ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

ច្រកអូររំដួល ច្រកដូង ច្រកបឹងឆ្នាំងអនុញ្ញាតឲ្យប្រហិត សាច់មាន់ ចុងស្លាបមាន់ ជង្គង់មាន់ ទា ចូលតាមអំពើចិត្ត

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋងាយនឹងរងគ្រោះ ប៉ះពាល់សុខភាដ៏ធ្ងន់ធ្ងរ ប្រសិនបើសមត្ថកិច្ច គយ កាំកុងត្រូល នគរបាលអន្តោប្រវេសន៍មិនបានយកចិត្តទុកដាក់ទប់ស្កាត់ពីការហូរចូលដោយខុសច្បាប់នូវចំណីអាហារមានជាតិពុល មានដូចជាប្រហិត ដែលជាផលិតផលមានដើមកំណើតពីសត្វ សាច់មាន់ សាច់ទា ចុងស្លាបមាន់ ជង្គង់មាន់ ជាមួយនឹងគ្រឿងក្នុងមាន់ ទា ... Read More »

ជនជាតិខ្មែរឥស្លាម៣នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ ស្រាវជ្រាវ ឈានទៅដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតគ្រឿងញៀនជាច្រើនកញ្ចប់ផងដែរ កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ២ ... Read More »

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី២នាក់ចាប់យកសង្ស័យគ្រឿងញៀន១៣កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាក់ស្ដែងឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់រួមនិងគ្រឿងញៀនចំនួន១៣កញ្ចប់តូចធំ ។ ករណីបង្រ្កាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម៧ ភូមិលូ ... Read More »

ប្តីស្ទុះវាយ ប្រពន្ធយកកន្រ្តៃរងត្រូវទ្រូងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ស្ទុះទៅវាយប្រពន្ធ ខណៈកំពុងកាន់កន្ត្រៃក្នុងដៃហើយបានយកកន្ត្រៃរងក៏ត្រូវដោតចំទ្រូង ភ្លាមនោះក៏បញ្ជូនទៅបមន្ទីរពេទ្យ តែដោយសារតែរងរបួសធ្ងន់ពេក ក៏បានស្លាប់តែម្តង។ ហេតុការណ៍​នេះ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង​រំលងអធ្រាត្រ ​ឈាន​ចូល​ថ្ងៃទី​២០ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ស្ថិត​នៅផ្ទះជួល​ ភូមិប៉ប្រក់ខាងជើង ... Read More »

បាតុកម្មបិទផ្លូវទាមទារថៅកែបើកប្រាក់ខែនៅភូមិព្រែកសំរោងនោះរំសាយការបិទផ្លូវហើយ

ខេត្តកណ្តាល៖ កម្មករ កម្មការិនីជិង១ពាន់នាក់បាននាំគ្នារំសាយការបិទផ្លូវដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ បន្ទាប់ពីមានអន្តរាគមន៍ពីសមត្ថកិច្ច និងតំណាងក្រុមហ៊ុនបានអនុញ្ញាតឲ្យតំណាងកម្មករចូលជួបចរចាគ្នា។ សូមបញ្ជាក់ថា បាតុកម្មរបស់កម្មករបិទផ្លូវលេខ២១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីទាមទារឲ្យថៅកែរោងចក្រស្កាយមែនអិលភីរៀ បើកប្រាក់ខែ។ ... Read More »

ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកបាទី

ខេត្តតាកែវ ៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុតការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ នឹងម៉ូតូ មានទិសដៅស្របគ្នា ដែលកើតឡើងនៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៨-៤៩ ស្ថិតក្នុងភូមិច្បារមន ឃុំកុមារាជា ស្រុកបាទីខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១៥និង៣០នាទី។ ... Read More »

ង៉ែត រដ្ឋានិងផន ប៊ុនម៉ៅ ឈ្នះកៅអីជំទី៣ខណៈដែលផាន ផាត់យុទ្ធវាយអ្នកប្រដាល់ថៃបោះបង់ការប្រកួតទឹកទី៤

ភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ TV5 Boxing Knock-out Series by K-Cement កាលពីយប់ថ្ងៃសៅរ៍ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ អ្នកប្រដាល់២រូបបានឈ្នះកៅអីជុំទី៣ វគ្គ៨នាក់បន្ថែមទៀត ... Read More »

រថយន្តធុនធំ បុកម៉ូតូជិះបញ្ច្រាសទិសគ្នារងរបួសធ្ងន់ម្នាក់រួចគេចខ្លួនបាត់

ខេត្តកំពតៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយបុរសម្នាក់ ត្រូវរថយន្តធុនធំ បុកពេញទំហឹងខណកំពុងជិះម៉ូតូនៅលើផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង៦និ២០នាទីព្រលប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ ក្នុងភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ខេត្តកំពត ។ សមត្ថកិច្ចនគរបាលចរាចរស្រុកដងទង់ បានឲ្យដឹងថា ... Read More »

មន្ត្រីជាន់ខ្ពស់អូឡាំពិកកម្ពុជាអះអាងថា ប្រតិភូកីឡាតិកគ្យុននឹងជួយគុនល្បុកត្តោ ដើម្បីឈានទៅចុះបញ្ជីនៅអង្គការយូនីស្កូ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង អូឡាំពិកកូរ៉េខាងត្បូងនោះ ប្រតិភូកីឡាបុរាណកូរ៉េ មានឈ្មោះ តិកគ្យុន(Taekkyeon) និងតំណាងសហព័ន្ធកីឡាគុនល្បុកត្តោកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងឈានទៅបង្កើនសហព័ន្ធកីឡា បុរាណកូរ៉េនៅកម្ពុជាហើយ កម្ពុជានឹងបង្កើតសហព័ន្ធកីឡាគុនល្បុកត្តោនៅកូរ៉េដែរ។ នេះតាមការបញ្ជាក់របស់អគ្គលេខាធិការNOCC ... Read More »

ប្ដីប្រើហិង្សាទៅលើប្រពន្ធខ្លួនរួចបានចងកធ្វើអត្តឃាតខ្លួនឯង

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង នៅភូមិស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បង្កដោយឈ្មោះ សៅ ឆុង ... Read More »

ទាហានម្នាក់ចងកធ្វើអត្តឃាតដោយសារមានជំងឺសរសៃប្រសាទ

ខេត្តព្រះសីហនុ ៖ បុរសជាទាហានម្នាក់បានធ្វើអត្តឃាតដោយយកខ្សែនីឡុងពណ៌ស ចងក ភ្ជាប់និងមេដំបូលបណ្តាលឲ្យស្លាប់នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ទីបញ្ជាការកងអនុសេនាធំទី២រៀបរយ ភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ ... Read More »

ផ្ទុះធុងហ្គាសឆេះរាលដាលដល់ស៊ីទែនស្តុកប្រេងនៅរោងសិប្បកម្មផលិតទឹកកក

ខេត្តព្រះសីហនុ ៖ អគ្គិភ័យឆេះរោងសិប្បកម្មផលិតទឹកកកមួយកន្លែងនៅវេលាម៉ោង១២និង៥៥នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់គល់ស្ពានបន្ទាយប្រិយ ភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកវរសេនីយ៍ទោ ហ៊ឹម សុធារ៉ា ... Read More »

ក្មេងស្ទាវដេញតាមវ៉ៃយុវជនប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ក្មេងស្ទាវ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន​ភ្លាមៗ ខណៈកំពុងតែដេញតាមវ៉ៃយុវជនប្រុសស្រី៣នាក់ បន្ទាប់ពីទទួលព័ត៌មានពីកន្លែងកើតហេតុថា វាយប្លន់យកម៉ូតូ នៅម្តុំផ្សារសុវណ្ណាកាលពីវេលាម៉ោង ០១​និង ៣០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ... Read More »

មេធាវី​ការពារ​សិទ្ធិ​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ ថា​ នឹង​ព្យាយាម​តាម​ផ្លូវ​ច្បាប់​សុំ​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ភ្នំពេញ​៖ លោក​ កែវ​ វ៉ាន្នី​ មេធាវី​ការពារ​សិទ្ធិ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ អះអាង​ថា​ នឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​ ដើម្បី​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោះលែង​កូន​ក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ពេជ្រ​ វិជ្ជា​ធរ​ កាលពី​ល្ងាច​ថ្ងៃ​១៨​ ... Read More »

បើកឡានបុកគេហើយព្យាយាមបើករត់ត្រូវគេដេញចាប់បានមកវិញ

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូបើករថយន្តចេញពីមង្គលការជ្រុលទៅបុករថយន្តមួយគ្រឿង បើកនៅខាងមុខបណ្តាលឲ្យខូចខាតបន្តិចបន្តួច ព្យាយាមបើករត់ត្រូវបានគេដេញតាមចាប់បានមកវិញ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ស្តុបវត្តអង្កតាមិញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ... Read More »

បត់រថយន្តមិនប្រយត្ន័ជ្រុលទៅប៉ះម៉ូតូនិងរថយន្តមួយគ្រឿងទៀតរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តសេ រីទំនើបមួយគ្រឿង បត់ស្តាំដៃខ្វះការប្រុងប្រយត្ន័ បណ្តាលឲ្យប៉ះម៉ូតូបើកនៅខាងមុខ និងរថយន្តមួយគ្រឿងបើកនៅខាងក្រោយរងការខូចខាតទាំងសងខាង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ ស្តុបសំណង់12 ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

តារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ លេចធ្លោបទ “គ្រាស្នេហ៍”

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើល ក្រោយពីតារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ បានបញ្ចេញបទចម្រៀងមួយចំនួនធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ពិសេសបទចម្រៀងចុងក្រោយបទ«គ្រាស្នេហ៍»ដែលផ្ទុះការគាំទ្រខ្លាំង។ តារារូបនេះបញ្ជាក់ថា មិនដែលរំពឹងខ្ពស់រហូតដល់មានអ្នកចូលទស្សនាជិត៤លានដងនោះទេ។ បទចម្រៀងថ្មី Original Song ថៃ អតិជាតិបុត្រ ទាក់បានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវវ័យ។ ... Read More »

និស្សិតស្ដ្រីខ្មែរឥស្លាម១៦នាក់បានបញ្ចប់វគ្គហ្វឹកហ្វឺនការងារផ្នែកមីក្រូហិរញ្ញវត្ថុបែបឥស្លាមនៅម៉ាឡេស៊ីដើម្បីត្រៀមដំណើរការងារហិរញ្ញវត្ថុដំបូងនៅកម្ពុជា

ភ្នំពេញ៖ និស្សិតស្ត្រីខ្មែរឥស្លាមចំនួន១៦ នាក់ ដែល បាន បញ្ចប់វគ្គបណ្តោះបណ្តាលហ្វឹកហាត់ការងារផ្នែកមីក្រូ ហិរញ្ញវត្ថុបែបឥស្លាមដោយជោគជ័យ នៅប្រទេស ម៉ាឡេស៊ីចំនួន៤៩ថ្ងៃ បានត្រឡប់មកដល់មាតុប្រទេសវិញ ដើម្បី ដំណើការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែបឥស្លាម ដំបូង នៅកម្ពុជា ... Read More »

កូនអតញ្ញូយកដាវដេញកាប់ឪពុក ម្តាយត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តតាកែវៈ កូនអកតញ្ញូម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ បន្ទាប់ពីបានយកដាវដេញកាប់ឪពុកម្តាយ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ដែលហេតុការណ៍នេះ កើតឡើង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ... Read More »

សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់កូនក្មួយកម្មការិនីជាគ្រួសារតែមួយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីបានសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនីជាង៤ពាន់នាក់នៅកោះពេជ្រ រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាផ្ទាល់ដៃ ដល់កូនក្មួយកម្មការិនីមានផ្ទៃពោះ ចំនួន ... Read More »

ក្មេងប្រុសម្នាក់ស្រវឹងស្រាជោកជាំបើកម៉ូតូបុករថយន្ដពីក្រោយរងបួសធ្ងន់

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ស្រវឹងស្រាជោកជាំបើកម៉ូតូទៅបុករថយន្ដFUSO ពីក្រោយកាលពីវេលាម៉ោង២១និង៤៥នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិ៧១ ត្រង់ចំណុច ភូមិយាយទៀង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្ដាលឲ្យរងបួសធ្ងន់។ សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយសារមូលហេតុ អ្នកបើកម៉ូតូក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ... Read More »

បុរសវ័យ៤០ឆ្នាំត្រូវបានប្រជាពលរដ្ឋធ្វើដំណើរ​កាត់តាមមុខ​ផ្ទះ​ ប្រទះឃើញស្លាប់នៅក្នុងអន្លង់ទឹក

ខេត្តសៀមរាប៖ បុរសវ័យ៤០ឆ្នាំស្រវឹងខួបត្រូវបានប្រជាពលរដ្ឋធ្វើដំណើរ​កាត់តាមមុខ​ផ្ទះ​ ប្រទះឃើញស្លាប់នៅក្នុងអន្លង់ទឹកខាងមុខផ្ទះចំងាយ២០០ម៉ែត្រ រួចរាយការណ៍​ប្រាប់សមត្ថកិច្ច​មូល​ដ្ឋាន ដើម្បីចុះជួយអន្តរាគមន៍ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​១៧ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះចម្ងាយ២០០ម៉ែត្រ ក្នុងភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ លោក ... Read More »

ត្រឡប់ពីផឹកស្រាស្រវឹងទំនាស់សម្តីក្នុងគ្រួសាររួចយកអាវចងកសម្លាប់ខ្លួន

ខេត្តកណ្តាល៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីយកអាវចងកសម្លាប់ខ្លននៅលើផ្ទះរបស់ខ្លួនក្រោយត្រឡប់ពីផឹកស្រាស្រវឹងហើយមានទំនាស់ក្នុងគ្រួសារបោកចាន បោកឆ្នាំង ព្រោះឪពុកមិនឲ្យទៅខ្ចីទូកគេដើម្បីជិះទៅបង្កៃសន្ទូច។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៨ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកតាឃិន ឃុំ ជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។ ... Read More »

រថយន្តស្ទូចបើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ រថយន្តស្ទូចមួយគ្រឿង បានបើកលឿនជ្រុលបុកម៉ូតូស៊ុយសាគីពេញទំហឹងបណ្តាលឲ្យ បុរសម្នាក់រងរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវត្តកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិបឹងព្រៃ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះប៊ន ... Read More »

សិស្សសាលាបុរី១០០ខ្នងឆក់ខ្សែកមិនបានហើយរត់មិនរួចកម្លាំងសន្តិសុខផ្សារ និងសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់ខ្សែកស្ត្រី២នាក់ ម្តាយកូន ខណៈកំពុងដើរតាមផ្លូវមិនបានសម្រេចត្រូវបានជនរងគ្រោះស្រែកថា ចោរៗក៏ត្រូវបានកម្លាំងសន្តិសុខផ្សារ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខផ្សារសុិនជូរី ភូមិតាងួន សង្កាត់កាកាប ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករ ៤,៦២៦នាក់ នៅកោះពេជ្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកម្មករ និងនិយោជិត ៤,៦២៦នាក់ មកពីរោងចក្រចំនួន៦៩ នៅក្នុងរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេចតេជោ ... Read More »

រាជរដ្ឋាភិបាលធានាអត្ថប្រយោជន៍កូនក្មួយដែលកំពុងធ្វើការនៅក្រៅប្រទេស

ចំពោះកូនក្មួយដែលកំពុងធ្វើការនៅក្រៅប្រទេស គឺត្រូវដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចារជាមួយប្រទេសនានាដើម្បីធានានូវអត្ថប្រយោជន៍ផ្សេងៗដល់ក្មួយៗ ក្នុងនោះគឺរួមទាំង ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងអាយុជីវិតជាដើម។ ទន្ទឹមនឹងនោះដែរ គឺរដ្ឋាភិបាលនឹងសម្រួលអោយសាច់ញាតិក្រុមគ្រួសារនៅកម្ពុជាមានសិទ្ឋិធ្វើឯកសារមួយចំនួនដូចជា លិខិតថ្កោលទោស និងលិខិតបទដ្ឋានរដ្ឋបាលមួយចំនួន ដែលក្មួយៗត្រូវការសម្រាប់ការងារក្មួយៗនៅប្រទេសក្រៅប៉ុន្តែមិនអាចធ្វើដំណើរមកកាន់កម្ពុជាដោយសារជាប់បំពេញការងារ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តិកិច្ចការទាំងនេះ នៅប្រទេសកូរ៉េខាងត្បូង ហើយយើងក៏កំពុងបន្តចរចារជាមួយប្រទេសនានាមួយចំនួនទៀត។ ... Read More »

ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលប្រកាសកាត់រំលាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយទាំង៦ ដែលនឹងត្រូវទទួលបានអាសនៈ

ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលប្រកាសកាត់រំលាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត (គជប) បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយទាំង៦ ដែលនឹងត្រូវទទួលបានអាសនៈ Read More »

សមត្ថកិច្ចថៃចាប់ខ្លួនពលរដ្ឋខ្មែរ១៥នាក់ពីបទលួចចូលកាប់ឈើគ្រញូង

ប្រទេសថៃ៖ ជនសង្ស័យសរុប១៦នាក់ ដែលក្នុងនោះមានពលករខ្មែរ១៥នាក់ផងនោះត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះថៃ ចាប់ខ្លួន ព្រមទាំងបានបញ្ជូនទៅឲ្យកម្លាំងជំនាញស្រុកវឌ្ឍនាណៈខន ខេត្តស្រះកែវ ដើម្បីសាកសួរបន្តផងដែរ។ ខណៈដែលពួកគេទាំងអស់គ្នាបានលបលួចចូលទៅកាន់ និងស្ពាយឈើគ្រញូងជាច្រើនផ្ទាំងចេញពីតំបន់ព្រៃហាមឃាត់ ។ យោងតាមរបាយការណ៍របស់ភាគីថៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ... Read More »

រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋានធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាព

ភ្នំពេញ៖ រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋានធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាព ដល់បងប្អូនកូនក្មួយកម្មករដែលកំពុងធ្វើការនៅក្នុងរោងចក្រទីនោះ។ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ហ្វេសប៊ុកសម្តេចតេជោបានផ្សព្វផ្សាយថា៖ «រាជរដ្ឋាភិបាលនឹងសាងសង់គិលានដ្ឋាន (ពេទ្យបង្អែក) ធំមួយនៅតំបន់រោងចក្រ 7NG ដើម្បីផ្តល់នូវកិច្ចគាំពារសុខុមាលភាពដល់បងប្អូនកូនក្មួយកម្មករដែលកំពុងធ្វើការនៅក្នុងរោងចក្រទីនោះ។ នៅពេលដែលសាងសង់រួចហើយ ... Read More »