ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនៈ

លិខិតមិត្តអ្នកអាន៖ អីយ៉ា! នគរបាលខ្មែរ ប្រើគ្រឿងញៀនដែរតើ

ករណីដែលមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាងផ្ទុះអាវុធ៤គ្រាប់ បណ្តាលឲ្យជនស៊ីវិល ម្នាក់រងរបួសនោះ ដោយសារតែបុរសជានគរបាលញៀនថ្នាំ ហើយពេលដែលថ្នាំ ញៀនធ្វើទុក្ខ ធ្វើឲ្យគាត់មានប្រតិកម្មយ៉ាងដូច្នេះឯង។ នេះវាគ្រាន់តែជាគ្រោះថ្នាក់ ចុះ បើស្លាប់ជីវិតពលរដ្ឋស្លូតត្រង់ តើរឿងនេះទៅជាយ៉ាងណា? អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ ខ្ញុំបាទចាប់អារម្មណ៍ គឺស្នងការនគរបាលរាជធានីភ្នំពេញប្រកាសចាត់វិធានការលើមន្រ្តើ នគរបាលដែលមានសារធាតុញៀនក្នុងខ្លួន។ ... Read More »

លិខិតមិត្តអ្នកអាន៖ ជយោ! អាជ្ញាធរខណ្ឌច្បារអំពៅបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងយប់

ក្នុងនាមប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅមួយរូប ពិតជាអបអរសាទរយ៉ាងខ្លាំង និងមានមោទនភាពជាពន់ពេក ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌច្បារអំពៅដែលខំប្រឹង ប្រែងបង្ហូរញើសឈាមទាំងយប់ ក្នុងការចុះបង្ក្រាបបទល្មើស ពោលគឺបង្ក្រាបទីតាំង លេងល្បែងបាញ់ត្រី នៅចំណុចផ្ទះលេខ២៩៦ ក្រុម៦ ផ្លូវបេតុង ភូមិដើមចាន់ទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ... Read More »

លិខិតមិត្តអ្នកអាន ៖ ខេត្តសម្បូរធនធានធម្មជាតិព្រៃឈើ តែខ្វះសាលារៀនគួរបន្ទោសអ្នកណា? 

បន្ទាប់ពីមានព័ត៌មានថ្មីៗនេះថា សិស្សានុសិស្សរាប់សិបនាក់នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាំគ្នាក្រាលតង់ក្រាបរៀននៅក្រោមដើមឈើគួរឲ្យកម្សត់ ហើយត្រូវបានគេយកមកបង្ហោះក្នុងហ្វ៊េសប៊ុកនោះ ​ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់មានការស្រងាកចិត្តបំផុត ដោយគិតថា ក្នុងស្រុកនិង ខេត្តមួយនេះសម្បូរធនធានធម្មជាតិរ៉ែ ជាពិសេសព្រៃឈើសោះ ហេតុអីអាជ្ញាធរមូលដ្ឋានមិនបើកភ្នែកមើលដើម្បីសាងសង់សាលារៀនឲ្យកូនចៅសិក្សារៀនសូត្រសមរម្យនឹងគេ ? ... Read More »

លិខិតមិត្តអ្នកអាន៖ កុំបក់ផ្សែងទៀត រឿងផលិតស្ករត្នោតក្លែងក្លាយ

ខ្ញុំបាទបានឃើញកាសែតចុះផ្សាយព្រោងព្រាតជាថ្មីទៀត ហើយករណីដែលអាជ្ញាធរ​ មាន សមត្ថកិច្ចចុះបង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយចំនួន៤កន្លែង (៤ផ្ទះ) ស្ថិត ក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ការបង្ក្រាបបែបនេះមិនមែនជា លើកទីមួយទេ ផ្ទុយទៅវិញអាជ្ញាធរបានបង្ក្រាបទីកន្លែងផលិតស្ករត្នោតក្លែងក្លាយខាង លើនេះច្រើនលើកច្រើនសាមកហើយ។ ហេតុអ្វីបានជាពួកគេនៅតែបំពានច្បាប់នៅ ... Read More »

ទស្សនៈល្ងីល្ងើ៖ ទណ្ឌិតសមរង្ស៊ីកំពុងកោលាហលមែនទែន

កោលាហលបើបកប្រែតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបានន័យថាសេចក្តីភ្ញាក់ផ្អើលជ្រួលជ្រើម។ បើប្រៀបធៀបរឿងនយោបាយនៅស្រុកខ្មែរវិញពាក្យកោលាហលត្រូវបានធ្លាក់មកលើក្រុមប្រឆាំងនាពេលបច្ចុប្បន្ននេះគឺអតិតគណបក្សសង្រ្គោះជាតិដែលកំពុងជ្រួលជ្រើមធ្វើអោយមានភាពកោលហលខណ:ទណ្ឌិតសមរង្ស៊ីជាមេខ្លោងទទទួលបរាជ័យជាបន្តបន្ទាប់ក្នុងការធ្វើរដ្ឋប្រហារមិនបានសម្រេចនាពេលថ្មីៗនេះ។ នាយជាលគិតថា ការបរាជ័យជាបន្តបន្ទាប់របស់អតិតគណបក្សប្រឆាំងនេះគឺដោយសារលោកសមរង្ស៊ីធ្វើអោយបរាជ័យទាំងកោលាហលដោយទី១កុហកបោកប្រាស់មតិជាតិអន្តរជាតិ ជាពិសេសសមាជិករបស់ខ្លួនថាបានចូលស្រុកនៅថ្ងៃ៩វិច្ឆិកា២០១៩តែការពិតអត់បានចូលសោះ។ទី២ ចង់យកឈាមពលករខ្មែរធ្វើជាឈ្នាន់ដើម្បីដណ្តើមអំណាចពីរដ្ឋាភិបាលស្របច្បាប់និងចង់ផ្តួលរំលំរបបរាជានិយមត្រូវបរាជ័យ។ទី៣បាត់ជំនឿពីអ្នកគាំទ្រដែលធ្លាប់ស្ម័គ្រស្មោះនឹងគាត់ទាំងនៅក្នុងស្រុកឬនៅអាមរិក បារាំង អូស្ត្រាលី។ល។ទី៤លែងមានពាក្យថាសមរង្ស៊ី កឹមសុខា តែមួយឃើញតែពាក្យសមរង្ស៊ី អេងឆៃអ៊ាង មូរ សុខហួរ ពោលបានន័យថាខាងកឹមសុខា បានដកខ្លួនឆ្ងាយពីសមរង្ស៊ី។ ... Read More »

លិខិតមិត្តអ្នកអាន៖ អាជ្ញាធរខណ្ឌទួលគោក​ដើរវែកចក​រឿងសណ្តាប់ធ្នាប់

ប្រជាពលរដ្ឋច្រើនលើសលប់​គាំទ្រចំណាត់ការរបស់អាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ដើម្បីចៀសវាង​ការកកស្ទះចរាចរណ៍ ។ ទាំងនោះ គឺដោយសារ​តែ​ចិញ្ចើមផ្លូវ និងទ្រូងផ្លូវត្រូវបានយកធ្វើជាចំណត​អចិន្ត្រៃយ៍សម្រាប់ការលក់ដូររកស៊ី ។ អាជ្ញាធរខណ្ឌទួលគោកបានធ្វើឲ្យប្រជាពលរដ្ឋគាំទ្រ​មួយពេលៗចំពោះចំណាត់ការ​នៃការរៀបចំសណ្តាប់ធ្នាប់ ពីព្រោះថា ក្រោយការដើរចេញនៃក្រុមសណ្តាប់ធ្នាប់​អ្វីៗបានវិលមករកសភាពដើម​ដូចពាក្យចាស់​លោកពោលថា «វែកចក» ។ រីឯអាជ្ញាធរ​ក៏បានត្រឹមបោសដៃដើរចេញដោយមិនខ្វល់អំពីផលប្រយោជន៍​ដែលបាន​ពីការចុះរៀបចំសណ្តាប់ធ្នាប់នោះឡើយ ។ ... Read More »

ទស្សនៈល្ងីល្ងើ៖ តោះ! ថ្ងៃនេះនាំគ្នាហូបអំបុក ការពារព្រះមហាក្សត្រ កម្ចាត់ពួកក្បត់ជាតិ !

ថ្ងៃនេះ ថ្ងៃ ៩ វិច្ឆិកា នាយជាលគិតថា យើងទាំងអស់គ្នានាំគ្នាពិសាអំបុកដូនតាឲ្យឆ្ងាញ់ទាំងអស់គ្នា ដែលពេលនេះនាយជាលនិយាយឲ្យចំបន្លំមែន គឺនាំគ្នាហូបអំបុក« ការពារព្រះមហាក្សត្រ កម្ចាត់ពួកក្បត់ជាតិ »» ប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ និងផ្តួលរបបរាជានិយម ការពារដោយរដ្ឋធម្មនុញ្ញ។ យើងទាំងអស់គ្នាកុំចាប់អារម្មណ៍នឹងការធ្វើប្រជាភិថុតិ ... Read More »

ទស្សនៈល្ងីល្ងើ៖ ​​​​ ហួសសម័យកាល ទិញអង្ករ អំបឹល ប្រហុក ផ្អក ត្រៀមទុកហើយ !

នាពេលព្រឹកព្រលឹម ក្រោយពីធាក់កង់ហាត់ប្រាណហត់ នាយជាលខ្ញុំ បានឆុងតែមួយប៉ាន់មកផឹកដើម្បីឲ្យបែកញើសកាន់តែខ្លាំងសម្រួលដល់សុខភាព ។ គ្រាន់តែលើកតែផឹកបានមួយក្អឹកប៉ុណ្ណោះ ស្រាប់តែទូរស័ព្ទរខ្ញុំរោទិ៍ស្ទើរបែកក្រដាសត្រចៀក ព្រោះខ្ញុំប្រើទូរស័ព្ទទំនើបធុនអិនចុចពិលដាក់សំឡេងឮខ្លាំង ជំនួយត្រចៀកថ្លង់ ។ ដោយចង់ដឹងថា អ្នកណាមានការអីទូរស័ព្ទមករកទាំងព្រឹកដូច្នេះ ? ខ្ញុំបានលើកទូរស័ព្ទមកមើលលេខ ទើបដឹងថា ... Read More »

លិខិតមិត្តអ្នកអានៈ បើអាចកុំជិះម៉ូតូ តាមផ្លូវក្នុងតំបន់បឹងកក់

រឿងរ៉ាវរសើបមួយត្រូវបានប្រជាពលរដ្ឋនិយាយតៗគ្នាថា បានកើតមានឡើងជាបន្ត​ បន្ទាប់នៅតំបន់បឹងកក់ រាជធានីភ្នំពេញ នោះគឺករណីមនុស្សមួយក្រុម ដែលមិនដឹងថា ជាសមត្ថកិច្ច ឬក៏ជនស៊ីវិល បានធ្វើសកម្មភាពជិះម៉ូតូល្បាតពេលយប់ស្ទាក់ចាប់ មនុស្ស វាយខ្នោះ និងបង្ខាំងជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង ក្រោមហេតុផលថា ជនរងគ្រោះទាំងនោះជាអ្នកប្រើប្រាស់គ្រឿងញៀន។ រឿងនេះបានកើតឡើងជា​យូរមកហើយ ... Read More »

លិខិតមិត្តអ្នកអានៈ សមត្ថកិច្ចខណ្ឌកំបូលដេកលក់ឬ បានជាកើតមានបទល្មើសច្រើន ?

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានសង្កេតឃើញថា ចាប់តាំងពីខណ្ឌកំបូលបានផ្ដាច់ចេញពីខណ្ឌពោធិ៍សែនជ័យពេលណាមក មានភាពមិនប្រក្រតីមួយចំនួនជុំវិញបញ្ហាសន្តិសុខក្នុងមូលដ្ឋានដែលកើតមានជាញឹកញាប់ហើយអាជ្ញាធរមានសមត្ថកិច្ចក្នុងខណ្ឌមួយនេះហាក់ដូចជាដេកលក់ និងមិនយកចិត្តទុកដាក់ទាល់តែសោះទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋរស់នៅឲ្យមានភាពកក់ក្តៅ ។ រូបខ្ញុំផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋទូទៅតែងសង្កេតឃើញថា នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន មានល្បែងស៊ីសង ការប្រើប្រាស់គ្រឿង ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រុមហ៊ុនជួសជុលចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ីមិនឃើញធ្វើ

ក្នុងនាមប្រជាពលរដ្ឋម្នាក់ នៅរាជធានីភ្នំពេញកត់សម្គាល់ឃើញថា ចិញ្ចើមផ្លូវសហព័ន្ធរស្ស៊ី ដែលក្រុមហ៊ុនមួយសន្យាថានឹងធ្វើរៀបចំការូឡាឲ្យស្អាតបាតនោះ មកដល់ពេលនេះមិនទាន់បានឃើញធ្វើនៅឡើយទេ បើទោះបីជាផ្លូវនេះមានសារសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដោយ។ ប្រការនេះធ្វើឲ្យមានការយល់ច្រលំថា អាជ្ញាធរបណ្តែតបណ្តោយឲ្យក្រុមហ៊ុនម៉ៅការ ជួសជុលចិញ្ចើមផ្លូវ មិនគោរពតាមការសន្យា។ បើតាមការកត់សម្គាល់របស់នាងខ្ញុំ គឺក្រុមហ៊ុនបានសន្យាជួសជុលចិញ្ចើមផ្លូវតាំងពីអំឡុងមុនចូលឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុន្តែរហូតមកដល់ពេលនេះមិនមានឃើញឥដ្ឋមួយដុំ ត្រូវបានរៀបចំលើចិញ្ចើមផ្លូវនោះឡើយ។ ... Read More »

លិខិតមិត្តអ្នកអាន៖ តំបន់បឹងកក់ស្ថិតក្នុងគ្រោះអាសន្ន

ក្នុងនាមប្រជាពលរដ្ឋមួយរូប ជាញយៗតែងតែប្រទះឃើញមានបញ្ហាអសកម្មបានកើតឡើងនៅតំបន់បឹងកក់ ជាពិសេសព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌដូនពេញ។ អាជ្ញាធរមានសមត្ថកិច្ចប្រដាប់អាវុធមិនមានឯកសណ្ឋាន បានចាប់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលធ្វើដំណើរនៅក្នុងតំបន់នោះ ដើម្បីជំរិតទារប្រាក់។ រឿងនេះបានកើតឡើងជាយូរមកហើយ ហើយបានធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងក្នុងរយៈពេលប៉ុន្មានយប់ចុងក្រោយនេះ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ដែលបានមើលវីដេអូនៃការផ្សាយផ្ទាល់របស់ក្រុមអ្នកកាសែត អំពីករណីនៃការដេញប្រផាប់ចាប់ប្រភីង នៃក្រុងសមត្ថកិច្ចច្រើននាក់មិនស្លៀកពាក់ឯកសណ្ឋាន ចាប់បុរសម្នាក់ដាក់លើម៉ូតូជិះវិលចុះ វិលឡើងនៅក្នុងតំបន់បឹងកក់ ... Read More »

លិខិតមិត្តអ្នកអាន៖ កំហុសអក្ខរវិរុទ្ធលើផ្ទាំងប៉ាន់ណូធំប៉ុនមេឃគ្មាននរណាខ្វល់

ទាំងអាជ្ញាធរ និងម្ចាស់ប៉ាន់ណូ​ផ្នែកផ្សាយពាណិជ្ជកម្ម​មិនខ្វល់ចំពោះកំហុស​ផ្នែកអក្ខរវិរុទ្ធនៅលើផ្ទាំងផ្សាយពាណិជ្ជកម្មពីរផ្ទាំង ជិតអតីតរង្វង់មូលទួលគោក ក្បែរស្ពានអាកាស​៥មករា ដែលប្រការនេះ ធ្វើឲ្យក្មេងៗជំនាន់ក្រោយយកតម្រាប់តាម ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ បានត្រឹមសោកស្តាយ​ចំពោះ​កំហុសឆ្គង​មួយនេះ នៅគ្រាដែល​ម្ចាស់ប៉ាន់ណូ​បានដឹង​អំពី​កំហុស​អក្ខរវិរុទ្ធ​លើប៉ាន់ណូនេះហើយ ប៉ុន្តែមិនព្រមកែ ឬទម្លាក់ប៉ាន់ណូនោះចោល ពីព្រោះថា​«ធ្វើអស់លុយហើយ ដូច្នេះដាក់ទាំងខុសអីចឹងទៅ» ។ ... Read More »

លិខិតមិត្តអ្នកអាន៖ អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ដូចវែកចក

ម៉្ងៃណោះ ខ្ញុំបាទឃើញអាជ្ញាធរខណ្ឌទួលគោក​ចុះរៀបចំសណ្តាប់ធ្នាប់​នៅ​តាមបណ្តោយមហាវិថី​សហព័ន្ធរុស្ស៊ី មុខ​សាកលវិទ្យាល័យភាសាបរទេស ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរទាំងឡាយអបអរសាទរ​ចំពោះចំណាត់ការរបស់អាជ្ញាធរ ដែលបានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅទីនោះ ។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់របស់ខ្ញុំបាទ គឺក្រោយការចាកចេញ​របស់​ក្រុមសណ្តាប់ធ្នាប់ខណ្ឌទួលគោក គឺ​រថយន្តម៉ូតូ ត្រូវបានវិលត្រឡប់មកចត​លើចិញ្ចើមផ្លូវដដែល ។ ... Read More »

លិខិតមិត្តអ្នកអាន៖ សំរាមនៅតែជាបញ្ហាសម្រាប់ទីក្រុង​

បន្ទាប់ពិធីបុណ្យភ្ជុំបិណ្ឌរួច​ សំរាមនៅរាជធានីភ្នំពេញ​នៅតែ​មិនត្រូវបានដោះស្រាយ​ឲ្យបាន​ជ្រះស្រឡះ​ ពោលគឺ​កណ្តាលរាជធានីភ្នំពេញនៅតែ​មានសំរាម​កកស្ទះ​ ព្រោះតែការមិនចុះមកប្រមូល​ឲ្យទាន់ពេលវេលាតាមកាលកំណត់ ។ នៅតាមផ្លូវតូច​ៗ សំរាមត្រូវបានគរ​ចោលទុកយូរច្រើនថ្ងៃ​ ។ នៅពេលដែលយើងខ្ញុំជាប្រជាពលរដ្ឋសួរនាំទៅខាង​កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីគេឆ្លើយថា ដោយសារ​មិនមានកន្លែងចាក់សំរាម ពោលគឺបញ្ហា​ទីតាំងចាក់សំរាមមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ។ ម្យ៉ាងទៀត​បញ្ហាតម្លៃប្រមូលសំរាម ក៏មិនទាន់បានព្រមព្រៀងជាផ្លូវការនៅឡើយ ។ ... Read More »

លិខិតមិត្តអ្នកអាន៖ លើសហើយលោកបង

ប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នាអំពីវីដេអូ និងរូបភាព​របស់បុរសម្នាក់ឈ្មោះ អ៊ឹម ជីវ៉ា ដែលបានធ្វើត្រាប​អ្នកតំណាងរាស្ត្រ ឈាង វុន អំពីករណី​កម្មកររោងចក្រ​ ។ ការចែករំលែក​វីដេអូ និងរូបភាពនោះ មិនមែនអ្នកទាំងអស់ សុទ្ធតែគាំទ្រសកម្មភាព​របស់បុរសឈ្មោះ អ៊ឹម ... Read More »

ទស្សនៈល្ងីល្ងើ៖ ​​​​ នាំគ្នាហូបអំបុក កុំខ្វល់ កុំស្តាប់សម្តី១០មិនបានមួយថ្នាំងដៃ !

អំបុក ជាចំណីមួយបែបរបស់ខ្មែរយើង ដែលផលិតពីគ្រាប់ស្រូវទុំនៅនៅស្រស់ៗ ហើយគេយកមកលីងល្មមយកទៅដាក់ក្នុងត្បាល់ធំបុកផងឆ្កៀសឆ្កៀលផង បុកទាល់តែប៉ៀចសំប៉ែតខ្ចាត់សំបកស្រូវចេញ រួចបារពីត្បាល់អុំនឹងចង្អេរយកលំអងកន្ទក់ចេញ នេះហើយគេហៅថាអំបុក ។ សម្រាប់កូនខ្មែរខ្លះដែលកើតក្នុងសម័យទំនើប សម័យកុំព្យួរទ័រនេះ ច្បាស់ជាមិនសូវស្គាល់ចំណីអាហាររបស់ខ្មែរមួយបែបនេះទេ ខណៈដែលអំបុកត្រូវបានចាស់ៗជំនាន់មុនចូលចិត្តទទួលទានបំផុតជាមួយ ចេកទុំ ទឹកដូង ស្ករផែន ... Read More »

លិខិតមិត្តអ្នកអាន៖​ អាជ្ញាធរខេត្តកែប​ត្រជាក់រហឹម រឿងអាជីវករកោរភ្ញៀវមិនដាក់ទឹក

អាជ្ញាធរខេត្តកែប​ក្រោមការចាត់ចែងដឹកនាំ​​របស់លោក កែន សេដ្ឋា មិនបញ្ចេញប្រតិកម្មអ្វីទាល់តែសោះ ក្រោយពេលដែលក្រុមអាជីវករ នៅមាត់សមុទ្រ​ក្រុងកែប​ ព្រួតគ្នាកោរភ្ញៀវទេសចរមិនដាក់ទឹក នៅក្នុងឱកាសថ្ងៃភ្ជុំ ។ ភាពស្ងៀមស្ងាត់របស់លោកអភិបាលខេត្ត ធ្វើឲ្យភ្ញៀវទេសចរ ជាពិសេស​ពលរដ្ឋខ្មែរ មានចម្ងល់ និងចាត់ទុក​ថា ភាពស្ងៀមស្ងាត់នោះ ... Read More »

ទស្សនៈល្ងីល្ងើ៖  ​​​​ ប្រយ័ត្នខ្មាស ប្រេត !

នៅពេលប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ថ្ងៃភ្ជុំបិណ្ឌ(បិណ្ឌធំ)នឹងមកដល់ ហើយថ្ងៃនេះព្រជាពលរដ្ឋនិងពុទ្ធបរិស័ទខ្មែរដែលគោរពប្រពៃណីទំនៀមទម្លាប់តាមជំនឿព្រះពុទ្ធសាសនានឹងសម្រឹតសម្រាំងធ្វើម្ហូប បាយសម្ល ចំណីអាហារ ទៅប្រគេនព្រះសង្ឃព្រមទាំងបង្សុកូលឧទ្ទិសដល់វិញ្ញាណក្ខន្ធចំពោះជីដូន ជីតា ញាតកា៧សន្តានដែលចែកឋានទៅ ។ ក្នុងថ្ងៃនេះដែរតាមនាយជាលដឹង ក្រៅពីមានចង្ហាន់នៅសេសសល់ពីប្រគេនព្រះសង្ឃនៅឯវត្ត មានពលរដ្ឋខ្មែរយើងខ្លះ ជាពិសេសអ្នកក្នុងវ័យកំពុងមានកម្លាំង ពិតជាជួបជុំបងប្អូនមិត្តភក្តិ ផឹកស៊ីចាក់ធុងបាស់ ... Read More »

ទស្សនៈល្ងីល្ងើ៖ ​​​​ ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ  !

ទណ្ឌិត សម រង្ស៊ី កាន់តែព្រហើន និងច្រឡោងខាមមែនទែនហើយ ក្រៅពីប្រមាថប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោហ៊ុន សែនជាប្រមុខមិនអស់ចិត្តបែរជាមក ប្រមាថព្រះចេស្តាព្រះមហាក្សត្រខែ្មរ ដែលប្រជាជនខ្មែរគ្រប់រូបគោរពជាទីសក្ការៈពេញនគរ ។ បើតាមនាយជាលគិតទង្វើរបស់ ទណ្ឌិត សម រង្ស៊ី ... Read More »

លិខិតមិត្តអ្នកអាន៖ ហេតុអ្វីធ្វើស្ពានមិនទុកផ្លូវសម្រាប់ស្រឡាងដឹកខ្សាច់

ក្នុងនាមប្រជាពលរដ្ឋម្នាក់ ស្តាប់ការជជែកវែកញែករបស់មិត្តភក្តិនៅតាមហាងកាហ្វេ ក៏ដូចជានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បង្ហាញឲ្យឃើញថា សសរស្ពានព្រែកតាមាក់ សង់ខុសបច្ចេកទេស ទើបបានជាត្រូវស្រឡាងដឹកខ្សាច់បុកគៀបជាប់បីបួនថ្ងៃហើយ មិនអាចទាញចេញបាន ។ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរខេត្តកណ្តាលប្រឹងប្រែងបែកញើសជោកខ្នង នៅតែមិនអាចរុញស្រឡាងនោះឲ្យផុតពីបង្គោលស្ពានបានឡើយ ។ មតិជាច្រើននៅតាមហាងកាហ្វេ ... Read More »

លិខិតមិត្តអ្នកអាន៖ ផ្លូវលំអភិវឌ្ឍន៍ជនបទ​មួយខ្សែក្នុងស្រុកមេសាងខូចខាតខ្លាំង

ការិយាល័យនិពន្ធ​កាសែតនគរវត្ត​ទទួលបានលិខិត​មួយច្បាប់​ពីមិត្តអ្នកអាន​នៅក្នុងឃុំ​ជីផុច ស្រុកមេសាង ខេត្តព្រៃវែង ដែលបានអះអាងថា ផ្លូវមួយខ្សែ​របស់ក្រសួងអភិវឌ្ឍន៍​ជនបទ​នៅក្នុងមូលដ្ឋានរបស់ខ្លួន​បានរងការខូចខាត​ជាយូរណាស់​មកហើយៗ សហគមន៍​ក្នុងមូលដ្ឋាន ក៏បានបន្តជួសជុល​ជាញឹកញាប់ហូរហែមកហើយដែរ ប៉ុន្តែមិនដែលឃើញមន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តព្រៃវែង ដែល​ជាម្ចាស់ផ្លូវនេះ​ចុះមកមើលម្តងណាឡើយ តាំងពីធ្វើរួចនៅឆ្នាំ២០១៣ ។ ប្រភពនេះ​បានបន្ថែមថា សហគមន៍ ក្នុងឃុំជីផុច បានត្រឹមតែដឹក​ដី​មកបំពេញបន្ថែមកន្លែងជង្ហុក​បន្តិចបន្តួចតែប៉ុណ្ណោះ ... Read More »

លិខិតមិត្តអ្នកអាន៖ ក្រសួងមើលការទេសនា​តាមហ្វេសប៊ុកផង

ដោយការរីកចម្រើននៃបច្ចេកវិទ្យា​បច្ចុប្បន្ននេះ ការ​បង្ហោះរូប​ ក៏ដូចជាការឡាយវីដេអូ​តាមបណ្តាញសង្គមហ្វេសប៊ុក​មានច្រើន​ប្រភេទ ។ មានអ្នកឡាយវីដេអូលក់ឡេ, លក់សម្លៀកបំពាក់, ឡាយវីដេអូបង្ហោះព័ត៌មាន និងជាពិសេស​ឡាយពិធី​បុណ្យផ្សេងៗ និងការឡាយវីដេអូ​របស់​ព្រះសង្ឃ​ដែលសម្តែងធម៌ទេសនា​ទៀតផង ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំបាទ គឺកម្មវិធីទេសនា​ដែលនិយាយអំពីធម៌អាថ៌ ត្រូវក្លាយជាវេទិកា​ជេរឌឺដង របស់​ក្រុមព្រះសង្ឃ​ដែល​យកហ្វេសប៊ុក​វាយប្រហារគ្នា ។ ... Read More »

ទស្សនៈល្ងីល្ងើ៖  ជាប់គុកកុំថាយ៉ាប់  ស៊ីបាយស្រាប់ អាចម៍គេសែង …!

ថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជិតមកដល់ ធ្វើឲ្យនាយជាលព្រឺសម្បុរនឹងទណ្ឌិតនយោបាយនៅក្រៅប្រទេសម្នាក់ ដែលប្រព័ន្ធតុលាការនៅកម្ពុជាកំពុងអន្ទងចាប់ខ្លួនដាក់គុកបន្ទាប់ពីបានកាត់ទោសច្រើនបទល្មើសទៅហើយនោះ ខណៈគាត់អះអាងថានឹងវិលចូលមកកម្ពុជាវិញ។ នាយជាលខ្ញុំគិតថា បើគាត់មកមែន បើមិនចូលគុកទេហ៊ានភ្នាល់  ។ បានឮពាក្យថា គុក ធ្វើឲ្យនាយជាលនឹកដល់អ្នកនយោបាយសម័យតស៊ូរើបម្រាស់ពីនឹមអាណានិគមនិយមបារាំង ... Read More »

លិខិតមិត្តអ្នកអាន៖ កុំវិនិច្ឆ័យសកម្មភាព​មនុស្សតាម​រូបភាព​មួយសន្លឹក

ថ្មីៗនេះ ខ្ញុំបាទសង្កេតឃើញ​មានការរិះគន់ជាខ្លាំង​ចំពោះរូបភាព​មន្ត្រីម្នាក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដែលបាន​លើកជើង​ចង្អុលស្លាកលេខរថយន្ត ។ មិនតែប៉ុណ្ណោះ តាមរយៈរូបភាពមួយសន្លឹកនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប​ក៏បានសម្រេច​ផ្ទេរស្ត្រីម្នាក់នោះចេញ​ ដោយ​យល់ថា វាជាកំហុសឆ្គង ។ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានរិះគន់ចំពោះរូបភាពមួយ​សន្លឹកនោះ ... Read More »

ទស្សនៈល្ងីល្ងើ៖ តោះភ្នាល់ ! ៩ វិច្ឆិកា ២០១៩​ ទណ្ឌិត សម រង្ស៊ី ចូលមកស្រុកវិញមែនឬអត់ ?

មិនមែនបានន័យថា នាយជាលខ្ញុំ បបួលគ្នាលេងល្បែងស៊ីសងស្អីនោះទេ ការពិតមកពីនាយជាលខ្ញុំធុញនិងជ្រិញពេក នឹងការសន្យា របស់ទណ្ឌិត ​សម រង្ស៊ី ដែលប្រកាសបោកប្រាសសកម្មជនរបស់ខ្លួនថា នឹងវិលត្រឡប់ចូលមកប្រទេសកម្ពុជា ម្តងថាថ្ងៃនេះ ម្តងថាថ្ងៃនោះ តែធាតុពិត មិនខ្មេះ គឺជាការបោកប្រាស់ភូតកុហក ... Read More »

លិខិតមិត្តអ្នកអាន៖ ផ្លូវនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ វេទនា​ខ្លាំងណាស់

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ជាប់ទីរួមខេត្តតាកែវ រអ៊ូរទាំអំពីបញ្ហាផ្លូវ​ ដែល​ពិបាកធ្វើដំណើរជាយូរណាស់​មកហើយៗមិនឃើញមានអាជ្ញាធរជួយដោះស្រាយយ៉ាងណានោះឡើយ ។ គេឃើញមាន​គ្រឿងចក្រចុះទៅកាយផ្លូវនោះ អំឡុងឆ្នាំ២០១៧ម្តង ប៉ុន្តែ​បានដកគ្រឿងចក្រទៅវិញ ដោយមិនដឹងមូលហេតុ ។ ផ្លូវនេះរងការខូចខាត និងមិនបានជួសជុល​តាំងពីឆ្នាំ២០១៧នោះមក ។ ... Read More »

លិខិតមិត្តអ្នកអាន៖ មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ធំ​ត្អួញ​

អង្គុយផឹកកាហ្វេ​ក្បែរចិញ្ចើមផ្លូវ​នៅក្រុងស្ទឹងសែន ខ្ញុំ់ឮពួកមន្ត្រីនគរបាលចរាចរណ៍​ខេត្តនេះ ត្អួញត្អែរ​អំពីការលំបាក​ចំពោះការងារ ហើយ​ជាពិសេស​ថ្នាក់លើ​មិនយកចិត្តទុកដាក់ថែមទៀតផង ។ ជាងនេះទៅទៀត​បញ្ហាលុយកាក់ ដែលបំពេញភារកិច្ច មិនត្រូវបានថ្នាក់លើ​បើក​ឲ្យនោះទេ ។ ម្នាក់ៗ បានត្រឹមខ្សឹបខ្សៀវគ្នានៅតាមហាងកាហ្វេ ព្រោះមិនហ៊ាននិយាយ​​ឲ្យឮ​ ខ្លាចមេ​យកទោសពៃរ៍ ។ យ៉ាងណាក៏ដោយ ... Read More »

លិខិតមិត្តអ្នកអាន៖​ កុំកន្ទេលធំ បន្លំដេក

នាងខ្ញុំជាប្រជាពលរដ្ឋ រស់នៅម្តុំវត្តនាគវន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សូមសម្តែង​នូវការគាំទ្រស្មោះអស់ពីចិត្ត​ចំពោះ​សមត្ថកិច្ចនគរបាល (មិនដឹងអង្គភាព) ដែលតែងតែបាន​ឆ្មក់ចាំបង្ក្រាប​ក្រុមអ្នកជួញដូរគ្រឿងញៀន​នៅម្តុំវត្តនាគវន្ត ។ លើសពីនេះទៅទៀត កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក៏បានកាត់បន្ថយបញ្ហា​ជួញដូរគ្រឿងញៀន​នៅតំបន់នោះ មួយចំណែកធំដែរ ប៉ុន្តែ​ប្រតិបត្តិការនៅពេលខ្លះ បង្ក​ឲ្យមាន​ការយល់ច្រឡំ ... Read More »

លិខិតមិត្តអ្នកអាន ៖ គួរបញ្ឈប់ការចាប់អារម្មណ៍ ករណីកញ្ញា លៀង ចាន់ឡាទៀតទៅ ព្រោះពេលនេះប្រជាពលរដ្ឋកម្ពុជាកំពុងរងគ្រោះដោយទឹកជំនន់ស្ទើរទូទាំងប្រទេស

ជាការណ៍ពិតហើយដែលជាតិសាសន៍នីមួយៗ អ្នកណាក៏ស្រលាញ់ និងចង់លើកស្ទួយ វប្បធម៌សិល្បៈ ឲ្យមានតម្លៃដែរ ប៉ុន្តែនាពេលនេះនាងខ្ញុំ ជាប្រជាពលរដ្ឋខ្មែរម្នាក់ មានការចាប់អារម្មណ៍ នឹងកម្មវិធី X Factor Cambodia របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស ដែលកម្មវិធីនេះធ្វើឲ្យទស្សនិកជន ... Read More »