ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

បុរសវ័យចំណាស់ម្នាក់ស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយរថយន្តប្រភេទទេសចរណ៍បុកម៉ូតូពីក្រោយ

ខេត្តស្ទឹងត្រែង៖ រថយន្តដឹកភ្ញៀវប្រភេទទេសចរណ៍ ViP ពណ៍លឿងបានបុកម៉ូតូពេញទំហឹង ម៉ាកវ៉េវអាល់ហ្វាពណ៌សរ ធ្វើឲ្យមនុស្សស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូនៅក្រោមរថយន្ត រងការខូចខាតទាំងស្រុង ចំណែកតៃកុងរត់បាត់ បន្សល់តែរថយន្តបង្កនឹងម៉ូតូជនរងគ្រោះតែប៉ុណ្ណោះ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧,៤៥នាទី ព្រឹកថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ... Read More »

ទើបតែបើកលេងជល់មានមិនទាន់បានមួយថ្ងៃផងត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីលោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានបញ្ជាដោយផ្ទាល់ពីសំណាក់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ លោករស់ ... Read More »

រថយន្ដដឹកអាចម៍ដីមួយគ្រឿងដឹកចំគ្រាប់បេផ្ទុះឆេះអស់មួយកំណាត់មុខ

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០ វេលា​ម៉ោង​ ៨៖០០នាទី មាន​រថយន្ដដឹកអាចម៍ដីលក់មួយគ្រឿង ផ្ទុះគ្រាប់B40.5 នៅលើរថយន្ដ រងការខូចខាតមួយកំណាត់ខាងមុខសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ... Read More »

ជាងផ្សារដែកដកព្រឺភ្លើងធ្វេសប្រហេសបណ្ដាលអោយឆក់ស្លាប់នៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖ បុរសជាងផ្សារដែកម្នាក់ដកព្រឺភ្លើងធ្វេសប្រហេសមិនប្រុងប្រយត្ន័បណ្តាលអោយឆក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះតែអកុសលហួសពេលទៅហើយ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀថ្ងៃទី០៤ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយផ្អែមឃុំស្វាយអង្គស្រុកស្វាយជ្រំខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថាបុរសខាងលើមានឈ្មោះសុឹម វាសនាអាយុ២៤ឆ្នាំមុខរបរជាងដែកមានទីលំនៅភូមិឃុំស្រុកខាងលើ ។  ប្រភពបន្តថាក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានមកដល់និងពិនិត្យជាបឋមពិតជាស្លាប់ដោយសារព្រឺភ្លើងឆក់ ប្រាកដមែនខណះមានការធ្វេសប្រហេសខ្វះការប្រុងប្រយត្ន័ទើបបណ្ដាលអោយមានករណីនេះកើតឡើង។ សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។ យឹម សុថាន Read More »

ព្រះសង្ឃមួយអង្គឡើងដោតទង់ជាតិលើក្លោងទ្វាប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់សុគតយ៉ាងអណោចអធ័ម

កណ្ដាល៖ ព្រះសង្ឃមួយអង្គគង់នៅវត្តពោធ៍អណ្ដែតឡើងដោតទង់ជាតិលើក្លោងទ្វា បានប៉ះជាមួយខ្សែរភ្លើង បណ្ដាលឲ្យឆក់ធ្លាក់ពីលើក្លោងទ្វាកំពស់៩ម៉ែត្រសុគតយ៉ាងអណោចអធ័ម ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ... Read More »

ឃាត់​មនុស្ស​ពី​រនាក់មានទាំងរណាយន្តក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ១(គិរីរម្យ)

ខេត្តព្រះសីហន​ ៖​ កម្លាំងមន្រ្តីឧទ្យានុរក្ស នៃតំបន់ការពារធម្មជាតិស្រុកកំពង់សិលា សហការជាមួយកម្លាំងក្រុមហ៊ុនA2A នៅថ្ងៃទី០៤ ខែមេសាឆ្នាំ២០២០ វេលា ម៉ោង ១៣ និង៣០នាទី  បានចុះល្បាតនៅចំណុចអូរអាម៉េត ក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត–កុសមៈ(គិរីរម្យ) បានជួបជនសង្ស័យចំនួន០២នាក់ បានបម្រុងនឹងធ្វើសកម្មភាពអាររំលំឈើ ... Read More »

កំលាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០២នាក់ រឹបអូសបានគ្រឿងញៀន ១៦គ.ក្រ ៤៧៨.៧៧ក្រាម

ភំ្នពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមការដឹកនាំផ្ទាល់ ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ... Read More »

រថយន្តកុងតឺន័របុកគៀបម៉ូតូជាប់ក្រោមរថយន្តបណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តព្រះសីហនុ៖  មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺនរ័មួយគ្រឿងបុកប៉ះនិងម៉ូតូ បណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។ ហេតុការនេះកើតឡើងនៅវេលាម៉ោង០៩ យប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ លើផ្លូវជាតិលេខ០៤ ម្តុំចំណោតអូរត្រាវ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា ... Read More »

ជនសង្ស័យមួយក្រុមវាយប្លន់យុវជនប្រុសស្រី៣នាក់ប្លន់យកទូរស័ព្ទ៤គ្រឿង

ភ្នំពេញ៖​យុវជនប្រុសស្រី៣នាក់ជិះម៉ូតូតាមផ្លូវត្រូវ ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿងមកធ្វើសកម្មភាព​ វាយបណ្ដាលឲ្យរបួស​​ប្លន់យក​ទូរសព្ទ័​ដៃអស់ចំនួន៤គ្រឿង​ រួចនាំគ្នាជិះម៉ូតូគេចខ្លួន​បានដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងនៅម៉ោង​២​និង៥០នាទីរំលងអធ្រាត្រចូល ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវលេខ១៨២​ ស្ថិតនៅក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧កមរា រាជធានីភ្នំពេញ។ ជនរងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ​ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ... Read More »

អាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជាមន្ត្រីយោធាម្នាក់ករណីគ្រឿងញៀននៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ពន្ធ័ករណីករណីគ្រឿងញៀននៅក្រុងបាវិត។ ការឃាត់ខ្លួននេះនៅវេលាម៉ោង ១០ និង ០៣នាទីយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យមានឈ្មោះងួន ប្រុស  អាយុ ៣៧ ... Read More »

កំពុងនាំគ្នាបញ្ជល់មាន់សប្បាយផងសមត្ថកិច្ចអាវុធហត្ថមកដល់រត់ផ្អើលភូមិឃាត់ខ្លួនបាន០៤នាក់

ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់ត្រូវបានអាវុធហត្ថក្រុងបាវិតឃាត់ខ្លួននិងដកហូតម៉ូតូ៩គ្រឿងនិងមានជល់៧ក្បាលខណះដែលកំពុងជល់មាន់សមត្ថកិច្ចចុះបង្ក្រាបបង្កការភ្ញាក់ផ្អើលរត់ប្រសេចប្រសាចកាលពីវេលាម៉ោងវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ ២០២០ នៅចំណុចភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។ មន្ត្រីកងរាជអាវុធហត្ថក្រុងបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះស៊ិន នីន អាយុ៣២ មុខរបរជាងលាបថ្នាំផ្ទះមានលំនៅបច្ចុប្បន្នភូមិស្នែងសង្កាត់បាទីក្រុងបាវិត ទី២មានឈ្មោះ ឈឹង វ៉ារិន ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរលាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង ទី៣មានឈ្មោះម៉ៅ ... Read More »

គ្រោះថ្នាក់មើលមិនឃើញ..! បុរស២នាក់តាមរកទាចូលក្នុងលូ ក៏ថប់ដង្ហើមស្លាប់ទាំងអស់គ្នា

ភ្នំពេញ៖ ពិតជាមិនគួរបណ្តោយខ្លួនជួបគ្រោះបែបនេះសោះ ខណៈបុរស២នាក់បានស្លាប់ បន្ទាប់ពីចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន។ តាមសាក្សីនៅកន្លែងកើតហេតុបាននិយាយថា៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ មានបុរស២នាក់បានស្លាប់ បន្ទាប់ពីបានចូលចាប់សត្វទាក្នុងលូ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ... Read More »

មុននេះបន្តិច៖ មានករណីឆេះរថយន្ត RANROVER ១គ្រឿង បង្កការភ្ញាក់ផ្អើល នៅកន្លែងនាយកដ្ឋានគ្រឿងយន្តកសិកម្ម

ភ្នំពេញ៖ រថយន្ត RANROVER ១គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះ សង្ស័យឆ្លងចរន្ត បង្កអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ឈានដល់សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌសែនសុខ បានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ជួយអន្តរាគមន៍ពន្លត់ បញ្ចៀសការរាលដាលទៅលើអ្នកដទៃ។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ... Read More »

សមតែគុក បុរសម្នាក់ជាម្ចាស់ផេកឈ្មោះ VH Online shop ផុសលក់វែនតាការពារជំងឺកូវីដ១៩

ភ្នំពេញ៖ បុរសម្នាក់ផុសលក់វែនតាការពារជំងឺកូវីដ១៩ ដែលជាព័ត៌មានមិនពិត ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងបំពានច្បាប់ និងភូតកុហកមហាជន។ នេះបើតាមFacebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយពីរសៀលថ្ងៃទី៤ ខែមេសា។ សមត្ថកិច្ចបានអោយដឹងថា៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ... Read More »

កងរាជអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនមុខសញ្ញាចោរឆក់ប្រុសស្រី០៨នាក់

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ដែលជាមុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជាបន្តបន្ទាប់ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ ចំណុចផ្លូវលេខ១៥៦ កែងផ្លូវលេខ២៥៣ សង្កាត់ទឹកល្អក់ទី២ ... Read More »

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ាំយ៉ុងបុកម៉ូតូបណ្ដាលអោយស្លាប់០២នាក់

សៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊ាំយ៉ុងបើកបរក្នុងល្បឿនលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នាពីលិចទៅកើត ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿងបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ខូចខាតម៉ូតូ១គ្រឿងយ៉ាងដំណំ និងខូចរថយន្ដតិចតួច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ខាងលិចសាលាឃុំ ខ្នាត ចម្ងាយ១០០ម ក្នុងភូមិខ្នាត ... Read More »

ឈ្មួញរកសុីដីម្នាក់ត្រូវកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី វាយខ្នោះ បន្ទាប់ពីទទួលពាក្យបណ្តឹងរឿងប្រើប្រាស់ហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុ

ខេត្តមណ្ឌលគិរី៖ បុរសអតីតជាគ្រូបង្រៀន ហើយបច្ចុប្បន្ន ជាឈ្មួញរកសុីដីដ៏មានឥន្ធិពលម្នាក់ ត្រូវបាន ខាងកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួន ក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងទប់ស្កាត់មួយរបស់ជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌ។ បើសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា៖ កាលពីនាវេលារសៀលថ្ងៃទី០៣ខែមេសា ដោយអនុវត្ត តាមដីកា ចាត់អោយសើុបសួរជំនួស កម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះទួច ហឿន ... Read More »

នគរបាលស្រុកឧដុង្គឃាត់ខ្លួនជនសង្ស័យម្នាក់​ ចាប់​យក​ថ្នាំញៀនមួយចំនួន

ខេត្ត​កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនៃអធិការរដ្ឋាននគរបាលស្រុកឧត្តុង្គឃាត់ខ្លួនព្រមទាំងដកហូតបាននូវថ្នាំញៀនមួយចំនួន។ ហេតុការណ៍នេះបានកើតឡើងការពី វេលាម៉ោង ១៦:៣០នាទី ថ្ងៃទី ០៣ខែមេសាឆ្នាំ២០២០នៅចំណុចភូមិតាឡាក់ ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពុងស្ពឺ សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនខាងលើត្រូវបានសមត្ថកិច្ចឲ្យដឹងថាឈ្មោះ ព្រំ វណ្ណៈ ភេទ ប្រុស ... Read More »

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចុះបង្ក្រាបករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ... Read More »

ជនជាតិចិន២នាក់ ដែលលក់ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដោយខុសច្បាប់ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ

ភ្នំពេញ៖នៅល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ លោក កេត សុជាតិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាតិចិនប្រុសស្រី២នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឆបោក” ពាក់ព័ន្ធករណីលក់និងចែកចាយឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់និងប្រកាសថា ជាការខុសច្បាប់ ... Read More »

ទីតាំងអិនធឺណេតយីហោ ម្លប់ជ្រៃ បង្កប់ល្បែងសុីងសងត្រូវ អាជ្ញាធរមូលដ្ឋានខណ្ឌចំការមននិង មន្ត្រីជំនាញចុះបង្ក្រាប

ភ្នំពេញ៖ ទីតាំងអិនធឺណេតយីហោ ម្លប់ជ្រៃ បង្កប់ល្បែងសុីងសងត្រូវ កម្លាំង គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹក នាំបញ្ជាផ្ទាល់ ដោយ លោក ថេង សុថុល អភិបាល ខណ្ឌ ចំកាមនចុះបង្ក្រាបនិងដកហូតបានម៉ាសុីនល្បែងសុីងសង ... Read More »

រថយន្តកូរ៉េដឹកឥវ៉ាន់បុកទ្រូងផ្លូវរងការខូចខាតនៅក្បែរស្ពានព្រែកព្នៅ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកូរ៉េមួយគ្រឿងចំណុះ១.៥តោនដឹកប្រពន្ធនិងកូនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតដាច់កាឡេទៅមុខលេងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦នឹង៤៥នាទីយប់ថ្ងៃទី០២ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចក្បែរស្ពានព្រែកព្នៅស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ។ តាមប្រភពព័ត៌មានដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់រួមនឹងប្រពន្ធនឹងកូនទាំងអស់ចំនួន៤នាក់បើករថយន្តមួយកូរ៉េមួយគ្រឿងពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2C-2730បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូងទើបតែមកពីព្រែកតាទែនបំណងបើករថយន្តត្រឡប់មកវិញនៅម្តុំគីឡូលេខ៧ខណពេលមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែមានរថយន្តសេរីទំនើបមិនចាំម៉ាកបើកភ្លើងហ្វាចាំងភ្នែកមើលផ្លូវមិនឃើញទើបបណ្តាលឲ្យរ៉េចង្កូតទៅបុកនឹងទ្រូងផ្លូវចំពេញទំហឹងបណ្តាលអោយខ្ទេចខូចខាតអស់មួយកំណាត់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួចរួមថែមទាំងដាច់កាឡេកង់មុខផ្នែកខាងឆ្វេងសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែខូចខាតសម្ភារះតែប៉ុណ្ណោះភ្លាមៗនោះដែររថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការទំនាក់ទំនងហៅជំនាញចរាចរណ៍អោយមកធ្វើការវាសវែងផងដែរ។ ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃសង្នការរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕ធឿនព្រែកជ័យ Read More »

គោយន្តកន្ត្រៃឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកូរ៉េដឹកធ្យូងបើកបុក សំណាងល្អគ្មានអ្នករងគ្រោះថ្នាក់ដល់ជីវិត

កំពង់ធំ៖ បើកគោយន្តកន្ត្រៃឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកូរ៉េដឹកធ្យូងជាន់ហ្រ្វាំងមិនជាប់បណ្តាលឲ្យបុកដាច់ក្បាលកាឡេថង បណ្ដាលអោយរថយន្តក្រឡាប់ថ្ងារជើងតែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី០២ខែ មេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ០៦ត្រង់ចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានអោយដឹងថា ដំបូងគេឃើញគោយន្តកន្ត្រៃបើកបរឆ្លងកាត់ដងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលមានរថយន្តកូរ៉េដែលពាក់ស្លាកលេខ សៀមរាប ... Read More »

បុរសចំណាស់ម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសដោយសារបុរសសតិមិនប្រក្រតីចាក់នឹងកាំបិតចិតបន្លែ

កំពង់ធំ៖ បុរសសតិមិនប្រក្រតីម្នាក់បានយកកាំបិតចិតបន្លែចាក់បុរសចំណាស់ម្នាក់ស្លាប់និង២នាក់ទៀតរងរបួសបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង ០០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ស្ថិតនៅ ភូមិឈើទាល ឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។  សមត្ថកិច្ចបានអោយដឹងថាក្រោយពីកើតហេតុអធិការដ្ឋានគរបាលស្រុកស្ទោងដឹកនាំ ដោយលោក វរសេនីយ៍ ឯក ចាក ... Read More »

ចោរឆក់កាបូបលុយពីស្ត្រីម្នាក់យកលុយអស់ជិត១ម៉ឺនដុល្លារបានសម្រេច មិនរំខានសមត្ថកិច្ច

ភ្នំពេញ៖  លុយចំណងដៃនិងគ្រឿងអលង្ការសរុបជិត១ម៉ឺនដុល្លារដែលស្ត្រីម្នាក់ទើបនិងកាត់ចំណងដៃការបងប្អូនបានទុកក្នុងកាបូបស្ពាយខណះកំពុងជិះម៉ូតូត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់បានសម្រេច គេចខ្លួនដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៦៤ ខាងក្រោយសាលា ជាសុីម សាមគ្គី ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ... Read More »

រថយន្តកុងតឺន័រមួយគ្រឿងបុកជាមួយនិងម៉ូតូ ២គ្រឿងបណ្ដាលឲ្យមនុស្ស ២នាក់បានស្លាប់បាត់បង់អាយុជីវិតភ្លាមនៅនឹងកន្លែងកើតហេតុ

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងនិងម៉ូតូ ២គ្រឿងបណ្ដាលឲ្យមនុស្ស២ នាក់បានស្លាប់បាត់បង់អាយុជីវិតនៅ ថ្ងៃទី០២.ខែមេសា ឆ្នាំ២០២០ វេលាម៉ោង15.00 នាទី ស្ថិតនៅភូមិ ត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ៤ ... Read More »

រថយន្ត២ គ្រឿងបុកប៉ះគ្នាបណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់និងមនុស្សចំនួន៤ នាក់ទៀតរងរបួសធ្ងន់ស្រាល

ខេត្តព្រះសីហនុ៖ មានរកណីគ្រោះថ្នាក់ រវាងរថយន្តលុចសុិស RX-300 បុកប៉ះជាមួួយរថយន្តកុងតឺន័រ បណ្តាលអោយស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល នៅវេលាម៉ោង5.30 នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចន្លោះ Km 157-158 ... Read More »

អភិបាលខេត្តបញ្ជាឲ្យនគរបាលឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធរំលោភដីធ្លី

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវកម្លាំងសមត្តកិច្ចនគរបាលឃាត់ខ្លួន តាមបញ្ជាលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីរំលោភដីធ្លីអ្នកដទៃធ្វើជាកម្មសិទ្ធ ។ ករណីឃាត់ខ្លួនស្រ្តីជនសង្ស័យខាងលើ ធ្វើឡើងនារសៀលថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ... Read More »

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនករណីលួចនិងទទួលផលចោរកម្ម

កណ្ដាល៖ សមត្ថកិច្ចនគរបាលស្រុកកោះធំ ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីលួចនិងទទួលផលចោរកម្ម យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ញាន រស់ ភូមិកំពង់សំបួលើ ... Read More »

សាកសពបុរស់ម្នាក់ស្លាប់អណ្តែតទឹក គ្មានសាច់ញាតិត្រូវបានគេប្រទះឃើញ

ខេត្តស្ទឹងត្រែង៖ សាកសពបុរសម្នាក់ស្លាប់អណ្តែតទឹក មកទើនៅមាត់កំពង់ទន្លេសេកុង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅម៉ោងប្រមាណជា២០,០០នាទីយប់ ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ... Read More »