ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈ

លិខិតមិត្តអ្នកអាន៖ ចិនអុកឡុកផ្លូវពេលយប់

កាន់កាសែតអាន ក៏ដូចជាមើល​ព័ត៌មានតាមទូរទស្សន៍ពេលព្រឹក ខ្ញុំបាទតែងតែប្រទះឃើញករណីជនជាតិ​ចិន​បង្កគ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីជាញឹកញាប់ ។ ជួនកាលពួកគាត់បង្កហិង្សាថែមទៀត ។ ក្នុងមួយយប់ៗ ទាំងនៅភ្នំពេញ និងនៅតាមបណ្តាខេត្ត (ពិសេសក្រុងព្រះសីហនុ) តែងតែមានព័ត៌មានស្តីពីជនជាតិចិន ដែលបង្ក​ហិង្សា ឬបង្កបញ្ហា​ដល់ការរស់នៅប្រចាំថ្ងៃ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ទុំទាវ៣ជំនាន់នាំឲ្យមានការយល់ច្រឡំ?

ថ្មីៗនេះ ស្ថានីយទូរទស្សន៍​មួយ​បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្តែងរំឭកឡើងវិញ​រឿងទុំទាវ ។ នោះគឺការរួមបញ្ចូលគ្នារវាងសិល្បករ៣ជំនាន់ដើម្បី​សម្តែងរឿង​ទុំទាវ ។ វាជាមោទនភាពមួយសម្រាប់​សិល្បករ​ទាំងបីជំនាន់​ និងនិយាយរួមគឺជាមោទនភាពសម្រាប់ជាតិ ។ ប៉ុន្តែ​នាងខ្ញុំយល់ថា ការសម្តែងរឿងទុំទាវ​៣ជំនាន់ ញាំងឲ្យមានការយល់ច្រឡំខ្លះៗ ដែលចាំបាច់ ឲ្យក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈជម្រះមន្ទិលសង្ស័យ ... Read More »

លិខិតមិត្តអ្នកអាន៖ សំរាមនៅតែជាបញ្ហា​ដោះមិនចេញ

នៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ​ក្នុងសហគមន៍របស់នាងខ្ញុំ ក្នុងខណ្ឌទួលគោក សំរាម​នៅតែចោទជាបញ្ហា​ដោយសារថា មិនឃើញរថយន្តមកប្រមូល​តាមការកំណត់របស់អាជ្ញាធរនោះឡើយ ។ ដូច្នេះ នាងខ្ញុំត្រូវបង្ខំចិត្តទុកសំរាម​យូរថ្ងៃនៅក្នុងផ្ទះ ដែលបណ្តាលឲ្យវាកើតទៅជាដង្កូវ ស្អុយរលួយ​ពេញផ្ទះដកដង្ហើមមិនរួច ។ ករណីនេះ តើអាជ្ញាធរ​គួរផាក​ពិន័យក្រុមហ៊ុនប្រមូលសំរាមដែលមិនបានចុះមកប្រមូល​ឲ្យទៀងទាត់តាមការកំណត់ដែរឬទេ? តាមពិត មិនមែនតែ​ផ្ទះនាងខ្ញុំនោះទេ ដែលសំរាមគរទុកយូរថ្ងៃ ... Read More »

លិខិតមិត្តអ្នកអានៈ ត្រួតពិនិត្យតែស្ថានីយប្រេងធំៗ សូមកុំភ្លេចត្រួតពិនិត្យស្ថានីយតូចៗផង

ជាការពិតហើយដែលកន្លងទៅនេះស្ថាប័នកាំកុងត្រូលបានយកចិត្តទុកដាក់ក្នុងការចុះ ត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់ប្រេងឥន្ធនៈតាមស្ថានីយធំៗហើយបានរកឃើញ ភាពអវិជ្ជមានមួយចំនួនដូចជាស្ថានីយប្រេងខ្លះលក់ប្រេងឲ្យអតិថិជនមិនគ្រប់ចំណុះ លួចកេងបន្លំប្រេងធម្មតាទៅជាប្រេងស៊ូពែរ និងលក់ថ្លៃលើសកំណត់ក្រសួងពាណិជ្ជកម្ម ជាដើម ។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅក្នុងសង្គមមួយដែលស្រលាញ់យុត្តិធម៌ និងស្អប់ នូវអំពើពុករលួយយល់ឃើញថា ប្រតិបត្តិការរបស់ស្ថាប័នជំនាញដែលកំពុងយកចិត្តទុកដាក់ ក្នុងបញ្ហានេះនឹងធ្វើឲ្យមហាជនគាំទ្រខ្លាំងណាស់ ព្រោះចាត់ទុកការកេងបន្លំ និងកេងចំណេញ ... Read More »

លិខិតមិត្តអ្នកអាន ៖ នៅតែគ្មានដំណោះស្រាយបញ្ហាខ្សែភ្លើង​, ខ្សែកាប្លិ៍រញេរញ៉ៃ

រដូវប្រាំងមិនទាន់មកដល់ផង បញ្ហានៃការឆាបឆេះ​ដោយសារការឆ្លងចរន្តអគ្គិសនី​នៅតាម​បង្គោលភ្លើងដ៏រញេរញ៉ៃ​បានកើតឡើង​ជាញឹកញាប់ ។ អាជ្ញាធរហាក់ដូចជាមិនបានដោះស្រាយបញ្ហានេះ ដើម្បីបន្ថយ​សេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនោះឡើយ ។ ការសន្យារបស់អាជ្ញាធរថា នឹងធ្វើឲ្យប្រសើរឡើងចំពោះបញ្ហាគ្មានសណ្តាប់ធ្នាប់នៅតាមបង្គោលភ្លើងនោះ ហាក់មិនទាន់ឃើញលទ្ធផលអ្វីជាដុំកំភួននោះទេ ។ ផ្ទុយទៅវិញ ខ្សែភ្លើង ខ្សែកាប្លិ៍ប្រទាក់គ្នា បណ្តាល​ឲ្យទ្រេតបង្គោលភ្លើង​ដួលជាញឹកញាប់ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រុងព្រះសីហនុ រកកន្លែងដេកគ្មាន

តាមរយៈការចែកចាយវីដេអូ​របស់អ្នកកំប្លែង អ្នកនាង ខ្ញុង បានឲ្យដឹងថា នៅក្រុងព្រះសីហនុសព្វថ្ងៃ រកកន្លែង​គេងគ្មានទេ (ផ្ទះសំណាក់, សណ្ឋាគារ) ។ តាមរយៈការលើកឡើងនេះ ក្នុងនាងខ្ញុំជាប្រជាពលរដ្ឋ រស់នៅទីក្រុងមាត់សមុទ្រ​មួយនេះ សូមបដិសេធន៍ទាំងស្រុង ចំពោះសម្តីបែបនេះ ពីព្រោះថា ... Read More »

ទស្សនៈល្ងីល្ងើ ៖ បើបានជាស្លាប់ទៅហើយ កុំមកលងបន្លាចភាពសុខសាន្តប្រជាពលរដ្ឋអី !

ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាតម្រូវការចាំបាច់បំផុតរបស់ពួកគាត់។ មានភាពសុខសាន្ត គឺមានអ្វីៗទាំងអស់ រួមមានការសប្បាយតាមវិធីបុណ្យជាតិធំៗផង ។ តាមនាយជាលដឹង បន្ទាប់ពីបុណ្យអុំទូកបានបញ្ចប់ទៅ កម្ពុជាយើងនៅមានបុណ្យជាតិធំៗចំនួន៣ទៀត រួមមាន៖ ទី១. ពិធីបុណ្យសមុទ្រលើទី៧ (ជុំទី២) នៅខេត្តកោះកុង ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ... Read More »

ទស្សនៈល្ងីល្ងើ ៖ បើមិនព្រមប្រើស្រោមទេ កុំទៅម្តុំវត្តភ្នំ ឬចូលផ្ទះម៉ាស្សា កោសជប់ ណាអាក្លើ!

បានជួបអាក្លើជាកីឡាករអុំទូកមកពីខេត្តព្រៃវែងក្នុងថ្ងៃដំបូងនេះ វាបានលួចសួរខ្ញុំថា« ឮថាមានអង្គការមួយ បានដើរចែកស្រាមអនាម័យការពារជំងឺឆ្លងជាពិសេសជំងឺអេដស៍ក្នុងថ្ងៃបុណ្យអុំទូក ដល់ទៅជាង៣ម៉ឺនស្រោម តើបានន័យយ៉ាងម៉េច? ឬមួយគិតថាកីឡាអុំទូក ឬអ្នកមកកម្សាន្តក្នុងពិធីនេះ សុទ្ធតែត្រេកត្រអាលនឹងផ្លូវភេទ? បើត្រេកត្រអាលនឹងផ្លូវភេទមែន តើគេទៅរកសេវានៅទីណា? សំណួរនេះបានធ្វើឲ្យនាយជាលចង់អស់សំណើចនិងហួសចិត្ត តែបើគិតយូរៗទៅឃើញថា វាជាសំណួរមួយត្រូវម្យ៉ាងដែរ សូម្បីនាយជាលរស់នៅក្រុងភ្នំពេញយូរឆ្នាំក៏មិនបានចាប់អារម្មណ៍រឿងនេះទេ ... Read More »

លិខិតមិត្តអ្នកអាន៖ ខេត្តព្រះសីហនុខ្ញុំអើយ! អាជ្ញាធរអត់ខ្វល់រឿងអក្សរខ្មែរ

ក្នុងនាមប្រជាពលរដ្ឋតូចតាចម្នាក់ រស់នៅខេត្តព្រះសីហនុសព្វថ្ងៃ ទើសចិត្តតឹងដើមទ្រូងជាពន់ពេក ឥតឧបមា ចំពោះការ​​ដែលជនជាតិចិនធ្វើ​មិនឲ្យមានរបៀបរៀបរយចំពោះបញ្ហាអក្សរសាស្ត្រជាតិខ្មែរ ។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺថ្នាក់ដឹកនាំក្រុងព្រះសីហនុ ក៏ដូចជាថ្នាក់ដឹកនាំខេត្តមិនដែលខ្វល់ចំពោះចំណុចខុសឆ្គងទាំងនោះឡើយ ។ តាមខ្ញុំគិត គឺពួកគេមិនខ្វល់ពីអ្វីដែល​ជាបញ្ហាអក្សរសាស្ត្រជាតិ ផ្ទុយទៅវិញ គេចាត់ទុកថា ជារឿងភ័ន្តច្រឡំកំប៉ិកកំប៉ុក ... Read More »

លិខិតមិត្តអ្នកអាន៖ អ្នក«លួច»​ចំណុះប្រេង គ្មានទោសទេ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទកត់សម្គាល់ឃើញថា ស្ថាប័នកាំកុងត្រូល តែងតែចុះ​ពិនិត្យ​​ការ​លក់ប្រេង​នៅតាមស្ថានីយប្រេង​​នានាស្ទើរទូទាំងប្រទេស ។ ភាគរយនៃអ្នកលក់ប្រេងតាមស្ថានីយ​ច្រើនលើសលប់ គឺមិនគ្រប់ចំណុះនោះឡើយ ។ មន្ត្រីកាំកុងត្រូល​បាន​ត្រឹមអប់រំ ណែនាំដោយមិនបាន​​ផ្តន្ទាទោស​ចំពោះ​អ្នក​«លួច» ចំណុះប្រេងនោះឡើយ ។ ក្នុងន័យនេះ ខ្ញុំបាទយល់ថា បទល្មើសដូចគ្នា ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រុមចោរឆក់លើដងផ្លូវមុខដដែលៗ

តាមការកត់សម្គាល់របស់នាងខ្ញុំ​ ក្រុមចោរឆក់ ដែលប្រជាពលរដ្ឋ​ ឬសមត្ថកិច្ចចាប់បាន មានការកត់សម្គាល់ថា គឺជា​មុខដដែលៗ ។ មុខដដែលៗ មិនមែន​ពួកចោរទាំងនោះចេះបែងភាគទេនោះទេ ប៉ុន្តែ គឺចាប់បានម្តងហើយ ពួកគេ​ត្រឡប់មកធ្វើសកម្មភាព​ដដែលៗនេះជាបន្តទៀត ។ សំណួរបានលេចឡើងក្នុងចំណោមប្រជាពលរដ្ឋថា តើបើចាប់បានហើយ ... Read More »

ទស្សនៈល្ងីល្ងើ ៖ តោះភ្នាល់គ្នាដូរបាយ! នាយជាល យកខាងសម្តេចតេជោ ១០ ស៊ីតែ១រៀល

កណ្តុមឆែប! នាយជាល ធ្លាប់តែឮអ្នកធាក់ស៊ីក្លូម៉ូតូឌុប និងរាស្រ្តតូចតាចអង្កាច់អង្កោច នាំគ្នាលេងល្បែងភ្នាល់ដាក់លុយ! តែអីលូវនេះនៅសុខៗ ស្រាប់តែអ្នកនយោបាយស្រុកខ្មែរនាំគ្នាលេងល្បែងភ្នាល់ ដាក់គុក និង ចុះចេញពីតំណែងទៅវិញ ពិតជាមិនធម្មតាមែន ។ អ្វីដែលនាយជាលតាមដានស្ថានភាពនយោបាយស្រុកខ្មែរប៉ុន្មានថ្ងៃមកនេះ គឺនៅថ្ងៃទី៩ វិច្ឆិកា ... Read More »

លិខិតមិត្តអ្នកអាន៖ មោទនភាពជាតិកើតចេញពីស្រាបៀរកម្ពុជា

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ខ្ញុំបាទចាប់អារម្មណ៍អំពីការចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​អំពីចម្លើយរបស់យុវសិស្សថ្នាក់ទី១១ម្នាក់ចំពោះសំណួរដែលសួរថា តើមោទនភាពជាតិ កើតចេញពីអ្វី? ចម្លើយ មោទនភាពជាតិ កើតចេញពីស្រាបៀរកម្ពុជា ។ តើ​ថ្នាក់ដឹកនាំ ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡាយល់យ៉ាងណាចំពោះចម្លើយនេះ ស្របពេលដែល ប្រជាពលរដ្ឋភាគច្រើន រួមទាំងកូនខ្ញុំបាទនៅតូចផង ... Read More »

លិខិតមិត្តអ្នកអាន៖ សំរាមមិនមែនជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋទេ

នាងខ្ញុំ​សង្កេតឃើញប៉ុន្មានថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ​ដាក់បន្ទុកបញ្ហាសំរាម​ទៅលើប្រជាពលរដ្ឋ​ ។ ប៉ុន្តែបើតាម​នាងខ្ញុំយល់ គឺបញ្ហាសំរាម​មិនមែនជាការទទួលខុសត្រូវរបស់​ប្រជាពលរដ្ឋឡើយ ។ ប៉ុន្តែប្រជាពលរដ្ឋ​គ្រាន់តែជាចំណែកនៃការចូលរួមប៉ុណ្ណោះ ។ ចូលរួម​ក្នុងការទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ដើម្បីឲ្យងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាមគេមកប្រមូល ។ ប៉ុន្តែបើរថយន្តក្រុមហ៊ុនប្រមូលសំរាមមិនមកទេនោះ វាមិនមែនជាកំហុស​របស់ប្រជាពលរដ្ឋឡើយ ។ គ្មានពលរដ្ឋណា​ចង់ឲ្យសំរាមនៅស្អុយក្នុងផ្ទះនោះឡើយ ... Read More »

លិខិតមិត្តអ្នកអាន៖ ចោរឆក់ច្រើនណាស់​ភ្នំពេញយើងសព្វថ្ងៃ

នៅលើគេហទំព័រ ក៏ដូចជាបណ្តាញសារព័ត៌មាននានា ជារៀងរាល់ថ្ងៃ ហាក់ដូចជា​រន្ធត់ជាពន់ពេក ចំពោះព័ត៌មានស្តីអំពីការឆក់ ដែលបណ្តាលឲ្យជនរងគ្រោះ គ្រោះថ្នាក់ដល់អាយុជីវិត ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំហាក់ដូចជាព្រួយបារម្ភជាងគេ ក្នុងការធ្វើដំណើរ នៅក្នុងទីក្រុងភ្នំពេញម្តងៗ ។ នាងខ្ញុំព្យាយាម​មិនយកអ្វីតាមខ្លួន សូម្បីតែកាតាបទៅសាលារៀនរបស់កូន ... Read More »

លិខិតមិត្តអ្នកអាន៖ រឿងរណ្តៅលូកណ្តាលផ្លូវ​បង្កគ្រោះថ្នាក់

មិត្តអ្នកនិយមបណ្តាញសង្គមហ្វេសប៊ុក​បានបង្ហោះរូបភាពមួយសន្លឹក គឺរណ្តៅលូ ដែលមានជម្រៅជ្រៅ ហើយរថយន្ត ជាច្រើនគ្រឿង​​ព្យាយាមចៀសរណ្តៅនេះ ។ សម្រាប់នាងខ្ញុំ ដែលឃើញរូបភាពនេះ ក៏ចាប់អារម្មណ៍ដែរ ហើយមិននឹកស្មានថា អាជ្ញាធរបណ្តោយឲ្យមាន​ទិដ្ឋភាពនេះនោះឡើយ ។ តាមរយៈការសន្ទនាគ្នា​នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកខ្លះឲ្យដឹងថា រូបភាពបែបនេះ ... Read More »

លិខិតមិត្តអ្នកអាន៖ រឿងពស់កេងកងកំពុងត្រូវបានធ្វើអាជីវកម្ម​

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​មិនចាប់អារម្មណ៍ចំពោះ​ការដែលផលិតករ​​ ឬក្រុមហ៊ុនទូរទស្សន៍មួយចំនួនបាននិង​កំពុង​កេងចំណេញលើមរតកវប្បធម៌ជាតិ នៃតម្លៃអក្សរសិល្ប៍អក្សរសាស្ត្រខ្មែរ ។ នោះគឺការ​ផលិតខ្សែភាពយន្ត​រឿងពស់កេង​កង​ជាថ្មី ដោយ​បានកែច្នៃ ឬ​អាប់ដេត រឿង​នោះដោយដាក់ចំណងជើង បន្ថែម ឬបន្ថយ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវតែឆ្លើយតបចំពោះប្រជាពលរដ្ឋខ្មែរ​អំពី​បញ្ហានេះថា ... Read More »

លិខិតមិត្តអ្នកអាន៖ រថយន្តដឹកអ្នកដំណើរក្រុមហ៊ុន ឡារីតា យ៉ាប់មែនទែន

ថ្ងៃមុន ខ្ញុំបាទបានធ្វើដំណើរ ចេញពីរាជធានីភ្នំពេញ​ទៅខេត្តសៀមរាប​តាមរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ឡារីតា ដែលមានរថយន្ត ហ្វ័ដ សម្រាប់ដឹកអ្នកដំណើរ ។ នៅពេលធ្វើដំណើរដល់ខេត្តកំពង់ធំ រថយន្តបានខូច ធ្វើ​ឲ្យភ្ញៀវ ជ្រួលច្របល់ និងសង្ឃឹមថា មានរថយន្តមកផ្លាស់ប្តូរ ដើម្បី​អាចឲ្យពួកយើងធ្វើដំណើរដល់ខេត្តសៀមរាប​តាមពេលវេលា​ ... Read More »

លិខិតមិត្តអ្នកអាន៖ បើអាចដោះស្រាយបានប្រជាពលរដ្ឋនឹងស្រែកថា ជយោ! ជយោ !

ទន្ទឹមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាព និងកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋពលរដ្ខខ្មែរ ជាពិសេសក្នុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិ ដោយបានឧបត្ថម្ភប្រាក់៥ម៉ឺនរៀលក្នុងម្នាក់ៗដល់មន្រ្តីរាជការ និងបានផ្តល់មធ្យោបាយធ្វើដំណើរដឹកជញ្ជូន ដោយរថយន្តក្រុងមិនយកលុយក្នុងឱកាសនេះ ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញ សូមសម្តែងអបអរសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយទាំងនេះ បើទោះបីការឧបត្ថម្ភមិនទាន់ឆ្លើយតាបតាមសំណូមពរក៏ដោយ ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំចង់បានជាងនេះទៅទៀតនោះ គឺចង់ឲ្យក្រសួងពាក់ព័ន្ធមួយចំនួន ... Read More »

ទស្សនៈល្ងីល្ងើ ៖ កុំឲ្យប្រេតបន្ទោសថា មកពីមកធ្វើបុណ្យនាំគ្នាផឹកស្រា !

ឆ្នាំណាក៏ដូចឆ្នាំណា ឲ្យតែរដូវភ្ជុំបិណ្ឌមកដល់ សាសនិកខ្មែរ នាំគ្នាធ្វើបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌទី១ រហូតដល់បិណ្ឌ១៤ និងឆ្លងធំ គេហៅថា ភ្ជុំបិណ្ឌ នៅថ្ងៃ១៥រោចខែភទ្របទ ។ តាមជំនឿ និងការតំណាលតៗគ្នាថា ក្នុងរយៈពេល១៥ថ្ងៃនេះ ក្រុមពួកកើតជាប្រេត ... Read More »

លិខិតមិត្តអ្នកអាន៖ កំហុសគ្មានអ្នកទទួលខុស បានកើតឡើងដដែលៗនៅក្នុងក្រសួងអប់រំ

ខុសទៀតហើយ! ខុសទៀតហើយ! នោះគឺការដែលមិនយកចិត្តទុកដាក់ក្នុងកិច្ចការរបស់ក្រុមមន្ត្រី​ធ្វើការងារ​សម្រាប់កិច្ចការប្រឡងជ្រើសរើសគ្រូបង្ក្រៀនកម្រិតឧត្តម(បរិញ្ញាបូកមួយ) ជំនាន់ទី២៤ ដែលបានប្រឡង​កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ។ លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិកាលពីអំឡុងខែសីហា ឆ្នាំ២០១៨ កន្លងទៅ បានធ្វើឲ្យកំហុសឆ្គងនាំឲ្យមានការតវ៉ាពីសិស្សានុសិស្ស បេក្ខជនប្រឡងរួចម្តងមកហើយ ។ កាលណោះ ... Read More »

ទស្សនៈល្ងីល្ងើ៖ ព្រុសឲ្យតែឮ ឲ្យតែល្អមើល ភ្លេចកំណើតខ្លួនឯងកើតមកពីអ្វី ?

ថាមិនចង់យកត្រចៀកស្តាប់ យកភ្នែកមើលទេ ពីសកម្មភាពនយោបាយស្រុកទេស យើង តែពេលនេះនាយជាលគិតថា បើមិនយកចិត្តទុកដាក់តាមដានក៏មិនកើតដែរ ព្រោះការវិ វត្តនយោបាយលើពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រែប្រួលជាលំដាប់ ។ ប៉ុន្មានថ្ងៃមកនេះនៅលើសកលលោក ប្រទេសជាសមាជិកអង្គការសហប្រជាជាតិ រាប់ រយប្រទេសបានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ... Read More »

លិខិតមិត្តអ្នកអាន៖ បាត់ដំបងនៃខ្ញុំ ចោរគាស់ផ្ទះទាំងថ្ងៃញឹកណាស់

ក្នុងនាមប្រជាពលរដ្ឋ រស់នៅខេត្តបាត់ដំបង ចាប់អារម្មណ៍ថា មួយរយៈពេលនេះ សកម្មភាព​ចោរគាស់ផ្ទះបានកើតឡើង​ជាញឹកញាប់នៅខេត្តបាត់ដំបង​ មិនថាតែនៅជាយក្រុងបាត់ដំបង ឬនៅតាមបណ្តាស្រុកនោះឡើយ ។ ការ​កើតមាននូវអំពើ​ចោរកម្ម​ទាំងថ្ងៃជាញឹកញាប់នេះ បណ្តាលមកពីការរីករាលដាលនៃវង់ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀន ។ ជាមួយនោះ គេសង្កេតឃើញថា អាជ្ញាធរមានសមត្ថកិច្ចខេត្តបាត់ដំបង ... Read More »

ទស្សនៈពលរដ្ឋខ្មែរ៖ អ្នកឈរអានសុន្ទរកថាក្នុងមហាសន្និបាត និងអ្នកស្រែកតាមចិញ្ចឹមផ្លូវ តើអ្នកណាស្របច្បាប់?

វាពិតជារឿងគួរឲ្យហួសចិត្តណាស់ដែលទណ្ឌិត សម រង្ស៊ី នៅតែបន្តនិយាយ ដោយឥតអៀន ខ្មាសក្នុងបំណងបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនអំពីភាពស្របច្បាប់របស់រាជរដ្ឋាភិបាលអាណត្តិទី៦។ លោក សម រង្ស៊ី ដែលពេលនេះមិនដឹងខ្លួនថា ជិតអស់មានអ្នកគាំទ្រទៅហើយនោះ បានបន្តនិយាយ ថា រាជរដ្ឋាបាលដែលកើតចេញពីការបោះឆ្នោតថ្ងៃទី ២៩ ... Read More »

លិខិតមិត្តអ្នកអាន៖ លទ្ធផលប្រឡងបាក់ឌុបខុសឆ្គងគ្មានអ្នកទទួលខុសត្រូវ

ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែង​អារម្មណ៍ «សោកស្តាយ» ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប ដែល​មាន​«កំហុសឆ្គង» ប៉ុន្តែ​គ្មានអ្នកទទួលខុសត្រូវចំពោះរឿងនេះទេ ហើយបើគ្មាន​ការ​ផ្ទុះការតវ៉ា ក៏មិនដឹងអំពី​«ចំណុចខុសឆ្គង» នោះដែរ ។ ទីបំផុត​ ក្រសួង​បានត្រឹម​«សោកស្តាយ» ប៉ុណ្ណោះ ... Read More »

បទ​វិភាគ​ ៖​ តារា​មួយ​ចំនួន​ បង្ហាញ​ដើមទ្រូង​ធំ​ ទាមទារ​ការ​ព្រមាន​ពី​ក្រសួង​ បង្កើត​ភាព​ល្បីល្បាញ​

ភ្នំពេញ​៖ សម័យកាល​នេះ​ គឺ​ ជា​សម័យ​កាល​ដ៏​រីកចម្រើន​ លើ​គ្រប់​វិស័យ​​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។ រីកចម្រើន​លើ​គ្រប់​វិស័យ​ រាប់​ទាំង​វិស័យ​សិល្បៈ​ និង​ ភាព​យន្ដ​ ផងដែរ​ ។ ... Read More »

មតិប្រជាពលរដ្ឋ ៖​ ​ក្រុមហ៊ុន​ ជឹង​ សុភាព​ ហៅ​យាយ​ភូ​ លុប​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ និងពោរពេញដោយបទល្មើសទេសចរណ៍ផ្លូវភេទ ធ្វើ​ឲ្យលោក​ យន្ត​ មីន​ អស់​តំណែង​ដែរ​ឬទេ​ ?

ខេត្តព្រះសីហនុ៖ បញ្ហា​ដ៏​ក្តៅ​គគុក​ រហូត​មាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ អំពី​ការ​លុប​ឆ្នេរសមុទ្រ​ ខេត្ត​ព្រះសីហនុ​ ពី​សំណាក់​ក្រុមហ៊ុន​ជឹង​ សុភាព​ ហៅ​យាយ​ភូ​ ភរិយា​លោក​ឧកញ៉ា​ ឡាវ​ ម៉េង​ឃិន​ សមាជិក​ព្រឹទ្ធ​សភា​ ​ ... Read More »

លិខិតមិត្តអ្នកអាន៖ រឿងពស់កេងកង​ត្រូវបាន «អាប់ដេត»

ក្នុងនាមប្រជាពលរដ្ឋម្នាក់​មិនដឹងថា តើ​ការ​«អាប់ដេត» រឿងពស់កេងកង​ឲ្យទៅជា​«កូនពស់កេងកង» មានភាពត្រឹមត្រូវ​និងស្របច្បាប់កម្រិតណានោះទេ ។ ខ្ញុំបាទមិនដឹងថា តើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់យ៉ាងណាចំពោះ​ការអាប់ដេត​នេះ តើវាជាភាពត្រឹមត្រូវ​ ឬមួយក៏មិនត្រឹមត្រូវ។ ករណីនេះ គួរតែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបកស្រាយឲ្យប្រជាពលរដ្ឋខ្មែរបានដឹងផង ប្រសិនបើការអាប់ដេតនេះ វា​«ត្រឹមត្រូវ» ... Read More »

ទស្សនៈកូនខ្មែរ៖ វិទ្យុអាស៊ីសេរី និងក្រុមប្រឆាំងជ្រុលនិយម គួរភ្លឺភ្នែក!

តាមពិតលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា អាចឆ្លុះបញ្ចាំងយ៉ាងល្អអំពីឆន្ទៈ របស់ប្រជាពលរដ្ឋ ខ្មែរពោលគឺមានពលរដ្ឋម្ចាស់ឆ្នោតដល់ទៅជាង ៨៣% បានចេញទៅបោះឆ្នោត បើទោះជាក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី និងដោយមានវិទ្យុអាស៊ីសេរីដែលជា ឧបករណ៍ បម្រើនយោបាយបាយផ្តាច់មុខរបស់ក្រុមប្រឆាំងបានធ្វើយុទ្ធនាការមិនឲ្យពលរដ្ឋចេញ ទៅបោះឆ្នោតក៏ដោយ។ ... Read More »

លិខិតមិត្តអ្នកអាន៖ ដោះស្រាយបញ្ហាសណ្តាប់ធ្នាប់ផ្ទើមចេញពីគ្រឹះស្ថានសាធារណៈរបស់រដ្ឋមុនគេ

ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ​យល់ឃើញថា បញ្ហាចរាចរណ៍សណ្តាប់ធ្នាប់ ដែលកំពុង​ដោះស្រាយមិនចេញនាពេលសព្វថ្ងៃនេះ មួយផ្នែក​ព្រោះតែ​គ្រឹះស្ថានសាធារណៈរបស់រដ្ឋ យកចិញ្ចើមផ្លូវធ្វើជាចំណតរថយន្ត និងម៉ូតូ ។ ជាក់ស្តែង​នៅជុំវិញមន្ទីរពេទ្យ​ព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ ក៏ដូចជាមន្ទីរពេទ្យកាល់ម៉ែតបានយកចិញ្ចើមផ្លូវ​ធ្វើជាចំណតផ្ញើ​ម៉ូតូ ក្នុងមួយថ្ងៃៗ ដែលអាចប្រមូលប្រាក់បានរាប់លានរៀល។ តាមពិតទីតាំងអគារសាធារណៈរបស់រដ្ឋមិនគួរធ្វើជាគំរូអាក្រក់​សម្រាប់​អ្នកដទៃ​នោះឡើយ ។ ផ្ទុយទៅវិញ ... Read More »