ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ទំនាស់ដីធ្លីរ៉ាំរ៉ៃជិត១០ឆ្នាំរវាងប្រជាពលរដ្ឋ២៥៧គ្រួសារ នឹងយោធាបញ្ជាការដ្ឋានរថក្រោះប្រចាំស្រុកព្រះនេត្រព្រះត្រូវបានដោះស្រាយ

ខេត្តបន្ទាយមានជ័យ៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត១០ឆ្នាំមកហើយ ដែលមានការចម្រូងចម្រាស់រវាងប្រជាពលរដ្ឋ២៥៧គ្រួសារ និងយោធាបញ្ជាការដ្ឋានរថក្រោះ នៃអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនូវទំហំផ្ទៃដីជាង៥០ហិកតា ស្ថិតនៅ ទីតាំងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់នោះបានចប់រួចរាល់នោះហើយ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការកាត់ក្បាលដីដែលមានទំនាស់ប្រគល់ឱ្យប្រជាពលរដ្ឋ ដែលធ្លាប់បានធ្វើអាស្រ័យផលលើផ្ទៃដីដែលពួកគាត់ធ្លាប់កាត់កាប់។ ប្រជាពលរដ្ឋ២៥៧គ្រួសារត្រូវបានបែងចែក ... Read More »

ឃាត់រថយន្ត១គ្រឿង និងម៉ូតូកង់បី១គ្រឿងពេលដឹកសំរាមទៅចាក់ចោលក្បែរស្លាកហាមចាក់សំរាម

ភ្នំពេញ៖ រថយន្តកញ្ចាស់១គ្រឿង និងម៉ូតូកង់បី១គ្រឿងទៀត ត្រូវបានភ្នាក់ងារក្រុមហ៊ុនស៊ិនទ្រីចោមចៅ សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ ខណៈដឹកយកសំរាមទៅចាក់ចោល យ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ក្បែរស្លាកហាមចាក់សំរាមរបស់សាលារាជធានីភ្នំពេញតែម្ដង។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៤ ... Read More »

ខ្ចីម៉ូតូ១ភ្លែត ទៅបាត់១អាទិត្យទើបឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីចាញ់បោកជនសង្ស័យម្នាក់បានប្រើល្បិចខ្ចីជិះ ដោយប្រាប់ថា ជិះទៅយកម្ហូបនៅផ្ទះក្មួយ ដែលមានពិធីភ្ជាប់ពាក្យតែមួយភ្លែតប៉ុណ្ណោះ ដើម្បីយកមកហូបបាយជុំគ្នា លុះពេលបានម៉ូតូដល់ដៃ ជននោះ ក៏បានជិះទៅបាត់ រហូតតែម្ដង មិនឃើញត្រឡប់មកបិញឡើយ បន្ទាប់មកជនរងគ្រោះបានតាមរកគ្រប់កន្លែង មិនបានឃើញ ... Read More »

ចាប់មុខសញ្ញាគាស់ផ្ទះធ្លាយរឿងគ្រឿងញៀន ករណីផ្សេងទៀត

ភ្នំពេញៈ មនុស្ស២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជួសជុលម៉ូតូ ស្ថិតនៅផ្លូវ២៧១ សង្កាត់ស្ទឹងមា នជ័យ ខណ្ឌមានជ័យ ខណៈដែលយកម៉ូតូលួ ចបាននោះទៅជួសជុល។ ... Read More »

កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានបុ៉ស្តិ៍បឹងត្របែកចុះឆែកឆេរនិងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ រស់ និងធ្វើការគ្មានច្បាប់់់

  ភ្នំពេញ៖ កាលពីវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី២២ខែមិនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានបុ៉ស្តិ៍បឹងត្របែក ចុះឆែកឆេរ និងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ ដែលរស់នៅ និងធ្វើការគ្មានច្បាប់ ស្ថិតនៅហាងការហ្វេ ផ្លូវលេខ៤៧៤ កែងផ្លូវលេខ១០៣ នៅក្នុង សង្កាត់បឹងត្របែក ... Read More »

កម្មករសំណង់ម្នាក់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់នៅក្នុងផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ឃុំឈើតុំ ស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ កម្មករសំណង់ម្នាក់ត្រូវបានគេអះអាងថា ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមនៅនឹងកន្លែង ខណៈកម្មកររូបនេះកំពុងបំពេញការងារធ្វើផ្ទះរបស់ឈ្មោះ ភួង ស្រៀវ ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកប៉ះ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ... Read More »

ប្រជាពលរដ្ឋរស់នៅក្រុម២ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ទទួលបានផ្លូវ៣ខ្សែសម្រាប់ធ្វើដំណើរក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្រុម២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី នឹងទទួលបានផ្លូវ៣ខ្សែសម្រាប់ធ្វើដំណើរក្នុងពេលឆាប់ៗនេះ ដោយក្រោមការដឹកនាំរបស់លោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខលោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានដឹកនាំមន្ត្រីជំនាញចុះទៅពិនិត្យដល់ទីតាំងដើម្បីដោះស្រាយរាល់ផល់ប៉េះពាល់របស់ប្រជាពលរដ្ឋនិងមានភាពងាយស្រួលដល់ការស្ថាបនាបើកផ្លូវនិងដាក់លូផ្លូវទាំង៣ខ្សែនេះ ។ ការចុះពិនិត្យទីតាំងនេះ ... Read More »

សមត្ថកិច្ចនគបាលឃាត់មនុស្ស៣នាក់ពាក់ព័ន្ធករណីចែកចាយ និងប្រើបា្រស់គ្រឿងញៀន

់ ខេត្តកំពង់ឆ្នាំង ៖ ក្រុមជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនបានក្រុមជនសង្សយ័ប្រើប្រាស់ និង ចែកចាយថ្នាំញៀន ខណៈដែលក្រុមនេះកំពង់ធ្វើសកម្មភាព ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខាងជើងផ្សារលើ ស្ថិតក្នុងភូមិត្រពាំង៣ ... Read More »

ផ្ទះបាយមួយខ្នងត្រូវអគ្គីភ័យឆាបឆេះដោយសារភ្លើងចង្ក្រានចៀនត្រី នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀងៈ ផ្ទះបាយមួយខ្នងមានទំហំ៤គុណម៉ែត្រ និង៤ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ និងអ្នកភូមិនាំគ្នាជួយពន្លត់ កាលពីវេលាម៉ោង១ និង២៥នាទី រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងមេភូមិ កោះក្បានខាងជើង ឃុំសំរោង ... Read More »

បុរសម្្នាក់រងរបួសជាទម្ងន់ដោយសារចោរប្លន់បាញ់យកម៉ូតូទាំងព្រឹក

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាចោរប្លន់២នាក់ បានធ្វើសកម្មភាពបាញ់ុុរបុរសម្នាក់បណ្តាលឲ្យរងរបូសជាទម្ងន់ ដើម្បីប្្លន់យកម៉ូតូបានសម្រេច ហើយជិះគេចខ្លួនបាត់។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយសាររងរបួសធ្ងន់ ។ ករណីបាញ់ប្លន់នេះ កើតឡើងនៅវេលាម៉ោង៩និង២០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅតាមផ្លូវលំ ភូមិអន្លង់ធម្ម ... Read More »

សិស្សសាលាម្នាក់លង់ទឹកស្រះក្នុងវត្តគោកបញ្ជាន់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ក្មេងប្រុសសិស្សសាលាគោកបញ្ជាន់ម្នាក់ ឆ្លៀតពេលទំនេរពីការសិក្សា បានដើរលេងនៅមាត់ស្រះ ទឹកជាមួយមកត្តភក្ដិចំនួន៤ទៅ៥នាក់ទៀត ខណៈពេលនោះស្រាប់តែមានមិត្តភក្ដិម្នាក់ របូតស្បែកជើងធ្លាក់ ចូលទៅក្នុងស្រះទឹកនោះដែលមានជម្រៅជាង៥ម៉ែត្រ។ ឃើញបែបនេះក្មេងប្រុសខាងលើ បានលោតចុះទៅយកស្បែកជើងឲ្យមិត្តភក្ដិ ហើយក៏បានបណ្ដាលឲ្យលង់ទឹក ដោយឡែកមិត្តភក្ដិម្នាក់ ពេលឃើញក្មេងប្រុស នោះលង់ទឹកក៏បានលោតចុះទៅជួយ ហើយក៏បានលង់ទឹកដែរ។ ... Read More »

ផ្ទុះឡត៍ចំហ៊ុយក្នុងរោងចក្រសសិនតៃ ហ្គាមេន ស្លាប់ និងរបួសកម្មករជិត១០នាក់

  ភ្នំពេញៈ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង នាវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ ២០១៦ ក្នុងរោងចក្រ សិន តៃ (រោងចក្រកាត់ដេរ បោកអ៊ុត) ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិដំណាក់ ... Read More »

អាមេរិក អង់គ្លេស បារាំង បង្កើនការពារសន្តិសុខអាកាសចរណ៍

មន្ត្រីសន្តិសុខបណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក អង់គ្លេស បារាំង បាន អនុវត្តិនៅវិធីសាស្ត្រ ចាំបាច់មួយចំនួនដើម្បីរិតបន្តឹងសន្តិសុខ រារាំង ការវាយប្រហារណាមួយកើតឡើងនៅក្នុងអាកាសយានដ្ឋាន។ កាលពីថ្ងៃទី ២១ខែមីនា ក្រសួងសន្តិសុខ ដឹកជញ្ចូនអាមេរិក TSA បានប្រកាស ... Read More »

ស្រែកថាចោរៗ! ចោរស្រែកតបវិញ «បាញ់ចោលឥឡូវ» ក៏ស្ងាត់មាត់ឈឹង ចោរសម្រេចដូចបំណង

ភ្នំពេញ៖ គេឃើញថាមួយរយះពេលនេះ ករណីក្រុមចោរលួច ឆក់ ប្លន់ បានកក្រើកឡើងវិញហើយក្នុងមូលដ្ឋានខណ្ឌទួលគោក ជាពិសេសមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី១ ជាក់ស្តែងជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាត់ក.ម៉ូតូបានសម្រេចហើយ តែត្រូវសន្តិសុខឃើញស្រែកថា ចោរប្លន់ ស្រាប់តែចោរស្រែកដាក់វិញថា “បាញ់ចោលឥឡូវ” បង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកក្នុងខណ្ឌទួលគោក ។ ករណីកាត់ក ... Read More »

រថយន្តកាមរីបាឡែនបុកជាមួយរថយន្តឡង់គ្រីស័រត្រង់ចំណុចផ្លូវបែកជាបួន បណ្ដាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញ៖ ហេតុការណ៍ថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបណ្ដាលមកពីរថយន្តកាមរីបាឡែន បើកបរដោយបុរសម្នាក់មានស្ថានភាពស្រវឹងស្រា និងបើកក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តឡង់គ្រីស័រមួយគ្រឿងទៀត នៅផ្លូវបែកជាបួន ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបផ្សារទួលទំពូង តាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ៤៣២ ... Read More »

បុរសម្នាក់មានជំងឺសរសៃប្រសាទ និងរបេងជាង១០ឆ្នាំព្យាបាលមិនជាចងកនៅផ្ទះចោលប្រពន្ធកូន

ខេត្តស្វាយរៀង៖ បុរសម្នាក់បានបាត់បង់ជីិវិត ដោយសារកចងកសម្លាប់ខ្លួន ហើយមូលហេតុដែលជំរុញឲ្យបុរសរងគ្រោះធ្វើសកម្មភាពបញ្ចប់ជីិវិតខ្លួនឯង សង្ស័យថា បណ្តាលមកពីមានជំងឺរ៉ាំរ៉ៃយូរឆ្នាំព្យាបាលមិនជា ។ ហេតុការណចងកសម្លាប់ខ្លួននៅក្នុងផ្ទះជនរងគ្រោះនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ។ ... Read More »

ជនបរទេសម្នាក់ស្លាប់ដោយសារជំងឺគាំងបេះដូង

ខេត្តព្រះសីហនុ៖ ជនបរទេសម្នាក់បានបាត់បង់ជីវិតនៅក្នុងបន្ទប់ជួល កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១០យប់បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងពលរដ្ឋនៅក្នុងមូលដ្ឋានចុះទៅពិនិត្យធ្វើកោសល្យវិច័យ ហើយបន្ទាប់មក សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះបាត់បង់ជីវិតដោយសារតែករណីគាំងបេះដូង ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនបរទេសដែលស្លាប់ ឈ្មោះ JOHN ... Read More »

តុលាការកំពូលចាប់ផ្ដើមកាត់ទោសលោកហេង ពៅ ខណៈសន្តិសុខរឹតបន្តឹងយ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មាន

ភ្នំពេញ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី២២ ខែមីនា ចាប់ផ្ដើមកាត់ទោសលោកហេង ពៅ អតីតស្នងការនគរបាលក្រុងភ្នំពេញ ករណីរក្សាទុកប្រាក់ដុល្លារក្លែងក្លាយ ខណៈសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មាន ។ មន្ត្រីនគរបាលប្រចាំការនៅតុលាការកំពូល បញ្ជាក់ថា ការរឹតបន្តឹងចំពោះអ្នកសារព័ត៌មាន នេះ ព្រោះតែថ្មីៗនេះ ... Read More »

បង្រ្កាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់ នៅគោលដៅ២កន្លែងផ្សេងគ្នាក្នុងស្រុកពញាឮ

ខេត្តកណ្តាលៈ ជនល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់លួង និងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ធំ ស្រាវជ្រាវបង្រ្កាបចាប់ខ្លួនបានជាបន្តបន្ទាប់នៅគោលដៅ២កន្លែងផ្សេងគ្នា ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន៤កញ្ចប់ , រថយន្តមួយគ្រឿង និងវត្ថុតាងតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ គោលដៅបង្រ្កាបទៅ១-នៅត្រង់ចំណុចកែងសេះ ... Read More »

អគ្គីភ័យឆេះតូបលក់ដូរនៅផ្សារវាលយន្តដោយសារផ្ទុះកំប៉ុងហ្គាសក្នុងផ្ទះបាយ

ខេត្តស្វាយរៀងះមានករណីអគ្គិភ័យកើតឡើងនៅចំណុចតូបលក់ដូរ លក់បាយ កាហ្វេ ក្នុងផ្សារវាលយន្តជួរខាងជើងស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលករណីនេះកើតឡើងនៅវេលាម៉ោង២៣ និង៥០នាទីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។ បើតាមសមត្ថកិច្ចក្រុងបានឲ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានកំលាំងអធិការដ្ឋានសហការជាមួយកំលាំងស្នងការដ្ឋានចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន ០១គ្រឿង (បាញ់ទឹកអស់០១រថយន្ត ... Read More »

ដំរីព្រៃឈ្មោល១ក្បាល អាយុជាង៥០ឆ្នាំឆក់ចរន្តអគ្គិសនីងាប់ពេលមកត្រដុះបង្កោលភ្លើង

ខេត្តព្រះសីហនុ ៖ ដំរីព្រៃដ៏ធំ១ក្បាលបានងាប់នៅក្រោមបង្គោលភ្លើងដោយគេសង្ស័យថា ដំរីព្រៃឈ្មោលក្បាលនេះពេលដែលវារមាស់មកត្រដុះបង្គោលភ្លើង ដណ្តាលឲ្យបង្គោលបាក់សង្កត់ពីលើ រួមត្រូវចរន្តអគ្គិសនីតង់ស្យុងខ្ពស់ឆក់។ ករណីនេះគេសង្ស័យថាបានកើតឡើងនៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចំណុចចម្ការជុរេនរបស់ឧកញ៉ា ឡាំង លី ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ... Read More »

នគរបាលស្រុកស្អាងធ្វើការដកហូតវត្ថុតាងថ្នាំញៀន១០កញ្ចប់ ខណៈដែលជនសង្ស័យ២នាក់រត់គេចខ្លួន

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាលចុះបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់មួយកន្លែង កាលពីវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខណៈចុះទៅដល់ជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់បានត្រឹមតែធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១០កញ្ចប់ ដើម្បីកសាងសំណុំរឿង និងសាវតាជាតិជនសង្ស័យទាំង២នាក់ ... Read More »

វាលខ្សាច់ដ៏អស្ចារ្យនៅកណ្តាលក្រុងភ្នំពេញដូចនៅមាត់សមុទ្រពិតៗអញ្ចឹង

ភ្នំពេញ៖ នៅបរិវេណខាងមុខសាលមហោស្រពកោះពេជ្រមានការប្រគំតន្ត្រី Anchor Beach Carnival 2017ដែលជាការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ ANCHOR ហើយមានការចូលរួមពីតារាខ្មែរល្បីៗនិងបានអញ្ជើញតារាមកពីប្រទេសថៃផងដែរ ។ ស្របគ្នានោះនៅខាងមុខឆាកក៏មានការដាក់តាំងលក់ស្រាបៀរ ANCHOR រួមជាមួយការរៀបចំកៅអីនៅលើវាលខ្សាច់សមុទ្រដែលជាការច្នៃប្រឌិតដ៏អស្ចារ្យដើម្បីឲ្យអ្នកចូលរួមទស្សនាបានពិសារស្រាបៀរបណ្តើររទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗអញ្ចឹង។ហើយបន្ទាប់ពីការប្រគំតន្ត្រី Anchor Beach Carnival ... Read More »

បង្ក្រាបគ្រឿងញៀន និងល្បែងស៊ីសង ចាប់ខ្លួន៥នាក់ រិបអូសថ្នាំញៀន៣០កញ្ចប់

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់រួមទាំងថ្នាំញៀនចំនួន៣០កញ្ចប់ តូចនិងទូហ្គេមបាញ់ត្រីមួយទូ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងប្រជាការពារសង្កាត់ចុះបង្ក្រាបកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចអាគារបូឌឹញ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះទី១មានឈ្មោះ ... Read More »

បុរសចំណាស់ម្នាក់ត្រូវចរន្តអគ្គិសនីឆក់ ស្លាប់ខណៈកំពុងដោតឌុយភ្ជាប់ជាមួយម៉ូទ័របូមទឹក

ខេត្តកណ្តាលៈ បុរសចំណាស់ម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ធ្លាក់ចូលទឹកស្រះស្លាប់យ៉ាងអណោចអធ័ម គ្រាដែលបុរសរូបនេះរាយខ្សែភ្លើងតភ្ជាប់ចរន្តអគ្គិសនីចូលម៉ូទ័របូមទឹក ដើម្បីបូមទឹកដាក់ដំណាំពោត កាលពីវេលាម៉ោង១៧ និង១៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »

មេម៉ៅការបានលុយជាង១៤លានរៀលរត់បាត់ មេជាង និងកម្មករសំណង់ យំហ៊ូ

ភ្នំពេញ ៖ បុរសម្នាក់បានដឹកដៃប្រពន្ធធ្វើដំណើរទៅសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍បន្ទាប់ពីចាញ់បោកអ្នកទទួលម៉ៅការសំណង់ អស់លុយចំនួន១៤លាន២៣មុឺនរៀល ហើយគេចខ្លួនបាត់ បង្កឲ្យកម្មករ និងមេជាងផ្អើលឆោឡោ រត់ទៅប្តឹងអាជ្ញាធរ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។ ... Read More »

៥នាក់ សុទ្ធតែស្រីៗរងបួសធ្ងន់ ស្រាល

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សស្រី៥នាក់រងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរារណ៍គួរឲ្យរន្ធត់រវាងម៉ូតូបើកស្របទិសគ្នាបុក ពេញទំហឹងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ចន្លោះគីឡូម៉ែត្រលេខ១២២ និងលេខ១២៣ ភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ... Read More »

បន្តិចទៀតនេះ ឧកញ៉ា លី ឈុនអូ ត្រៀមកាច់ចង្កេះឆ្លងឈើទៅវៀតណាមជាង២០ឡានយីឌុប

ខេត្តព្រៃវែង៖ ឧកញ៉ា លី ឈុនអូ មេឈ្មួញឈើប្រណីតរកស៊ីលោតឆត្រល្មើសច្បាប់នៅតែគឃ្លើន ក្នុងមុខជំនួញ ដែលសង្គមស្អប់ខ្ពើមួយនេះដដែល ហើយគេបានរាយការណ៍មកថា នាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នេះ ឈើរបស់ឧកញ៉ា លី ឈុនអូ ... Read More »

ប្រជាពលរដ្ឋស្រុករលាប្អៀរចោទឧកញ៉ា សុខ ប៊ុន ឈូសឆាយដីតំបន់អភិរក្សមេពូជត្រី

ខេត្តកំពង់ឆ្នាំង ៖ ក្រុមប្រជាពលរដ្ឋបាន ឲ្យដឹងថា ដីតំបន់អភិរក្សមេពូជត្រី ស្ថិត នៅភូមិកោះកែវ និងភូមិទម្ពរក្នុងឃុំស្វាយ ជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងពេលនេះ កំពុងត្រូវបានឧកញ៉ា សុខ ប៊ុន ដែលទើប ... Read More »

ឈ្មួញបង់លុយឲ្យគយរាល់ខែបែរជាចាប់ ទៀត

ខេត្តកោះកុង ៖ ក្រោយពេលសមត្ថកិច្ច សាខាគយនិងរដ្ឋាករខេត្តកោះកុងបានឃាត់ ទូកដឹកទំនិញគេចពន្ធចេញពីប្រទេសថៃមក កាន់ទីរួមខេត្តកោះកុង ស្រាប់តែបែកធ្លាយរឿងអាស្រូវរបស់សមត្ថកិច្ចការិយាល័យ គយនិងរដ្ឋាករប៉ាក់ខ្លងដាក់ខែពីឈ្មួញរកស៊ីដើម្បីជាថ្នូរនឹងការបើកដៃឲ្យរកស៊ីរត់ ពន្ធបានដោយសេរីដោយមិនមានការត្រួតពិនិត្យ ។ ប្រភពពីម្ចាស់ទូកដែលសមត្ថកិច្ចឃាត់កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ បានថ្លែងថា កន្លងមកគាត់រកស៊ីដឹកទំនិញគេចពន្ធរយៈពេលជាង១ឆ្នាំមកហើយ ... Read More »