ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

យុវជនឈាមរាវ២ក្រុមដេញកាប់គ្នាតាមផ្លូវបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់

ភ្នំពេញ៖ក្រុមក្មេងៗទំនើងមានគ្នាចំនួន២ក្រុមបានបើកឆាកប្រយុទ្ធគ្នាខ្លះមានកាន់កាំបិត ដុំថ្មនិងដំបងដេញវាយគ្នាប្រសេកប្រសាចពេញផ្លូវបង្កការភ្ញាក់ផ្អើៗដល់អ្នក ដំណើរតាមផ្លូវនិងសមត្ថកិច្ចចេញមកអន្តរាគមន៍ទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង១៥នាទីយប់ថ្ងៃទី០៧ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៣៤នៅចំណុចក្រោយប៉ុស្តិ៍វាលវង់ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។ តាមសំដីអ្នកក្បែរខាងបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្រុមក្មេងទំនើងមានគ្នាចំនួន២ក្រុមដោយភាគីម្ខាងៗមានគ្នាចំនួន៥ទៅ៦នាក់បាននាំគ្នាជិះម៉ូតូដេញកាប់គ្នាពេញផ្លូវបង្កភាពអសន្តិសុខទើបកម្លាំងសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើឲ្យពួកក្រុមក្មេងទាំងនោះរត់បាត់ស្រមោលដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ តាមសមត្ថកិច្ចប៉ុស្តិ៍បានឲ្យថា ពេលកម្លាំងចុះទៅដល់ភ្លាមពួកក្រុមក្មេងទំនើងទាំងនោះបាននាំគ្នារត់បាត់អស់តែម្តងនិងទុកម៉ូតូចោលនៅកន្លែងកើតហេតុ មួយសន្ទុះក្រោយមកស្រាប់តែមានយុវជនម្នាក់ទើបតែចេញមកពីលេងហ្គេមក្បែរកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់យកទៅសួរនាំផងដែរ។ សមត្ថកិច្ចប្រាប់ទៀតថា ក្រោយការយកសួរនាំក្មេងម្នាក់នោះបានប្រាប់ថាខ្លួនទើបតែចេញមកពីលេងហ្គេមនៅម្តុំបុរីកីឡាទើបដោះលេងនិងឲ្យត្រឡប់ទៅផ្ទះវិញផងដែរ៕ ធឿនព្រែកជ៏យ Read More »

តុលាការសម្រេចឃុំខ្លួនបុរស៣នាក់ពាក់ព័ន្ធករណីកាប់គាស់និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនបុរស៣នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីកាប់គាស់ និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ... Read More »

រថយន្តឡង់គ្រីស័របុកម៉ូតូផ្ទប់ជាប់នឹងថ្នល់ បណ្ដាលឲ្យរបួសធ្ងន់មន្រ្តីយោធា ០១នាក់

ខេត្តពោធិ៍សាត់៖ មន្ត្រីយោធាធ្វើដំណើរដោយម៉ូតូ ១គ្រឿងបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្តបុក នៅលើកំណាត់ផ្លូវជាតិលេខ៥៥ នៅគ្រាដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ... Read More »

ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធជាតិផ្ទុះធ្វើឲ្យខូចខាតដល់ធនធានធម្មជាតិ

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីប្រើប្រាស់អាវុធជាតិផ្ទុះធ្វើឲ្យខាតដល់ធនធានធម្មជាតិ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ ជនត្រូវចោទឈ្មោះ រ៉េន លីណា ភេទប្រុស ... Read More »

ខ្យល់កន្រ្តាក់លាយឡំផ្គររន្ទះស្លាប់មនុស្សម្នាក់និងរបើកដំបូលផ្ទះ១ខ្នងនៅស្រុកជាំក្សាន្ត

ខេត្តព្រះវិហារ៖ គ្រោះធម្មជាតិមួយកើតឡើងដោយភ្លៀងផ្គរខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះមួុយខ្នងរបើកដំបូលមួយចំហៀងនិងមនុស្សម្នាក់បានបាត់បង់ជីវិតដោយរន្ទះបាញ់។ ឧប្បត្តិហេតុនេះកើតឡើងកាលពីរសៀលទី៧ខែមេសាឆ្នាំ២០២០នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រភពព័ត៌មានពីអាជ្ញាធរស្រុកជាំក្សាន្តបានអោយដឹងថា គ្រោះធម្មជាតិនេះបានកើតឡើងក្នុងឃុំចំនួន២គឺទី១នៅតំបន់ទំនប់ក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្តបណ្តាលអោយស្រី្តម្នាក់ឈ្មោះ សួស ណាទ្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុ មុខរបរកសិករត្រូវរន្ទះបាញ់ស្លាប់យ៉ាងអាណោចអាធ័មពេលដើរទៅដឹកគោបម្រុងយកមកផ្ទះ។ ចំណែកឧប្បត្តិហេតុទី២ ភ្លៀងលាយឡំខ្យល់កន្ត្រាក់បោកបក់មកលើភូមិ-ឃុំ-ស្រុកជាំក្សាន្តបណ្តាលអោយរបើកដំបូលផ្ទះប្រជាពលរដ្ឋមួយចំហៀងទៅធ្លាក់ឆ្ងាយពីផ្ទះប្រហែល៣០ម៉ែត្រប៉ុន្តែពុំបណ្តាលអោយរងរបួសមនុស្សនោះទេ។ផ្ទះនេះជាផ្ទះរបស់ឈ្មោះអេង ... Read More »

ព្រហ្មទណ្ឌ កម្រិតធ្ងន់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទ ដៃ ជនជាតិចិន

ភ្នំពេញ៖ កម្លាំង​​ល្បាត​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានប្រដេញ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២នាក់​។​ករណីឆក់​(​ទូរស័ព្ទ​ដៃ​ជនជាតិចិន)ធ្វើដំ ណើរតាម(PASSAPP)តែមិនបានសម្រច កាលពីម៉ោង៧:៣០​នាទីយប់ ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២០ ​​ត្រង់ផ្លូវលេខ៦៣ កែង២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។​ សមត្ថកិច្ចបានឲ្យដឹងថា ... Read More »

ចាប់ខ្លួនបុរសម្នាក់បង្កើតហ្វេសប៊ុកក្លែងដាក់ឈ្មោះអតីតប្រពន្ធប្រមាថថ្នាក់ដឹកនាំនិងព្រះមហាក្សត្រ

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យម្នាក់ ឈ្មោះ អាត់ អេង ឬ សេន អាត ... Read More »

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់២ខ្នងនៅខណ្ឌដង្កោ​

ភ្នំពេញ ៖​ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង​ នៅត្រង់ចំណុចខាងលិចរង្វង់មូលនាងបីគួរស្រូវ ប្រមាណ២០០ម៉ែត្រ ក្នុងភូមិប្រធាត សង្កាត់រលួស ខណ្ឌដង្កោ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​កាលពីវេលាម៉ោង១២​ និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០​ ។ ... Read More »

ងោកមួយភាំងបើករថយន្តដឹកទឹកកកបុកក្បាលព្រួញពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តដឹកទឹកកកងោកមួយភាំងជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងរថយន្តកល់ជាប់ពីលើផ្អៀងមួយចំហៀងសំណាងមិនបង្កឲ្យមានរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ១០ នាទីយប់ថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២០ នៅចំណុចមុខទីស្តីការក្រសួងសុខាភិបាល តាមបណ្ដោយធ្វើ ២៨៩ក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ តាមការរៀបរាប់ពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបើករថយន្តដឹកទឹកកកមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-2154ដឹកទឹកកកចេញពីរោងចក្រនៅម្ដុំផ្សារព្រែកព្នៅយកមកដាក់ឲ្យម៉ូយនៅក្នុងភ្នំពេញក្រោយពីដាក់ឲ្យម៉ូយអស់រួចរាល់ហើយក៏បានបើករថយន្តយកទៅទុកនៅរោងចក្រទឹកកកវិញដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ... Read More »

ជនដៃដល់ដែលចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារ ទំនងត្រូវបានដោះលែង ក្រោមហេតុផលសម្របសម្រួលនិងធ្វើកិច្ចសន្យាអប់រំ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ថ្លែងប្រាប់សារព័ត៌មានថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះ ថា ជនសង្ស័យដែលចងស្ត្រីមានផ្ទៃពោះ៤ខែជាប់នឹងទ្វារ កំពុងស្ថិតក្រោមការសាកសួរនៅឡើយ ។ លោកអធិការ ... Read More »

មានទំនាស់តាមលេងហ្វេសបុកក្មេងទំនើងចិត្តខ្លាំង២នាក់តាមរកគូទំនាស់កាប់គ្នារង របួសធ្ងន់ ត្រូវអាវុធហត្ថចាប់បញ្ជូនតុលាការ

បន្ទាយមានជ័យ៖ នេះពិតជាចិត្តសាហាវមែនគ្រាន់តែទំនាស់គ្នាតាមរយ:លេងហ្វេសបុកសោះក្មេងទំនើងចិត្តខ្លាំងចំនួន៣នាក់ បានស្វែងតាមរកគូទំនាស់ឃើញទាញកាំបិតកាប់ចំ ក របួសធ្ងន់ ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះបង្រ្កាប ចាប់ខ្លួនបាននៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ... Read More »

ដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ ឆែក​លើជ​នសង្ស័យរកឃើញ​គ្រឿងញៀន

ខេត្ត​ត្បូងឃុំ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានស្រុកពញាក្រែក សហការប៉ុស្តិ៍នគរបាលរដ្ឋបាល កណ្តោលជ្រុំ ចុះឆែកឆេរអាវុធជាតិផ្ទុះនៅ ចំណុចភូមិទួលចំការ ឃុំកណ្ដោល ជ្រុំ ស្រុកពញាក្រែក  ឃាត់ខ្លួនជនសង្ស័យ ០១នាក់ កាលពីវេលាម៉ោង២០ និង ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួចយកផលិតផលមួយចំនួន)

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាព(គាស់ទ្វារឃ្លាំងលួចយកផលិតផលមួយចំនួន)ហើយរត់គេចខ្លួនបាន១ថ្ងៃក៏ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ កាលពីម៉ោង​១៣:៣០នាទីរសៀល ថ្ងៃទី​០៥ខែមេសា​ឆ្នាំ​២០២០​​ នៅចំណុច​ឃ្លាំង​លេខ២២៣J ផ្លូវ​៥៩៨​ ក្រុមទី៦​ ភូមិគង្គាផុស​ សង្កាត់​ទួលសង្កែ​ងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។ ​ លោកហ៊ាង ថារ៉េត ... Read More »

ជញ្ជ្រាំងស្រែចំនួន៤៥ហិកតា និងដើមប្រេងខ្យល់ត្រូវបានអគ្គីភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុត

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ជញ្ជ្រាំង ស្រែចំនួន៤៥ហិកតា និងដើមប្រេងខ្យល់ត្រូវបានអគ្គីភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយពន្លត់និងយករថយន្តពន្លត់៣គ្រឿងអន្តរាគមន៏បាញ់ពន្លត់ចំណាយអស់ទឹក៧រថយន្តទើបគ្រប់គ្រងស្ថានការណ៏បានខណះសង្ស័យមានគេលួតដុតទើបមានការឆេះទ្រង់ទ្រាយធំបែបនេះ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី៦មេសាឆ្នាំ២០២០ស្ថិតភូមិទួលត្របែក ឃុំប្រសូតិ ស្រុកស្វាយទាប ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាការឆេះជាបន្តបន្ទាប់នៅកន្លែងផ្សេងគ្នានេះសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ដែលបណ្ដាលអោយមានភ្លើងឆាបឆេះនេះនៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដោយសង្ស័យថា មានមនុស្សលួចដុតទើបភ្លើងឆាបឆេះមានទ្រង់ទ្រាយធំបែបនេះ។ ប្រភពបន្តថាសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៏បាន និងបាញ់ពន្លត់ជោគជ័យដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៣គ្រឿង របស់កងរាជអាវុធហត្ថស្រុកស្វាយទាបនិង ... Read More »

បើកម៉ូតូបត់ឆ្វេងត្រូវរថយន្ដមកពីក្រោយបុកស្លាប់ម្នាក់និងម្នាក់ទៀតរបួសធ្ងន់

កណ្ដាល៖ បុរស២នាក់ បើកម៉ូតូឌុបគ្នា រួចបត់ឆ្វេងមិនមើលក្រោយ ធ្វើឲ្យរថយន្ដមួយគ្រឿងធុនធំ មកពីក្រោយឈប់មិនទាន់បុក បណ្ដាលបុរសជាអ្នករួមដំណើរស្លាប់ និងអ្នកបើកបររងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦ ... Read More »

រឿងបូមទឹកដាក់ដំណាំលើដីជាប់ព្រុំគ្នា ម្ខាងត្រូវតុលាការឃុំខ្លួន ម្ខាងទៀត ដេកពេទ្យ

កណ្តាល៖ នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនបុរសម្នាក់វ៉ៃទៅលើស្ត្រី ដោយសារជម្លោះរឿងបូមទឹកដាក់ដំណាំលើដីជាប់ព្រុំគ្នា ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ហិង្សាដោយចេតនា “តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។ ប្រព្រឹត្តនៅលើកោះ៩៣ ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាព ឆ្កឹះសោរទ្វារបន្ទប់លួចម៉ូតូ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់ នៅ ថ្ងៃទី 07 ខែមេសា ឆ្នាំ 2020 វេលាម៉ោង 04:30នាទីទៀបភ្លឺក្រោយពីជនសង្ស័យ ធ្វើសកម្មភាព (ឆ្កឹះសោរទ្វារបន្ទប់លួចម៉ូតូ)បានសម្រេច កាលវេលាម៉ោង១យប់ឈានចូល នៅថ្ងៃទី​០៦ ខែមេសា ... Read More »

គោយន្តកន្ត្រៃបុកជាមួយសាំយ៉ុងស្លាប់ម្នាក់របួសធ្ងន់ស្រាល៦នាក់

ខេត្តក្រចេះ៖គោយន្តកន្ត្រៃបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តសាំងយ៉ុងបណ្ដាលឱ្យស្លាប់ម្នាក់និង៦នាក់ទៀតរងរបួសធ្ងន់និងស្រាលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២.២០នាទីថ្ងៃទី០៦មេសាឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)ចន្លោះគីឡូម៉ែត៣៥៣, ៣៥៤ត្រង់ចំណុចភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ តាមប្រភពបានឱ្យដឹងថាក្នុងករណីនោះរថយន្តសាំយ៉ុងពណ៌សពាក់ស្លាកលេខភ្នុំពេញ២AB០៨៥៨បុកជាមួយគយន្តកន្ត្រៃបានបណ្តាលឱ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុម្នាក់ភេទប្រុសនិង៤នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរហើយស្រ្តី២នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុភ្លាមៗគេឃើញនគបាលចរាចរណ៍ចុះមកអន្តរាគមន៍ហើយបានបញ្ជូនអ្នករងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ​ សាកសពបានប្រគល់ឱ្យសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតា មប្រពៃណីផងដែរ។ ឯមធ្យោបាយបង្ករហេតុត្រូវបានកម្លាំងចរាចរណ៍អូសយកទៅរក្សារទុកបណ្តោះអាសន្នរងចាំធ្វើការដោះនៅពេលក្រោយ៕ ដោយ៖​ជីវ័ន្ត Read More »

ក្មេងទំនើងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទប្រើអំពើហិង្សារបួសស្នាមលើគូភាគីឱ្យរបួសធ្ងន់

ខេត្តរតនគិរី៖ក្មេងទំនើងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីបានឈ្លោះទាស់ទែងពាក្យសំដីគ្នាឈានដល់បង្ករហិង្សាដោយចេតនា បណ្តាលឱ្យគូទំនាស់ម្នាក់របួសធ្ងន់។ ការបង្ករជំលោះពាក្យសំដីរហូតឈានដល់ប្រើអំពើហឹង្សារនោះបានកើតឡើងនៅវេលាម៉ោង២១.៣០នាទីថ្ងៃទី៣ ខែមេសាឆ្នាំ២០២០ត្រង់ចំណុចលើស្ពានអូរលីងស្ថិតក្នុងភូមិកាចូនក្រោមឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី។ ប្រភពថាក្មេងទំនើងដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះ វី ប៊ុនរុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបមិនពិតប្រាកដមានទីលំនៅភូមិ.ឃុំខាងលើជាមួយគ្នា។ ប្រភពបន្តថាក្មេងទំនើងនោះតែងតែបង្កអសន្តិសុខដល់សង្គមនិង ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការភ័យខ្លាចផងដែរ។ ... Read More »

រថយន្តដឹកសាំងរបស់ក្រុមហ៊ុនSOKIMEXបេីកលឿនរ៉េចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវនឹងបង្គោលភ្លេីងបាក់អស់០១ដេីមរៀបដល់ដី

ភ្នំពេញ​ ៖​ បុរសម្នាក់​ បានបេីករថយន្តដឹកសាំងរបស់ក្រុមហ៊ុនSokimex​ ធ្វេីដំណេីរក្នុងល្បឿនលឿនហេីយរ៉េចង្កូតទៅបុកឃឿនពុះចែកទ្រូងផ្លូវនឹងបង្គោលភ្លេីងបាក់អស់០១ដេីម​ កាលពីវេលាម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវជាតិលេខ១​ ក្នុងសង្កាត់និរោធិ៍​ ខណ្ឌច្បារអំពៅ​រាជធានីភ្នំពេញ។ តាមការរៀបរាប់ពីបុរសម្នាក់ដែលជាតៃកុងរថយន្តបង្ក​បានប្រាប់ឲ្យដឹងថា​ គាត់បានបេីករថយន្តដឹកសាំងឲ្យក្រុមហ៊ុនSokimex​ ដោយរថយន្តខាងលេីម៉ាកHiyundai  ក្បាលពណ៍ក្រហម​ ... Read More »

បុរសព្រូឡានម្នាក់បានស្លាប់នៅកន្លែងកើតហេតុដោយសារឡានស្ទូចថយមកកិន

ខេត្តព្រះសីហនុ៖ បុរសព្រូឡានម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយឡានស្ទូចក្នុងក្រុមការងាររបស់ខ្លួនថយមកកិន នៅការដ្ឋានធ្វើផ្លូវវត្តលើចុះមកសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោងជិត៧យប់ថ្ងៃ៦មេសា២០២០នេះ។ សមត្ថកិច្ចប្រាប់ថា នេះជាគ្រោះថ្នាក់ការងារ រវាងអ្នកបើកបរនិងព្រូឡាន និងថាក្រោយកើតហេតុអ្នកបើកបរឡានស្ទូចបានរត់គេចខ្លួន។ បើតាមសមត្ថកិច្ចថា  មូលហេតុកើតឡើងដោយសាររថយន្តនេះស្ទួចដែកធ្វើផ្លូវ ក្រោយពីទម្លាក់ដែកចុះហើយ អ្នកបើកបរ បាន បើកថយក្រោយ ... Read More »

បុរសម្នាក់តូចចិត្តប្រពន្ធរត់ចោល រត់ទៅចងករសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ប្រេីអំពើហឹង្សាលើប្រពន្ធញឹក ញ៉ាប់ រហូតដល់ទ្រាំលែងបានប្រពន្ធចុះចោល​ តូចបានសម្រេចចិត្តដោយចងករសម្លាប់ខ្លួនបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។ បុរសចងករសម្លាប់ខ្លួនឈ្មោះ ... Read More »

បុរសម្នាក់ធ្វើអត្តឃាតចងកក្រោយផ្ទះ សមត្ថកិច្ចសន្និដ្ឋានមានជំងឺសរសៃប្រសាទ

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញធ្វើអត្តឃាត ដោយយកខ្សែនីឡុងចងកនៅនឹងមែកដើមមៀនខាងក្រោយផ្ទះ សមត្ថកិច្ចសន្ថិដ្ឋានបណ្ដាលមកពីមានជម្ងឺសរសៃ ប្រសាទនិងជំងឺរាុំរ៉ៃប្រចាំកាយ ។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលឡើង នារសៀលថ្ងៃច័ន្ទ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ... Read More »

បញ្ជូនជនសង្ស័យជនជាតិវៀតណាម៣នាក់ទៅតុលាការពាក់ព័ន្ធ ក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀននិងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់

ខេត្តស្វាយរៀង៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលជំនាញបញ្ជូនមកតុលាការខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៦ខែមេសា ឆ្នាំ២០២០ពាក់ព័ន្ធក្នុងករណីរក្សាទុក ជួញដូរគ្រឿងញៀននិងកែច្នៃសារធាតុគីមីផ្សំខុសច្បាប់។ លោកកែវ សុថា ស្នងការរង ទទូលផែនការងារប្រឆាំងគ្រឿងញៀន បានអោយដឹងថា៖ អនុវត្តតាមបទបញ្ជារនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំលោកស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៣ខែមេសា ឆ្នាំ2020កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន ... Read More »

ហេតុអ្វីប៉ូលិសខណ្ឌពោធិ៍សែនជ័យ បណ្តែតបណ្តោយអោយជនដៃដល់ ដែលចងស្ត្រីមានផ្ទៃពោះ៤ខែ រត់គេចខ្លួន ក្នុងបទល្មើសជាក់ស្តែង ហើយអាងប្រកាសចាប់ខ្លួនជាក្រោយ ? (មានវីដេអូ)

ភ្នំពេញ៖តាមបណ្តាញសង្គមហ្វេសប៊ុក វីដេអូមួយត្រូវបានបង្ហោះចែកចាយយ៉ាងទូលំទូលាយ ធ្វើអោយមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ខណៈឃើញបុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីសាធារណការ បានចាប់ចងស្ត្រីម្នាក់មានផ្ទៃពោះ៤ខែ ជាប់នឹងទ្វារ ហើយស្រែកខ្លាំងៗ ថា “ចង់ប្តឹងទៅណាប្តឹងចុះ” ដែលជាសកម្មភាពមួយបង្ហាញពីភាពព្រហើនយ៉ាងខ្លាំង ។ សកម្មភាពល្មើសដ៏គឃ្លើន នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ... Read More »

ឃោឃៅម្លេះ ម្ចាស់ផ្ទះជួលចាប់ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ ចងដៃជាប់នឹងទ្វារ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន មានករណីម្ចាស់ផ្ទះជួល បានចាប់ចងស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ជាប់នឹងទ្វារ ដោយសង្ស័យកើតចេញពីជម្លោះបន្តិចបន្តួច ដោយម្ចាស់ផ្ទះបានបោះពាក្យសម្តីថា “ចង់ប្តឹងទៅណាប្តឹងចុះ” ។ បញ្ហានេះ ... Read More »

ពលរដ្ឋជិត៦០នាក់បម្រុងឆ្លងចូលទៅប្រទេសថៃខណៈថៃបន្តបិទច្រកទ្វារព្រំដែនដោយសារជំងឺcovid-19

ក្រុងប៉ោយប៉ែត៖ បន្ទាប់ពីឱសានវាទរបស់អាជ្ញាធរថៃបានផុតនៅថ្ងៃទី៥ខែមេសាឆ្នាំ២០២០នេះធ្វើឲ្យប្រជាពលរដ្ឋបងប្អូនអាជីវករប្រមាណ៦០នាក់បាននាំគ្នាបម្រុងឆ្លងដែនចូលទៅប្រទេសថៃដើម្បីបើកតូបលក់ដូរឬប្រកបមុខរបផ្សេងៗ ឡើងវិញតែអាជ្ញាធរថៃបានបន្តបិទច្រកទ្វារដដែលនៅព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ខណៈប្រទេសថៃកំពុងប្រកាសអាសន្នពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមសារអប់រំណែនាំរបស់លោកអភិបាលរងខេត្តបន្ទាយមានជ័យទៅកាន់ប្រជាពលរដ្ឋដែលប្រមូលផ្តុំគ្នានៅមាត់ច្រកទ្វារប៉ោយប៉ែតនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០២០នេះ។ លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា បន្ទាប់ពីភាគីថៃបានប្រកាសបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹកជាបណ្តោះអាសន្ន ចំនួន១៤ថ្ងៃ ... Read More »

ក្មេងស្ទាវ២ក្រុមវាយតប់គ្នាក្នុងហាងស៊ីផឹកត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបាន៨នាក់

កណ្ដាល៖ ក្រុមក្មេងស្ទាវ២ក្រុមមានគ្នា៨នាក់ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួន បន្ទាប់ពីផឹកក្នុងហាងមួយកន្លែងទាស់ពាក្យសម្ដីឌឺដងគ្នា បង្កជម្លោះវាយតប់គ្នាយ៉ាងអណាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទី ត្រង់ចំណុចក្នុងហាងផឹកស៊ីមួយកន្លែងយីហោ ជូន សម្ភស្ស ដាមី ស្ថិតក្នុងភូមិជើងព្រៃទី៣ ឃុំ ... Read More »

សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ០៧នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តព្រះសីហនុ៖ វេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៧នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលបានចុះបង្រ្កាបលើទីតាំង០៣ផ្សេងៗគ្នា ... Read More »

ម្នាក់ទៀតហើយសមតែគុក បុរសម្នាក់ជាម្ចាស់ផេកឈ្មោះ VH Online shop ផុសលក់វែនតាការពារជំងឺកូវីដ១៩

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣:៣០នាទី ដោយមានការសហការរបស់នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា ការរិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា និងកម្លាំងប៉ុស្តិ៍បឹងព្រលិតនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការនាំខ្លួនឈ្មោះ សេង ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផេកឈ្មោះ “អូខេ ... Read More »