ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

ជនមិនស្គាល់មុខ កាប់យុវជនម្នាក់ជាច្រើនកាំបិតពីក្រោយ ស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ សាហាវព្រៃផ្សៃណាស់យុវជនម្នាក់ឈប់ម៉ូតូចាំមិត្តភក្តិ ត្រូវជនមិនស្គាល់មុខកាប់ជាច្រើនកាំបិត ។ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខកាប់ចិញ្ច្រាំដូចសត្វធាតុជាច្រើនកាំបិតពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយមិនដឹងមូលហេតុ ខណៈជនរងគ្រោះកំពុងឈប់អង្គុយលើម៉ូតូចាំមិត្តភក្តិ ក្រោយសណ្ឋាគារសូហ្វីតែល (Sofitel hotel ។ ហេតុការណ៍ដ៍សាហាវព្រៃផ្សៃ បង្កដោយជនមិនស្គាល់មុខនេះ កើតឡើងនៅវេលាម៉ោង ... Read More »

ស្រវឹងស្រាខឹងឪពុកស្តីបន្ទោសចាក់សាំងដុតម៉ូតូ និងទាញពូថៅដេញកាប់អ្នកចូលទៅឃាត់

ខេត្តរតនគិរី:  មានករណីហិង្សាមួយកើតឡើងនៅវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃ អាទិត្យ ២ កើត ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០  ត្រង់ចំណុច ... Read More »

ទំនាស់យសម្ដីជាមួយម្ដាយមីង ខឹងហៅអាឆ្កែ យកដំបងឫស្សីរុកត្រូវរបួសជាំភ្លៅ និងវាយបំផ្លាញទ្រព្យសម្បត្ដិ

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ខឹងម្ដាយខ្លួនទៅលេងផ្ទះម្ដាយមីងយូរមិនទាន់ត្រឡប់មកផ្ទះខ្លួនវិញ បានជិះកង់ទៅហៅម្ដាយនៅឯផ្ទះម្ដាយមីង ហើយក៏បង្កើតបានជាជម្លោះទាស់ពាក្យសម្ដីគ្នាជាមួយម្ដាយមីង រហូតម្ដាយមីងពោលពាក្យថា អាឆ្កែ ក៏ខឹងស្ទុះទៅយកដំបងឫស្សីមករុកតាមប្រឡោះរនាប បណ្ដាលឲ្យត្រូវចំភ្លៅស្រ្ដីរងគ្រោះជាម្ដាយមីងរងរបួសជាំ ហើយនៅតែមិនអស់ចិត្ដក៏យកដុំឥដ្ឋគប់ផ្ទះស្រ្ដីរងគ្រោះខូចខាត់អស់មួយចំនួនទៀតផងដែរ ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង២១ និង៣០នាទី ... Read More »

ក្រុមក្មេងស្ទាវផឹកស៊ី ព្រួតគ្នាវាយ មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់បាក់ជើងម្ខាង

ខេត្តកំពង់ឆ្នាំង៖ មន្ត្រីនគរបាលម្នាក់ បានរងរបួសបាក់ជើងម្ខាង បន្ទាប់ពីក្រុមក្មេងស្ទាវបានព្រួតគ្នាវាយ ខណៈដែលមន្រ្តីនគរបាលប៉ុស្តិរូបនេះ បានចូលទៅឃាត់ពួកគេកំពុងមានឈ្លោះជាមួយគ្នា។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១១៖១៥នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។ ... Read More »

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលរេចង្កូតធ្លាក់ចូលប្រឡាយបង្កឲ្យមនុស្សជាច្រើននាក់រងរបួសធ្ងន់ ស្រាល

ខេត្តបាត់ដំបង៖ មនុស្សប្រុសស្រីក្មេងចាស់ដែលជាអ្នកធ្វើដំណើរជាមួយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊នកាពីតូល បានរងរបួសធ្ងន់ស្រាលជាច្រើននាក់ ខណៈដែលរថយន្តបានរេចង្កូតធ្លាក់ចូលប្រឡាយដែលបង្កដោយខ្លួនឯង ។ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសង្កែដែលបានចុះទៅជួយអន្តរាគមន៍ក្នុងហេតុការណ៍នេះបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១:០០ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥ ឋិតក្នុងត្រង់ចំណុចក្រុម១២ ភូមិអូសទូក ឃំុកំពង់ព្រៀង ... Read More »

ជិះទូកទៅកំសាន្ដលេងកោះស្នេហានៅស្រុកមុខកំពូលបណ្ដាលឲ្យលិចធ្វើឲ្យយុវតី២នាក់បាត់ខ្លួន

ខេត្តកណ្ដាល៖ យុវតី២នាក់បាត់ខ្លួនរកពុំទាន់ឃើញ ខណៈយុវតីរងគ្រោះទាំង២នាក់ រួមទាំងមនុមនុស្សប្រមាណ១០នាក់ បាននាំគ្នាជិះទូកកំសាន្ដលេងឆ្ពោះទៅកោះស្នេហា តែជាអកុសលទូកត្រូវបានលិច បន្ទាប់ពីធ្វើដំណើរចេញពីច្រាំងបានប្រហែល១០ម៉ែត្រ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្នុងទន្លេមេគង្គ ... Read More »

តភ្លើងបូមទឹកបាញ់ខ្សាច់ ឆ្លងឆក់ប្តីស្លាប់ ប្រពន្ធទៅជួយឆក់របួសរងរបួសធ្ងន់

ភ្នំពេញ៖ មន្រ្តីយោធាម្នាក់ត្រូវចរន្តអគ្គីសនីឆ្លងតាមម៉ូទ័រ ឆក់ស្លាប់នៅកន្លែង ខណៈពេលតភ្លើងបូមទឹកបាញ់ខ្សាច់ដាក់ក្រោមផ្ទះ និងស្រ្តីជាប្រពន្ធ រងរបួសធ្ងន់ នៅពេលស្ទុះទៅជួយប្តីដែលត្រូវភ្លើងឆក់ ។ ហេតុការណ៍គ្រោះថ្នាក់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារក្រមួន តាមផ្លូវបេតុង(អតីតផ្លូវដែក)ក្នុងភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ... Read More »

ស្រវឹងស្រាជោកបើករថយន្តលឿនទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តមួយគ្រឿងក្នងសភាពស្រវឹងស្រាជោកជាំរួចហើយ បានជ្រុលទៅបុករថយន្តមួយគ្រឿងពីខាងក្រោយ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធា្រត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចមុខ និងខារ៉ាអូខេវ៉ាសុីនតោនស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ... Read More »

វិបត្តិផ្លូវចិត្តបុរសម្នាក់​ធ្វើអត្តឃាត

ខេត្តបាត់ដំបង៖ បុរសម្នាក់ចងកសម្លាប់ខ្លួនឯង ពេលដែលខ្លួនប្រើប្រាស់គ្រឿងញៀនហួសកម្រិត ប្រពន្ធទ្រាំមិនបាន ក៏រត់ចោលបាត់ស្រមោលតែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ... Read More »

នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចែក ម៉ាស់ចំនួន១លាន ដល់ភ្ញៀវជាតិ និងអន្តរជាតិដើម្បីការពារវីរុសផ្លូវដង្ហើម

ក្រុងប៉ោយប៉ែត៖ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវជាតិ និងអន្តជាតិចេញចូលតាមច្រកទ្វារអន្តជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សហការជាមួយអាជ្ញាធក្រុងចែកជូនម៉ាស់ ដោយមិនគិតថ្លៃក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នេះតទៅ នឹងចែកម៉ាសចំនួន ១លានម៉ាស ... Read More »

បង្រ្កាប​​ចោរប្លន់បាន១១នាក់​ ដកហូ​ត​ម៉ូតូ​៦គ្រឿង​រួមជាមួយភស្ដុតាងជាច្រើន

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ចោរប្លន់​ម៉ូតូ​ ឆ្ឆ្លងដែនអស់ល័ក្ខណ៍ ត្រូវ​បាន​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ បើកកិច្ចប្រតិបត្តិការបន្តបន្ទាប់បង្ក្រាប ករណី​ប្លន់យកម៉ូតូ​ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០កន្លងទៅ នៅលើផ្លូវលំ ភូមិក្បា​លអូ ឃុំព្រះស្រែ ស្រុកឧដុង្គ ... Read More »

លោក សរ សុដានី ដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុលនៅរង្វង់មូលក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្រ្តក្នុងក្រុងស្វាយរៀងលោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀង នៅយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចរង្វង់មូល ... Read More »

តាម៉ាប់មេឆ្នោតវៀតណាមខុសច្បាប់បេីកលេងយ៉ាងរលូនសង្ស័យ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបេីកភ្លេីងខៀវ

ភ្នំពេញ​៖​ ល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលគេស្គាល់ថាជាម្ចាស់របស់ឈ្មោះតាម៉ាប់​ និងបារាំង​ នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងរីកដុះដាលដូចផ្សិតទោះបីលោក​ ឃួងស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីដាក់បញ្ជាឲ្យបង្ក្រាបយ៉ាងណាក៏ដោយ ក៏អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនរវល់អើពើ ទប់ស្កាត់ បង្ក្រាប ដែលគេសង្ស័យ អ្នកទាំងនោះជាអ្នកបេីកភ្លេីងខៀវអោយក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះ។ ប្រជាពលរដ្ឋបាន សង្កេតឃេីញថា​ ... Read More »

កញ្ញា ដួង ម៉ានិច លេចធ្លោថ្ងៃលើកពានតារាប្រជាប្រិយនៅប្រទេសថៃ

ភ្នំពេញ៖ តារាស្រីពីកម្ពុជា កញ្ញា ដួង ម៉ានិច បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងត្រូវបានជ្រើសរើសជាតារាស្រីតំណាងកម្ពុជាចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ជាតារាស្រីឆ្នើម ក្នុងសម័យបច្ចេកវិទ្យាឆ្នាំ២០២០ ។ កាន់តែលេចធ្លោក្រោយពីតារាស្រីរូបនេះ បានគ្រងសំលៀកបំពាក់រ៉ូបច្នៃដោយក្រណាត់ហូលខ្មែរឡើងទទួលពានក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ។ ដួង ម៉ានិច បានឆ្លៀតពេលពីការងារសិល្បៈដ៏មមាញឹករបស់នាងចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមករានេះដើម្បចូលរួមក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់តារាឆ្នើមដ៏ធំមួយមានឈ្មោះថា ... Read More »

រថយន្តហាយប្រ៊ីតបើកបុកម៉ូតូ២គ្រឿងកំពុងឈប់ចតចិញ្ចើមផ្លូវ ស្លាប់ម្នាក់ របួស៥នាក់បន្សល់ស្លាកលេខនៅកន្លែងកើតហេតុ

ភ្នំពេញ៖ រថយន្តម៉ាកហាយប្រ៊ីតមួយគ្រឿង បើកបរក្នុងល្បឿនលឿនជ្រុលបុកម៉ូតូចំនួន២គ្រឿងដែលចតនៅចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ស្រាល៥នាក់ ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ខាងលិចជាប់ស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ... Read More »

ពលរដ្ឋប្រមាណ៥០០នាក់ក្នុងភូមិបង្កោង ស្រុកប្រាសាទបាគងនាំគ្នាចាប់ត្រីដើម្បីធ្វើពិធីបុណ្យឡើងអ្នកតា

ខេត្តសៀមរាប៖ ប្រជាពលរដ្នក្មេង ចាស់ប្រុសស្រីប្រមាណ ៥០០នាក់នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាបឹងធំមួយនេះអ្នកភូមិនៅទីនោះបានអភិរក្សត្រីទុកមិនឲ្យមានការនេសាទផ្តេសផ្តាសនោះទេ គឺសម្រាប់តែរកត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតា ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ... Read More »

ទាស់សម្ដីគ្នាក្នុងវង់ល្បែងរួចដកកាំភ្លើងបាញ់ប្រហារ ម្នាក់ចូលពេទ្យ ម្នាក់រត់គេចខ្លួន

ភ្នំពេញ៖ នៅវេលាម៉ោង៨យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មានករណីផ្ទះអាវុធមួយក្នុងវង់ល្បែង ស្ថិតនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ បណ្ដាលឲ្យបុរសម្នាក់រងរបួសជើងធ្ងន់ធ្ងរ ហើយត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកជនដៃដល់កំពុងរត់គេចខ្លួន ។ ជនរងគ្រោះ​មាន​ ឈ្មោះ ឃិន ... Read More »

ជនជាតិបារាំងម្នាក់ដេកស្លាប់ដោយសារសំពាធឈាមឡើងខ្ពស់

ខេត្តសៀមរាប៖ ជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់លេខ១០៦ ប៊ូទិក ប៉ាវីយ៉ុង ដូរីយ៉ង់ កាលពីវេលាម៉ោង ០៨ និង៣០នាទីព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ ស្ថិតនៅភូមិ ចុងកៅស៊ូ ... Read More »

ដីព្រៃ២០០ហិកតាត្រូវបានគេឈូសឆាយកាយក្រវាត់ព្រំយ៉ាងរលូន ដោយអះអាងថា មានច្បាប់ពីខេត្ត

ខេត្តកំពង់ធំ៖ ដីព្រៃនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែល(លោក ណូន )មេឃុំពពក បានអះអាងថា ដីទិញពីពលរដ្ន តែតាមការពិនិត្យជាក់ស្ដែងដីនោះសុទ្ធសឹងតែជាដីព្រៃសុទ្ធសាតរហូតដល់៩០ភាគរយ ក្នុងនោះមានដីស្រែតិចតួចបំផុត ។ លោកមេឃុំបានបន្ដថា ពលរដ្នគ្មានលទ្ធភាពធ្វើក៏លក់ឲ្យឈ្មួញ ... Read More »

សម្តេចតេជោ៖ យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនបានថ្លែងនៅលើបណ្តាញសង្គម​កាលពីថ្ងៃទី២៦ ខែមករាថា៖ «ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ... Read More »

នគរបាលខេត្តព្រះសីហនុ​បង្ក្រាបគ្រឿងញៀនឃាត់ខ្លួនប្រុស ស្រី៤នាក់

ខេត្តព្រះសីហនុ៖ យោងតារបាយការណ៍របស់សមត្ថកិច្ចនៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៤ ខែមករាឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិល័យបទល្មើសគ្រឿងញៀន ចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ចំណុចក្រុម៨ ភូមិ ០៣ សង្កាត់ ០៤ ក្រុងព្រះសីហនុ ... Read More »

សមត្ថកិច្ចឃាត់ជនសង្ស័យម្នាក់ក្នុងករណីរំលោភស្រ្តីមិនគ្រប់នៅស្រុកកំពង់រោទ៍

ខេត្តស្វាយរៀង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលរដ្ឋបាលឃុំឃាត់ខ្លួន បន្ទាប់ពីរំលោភស្ត្រីចំណាស់ម្នាក់ដែលមានសតិមិនគ្រប់មិនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិសំឡីខាងត្បូង ឃុំ​សំឡី​ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ... Read More »

មេការសំណង់ម្នាក់ធ្លាក់ពីលើអគារកម្ពស់៣ជាន់បាក់កស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ជាមេការសំណង់ ហើយសង្ស័យថាស្រវឹងស្រាបានធ្លាក់ពីលើអគារកម្ពស់៣ជាន់បាក់កស្លាប់ស្លាប់ចោលប្រពន្ធកូនគួរឲ្យសង្វេគ ។ ករណីខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ... Read More »

ប្រទះឃើញសពបុរសអនាថាម្នាក់ដេកស្លាប់ក្នុងលូ

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់បានយកលូធ្វើជាទីជម្រក ស្នាក់អាស្រ័យរាល់ថ្ងៃរយៈពេលប្រហែល២ខែមកហើយ និងត្រូវបាន អ្នកភូមិជួយផ្ដល់បាយទឹកឲ្យហូបរាល់ថ្ងៃផងដែរ ពេលនេះស្រាប់តែដេកស្លាប់ដែលសង្ស័យបណ្ដាលមកពីជំងឺខ្យល់គរ ។ សាកសពត្រូវបានអ្នកភូមិប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ... Read More »

ក្រុមចោរប្លន់ម៉ូតូពលរដ្ឋនៅក្បែរប៉ុស្ដិ៍នគរបាលព្រៃវែង តែជនរងគ្រោះមិនប្តឹង ពីព្រោះអសជំនឿ

ភ្នំពេញ៖ កាលពីវេលាម៉ោង ២ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូចំនួន បីគ្រឿងបានធ្វើសកម្មភាពវាយទៅលើបុរសម្នាក់បណ្ដាលឲ្យរងរបួសពេញខ្លួនរួចប្លន់យកម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់បានសម្រេច ស្ថិតនៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ប្រមាណជា៥០ម៉ែត្រ តាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ... Read More »

ស្គាល់អត្តសញ្ញាណអ្នកស្លាប់ដែលត្រូវភ្លើងឆេះពេញខ្លួនហើយ

ភ្នំពេញ៖សាកសពបុរសម្នាក់ដែលត្រូវបានកម្មករសំណង់ដើរទាក់សត្វហើយប្រទះឃើញនៅក្បែរម៉ុងខ្មោចកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅខាងត្បូងវត្តតាភេម ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រហូតមកដល់វេលារសៀលថ្ងៃដដែល ត្រូវបានស្គាល់អត្តសញ្ញាណហើយ ។ បន្ទាប់ពីក្រុមគ្រួសារទៅតាមរក និងអះអាថា អ្នកស្លាប់គឺជាសាច់ញាតិរបស់ខ្លួន ... Read More »

អតិថិជន ធនាគារ (ABA ) ព្រួយបារម្ភភ័យតៗគ្នា ខ្លាចបាត់លុយក្នុងកុង បន្ទាប់ពីមានលេខទូរស័ព្ទ(+685)ខលចូល

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក Facebook ឃើញគេបង្ហោះព្រោងព្រាត និយាយតៗគ្នា ថាមានអ្នករងគ្រោះបាត់លុយ គ្រាន់តែឃើញ ABA លោត transaction ។ ដំណឹងនេះត្រូវបានចែករំលែកទៅកាន់មនុស្សជាច្រើន ឈានដល់អតិថិជន ធនាគារ(ABA) កើតមន្ទិលសង្ស័យ ... Read More »

សម្តេចតេជោហ៊ុន សែនៈ ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០

ភ្នំពេញៈ សាររបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០ ។ សម្តេចបានសរសេរថាៈ «ខ្ញុំនិងភរិយាសូមចូលរួមអបអរសាទរក្នុងថ្ងៃសែនចូលឆ្នាំចិននៅថ្ងៃទី ២៤ មករា ... Read More »

មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការបង្ក្រាបបទល្មើសព្រៃឈើ

ខេត្តពោធិ៍សាត់៖ មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការបង្ក្រាបបទល្មើសព្រៃឈើនៅវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក៣នាក់, កងរាជអាវុធហត្ថផ្ទៃប្រទេស២នាក់ មធ្យោបាយរថយន្ត២គ្រឿង អាវុធ Ak04 ដើម ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាន់ សុខា ... Read More »

ទុក្ខជាន់ទុក្ខរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដឹកសិស្សដួលសន្លប់មកមន្ទីរពេទ្យខេត្ត ចៃដន្យអាក្រក់បុកម៉ូតូឆ្លងថ្នល់​ស្លាប់២នាក់ប្តីប្រពន្ធ

ខេត្តស្វាយរៀង ៖ ពិតជាទុក្ខជាន់លើទុក្ខមែនរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខណៈកំពុងបើកបរដឹកសិស្សរងគ្រោះ ដែលដួលសន្លប់តាមផ្លូវជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ តែចៃដន្យគ្រោះអាក្រក់មកដល់ចំណុចផ្លូវបំបែកជាបួនបុកជាមួយអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់២នាក់ប្ដីប្រពន្ធនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ ... Read More »