ក្នុងនាមប្រជាពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញ ចាប់អារម្មណ៍ជាពន្លឹកអំពីបញ្ហាសំរាម ដែលកំពុងកកស្ទះគ្រប់ច្រកល្ហកមុខផ្ទះប្រជាពលរដ្ឋ ។ មិនមែនបីបួនថ្ងៃនោះទេ គឺមួយសប្តាហ៍ ឬជាងមួយសប្តាហ៍ឯណោះ ទើបឃើញរថយន្តប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី ចុះមកប្រមូល ។ នៅពេលជួបអ្នកប្រមូលសំរាមទាំងនោះ ខ្ញុំបាទបានសួរនាំពួកគាត់ពីរឿងខកខានយឺតយូរ មិនមកប្រមូលសំរាមឲ្យទៀងទាត់ទាន់ពេលដូចមុនៗនោះ ក្រុមអ្នកប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីទាំងនោះនិយាយថា «សំរាមច្រើនពេក ... Read More »
ទស្សនៈ
លិខិតមិត្តអ្នកអាន៖ រឿងសមត្ថកិច្ចរុញជនរងគ្រោះឲ្យទៅប្តឹងទីនេះ ទីនោះ
ជារឿយៗ ខ្ញុំបាទសង្កេតឃើញថា នៅពេលដែលមានបញ្ហាកើតឡើង នគរបាលមិនចង់ទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ទាំងក្នុងរឿងជម្លោះគ្រួសារ (ហិង្សា) ឬបញ្ហាសន្តិសុខពាក់ព័ន្ធករណីចោរលួច ចោរប្លន់នោះឡើយ ។ វាក្លាយទៅជាបញ្ហារុញដាក់គ្នា ដោយសមត្ថកិច្ចខ្លះថា កើតហេតុនៅទីណា ទៅប្តឹងនៅទីនោះ? ខ្លះថា ... Read More »
លិខិតមិត្តអ្នកអាន៖ សេវាប្រមូលសំរាមឡើងថ្លៃជិត៣ដង ចាំមើលការប្រមូលយ៉ាងម៉េចវិញ?
មិនដឹងថាពលរដ្ឋនៅរាជធានីភ្នំពេញសាទរចំពោះការដំឡើងថ្លៃសេវាប្រមូលសំរាមដែរឬយ៉ាងណានោះទេ ។ សព្វថ្ងៃតម្លៃសេវាប្រមូលសំរាមត្រូវបង់៤ពាន់រៀលក្នុងមួយខែ ។ អំណឹះតទៅ អ្នកធ្លាប់បង់៤ពាន់រៀល ឬ១ដុល្លារ ត្រូវបង់១០៦០០រៀល ក្នុងមួយខែ ។ ពោលគឺកើនឡើងស្ទើរ៣ដងឯណោះ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់មើលឃើញថា មិនគួរឡើងថ្លៃអ្វីដល់ម្លឹងពេកទេ បើឡើងគួរតែត្រឹមទ្វេដងបានហើយ ... Read More »
លិខិតមិត្តអ្នកអាន៖ សំរាមមិនប្រមូល ប្រមូលតែលុយ
យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កត់សម្គាល់ឃើញថា សំរាមត្រូវបានគរមុខផ្ទះប្រជាពលរដ្ឋ ដោយមិនឃើញរថយន្តប្រមូលសំរាមចុះទៅយកនោះទេ ។ ក្រុមហ៊ុនប្រមូលលុយមិនដែលខកខាន ប៉ុន្តែមិនចុះប្រមូលសំរាមឲ្យបានទៀតទាត់ ។ រីឯអាជ្ញាធរ បានត្រឹមតែស្តីបន្ទោសឲ្យប្រជាពលរដ្ឋរឿងសំរាមនេះ ។ មិនដឹងថា ... Read More »
លិខិតមិត្តអ្នកអាន៖ សំរាមនៅតែជាបញ្ហាសម្រាប់ក្រុងព្រះសីហនុ
រហូតមកដល់ពេលនេះ បញ្ហាកកស្ទះសំរាមនៅមុខលំនៅឋានយើងខ្ញុំជាប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ នៅតែបន្តកើតមានដដែល ។ អាជ្ញាធរក្រុង និងខេត្តហាក់ដូចជាមិនបានខ្វល់ខ្វាយថា ត្រូវដោះស្រាយបញ្ហានេះយ៉ាងណានោះទេ ដោយបណ្តោយឲ្យខាងក្រុមហ៊ុនធ្វើអ្វីស្រេចតែនឹងចិត្ត ពោលគឺមិនព្រមមានចំណាត់ការជាក់លាក់ជាមួយក្រុមហ៊ុនថា ត្រូវចាត់វិធានការយ៉ាងណាក្នុងការប្រមូលសំរាមនោះឡើយ ។ ប៉ុន្តែការប្រមូលប្រាក់ពីតាមខ្នងផ្ទះប្រជាពលរដ្ឋមិនអាចខកខានបានឡើយ ។ យើងខ្ញុំជាប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរនឹងដោះស្រាយបញ្ហាសំរាមនេះឲ្យបានឆាប់រហ័ស ... Read More »
លិខិតមិត្តអ្នកអាន៖ ក្រុមហ៊ុនរថយន្តក្រុងប៉ុន្មានដែលមានចំណតត្រឹមត្រូវ?
ក្នុងនាមប្រជាពលរដ្ឋម្នាក់ នាងខ្ញុំសង្កេតមើលឃើញថា បញ្ហាចំណតរថយន្តក្រុងនៅកណ្តាលរាជធានីភ្នំពេញសព្វថ្ងៃ ក៏ជាមូលហេតុ ដែលញាំឲ្យមានការកកស្ទះចរាចរណ៍នោះដែរ ។ ដោយសារតែក្រុមហ៊ុនរថយន្តក្រុងគ្មានចំណតត្រឹមត្រូវ ដោយយកចំណែកទ្រូងផ្លូវធ្វើជាចំណត ជាហេតុធ្វើឲ្យកំណាត់ផ្លូវដែលក្រុមហ៊ុនឡានក្រុងចតនោះត្រូវកកស្ទះ ដោយអន្លើ ។ ទីតាំងក្រុមហ៊ុនរថយន្តក្រុងមួយចំនួនបានយកចិញ្ចើមផ្លូវចតរថយន្តក្រុងជាអចិន្ត្រៃយ៍ ធ្វើឲ្យផ្លូវសាធារណៈកាន់តែរួមតូច ។ ជាងនេះទៅទៀត ... Read More »
លិខិតមិត្តអ្នកអាន៖ សកម្មភាពឆក់តាមផ្លូវថយចុះ ក្រោយបំបែកសម្បុកគ្រឿងញៀននៅរ៉ក់
ក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កត់សម្គាល់តាមរយៈបណ្តាញផ្សព្វផ្សាយនានា ឃើញថា សកម្មភាពចោរឆក់តាមដងផ្លូវមួយរយៈចុងក្រោយនេះ ហាក់ដូចជាថយចុះជាងមុនបន្តិច បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ។ មិនដឹងថា តើប្រជាពលរដ្ឋដទៃទៀតនៅក្នុងទីក្រុងមួយនេះកត់សម្គាល់ដូចខ្ញុំបាទដែរឬយ៉ាងណានោះទេ? តាមការកត់សម្គាល់ នេះបញ្ជាក់ថា បញ្ហាឆក់នៅរាជធានីភ្នំពេញ ភាគច្រើនលើសលប់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ។ មានន័យថា ... Read More »
លិខិតមិត្តអ្នកអាន៖ សំរាមនៅក្នុងព្រះសីហនុនរណាទទួលខុសត្រូវ
ក្នុងនាមប្រជាពលរដ្ឋម្នាក់នៅក្រុងព្រះសីហនុ មានចម្ងល់ជាខ្លាំងចំពោះបញ្ហាសំរាម ដែលកំពុងកកស្ទះនៅតាមផ្លូវនានាក្នុងទីក្រុងមាត់សមុទ្រមួយនេះ ។ ថ្មីៗនេះអាជ្ញាធរក្រុង ក៏ដូចជាខេត្តទទួលស្គាល់ថា ការយឺតយ៉ាវ ឬការមិនមកប្រមូលសំរាមរបស់ក្រុមហ៊ុន KSWM ដោយសារតែក្រុមហ៊ុនខ្វះរថយន្តដឹកជញ្ជូន និងខ្វះកម្លាំងពលកម្ម ។ ចំណុចទាំងពីរនេះ វាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ឬក៏ជាការទទួលខុសត្រូវរបស់អាជ្ញាធរ ... Read More »
លិខិតមិត្តអ្នកអាន៖ រឿងចោលសំរាមមុខលូ បឹងត្របែក
អាជ្ញាធរខណ្ឌចំការមន ឈឺក្បាល វិលមុខចំពោះប្រជាពលរដ្ឋនៅក្បែរៗតំបន់លូទឹកស្អុយ បឹងត្របែកដែលមិនព្រមកែមារយាទ ក្នុងការចោលសំរាម ។ អាជ្ញាធរបានដាក់កម្លាំងចាំចាប់អ្នកបំពានច្បាប់ទាំងនោះ ហើយឃើញថា មានប្រជាពលរដ្ឋជាច្រើននៅតែបន្តយកសំរាមមកចោលលើលូ ដែលជាប្រព័ន្ធបង្ហូរទឹកសំអុយ ។ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឯណេះវិញ មានប្រជាពលរដ្ឋជាច្រើនបញ្ចេញយោបល់ ដែលខ្លះថា គួរតែផាកពិន័យឲ្យច្រើនម៉ឺនសែនរៀល ... Read More »
លិខិតមិត្តអ្នកអាន៖ គ្រឿងញៀននៅរ៉ក់ មិនទាន់ ខ័ណ្ឌចប់
ការចាប់លោកឧកញ៉ា គិត ធាង ម្ចាស់ទីតាំងក្លិបកម្សាន្តរ៉ក់ ពាក់ព័ន្ធនឹងជំនួញជួញដូរ និងប្រើប្រាស់គ្រឿងញៀន មិនទាន់បញ្ចប់ទេ ។ នេះជាការលើកឡើងរបស់សម្តេចក្រឡហាហោម ស ខេង ។ យ៉ាងដូច្នេះធ្វើឲ្យយើងខ្ញុំជាប្រជាពលរដ្ឋមានជំនឿ និងទំនុកចិត្តយ៉ាងមុតមាំ ទៅលើរាជរដ្ឋាភិបាល ... Read More »
លិខិតមិត្តអ្នកអាន៖ គ្រឿងញៀន២គ្រាប់ចាប់ដាក់ខ្នោះ គ្រឿងញៀនរាប់សិបគីឡូក្រាម មិនឲ្យថត
យើងខ្ញុំជាប្រជាពលរដ្ឋរង់ចាំមើលថា តើមុខមាត់ឧកញ៉ាពាក់ព័ន្ធនឹងផ្តល់ទីតាំងឲ្យមហាជនរាប់រយនាក់ប្រើប្រាស់គ្រឿងញៀននោះយ៉ាងម៉េច? ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបណ្តោយឲ្យអ្នកកាសែតថតផ្តេសផ្តាស់នោះទេ ដោយសំអាងថា លោកឧកញ៉ាមិនមែនជាជនសង្ស័យពិតប្រាកដនៅឡើយ ។ ដូច្នេះ មិនអាចឲ្យថតផ្តេសផ្តាស់បានទេ សូម្បីតែកង់រថយន្តដែលលោកឧកញ៉ាជិះចូលតុលាការ ក៏មិនឲ្យថតផង ។ ប៉ុន្តែបើបទល្មើសជាក់ស្តែង នឹងអនុញ្ញាតឲ្យថតដោយសេរី ។ នេះគឺជាបញ្ហាផ្លូវច្បាប់ ... Read More »
លិខិតមិត្តអ្នកអាន៖ កាត់ផ្តាច់ឫសគល់គ្រឿងញៀន ជារឿងសំខាន់
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបិទសន្និបាតក្រសួងសុខាភិបាល សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសដាច់ណាត់ពីការអនុវត្តអភិក្រម ក្នុងការកំណែទម្រង់ ។ សម្តេចតេជោបានប្រកាសថា ទោះបីជាជម្រៅណាក៏ដោយ ត្រូវជីកកកាយតាមចាប់មេខ្លោងគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ឲ្យទាល់តែបាន ។ មិនតែប៉ុណ្ណោះ សម្តេចតេជោក៏បានព្រលយថា មានទីតាំងគ្រឿងញៀនធំមួយទៀត ដែលសមត្ថកិច្ចមិនព្រមចាប់ ... Read More »
លិខិតមិត្តអ្នកអាន៖ យោងតាមអនុសាសន៍ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមស្នងការនគរបាលខេត្ត សមត្ថកិច្ចចាប់ជនសង្ស័យ២នាក់ គ្រឿងញៀន៤គ្រាប់
វប្បធម៌នៃការរង់ចាំបញ្ជា ទំយើរយកមុខហួសហេតុ បាននិងកំពុងរំលងច្បាប់ដែលមានស្រាប់ ដែលប្រការនេះធ្វើឲ្យការអនុវត្តច្បាប់ហាក់ដូចជារយីករយាក មិនគ្រប់ជ្រុងជ្រោយ ហើយអ្វីៗ រង់ចាំតែបទបញ្ជា ។ មិនបាច់និយាយដល់រឿងធំដុំ ដែលរង់ចាំបញ្ជាពីប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទេ សូម្បីតែរឿងកំប៉ិកកំប៉ុក គ្រឿងញៀនប៉ុន្មានគ្រាប់ ក៏យោងការណែនាំ ឬអនុសាសន៍ពី«ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តម ... Read More »
លិខិតមិត្តអ្នកអាន៖ លុបបឹងព្រែកទប់ រួចស្រែករកទឹក
ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ចេះតែឆ្ងល់ថ្នាក់ដឹកនាំខេត្ត ស្រែករកទឹកដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅគ្រាដែលគេដឹងថា ប្រភពទឹកស្អាតនៅក្នុងទីក្រុងនេះ ត្រូវបានថ្នាក់ដឹកនាំខេត្តឃុបឃិតជាមួយស្ថាប័នជំនាញលក់ឲ្យគេទៅហើយនោះ ។ បឹងព្រែកទប់ ជាប្រភពទឹកស្អាតដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ។ ប៉ុន្តែឥឡូវនេះ ទាំងអ្នកមានអំណាច ទាំងអ្នកមានលុយ អង្កន់បឹងព្រែកទប់ចែកគ្នាអស់ទៅហើយ ។ ... Read More »
ទស្សនៈល្ងីល្ងើ ៖ ជំនួយលាងអាចម៍ឯង !
ថ្មីៗនេះមានព័ត៌មានមួយឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយជាលើកទី២នូវទឹកប្រាក់២លានដុល្លារអាមេរិក ដល់អង្គការ ស៊ីម៉ាក់ យកទៅប្រើប្រាស់ក្នុងរយៈពេលមួយឆ្នាំ២០១៩ សម្រាប់យកទៅដោះមីន និងគ្រាប់បែកទម្លាក់ពីលើយន្តហោះដែលអាមេរិកាំងខ្លួនឯងបន្សល់ទុកនៅកម្ពុជា ក្នុងសម័យ សង្រ្គាមទសវត្សឆ្នាំ៦០-៧០ បន្ទាប់ពីលើកទី១ឆ្នាំ២០១៨បានផ្តល់ចំនួន ១.៦លានដុល្លារ ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមរបស់ខ្លួននោះ ។ នាយជាលគិតថា ជំនួយរបស់អាមេរិកាំងទាំងពីរលើកនេះ ... Read More »
លិខិតមិត្តអ្នកអាន៖ អាជ្ញាធរអនុញ្ញាតឲ្យបើកហាងដោយមិនគិតពីចំណត
ហាងកាហ្វេថ្មីៗ បានកើតឡើងជាបន្តបន្ទាប់នៅកណ្តាលរាជធានីភ្នំពេញ ដោយការអនុញ្ញាតយល់ព្រមពីអាជ្ញាធរ ប៉ុន្តែមិនបានគិតគូរអំពីចំណតនោះឡើយ ។ ដូច្នេះ យានយន្តរបស់អតិថិជននៃហាងកាហ្វេល្បីឈ្មោះជាច្រើន បានយកចិញ្ចើមផ្លូវ និងខ្លះយកចំណែកផ្លូវធ្វើជាចំណតតែម្តង ។ ប្រការនេះ ធ្វើឲ្យផ្លូវរួមតូច ហើយមិនអាចធ្វើចរាចរណ៍បាន ។ នេះជាមូលហេតុមួយ ... Read More »
លិខិតមិត្តអ្នកអាន៖ ជីវិតសន្តិសុខមន្ទីរពេទ្យកាល់ម៉ែត ស្លាប់ទទេៗ
បើទោះបីជាដឹងថា សន្តិសុខមន្ទីរពេទ្យកាល់ម៉ែតចងកសម្លាប់ខ្លួន ដោយសារតែខូចចិត្តចំពោះអង្គភាពរបស់ខ្លួនបញ្ឈប់ពីការងារ ក៏មកដល់ពេលនេះ គ្មានឡើយការស៊ើបអង្កេតដើម្បីរកអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។ ខាងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ថា វាមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនទេ គឺខាងក្រុមហ៊ុនសន្តិសុខឯកជនជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ ។ ខ្ញុំបាទគិតថា បើនៅស្រុកគេ មុខជាមានការស៊ើបអង្កេតឲ្យបានល្អិតល្អន់ ព្រោះជីវិតមនុស្សមិនមែនស្លាប់ទទេៗ ... Read More »
លិខិតមិត្តអ្នកអាន៖ ប៉ូលិសពេញដី រឿងអីឡានធំ ចូលដល់កណ្តាលក្រុង
ព្រឹកមិញនេះទៀត រថយន្តដឹកទំនិញ សណ្តោងកុងតឺន័រធំមួយគ្រឿង ត្រូវគេប្រទះឃើញធ្វើដំណើរក្បែររបងស្ថានទូតចិន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។ គេមិនដឹងថា តើរថយន្តដឹកទំនិញធុនធំមួយគ្រឿងនេះចេះលេងសៀក បំបាំងខ្លួនឬយ៉ាងណានោះទេ បានជាអាចធ្វើដំណើរចូលដល់កណ្តាលទីក្រុងបានយ៉ាងស្រួលៗដូច្នេះ ។ នៅតាមគ្រប់ច្រកផ្លូវចូលទីក្រុង គេឃើញអាជ្ញាធរ មានសមត្ថកិច្ច ... Read More »
លិខិតមិត្តអ្នកអាន៖ វប្បធម៌ខ្មែរក្នុងក្រសែភ្នែក អ៊ឹម ជីវ៉ា
លេចតម្រុយហើយ នៅលើបណ្តាញសង្គមហ្វេសប៊ុក នោះគឺការដែលមានស្ត្រីខ្មែរឈរស្លៀកសារុង អមដោយយុវជនខ្មែរ ស្លៀកខោខូវប៊យ រាំក្នុងបឹងឈូកគឺជាគំនិតផ្តួចផ្តើមរបស់អ្នកវប្បធម៌ អ៊ឹម ជីវ៉ា ។ នៅលើបណ្តាញសង្គមដែលចែករំលែកតគ្នា លោកបានឆ្លើយតបថា «វាជាភាពអាម៉ាស់បំផុត ដែលខ្មែរខ្លួនឯង មិនយល់ស្គាល់ពីវប្បធម៌ខ្លួនឯង» ។ ... Read More »
លិខិតមិត្តអ្នកអាន៖ ស្រីខ្មែរស្លៀកសារុង រាំក្នុងបឹងឈូក
ក្រុមអ្នកសម្តែងស្វែងរកប្រជាប្រិយភាពតាមរយៈសម្លៀកបំពាក់បង្ហាញភាពសិចស៊ី នារីៗ ស្លៀកសារុង ចោមពុង រីឯបុរស លែងខ្លួនទទេស្លៀកខោ ខូវប៊យ នាំគ្នាពពាក់ពពូនរាំក្នុងបឹងឈូក ដែលគេថា ជាយុទ្ធនាការបង្ហាញនូវពណ៌សម្បុរខ្មែរ ។ ពិតហើយយើងជាខ្មែរ ទាំងបុរស និងនារី ប៉ុន្តែសម្លៀកបំពាក់បែបនេះ ... Read More »
ទស្សនៈល្ងីល្ងើ ៖ មាត់កំភ្លាញ មាត់ឆ្តោ !
ចូលផឹកកាហ្វេខ្មៅទើបក្រេបបានមួយក្អឹក នាយជាលយកត្រចៀកត្រងស្តាប់ក្រុមលោកតាៗ មួយក្រុមដែលភាគច្រើនជាអ្នកទើបចូលរ៉ឺត្រែត(និវត្ត) និងជាអ្នកចូលចិត្តតាមដានស្ថានការណ៍ នយោបាយក្នុងប្រទេស ក្រៅប្រទេស នាំគ្នាជជែកនេះជជែកនោះមិនដាច់ពីមាត់។ នាយជាល មិនដឹងថា ពួកគាត់ជជែកគ្នាពីរឿងអ្វីនោះទេ ក្រៅពីចុងក្រោយលោកតាម្នាក់និយាយថា« ហ្នឹងហើយមាត់កំភ្លាញ មាត់ឆ្តោ » ។ ... Read More »
លិខិតមិត្តអ្នកអាន៖ ជីវិតគ្រូបង្រៀនក្រោមកង់រថយន្តក្រឡុកស៊ីម៉ង់ត៍ ព្រោះច្បាប់មិនត្រូវបានអនុវត្ត
គ្រូបង្រៀននៅវិទ្យាល័យបឹងត្របែកម្នាក់ទៀតបានស្លាប់ទាំងព្រឹក ក្រោមទម្ងន់កង់រថយន្តក្រឡកស៊ីម៉ង់ត៍ ដែលធ្វើចរាចរណ៍កណ្តាលរាជធានី ។ តាមច្បាប់ និងការដាស់តឿនជាញយៗ របស់អាជ្ញាធរមិនអនុញ្ញាតឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍ធ្វើចរាចរណ៍លើផ្លូវសំខាន់ៗ កណ្តាលរាជធានីទាំងព្រឹកបែបដូច្នេះទេ ។ ដោយសារការមិនអនុវត្តតាមបទបញ្ជារបស់អាជ្ញាធរ ទើបធ្វើឲ្យជីវិតគ្រូបង្រៀនម្នាក់បានស្លាប់យ៉ាងផុយស្រួយដូចតៅហ៊ូ ។ អាជ្ញាធរក៏ដូចជាខាងក្រសួងអប់រំ បានត្រឹមចូលរួមចំណែកសោកស្តាយ ជាមួយគ្រួសារនៃសពគ្រូបង្រៀននោះតែប៉ុណ្ណោះ ... Read More »
លិខិតមិត្តអ្នកអាន៖ ប្រអប់ភ្លើងនៅក្រុងសៀមរាបបង្កគ្រោះថ្នាក់ខ្លាំង
រូបភាពជាច្រើនសន្លឹកត្រូវបានផ្សព្វផ្សាយចែករំលែកបន្តគ្នានៅតាមបណ្តាញសង្គមហ្វេសប៊ុក អំពីករណីប្រអប់ភ្លើងនៅកណ្តាលក្រុងសៀមរាបត្រូវបានគេភ្ជាប់នឹងដើមឈើ ។ គេមិនដឹងថា តើអាជ្ញាធរក្រុងសៀមរាប យល់យ៉ាងណាចំពោះបញ្ហានេះ ។ ប៉ុន្តែវាជាបញ្ហាប្រឈមនឹងគ្រោះថ្នាក់ អាចដល់បាត់បង់អាយុជីវិត ។ នៅពេលដែលមានភ្លៀង ប្រអប់ភ្លើងទាំងនោះ អាចនឹងបង្កឲ្យមានចរន្តអគ្គិសនីឆ្លង ហើយប្រជាពលរដ្ឋ ដែលមិនដឹង ... Read More »
លិខិតមិត្តអ្នកអាន៖ រាស្ត្រខ្មែរទើបដឹងថា ឆ្មាខាំ បណ្តាលឲ្យស្លាប់
ករណីក្មេងស្រីអាយុ១១ឆ្នាំនៅខេត្តស្វាយរៀងត្រូវសត្វឆ្មាខាំបណ្តាលឲ្យស្លាប់កាលពីថ្មីៗនេះ ញាំងឲ្យមានភាពរំជើបរំជួលខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ដោយភាពរំជើបរំជួលនេះ ទើបក្រសួងសុខាភិបាល ចេញមកអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នរឿងឆ្មាខាំ ឬក្រញ៉ៅ អាចបណ្តាលឲ្យស្លាប់ ។ សេចក្តីអំពាវនាវនេះ ធ្វើឲ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល ព្រោះភាគច្រើន មិនចាប់អារម្មណ៍ថា ឆ្មាខាំ ឬក្រញ៉ៅ ... Read More »
លិខិតមិត្តអ្នកអាន៖ អាគារ៤២ជាន់ អត់មានអក្សរខ្មែរមួយតួសោះ
ម្ង៉ៃណោះ នាងខ្ញុំធ្វើដំណើរឆ្លងកាត់កណ្តាលក្រុង ងើយឡើងលើ ភ្នែកប៉ះចំអគារកម្ពស់៤២ជាន់ ឃើញសុទ្ធតែអក្សរចិនជាប៉ាយភ្ជាប់នៅលើអគារនោះ ។ នាងខ្ញុំមិនចេះអក្សរចិន មិនដឹងថា មានន័យយ៉ាងណានោះទេ ។ ជិះរថយន្តបណ្តើរ គិតបណ្តើរថា អគារនេះសម្រាប់តែអតិថិជន ឬភ្ញៀវចិនតែប៉ុណ្ណោះ ដែលមានបំណងវិនិយោគ, ... Read More »
លិខិតមិត្តអ្នកអាន៖ មន្ត្រីខ្មែរទស្សនកិច្ចនៅចិន?
រូបភាពមួយសន្លឹកដែលត្រូវបានចែករំលែកតៗគ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យនាងខ្ញុំ ហួសចិត្តឥតឧបមា ព្រោះតែមន្ត្រីខ្មែរ ដែលមានយសស័ក្តិឧត្តុង្គឧត្តម្ភ អង្គុយញញឹមយ៉ាងសង្ហារ លើវេទិកាដែលមានតែអក្សរចិន ។ នាងខ្ញុំហ៊ានទាយទុកថា បុរសខ្មែរជាមន្ត្រីសមត្ថកិច្ចប្រដាប់អាវុធប៉ុន្មាននាក់នោះ មិនចេះអក្សរចិន ដែលគេសរសេរនៅខាងក្រោយខ្នងខ្លួននោះឡើយ ។ និយាយតាមត្រង់ ... Read More »
លិខិតមិត្តអ្នកអាន៖ ក្រុមហ៊ុនប្រេងតេលា មានបញ្ហាជាងគេ
តាមការកត់សម្គាល់របស់ខ្ញុំបាទ សង្កេតឃើញថា អ្វីដែលអគ្គនាយកដ្ឋានកាំកុងត្រូលរកឃើញក្រុមហ៊ុនប្រេងដែលរកស៊ីខ្វះសុច្ចរិតភាពច្រើនជាងគេនោះ គឺក្រុមហ៊ុនប្រេងឥន្ធនៈតេលា ។ ជារឿយៗ នៅពេលដែលខាងកាំកុងត្រូលចុះពិនិត្យតាមស្ថានីយលក់ប្រេងនានានោះ គេរកឃើញស្ថានីយប្រេងតេលាភាគច្រើនជាងគេដែលលក់ប្រេងមិនគ្រប់ចំណុះ និងមានលាយឡំដោយការបន្លំគុណភាព ។ គេមិនដឹងថា វាជាគោលការណ៍របស់ក្រុមហ៊ុនកម្ពុជាតេលា ឬក៏ម្ចាស់ស្ថានីយប្រេងទាំងនោះមានគំនិតទុច្ចរឹតដោយខ្លួនឯង ។ ប៉ុន្តែថា ... Read More »
ទស្សនៈល្ងីល្ងើ៖ ហេតុអីប្រទេសជិតខាង មានស្រូវខៀវស្រងាត់ខួបប្រាំងវស្សាដល់ជនបទ?
ក្នុងវ័យជាង៦០ឆ្នាំទៅហើយនោះ លោកពូម្នាក់រស់នៅក្នុងភូមិជាមួយនាយជាល ជាអតិតទាហានសម័យរដ្ឋកម្ពុជា ហើយបច្ចុប្បន្នជាជនពិការជើងម្ខាងដោយសារជាន់មីនកាលពីសម័យសង្រ្គាមជាមួយខ្មែរក្រហមនោះ បានបញ្ចេញទស្សនៈមួយប្រាប់នាយជាលថា ចាត់ទុកជាសំណាងណាស់ដែលក្មួយៗ ប្អូនៗ ជំនាន់នេះបានចូលធ្វើទាហាន ក្រោមដំបូលប្រទេសជាតិ មានសន្តិភាព និងអភិវឌ្ឍន៍ ។ ពេលឮគាត់ពោលពាក្យយ៉ាងដូច្នេះ នាយជាលមានចម្ងល់ក៏សួរទៅគាត់ ហេតុអីគាត់និយាយថា ... Read More »
លិខិតមិត្តអ្នកអាន៖ រោងការរោងបុណ្យបិទផ្លូវនៅតែជាបញ្ហា
រោងការរោងបុណ្យបិទផ្លូវនៅតែជាបញ្ហាចោទក្នុងរាជធានីភ្នំពេញ ។ វាមិនត្រឹមតែធ្វើឲ្យចំណែកផ្លូវត្រូវរួមតូច ឬបិទទាំងស្រុងនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺរថយន្តប្រមូលសំរាម មិនអាចធ្វើចរាចរណ៍បាន ។ ដូច្នេះ លំនៅឋានប្រជាពលរដ្ឋដែលស្ថិតនៅតាមបណ្តោយផ្លូវដែលមានរោងការ, រោងបុណ្យ ត្រូវកកស្ទះសំរាមយ៉ាងហោច២ថ្ងៃ ។ នេះគឺជាប្រធានបទថ្មីមួយ ដែលអាជ្ញាធរត្រូវគិតពិចារណា ឬចាត់វិធានការចំពោះរោងបុណ្យ ... Read More »
ទស្សនៈល្ងីល្ងើ ៖ ទុកតែពីរ ក្រៅពីនេះទុកមិនចំណេញ ដកចេញមិនខាត
នៅតាមទីផ្សារ ក៏ដូចតាមតូបលក់កាហ្វេជាច្រើននៅក្នុងរាជធានីភ្នំពេញ នាយជាលបានឮក្រុម អាជីវករជាច្រើនបានជជែកគ្នាអំពីប្រសាសន៍សម្តេចតេជោហ៊ុន សែន ក្នុងពេលជួបសំណេះ សំណាលជាមួយអ្នកកាសែតទូទាំងប្រទេសនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីរសៀលថ្ងៃសុក្រនេះថា« នៅតាមច្រកទ្វារព្រំដែនទាំងអស់ទុកតែស្ថាប័ន២ទេ គឺ គយ និង នគរបាលអន្តោប្រវេសន៍ ក្រៅពីនេះត្រូវដកចេញឲ្យអស់ » ... Read More »