដែលបានចែកចាយ និងរក្សាទុកថ្នាំញៀន ចំនួន៥៣កញ្ចប់ ក្នុង២ករណីផ្សេងគ្នា។ លោកវរសេនីយ៍ទោ ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ ជនសង្ស័យឈ្មោះ ង្វៀង ... Read More »

កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងសហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឃាត់បានគោយន្តកន្ត្រៃ២គ្រឿងប្រគល់ឲ្យនាយសង្កាត់រដ្ឋបាលព្រៃឈើអូរទេះភ្លូកក្នុងស្រុកថ្ពង

ខេត្តកំពង់ស្ពឺ៖ យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកថ្ពងបានឲ្យដឹងថា នៅវាលាម៉ោង០៧និង៤៥នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងចំនួន០៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯកច័ន្ទ កក្កដា សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេសបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិលើកំណាត់ផ្លូវជាតិលេខ៤៤ត្រង់ចំណុចភូមិថ្នលទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ... Read More »

ចាស់ព្រើលតណ្ហាក្រាស់ឡើងផ្ទះខ្ទប់មាត់ចាប់រំលោភសេពសន្ថវៈក្មេងស្រីពិការតែមិនបានសម្រេច

ខេត្ត​កណ្តាល ​៖ ​​បុរស​ចំណាស់មានតណ្ហាក្រាស់​ម្នាក់​បាន​ឡើង​ទៅ​លើ​ផ្ទះ​ក្មេង​ស្រី​​ជាជនពិការស្វិតដៃជើងពីកំណើត​អាយុ​១៤​ឆ្នាំ​​ម្នាក់​ រួច​ចាប់​​​ខ្ទប់មាត់នាង ហើយ​ប៉ុនប៉ង​រំលោភសេពសន្ថវៈខណៈនាងនៅផ្ទះតែម្ណាក់ឯង​ តែ​មិន​បាន​សម្រេច ព្រោះនាងរើបម្រះស្រែកឲ្យគេជួយ ហើយត្រូវ​នគរបាល​ស្រុក​កោះធំ​​ឃាត់ខ្លួន​បាន។ ហេតុ​ការ​ណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពីវេលាម៉ោង​​៣​​និង​​១៥នាទី​រសៀល ថ្ងៃ ពុធ ១០រោច ខែអស្សុជ ឆ្នាំ កុរ ... Read More »

បើកការដ្ឋានស្ថាបនាផ្លូវបេតុង៦ខ្សែ និងដាក់លូ៣ខ្សែនៅសង្កាត់និរោធ

ភ្នំពេញ៖ ចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅសង្កាត់និរោធ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋាន ស្ថាបនា ផ្លូវបេតុង ៦ខ្សែ មានប្រវែងសរុប៩៣៧ម៉ែត្រ និងដាក់លូមូលដោះទឹក៣ខ្សែ ប្រវែង២៣៥ម៉ែត្រ នៅក្នុងភូមិតាងៅ ភូមិតាងៅក្រោម ... Read More »

លោក ម៉េង កុសល មន្ត្រីយោធា រងបណ្តឹងពីភ្នាក់ងារទូរទស្សន៍ព្រះនរាយ៌ ពីបទ” គំរាមកំហែងថានឹងសម្លាប់”

ខេត្តកណ្តាល៖ នៅថ្ងៃទី២៥ តុលានេះថា លោក ម៉េង កុសល ជាមន្ត្រីយោធា ដែលល្បីខាងដើរកាងដី ធ្លីនោះ ឥឡូវត្រូវបានអ្នកសារព័ត៌មាន ភ្នាក់ងារទូរទស្សន៍ព្រះនរាយ៌ប្រចាំស្រុកកៀន ស្វាយ ដាក់ពាក្យបណ្តឹងប្តឹងទៅតុលាការហើយ ពីបទ “គំរាមកំហែងថានឹងសម្លាប់”។ ... Read More »

បួនទសវត្សរ៍កន្លង បន្ទាប់ពីសង្គ្រាមរ៉ាំរ៉ៃ មានតែសម្តេចតេជោ សែន ដាក់ចេញ នយោបាយ ឈ្នះ ឈ្នះ ដោយគ្មានអ្នកចាញ់

ភ្នំពេញ៖ នាយឧត្តមសនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ជា តារា សាកលវិទ្យាធិការ សកលវិទ្យាធិការ ការពារជាតិ បានលើកឡើងចំពោះមុខសិស្ស-និស្សិត ដែលត្រៀមខ្លួនប្រឡង ចូលសិ ក្សានៅតាមបណ្តាសាលាកងទ័ព នាពេលខាងមុខនេះថា: ពួកឧទ្ទាមក្បត់ជាតិ ... Read More »

មុខទំនិញចំនួន ៤មុខ ដែលបានបណ្តាលឲ្យពុលបុគ្គលិក ២៦នាក់នៅ KTV «ហ្វាងថាងល៊ាំងហ្វាន់ស័រ» នៅក្រុងបាវិត តែពុំបានរកឃើញសារធាតុគីមី និងសារធាតុពុលនោះទេ

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៤ តុលាឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីសុខាភិបាលខេត្ត និងលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត និងកម្លាំងសមត្ថកិច្ចចុះទៅទីតាំងលក់មីម៉ាកមីគី និងបានធ្វើការបង្ហាញអំពីលទ្ធផល ដែលអគ្គនាយកដ្ឋានកាំងកុង ត្រូវបានយកទៅពិសោធន៍មុខទំនិញចំនួន ៤មុខ ... Read More »

កំពុងឱនអ៊ុត ៣អ៊ុត ៥ទទឹង ផ្អើលឈូ នគរបាលចូលដល់ក្របួចបានតាតា៣នាក់

ខេត្តកំពង់ស្ពឺ: សមត្ថកិច្ចនគរបាលស្រុកឧត្តុង្គបានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែង(ល្បែងអាប៉ោង) ស្ថិតភូមិទំនប់ទឹក ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពី វេលាម៉ោង ២ និង ១០នាទី រសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ធ្វើឲ្យមនុស្សជាច្រើនដែលនិយមលេងអាចោរជើងមួយកំពុងឈ្ងោកអ៊ុត ... Read More »

ស្តី្រម្នាក់ចាញ់បោកក្រុមទម្លាក់យោងដោះដូរយកគ្រឿងអលង្ការ សរុបជិត១០០០$

ភ្នំពេញ៖  កម្មការិនីរោងចក្រម្នាក់ ធ្វេីដំណេីរមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំងទឹកភ្នែកខណៈដែលដើរទៅធ្វើការរោងចក្រ ប្រទះជួប ប្រទាក់ពាក្យជាមួយក្រុមទម្លាក់យោង ប្រើល្បិចរើសបានថង់មាស ល្បួងនាំយកទៅដោះយកគ្រឿងអលង្កា យកលុយ ទូរស័ព្ទ អស់ពីខ្លួនរលីង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ... Read More »

ស្ត្រីម្នាក់កំពុងតែដេកក្នងផ្ទះ ស្រាប់តែជនមិនស្គាល់មុខ ចូលទៅកាប់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ

ខេត្តរតនគិរី៖ ស្ត្រីម្នាក់ត្រូវបានជនមិនស្គាល់មុខលួចចូលផ្ទះកាប់នឹងកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ហើយបញ្ជូនទៅសម្រាកព្យាបាលនៅប្រទេសវៀតណាម ។ ហេតុការណ៍ជនមិនស្គាល់មុខចូលកាប់ស្រ្តីម្នាក់នោះ បានកើតឡើងនៅវេលាម៉ោង២១និង២០នាទី ថ្ងៃសៅរ៍ ៦ រោច ខែ អស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ... Read More »

សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ ក៏ដូចឈើកែឆ្នៃពាក់កណ្តាលសម្រេច និងគ្រឿងសង្ហារឹមចាប់ផ្តើមកម្រើកឡើងវិញហើយ

ខេត្តស្ទឹងត្រែង៖ នៅយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែតុលា ២០១៩ ក្បួនរថយន្តសាំយ៉ុងដឹកឈើគ្រឿងសង្ហារឹម និងឈើទ្វារបង្អួចពាក់កណ្តាលសម្រេច ហើយអាចបង្កប់ឈើប្រណីត និងឈើក្តារគ្រឿងផ្ទះ ក៏មាន ដើម្បីកេងចំណេញរួចថ្លៃរត់ការ បង់ឲ្យសមត្ថកិច្ចតាមដងផ្លូវ ទើបធ្វើឲ្យក្រុមក្បួនឈ្មួញដឹកជញ្ជូនឈើទាំងនេះ ទៅបានយ៉ាងរលូនដូចទឹកបាក់ទំនប់ ។ ... Read More »

បែកថ្នាំឡើងទៅសម្ងំពួនក្នុងបន្ទប់ខុនដូ ត្រូវម្ចាស់ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ យុវជនម្នាក់បានបែកថ្នាំឡើងទៅសម្ងំក្នុងបន្ទប់ខុនដូមួយកន្លែង ត្រូវបានសន្តិសុខឃើញទាន់ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង០៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៦៥ នៅចំណុចក្បែរនឹងសណ្ឋាគារហូលីដេ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ... Read More »

កូនចង្រៃខឹងឪពុក ដុតផ្ទះឆេះអស់

ខេត្តព្រះសីហនុ៖ យុវជនម្នាក់បានយកភ្លើងដុតផ្ទះឪពុកខ្លួនឯងចោល កាលពីម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចភូមិ បត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោកវរសេនីយ៍ទោហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់បានប្រាប់អោយដឹងថា យុវជនបង្កហេតុឈ្មោះធៀម ... Read More »

ចង់ល្បីខ្លាំងបង្រ្កាបឈើខុសទំនង! មន្រ្ដីរដ្ឋបាលព្រៃឈើ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ត្រូវបានមហាជនរិះគន់ថា អន់ណាស់ អត់ឈើបង្រ្កាប បែរជាបង្រ្កាបឈើលោកក្នុងវត្តទៅវិញ

ខេត្តសៀមរាប៖ ពលរដ្ឋថ្លែងថា មន្រ្ដីរដ្ឋបាលព្រៃឈើ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចត្រូវបានមហាជនរិះគន់យ៉ាងខ្លាំ ងក្រោយពីចុះបង្រ្កាបឈើក្នុងវត្តអធ្វារ ទោះបីព្រះសង្ឃអះអាងថា ការកាប់អារច្រៀកឈើទាំងនេះដើម្បីធ្វើកុដិទេញោម មិនមែនកាប់លក់នោះទេ ទោះបើបកស្រាយយ៉ាងណា ក៏មន្រ្ដីទាំងនោះ ស្ដាប់មិនបាន ហើយបែរជានាំគ្នាដឹកយកឈើទាំងនោះ ទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើឲ្យខាងតែបាន ។ នេះប្រហែលជាអស់លោកចង់បង្រ្កាបយកស្នាដៃដ៏មហិមាហើយមើលទៅ ... Read More »

បុរស៣នាក់ស្លាប់, ម្នាក់ដាច់ខ្លួនជា២កំណាត់ ដោយសាររថយន្តធុនធំបុក និងកិន

ភ្នំពេញ៖ យោងតាមមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ចំនួន៣លើកក្នុងរាជធានីភ្នំពេញ ក្នុងរយះពេលមួយយប់ ដោយ២ករណីកើតនៅក្នុងខណ្ឌព្រែកព្នៅ និងមួយករណីទៀតកើតឡើងនៅខណ្ឌដង្កោ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ដោយសារតែរថយន្តធុនធំចំនួន៣គ្រឿងបើកបុក និងកិន ។ ជាក់ស្តែងករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី២២ ខែតុលា ... Read More »

អំពើហិង្សាបងប្អូនបង្កើត កាប់គ្នាដោយសារទំនាស់សំដី

ខេត្តកំពង់ធំ៖ កាប់នឹងពូថៅបណ្ដាលឲ្យរបួសធ្ងន់បានកើតឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង១៥នាទី នៅចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ប៉ែន សុខជាត ភេទប្រុស អាយុ១៩ ... Read More »

ក្មេងប្រុសម្នាក់យកសំណាញរុំខ្លួនជាប់ហើយហែលឆ្លងទឹកមិនរួច លង់ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ ក្មេងប្រុសម្នាក់យកសំណាញរុំខ្លួនជាប់ហើយហែលឆ្លងទឹកមិនរួច លង់ស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោងប្រហែល១៥និង៤៥នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅចំណុចទឹកប្រឡាយថ្នល់ចាស់ខាងត្បូង ភូមិសួនសារ ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។ សមត្ថកិច្ចបានឲ្យដងថា រងគ្រោះឈ្មោះឃួន មេសា ... Read More »

បើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែ នៅសង្កាត់វាលស្បូវ

ភ្នំពេញ៖ ចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌច្បារអំពៅ បើកការដ្ឋាន ស្ថាបនា ផ្លូវបេតុង ២ខ្សែ មានប្រវែងសរុប៦២៩ម៉ែត្រ ក្នុងនោះខ្សែទី១ មានប្រវែង៣៤៧ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកជាងព្រហ្ម ... Read More »

អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៌ក្តៅទៅលើយានយន្តដឹកអ្នកដំណើរដែលបង្កភាពអនាធិបតេយ្យ

ភ្នំពេញ៖ ការព្យាយាមរបស់អាជ្ញាធរខណ្ឌក្នុងការអប់រំណែនាំទៅលើអ្នកបើកបររថយន្តតាក់ស៉ី រ៉ឺម៉កម៉ូតូ និងម៉ូតូកង់បីឥណ្ឌា កុំឲ្យបង្កភាពអនាធិបតេយ្យនៅលើកំណាត់ ផ្លូវជាតិលេខ១ តំបន់គល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ទៅដល់ព្រំប្រទល់រវាងសង្កាត់វាលស្បូវ និងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហាក់ទទួលបានផលជាវិជ្ជមានតិចតួចណាស់ អ្នកបំពាននៅតែបំពាន អ្នកអនុវត្តតាមការណែនាំនៅតែអនុវត្តមិនបង្កផលលំបាកដល់អាជ្ញាធរឡើយ ។ ផ្តើមចេញពីទង្វើផ្គើន ... Read More »

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីហិង្សាដោយចេតនានៅក្រុងបាវិត

ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ ត្រូវបាន សមត្ថកិច្ចនគរបាលឃាត់ខ្លួន បន្ទាប់ពីស្រវឹងស្រាបានប្រើ ហិង្សាវាយទៅលើជនជាតិចិន ម្នាក់បណ្ដាលឲ្យរងរបួស ធ្ងន់កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៤និង០៥នាទីទៀបភ្លឺ ត្រង់ចំណុចខាងមុខសាលា វិទ្យាល័យបាវិត ស្ថិតក្នុងភូមិបាវិតលើ ... Read More »

រត់រកគុកទាល់តែឃើញ ទៅសួរសុខទុក្ខអ្នកទោសលួចបង្កប់គ្រឿងញៀនក្នុងអាវទ្រនាប់

ខេត្ត​ប៉ៃលិន ៖ ​ស្ត្រីជាជន​សង្ស័យ​ម្នាក់ ខណៈ​យក​គ្រឿង​បរិភោគ​ទៅ​ឱ្យ​ជន​ជាប់​ឃុំឃាំងនៅក្នុងពន្ធនាគារ បាន​លាក់​បង្កប់​គ្រឿងញៀន​នៅ​ក្នុង​អាវទ្រនាប់ ហើយត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញក៏ចាប់កសាងសំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​វេលា​ម៉ោង​១១ និង​០៤​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ២០១៩នេះ បន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃ។ ប្រភព​ព័ត៌មាន​ពី​លោក យ៉ុ​ង សា​រិ​ទ្ធិ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃស្នកការដ្ឋាននគរបាលខេត្តប៉ៃលិនបានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន ... Read More »

ស្ត្រីម្នាក់ត្រូវបានសាលាឧទ្ធរណ៍បើកសាវនាការជំនុំជម្រះលើសំណុំរឿងស្រ្តីមន្រ្តីសុរិយោដីដែលឆបោកប្រាក់គេរាប់សែនដុល្លារ ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ

ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ ចេញពីសាលាឧទ្ធរណ៍ បានឱ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្រ្តីម្នាក់ ឈ្មោះ រឿន ចរិយា អាយុ៣២ឆ្នាំ ដែលជាជនឆបោកប្រាក់គេរាប់សែនដុល្លារ ត្រូវបានអគ្គព្រះរាជអាជ្ញា ... Read More »

ចាញ់បោកមេតុងទីន វេចលុយជិត៣០មុឺនដុល្លាគេចខ្លួនបាត់ កូនៗផ្អើលរត់ទៅប្តឹងអាជ្ញាធរ

ភ្នំពេញ ៖ កូនតុងទីនប្រមាណជាង៤០នាក់ ក្នុងចំណោម ជាង១០០នាក់ នាំគ្នាប្រមូលផ្តុំ ទៅប្តឹងអាជ្ញាធរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នេះ ក្រោយពីចាញ់បោកមេតុងទីន វេចលុយរត់គេចទៅបាត់ប្រមាណជិត៣០មុឺនដុល្លារ ... Read More »

លោក ខៀវ កាញារីទ្ធ ៖ ព័ត៌មានដែលគ្រោះថ្នាក់បំផុតនោះ គឺព័ត៌មានពិត ប៉ុន្តែគេបំលែងរឿងពិតនោះទៅជារឿងផ្សេង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ ។ អ្វីដែលគួរឲ្យបារម្ភបំផុតនោះ គឺ ការបំលែងព័ត៌មានពិត ទៅជារឿងផ្សេងៗទៀតដែលបង្កឲ្យមានភាពចលាចល ឬ បង្ខូចកិត្តិយសអ្នកផ្សេងជាដើម។ លោក ខៀវ ... Read More »

កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងប៉ៃលិន ឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្ត ក្អួតចេញឈើប្រណីត

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៩ និង ០០នាទីថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ កម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ... Read More »

បញ្ជូនជនសង្ស័យ២នាក់ ក្នុងករណីហិង្សាទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់

ប៉ោយប៉ែត៖ ជនសង្ស័យ២នាក់ត្វកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការសាកសួរ ចាត់ការតាមផ្លូវច្បាប់ ក្នុងករណីហិង្សាដោយចេតនា កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ។ សមត្ថកិច្ចថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ឈ្មោះ គា ចំរើន ... Read More »

ប្រជាពលរដ្ឋ នៅខណ្ឌមានជ័យ នៅតែខឹងសម្បា សម្ដែងការមិនពេញចិត្ដចំពោះការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ខណៈសម្ដេចហ៊ុនសែន បានដក់សិទ្ធិធវិនិយោគទៅលើក្រុមហ៊ុនក្ដី

ភ្នំពេញ៖  នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីប្រជាពលរដ្ឋនៅតែលើកឡើងពីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី មិនទាន់បានល្អ និងសូមអោយអាជ្ញាធរជួយអន្តរាគមន៍ ខណៈដែលសម្រាមបានបង្កើតអោយមានជាកង្វល់អោយពួកគាត់រាល់ថ្ងៃនោះ ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅខណ្ឌមានជ័យ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ បានលើកឡើងជាសំណើនិងសំណូមពរជាច្រើនក្នុងនោះពាក់ព័ន្ធនឹងបញ្ហាសំរាមប្រជាពលរដ្ឋបានលើកឡើងដដែលថាក្រុមហ៊ុនស៊ិនទ្រីនៅតែមិនព្រមមកប្រមូលសំរាមអោយអស់នោះទេដោយទុកឲ្យស្អុយប៉ះពាល់ដល់បរិស្ថាននៅក្នុងភូមិឋានរបស់ពួកគាត់  ។ ដោយថ្ងៃខ្លះបានទុកសំរាមចោលរហូតដល់២០ថ្ងៃក៏មានដែរ។ដូច្នេះទេពួកគាត់សំ ... Read More »

ដឹកគោទៅចាក់កន្លុះក្នុងគុម្ពឫស្សី គោធាក់ត្រូវប្រដាប់ភេទបែកពងស្វាសស្លាប់

ខេត្តកំពង់ឆ្នាំង៖ ជិវិតមនុស្សពិតជាមិនទៀង ដោយអ្នកខ្លះស្លាប់ដោយជំងឺ ខ្លះដោយគ្រោះថ្នាក់ចរាចរណ៍ ខ្លះស្លាប់ដោយការធ្វើអត្តឃាត ។ល។ ចំណែកបុរសម្នាក់នេះវិញពិតជាអកុសលណាស់គាត់ស្លាប់ដោយគោធាក់ត្រូវប្រដាប់ភេទនៅពេលយកគោទៅចាក់កន្លុះនៅគុម្ពឫស្សីតែម្នាក់ឯង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីយប់ឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅភូមិទំនប់ ឃុំទំនប់ ... Read More »