ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន ករណី ដាក់អន្ទាក់សត្វព្រៃ

ខេត្តមណ្ឌលគិរី ៖ ជនត្រូវចោទចំនួន១រូប កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទដាក់អន្ទាក់ដោយប្រើបង្កៃ បង្កឲ្យមានការស្លាប់ដល់សត្វព្រៃដែលជាប្រភេទមានដោយកម្រ និងជិតផុតពូជ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ ប្រព្រឹត្តនៅក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃស្រែពក។ ជនត្រូវចោទឈ្មោះ ... Read More »

កូនជាងយកអាគុយ ដាក់បញ្ឆេះម៉ាស៊ីនក្បាលរថយន្តឲ្យម៉ូយមើល ស្រាប់តែដាក់បញ្ច្រាសផ្ទុះឆាបឆេះក្បាលរថយន្តខ្ទេច២គ្រឿង អស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ

ភ្នំពេញ ៖ ដោយសារតែការធ្វេរប្រហែសរបស់ម្ចាស់ឃ្លាំង បានបញ្ជាឲ្យកូនជាងយកអាគុយ ទៅដាក់កូវបញ្ឆះម៉ាស៊ីនក្បាលរថយន្តឲ្យម៉ូយមើល ស្រាប់តែដាក់បញ្ច្រាសផ្ទុះបែកផ្កាភ្លើង ឆាបឆេះក្បាលរថយន្តយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅជួយធ្វើអន្តរគមន៍បាញ់ពន្លត់ទាន់ពេលវេលា បណ្តាលឲ្យខូចខាតក្បាលរថយន្តចំនួន២គ្រឿង គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ។ ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី២៧ ខែមករា ... Read More »

បើករថយន្តដឹកដីមិនមើលឆ្វេងស្តាំ រថភ្លើងមកដល់បុករបួសធ្ងន់ម្នាក់ ខណៈគ្មានអ្នកដាក់បារ៉ាស់សម្គាល់

ខេត្តព្រះសីហនុ៖ មានឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថភ្លើងបុករថយន្តដឹកដីមួយគ្រឿង ដែលបើកឆ្លងផ្លូវរថភ្លើងមិនមើលឆ្វេងស្តាំ បណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកបររថយន្តម្នាក់ ។ ឧបទ្ទវហេតុនេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃ អង្គារ ៤ កើត ខែ បុស្ស ... Read More »

សត្វត្រចៀកកាំ ជាច្រើនក្បាលងាប់ពាសពេញក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះត្រួតពិនិត្យមើលជាក់ស្តែង ខណៈដែលសត្វត្រចៀកកាំ ជាច្រើនក្បាលងាប់ពាសពេញក្នុងបុរី ដោយមិនដឹងមូលហេតុ ។ ករណីសត្វត្រចៀកកាំងាប់ជាច្រើនដោយពុំដឹងមូលហេតុខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្នុងបរិវេណបុរីប៉េងហួត ... Read More »

មូរម៉ៅក្នុងចិត្តវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងបាញ់ប្អូនដោយចម្ពាមកៅស៊ូរបួសធ្ងន់ ត្រូវនគរបាលចាប់ខ្លួន

ខេត្ត​កណ្តាល ៖ ​​កម្លាំងងនគរបាលស្រុកពញាឮ បានឃាត់ខ្លួនយុវជនម្នាក់​​ដែលបាន​ធ្វើ​សកម្មភាព​ដុត និង​វាយ​បំផ្លាញខ្ទេច​​ទ្រព្យសម្បត្តិ​​ក្នុង​ផ្ទះ​ ព្រមទាំង​បង្ក​ឲ្យ​បុរសជា​ប្អូនម្នាក់​ត្រូវ​របួសទៀត​ផង ដោយមិនដឹងថា​ផ្តើមចេញពីមូលហេតុអ្វីនោះទេ ស្រាប់តែមួរម៉ៅក្នុងចិត្តប្រព្រឹត្តអំពើបែបនេះតែម្តង ។​ ហេតុ​ការ​ណ៍​​ខាងលើ​នេះ ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទីយប់ ​​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ... Read More »

បែកធ្លាយរឿង! លោក ប៉ុក បញ្ញាធិ ប្រធានភូមិបាលខណ្ឌកំបូល នាំមនុស្សក្រៅក្របខណ្ឌ៨នាក់ ឲ្យកាន់ត្រានិងធ្វើការជំនួសមន្រ្តីមានក្របខណ្ឌ

ភ្នំពេញ៖ លោក ប៉ុក បញ្ញាធិ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌកំបូល ត្រូវបានរងការរិះគន់ពីអនុប្រធាន រួមជាមួយមន្រ្តីក្របខណ្ឌភូមិបាលខណ្ឌកំបូល កំពុងតែមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោក ខណៈដែលលោកបាននាំមនុស្សចំនួន៨នាក់ ក្រៅក្របខណ្ឌ មកកាន់ត្រា និងធ្វើការជំនួសមន្រ្តីនៅក្នុងអង្គភាពរបស់ខ្លួន ... Read More »

យុវជនម្នាក់ទំនងមានជំងឺប្រចាំកាយ ព្យាបាលមិនធូរស្បើយ ក៏ធ្វើអត្តឃាតក្នុងផ្ទះ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិប្រទះឃើញយុវជនម្នាក់ចងកសម្លាប់ខ្លួនក្នុងផ្ទះរបស់ខ្លួន ប្រញាប់ប្រញាលរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអីស្រុកស្វាយទាប​ ខណៈគ្រួសារថាមានជំងឺប្រចាំកាយព្យាបាលមិនធូរស្រាល ។ សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យគិតខ្លីមានឈ្មោះ មុំ ... Read More »

ជិះម៉ូតូស៊េរីចាស់ប្រដាប់ដោយយកាំភ្លើងខ្លី ដេញប្លន់យកម៉ូតូស៊េរីថ្មីបានសម្រេចទាំងថ្ងៃ មិនរំខានដល់សមត្ថកិច្ចមានជ័យ

ភ្នំពេញ៖ នារីម្នាក់ បានជិះម៉ូតូហុងដា ឌ្រីមស៊េរី ២០២០ ចេញពីទិញម្ហូប ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូស្មាសវីមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ដេញភ្ជង់ប្លន់យកម៉ូតូបានសម្រេច ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២៨ ខែមករា ... Read More »

ចោរលួចគាស់ តូបក្នុងផ្សារអន្លង់វិល១កន្លែង លួចយកទូរស័ព្ទអស់ជាង៤០គ្រឿង

ខេត្តបាត់ដំបង៖ តូបលក់ទូរស័ព្ធ១កន្លែង ត្រូវចោរលួចគាស់ជញ្ជាំងយកទូរសព្ទ័ស៊េរីទំនើបអស់ជាង៤០គ្រឿង ។ ហេតុការណ៍នេះ បានកើតឡើងនៅអំឡុងវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម១៦ ភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលម្ចាស់តូបឈ្មោះ ... Read More »

ចូលទៅវាយគេដល់ផ្ទះ ត្រូវគេវាយវិញ របួសធ្ងន់

នៅវេលាម៉ោង ២១:០០នាទី ថ្ងៃអាទិត្យ ០២ កើតខែ មាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ ... Read More »

ទូកឈើពីរគ្រឿងក្នុងចំណោមច្រើនគ្រឿងក្នុងទន្លេឆ្លងកាត់ក្រុងក្រចេះត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរបង្រ្កាបបាន

ខេត្តក្រចេះ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តម្ភសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ លោកវរសេនីយ៍ត្រី សូត្រ ស៊ីម មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ បានដឹកនាំកម្លាំងចុះផ្ទាល់ត្រួតពិនិត្យ និងបង្ក្រាបបានទូកពីរគ្រឿងដឹកឈើប្រភេទគ្រឿងផ្ទះ និងក្តារពេញប្រៀបដែលកំពុងចរាចរណ៍នៅកណ្តាលទន្លេមេគង្គប្រគល់ឲ្យជំនាញចាត់ការតាមច្បាប់ព្រៃឈើ ។ កាបង្ក្រាបនេះ ... Read More »

បទស្មើសទេសាទក្នុងភូមិសាស្ត្រស្រុកក្រគរ បង្រ្កាបមិនចេះអស់

ខេត្តពោធិ៍សាត់៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានស្រុកក្រគរ ទទួលស្គាល់ការពិតករណីបទល្មើសទេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន គ្រាដែលលោកអភិបាលនៃគណៈអភិបាលស្រុកដឹកនាំ និងបញ្ជាផ្ទាល់ ខណៈកន្លងមកមន្ត្រី មន្ទីរ ក្រសួងជំនាញពាក់ព័ន្ធចុះបង្រ្កាបជាញឹកញាប់ ។ ជាក់ស្ដែង ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃអង្រ្គរ ៤កើត ខែមាឃ ឆ្នាំកុរ ... Read More »

បុរសម្នាក់មានវិបត្តិផ្លូវចិត្ត ធ្វើអត្តឃាតចោលឪពុក

ភ្នំពេញ ៖ ឪពុក និងកូន២នាក់បានសម្រេចចិត្តឡើងមកភ្នំពេញដើម្បីធ្វើការសំណង់ចិញ្ចឹមជីវិត តែបុរសជាកូនតែងតែគិតច្រើន (សតិពុំសូវល្អ) ហើយបានធ្វើអត្តឃាតចង. ក សម្លាប់ខ្លួនក្នុងការដ្ឋានសំណង់ស្លាប់ចោលឪពុក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ និង ៤៥ នាទីព្រឹក ថ្ងៃទី២៨ ... Read More »

លោក ម៉ុង ប៊ុនលីម រងការរិះគន់ថាកំពុងខំប្រឹងបិទបាំងបទល្មើសព្រៃឈើ

ខេត្តសៀមរាប៖ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញជាច្រើននាក់កំពុងបន្តសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ ចូលទៅចែកចាយតាមដេប៉ូច្រើនកន្លែងក្នុងខេត្តសៀមរាប យ៉ាងពេញបន្ទុក ។ ក៏ប៉ុន្តែលោក ម៉ុង ប៊ុនលីម​ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញទាំងនោះឡើយ ហើយបែរជាទៅគិតគូររឿងបិទអាជីវកម្មឡធ្យូងច្រើនកន្លែងនៅឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាបទៅវិញ ... Read More »

ស្រវឹងទៅដេកលើផ្លូវដែក រថយន្តភ្លើងបើកកិនស្លាប់ ដាច់ជាកំណាត់ៗ

ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីផឹកស្រវឹងទៅដេកលើផ្លូវដែក ត្រូវបានរថភ្លើងបើកកិន កាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រហូតដល់វេលាម៉ោង៧ និង០០នាទីព្រឹកថ្ងៃដដែលនេះ ទើបពលរដ្ឋប្រទះឃើញ ផ្អើលឆោឡោ ... Read More »

ឃើញមិត្តភក្តិប្រពន្ធស្រវឹងដេកលែងដឹងខ្លួន ឱកាសល្អចាប់ដោះខោអាវបំណងរំលោភ ស្រាប់តែប្រពន្ធមកទាន់

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​នាំ​ទៅ​ផឹកស៊ី​នៅ​បន្ទប់​មិត្ត​ភក្តិជិតបន្ទប់​គ្នាជួបជុំគ្នា ពេលដែលស្រវឹងរៀងខ្លួន ក៏នាំគ្នាទៅបន្ទប់ជួលរៀងខ្លួន បន្ទាប់មកដោយសារឃើញមិត្តភក្តិប្រពន្ធស្រវឹងលែងដឹងខ្លួន ដេកក្នុងបន្ទប់ជួលម្នាក់ឯង ឃើញឱកាសល្អក៏លបចូលរួចចាក់សោខាងក្នុងចាប់ដោះខោអាវបំណងរំលោភស្រាប់តែប្រពន្ធមកទាន់ ។ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ នៅផ្ទះ​ជួល ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ... Read More »

ប្រជាពលរដ្ឋរងគ្រោះ ដោយជំងឺអេដស៍ និងទុរគតជន ជនចាស់ជរាចំនួន២០២០គ្រួសារ ស្ថិតនៅខណ្ឌកំបូល មកទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចែកអំណោយសប្បុរសធម៌ របស់សាខាកាកបាទ ក្រហមកម្ពុជារាជាធានីភ្នំពេញ ជូនពលរដ្ឋរងគ្រោះដោយជំងឺអេដស៍ ទុរគតជន និងជនចាស់ជរាសរុបចំនួន២០២០គ្រួសារ ស្ថិតនៅខណ្ឌកំបូល នាព្រឹកថ្ងៃ ទី២៨ មករា ... Read More »

អាជ្ញាធរចិនបញ្ជូននិស្សិតកម្ពុជាត្រឡប់មកវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ការពារជំងឺឆ្លង វីរុសកូរ៉ូណា

ខេត្តបន្ទាយមានជ័យ៖ និស្សិតកម្ពុជាចំនួន៣០នាក់ ត្រូវបានអាជ្ញាធរចិន អនុញ្ញាតឲ្យវិលត្រលប់មកប្រទេសកម្ពុជាវិញ ការពារជំងឺឆ្លង វីរុសកូរ៉ូណា កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ ។ នៅក្នុងការវិលត្រឡប់របស់និស្សិតខ្មែរនោះ គេឃើញមានអាជ្ញាធរខេត្តរួមទាំងមន្ត្រីសមត្ថកិច្ចនៅច្រកទ្វារព្រំដែនខាងលើជាច្រើនអ្នករង់ចាំទទួល និងចែកម៉ាស់ដល់ភ្ញៀវជាតិ ... Read More »

ឃាត់ខ្លួនជនសង្ស័យ១០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅខណ្ឌឫស្សីកែវ

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ១០នាក់ និង រកឃើញថ្នាំមួយចំនួន នៅសង្កាត់ចំនួន៤ ក្នុងខណ្ឌឫស្សីកែវ កាលពីវេលាម៉ោងតែមួយ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ លោក ហ៊ាង ថារ៉េត ... Read More »

ក្រសួងការងារចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី

ភ្នំពេញ៖ ខណៈការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) នៅទូទាំងពិភពលោក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយនៅកម្ពុជា។ ក្រសួងការងារ ... Read More »

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជា

ភ្នំពេញ: នៅវិមានសន្តិភាព ព្រឹកថ្ងៃអង្គារ​ ៤កើត ខែមាឃ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ... Read More »

ផលិតករ សិល្បករ ស្នើឲ្យកូនៗនាំសមាជិកគ្រួសារចូលទស្សនាភាពយន្តអប់រំរឿង “ដើម្បីកូន”

ភ្នំពេញ៖ មិនមែនជាភាពយន្តបែបកំប្លែង និងរន្ធត់ ជាភាពយន្តជីវិតររឿង ដើម្បីកូន របស់ផលិតករលោក ហ៊ុយ យ៉ាឡេង បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ ។ ខណៈទាំងសិល្បករ និងលិតករស្នើឲ្យសមាជិកគ្រួសារ ឬកូនៗនាំសាច់ញាតិ ពិសេសឪពុកម្តាយចូលទស្សនាភាពយន្តនេះដើម្បីបង្កើនការយល់អធ្យាស្រ័យបណ្តុះនូវទឹកចិត្តស្រលាញ់គ្នាទៅវិញទៅមក ។ ... Read More »

បុរសម្នាក់ចេញពីធ្វើការបើកម៉ូតូ លឿន​ដួលបោកក្បាលនឹងរបាំងថ្មចែកទ្រូងផ្លូវ ស្លាប់

ភ្នំពេញ៖​ បុរសម្នាក់ចេញពីធ្វើការបើកម៉ូតូ លឿន​ដួលបោកក្បាលនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យ​ ​ស្លាប់នៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើងកាលពីម៉ោង០២រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ក្នុងសង្កាត់អូរ​បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះ ... Read More »

ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ អាចនឹងមានភ្លៀងធ្លាក់

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពី៖ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ... Read More »

ក្រសួងសុខាភិបាល ៖ រកឃើញវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កម្ពុជាបានថ្លែងក្នុងសន្និសីទកាសែត​កាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ថា បានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា អ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណា(corona)ថ្មីនេះ បាននឹងកំពុងដាក់នៅដាច់ដោយឡែកពីគេឯង ... Read More »

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ត្រូវបានឡើងកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ជំនួស លោក អ៊ាវ ចំរើន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ខាងមុខនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នឹងត្រូវប្រកាសឡើងកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្ត ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត ... Read More »

ប្រទះឃើញបុរសអនាថា ដេកដួលស្លាប់ ក្នុងវត្តកំបូល

ភ្នំពេញ ៖ បុរសចំណាស់អនាថាម្នាក់ដេកស្លាប់ ក្នុងបរិវេណវត្តកំបូល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅរោងបុណ្យក្នុងវត្ត ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ... Read More »

រថយន្តបែនបើកបុកម៉ូតូលោកតាម្នាក់ស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ៖ លោកតាវ័យ៨៥ឆ្នាំម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ខណៈកំពុងជិះម៉ូតូមកពីរកទិញផ្លែឈើសម្រាប់ទុកទៅវត្តត្រូវរថយន្តបែនបើកបុកជាន់អូស កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ លោកតារងគ្រោះមានឈ្មោះ ... Read More »

ជនរងគ្រោះដែលធ្លាក់ពីជាលើអគារកម្ពស់៣ជាន់នៅខណ្ឌដង្កោ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់មកសាកសួរ

ភ្នំពេញ៖ មេការសំណង់ម្នាក់ធ្លាក់ពី លើអគារកម្ពស់៣ជាន់បាក់កស្លាប់ កាល ពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ដោយសង្ស័យករណី ឃាតកម្ម ( ... Read More »

ផឹកស្រាក្នុងរថយន្ត ដល់ពេលស្រវឹងចេញខាងក្រៅប្រយុទ្ធគ្នា លទ្ធផលចុងក្រោយ អ្នកឈ្នះចូលបុស្តិ៍ អ្នកចាញ់ចូលពេទ្យ

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ឆ្លងកាត់ចោមរោមមើល ខណៈមានបុរស២នាក់ ផឹកស្រាស្រវឹងឈ្លោះគ្នាពីក្នុងរថយន្តចេញមកក្រៅ វាយប្រតាយប្រតប់គ្នាបណ្ដាលឲ្យមានរបួសផ្ទៃមុខហូរឈាមសមត្ថកិច្ចឃាត់ខ្លួនជនបង្កភ្លាមៗ ។ ហេតុការណ៍ហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ... Read More »