ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ទៀតហើយសិស្សសាលាបន្តដួលសន្លប់៩នាក់នៅអនុវិទ្យាល័យខ្ជាយ ស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សិស្សសាលានៅអនុវិទ្យាល័យខ្ជាយ៩នាក់ ក្នុងនោះមានប្រុសម្នាក់បានដួលសន្លប់ជាបន្តបន្ទាប់បង្កការភ្ញាក់ផ្អើលដល់លោកគ្រូអ្នកគ្រូ និងលោកនាយកសាលាប្រញាប់ប្រញាល់ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកដោយមិនដឹងមូលហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលាអនុវិទ្យាល័យខ្ជាយស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ... Read More »

អ្នកនិពន្ធវ័យក្មេង នួន ម៉ូលីន បញ្ចេញស្នាដៃទី២រឿង ថេកចុងក្រោយ ក្រោយរឿង“នាឡិកាដាស់វិញ្ញាណ”ជោគជ័យខ្លាំង

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើភាពយន្តខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ”អ្នកនិពន្ធវ័យក្មេងលោក នួន ម៉ូលីន បានបញ្ចេញស្នាដៃថ្មីរបស់ខ្លួនបន្តនៅក្នុងផលិតកម្ម LD Picture ដែលជាភាពយន្តបែបភ័យរន្ធត់ និងអប់រំគឺរឿង “ថេកចុងក្រោយ” ។ ជាស្នាដៃ និងរសជាតិថ្មីបង្កប់ដោយខ្លឹមសារអប់រំស៊ីជម្រៅ ។ ... Read More »

ប្រជាពលរដ្ឋរស់នៅ សង្កាត់គងនយ និង សង្កាត់សាក់សំពៅបន្តស្នើអាជ្ញាធរ ខណ្ឌដង្កោដាក់គោលដៅហាមឃាត់រថយន្តដឹកដី ដឹកខ្សាច់បន្តទៀត

ភ្នំពេញ ៖ ដោយសារតែបង្កប៉ះពាល់បរិស្ថានខ្លាំង ក៏ដូចជា ធ្វើឲ្យខូចផ្លូវសាធារណៈ ប្រជាពលរដ្ឋរស់នៅ សង្កាត់គងនយ និង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ទទូចស្នើរទៅដល់អាជ្ញាធរ ខណ្ឌដង្កោ មេត្តាបន្តដាក់គោលដៅហាមឃាត់ក្រុមរថយន្តដឹក ដឹកខ្សាច់បន្តទៀត ។ ... Read More »

ប្រទះឃើញសកសពម្នាក់មានសភាពឆេះខ្លោចខ្លួនសង្ស័យជាករណីឃាតកម្ម

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានភ្លើងឆេះរោលខ្លោច ស្លាប់យ៉ាងអាណោចអាធ័ម មិនដឹងថា មានជនដៃដល់សម្លាប់ហើយដុតបំផ្លាញសាកសពចោល ឬយ៉ាងណានោះទេ ។ ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០​ នៅទីវាលកប់សាកសព (មុងចិន) មុខវត្តតាភេម ... Read More »

ប្រជានេសាទ១នាក់ ក្នុងចំណោម៤នាក់ត្រូវជនប្រដាប់អាវុធបាញ់រះបណ្ដាលឲ្យរបួសធ្ងន់

ខេត្តកំពង់ធំ៖ ប្រជានេសាទចំនួន ៤នាក់នៅខេត្តពោធិ៍សាត់បានចេញទៅនេសាទត្រីនៅទឹកដីខេត្តកំពង់ធំ ត្រូវបានជនប្រដាប់អាវុធបាញ់រះបណ្ដាលឲ្យរងរបួសធ្ងន់ ១នាក់ ខណៈពួកគាត់កំពុងធ្វើដំណើរដោយកាណូតចំនួន ២គ្រឿង ។ ហេតុការណ៍បាញ់បោះបណ្ដាលឲ្យមានមនុស្សរងរបួសខាងលើ បានកើតឡើងនៅវេលាម៉ោង២ និង០០នាទី រសៀល ថ្ងៃពុធ ១៣រោច ខែបុស្ស ... Read More »

បើកគោយន្តកន្ត្រៃដឹកអុសពេញ បើកឡើងផ្លូវក្រួសក្រហមមិនរួចរអិលកិនស្លាប់ម្នាក់

ខេត្តកំពង់ធំ៖ ពីរនាក់បងថ្លៃ និងប្អូនថ្លៃនាំគ្នាបើកគោយន្តកន្ត្រៃដឹកអុសពេញ បើកឡើងផ្លូវក្រួសក្រហមមិនរួច ក៏រអិលកង់គោយន្តថយក្រោយកិនបងថ្លៃស្លាប់នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០ នៅចំណុចភូមិស្រើង ... Read More »

ជនជាតិរុស្សី២នាក់វាយប្លន់ជនជាតិរុស្ស៊ីដូចគ្នា របួសពេញខ្លួន និងជំរិតទារប្រាក់២០០០ដុល្លារ

ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ច នគរបាលប៉ុស្តិ៍រដ្ឋបាលចំណាក្រោមនៅ ថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា បានប្រទះឃើញជនបរទេស ... Read More »

បុរសម្នាក់ចូលព្រៃអារកាត់ដើមឈើមិនប្រយ័ត្នរលំសង្កត់លើខ្លួនស្លាប់ភ្លាម

ខេត្តក្រចេះ៖ បុរសម្នាក់អារដើមឈើមិនប្រយ័ត្នត្រូវរលំមកសង្កត់លើខ្លួនបណ្តាលឱ្យដ្លាប់នៅនឹងកន្លែងភ្លាមៗ នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចទឹកចេញ ក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ តាមប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ជា វុទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ... Read More »

ថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលា អញ្ជើញចុះពិនិត្យសំណង់អគារ​ស្នាក់​កា​រប៉ុស្តិ៍នគរបាល កំពុងសាងសង់ក្នុងបរិវេណសាលាឃុំទួលស្តី

ខេត្តស្វាយរៀង៖ លោកស្រី ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត អាន អាន់ និងលោក ស្រី ឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករង មន្ទីរពេទ្យព្រះ កេតុមាលា និងក្រុមការងារ ... Read More »

នគរបាល ចុះអនុវត្តបណ្ដឹងករណីជេរប្រមាថ និងគំរាមបាញ់សម្លាប់

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ សហការចុះអនុវត្តបណ្ដឹងដោយឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីជេរប្រមាថ និងគំរាមបាញ់សម្លាប់ដោយអាវុធកែច្នៃ ។ ហេតុការណ៍ខាងលើបានអនុវត្តន៍ឡើង នាថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ... Read More »

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរាបទូតអាមេរិកប្រចាំកម្ពុជាថា រាជរដ្ឋាភិ បាលប្រកាន់ខ្ជាប់នូវបាវចនា កែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យ

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ លោក ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy )ថា៖ ... Read More »

លោក ឃួង ស្រេង៖ មានសន្ដិភាព គឺមាន ឱកាសអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពពលរដ្ឋឲ្យរីកចម្រើនដូចសព្វថ្ងៃ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មានសន្តិភាព គឺមានឱកាសអភិវឌ្ឍន៍ប្រទេស ជាតិ លើកកម្ពស់ជីវភាពលរដ្ឋដូចសព្វថ្ងៃ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធី ... Read More »

អ្នកបើកម៉ូតូដឹកត្រីលក់ម្នាក់ស្លាប់ភ្លាមៗខណៈបើកម៉ូតូបុកជាមួយរថយន្តកូរ៉េ១តោនកន្លះ

ខេត្តស្ទឹងត្រែង៖ អ្នកបើកម៉ូតូដឹកត្រីលក់ម្នាក់ បានស្លាប់ភ្លាមៗខណ:បុកជាមួយរថយន្តកូរ៉េ១តោនកន្លះ បើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យអ្នកធ្វើដំណើរចោមរោមមើល និងរន្ធត់ហូសចិត្តនឹកស្មានមិនដល់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ត្រង់ចំណុចផ្លូវកោងជិតផ្លូវបំបែកអក្ស(T)ផ្លូវជាតិលេខ៧តភ្ជាប់ផ្លូវជាតិលេខ៩ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២២ ខែមករា ... Read More »

ស្រវឹងបើកបរម៉ូតូ គ្មានការប្រុងប្រយ័ត្ន បណ្ដាលឲ្យដួលបោកក្បាលស្លាប់

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦-០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើផ្លូវគ្រួសក្រហម ក្នុងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ដោយម៉ូតូដួលខ្លួងឯង ជនរងគ្រោះឈ្មោះ ថៃ​ សុភាន់ ភេទប្រុស ... Read More »

បុរសវ័យកណ្ដាល ម្នាក់ទាស់ពាក្យសម្តីជាមួយមិត្តភក្តិត្រូវគេព្រួតគ្នាវាយសន្លប់រងរបួសធ្ងន់ រួចដឹកយកទៅទម្លាក់ចោលនៅផ្លូវវាងក្រុង

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកសន្លប់នៅក្បែរផ្លូវវាងក្រុង រួចប្តឹងសមត្ថកិច្ចឲ្យយករថយន្តសង្រ្គោះដឹកទៅមន្ទីរពេទ្យបង្អែកខេត្ត ខណ:ជនរងគ្រោះ មានជម្លោះពាក្យសម្តីជាមួយមិត្តភក្តិផ្សេងទៀត ស្រាប់តែគេព្រួតគ្នាវាយ បណ្តាលឲ្យរងរបួសសន្លប់ ត្រូវគេដឹកយកទៅបោះចោលនៅផ្លូវវាងក្រុងប៉ៃលិនតែម្តង ។ ហេតុការណ៍ប្រទះឃើញជនរងគ្រោះនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៤០នាទី យប់ថ្ងៃទី២២ ... Read More »

អគ្គិភ័យឆាបឆេះផ្ទះនៅខេត្តស្ទឹងត្រែង​ ខូចខាតអស់ជាច្រើន

ខេត្តស្ទឹងត្រែង៖ អគ្គិភ័យបានកើតឡើងធ្វើឲ្យមានអណ្តាតភ្លើងឆាបឆេះ មួយរំពេចបានឆោឡោភ្ញាក់ផ្អើលដល់អ្នកជិតខាង ទូទាំងខេត្ត និងអាជ្ញាធរក្រុង ខេត្ត រួមទាំងសមត្ថកិច្ចចម្រុះ ចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង ។ ហេតុការណ៍នេះ កើតឡើងនៅវាលាម៉ោង៥និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលថ្មី ... Read More »

កង់បីឥណ្ឌាបុករថយន្ត រ៉េនរ៉ូវើ បើកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាត និងរបួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈបើកម៉ូតូកង់បីលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹងបណ្តាលឲ្យបែកស្តុប និងកំពិតក្បាលរថយន្តចំណែកម៉ូតូកង់បីក្រឡាប់រងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបរត្រូវរងរបួសធ្ងន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១០៦ នៅចំណុចក្បែរធនាគារកាណាឌីយ៉ា ស្ថិតនៅក្នុង ... Read More »

កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ឆក់កាបូបពីជនបរទេស

ភ្នំពេញ៖ ជនសង្ស័យមានគ្នាចំនួន២នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិបរទេស ដែលធ្វើដំណើរតាមផ្លូវបានសម្រេច តែសំណាងអាក្រក់ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលចាប់ឃាត់ខ្លួនបានភ្លាមៗផងដែរ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០តាមបណ្តោយផ្លូវR6នៅចំណុចបឹងកក់ ដែលស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវចាប់ឃាត់ខ្លួនទី១ឈ្មោះ​ ... Read More »

កាន់ដបទឹកសុទ្ធបង្កប់ថ្នាំញៀន២កញ្ចប់ ចូលឲ្យទៅសាច់ញាតិកំពុងជាប់ឃុំ ឆែកឃើញឃាត់បាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ កាន់ដបទឹកសុទ្ធមានបង្កប់ថ្នាំញៀនចំនួន២កញ្ចប់ សុំសមត្ថកិច្ចចូលយកទៅឲ្យសាច់ញាតិជាជនសង្ស័យ សមត្ថកិច្ចចាប់ខ្លួន ហើយកំពុងជាប់ឃុំនៅក្នុងផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិសែនជ័យ ត្រូវនគរបាលប្រចាំការឆែកត្រួតពិនិត្យ ឃើញ ឃាត់ខ្លួនបានទាំង២នាក់តែម្តង កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅអធិការដ្ឋានខណ្ឌពោធិសែនជ័យ ។ ... Read More »

សវនាការសំណុំរឿងលោក កឹម សុខា កំពុងបន្ត នៅព្រឹកនេះ

ភ្នំពេញ៖លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានមកដល់សាលាដំបូងរាជធានីភ្នំពេញ ហើយ នៅព្រឹកថ្ងៃទី២៣ ខែមករា នេះ ដើម្បីបន្តសវនាការសំណុំរឿងរបស់លោក ពាក់ព័ន្ធការចោទប្រកាន់អំពីបទ “ក្បត់ជាតិ” ឃុបឃិតជាមួយជនបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ... Read More »

អភិបាលក្រុងប៉ោយប៉ែតនាំយកអតីតមន្ត្រីនគរបាលម្នាក់រស់នៅដេកសំយាបផ្ទះអ្នកស្រុកធ្លាក់ខ្លួនឈឺធ្ងន់ ទៅព្យាបាល

ប៉ោយប៉ែត៖ ដោយមើលឃើញពីភាព ទុក្ខវេទនារបស់ពលរដ្ឋក៏ដូចជាទុរគតជននៅក្នុងក្រុង បុរសវ័យអាយុ៥៧ឆ្នាំ ម្នាក់ត្រូវអ្នកស្រុកអះអាងថា ជាមន្ត្រីនគរបាលក្រុងប៉ោយប៉ែត តែហាក់ដូចជាគ្មានសាច់ញាតិ រស់នៅពឹងអ្នកជិតខាងមើលថែ និងផ្តល់អាហារហូបចុក នៅក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ អ្នកស្រុកអះអាងថា ... Read More »

រថយន្តពាក់ស្លាកលេខ ខ.ម បុករះម៉ូតូសិស្សសាលា៣គ្រឿង កង់១គ្រឿង និងរបួសមនុស្ស៤នាក់

ខេត្តកំពង់ឆ្នាំង ៖ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង ដែលកំពុងបើកក្នុងល្បឿនលឿនបានរេចង្កូតទៅបុករះម៉ូតូ៣គ្រឿង និងកង់១គ្រឿង និងរបួសមនុស្ស៤នាក់ ។ ហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៦រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៧.៨៨ ខាងមុខវិទ្យាល័យព្រះបាទសុរាម្រិត ក្នុងភូមិសាស្ត្រភូមិស្រែព្រីង ... Read More »

ផឹកស្រាស្រវឹង ម្តាយស្តីបន្ទោសបន្តិចបន្តួច ចិត្តស្លុយចងកសម្លាប់ខ្លួននៅក្រោមផ្ទះ

ខេត្តកណ្តាល៖ បុរសម្នាក់ចិត្តស្លុយមែនទែនដោយគ្រាន់តែម្តាយស្តីបន្ទោសរឿងផឹកស្រាស្រវឹងមិនជួយធ្វើកិច្ចការក្នុងផ្ទះបន្តិចបន្តួចសោះ បានបញ្ចប់ជីវិតដោយវិធីចងកសម្លាប់ខ្លួននៅក្រោមផ្ទះ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃ ពុធ ១៣ រោច ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែ ... Read More »

អាជ្ញាធរចុះបិទអាជីវកម្មឡដុតធ្យូង៦កន្លែងក្នុងស្រុកវ៉ារិន

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងថា ឡដុតធ្យូង០៦កន្លែងក្នុង ចំណោមជិត ១០០កន្លែងក្នុង ឃុំប្រាសាទ នៃស្រុក វ៉ារិន ខេត្ត សៀមរាប ត្រូវអាជ្ញាធរចុះបិទ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រោយអ្នកភូមិប្តឹង ... Read More »

ឪពុកម្ដាយជាប់រវល់ កូនប្រុស២ខួបលង់ទឹកបៀរស្លាប់ខាងលិចផ្ទះ នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានរអិលជើងចូលទឹកបៀរខាងលិចផ្ទះ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារស្រែកហៅអ្នកភូមិជួយសង្គ្រោះជីវិតអកុសលហួសពេលទៅហើយ ខណៈធ្វេសប្រហេសតែមួយប៉ព្រិចភ្នែក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតភូមិថ្នល់គ្រួស ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង ។ ... Read More »

វីវរហើយផ្អើលអ្នកដើរផ្សារទាំងព្រឹក មន្ត្រីជំនាញរកឃើញត្រីងៀតខូចគុណភាព៣០គីឡូក្រាម លតអង្ករ ៥គីឡូក្រាម និងបង្អែមបាញ់ឌុក៥គីឡូក្រាម នៅផ្សារវាលយន្ត

ខេត្តស្វាយរៀង៖ ត្រីងៀតខូចគុណភាព៣០គីឡូក្រាម លតអង្ករ ៥គីឡូក្រាម និងបង្អែមបាញ់ឌុក៥គីឡូក្រាម ដាក់គីមីបូរ៉ាក់នៅផ្សារវាលយន្តត្រូវបានសមត្ថកិច្ចជំនាញរកឃើញបង្កការភ្ញាក់ផ្អើលទាំងព្រឹកកាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២០ស្ថិតក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ លោកផឹងនឹលប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យពីមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគ ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បានបង្ហោះលើ Facebook ផ្លូវការ សួរសុខទុក្ខជនរួមជាតិ និងសូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន ... Read More »

មេគយ ខណ្ឌ៧ មករា ផ្តល់លទ្ធភាព អោយឈ្មួញធ្វើអាជីកម្មលក់ម៉ូតូគេចពន្ធ ជិតៗសាលាខណ្ឌតែម្តង

ភ្នំពេញ ៖ ទីតាំងលក់ម៉ូតូជាច្រើនកន្លែងក្នុងខណ្ឌ ៧មករា រាជធានីភ្នំពេញ បានដាក់លក់ជាសាធារណៈ យ៉ាងអនាធិបតេយ្យ ភាគច្រើនគ្មានពន្ធនាំចូល ក្រោមក្រសែភ្នែកក្រុមគយ នៃស្នាក់ការ ការិយាល័យគយ និងរដ្ឋាករ ខណ្ឌ៧មករា អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ... Read More »

វាយបំបែកកញ្ចក់រថយន្តមន្រ្តីក្រសួងយុត្តិធម៍ម្នាក់ លួចយកធុងបាស់បានសម្រេច ២ថ្ងៃក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពយកដុំថ្មវាយបំបែកកញ្ចក់រថយន្តរបស់មន្រ្តីក្រសួងយុត្តិធម៍ម្នាក់ រួចលួចយកធុងបាស់បានសម្រេច ហើយព្យាយាមរត់គេចខ្លួនបាន២ថ្ងៃ ។ ករណីចាប់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវ៦៩BT ស្ថិតភូមិក្បាលទំនប់១ សង្កាត់បឹងទំពន់ទី២ ... Read More »

ភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើអស់ជិត៤០ហិកតានៅស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖ ភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើ បណ្តាលឲ្យ ខូច ខាតព្រៃឈើ សរុបទាំងអស់ ប្រហែល៤០ហិកតា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ រហូតដល់ ម៉ោង១០ ... Read More »