ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខ

បើករថយន្តបុកអ្នកជិះម៉ូតូស្លាប់ ២នាក់ បើករថយន្តរត់ពលរដ្ឋចេញតាមជាង ១០គីឡូម៉ែត្រទើបឃាត់រថយន្តបាន

ខេត្តពោធិ៍សាត់៖ បុរស ២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាហោចអាធម័ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍មហាសែនរន្ធត់មួយ រវាងអ្នកបើកបររថយន្ត និងអ្នកជិះម៉ូតូ ភ្លាមៗនោះរថយន្តបង្កព្យាយាមបើករត់គេចរហូតចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញតាមចាប់បាន ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកជិះម៉ូតូបណ្ដាលឲ្យស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង ៨ ... Read More »

ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀនជាង១គីឡូក្រាម

ភ្នំពេញ៖ ជនសង្ស័យជួញដូរគ្រឿងញៀន២នាក់ ជាមួយនឹងថ្នាំញៀនជាង១គីឡូក្រាម ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានប្រាប់ព័ត៌មាននគរវត្ត នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា មុននិងឈានទៅដល់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងថ្នាំញៀនជាង១គីឡូក្រាម គឺកម្លាំងជំនាញ(ក៤)បានឃាត់ខ្លួនជនសង្ស័ម្នាក់នៅថ្ងៃទី០៨ ខែមេសា ... Read More »

កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងស្ទាវ១៥នាក់ ប្រមូលផ្តុំគ្នា​ ស្រែក​ឡូឡាបង្កភាពអាណាធិបតេយ្យ

ខេត្ត​បន្ទាយមានជ័យ​ ៖​ បន្ទាប់ពី​ប្រកាស​ជូន​ដំណឹង​ណែនាំ​ ច្រើន​ដង​មិន​ស្តាប់​ សមត្ថកិច្ចឃាត់ក្មេងស្ទាវ១៥នាក់ ដែល​ដើរលេងដាច់យប់ក្នុងសភាពយ៉ាងអាណាធិបតេយ្យ ថែម​ ទាំង​ស្រែក​ បង្កភាពអសន្តិសុខក្នុងភូមិ។ ក្រមក្មេងស្ទាវៗដែលណែនាំមិនស្តាប់​ ត្រូវ​បាន​កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនទាំងយប់រំលងអាធាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២០ ... Read More »

ឡើងបេះផ្លែសំរ៉ងរអឹលជើងធ្លាក់ដល់ដីបាត់បង់ជីវិត

ខេត្ត​រតនគិរី ៖ បុរស​ជនជាតិភាគតិចម្នាក់​(ជនជាតិកាចក់)បានបាត់បងជីវិតភ្លាមៗខណ:ឡើងបេះផ្លែសំរ៉ង នៅក្នុង​ព្រៃ​ចៃដន្យ ធ្លាក់បាក់ជើងនិងគ្រេចចង្កេះធ្ងន់ធ្ងរពេក។ ហេតុការណ៍​នេះបានកើត​ឡើងកាលពី​វេលា​ម៉ោង១រសៀល ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០២០​នៅ​ចំណុច​ភ្នំ​បាង​កែក​អូរ​ចាស់ ភូមិសាស្ត្រ​ភូមិ​កោះ​ពាក្យ ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។ ​មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកវើនសៃបានអោយដឹងថា ... Read More »

ជនទំនើងមួយក្រុម ចេញពីហាង ផឹកស៊ី ថ្លើមធំមែនហ៊ាន ដកកាំភ្លើងបាញ់ច្រើនគ្រាប់ ក្បែរប៉ុស្តិ៍នគរបាលទឹកល្អក់២

ភ្នំពេញ៖ បង្កឲ្យមានការភ្ញាក់ផ្អើល ខណៈជនទំនើងមួយក្រុម ចេញពីហាងផឹកស៊ីក្បែរ ប៉ុស្តិ៍ទឹកល្អក់២ ខណ្ឌទួលគោក គ្មានញញើតសមត្ថកិច្ចបន្តិច បានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ រួចជិះគេចខ្លួនបាត់ស្រមោលតែម្តង។ សកម្មភាពបាញ់បោះនេះ បានកើតឡើង នៅវេលាម៉ោង១១យប់ថ្ងៃទី១១ ខែមេសាឆ្នាំ២០២០ នៅហាងផឹកស៊ីមួយកន្លែងក្បែរប៉ុស្តិ៍ នគរបាលទឹកល្អក់ទី២ ... Read More »

ទីតាំងអិនធើណេត និងហ្គេមបាញ់ត្រី បង្កប់ល្បែងសុីងសងត្រូវ អាជ្ញាធរមូលដ្ឋានខណ្ឌចំការមននិង មន្ត្រីជំនាញចុះបង្ក្រាប

ភ្នំពេញ៖ ទីតាំងអិនធើណេត មួយកន្លែង និង ហ្គេមបាញ់ត្រី មួយកន្លែង បង្កប់ល្បែងសុីងសងត្រូវ កម្លាំង គណៈបញ្ជាការឯកភាពខណ្ឌចំកាមន ដឹកនាំបញ្ជាផ្ទាល់ ដោយ លោក ថេង សុថុល អភិបាល ... Read More »

ប្ដីបាត់ប្រពន្ធមិនឃើញត្រឡប់មកផ្ទះឲ្យម្ដាយក្មេកប្ដឹងសមត្ថកិច្ចជួយស្វែងរកនៅស្រុកស្វាយទាប

ខេត្តស្វាយរៀង ៖ បុរសម្នាក់បានឲ្យម្ដាយក្មេកដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចខណះបាត់ប្រពន្ធដែលជាកម្មការនីធ្វើការនៅក្នុងរោងចក្រមិនឃើញត្រឡប់ទៅផ្ទះវិញ ដោយ​សង្ស័យថាមានគេល្បួងចាប់ពង្រាត់។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ពពែ​ត​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១០ មេ​សា ២០២០​វេលា​ម៉ោង​៤ និង​២៥​នាទី​រសៀល មានឈ្មោះ កើត សា​វី ភេទ​ស្រី អាយុ​៥៤​ឆ្នាំ រស់នៅ​ភួ​មិ​ថ្លុក​ព្រីង ... Read More »

កម្លាំងចម្រុះរដ្ឋបាលក្រុងព្រះសីហនុ​ បានចុះបង្រ្កាបទីតាំងល្បែងជល់មាន់​និងល្បែងអាប៉ោង ០១កន្លែង​ នៅក្នុងសង្កាត់លេខ១

ព្រះសីហនុ៖ ព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២០​ កម្លាំងចម្រុះរដ្ឋបាលក្រុងព្រះសីហនុ​ បានចុះបង្ក្រាបទីតាំងល្បែងជល់មាន់​ និងល្បែងសុីសង​(អាប៉ោង)​ ០១កន្លែង​ ស្ថិតនៅក្រុម២២​ ភូមិ១​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។ ក្នុងនោះដែរ​ កម្លាំងបានចាប់មាន់ជល់​ចំនួន​ ... Read More »

ផឹកស្រាស្រវឹងដើរតាមផ្លូវត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តឧត្ដរមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ផឹកស្រាស្រវឹងដើរតាមផ្លូវជំពុបជើងដួលចូលរថយន្ដបុកបែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ វេលាម៉ោង ១១៖៤៥នាទីថ្ងៃទី១១ខែមេសាឆ្នាំ នៅ លើផ្លូវលំក្រាលក្រួសក្រហម ស្ថិតនៅភូមិពោធិវង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ សមត្ថកិច្ចបានអោយដឹងថា មានកើតករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូច បុកមនុស្សដើរ(បណ្តាលឲ្យស្លាប់) ។ ជនរងគ្រោះឈ្មោះ ... Read More »

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ ក្រោយឆែកឆេររកឃើញដាវកែច្នៃ និងដែកឆាបមានចុងស្រួច ដែលពួកគេលាក់ទុកក្នុងម៉ូតូប្រុងធ្វើសកម្មភាព ឬបទល្មើសផ្សេងៗ ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីយប់ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្លូវ២០០៤ ... Read More »

នារីវ័យក្មេងម្នាក់ លោត ពីលើអាគារខន់ដូ CASA នាទីក្រុង ពាណិជ្ជកម្មកោះពេជ្រ កម្ពស់១៩ជាន់ស្លាប់

ភ្នំពេញ ៖ នារីវ៏យក្មេងម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្ត លោតពីលើអគារខុនដូរ នៅក្នុងទីក្រុងពាណិជ្ជកម្មកោះពេជ្រ ពីជាន់ទី១៩ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង១១ ថ្ងៃត្រង់ ថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមេសា ... Read More »

ម្ដាយបុរសម្នាក់សូមអោយលោកអធិការនគរបាលខណ្ឌឬស្សីកែវឃាត់កូនឯងដោយសារញៀនថ្នាំ

ភ្នំពេញ៖ ក្រោយពីទទួលពាក្យបណ្ដឹងពីស្រ្តីម្នាក់សូមអោយលោក អធិការនគរបាលខណ្ឌឬស្សីកែវ ជួយចុះបង្ក្រាប និងឃាត់កូនខ្លួនឯងករណីជួនដូរនិងប្រើសប្រាស់ខុសច្បាប់នូវសារធាតុញៀននៅតំបន់មិនរៀបរយក្បែរប៉ុស្តិ៍ទួលសង្កែនាពេលកន្លងមកនោះ។នៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ កំលាំងជំនាញនគរបាលខណ្ឌ និងកំលាំងប៉ុស្តិ៍បានសហការចុះបង្ក្រាបជាក់ស្តែងករណីបុរសម្នាក់ ប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ត្រង់នៅចំណុចបន្ទប់ជួលក្រុម៦ ភូមិទួលសងែ្កសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកហ៊ាង ថារ៉េត ... Read More »

កម្មករទូកនេសាទម្នាក់បានធ្លាក់ពីលើទូកចូលក្នុងទឹកសមុទ្រលង់ស្លាប់

ខេត្តព្រះសីហនុ៖ កម្មករទូកនេសាទម្នាក់ ត្រូវបានម្ចាស់ទូករាយការណ៍ប្រាប់សមត្ថកិច្ចថា បានធ្លាក់ទឹកសមុទ្រហើយស្លាប់ នៅវេលាថ្ងៃត្រង់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២០នេះ  សមត្ថកិច្ចក៍បានចុះពិនិត្យកោសល្យវិច្ចយ័  ជាមួយការបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកពេលធ្លាក់ចេញពីទូកនេសាទប្រាកដមែន។ ម្ចាស់ទូកឈ្មោះ ហេង ថៃ ភេទ ប្រុស ... Read More »

រថយន្តបែនដឹកដីបើកវ៉ារថយន្តបែនដឹកដីបើកប្រជែញគ្នាមិនប្រយ័ត្នរេចង្កូចធ្លាក់ចូលប្រឡាយទឹកស្លាប់អ្នកបើកបរ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបែនដឹកដីវ៉ាជែងមិនប្រយ័ត្នមកដល់ចំណុចកើតហេតុក៏បានរេចង្កូតធ្លាក់ចូលទឹកប្រឡាយហើយប្រជាពលរដ្ឋបានចុះទៅរកស្រាប់តែបាត់អ្នកបើកបរមិនឃើញសង្ស័យថាស្លាប់នៅក្រោមរថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី១០ ខែមេសាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។ តំណាងក្រុមហ៊ុនរថយន្តបានប្រាប់ឲ្យដឹងថាអ្នកបើកបររថយន្តមានឈ្មោះម៉ាប់ អាយុប្រហែលជាង២០ឆ្នាំ ។ លោកឯក ... Read More »

អាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់ទីតាំងអិនធើណេតចំនួន៤កន្លែង ឲ្យបិទអាជីវកម្មបណ្តោះអាសន្ន

ភ្នំពេញ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នឹងជំងឺ Covid19 អាជ្ញាធរខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងចម្រុះ ចុះត្រួតពិនិត្យណែនាំម្ចាស់ទីតាំងបើកល្បែងអិនធើណេត ចំនួន៤កន្លែង ក្នុងសង្កាត់អូរបែកក្អម ឲ្យបិទជាបណ្តោះអាសន្ន។ យោងតាមរបាយការណ៍របស់រដ្ឋបាលខណ្ឌសែនសុខ ... Read More »

ក្មេងប្រុសម្នាក់តាមម្ដាយបូមទឹកចាប់ត្រីធ្វេសប្រហេសលង់ទឹកស្រះស្លាប់

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាលជួយសង្គ្រោះភ្លាមៗខណះក្មេងប្រុសអាយុ៤ឆ្នាំលង់ទឹកស្រះស្លាប់បន្ទាប់ពីម្ដាយជាប់រវល់បូមទឹកចាប់ត្រីធ្វេសប្រហេស។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិព្រៃតាញ៉យឃ៉ំខ្សែត្រស្រុកកំពង់រោទិ៍។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាក្មេងប្រុសរងគ្រោះមានឈ្មោះវ៉ាន់ ដាវី អាយុ៤ឆ្នាំរស់ក្នុងភូមិក្បែរកន្លែងកើតហេតុខាងលើ។ ប្រភពបន្តថាបន្ទាប់ពីទទួលពត៏មានថាមានមនុស្សលង់ទឹកស្រះភ្លាមសមត្ថកិច្ចជំនាញស្រុកនិងប៉ុស្តិ៍នគបាលឃុំសហការជាមួយនិងគ្រូពេទ្យចុះពិនិត្យលើខ្លួនសាកសពជាលទ្ធផលការស្រាវជ្រាវនៅជុំវិញកន្លែងកើតហេតុរួចទើបសមត្ថកិច្ចបានសន្និដ្ឋានថាគឺដោយសាររអិលជើងធ្លាក់ស្រះលង់ទឹកស្លាប់ពិតប្រាកដមែនខណះមិនមានស្លាកស្នាមជារឿងឃាតកម្មនោះទេ។ បើតាមអ្នកភូមិបានអោយដឹងថាក្មេងប្រុសខាងលើបានដើរទៅតាមម្ដាយខណះបូមស្រះយកត្រីលុះប្រមាណជាមួយម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាកូនលង់ទឹកស្រះស្លាប់ទំរាំមានអ្នកដឹងហួសពេលទៅហើយ។ សាកសពក្មេងប្រុសត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ យឹម សុថាន Read More »

រថយន្តកូរ៉ូឡាក្រឡាប់ផ្ងារជើងខ្ទៀតអ្នកបើកបរចេញក្រៅរបួសយ៉ាងធ្ងន់ធ្ងរ

ខេត្តក្រចេះ៖ រថយន្តកូរ៉ូឡាមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំស្រាប់តែរេចង្កូតធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើងឡើងលើខ្ទៀតអ្នកបើកបរផ្លោងចេញមកក្រៅរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការរថយន្តក្រឡាប់បង្ករឡេីងដោយខ្លួនឯងនោះបានកើតឡើងនៅវេលាម៉ោង ១៥.២៥ នាទីថ្ងៃទី៩ខែមេសាឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ៣៩៥.៣៩៦ ស្ថិតក្នុងភូមិអូគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ តាមប្រភពក្នុងហេតុការនោះគេឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៏ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ២l.២៥៣២ បោះពួយយ៉ាងលឿនរេចង្កូតធ្លាក់ចូលប្រឡាយពេញទំហឹងក្រឡាប់ផ្ងារជើងឡើងលើតែម្តង។ ឯអ្នកបើកបរខ្ទៀតផ្លោងចេញក្រៅហើយត្រូវបានអ្នកភូមិជួយលើករថយន្តឲ្យបញ្ឈរឡើងវិញនិងជួយហៅរថយន្តសង្រ្គោះបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកភ្លាមៗផងដែរ។ ... Read More »

ជនសង្ស័យម្នាក់ស្រវឹងស្រាយកពូថៅកាប់ជីតាខ្លួនឯង៣ពូថៅរងរបួសយ៉ាងដំណំដោយពុំដឹងមូលហេតុ

ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារម្នាក់ ស្រវឹងស្រាជោគជាំបានយកពូថៅកាប់ទៅលើជីតាខ្លួនឯងចំនួន៣ពូថៅដោយពុំដឹងមូលហេតុ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ត្រូវបានសមត្ថកិច្ចស្រុកមុខកំពូលធ្វើការឃាត់ខ្លួន ។ ករណីប៉ុនប៉ងឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ចំណុចលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ... Read More »

អាណោចអធម៌ម្លេះ​ !! បុរសម្នាក់ត្រូវថយន្តមិនស្គាល់ម៉ាក​បេីកបុកស្លាប់លេីផ្លូវជាតិលេខ២​ រួចបេីកគេចខ្លួនបាត់

 ភ្នំពេញ​ ៖​ បុរសម្នាក់ជិះម៉ូតូត្រឡប់មកផ្ទះ​ ត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹង​ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអធម៌​ ត្រង់ចំណុចលេីផ្លូវជាតិលេខ២​ ក្នុងសង្កាត់ព្រែកកំពឹស​ ខណ្ឌដង្កោ​ ដោយបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងអ្នកភូមិ​ កាលពីវេលាម៉ោង១១​យប់​ ថ្ងៃទី៩​ ខែមេសា​ ឆ្នាំ​២០២០​ ។  សពជនរងគ្រោះមានឈ្មោះ​ ... Read More »

បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុកដើមកាស្យាស្លាប់ភ្លាមនៅកន្លែងកើតហេតុ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យអ្នកបើករថយន្តម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈដែលជនរងគ្រោះបើកបរលឿនហួសល្បឿនកំណត់ជ្រុលទៅបុកដើមកាស្យាមួយដើមពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨នឹង១៥នាទីយប់ថ្ងៃទី០៩ខែមេសាឆ្នាំ២០២០តាមបណ្តោយផ្លូវបុរីកាំកូសុីធីស្ថិតនៅក្នុងភូមិបឹងរាំងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។ តាមការបំភ្លឺពីអ្នកនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាមួយបាំងកន្លះពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ2D-4130បើកបរតាមបណ្តោយផ្លូវបុរីអង្គរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នលុះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកដើមកាស្យាពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតទាំងស្រុងចំណែកអ្នកបើកគៀបជាប់ក្នុងរថយន្ត ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនិប្រជាពលរដ្ឋបាននាំគ្នាជួយគាស់យកចេញរួចហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះតែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆុន សាម៉ន ភេទប្រុសអាយុ៥២ឆ្នាំមុខរបរធ្វើតុការស្នាក់នៅភូមិសែនសុខ៤សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្តកម្លាំងសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកស្ទូចយកទៅរក្សាផងដែរ៕ ... Read More »

ជនសង្សយ័ចំនួន២០នាក់រួមនិងវត្ថុតាងពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូងខេត្ត

ខេត្តព្រះសីហនុ៖ ជនសង្សយ័ចំនួន២០នាក់រួមនិងវត្ថុតាងពាក់ពន្ធ័បទល្មើសគ្រឿងញៀន ត្រូវបានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ នារសៀល ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុមានប្រសាសន៍ថា ជនសង្សយ័ទាំង២០នាក់ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ  បង្ក្រាបបានជាបន្តបន្ទាប់ ... Read More »

ស្ត្រីម្នាក់ស្លាប់ពេលបញ្ចូនទៅកាន់មន្ទីពេទ្យ​ ក្រោយពីជិះម៉ូតូដេញតាមចោរឆក់ខ្សែ​ ក​ របស់ខ្លួន​ និងត្រូវបក្ខពួកចោរមកពីក្រោយធាក់ឲ្យដួល

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានស្លាប់ក្រោយពេលបញ្ជូនមកកាន់មន្ទីរពេទ្យរុស្ស៊ី​ ខណះជិះម៉ូតូដេញតាមជនសង្ស័យដែលឆក់ខ្សែ​ ក​ បណ្តាលឲ្យដួលស្លាប់កាលពី​វេលាម៉ោង៥​ និង៣០នាទីព្រឹកថ្ងៃទី៩​ ខែមេសា​ ឆ្នាំ២០២០​ ស្ថិតនៅចំនុចផ្លូវ២៧១​ នៅលើស្ពានអាកាសស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ​   ... Read More »

នគរបាលខេត្តកណ្តល បញ្ជូនខ្លួនឈ្មួញទំនើងនាំចូលពោះវៀនជ្រូក គ្រឿងក្នុងសត្វ ស្អុយចម្លងរោគ ៥តោន ទៅតុលាការ

ខេត្តកណ្តាល៖ ជនសង្ស័យ ជាម្ចាស់ឃ្លាំង និងលួចនាំចូលពោះវៀនជ្រូក គ្រឿងក្នុងសត្វ មកលាក់ទុកនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងមករារាំងសមត្ថកិច្ច និងបញ្ជាសំឡុត អោយដកខ្លួនពីការបង្ក្រាបនោះ នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ... Read More »

លោក ឯក និមល មន្រ្តីទីចាក់ការអន្តរវិស័យ សាលារាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន២០០.០០០រៀល សម្រាប់រយៈពេល៥ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ ដើម្បីជួយទប់ស្កាត់ បង្ការ ការរីករាលដាលនៃជំងឺកូវី១៩ លោក ឯក និមល មន្រ្តីទីចាក់ការអន្តរវិស័យ សាលារាជធានីភ្នំពេញ ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ២០០.០០០រៀល នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ ប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ... Read More »

ទីតាំងអិនធើណេត​២កន្លែង ​​គ្មានយីហោ​បង្កប់ល្បែងសុី​សងកំពុងបើកដំណើរការយ៉ាងរលូន នៅ​ សង្កាត់បឹង​ត្របែក​ខណ្ឌចំការមន​អាជ្ញាធរ​​ហាក់សំងំ​ស្ងៀម

ភ្នំពេញ៖​ ទីតាំងអិនធើណេត​ ​បង្កប់ល្បែងសុីសងគ្មាន​យីហោ២កន្លែង​ កំពុងបើក​ទទួល​ស្វាគមន៍​ភ្ញៀវទាំង​យប់ទាំងថ្ងៃយ៉ាង​រលូន​ ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះ​បង្ក្រាបឡើយ​ ហាក់បីដូចជាមិនខ្វល់និង​បទ​បញ្ជារបស់​លោក​ អភិបាល​នៃ​គណៈ​ រាជធានីភ្នំពេញ​ តែងរម្លឹកពីបញ្ហានេះជម្រុញអោយអាជ្ញាធរ សមត្ថកិច្ចទាំង១៤ខណ្ឌ បង្ក្រាបនោះ។ បើតាមសេចក្ដីរាយការណ៍បានឲ្យ​ដឹងថា៖ អិនធើណេតបង្កប់សុីសងខុសច្បាប់២កន្លែង​នោះ​គឺ​ស្ថិត​នៅតាមបណ្ដោយផ្លូវ​លេខ​៩៩​កែងនិងផ្លូវ៤៧៤ សង្កាត់បឹងត្របែក​ ខណ្ឌ ... Read More »

ផ្ទុះអាវុធចំនួន២គ្រាប់ មុខវិទ្យាល័យទួលស្វាយព្រៃ របួសស្រាលម្នាក់ សមត្ថកិច្ចមូលដ្ឋានបានត្រឹមមករេីសសំបកកាទុស

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានផ្ទុះគ្រាប់កាំភ្លេីងចំនួន២គ្រាប់ ទល់មុខនិងវិទ្យាល័យ ទួលស្វាយព្រៃ ផ្លូវលេខ១៩៩ កែងនិង ផ្លូវ លេខ៣៦៦ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងធ្វេីឱ្យមនុស្សម្នាក់រងរបួសស្រាល ... Read More »

ផ្ទុះផ្ទាំងសូឡាក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នង

ខេត្តព្រះវិហារ៖ ផ្ទះឈើមួយខ្នងត្រូវព្រះអគ្គិបំផ្លាញទាំងស្រុងដោយសារផ្ទុះផ្ទាំងសូឡាក្លាយជាអគ្គិភ័យពេញបន្ទុកដោយគ្មានការជួយធ្វើអន្តរាគមន៍ពីប្រជាពលរដ្ឋឬសមត្ថកិច្ចមូលដ្ឋានទាន់ពេឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៨ខែមេសាឆ្នាំ២០២០នៅភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ។ ប្រភព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍ស្រអែមបានអោយដឹងថា ផ្ទះនេះសង់ពីឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រគុណ៥ម៉ែត្រជាកម្មសិទ្ធិរបស់ឈ្មោះង៉ូវ ម៉េងហួត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។ផ្ទះនេះត្រូវឆេះទាំងស្រុងរួមជាមួយទ្រព្យសម្បត្តិក្នុងផ្ទះគ្មានសល់ដោយសារឆ្លងចរន្តផ្ទាំងសូឡាបណ្តាលអោយផ្ទុះក្លាយជាអគ្គិភ័យបន្ទុកតែម្តងគ្រាដែលម្ចាស់មិននៅផ្ទះ។ ប្រភពដដែលបានបន្តទៀតថាក្នុងករណីនេះប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានព្រមទាំងជំនាញមិនអាចចេញជួយធ្វើអន្តរាគមន៍បានទេដោយផ្ទះនេះនៅដាច់ស្រយាលពីគេឯងតែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សនោះទេ។ដោយ៖ប្រាថ្នា Read More »

បើករថយន្តបុកសត្វក្របីរួចប្រាស់ខ្លួនដេកក្នុងស្នាមភ្លោះ បណ្ដាលឲ្យរបួសតៃកុង និងព្រូ

ខេត្តពោធិ៍សាត់៖ សត្វក្របី ១ក្បាលត្រូវបានរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ ដើម្បីរងចាំបន្តនីតិវិធី បន្ទាប់មានអ្នកបើកបររថយន្ត ១គ្រឿងបុករួចរេចង្កូតក្រឡាប់ បង្ករងរបួសតៃកុង និងព្រូរថយន្ត ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកសត្វក្របី បណ្ដាលឲ្យក្រឡាប់ និងរងរបួសមនុស្ស ២នាក់ខាងលើ បានកើតឡើងនៅវេលាម៉ោង១ ... Read More »

ភ្លៀងកក់ខែមួយមេធំធ្វើឲ្យរលំផ្ទះនិងមនុស្សស្លាប់២នាក់ដោយរន្ទះបាញ់ងាប់គោ២ក្បាលនិងរងរបួសធ្ងន់២នាក់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្ដីប្រពន្ធ២នាក់ខណះកំពុងជិះម៉ូតូចេញពីធ្វើការត្រលប់មកផ្ទះដោយមានភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលអោយរន្ទះបាញ់ចំបណ្ដាលអោយស្លាប់នឹងកន្លែងក្នុងសង្កាត់ប្រាសាទនិងងាប់គោ២ក្បាលនៅក្រុងបាវិតនិងដួល និងប៉ើងដំបូលផ្ទះ៣ខ្នងនិងរងរបួសធ្ងន់មនុស្ស២នាក់នៅស្រុកស្វាយទាប។ ហេតុការណ៏នេះបានកើតឡើងពីវេលាម៉ោង២និង៣០នាទីរហូតដល់ម៉ោង៥និង៣០នាទីស្ថិតក្នុងភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប និងក្នុងភូមិសង្កាត់ប្រាសាទនិងភូមិកណ្ដាលក្រុងបាវិត។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតជនរងគ្រោះប្ដីប្រពន្ធដែលស្លាប់មានឈ្មោះ ខាន់ ណាក់ និងឈ្មោះ ព្រាប សាទ រស់ក្នុងភូមិប្រាសាទសង្កាត់ប្រាសាទក្រុងបាវិត។ ចំណែកសត្វគោដែលត្រូវរន្ទះបាញ់ងាប់ចំនួន២ក្បាលដែលមានម្ចាស់ឈ្មោះ ភុក រស់នៅភូមិកណ្ដាលក្រុងបាវិត។ ... Read More »

បើករថយន្តវាក់អើនឹងការដ្ឋានធ្វើផ្លូវនៅខាងមុខជ្រុលទៅបុកបង្គោលបង្ហាញលេខផ្លូវនិងរបងសាលារៀនឯកជនខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ប្ដីប្រពន្ធមួយគូរបើករថយន្តស៊េរីទំនើបម៉ាកហ្វ័តមួយគ្រឿងវាក់អើនិងការដ្ឋានធ្វើផ្លូវនៅខាងមុខគេចមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលផ្លាកសញ្ញាបង្ហាញលេខផ្លូវនិងរបងសាលារៀនឯកជនមួយកន្លែងរងការខូចខាតប្រេះបែកយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៥០ នាទីយប់ថ្ងៃទី ៨ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២៨៧កែងនិងផ្លូវលេខ៥៥៨ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញប្តីប្រពន្ធមួយគូរបើករថយន្តមួយគ្រឿងម៉ាកហ្វ័តពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BE-9607ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៧ទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតហេតុខាងលើបានវាក់អើនឹងការដ្ឋានធ្វើផ្លូវដាក់លូនៅខាងមុខគេចមកខាងស្ដាំដៃផ្លូវ៥៥៨ជ្រុលទៅបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវមួយដើមរាបដល់ដីនិងបន្តទៅបុករបងសាលារៀនឯកជនមួយកន្លែងប្រេះបែករងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅមុខលែងរួច។បន្ទាប់មកប្ដីនិងប្រពន្ធបានចុះលើរថយន្តហៅម៉ូតូកង់បីជិះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ... Read More »