ព័ត៌មានទាន់ហេតុការណ៍៖

សង្គម

បុរសម្នាក់សរសេរបណ្តាំទុកឲ្យកូនខំរៀន ខំរក និងកុំលួច មុនពេលចងកសម្លាប់ខ្លួន

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានសរសេរបណ្តាំទុកឲ្យកូនគួរឲ្យអាណិតជាទីបំផុត មុនពេលសម្រេចចិត្តចងកសម្លាប់ខ្លួន ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។ បុរសរងគ្រោះបានធ្វើអត្តឃាតដោយចងកនៅនឹងផ្ទះរបស់ខ្លួនតែម្តង និងបានសរសេរបណ្តាំទុកថា៖ ... Read More »

ឃាត់ខ្លួនយុវជន៤នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅច្បារអំពៅ

ភ្នំពេញ: យុវជន៤នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅគោលដៅ២ផ្សេងគ្នា ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន ដកហូតបានថ្នាំញៀនសរុប៨កញ្ចប់ ម៉ូតូ២គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។ ករណីចាប់ខ្លួនជនសង្ស័យទាំង៤នាក់នេះ ធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅគោល ដៅ២ផ្សេងគ្នា ... Read More »

បុរសឈាមរាវម្នាក់ខឹងទារលុយ៤មុឺនរៀលមិនបានក៏បានយកញញួរដែកមកវាយក្បាលបុរសម្នាក់កំពុងដេកលង់លក់ក្នុងអង្រឹងបណ្ដាលឲ្យធ្លាយខួរស្លាប់ភ្លាមៗ

ភ្នំពេញ៖ ដោយសារតែខឹងរឿងទារលុយ៤មឺុនរៀលមិនបាន បុរសឈាមរាវម្នាក់បានផ្ទុះកំហឹង ទៅទាញញញួរដែកមកវាយក្បាលបុរសម្នាក់ផ្សេងទៀត ដែលកំពុងដេកលង់លក់ក្នុងអង្រឹង បណ្តាលអោយស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឆ្មក់ចូលបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន មួយកន្លែងខាងក្រោយប៉ុស្តិ៍ទួលសង្កែ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់ចូលបង្ក្រាបទីតាំងកែច្នៃផលិតគ្រឿងញៀន មួយកន្លែង នៅខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ ដោយឃាត់ខ្លួនបានជនសង្ស័យ ២នាក់ កាលពីវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី០១ ខែមករា ... Read More »

បុរសជនជាតិកូរ៉េបើករថយន្តបត់ទៅបុករបាំងថ្មបណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់បើករថយន្តបត់ឆ្វេងសង្ស័យមិនដឹងថា ផ្លូវនោះមានដាក់របាំងថ្ម បុកពេញទំហឹង បណ្តាលឲ្យប្រពន្ធដែលជិះជាមួយរងរបួសបែកក្បាល និងបាក់ដៃ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩និង១០នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវឧកញាម៉ុងឫទ្ធី មុខហាងស៊ុប ... Read More »

នាំប្រុសចូលខារ៉ាអូខេហើយជេរប្រមាថប្តីទៀត ត្រូវប្តីវាយសន្លប់ឈឹង

ខេត្តកណ្តាលៈ ស្ត្រីជនជាតិខ្មែរឥស្លាមម្នាក់មិនត្រឹមតែក្បត់ចិត្តស្វាមីនាំប្រុសស្នេហ៍ចូលច្រៀងខារ៉ាអូខេនោះ ព្រមទាំងប្រើពាក្យជេរប្រមាថថែមទៀត ធ្វើឲ្យប្តីអត់ទ្រាំមិនបានក៏ស្ទុះទះកំផ្លៀងទៅស្ត្រីជាប្រពន្ធ៣ទៅ៤ដៃ បណ្តាលឲ្យធ្លាក់ពីលើគ្រែលក់សាច់គោ និងចាប់បោចសក់ក្បាលបោកទៅលើបេតុង រហូតសន្លប់ឈឹង ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចកន្លែងលក់សាច់គោនៅផ្សារបាសិទ្ធ ស្ថិតក្នុងភូមិបាសិទ្ធ ... Read More »

ស្លាប់ម្នាក់ របួសធ្ងន់២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាលៈ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅលើផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង១៨ និង៣២០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ... Read More »

តុលាការ​កោះ​ហៅ​ស្ត្រី​ម្នាក់​ចូល​បំភ្លឺ​ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​ប្អូន​ប្រុស​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​របួសធ្ងន់​

ភ្នំពេញ: មានហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ ធ្វើឲ្យប្អូនប្រុសបង្កើតរបស់លោកដាំ សិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ របួសធ្ងន់ ហើយជនបង្កបានរត់គេចខ្លួន ។ ប៉ុន្ដែរហូតមកទល់ពេលនេះអត្តសញ្ញាណជនបង្កត្រូវបានស្គាល់ ហើយតុលាការក៏បានកោះហៅជនសង្ស័យចូលបំភ្លឺនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះដែរ ។ លោក ... Read More »

បុរសម្នាក់ចងកសម្លាប់ខ្លួន សង្ស័យមានវិបត្តិក្នុងគ្រួសារដោះស្រាយមិនចេញ

ខេត្តកណ្តាលៈ បុរសម្នាក់បានប្រើប្រាស់ក្រមាចងភ្ជាប់ជាមួយដើមស្វាយចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគោហ៊េល ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខេន ចូច ភេទប្រុស ... Read More »

លោកស្រី ម៉ែន សំអន ជំរុញឱ្យសមាគមនារី កម្ពុជា ត្រូវចេះថែរក្សាសុខ សន្តិភាព និងសមិត្ដផលរបស់គណបក្សប្រជាជន

ភ្នំពេញ ៖ លោកស្រីឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួប សំណេះសំណាល ទទួលស្គាល់ និងសម្រេចកែសម្រួលសមាសភាពគណៈកម្មាការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកណ្តាល ... Read More »

សមិទ្ឋផលកុដិថ្មីមួយខ្នងក្នុងវត្តសំបួរមាស ខណ្ឌដង្កោ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ កុដិមួយខ្នងដែលជាសមិទ្ធផលថ្មី នៅក្នុងវត្តសំបួរមាស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីសម្តេចព្រះមហាសុមេធាធិបតីឧទ្ទេសបណ្ឌិត នន្ទ ង៉េត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ។ លោកចេង ... Read More »

រថយន្តកុងតឺន័រ២គ្រឿងបុកគ្នាពេញទំហឹងរងការខូចខាត តែពុំមានអ្នករងរបួស

ភ្នំពេញ៖ រថយន្តកុងតឺន័រ២គ្រឿង បុកគ្នាពេញទំហឹង រងការខូចខាត សំណាងល្អគ្មានអ្នករងរបួសនៅចំណុចស្តុបផ្សារដីហុយ។ គ្រោះថ្នាក់ចរាចរនេះកើតឡើងនៅវេលាម៉ោង២០និង១៥នាទី នៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ចំណុចមុខផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿង ... Read More »

ហេង ស្រីពេជ្រ និងលាង ឧត្តមត្រូវ អ្នកសិល្បៈធ្វើឲ្យភ្ញាក់ផ្អើលថ្ងៃខួបកំណើត

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះជាតួអង្គស្រី កញ្ញា ហេង ស្រីពេជ្រ និងម្ចាស់ពានតារាសម្តែងប្រុស សម្តែងបានគ្រប់ទម្រង់ លោក លាង ឧត្តមត្រូវបានអ្នករួមអាជីពជាច្រើនអ្នកធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងជាមួយនឹងការធ្វើពិធីខួបកំណើតចំថ្ងៃដំណាលគ្នាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ។ សិល្បករជិតដិតរបស់តារាសម្តែងស្រី ហេង ... Read More »

ចាប់ខ្លួនជនសង្ស័យ៤នាក់ដកហូតថ្នាំញៀនជាច្រើនកញ្ចប់ក្នុងប្រតិបត្តិការ៤ករណីផ្សេងគ្នា​នៅខេត្តកណ្តាល

ខេត្តកណ្តាលៈ ជនសង្ស័យចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលតាមបណ្តាស្រុកក្នុងទឹកដីខេត្តកណ្តាល ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការបង្រ្កាប៤ករណីផ្សេងៗគ្នា កាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០១៧ ។ ជាមួយនឹងការចាប់ខ្លួនជនសង្ស័យនេះដែរ សមត្ថកិច្ចនគរបាលបានធ្វើការដកហូតថ្នាំញៀនជាច្រើនកញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្រ្កាបទី១-ធ្វើឡើងកាលពីវេលាម៉ោង១០និង០៥នាទីព្រឹក ... Read More »

ក្រុមចោរវាយក្បាលបុរសម្នាក់មួយកាំភ្លើងខ្លីប្លន់យកសម្ភារគិតជាប្រាក់ជិត៥០០០ដុល្លារដោយសុវត្ថិភាពនៅខណ្ឌចំការមន

ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាល ហូរឈាមស្រោចមុខ ដោយសារក្រុមប្លន់ប្រដាប់អាវុធមួយក្រុមបានដកកាំភ្លើងខ្លី២ដើម ភ្ជង់គំរាមបាញ់សម្លាប់ នៅមុខផ្ទះជនរងគ្រោះ ខណៈដែលបើករថយន្តមកឈប់នៅមុខផ្ទះ និងវាយក្បាលបុរសរងគ្រោះមួយកាំភ្លើង រួចប្លន់យកសម្ភារគិតជាប្រាក់ជិត៥ពាន់ដុល្លារ ហើយរត់គេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ... Read More »

សមត្ថកិច្ចឃាត់មនុស្ស៣នាក់ពាក់ព័ន្ធនឹងការចែកចាយ រក្សាទុក និង ប្រើប្រាស់គ្រឿងញៀននៅក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពចែកចាយ ប្រើប្រាស់ និង រក្សាទុកសារធាតុញៀនដោយខុសច្បាប់ ។ ករណីនេះត្រូវបានបង្រ្កាបកាលពីវេលាម៉ោងជិត៣រសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។ សមត្ថកិច្ចបានអោយដឹងថា ... Read More »

សម្តេចតេជោ៖ សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើកទី៤១ឆ្នាំនៃថ្ងៃប្រជុំជួររៀបការ១៣គូរបស់ខ្ញុំនិងភរិយា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ថា សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើកទី៤១ឆ្នាំ នៃថ្ងៃប្រជុំជួររៀបការ១៣គូរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ សម្តេចបានថ្លែងថា៖ «សល់តែ៣ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ខួបលើកទី៤១ឆ្នាំនៃថ្ងៃប្រជុំជួររៀបការ១៣គូររបស់ខ្ញុំនិងភរិយា(៥មករា១៩៧៦.៥មករា២០១៧)។ខ្ញុំសរសេររៀបរាប់ពីជិវិតអាពាហ៌ពិពាហ៌ក្នុងគ្រាកលយុគ្គរួចមកហើយ។ កូនៗខ្ញុំស្ទើរតែទាំងអស់រៀបការនៅក្នុងខែមករានេះដែរហើយប្រជាជនកម្ពុជាយើងក៏បានរួចចាកពីរបបប្រល័យពូជសាសន៍ប៉ុល ... Read More »

អវត្តមានតំណាងអយ្យការ ធ្វើឲ្យរឿងក្តីគ្រឿងញៀនមួយករណីត្រូវពន្យារពេលប្រកាសសាលក្រម , អ្នកច្បាប់ ថាជាគំរូមិនល្អ

ខេត្តកណ្ដាល:ដោយសារអវត្តមានតំណាងអយ្យការនាពេលសវនាការ សំណុំរឿងជួញដូរនូវសារធាតុដោយខុសច្បាប់មួយករណី ត្រូវបានពន្យារពេលប្រកាសសាលក្រមទៅថ្ងៃក្រោយវិញ ។ អ្នកច្បាប់លើកឡើងថា ការអវត្តមានគ្មានមូលហេតុនេះ ធ្វើឲ្យខាតប្រយោជន៍ជនជាប់ចោទ ដែលត្រូវពន្យារពេលនៃការឃុំខ្លួន និង ជាគំរូមិនល្អមួយ ។ សាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១០៧ ... Read More »

នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទលួចម៉ូតូ

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១៨ :១៥នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួច (លួចម៉ូតូ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៦DIEo ... Read More »

ទាស់សម្តីតិចតួចជាមួយប្រពន្ធ គិតខ្លីចងកសម្លាប់ខ្លួន

ភ្នំពេញ៖ បុរសម្នាក់បានចងកនឹងក្រមាជាមួយធ្នឹមមាត់ទ្វារបន្ទប់ទឹកសម្លាប់ខ្លួន ដោយសារតែមានវិបត្តិបន្តិចបន្តួចជាមួយប្រពន្ធ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី ១ ខែមករាឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល ភូមិ តាកេ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ សពមាន ឈ្មោះ ... Read More »

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស នៅវត្តបុទមវត្តី ... Read More »

នគរបាលខណ្ឌពោធិសែនជ័យ ឃាត់បានមនុស្ស១៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបោសសម្អាតក្រុមក្មេងទំនើង ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀននៅតាមបណ្តោយផ្លូវវេងស្រេង កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១ ខែកមរា ឆ្នាំ២០១៧ ឃាត់មនុស្សចំនួន១៧នាក់ យកទៅសាកសួរ ។ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាមន្ត្រីក្រោយមឱវាទ ... Read More »

មនុស្ស៤នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅខណ្ឌមានជ័យកាលពីថ្ងៃអាទិត្យ

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោម សហការនឹងកម្លាំងនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៤និង៣០នាទីនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ សមត្ថកិច្ចប្រាប់ថា ជនសង្ស័យមានឈ្មោះ សែ ជីវ័ន្ត ភេទប្រុស ... Read More »

ឡាវតាំងចិត្តយកឈ្នះបឹងកេតអង្គរ ព្រោះស្គាល់ពីទម្រង់លេងរបស់ខ្សែប្រយុទ្ធ

ភ្នំពេញ៖ គ្រូបង្វឹកក្រុមឡាវ Lanexang បានអះអាងថា ពួកខ្លួនបានតាំងចិត្តយកឈ្នះកម្ពុជា គឺក្រុមបឹងកេតអង្គររួចជាស្រេច តាំងមុនពេលប្រកួតនិងពេលកំពុងប្រកួត ដោយលោកបានសិក្សាពីទម្រង់លេងរបស់ក្រុមបឹងកេតអង្គរ ដូច្នេះហើយការប្រកួត លោកបញ្ជាឲ្យកូមក្រុមព្យាយាមធ្វើយ៉ាងណារំខានកុំឲ្យខ្សែប្រយុទ្ធបឹងកេតមានឱកាសចែកបាល់ ឬក៏បញ្ជូនបាល់ចេញ។ នេះគឺជាអះអាងរបស់លោក Leonardo Vitorinoគ្រូបង្គោលដឹកនាំក្រុម Lanexang ... Read More »

វាយប្លន់យកម៉ូតូ Nex មួយគ្រឿងទាំងកណ្តាលអធ្រាត្របានដោយសុវត្ថិភាព នៅសង្កាត់ស្រះចក

ភ្នំពេញ ៖ បុរសម្នាក់ត្រូវក្រុមចោរមានគ្នា៣នាក់ ស្ទាក់វាយប្លន់យកម៉ូតូ Nex មួយគ្រឿងជិះគេចខ្លួនបាត់ដោយសុវត្ថភាព ខណះជនរងគ្រោះបណ្តើរម៉ូតូរកកន្លែងចាក់សាំង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០០និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ធ្នូ ២០១៦ នៅតាមផ្លូវរត់ភ្លើងប្លុកបឹងកក់ ... Read More »

ស្រវឹងយកគ្រាប់បែកប្រឡែងលេង និងដកគន្លឹះបណ្តាលឲ្យផ្ទុះស្លាប់

ខេត្តត្បូងឃ្មំុ៖ បុរសម្នាក់ បន្ទាប់ពីបានផឹកស្រាស្រវឹងហើយ សង្ស័យកើតរោគអផ្សុក បានយកគ្រាប់បែកមកជន្លលេងប្រឡែងជាមួយមិត្តភក្តិម្នាក់ដែលជាដៃគូផឹករបស់ខ្លួន ហើយក៏ដកគន្លឹះ និងបណ្តាលឲ្យផ្ទុះុស្លាប់ទាំង២នាក់យ៉ាងវេទនា ចំណែកសាកសពខ្ទេចខ្ទីមើលលែងចង់យល់ នេះបើតាមការអះអាងរបស់សមត្ថកិច្ចនគរបាលស្រុកមេមត់ម្នាក់សំុមិនបញ្ចេញឈ្មោះ។ ហេតការណ៍ផ្ទុះគ្រាប់បែកនេះកើតឡើងកាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្រោមផ្ទះ ឈ្មោះ ... Read More »

ស្រាបៀរHeineken® បានរៀបចំកម្មវិធី Touch The Music ឆ្លងឆ្នាំថ្មី

ភ្នំពេញ៖ កាលពីថ្ងៃទី30-31 ខែធ្នូ ឆ្នាំ2016 ស្រាបៀរHeineken® បានរៀបចំកម្មវិធី “Touch The Music” ឆ្លងឆ្នាំថ្មីនៅក្លិបMarquee ដោយបានធ្វើឲ្យកក្រើកក្រុងកោះពេជ្រហើយទទួលបានជោគជ័យយ៉ាងខ្លាំងនិងការសរសើរពីអ្នកចូលរួមជាច្រើន។ កម្មវិធី“Touch The Music” បានទាក់ទាញទស្សនិកយ៉ាងច្រើនកុះករបានមកចូលរួមឆ្លងឆ្នាំថ្មីនៅក្លិបMarquee ... Read More »

ឆ្នាំថ្មីភ្លាម ខេមរៈ ស្រពៅ ចេញវីដេអូឃ្លីបជម្រះមន្ទិលរឿងឈឺដេកនឹងកន្ទេល

ភ្នំពេញ៖ រំលងដំណឹងអកុសល្យរយៈពេល១ឆ្នាំ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញាខេមរៈ ស្រីពៅ បានបង្ហាញមុខក្នុងវីដេអូខ្លីហើយ ដើម្បីជម្រះរឿងនាងឈឺធ្ងន់ដេកនឹងកន្ទេល ព្រោះប្រតិកម្មថ្នាំថែសម្រស់នោះ ។ គេចាំបានថា កញ្ញាខេមរៈ ស្រីពៅ មានជំងឺប្រតិកម្មនឹងថ្នាំរក្សាសម្រស់រហូតធ្លាក់ខ្លួនឈឺដេកនឹងកន្ទេល ត្រូវបានល្បីសុះសាយពេញផ្ទៃប្រទេស កាលពីដើមឆ្នាំ២០១៦មកម្ល៉េះ ... Read More »

ពលករខ្មែរស្លាប់ និងរបួសជាច្រើននាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅច័ន្ទបុរី

ប៉ោយប៉ែត៖ ពលករខ្មែរបានស្លាប់ និងរងរងរបួសប្រមាណជិត៤០នាក់ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តចាកចេញពីចំការបេះផ្លែមៀន ឆ្ពោះទៅកន្លែងស្នាក់នៅ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចភូមិ ណឺនថង ឃុំតាមូល ស្រុកសយដាវ ខេត្តច័ន្ទបុរី ... Read More »

ល្បួងនាងទៅលេងបុណ្យផ្ការួចចាប់រំលោភ សមត្ថកិច្ចចាប់ខ្លួន២នាក់

ខេត្តស្ទឹងត្រែង៖ បុរសពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លូនក្រោយពីបានរំលោភស្ត្រីវ័យក្មេងម្នាក់បានសម្រេច ខណៈ បែកធ្លាយស្ត្រីម្នាក់ទៀតរត់រួចពីក្រញាំបិសាចតណ្ហាមកប្តឹងនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំស្រែឫស្សី ហើយនគរបាលបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះបង្ក្រាបចាប់ខ្លួនជនសង្ស័យបាននៅចំណុចចំការក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៦។ ជុំវិញករណីខាងលើ ... Read More »